ខ្សែភាពយន្តគ្រីស្ទាន «ល្ងង់ខ្លៅដល់ស្លាប់» (Trailer)
15-09-2026
ចឹង មូអ៊ិន គឺជាសហការីម្នាក់នៅក្នុងពួកជំនុំគ្រីស្ទបរិស័ទចិននៅសហរដ្ឋអាមេរិក។ គាត់បានជឿលើព្រះអម្ចាស់ជាច្រើនឆ្នាំ ហើយបានបំពេញកិច្ចការ និងលះបង់ខ្លួនដើម្បីព្រះអម្ចាស់យ៉ាងអស់ពីចិត្ត។ ថ្ងៃមួយ មីងរបស់គាត់ធ្វើបន្ទាល់ប្រាប់គាត់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ ដើម្បីសម្ដែងចេញសេចក្ដីពិត និងបំពេញកិច្ចការនៃការជំនុំជម្រះ និងការបន្សុទ្ធមនុស្សនៅគ្រាចុងក្រោយ ដែលដំណឹងនេះពិតជាធ្វើឱ្យគាត់រំភើបខ្លាំងណាស់។ បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងបានទស្សនាភាពយន្ត និងវីដេអូនានារបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដារួចមក ចិត្តរបស់ ចឹង មូអ៊ិន ក៏បានបញ្ជាក់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាសេចក្ដីពិត ហើយថា ព្រះដ៏មានគ្រប់ព្រះចេស្ដាទំនងជាព្រះអម្ចាស់យេស៊ូវ ដែលបានយាងត្រឡប់មកវិញពិតមែន ដូច្នេះ គាត់ក៏ចាប់ផ្ដើមសិក្សាស្វែងយល់ពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយជាមួយបងប្អូនប្រុសស្រី។ ប៉ុន្តែ នៅពេលគ្រូគង្វាល ម៉ា ដែលជាអ្នកដឹកនាំពួកជំនុំរបស់គាត់ដឹងរឿងនេះ គាត់ព្យាយាមម្ដងហើយម្ដងទៀត ដើម្បីរំខាន និងរារាំង ចឹង មូអ៊ិន។ គាត់បានបង្ហាញវីដេអូឃោសនារបស់រដ្ឋាភិបាលបក្សកុម្មុយនីស្តចិន ដែលបង្ខូចកេរ្តិ៍ឈ្មោះ និងថ្កោលទោសផ្លេកបន្ទោរពីទិសខាងកើតឱ្យ ចឹង មូអ៊ិន មើល ក្នុងចេតនាដើម្បីធ្វើឱ្យ ចឹង មូអ៊ិន បោះបង់ការសិក្សាស្វែងយល់របស់គាត់អំពីផ្លូវពិត ហើយវីដេអូនេះ ធ្វើឱ្យគាត់ស្រពេចស្រពិលជាខ្លាំង៖ គាត់អាចមើលឃើញច្បាស់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាសេចក្ដីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដូច្នេះ ហេតុអ្វីបានជាពួកគ្រូគង្វាល និងពួកចាស់ទុំខាងពិភពសាសនាថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដាទៅវិញ? ពួកគេខ្លួនឯងមិនត្រឹមតែបដិសេធមិនស្វែងរក ឬសិក្សាស្វែងយល់ប៉ុណ្ណោះទេ តែពួកគេថែមទាំងព្យាយាមរារាំងអ្នកដទៃមិនឱ្យទទួលយកផ្លូវពិតទៀតផង។ ហេតុអ្វីបែបនេះ? ... ចឹង មូអ៊ិន ខ្លាចត្រូវគេបំភាន់ និងដើរផ្លូវខុស តែក៏ខ្លាចបាត់បង់ឱកាសត្រូវបានលើកឡើងផងដែរ។ ក្នុងពេលមិនទាន់ដាច់ស្រេច និងស្រពេចស្រពិលបែបនេះ គ្រូគង្វាល ម៉ា បង្ហាញការឃោសនាអវិជ្ជមានកាន់តែច្រើនពីបក្សកុម្មុយនីស្តចិន និងពិភពសាសនា ដោយបង្កឱ្យមានការងឿងឆ្ងល់ជាច្រើននៅក្នុងចិត្តរបស់ ចឹង មូអ៊ិន។ គាត់សម្រេចស្ដាប់តាមគ្រូគង្វាល ម៉ា និងបោះបង់ការសិក្សាស្វែងយល់អំពីផ្លូវពិត។ ក្រោយមក បន្ទាប់ពីបានស្ដាប់ទីបន្ទាល់ និងការប្រកបគ្នាពីអ្នកផ្សាយដំណឹងល្អរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដារួចមក ចឹង មូអ៊ិន យល់ថា ក្នុងការសិក្សាស្វែងយល់ពីផ្លូវពិត គោលការណ៍មូលដ្ឋានគ្រឹះដ៏សំខាន់បំផុត គឺការកំណត់ថាតើផ្លូវមួយមានសេចក្ដីពិតឬអត់ និងថាតើការសម្ដែងចេញនោះ គឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ឬអត់។ នរណាដែលអាចសម្ដែងចេញសេចក្ដីពិតបាន អ្នកនោះគឺជាការលេចមករបស់់ព្រះគ្រីស្ទហើយ ដោយសារគ្មានមនុស្សជាតិពុករលួយណាម្នាក់ដែលអាចសម្ដែងចេញសេចក្ដីពិតបានឡើយ។ នេះគឺជាការពិតដែលមិនអាចប្រកែកបាន។ ប្រសិនបើមនុស្សមិនផ្ដោតលើការស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ នៅពេលគេកំពុងសិក្សាស្វែងយល់ពីផ្លូវពិត ហើយបែរជារង់ចាំការយាងចុះមករបស់ព្រះអម្ចាស់យេស៊ូវនៅលើពពកស ដោយផ្អែកតាមការស្រមើស្រមៃរបស់ខ្លួន នោះគេនឹងមិនអាចទទួលការលេចមករបស់ព្រះជាម្ចាស់បានឡើយ។ ទីបំផុត ចឹង មូអ៊ិន យល់ពីអាថ៌កំបាំងដែលថ្លែងដោយព្រះអម្ចាស់យេស៊ូវអំពីស្ត្រីព្រហ្មចារីដែលមានប្រាជ្ញា ដែលស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយសម្រេចចិត្តលែងជឿលើពាក្យកុហក និងទ្រឹស្ដីខុសទំនងរបស់រដ្ឋាភិបាលបក្សកុម្មុយនីស្តចិន និងពួកគ្រូគង្វាល និងពួកចាស់ទុំក្នុងពិភពសាសនាទៀត ហើយគេចផុតពីការរឹតត្បិត និងចំណងរបស់គ្រូគង្វាលខាងសាសនារបស់គាត់។ ចឹង មូអ៊ិន ឆ្លងកាត់ការលំបាកយ៉ាងខ្លាំងនៅក្នុងការសិក្សាស្វែងយល់ពីផ្លូវពិត។ បើមិនចេះបែងចែកខុសត្រូវ ឬមិនមានការស្វែងរកសេចក្ដីពិតទេ គ្មានផ្លូវណាដែលអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ឬអាចត្រូវបានលើកឡើងនៅចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់បានឡើយ។ ផ្ទុយទៅវិញ មនុស្សអាចត្រឹមតែត្រូវបានសាតាំងបំភាន់ និងគ្រប់គ្រងប៉ុណ្ណោះ ហើយស្លាប់នៅក្នុងសំណាញ់របស់សាតាំង ដែលសម្រេចទាំងស្រុងតាមព្រះបន្ទូលនៅក្នុងព្រះគម្ពីរថា៖ «រាស្ត្រអញត្រូវបំផ្លាញដោយកង្វះចំណេះដឹង» (ហូសេ ៤:៦)។ «មនុស្សលេលាស្លាប់ដោយព្រោះខ្វះប្រាជ្ញា» (សុភាសិត ១០:២១)។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត