ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | មនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ គឺជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រទានពរ | សំឡេងនៃការសរសើរ ២០២៦

21-01-2026

មានតែមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ទេ ទើបអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ មានតែពួកគេទេ ទើបជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ មានតែពួកគេទេ ទើបជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រទានពរ ហើយមានតែពួកគេទេ ទើបអាចទទួលនូវសេចក្ដីសន្យារបស់ព្រះជាម្ចាស់។ មនុស្សដែលស្រឡាញ់ព្រះជាម្ចាស់គឺជាអ្នកជំនិតរបស់ព្រះជាម្ចាស់ ពួកគេជាមនុស្សដែលព្រះជាម្ចាស់ស្រឡាញ់ ហើយពួកគេអាចសោយសុខពីព្រះពរជាមួយគ្នានឹងព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេ ទើបរស់នៅអស់កល្បជានិច្ច ហើយមានតែពួកគេទេ ទើបរស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់ជារៀងរហូត។

ព្រះជាម្ចាស់ គឺជាព្រះសម្រាប់ឱ្យមនុស្សស្រឡាញ់ ហើយទ្រង់ក៏ស័ក្ដិសមនឹងឱ្យមនុស្សគ្រប់គ្នាស្រឡាញ់ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចស្រឡាញ់ទ្រង់បាននោះទេ ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយកាន់អំណាចជាមួយនឹងព្រះជាម្ចាស់។ ដោយព្រោះពួកគេអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងលះបង់គ្រប់ទាំងការប្រឹងប្រែងរបស់ពួកគេទាំងអស់សម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដអាចដើរគ្រប់ទីកន្លែងនៅក្រោមស្ថានសួគ៌ ដោយគ្មាននរណាហ៊ានប្រឆាំងទាស់នឹងពួកគេឡើយ ហើយពួកគេអាចកាន់អំណាចនៅលើផែនដី ហើយគ្រប់គ្រងរាស្ត្រទាំងអស់របស់ព្រះជាម្ចាស់។

មនុស្សទាំងនេះមកជុំគ្នាពីគ្រប់ទីកន្លែងក្នុងពិភពលោក។ ពួកគេគឺជាមនុស្សដែលមកពីទូទាំងពិភពលោក ដែលនិយាយភាសាខុសៗគ្នា ហើយមានសម្បុរស្បែកខុស​ៗគ្នា តែអត្ថន័យនៃការរស់នៅរបស់ពួកគេគឺដូចគ្នា ពួកគេសុទ្ធតែមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ ពួកគេទាំងអស់មានទីបន្ទាល់ដូចគ្នា និងមានការតាំងចិត្ត និងសេចក្ដីប្រាថ្នាដូចគ្នា។ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ គេអាចដើរពេញពិភពលោកដោយសេរី ហើយអស់អ្នកណាដែលធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់អាចធ្វើដំណើរទៅទូទាំងចក្រវាល។ មនុស្សទាំងនេះត្រូវបានស្រឡាញ់ដោយព្រះជាម្ចាស់ ពួកគេត្រូវបានប្រទានពរដោយព្រះជាម្ចាស់ ហើយពួកគេនឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច។

ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល