ប្រវត្តិនៃការប្រសូត្រ និងការលូតលាស់ របស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា | ផ្នែកទី១៖

19-02-2021

កាលពីពីរពាន់ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» (ម៉ាថាយ ៤:១៧)។ ហើយបានសន្យាថា «អញមកជាប្រញ៉ាប់» (វិវរណៈ ២២:៧)។ ក្នុងរយៈពេលពីរពាន់ឆ្នាំនៃការសង្ឃឹម និងរយៈពេលពីរពាន់ឆ្នាំនៃការរង់ចាំ... គ្រីស្ទបរិស័ទជាច្រើនជំនាន់ ទន្ទឹងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវយ៉ាងអន្ទះសា។ មនុស្សជាតិទាំងអស់ចង់ឲ្យព្រះអង្គសង្គ្រោះយាងមកដល់ ហើយនាំមកនូវសេចក្ដីសង្គ្រោះយ៉ាងពេញលេញដល់មនុស្សជាតិ។ នៅគ្រាដែលលោកិយស្ថិតក្នុងភាពងងឹតបំផុត ជាគ្រាដែលអានុភាពដ៏អាក្រក់របស់សាតាំង មានសភាពកំណាច និងឃោរឃៅបំផុត ក្នុងការតតាំងទាស់នឹងព្រះជាម្ចាស់ នោះពន្លឺព្រឹកព្រហាមក៏រះឡើងនៅទិសខាងកើត ក្នុងប្រទេសចិន។ នៅឆ្នាំ១៩៩១ ជាឆ្នាំដ៏អស្ចារ្យ បុត្រមនុស្សដែលយកកំណើតជាសាច់ឈាម ជាព្រះដ៏មានគ្រប់ព្រះចេស្ដា បានលេចមកនៅក្នុងក្រុមជំនុំតាមផ្ទះ ដើម្បីបង្ហាញសេចក្ដីពិត និងដើម្បីធ្វើការ។ ទ្រង់ក៏បានចាប់ផ្ដើមអនុវត្តកិច្ចការជំនុំជម្រះនៅទីនោះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។

ឯកសារនេះដកស្រង់ជាអាទិ៍ពីប្រវត្តិពិតនៃការដែលព្រះដ៏មានគ្រប់ព្រះចេស្ដាលេចមកក្នុងចំណោមពួកជំនុំតាមផ្ទះ និងចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ រួចថ្លែងព្រះបន្ទូលទ្រង់។ ពេលដែលរាស្ត្រជ្រើសតាំងរបស់ព្រះជាម្ចាស់បានរួមចំណែកក្នុងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ពួកគេក៏ចាប់ផ្ដើមយល់ពីសេចក្ដីពិតបន្តិចម្ដងៗ ទទួលបាននូវមាគ៌ាក្នុងការអនុវត្ត ហើយរីករាយនឹងអំណរ និងសេរីភាពដែលព្រះវិញ្ញាណនាំយកមកឲ្យមនុស្សជាតិ។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល