ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | ព្រះបន្ទូលរបស់ព្រះជាម្ចាស់សុទ្ធតែជាសេចក្តីពិត​ | សំឡេងនៃការសរសើរ ២០២៦

16-01-2026

ព្រះជាម្ចាស់យាងមករស់នៅជាមួយមនុស្សនៅលើផែនដី ដោយសម្ដែងចេញសេចក្តីពិតជាច្រើន។

ទូលបង្គំលែងស្វែងរកក្នុងភាពស្រពេចស្រពិលទៀតហើយ ព្រោះទូលបង្គំមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដឹកនាំផ្លូវ។

រាល់ថ្ងៃ ទូលបង្គំហូប និង ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរស់នៅចំពោះព្រះជាម្ចាស់

ហើយមានព្រះវិញ្ញាណបរិសុទ្ធបំភ្លឺ និង​ស្រាយ​បំភ្លឺដល់ទូលបង្គំ។

ទូលបង្គំយល់សេចក្តីពិតកាន់តែច្បាស់ឡើងៗ ហើយជីវិតទូលបង្គំក៏ចម្រើនឡើងជារៀងរាល់ថ្ងៃ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់លាតត្រដាងការពិតនៃសេចក្តីពុករលួយរបស់មនុស្សទាំងស្រុង

ដោយធ្វើឲ្យគ្រប់គ្នាជឿជាក់ដោយអស់ពីចិត្ត។

ឆ្លងកាត់ការជំនុំជម្រះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការទទួលរងការល្បងលជាច្រើន

និស្ស័យពុករលួយរបស់ទូលបង្គំត្រូវបានសម្អាត។

ដោយបានរីករាយនឹងភាពបរិបូរណ៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទូលបង្គំពិតជាទទួលបានច្រើនណាស់។

ដោយបានឃើញនិស្ស័យដ៏សុចរិត និងបរិសុទ្ធរបស់ព្រះជាម្ចាស់

ទូលបង្គំក៏កោតខ្លាច និងគោរពស្រឡាញ់បំផុតចំពោះទ្រង់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់សុទ្ធតែជាសេចក្តីពិត។

ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើឲ្យទូលបង្គំយល់សេចក្តីពិត

ហើយឆ្លងផុតពីការ​ដាក់​កំហិត​នៃសាច់ឈាម។

ដោយស្វែងរកសេចក្តីពិត ហើយចុះចូលនឹងព្រះជាម្ចាស់នៅពេលទូលបង្គំបំពេញភារកិច្ចរបស់ទូលបង្គំ

ទូលបង្គំបានរស់​នៅដោយបង្ហាញ​នូវ​លក្ខណៈជាមនុស្សស្មោះត្រង់។

ទូលបង្គំយល់សេចក្តីពិត ហើយបោះបង់និស្ស័យពុករលួយ

សេចក្តីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាមានតម្លៃណាស់។

ដោយអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទូលបង្គំទទួលបានសេចក្តីពិត និងជីវិត

ហើយដួងចិត្តទូលបង្គំក៏មិនប្រាថ្នាអ្វីទៀតដែរ។

ដោយឃើញថាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់អស្ចារ្យ និងពិតប្រាកដយ៉ាងណា

ទូលបង្គំថ្វាយដួងចិត្តស្មោះរបស់ទូលបង្គំដល់ព្រះជាម្ចាស់ដោយអំណរ។

មិនថាផ្លូវខាងមុខលំបាក និងរដិបរដុបយ៉ាងណា

ទូលបង្គំនឹងដើរតាមព្រះជាម្ចាស់ដោយជំនឿដ៏មុតមាំបំផុត។

ទូលបង្គំដេញតាមការស្រឡាញ់ព្រះជាម្ចាស់ និងកោតខ្លាច​ដល់ព្រះ​ជា​ម្ចាស់ ហើយ​គេច​ចេញ​ពី​សេចក្ដី​អាក្រក់

នោះផ្លូវខាងមុខកាន់តែភ្លឺស្វាងឡើងៗ។

ទូលបង្គំនឹងដើរតាមព្រះគ្រីស្ទរហូតដល់ទីបំផុត ហើយបំពេញភក្ដីភាពរបស់ទូលបង្គំ

ដើម្បីទទួលស្វាគមន៍ការលេចមកនៃព្រះភ័ក្ត្រញញឹមរបស់ព្រះជាម្ចាស់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់សុទ្ធតែជាសេចក្តីពិត។

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល