ទំនុកតម្កើងរបស់គ្រីស្ទបរិស័ទ | ដួងចិត្តដ៏ស្មោះត្រង់ចំពោះព្រះជាម្ចាស់ | សំឡេងនៃការសរសើរ ២០២៦
16-01-2026
១
ឱព្រះជាម្ចាស់អើយ! ទោះបីជាជីវិតទូលបង្គំគ្មានតម្លៃខ្លាំងចំពោះទ្រង់ក៏ដោយ ក៏ទូលបង្គំស្ម័គ្រចិត្តថ្វាយជីវិតនេះដល់ទ្រង់។ ទោះបីមនុស្សមិនសក្តិសមនឹងស្រឡាញ់ទ្រង់ ហើយសេចក្តីស្រឡាញ់ និងដួងចិត្តរបស់មនុស្សគ្មានតម្លៃសោះក៏ដោយ ក៏ទូលបង្គំជឿថា ទ្រង់ជ្រាបពីចេតនារបស់មនុស្សដែរ។ ហើយទោះបីសាច់ឈាមរបស់មនុស្សមិនសមឱ្យទ្រង់ទទួលយកក៏ដោយ ក៏ទូលបង្គំប្រាថ្នាចង់ឱ្យទ្រង់ទទួលយកដួងចិត្តរបស់ទូលបង្គំចុះ។ ទូលបង្គំព្រមថ្វាយដួងចិត្តរបស់ទូលបង្គំទាំងស្រុងដល់ព្រះជាម្ចាស់ហើយ។ ទោះបីទូលបង្គំមិនអាចធ្វើអ្វីសម្រាប់ព្រះជាម្ចាស់ក៏ដោយ ក៏ទូលបង្គំសុខចិត្តបំពេញព្រះហឫទ័យព្រះជាម្ចាស់
២
ឱព្រះជាម្ចាស់អើយ! នៅក្នុងជីវិតរបស់ទូលបង្គំ ទូលបង្គំមិនសុំអ្វីឡើយ ក្រៅពីសុំឱ្យគំនិតស្រឡាញ់របស់ទូលបង្គំចំពោះទ្រង់ និងបំណងចិត្តរបស់ទូលបង្គំ ត្រូវបានព្រះជាម្ចាស់ព្រមទទួលយក។ ទូលបង្គំបាននៅជាមួយព្រះជាម្ចាស់អស់រយៈពេលយ៉ាងយូរ ប៉ុន្តែទូលបង្គំមិនដែលស្រឡាញ់ទ្រង់ឡើយ ហើយនេះជាបំណុលដ៏ធំបំផុតរបស់ទូលបង្គំ។ ទោះបីទូលបង្គំបាននៅជាមួយទ្រង់ ក៏ទូលបង្គំមិនបានស្គាល់ទ្រង់ ហើយទូលបង្គំថែមទាំងនិយាយពាក្យសម្ដីមិនសមរម្យ នៅពីក្រោយខ្នងរបស់ទ្រង់ទៀតផង។ ពេលគិតដល់រឿងទាំងអស់នេះ វាធ្វើឱ្យទូលបង្គំមានអារម្មណ៍កាន់តែជំពាក់ព្រះជាម្ចាស់។ ទូលបង្គំអន់ជាងធូលីដីទៅទៀត។ ទូលបង្គំមិនអាចធ្វើអ្វីបានសោះឡើយ ក្រៅតែពីថ្វាយដួងចិត្តដ៏ស្ម័គ្រស្មោះនេះដល់ព្រះជាម្ចាស់។
ដកស្រង់ពី «របៀបដែលពេត្រុសចាប់ផ្ដើមស្គាល់ព្រះយេស៊ូវ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត