ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​2021 | គ្មានអំណាចអ្វីមួយអាចរារាំងផ្លូវដែលព្រះជាម្ចាស់ចង់ឱ្យសម្រេចឡើយ

14-05-2021

គ្មានប្រទេស ឬមហាអំណាចណាមួយដែលអាចឈររាំង

កិច្ចការដែលព្រះជាម្ចាស់ចង់សម្រេចឲ្យបាននោះឡើយ

សព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងត្រឡប់មកលោកិយ

ដើម្បីបំពេញកិច្ចការរបស់ទ្រង់

ទីសំចតដំបូងរបស់ទ្រង់ គឺជាទីជំនុំធំនៃពួកមេដឹកនាំផ្ដាច់ការ៖

ប្រទេសចិនជាកំពែងការពារដ៏រឹងមាំរបស់ពួកមិនជឿលើព្រះ

ព្រះជាម្ចាស់ទទួលយកមនុស្សមួយក្រុម

ដោយព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់

ក្នុងអំឡុងពេលនេះ ទ្រង់ត្រូវបានគណបក្សកាន់អំណាចរបស់ចិន

កំពុងតាមប្រម៉ាញ់ដោយប្រើគ្រប់មធ្យោបាយទាំងអស់

ហើយទ្រង់ត្រូវរងទុក្ខយ៉ាងខ្លាំង

ដោយគ្មានកន្លែងឲ្យទ្រង់ដាក់ព្រះកេសផ្ទុំបាន មិនអាចស្វែងរកទីជម្រកបាន

ថ្វីបើបែបនេះក្ដី ព្រះជាម្ចាស់នៅតែបន្តកិច្ចការដែលទ្រង់មានបំណងចង់ធ្វើដដែល៖

ទ្រង់បញ្ចេញព្រះសូរសៀងរបស់ទ្រង់ និងផ្សាយដំណឹងល្អ

គ្មាននរណាម្នាក់អាចយល់ពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់បានឡើយ

នៅក្នុងប្រទេសចិន ជាប្រទេសដែលចាត់ទុកព្រះជាម្ចាស់ជាសត្រូវ

ព្រះជាម្ចាស់មិនដែលបញ្ឈប់កិច្ចការរបស់ទ្រង់ឡើយ

ផ្ទុយទៅវិញ មនុស្សកាន់តែច្រើនទទួលយកកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់

ដ្បិតព្រះជាម្ចាស់សង្គ្រោះគ្រប់ទាំងសមាជិកនៃមនុស្សលោកម្នាក់ៗ

អោយបានច្រើនបំផុតតាមតែអាចទៅរួច

ដ្បិតព្រះជាម្ចាស់សង្គ្រោះគ្រប់ទាំងសមាជិកនៃមនុស្សលោកម្នាក់ៗ

អោយបានច្រើនបំផុតតាមតែអាចទៅរួច

យើងជឿថា គ្មានប្រទេស ឬមហាអំណាចណាមួយដែលអាចឈររាំង

កិច្ចការដែលព្រះជាម្ចាស់ចង់សម្រេចឲ្យបាននោះឡើយ

អស់អ្នកដែលរារាំងកិច្ចការរបស់ព្រះជាម្ចាស់ តតាំងនឹងព្រះបន្ទូលរបស់ព្រះ

ហើយរំខាន និងធ្វើឲ្យខូចផែនការរបស់ព្រះជាម្ចាស់

ចុងក្រោយនឹងត្រូវព្រះជាម្ចាស់ដាក់ទោស

អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ជូនទៅស្ថាននរក

ប្រទេសណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់

នឹងត្រូវរងនូវការបំផ្លិចបំផ្លាញ

ជាតិសាសន៍ណាដែលក្រោកឡើងប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះ

នឹងត្រូវកម្ចាត់ចេញពីផែនដីនេះ និងលែងមានទៀត

យើងជឿថា គ្មានប្រទេស ឬមហាអំណាចណាមួយដែលអាចឈររាំង

កិច្ចការដែលព្រះជាម្ចាស់ចង់សម្រេចឲ្យបាននោះឡើយ

អស់អ្នកដែលរារាំងកិច្ចការរបស់ព្រះជាម្ចាស់ តតាំងនឹងព្រះបន្ទូលរបស់ព្រះ

ហើយរំខាន និងធ្វើឲ្យខូចផែនការរបស់ព្រះជាម្ចាស់

ចុងក្រោយនឹងត្រូវព្រះជាម្ចាស់ដាក់ទោស

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

Leave a Reply

ចែក​រំលែក

លុប​ចោល