ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ២៦១

19-05-2021

អ្វីៗគ្រប់យ៉ាងនៅក្នុងពិភពលោកនេះ ប្រែប្រួលយ៉ាងឆាប់រហ័សតាមព្រះតម្រិះរបស់ព្រះដ៏មានគ្រប់ចេស្ដា និងនៅក្រោមព្រះនេត្រឃ្លាំមើលរបស់ទ្រង់។ អ្វីៗដែលមនុស្សពុំធ្លាប់បានស្ដាប់ឮ បានមកដល់យ៉ាងឆាប់រហ័ស តែផ្ទុយទៅវិញ អ្វីៗដែលមនុស្សមានជាយូរមកហើយនោះ បានបាត់បង់ទៅវិញដោយមិនដឹងខ្លួន។ គ្មាននរណាម្នាក់អាចយល់បានពីទីសំចតរបស់ព្រះដ៏មានគ្រប់ចេស្ដាឡើយ ហើយមនុស្សម្នាក់ៗរឹតតែមិនយល់ពីឧត្តមភាព និងភាពមហិមានៃថាមពលជីវិតរបស់ព្រះដ៏មានគ្រប់ចេស្ដា។ ទ្រង់ឧត្ដុង្គឧត្ដមត្រង់ថា ទ្រង់អាចជ្រាបនូវអ្វីដែលមនុស្សមិនអាចដឹងបាន។ ទ្រង់មហិមាត្រង់ថា ទ្រង់ជាព្រះតែមួយអង្គគត់ដែលត្រូវមនុស្សបោះបង់ចោល តែបែរជាមកសង្រ្គោះមនុស្សទៅវិញ។ ទ្រង់ជ្រាបពីអត្ថន័យជីវិត និងសេចក្តីស្លាប់ ហើយលើសពីនេះ ទ្រង់ជ្រាបថា ខ្នាតគំរូបែបណាដែលសមស្របសម្រាប់គ្រប់គ្រងជីវិតរស់នៅរបស់មនុស្សដែលទ្រង់បានបង្កើតមក។ ទ្រង់គឺជាគ្រឹះនៃការរស់នៅរបស់មនុស្ស ហើយទ្រង់ជាព្រះដ៏ប្រោសលោះ ដែលប្រោសមនុស្សឱ្យរស់ឡើងវិញ។ ទ្រង់បន្ទន់ចិត្តរីករាយដោយភាពសោកសង្រេង ហើយលើកតម្កើងចិត្តសោកសង្រេង ដោយចិត្តរីករាយវិញ ទាំងអស់គឺដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់។

មនុស្សមិនដឹងអំពីគោលបំណងនៃអត្ថិភាពរបស់គេទេ ដ្បិតគេបានបែរចេញពីការផ្គត់ផ្គង់ជីវិតរបស់ព្រះដ៏មានគ្រប់ចេស្ដា តែយ៉ាងណាក៏គេនៅតែខ្លាចសេចក្ដីស្លាប់ដែរ។ ពួកគេគ្មានការជួយ ឬការជ្រោមជ្រែងអ្វីឡើយ តែនៅស្ទាក់ស្ទើរមិនព្រមបិទភ្នែករបស់ពួកគេ ហើយពួកគេនៅតែបង្ខំខ្លួនឯងឲ្យបន្តរស់នៅក្នុងជីវិតដ៏ថោកទាបក្នុងពិភពលោកនេះ ជាសំបកខាងសាច់ឈាមដែលមិនដឹងអ្វីសោះអំពីព្រលឹងរបស់ខ្លួន។ អ្នករស់នៅមិនខុសពីអ្នកដទៃទេ គឺគ្មានក្តីសង្ឃឹម និងគ្មានគោលដៅឡើយ។ មានតែព្រះដ៏បរិសុទ្ធនៅក្នុងរឿងតំណាលតែមួយអង្គគត់ ដែលនឹងសង្គ្រោះមនុស្សដែលទន្ទឹងរង់ចាំការមកដល់របស់ទ្រង់ ទាំងកំពុងស្រែកថ្ងូរក្នុងទុក្ខវេទនារបស់ពួកគេ។ មកទល់នឹងពេលនេះ ក្នុងចំណោមមនុស្សដែលខ្វះបញ្ញាចិត្ត គឺគ្មាននរណាស្គាល់ជំនឿបែបនេះឡើយ។ ទោះបែបនេះក្តី ក៏មនុស្សនៅតែចង់បានជីវិតដោយបែបនេះដដែល។ ព្រះដ៏មានគ្រប់ចេស្ដា មានសេចក្តីមេត្តាករុណាចំពោះមនុស្សដែលរងទុក្ខវេទនាយ៉ាងក្រៃលែង ហើយស្របពេលនោះដែរ ទ្រង់ហត់នឿយនឹងអ្នកដែលខ្វះបញ្ញាចិត្ត ដ្បិតទ្រង់បានរង់ចាំចម្លើយពីមនុស្សជាយូរមកហើយ។ ទ្រង់មានព្រះទ័យស្វះស្វែងរកដួងចិត្ត និងវិញ្ញាណរបស់អ្នក ព្យាយាមយកអាហារ និងទឹកមកឲ្យអ្នក ហើយដាស់អ្នកឲ្យភ្ញាក់ ដើម្បីកុំឲ្យអ្នកនៅស្រេកឃ្លានតទៅទៀត។ នៅពេលដែលអ្នកនឿយហត់ អស់កម្លាំង និងនៅពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ថា នៅក្នុងពិភពលោកនេះមានអ្វីមួយត្រូវវិនាសហិនហោច ចូរកុំវង្វេងឡើយ ចូរកុំទួញសោកឡើយ។ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ជាព្រះដ៏ចាំយាម ទ្រង់នឹងទទួលយកការមកដល់របស់អ្នក គ្រប់ពេលវេលាទាំងអស់។ ទ្រង់កំពុងចាំយាមនៅក្បែរអ្នកជានិច្ច រង់ចាំឱ្យអ្នកវិលត្រឡប់មកវិញ។ ទ្រង់កំពុងរង់ចាំថ្ងៃដែលអ្នកមានការចងចាំដូចដើមវិញភ្លាម៖ នៅពេលអ្នកដឹងខ្លួនថា អ្នកមកអំពីព្រះជាម្ចាស់ ដឹងថាអ្នកបានវង្វេងទិសដៅរបស់អ្នកនៅពេលណាមួយ ដឹងថាអ្នកវង្វេងស្មារតីរបស់អ្នកនៅតាមផ្លូវ ហើយនៅពេលណាមួយនោះ អ្នកក៏រកបាន «ឪពុក» ម្នាក់ នោះអ្នកនឹងដឹងថា ព្រះដ៏មានគ្រប់ចេស្ដាកំពុងឃ្លាំមើល និងកំពុងរង់ចាំការវិលត្រឡប់មកវិញរបស់អ្នកនៅទីនោះអស់ពេលជាយូរណាស់មកហើយ។ ទ្រង់កំពុងរង់ចាំដោយក្តីអន្ទះសា រង់ចាំការឆ្លើយតបដែលគ្មានចម្លើយ។ ការចាំយាមមិនប្រែប្រួលរបស់ទ្រង់មានតម្លៃហួសប្រមាណ ហើយការចាំយាមនេះ គឺដើម្បីជាប្រយោជន៍ដល់ដួងចិត្ត និងវិញ្ញាណរបស់មនុស្ស។ ប្រហែលជាការចាំយាមឥតប្រែប្រួលនេះគ្មានដែនកំណត់ឡើយ ហើយវាក៏ប្រហែលជាជិតដល់ទីបញ្ចប់ដែរ។ តែពេលនេះ អ្នកគប្បីដឹងថា ដួងចិត្ត និងវិញ្ញាណរបស់អ្នកស្ថិតនៅទីណា។

ដកស្រង់ពី «ខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ចេស្ដា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

God Is Seeking Your Heart and Your Spirit

I

Humanity’s strayed from the Almighty’s provision. They don’t know why they live, but still fear death. Without help or support, they still won’t close their eyes. They live an ignoble life, no sense of their own souls. You live without hope, like others, without aim. It’s said the Holy One will save those who suffer and long for His coming. This has never come true in the unconscious ones, but people yearn for it still. The Almighty has mercy for those who suffer deeply, and He’s fed up with them who lack consciousness. For He has to wait too long for man’s answer. He seeks your heart and spirit, He’ll give you food and water, awaken your heart and spirit, quench your thirst and hunger.

II

When you feel the world’s cold or you’re weary, don’t cry or be lost. Almighty God, the Watcher, will embrace your return. He watches by your side, waits for you to turn around, hoping you’ll see that you came from God, that you lost direction, lost consciousness, acquiring a “father” at some unknown time, and the Almighty has always watched over you, waiting so long for your return. He’s been watching, waiting for a reply, but no answer. His standing watch is priceless, for the sake of man’s heart and spirit. He may watch forever, perhaps it’s at an end. But you should know now where your heart and spirit are. The Almighty has mercy for those who suffer deeply, and He’s fed up with them who lack consciousness. For He has to wait too long for man’s answer. He seeks your heart and spirit, He’ll give you food and water, awaken your heart and spirit, quench your thirst and hunger.

from Follow the Lamb and Sing New Songs

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល