ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៦៣

08-05-2021

នៅក្នុងនគរនេះ របស់សព្វសារពើជាច្រើននៃសត្តនិករ ចាប់ផ្ដើមមានជីវិតឡើងវិញ និងទទួលបានអនុភាពជីវិតរបស់គេមកវិញដែរ។ ដោយសារតែការប្រែប្រួលសភាពនៃផែនដី ព្រំដែនរវាងទឹកដីមួយ និងទឹកដីមួយទៀត ក៏ចាប់ផ្ដើមផ្លាស់ប្ដូរ។ ខ្ញុំបានថ្លែងទំនាយទុកថា នៅពេលដែនដីផ្ដាច់ចេញពីដែនដី ហើយដែនដីរួមគ្នាជាដែនដី នៅគ្រានោះខ្ញុំនឹងវាយកម្ទេចជាតិសាសន៍ទាំងអស់ឲ្យខ្ទេចខ្ទី។ នៅពេលនេះ ខ្ញុំនឹងធ្វើឲ្យសត្តនិករទាំងអស់ បានជាថ្មីឡើងវិញ ហើយបែងចែកសកលលោកទាំងមូលម្ដងទៀត ខ្ញុំធ្វើដូច្នេះ ដោយធ្វើឲ្យសកលលោកនេះមានសណ្ដាប់ធ្នាប់ និងផ្លាស់ប្ដូរអ្វីៗដែលចាស់ឲ្យក្លាយជាថ្មីវិញ នេះគឺជាផែនការរបស់ខ្ញុំ ហើយទាំងអស់នេះក៏ជាកិច្ចការរបស់ខ្ញុំដែរ។ នៅពេលជាតិសាសន៍ និងមនុស្សទាំងអស់លើផែនដី ត្រឡប់មកនៅចំពោះបល្ល័ង្ករបស់ខ្ញុំ នោះខ្ញុំនឹងយកភាពសម្បូរសប្បាយនៃស្ថានសួគ៌ ហើយយកមកដាក់នៅលើពិភពរបស់មនុស្ស ដើម្បីឲ្យគេអរព្រះគុណដល់ខ្ញុំ ដែលពិភពលោកនេះ បានពេញដោយភាពសម្បូរសប្បាយគ្មានគូរប្រៀប។ តែដរាបណាពិភពលោកចាស់នេះនៅតែបន្តមានវត្តមាន នោះខ្ញុំនឹងជះសេចក្ដីក្រោធរបស់ខ្ញុំ មកលើជាតិសាសន៍ទាំងអម្បាលម៉ាន ខ្ញុំនឹងចេញបញ្ញត្ដិរដ្ឋបាលរបស់ខ្ញុំ ពាសពេញសកលលោក ព្រមទាំងធ្វើការដាក់ទោសដល់មនុស្សណាដែលល្មើសនឹងបញ្ញត្ដិរដ្ឋបាលទាំងនេះ៖

ពេលខ្ញុំបែរព្រះភក្ត្ររបស់ខ្ញុំទៅកាន់សកលលោក ដើម្បីថ្លែងព្រះ បន្ទូល មនុស្សទាំងអស់ស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ ហើយពេលនោះគេមើលឃើញកិច្ចការទាំងអស់ដែលខ្ញុំបានសាង នៅទូទាំងសកលលោក។ អស់អ្នកដែលបានតាំងខ្លួនទាស់ទទឹងនឹងព្រះហឫទ័យរបស់ខ្ញុំ ពោលគឺ មនុស្សដែលទាស់ទទឹងនឹងខ្ញុំ ដោយទង្វើរបស់មនុស្ស នឹងត្រូវនៅក្រោមការដាក់ទោសរបស់ខ្ញុំ។ ខ្ញុំនឹងយកផ្កាយជាច្រើននៅលើមេឃ រួចធ្វើវាឲ្យថ្មីវិញ ចូរអរព្រះគុណខ្ញុំ ដ្បិតព្រះអាទិត្យនិងព្រះចន្ទ នឹងបានថ្មីឡើង ផ្ទៃមេឃលែងចាស់ដូចពីមុន ហើយរបស់សព្វសារពើជាច្រើនអនេកនៅលើផែនដីនឹងបានជាថ្មីឡើងវិញដែរ។ អ្វីគ្រប់យ៉ាងនឹងបានសម្រេច តាមរយៈព្រះបន្ទូលរបស់ខ្ញុំ។ ជាតិសាសន៍ជាច្រើន នៅក្នុងសកលលោកនឹងត្រូវបែងចែកជាថ្មីម្ដងទៀត ហើយជំនួសដោយនគររបស់ខ្ញុំ ដើម្បីឲ្យប្រជាជាតិនានាលើផែនដីរលាយបាត់ទៅរហូត ហើយជាតិសាសន៍ទាំងអស់នឹងក្លាយទៅជានគរមួយ ដែលថ្វាយបង្គំខ្ញុំ ប្រជាជាតិទាំងអស់លើផែនដីនឹងត្រូវវិនាស ហើយលែងមានវត្តមានជារៀងរហូត។ មនុស្សទាំងអស់ដែលជាកម្មសិទ្ធិមេកំណាចនឹងត្រូវវិនាសសាបសូន្យ ហើយមនុស្សទាំងអស់ដែលថ្វាយបង្គំសាតាំង នឹងត្រូវពិការដោយភ្លើងដ៏សន្ធោសន្ធៅរបស់ខ្ញុំ ពោលគឺ មនុស្សទាំងអស់នឹងត្រូវក្លាយទៅជាផេះ លើកលែងតែមនុស្សនៅក្នុងលំហូរនេះតែប៉ុណ្ណោះ។ ពេលខ្ញុំដាក់ទោសមនុស្សជាច្រើន តាមការប្រព្រឹត្តិខុសៗគ្នានោះ មនុស្សដែលនៅក្នុងចំណោមអ្នកកាន់កាន់សាសនា នឹងត្រឡប់មកឯនគររបស់ខ្ញុំ ត្រូវ បានបង្ក្រាបដោយកិច្ចការរបស់ខ្ញុំ ដ្បិតពួកគេនឹងបានឃើញការមកដល់របស់ព្រះដ៏បរិសុទ្ធ ដោយយាងគង់លើដុំពពកស។ មនុស្សទាំងអស់នឹងត្រូវញែកទៅតាមជំពូករបស់គេផ្ទាល់ ហើយគេនឹងទទួលនូវការដាក់ទោស ទៅតាមការប្រព្រឹត្តិរបស់គេ។ អស់អ្នកដែលបានក្រោកឡើងប្រឆាំងនឹងខ្ញុំ គេនឹងនឹងវិនាស ចំណែកមនុស្សដែលពុំមានសកម្មភាពពាក់ព័ន្ធនឹងខ្ញុំ នោះគេនឹងបន្តមានវត្តមាននៅលើផែនដី ក្រោមការគ្រប់គ្រងរបស់កូនប្រុសៗ និងរាស្ត្ររបស់ខ្ញុំ ដោយព្រោះតែរបៀបដែលគេបំពេញកាតព្វកិច្ចរបស់ខ្លួន។ ខ្ញុំនឹងសម្ដែងព្រះកាយរបស់ខ្ញុំឲ្យមនុស្ស និងជាតិសាសន៍ជាច្រើនបានឃើញ រួចខ្ញុំនឹងបន្លឺព្រះសូរសៀងផ្ទាល់របស់ខ្ញុំលើផែនដី ទាំងប្រកាសពីការសម្រេចកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ ដើម្បីឲ្យមនុស្សជាតិទាំងអស់បានឃើញផ្ទាល់ភ្នែករបស់គេ។

នៅពេលដែលសូរសៀងរបស់ខ្ញុំលេចជ្រៅទៅក្នុងប្រពលភាព ខ្ញុំក៏សង្កេតមើលសភាពនៃសកលលោក។ សត្តនិករជាច្រើនអនេកក៏ត្រូវបានបង្កើតជាថ្មី តាមរយៈបន្ទូលរបស់ខ្ញុំ។ ផ្ទៃមេឃផ្លាស់ប្ដូរ រីឯផែនដីក៏ផ្លាស់ប្ដូរដែរ។ មនុស្សលោកក៏សម្ដែងចេញនូវសណ្ឋានដើមរបស់ខ្លួនសន្សឹមៗ រួចមនុស្សម្នាក់ៗត្រូវបានញែកទៅតាមជំពូករបស់គេ ហើយរកឃើញផ្លូវត្រឡប់ទៅក្នុងភាពជិតស្និទ្ធនឹងគ្រួសាររបស់គេវិញដោយមិនដឹងខ្លួន។ ការនេះធ្វើឲ្យខ្ញុំគាប់ព្រះហឫទ័យជាខ្លាំង។ ខ្ញុំមានសេរីភាពពីការរំខាន ចំណែកកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំវិញ ក៏បានសម្រេចដោយមិនដឹងខ្លួនគ្រប់យ៉ាងក្នុងសត្តនិករទាំងអស់ក៏ត្រូវបានបំផ្លាស់បំប្រែដែរ។ ពេលដែលខ្ញុំបង្កើតពិភពលោកនេះមក ខ្ញុំបង្កើតគ្រប់យ៉ាង តាមប្រភេទរបស់វា ដោយដាក់គ្រប់យ៉ាងទៅតាមសណ្ឋានព្រមគ្នានឹងប្រភេទរបស់វា។ នៅពេលចុងបញ្ចប់នៃផែនការគ្រប់គ្រងរបស់ខ្ញុំ កាន់តែខិតមកជិត ខ្ញុំនឹងស្ដារសណ្ឋានដើមនៃសត្តនិករ ខ្ញុំនឹងស្ដារគ្រប់យ៉ាងឲ្យដូចដើម ដោយផ្លាស់ប្ដូរគ្រប់យ៉ាងទាំងអស់ដើម្បីឲ្យគ្រប់យ៉ាងត្រឡប់ទៅជិតស្និទ្ធនឹងផែនការរបស់ខ្ញុំវិញ។ ពេលវេលាដល់ហើយ! ដំណាក់កាលចុងក្រោយនៃផែនការរបស់ខ្ញុំ ជិតនឹងសម្រេចហើយ។ ឱពិភពលោកដ៏ស្មោកគ្រោក ចាស់គំរិលអើយ! អ្នកនឹងធ្លាក់ទៅក្រោមបន្ទូលរបស់ខ្ញុំ! អ្នកប្រាកដជាក្លាយជាភាពទទេ ដោយសារផែនការរបស់ខ្ញុំ! អ្នកគ្រប់គ្នានឹងទទួលបាននូវជីវិតថ្មី នៅក្នុងព្រះបន្ទូលរបស់ខ្ញុំ អ្នកនឹងមានព្រះអម្ចាស់ ដ៏មានអធិបតេយ្យភាព! ឱពិភពលោកថ្មីដ៏បរិសុទ្ធ ហើយឥត សៅហ្មងអើយ! អ្នកនឹងបានរស់ឡើងវិញជាប្រាកដ នៅក្នុងសិរីរុងរឿងរបស់ខ្ញុំ! ឱភ្នំស៊ីយ៉ូនអើយ! ចូរកុំស្ងប់ស្ងាត់ទៀតអី ខ្ញុំបានត្រឡប់មកវិញដោយជ័យជម្នះ! ខ្ញុំបានពិនិត្យពិច័យផែនដីទាំងមូល ពីក្នុងចំណោមសត្តនិករទាំងអស់។ នៅលើផែនដី មនុស្សលោកបានចាប់ផ្ដើមជីវិតថ្មីមួយ ហើយបានទទួលសេចក្ដីសង្ឃឹមថ្មី។ ឱរាស្ត្រខ្ញុំអើយ! ម្ដេចក៏អ្នកមិនត្រឡប់មកឯជីវិត នៅក្នុងពន្លឺរបស់ខ្ញុំ? ម្ដេចក៏អ្នកមិនលោតដោយអំណរ ក្រោមការដឹកនាំរបស់ខ្ញុំ? ដែនដីកំពុងតែស្រែកហ៊ោដោយភាពរីករាយ ទឹកខ្ជោលឡើងដោយសំណើចដ៏រីករាយ! ឱអ៊ីស្រាអែលដែលបានរស់ឡើងវិញអើយ! ម្ដេចក៏អ្នកមិនអាចមានអំណួតចំពោះរឿងរ៉ាវនៃបុព្វវាសនារបស់ខ្ញុំ? តើនរណាយំសោក? តើនរណាទ្រហោរយំ? អ៊ីស្រាអែលចាស់លែងមានទៀតហើយ ហើយអ៊ីស្រាអែលសព្វថ្ងៃក៏បានក្រោកឡើង លេចឡើង ហើយត្រដែតឡើងនៅក្នុងលោកិយ និងបានឈរឡើងនៅក្នុងចិត្តរបស់មនុស្សទាំងអស់ផង។ អ៊ីស្រាអែលសព្វថ្ងៃ ច្បាស់ជាទទួលបាននូវប្រភពនៃវត្តមានជីវិត តាមរយៈរាស្ត្ររបស់ខ្ញុំ! ឱអេស៊ីព្ទដ៏គួរឲ្យស្អប់អើយ! អ្នកច្បាស់ជាមិននៅក្រោកឈរទាស់នឹងខ្ញុំទេ មែនទេ? ម្ដេចក៏អ្នកអាចកេងចំណេញពីព្រះគុណរបស់ខ្ញុំ ហើយព្យាយាមគេចចេញពីការវាយផ្ចាលរបស់ខ្ញុំដូច្នេះ? ម្ដេចក៏អ្នកមិនអាចមានវត្តមាននៅក្នុងការវាយផ្ចាលរបស់ខ្ញុំដូច្នេះ? អស់អ្នកណាដែលខ្ញុំស្រឡាញ់ នឹងរស់នៅអស់កល្បជានិច្ចជាប្រាកដ ហើយអស់អ្នកណាដែលទាស់ទទឹងនឹងខ្ញុំ នឹងត្រូវទទួលទោសពីខ្ញុំអស់កល្បជានិច្ចដែរ។ ដ្បិត ខ្ញុំជាព្រះដែលប្រចណ្ឌ ហើយដោយព្រោះគ្រប់យ៉ាងដែលមនុស្សបានធ្វើ ខ្ញុំនឹងមិនលើកលែងឲ្យគេស្រួលៗឡើយ។ ខ្ញុំនឹងឃ្លាំមើលផែនដីទាំងមូល ហើយខ្ញុំនឹងបង្ហាញព្រះកាយ ដល់មនុស្សដែលជាពួកបរិវារដ៏លើសលប់ ដោយលេចមកនៅខាងកើតផែនដី ដោយសេចក្ដីសុចរិត តេជានុភាព សេចក្ដីក្រោធ និងការវាយផ្ចាល!

ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល