ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | មានតែព្រះដែលយកកំណើតជាមនុស្សទេ ទើបអាចសង្រ្គោះមនុស្សបានទាំងស្រុង

15-02-2021

កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់

ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ

និងអត្តសញ្ញាណរបស់​ព្រះវិញ្ញាណឡើយ

ព្រោះថាមនុស្សមិនអាចប៉ះពាល់ ឬមើលឃើញព្រះវិញ្ញាណរបស់ទ្រង់ឡើយ

ហើយក៏មិនអាចចូលជិតទ្រង់បានដែរ

ប្រសិនបើទ្រង់ព្យាយាមសង្រ្គោះមនុស្សដោយផ្ទាល់

ដោយប្រើប្រាស់វិធីសាស្ត្ររបស់​ព្រះវិញ្ញាណ

នោះមនុស្សនឹងមិនអាចទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់ឡើយ

ប្រសិនបើព្រះជាម្ចាស់មិនពាក់សំបកខាងក្រៅជាមនុស្សទេ

នោះមនុស្សនឹងគ្មានផ្លូវទទួលបានសេចក្តីសង្រ្គោះនេះឡើយ​

មានតែតាមរយៈការក្លាយជាមនុស្ស

ពោល​គឺមានតែតាមរយៈការយកព្រះបន្ទូលរបស់ទ្រង់ដាក់ចូល

ទៅក្នុងរូបកាយ ដែលទ្រង់រៀបនឹងត្រលប់ជាសាច់​ឈាមប៉ុណ្ណោះ

ទើបទ្រង់អាចធ្វើការដោយផ្ទាល់ដោយធ្វើឲ្យព្រះបន្ទូល

ចូលទៅក្នុងអស់អ្នកដែលដើរតាមទ្រង់

មានតែបែបនេះទេ ទើបមនុស្សអាចមើលឃើញ

និងស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់បាន

ហើយលើសពីនេះ គេអាចចូលកាន់កាប់ព្រះបន្ទូលរបស់ទ្រង់

គឺមានតែតាមមធ្យោបាយនេះប៉ុណ្ណោះ ទើបគេអាច

ទទួលបានសេចក្ដីសង្រ្គោះយ៉ាងពេញលេញ

ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ

នោះគ្មានសាច់ និងឈាមណាមួយនឹងអាចទទួលបានសេចក្តីសង្រ្គោះដ៏ធំបែបនេះ

ហើយក៏គ្មានមនុស្សណាម្នាក់ទទួលបានសេចក្ដី​សង្រ្គោះនោះដែរ

ហើយក៏គ្មានមនុស្សណាម្នាក់ទទួលបានសេចក្ដី​សង្រ្គោះនោះដែរ

ប្រសិន​បើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានធ្វើការ

ដោយផ្ទាល់នៅក្នុងចំណោមមនុស្សជាតិ

នោះមនុស្សជាតិទាំងអស់នឹងត្រូវវាយបំផ្លាញមិនខាន

បើមិនដូច្នោះទេ ពួក​គេ​គ្មានផ្លូវចូលទៅជិត​ព្រះជាម្ចាស់បាន​ឡើយ

ហើយ​ពួកគេនឹងត្រូវជាប់ជាឈ្លើយសឹករបស់សាតាំងទាំងស្រុងមិនខាន

គឺតាមរយៈការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នេះហើយ

ដែលមនុស្សទទួលបានសេចក្តីសង្រ្គោះដ៏ពេញលេញពីព្រះជាម្ចាស់

និងមិនជា​ការ​ឆ្លើយ​តប​ដោយផ្ទាល់ពីស្ថានសួគ៌

ចំពោះ​សេចក្ដី​អធិស្ឋានរបស់គេ

និងមិនជា​ការ​ឆ្លើយ​តប​ដោយផ្ទាល់ពីស្ថានសួគ៌

ចំពោះ​សេចក្ដី​អធិស្ឋានរបស់គេ

ព្រោះថាបើមនុស្សស្ថិតក្នុងសាច់ឈាម

គេគ្មានផ្លូវមើលឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់

ហើយក៏មិនអាចចូលទៅជិតព្រះវិញ្ញាណរបស់ទ្រង់បានដែរ

គ្រប់យ៉ាងដែលមនុស្សអាចមានទំនាក់ទំនងជាមួយ

គឺជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់

ហើយមានតែមធ្យោបាយបែបនេះទេ

ទើបមនុស្សអាចយល់ទាំងស្រុងអំពីផ្លូវ និងសេចក្តីពិត

ហើយទទួលបានសេច​ក្តីសង្រ្គោះយ៉ាងពេញលេញ

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

Leave a Reply

ចែក​រំលែក

លុប​ចោល