បទចម្រៀង សរសើរតម្កើង | ព្រះដែលនៅក្នុងសាច់ឈាមធ្វើការដោយស្ងាត់ស្ងៀមដើម្បីសង្គ្រោះមនុស្សជាតិ | A Cappella

06-11-2021

ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម លាក់ខ្លួនក្នុងចំណោមមនុស្ស

ដើម្បីធ្វើកិច្ចការថ្មី សង្គ្រោះពួកយើងចេញពីអំពើពុករលួយ

ទ្រង់ទុកបម្រុងនូវសេចក្ដីពន្យល់

ដោយផែនការដែលព្រះអង្គបានបង្កើតឡើង

ទ្រង់ធ្វើកិច្ចការរបស់ទ្រង់ជាជំហានៗ

របស់ទ្រង់កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ

ដោយលួងលោម ដាស់តឿន រំឭក និងព្រមាន

ហើយពីសូរសៀងទន់ភ្លន់ និងសុភាពរាបសារ

ទៅដល់ព្រះបន្ទូលដ៏កាចសាហាវ និងប្រកបដោយអនុភាព

ហើយទាំងអស់នេះសុទ្ធតែផ្ដល់នូវសេចក្ដីមេត្តាករុណាដល់មនុស្ស

និងបណ្ដុះភាពភ័យខ្លាចនៅក្នុងគេ

គ្រប់យ៉ាងដែលទ្រង់មានបន្ទូល បើកសម្ដែងនូវ

អាថ៌កំបាំងរបស់យើងដែលកប់យ៉ាងជ្រៅ

ព្រះបន្ទូលរបស់ទ្រង់អាចចាក់ទម្លុះយើង

ហើយយើងមានអារម្មណ៍ខ្មាសអៀន

តាមរយៈទ្រង់ យើងរីករាយចំពោះការផ្គត់ផ្គង់ទឹករស់ដែលមិនចេះរីងស្ងួត

ហើយតាមរយៈទ្រង់ យើងរស់នៅមុខទល់នឹងមុខជាមួយព្រះជាម្ចាស់

ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម លាក់ខ្លួនក្នុងចំណោមមនុស្ស

ដើម្បីធ្វើកិច្ចការថ្មី សង្គ្រោះពួកយើងចេញពីអំពើពុករលួយ

ទ្រង់ទុកបម្រុងនូវសេចក្ដីពន្យល់

ដោយផែនការដែលព្រះអង្គបានបង្កើតឡើង

ទ្រង់ធ្វើកិច្ចការរបស់ទ្រង់ជាជំហានៗ

យើងអរគុណតែចំពោះព្រះគុណរបស់

ព្រះអម្ចាស់យេស៊ូវដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ

តែមិនដែលយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់បុគ្គលម្នាក់នេះ

ដែលមានភាពសមញ្ញ តែមានភាពជាព្រះ

ទេ យើងមិនដែលគិតដល់រឿងនេះទេ

ទ្រង់ធ្វើកិច្ចការនៅក្នុងសាច់ឈាមដោយបន្ទាបខ្លួន

ដោយបង្ហាញពីដួងព្រះហឫទ័យរបស់ទ្រង់

ដោយមិនខ្វាយខ្វល់ពីការបដិសេធរបស់មនុស្ស

គឺហាក់ដូចជាទ្រង់នឹង

អត់ទោសដល់ភាពល្ងង់ខ្លៅរបស់មនុស្សជាដរាប

អត់ធ្មត់ជាដរាបចំពោះការមិនគោរពរបស់មនុស្ស

ព្រះបន្ទូលរបស់ទ្រង់មានអំណាចចេស្ដាលើជីវិត

បង្ហាញផ្លូវដែលយើងគួរដើរ

និងជួយឲ្យយើងអាចយល់ពីអ្វីដែលជាសេចក្ដីពិត

ដោយអូសទាញដោយព្រះបន្ទូលរបស់ទ្រង់

យើងផ្ដោតសំខាន់លើរលកសម្លេង និងសូរសៀងនៃដួងចិត្ត

របស់បុគ្គលនេះដោយមិនដឹងខ្លួន

ទ្រង់បង្ហូរព្រះលោហិតចេញពីដួងព្រះហឫទ័យរបស់ទ្រង់ជំនួសយើង

ទ្រង់ដកដង្ហើយធំ និងយំជំនួសយើង

ហើយទ្រង់រងភាពអាម៉ាស់

សម្រាប់វាសនា និងសេចក្ដីសង្គ្រោះរបស់យើង

ដួងព្រះហឫទ័យរបស់ទ្រង់បង្ហូរលោហិត

និងព្រះកន្សែងដោយសារការបះបោររបស់យើង

គ្មាននរណាម្នាក់អាចទទួលបាននូវលក្ខណៈ និងកម្មសិទ្ធិបែបនេះឡើយ

គ្មាននរណាម្នាក់មានភាពអត់ធ្មត់ដូចជាទ្រង់ឡើយ

គ្មានអ្វីៗដែលព្រះបង្កើតមកអាចមាននូវ

សេចក្ដីស្រលាញ់ និងភាពអត់ធ្មត់ដែលទ្រង់មានឡើយ

ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម លាក់ខ្លួនក្នុងចំណោមមនុស្ស

ដើម្បីធ្វើកិច្ចការថ្មី សង្គ្រោះពួកយើងចេញពីអំពើពុករលួយ

ទ្រង់ទុកបម្រុងនូវសេចក្ដីពន្យល់

ដោយផែនការដែលព្រះអង្គបានបង្កើតឡើង

ទ្រងធ្វើកិច្ចការរបស់ទ្រង់ ទ្រង់ធ្វើកិច្ចការរបស់ទ្រង់

ទ្រង់ធ្វើកិច្ចការរបស់ទ្រង់ជាជំហានៗ

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល