ទំនុកតម្កើងរបស់គ្រីស្ទបរិស័ទ | ព្រះជាម្ចាស់បានលេចមកនៅភាគខាងកើតនៃពិភពលោកប្រកបដោយសិរីរុងរឿង
05-04-2023
ព្រះជាម្ចាស់កំពុងបំពេញកិច្ចការរបស់ទ្រង់ ក្នុងសកលលោកទាំងមូល
ហើយនៅទិសខាងកើត ក៏មានសូរផ្គរលាន់គ្រាំងៗឥតដាច់
បណ្ដាលឱ្យជាតិសាសន៍ និងគណៈនិកាយទាំងអស់ញាប់ញ័រ
គឺសូរសៀងរបស់ព្រះជាម្ចាស់នេះហើយ
ដែលបានដឹកនាំមនុស្សទាំងអស់មកកាន់ពេលបច្ចុប្បន្ននេះ
ព្រះជាម្ចាស់គួរធ្វើឱ្យមនុស្សទាំងអស់
ត្រូវផ្ចាញ់ដោយព្រះសូរសៀងរបស់ទ្រង់
ឱ្យគេធ្លាក់ទៅក្នុងផ្លូវទឹកហូរ រួចចុះចូលនឹងទ្រង់
ពីព្រោះទ្រង់បានយកសិរីល្អរបស់ទ្រង់ពីផែនដីមកវិញជាយូរមកហើយ
និងបានបញ្ចេញសិរីល្អជាថ្មី នៅឯទិសខាងកើត
តើនរណាខ្លះមិនចង់ឃើញសិរីល្អរបស់ព្រះជាម្ចាស់?
តើនរណាខ្លះមិនរង់ចាំការយាងត្រឡប់មកវិញរបស់ទ្រង់ដោយអន្ទះសា?
តើនរណាខ្លះមិនស្រេកឃ្លានចង់ឃើញការលេចមករបស់ទ្រង់?
តើនរណាខ្លះមិនប្រាថ្នាចង់បានសេចក្តីស្រឡាញ់របស់ទ្រង់?
តើនរណាខ្លះមិនអាចមករកពន្លឺបាន?
តើនរណាខ្លះមើលមិនឃើញភាពសម្បូរសប្បាយនៃទឹកដីកាណាន?
តើនរណាខ្លះមិនទន្ទឹងចាំការយាងត្រឡប់មកវិញនៃព្រះដ៏ប្រោសលោះ?
តើនរណាខ្លះដែលមិនស្រលាញ់ព្រះអង្គដែលមានព្រះចេស្ដាដ៏អស្ចារ្យ?
ព្រះសូរសៀងរបស់ព្រះជាម្ចាស់ នឹងត្រូវផ្សាយទៅពេញទាំងផែនដី
ទ្រង់នឹងបែរព្រះភ័ក្ដ្ររបស់ទ្រង់ ទៅរាស្ត្ររើសតាំងរបស់ទ្រង់
ហើយមានបន្ទូលជាច្រើនទៀតទៅកាន់ពួកគេ
ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលរបស់ទ្រង់ ទៅកាន់សកលលោក
និងមនុស្សជាតិទាំងមូល
ដូចផ្គរលាន់សូរសន្ធឹក ដែលអង្រួនទាំងភ្នំ និងទន្លេ
អំណឹះតទៅ ព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ព្រះជាម្ចាស់
បានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស
ហើយមនុស្សគ្រប់គ្នាក៏ត្រេកអរសប្បាយនឹងព្រះបន្ទូលរបស់ទ្រង់ដែរ
ផ្លេកបន្ទោរជះពន្លឺពីទិសខាងកើតទៅដល់ទិសខាងលិច
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
គឺជាព្រះបន្ទូលដែលមនុស្សរារែកមិនចង់បោះបង់ចោល
ហើយក្នុងពេលជាមួយគ្នា គេក៏រកយល់មិនបានដែរ
ប៉ុន្តែគេត្រេកអរសប្បាយនឹងព្រះបន្ទូលកាន់ច្រើនឡើងៗ
មនុស្សគ្រប់ៗគ្នា ត្រេកអរសប្បាយ
ហើយសាទរចំពោះការយាងមកដល់របស់ព្រះជាម្ចាស់
គឺប្រៀបដូចជាទារកដែលទើបនឹងកើត
តាមរយៈព្រះសូរសៀងរបស់ទ្រង់
ទ្រង់នឹងនាំមនុស្សគ្រប់គ្នាមកចំពោះទ្រង់
ហេតុនេះ ព្រះជាម្ចាស់នឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ
ដើម្បីឱ្យពួកគេថ្វាយបង្គំទ្រង់
ដោយសិរីល្អដែលទ្រង់បញ្ចេញ និងព្រះបន្ទូលនៅក្នុងព្រះឱស្ឋទ្រង់
ព្រះជាម្ចាស់នឹងធ្វើយ៉ាងណាឱ្យមនុស្សគ្រប់ៗគ្នាមកនៅចំពោះព្រះភក្រ្តទ្រង់
និងមើលឃើញផ្លេកបន្ទោរជះពន្លឺពីទិសខាងកើត
ពួកគេនឹងឃើញថាព្រះជាម្ចាស់
ក៏បានយាងចុះមកលើ «ភ្នំដើមអូលីវ» ដែលនៅទិសខាងកើត
ហើយឃើញថាទ្រង់បានមកដល់ផែនដីជាយូរមកហើយ
ក៏មិនមែនជាកូនសាសន៍យូដាទៀតដែរ
ប៉ុន្តែជាផ្លេកបន្ទោរនៅទិសខាងកើត
ព្រះជាម្ចាស់បានចាកចេញពីក្នុងចំណោមមនុស្សជាតិ
ហើយក្រោយមក ក៏លេចមកជាថ្មីជាមួយនឹងសិរីល្អ ក្នុងចំណោមមនុស្ស
ព្រះជាម្ចាស់គឺជាទ្រង់ដែលទទួលបាន
ការថ្វាយបង្គំច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមក
ហើយទ្រង់ក៏ជាទារកដែលពួកសាសន៍អ៊ីស្រាអែលបានបោះបង់ចោល
ជាច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមកដែរ
លើសពីនេះ ទ្រង់គឺជាព្រះដ៏មានគ្រប់ព្រះចេស្តា
ពោរពេញដោយសិរីល្អក្នុងសម័យបច្ចុប្បន្ននេះ!
ចូរឱ្យមនុស្សទាំងអស់គ្នាចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់
ហើយមើលឃើញព្រះភក្រ្តដ៏មានសិរីល្អរបស់ទ្រង់
ស្តាប់ព្រះសូរសៀងរបស់ទ្រង់
និងសម្លឹងមើលទៅឯស្នាព្រះហស្ដរបស់ទ្រង់
នេះគឺជាបំណងព្រះហឫទ័យទាំងស្រុងរបស់ទ្រង់
ជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ទ្រង់
ហើយក៏ជាគោលបំណងនៃការគ្រប់គ្រងរបស់ទ្រង់
ដើម្បីឱ្យមនុស្សគ្រប់ជាតិសាសន៍ថ្វាយបង្គំទ្រង់
ឱ្យមនុស្សគ្រប់ភាសាទទួលស្គាល់ទ្រង់
ឱ្យមនុស្សគ្រប់ៗគ្នាដាក់សេចក្ដីជំនឿរបស់គេមកលើទ្រង់
ហើយឱ្យមនុស្សគ្រប់ៗគ្នាចុះចូលនឹងទ្រង់!
ឱ្យមនុស្សគ្រប់ៗគ្នាដាក់សេចក្ដីជំនឿរបស់គេមកលើទ្រង់
ហើយឱ្យមនុស្សគ្រប់ៗគ្នាចុះចូលនឹងទ្រង់!
ឱ្យមនុស្សគ្រប់ៗគ្នាដាក់សេចក្ដីជំនឿរបស់គេមកលើទ្រង់
ហើយឱ្យមនុស្សគ្រប់ៗគ្នាចុះចូលនឹងទ្រង់!
ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត