វីដេអូតន្រ្តីទំនុកបរិសុទ្ធ | ព្រះជាម្ចាស់គ្រប់គ្រងវាសនានៃគ្រប់ទាំងជាតិសាសន៍និងមនុស្ស

22-12-2021

ព្រះជាម្ចាស់គ្រប់គ្រងវាសនានៃគ្រប់ទាំងជាតិសាសន៍និងមនុស្ស

ការងើបឡើង និងការធ្លាក់ចុះនៃប្រទេស ឬជាតិសាសន៍មួយ

គឺអាស្រ័យត្រង់ថា មេដឹកនាំប្រទេសនោះ ថ្វាយបង្គំព្រះជាម្ចាស់ដែរឬអត់

ហើយពួកគេដឹកនាំប្រជាជនរបស់ពួកគេ

ឲ្យមានភាពស្និទស្នាលជាមួយព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់ ដែរឬអត់

ប្រហែលបច្ចុប្បន្ននេះ ប្រទេសរបស់អ្នកកំពុងរីកចម្រើន

ប៉ុន្តែ បើអ្នកអនុញ្ញាតឲ្យប្រជាជនអ្នកវង្វេងចេញពីព្រះជាម្ចាស់

ប្រទេសនោះនឹងត្រូវឃ្លាតឆ្ងាយពីព្រះពររបស់ព្រះជាម្ចាស់

អរិយធម៌នៃប្រទេសរបស់អ្នក នឹងត្រូវគេជាន់ឈ្លីកាន់តែច្រើនឡើង

មិនយូរប៉ុន្មាន មនុស្សនឹងក្រោកឡើងទាស់ទទឹងនឹងព្រះជាម្ចាស់

និងដាក់បណ្ដាសាស្ថានសួគ៌ជាមិនខាន

ដូច្នេះហើយ វាសនានៃប្រទេសនោះ

នឹងត្រូវវិនាសហិនហោចទាំងមិនឲ្យមនុស្សដឹង

ព្រះជាម្ចាស់នឹងលើកប្រទេសដែលមានអំណាចឲ្យខ្ពស់ឡើង

ដើម្បីប្រឈមមុខជាមួយប្រទេសនានា ដែលព្រះជាម្ចាស់បានដាក់បណ្ដាសា

ហើយអាចនឹងកម្ចាត់ប្រទេសទាំងនោះឲ្យអស់ពីផែនដីផង

ថ្វីបើអំណាចដ៏សុចរិត មានពិតនៅក្នុងពិភពលោកនេះ

តែក្បួនច្បាប់ដែលថាព្រះជាម្ចាស់គ្មានសារៈសំខាន់ក្នុងដួងចិត្តមនុស្ស

គឺផុយស្រួយនៅឡើយ

ដោយគ្មានព្រះពរពីព្រះជាម្ចាស់ទេ

សង្វៀននយោបាយត្រូវធ្លាក់ក្នុងភាពច្របូកច្របល់

និងប្រែជាមិនអាចទប់ទល់នឹងការវាយប្រហារសូម្បីតែមួយ

សម្រាប់មនុស្សលោក ការដែលគ្មាន ព្រះពរពីព្រះជាម្ចាស់

គឺដូចជាការដែលគ្មានព្រះអាទិត្យដូច្នោះដែរ

មិនថាមេដឹកនាំ រួមចំណែកដល់ប្រជាជនរបស់ពួកគេ

ដោយយកចិត្តទុកដាក់យ៉ាងណា

មិនថាមនុស្សមានការជួបជុំប្រកបដោយភាពសុចរិតប៉ុន្មានដងនោះទេ

ក៏ក្នុងនោះ គ្មានអ្វីនឹងអាចផ្លាស់ប្ដូរកាលៈទេសៈ

ឬផ្លាស់ប្ដូរវាសនារបស់មនុស្សជាតិបានដែរ

មនុស្សជឿថា ប្រទេសមួយដែលប្រជាជនមានចំណីអាហារ

ដែលពួកគេអាចរស់នៅរួមគ្នាដោយសុខសាន្ត

ហើយមានអ្នកដឹកនាំល្អ គឺជាប្រទេសល្អ

ទ្រង់ជឿថា ប្រទេសមួយដែលគ្មាននរណាថ្វាយបង្គំទ្រង់

គឺជាប្រទេសដែលទ្រង់ត្រូវធ្វើឲ្យវិនាសហិនហោច

របៀបគិតរបស់មនុស្ស ខុសស្រឡះពីព្រះតម្រិះរបស់ជាម្ចាស់

ដូច្នេះ ប្រសិនបើអ្នកដឹកនាំប្រទេសមួយ ពុំថ្វាយបង្គំព្រះជាម្ចាស់ដូច្នេះ

វាសនារបស់ប្រទេសនោះ នឹងត្រូវជួបគ្រោះមហន្តរាយ

ហើយប្រទេសនោះនឹងគ្មានគោលដៅច្បាស់លាស់ទេ

ព្រះជាម្ចាស់ពុំចូលរួមក្នុងរឿងនយោបាយរបស់មនុស្សលោកឡើយ

តែវាសនារបស់ប្រទេស ឬជាតិសាសន៍មួយ

គឺព្រះជាម្ចាស់ជាអ្នកគ្រប់គ្រង

ព្រះជាម្ចាស់គ្រប់គ្រងពិភពលោកនេះ និងសាកលលោកទាំងមូល

ព្រះជាម្ចាស់គ្រប់គ្រងពិភពលោកនេះ និងសាកលលោកទាំងមូល

វាសនារបស់មនុស្សលោក និងផែនការរបស់ព្រះជាម្ចាស់

មានការជាប់ពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ

ហើយគ្មានមនុស្សគ្មានប្រទេស ឬជាតិសាសន៍ណាមួយ

ត្រូវបានលើកលែងចេញពីអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ

ប្រសិនបើមនុស្សចង់ដឹងពីវាសនារបស់ខ្លួន ដូចនេះ

គេត្រូវមកចំពោះព្រះជាម្ចាស់

ព្រះជាម្ចាស់ត្រូវធ្វើឲ្យអស់អ្នកណាដែលដើរតាម

និងថ្វាយបង្គំ ទ្រង់បានរីកចម្រើន

និងធ្វើឲ្យអស់អ្នកណាដែលប្រឆាំងទាស់ និងបដិសេធទ្រង់

ជួបការអន់ថយ និងវិនាសហិនហោច

វាសនារបស់មនុស្សលោក និងផែនការរបស់ព្រះជាម្ចាស់

មានការជាប់ពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ

ហើយគ្មានមនុស្សគ្មានប្រទេស ឬជាតិសាសន៍ណាមួយ

ត្រូវបានលើកលែងចេញពីអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ

ប្រសិនបើមនុស្សចង់ដឹងពីវាសនារបស់ខ្លួន ដូចនេះ

គេត្រូវមកចំពោះព្រះជាម្ចាស់

ព្រះជាម្ចាស់ត្រូវធ្វើឲ្យអស់អ្នកណាដែលដើរតាម

និងថ្វាយបង្គំ ទ្រង់បានរីកចម្រើន

និងធ្វើឲ្យអស់អ្នកណាដែលប្រឆាំងទាស់ និងបដិសេធទ្រង់

ជួបការអន់ថយ និងវិនាសហិនហោច

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល