ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | ព្រះទ័យដ៏ស្មោះរបស់ព្រះអាទិករចំពោះមនុស្សជាតិ

14-05-2021

បន្ទាប់មក ព្រះ‌យេហូវ៉ាមានព្រះ‌បន្ទូលថា ឯងបានអាល័យនឹងដើមវល្លិ ដែលឯងមិនបានដាំ ឬធ្វើឲ្យដុះឡើង ជាដើមដែលដុះឡើងក្នុងពេលមួយយប់ ហើយវិនាសទៅវិញ ក្នុងពេលមួយយប់ដូចគ្នា។ ដូច្នេះ តើមិនគួរឲ្យអញទុកជីវិតដល់ក្រុងនីនីវេ ជាទីក្រុងដ៏ធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ ទាំងមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬ?

យ៉ូណាស ៤:១០-១១

ព្រះអាទិករគង់នៅក្នុងចំណោមមនុស្សគ្រប់ពេលវេលា

ទទួលស្គាល់ថា ទ្រង់តែងតែសន្ទនាជាមួយមនុស្ស និងការបង្កើតទាំងអស់

និងទទួលស្គាល់ទៀតថា ទ្រង់កំពុងតែធ្វើសកម្មភាពថ្មីៗជារៀងរាល់ថ្ងៃ

លក្ខណៈសំខាន់ និងនិស្ស័យរបស់ទ្រង់ត្រូវបានស្ដែងចេញ

នៅក្នុងកិច្ចសន្ទនារបស់ទ្រង់ជាមួយមនុស្ស

ហើយព្រះតម្រិះ និងយោបល់របស់ទ្រង់ត្រូវបានស្ដែង

ចេញទាំងអស់នៅក្នុងសកម្មភាពរបស់ទ្រង់

ទ្រង់គង់នៅជាមួយ និងទតឃើញមនុស្សជាតិគ្រប់ពេលវេលា

ទ្រង់មានបន្ទូលស្ងាត់ៗទៅកាន់មនុស្សជាតិ

និងការបង្កើតទាំងអស់ ដោយព្រះបន្ទូលស្ងាត់ៗថា៖

«ព្រះជាម្ចាស់គង់នៅក្នុងស្ថានសួគ៌

ហើយព្រះជាម្ចាស់ស្ថិតនៅក្នុងចំណោមការបង្កើតរបស់អញ

ព្រះជាម្ចាស់កំពុងតែបន្តទតមើល បន្តរង់ចាំ

ហើយព្រះជាម្ចាស់គង់នៅខាងឯងហើយ...»

ព្រះហស្តរបស់ទ្រង់ពោរពេញដោយភាពកក់ក្ដៅ

និងរឹងមាំ ដានព្រះបាទាទ្រង់ជាពន្លឺ

ព្រះសូរសៀងរបស់ទ្រង់ទន់ភ្លន់ និងពេញដោយព្រះគុណ

ទម្រង់របស់ទ្រង់ឆ្លងផុត និងផ្លាស់ប្រែ ក្រសោបយកមនុស្សជាតិទាំងអស់

ទឹកព្រះភ័ក្ត្ររបស់ទ្រង់ស្រស់ស្អាត និងស្លូតបូត

ទ្រង់មិនដែលចាកចោល ក៏មិនដែលបាត់សូន្យនោះដែរ

ទោះថ្ងៃ ឬយប់ ទ្រង់ជាបុគ្គលជំនិតរបស់មនុស្សជាតិជានិច្ច

គឺមិនដែលចាកចោលពួកគេឡើយ

ការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ

និងសេចក្តីស្នេហាដ៏ពិសេសរបស់ទ្រង់ចំពោះមនុស្សជាតិ

ព្រមទាំងការខ្វល់ខ្វាយនិងសេចក្តីស្រឡាញ់ដ៏ពិតរបស់ទ្រង់ចំពោះមនុស្ស

ត្រូវបានបង្ហាញបន្តិចម្ដងៗ នៅពេលដែលទ្រង់បានសង្គ្រោះទីក្រុងនីនីវេ

ជាក់ស្ដែង ការសន្ទនារវាងព្រះយេហូវ៉ា និងលោកយ៉ូណាស

បានបើកសម្ដែងទាំងស្រុងអំពីភាពផ្អែមល្អែមរបស់ព្រះអាទិករ

ចំពោះមនុស្សជាតិដែលទ្រង់បានបង្កើតដោយផ្ទាល់

តាមរយៈព្រះបន្ទូលទាំងនោះ អ្នកអាចទទួលបាននូវការយល់ដឹង

ដ៏ស៊ីជម្រៅអំពីអារម្មណ៍ដ៏ស្មោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សហើយ...

ជាក់ស្ដែង ការសន្ទនារវាងព្រះយេហូវ៉ា និងលោកយ៉ូណាស

បានបើកសម្ដែងទាំងស្រុងអំពីភាពផ្អែមល្អែមរបស់ព្រះអាទិករ

ចំពោះមនុស្សជាតិដែលទ្រង់បានបង្កើតដោយផ្ទាល់

តាមរយៈព្រះបន្ទូលទាំងនោះ អ្នកអាចទទួលបាននូវការយល់ដឹង

ដ៏ស៊ីជម្រៅអំពីអារម្មណ៍ដ៏ស្មោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សហើយ...

«ព្រះជាម្ចាស់គង់នៅក្នុងស្ថានសួគ៌

ហើយព្រះជាម្ចាស់ស្ថិតនៅក្នុងចំណោមការបង្កើតរបស់អញ

ព្រះជាម្ចាស់កំពុងតែបន្តទតមើល បន្តរង់ចាំ

ហើយព្រះជាម្ចាស់គង់នៅខាងឯងហើយ...»

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល