ការឆ្លុះបញ្ចាំងពីការមិនបណ្ដេញអ្នកដឹកនាំក្លែងក្លាយចេញភ្លាមៗ

07-08-2023

ក្នុងខែសីហា ឆ្នាំ២០២១ គេបានជ្រើសតាំងខ្ញុំឱ្យធ្វើជាគ្រូជំនួយផ្នែកស្រោចស្រព។ កាលនោះ ខ្ញុំស្រោចស្រពអ្នកជឿថ្មីផង និងផ្សាយដំណឹងល្អផង។ ដោយសារខ្ញុំខ្វះបទពិសោធផ្សាយដំណឹងល្អ ការងារផ្សាយដំណឹងល្អខ្ញុំមិនសូវទទួលបានលទ្ធផលល្អទេ។ ថ្ងៃមួយ អ្នកដឹកនាំរៀបចំឱ្យបងស្រី ចេនីន មកធ្វើជាដៃគូនឹងខ្ញុំ ដើម្បីតាមដានការងារផ្សាយដំណឹងល្អ។ បងស្រី ចេនីន ក្ដាប់បានពីបញ្ហាដែលអ្នករាល់គ្នាកំពុងមានក្នុងការផ្សាយដំណឹងល្អនោះបានយ៉ាងឆាប់ រួចក៏ប្រមូលបងប្អូនប្រុសស្រីជួបជុំគ្នាដើម្បីប្រកបគ្នា និងពិនិត្យបញ្ហានោះឡើងវិញ បន្ទាប់មក គាត់បានចែករំលែកបទពិសោធ និងវិធីសាស្រ្តជោគជ័យខ្លះ។ បន្តិចម្ដងៗ បងប្អូនក៏មានសេចក្ដីក្លៀវក្លាកាន់តែខ្លាំងក្នុងការផ្សាយដំណឹងល្អ ហើយពួកគាត់ក៏យល់ច្បាស់ពីគោលការណ៍ការងារ។ មិនយូរប៉ុន្មាន អ្នកភូមិជាង ២០ នាក់ ក៏បានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ ហើយមនុស្សជាច្រើន ក៏បានទទួលយកកិច្ចការនេះនៅកន្លែងផ្សេងទៀតផងដែរ។ ក្រោយមក យើងក៏បានបង្កើតក្រុមជំនុំថ្មីមួយទៀត។ ខ្ញុំគិតថា បងចេនីនបានជឿព្រះយូរហើយ គាត់មានគុណសម្បត្តិល្អ និងមានសមត្ថភាពបំពេញការងារ។ តាំងពីគាត់មកដល់ ការងារផ្សាយដំណឹងល្អមានការរីកចម្រើនគួរសម។ ខ្ញុំពិតជាកោតសរសើរគាត់ណាស់។ ខ្ញុំគិតថា គាត់ជាអ្នកធ្វើការមានសមត្ថភាព ហើយគាត់ដេញតាមសេចក្ដីពិត។ គាត់ក៏គិតល្អៗមកលើខ្ញុំដែរ។ គាត់ថា ខ្ញុំមានទំនួលខុសត្រូវ និងរែកពុនបន្ទុកការងារ ហើយបាននិយាយពីគុណសម្បត្តិល្អៗ និងពីសមត្ថភាពខ្ញុំ នៅចំពោះមុខអ្នកដទៃ។ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ពេលឮគាត់និយាយបែបនេះ។ គាត់បែរជាគិតឱ្យតម្លៃខ្ញុំខ្ពស់បែបនេះ ហើយមើលទៅ ខ្ញុំមានតម្លៃនៅក្នុងចិត្តគាត់។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ក្រោយមក ខ្ញុំត្រូវគេជ្រើសតាំងជាអ្នកដឹកនាំ ហើយខ្ញុំនៅតែចាប់ដៃគូជាមួយបងចេនីនក្នុងភារកិច្ចខ្ញុំដដែល។

ក្នុងខែមិថុនា ឆ្នាំ២០២២ ខ្ញុំបានក្លាយជាគ្រូអធិប្បាយ ហើយបងចេនីនត្រូវបានជ្រើសតាំងជាអ្នកដឹកនាំ ហើយខ្ញុំរ៉ាប់រងការងារគាត់។ ប៉ុន្តែការងារផ្សាយដំណឹងល្អរបស់បងចេនីនមិនសូវរីកចម្រើនទៅមុខទេ ហើយខ្ញុំក៏មិនដឹងមូលហេតុដែរ។ ខ្ញុំមិនបានផ្ដោតលើការបណ្ដុះអ្នកជឿថ្មី មិនបានជួបជុំគ្នាជាមួយអ្នកធ្វើការផ្នែកដំណឹងល្អ ក៏មិនបានប្រកបគ្នា ឬដោះស្រាយសភាព ឬការលំបាកដែលអ្នកដទៃកំពុងមានដែរ។ ពេលឃើញបញ្ហាទាំងនេះ ខ្ញុំព្រួយចិត្តខ្លាំងណាស់ រួចខ្ញុំក៏បានផ្ញើសារទៅគាត់ ដើម្បីចង់ដឹងពីការងារគាត់ គាត់ឃើញសារនោះហើយ តែគាត់មិនបានតបវិញទេ។ ខ្ញុំគិតថា៖ «គាត់ជាអ្នកដឹកនាំម្នាក់ដែរ ម៉េចក៏គ្មានទំនួលខុសត្រូវលើការងារពួកជំនុំបែបនេះ?» ខ្ញុំខឹងខ្លាំងណាស់។ ខ្ញុំពិតជាចង់លាតត្រដាងពីបញ្ហាគាត់ និងដោះស្រាយជាមួយគាត់ដែលគ្មានទំនួលខុសត្រូវ និងមិនរែកពុនបន្ទុកភារកិច្ចខ្លួន។ តែខ្ញុំគិតថា យើងធ្លាប់សហការគ្នាល្អកាលពីមុន ហើយគាត់ក៏គិតល្អមកលើខ្ញុំដែរ។ ចុះចំណែកការគិតល្អរបស់គាត់មកលើខ្ញុំ និងសម្ដីដែលគាត់ថា ខ្ញុំជាអ្នកដឹកនាំល្អនោះ? បើខ្ញុំលាតត្រដាងគាត់ តើការគិតល្អរបស់គាត់មកលើខ្ញុំ នឹងរលាយបាត់អស់ដែរទេ? ខ្ញុំយល់ថា ដើម្បីការពារទំនាក់ទំនងពួកយើង យកល្អនៅស្ងៀមវិញ។ ពេលខ្ញុំគិតបែបនេះ ខ្ញុំក៏សម្រេចចិត្តមិននិយាយអ្វីទាំងអស់។ ខ្ញុំគ្រាន់តែផ្ញើសារពីការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការឱ្យគាត់អាន និងប្រាប់គាត់ពីទំហំនៃការទទួលខុសត្រូវ និងទំហំការងារដែលគាត់ត្រូវធ្វើ ដើម្បីឱ្យគាត់មានស្មារតីទទួលខុសត្រូវ។ ខ្ញុំយល់ថា ខ្ញុំប្រាប់គាត់ច្បាស់លាស់អស់ហើយ បន្ទាប់ទៀត គាត់គួរតែដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ ហើយការងារផ្សាយដំណឹងល្អគាត់ ក៏គួរតែមានសន្ទុះវិញ បន្តិចម្ដងៗដែរ។ ប៉ុន្តែបានមួយរយៈហើយ គាត់នៅមិនរែកពុនបន្ទុក ហើយការងារគាត់នៅតែមិនឃើញមានលទ្ធផលអ្វីដដែល។ រឿងនេះពិតជាធ្វើឱ្យខ្ញុំមិនសប្បាយចិត្តសោះ។ កន្លងមក គាត់មិនដែលបែបនេះទេ ម៉េចក៏ឥឡូវ គាត់ទៅជាបែបនេះវិញ? ខ្ញុំពិតជាចង់លួសកាត់ និងដោះស្រាយជាមួយគាត់ណាស់។ ប៉ុន្តែពេលនោះ ខ្ញុំគិតថា៖ «គាត់តែងនិយាយថា ខ្ញុំរែកពុនបន្ទុកការងារពួកជំនុំច្រើន ថាខ្ញុំមានក្ដីអំណត់ និងចិត្តក្ដួលអាណិតច្រើន។ បើខ្ញុំលាតត្រដាងពីបញ្ហាគាត់ ការគិតល្អរបស់គាត់មកលើខ្ញុំ នឹងរលាយបាត់មិនខាន»។ ពេលនោះ ខ្ញុំគ្រាន់តែនិយាយពាក្យលួងចិត្តគាត់ និងលើកទឹកចិត្តគាត់ឱ្យរកពេលបន្ថែមដើម្បីជួបជុំ និងតាមដានការងារពួកជំនុំ។ នៅពេលបងចេនីនឮបែបនេះ គាត់ថា គាត់ត្រូវតែកែប្រែអាកប្បកិរិយាគាត់ចំពោះភារកិច្ចហើយ និងបង្ហាញថា គាត់ចង់ធ្វើការងារឱ្យបានល្អទៅថ្ងៃអនាគត។ ខ្ញុំសប្បាយចិត្តណាស់ និងគិតថា៖ «ម្ដងនេះ បងចេនីន ច្បាស់ជាបំពេញភារកិច្ចគាត់បានល្អមិនខាន។ បើមានគាត់ដឹកនាំអ្នកធ្វើការផ្នែកផ្សាយដំណឹងល្អ លទ្ធផលច្បាស់ជាមានសន្ទុះហើយ»។ មិនយូរប៉ុន្មាន ប្អូនស្រីដៃគូខ្ញុំម្នាក់ បានប្រាប់ខ្ញុំថា៖ «ជាអ្នកដឹកនាំ តែបងចេនីនមិនបានតាមដានការងារ ឬបណ្ដុះបងប្អូនទេ។ គាត់ជាអ្នកដឹកនាំតែឈ្មោះប៉ុណ្ណោះ មិនដែលធ្វើការងារជាក់ស្ដែងទេ។ គាត់ជាអ្នកដឹកនាក្លែងក្លាយ។ ខ្ញុំសូមស្នើឱ្យបណ្ដេញគាត់ចេញ និងជ្រើសតាំងអ្នកដឹកនាំថ្មី។ បែបនេះ ទើបការងារពួកជំនុំអាចមានសន្ទុះវិញបាន»។ ប្អូនស្រីម្នាក់ទៀតក៏បានប្រាប់ខ្ញុំថា ការដែលបងចេនីនមិនធ្វើការងារជាក់ស្ដែង បានធ្វើឱ្យការងារពួកជំនុំយឺតយ៉ាវរួចទៅហើយគួរតែបណ្ដេញគាត់ចេញឱ្យបានឆាប់។ តែខ្ញុំនៅតែគិតថា បងចេនីន មានសមត្ថភាព និងមានគុណសម្បត្តិល្អ ថាបើគាត់ផ្លាស់ប្ដូរសភាពគាត់វិញ នោះការងារដំណឹងល្អនឹងបានប្រសើរមិនខាន។ ដូច្នេះ ខ្ញុំពន្យារពេលបណ្ដេញគាត់។ ក្រោយមក ការបំពេញការងារបងចេនីនបន្តធ្លាក់ចុះទៀត ហើយអ្នកដទៃបន្តរាយការណ៍ថា គាត់នៅតែដូចមុនដដែល គាត់និយាយល្អតែមាត់ តែមិនបានធ្វើអ្វីសោះ។ មតិយោបល់បងប្អូនប្រុសស្រី ធ្វើឱ្យខ្ញុំពិបាកចិត្តណាស់ ហើយខ្ញុំយល់ថា ខ្ញុំស្គាល់គាត់មិនច្បាស់ទេ។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះ ទូលសូមទ្រង់ឱ្យណែនាំខ្ញុំឱ្យបានស្គាល់គាត់។

ក្រោយមក ខ្ញុំបានអានបន្ទូលព្រះ៖ «តើគេអាចវិនិច្ឆ័យបានដោយរបៀបណាថា អ្នកដឹកនាំម្នាក់កំពុងតែបំពេញការទទួលខុសត្រូវរបស់ខ្លួន ឬថាគេជាអ្នកដឹកនាំក្លែងក្លាយ? អ្វីដែលសំខាន់បំផុតនោះ គេត្រូវពិនិត្យមើលថាតើម្នាក់នោះមានសមត្ថភាពធ្វើកិច្ចការជាក់ស្ដែងឬអត់ ត្រូវមើលថាគេមានគុណសម្បត្តិនេះឬអត់។ ក្រោយមក គេគួរតែពិនិត្យមើលថាតើអ្នកនោះធ្វើកិច្ចការជាក់ស្ដែងយ៉ាងពិតប្រាកដឬអត់។ សូមកុំខ្វល់នឹងសម្ដីដែលគេនិយាយ និងប្រភេទនៃការយល់ដឹងអំពីសេចក្តីពិតដែលគេមាននោះឡើយ។ មិនត្រូវផ្តោតអារម្មណ៍លើថាតើគេមានគុណសម្បត្តិ មានទេពកោសល្យ ឬអំណោយទាននៅក្នុងកិច្ចការកំប៉ិកកំប៉ុកដែលគេធ្វើ ឬថាតើគេធ្វើកិច្ចការនេះបានល្អឬអត់ឡើយ ពោលគឺ អ្វីៗទាំងនេះមិនសំខាន់ទេ។ អ្វីដែលសំខាន់គឺថា គេអាចអនុវត្តកិច្ចការដ៏ចាំបាច់បំផុតរបស់ពួកជំនុំបានត្រឹមត្រូវឬអត់ ថាតើគេអាចដោះស្រាយបញ្ហា ដោយប្រើសេចក្តីពិត និងថាតើគេអាចដឹកនាំមនុស្សចូលទៅក្នុងតថភាពនៃសេចក្តីពិតបានឬអត់។ នេះគឺជាកិច្ចការដ៏សំខាន់ និងចាំបាច់បំផុត។ ប្រសិនបើគេគ្មានសមត្ថភាពធ្វើកិច្ចការជាក់ស្ដែងបែបនេះទេ នោះមិនថាគេមានគុណសម្បត្តិល្អប៉ុនណា គេមានទេពកោសល្យពូកែយ៉ាងណា ឬអាចស៊ូទ្រាំនឹងទុក្ខលំបាក និងលះបង់ជាច្រើនយ៉ាងណាក៏ដោយ ក៏គេនៅតែជាអ្នកដឹកនាំក្លែងក្លាយដដែលហ្នឹង។ មនុស្សមួយចំនួននិយាយថា 'កុំខ្វល់ឡើយ ដែលឥឡូវគេមិនអាចធ្វើកិច្ចការជាក់ស្ដែងណាមួយបាននោះ។ គេមានគុណសម្បត្តិល្អ ហើយគេមានសមត្ថភាព។ ចូរបណ្ដុះបណ្ដាលគេមួយរយៈសិនទៅ គេមុខជាអាចធ្វើកិច្ចការជាក់ស្ដែងបានមិនខាន។ ក្រៅពីនេះ គេមិនទាន់ធ្វើអ្វីមួយអាក្រក់ បង្កការបង្អាក់ ឬការរំខានណាមួយនៅឡើយទេ។ ម្ដេចក៏អ្នកអាចនិយាយថា គេជាអ្នកដឹកនាំក្លែងក្លាយបានទៅ?' តើយើងអាចពន្យល់ចំណុចនេះដូចម្ដេចទៅ? មិនថាអ្នកមានទេពកោសល្យ អ្នកមានគុណសម្បត្តិអ្វី ឬអ្នកមានការអប់រំល្អយ៉ាងណាទេ អ្វីដែលសំខាន់គឺថា អ្នកធ្វើកិច្ចការជាក់ស្ដែងឬអត់ ហើយថាតើអ្នកបំពេញការទទួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាអ្នកដឹកនាំ និងអ្នកធ្វើការឬអត់។ ក្នុងអំឡុងពេលធ្វើជាអ្នកដឹកនាំ តើអ្នកបានចូលរួមក្នុងគ្រប់គម្រោងជាក់លាក់ក្នុងដែននៃការទទួលខុសត្រូវរបស់អ្នកដែរឬទេ? តើមានបញ្ហាចំនួនប៉ុន្មានដែលកើតឡើងក្នុងការងារដែលអ្នកបានដោះស្រាយប្រកបដោយប្រសិទ្ធភាព? តើមានមនុស្សប៉ុន្មាននាក់ចាប់ផ្ដើមយល់ដឹងអំពីគោលការណ៍នៃសេចក្តីពិត ព្រោះតែការងាររបស់អ្នក ព្រោះតែការដឹកនាំរបស់អ្នក និងព្រោះតែការណែនាំរបស់អ្នក? តើមានកិច្ចការពួកជំនុំចំនួនប៉ុន្មានបានជឿនលឿន និងរីកចម្រើនទៅមុខ? អ្វីដែលសំខាន់ គឺជាលទ្ធផលទាំងនេះឯង។ មិនថាអ្នកអាចសូត្រពាក្យស្លោកបានចំនួនប៉ុន្មាន មិនថាអ្នកចេះចាំស្ទាត់នូវពាក្យ និងឃ្លានៃគោលលទ្ធិបានចំនួនប៉ុន្មាន មិនថាអ្នកបានចំណាយពេលធ្វើការរាល់ថ្ងៃបានចំនួនប៉ុន្មានម៉ោង ហើយអ្នកអស់កម្លាំងប៉ុនណានោះទេ គឺវាមិនសំខាន់ឡើយ។ មិនថាអ្នកបានធ្វើដំណើរឆ្ងាយប៉ុនណា មិនថាអ្នកបានសួរសុខទុក្ខពួកជំនុំចំនួនប៉ុន្មាន មិនថាអ្នកបានឆ្លងកាត់ហានិភ័យចំនួនប៉ុន្មាន មិនថាអ្នកបានរងទុក្ខខ្លាំងបែបណាទេ នោះក៏មិនសំខាន់ដែរ។ អ្វីដែលសំខាន់គឺថា កិច្ចការដែលស្ថិតក្នុងដែននៃការទទួលខុសត្រូវរបស់អ្នកមានប្រសិទ្ធភាពកម្រិតណា ថាតើវាសម្រេចបានលទ្ធផលណាមួយដែរឬអត់ ថាតើអ្នកបានអនុវត្ត និងសម្រេចបានតាមការរៀបចំ និងគោលដៅនៃដំណាក់ព្រះជាម្ចាស់ចំនួនប៉ុន្មាន និងថាតើក្រោយមកទៀត អ្នកបានតាមដានពួកគេបានល្អប៉ុនណា។ អ្វីដែលសំខាន់គឺថា មានបញ្ហាការងារទាក់ទងនឹងការធ្វេសប្រហែស ការភ្លាំងភ្លាត់ ឬការបំពានគោលការណ៍ចំនួនប៉ុន្មាន ដែលអ្នកបានដោះស្រាយ បានកែតម្រូវ ឬកែកុន ថាតើមានបញ្ហាទាក់ទងនឹងបុគ្គលិក រដ្ឋបាល ឬកិច្ចការឯកទេសផ្សេងទៀតចំនួនប៉ុន្មានដែលអ្នកបានជួយដោះស្រាយ ហើយថាតើអ្នកបានធ្វើកិច្ចការនោះស្របតាមគោលការណ៍ និងសេចក្តីតម្រូវនៃដំណាក់របស់ព្រះជាម្ចាស់ដែរឬអត់។ ទាំងនេះគ្រាន់តែជាបទដ្ឋានមួយចំនួនដែលគេអាចវាយតម្លៃបានថាតើអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់កំពុងតែបំពេញការទទួលខុសត្រូវរបស់ខ្លួនឬក៏អត់» (ដកស្រង់ពី «ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ យើងមិនអាចវិនិច្ឆ័យថាតើអ្នកដឹកនាំនោះមានសមត្ថភាព ឬជាអ្នកដឹកនាំក្លែងក្លាយ ដោយគ្រាន់តែស្ដាប់ថាតើគេនិយាយល្អឬអត់ ឬដោយពិនិត្យគុណសម្បត្តិ សមត្ថភាព ឬចំនួននៃអំពើល្អរបស់ពួកគេបានឡើយ។ អ្វីដែលសំខាន់ គឺត្រូវមើលថាតើ ពួកគេធ្វើការងារជាក់ស្ដែងឬអត់ ថាពួកគេមានទំនួលខុសត្រូវឬអត់ និងថាតើពួកគេអាចបំពេញភារកិច្ចជាអ្នកដឹកនាំបានឬអត់។ បងចេនីនមានគុណសម្បត្តិ និងជាអ្នកធ្វើការដែលមានសមត្ថភាព ប៉ុន្តែគាត់គ្រាន់តែនិយាយសម្ដីល្អៗ រួចក៏មិនបានធ្វើអ្វីពិតប្រាកដ ឬធ្វើការងារត្រឹមត្រូវដែរ។ គាត់មិនបានបំពេញការងារដែលអ្នកដឹកនាំគួរបំពេញឡើយ។ មើលទៅ គាត់មិនដូចកំពុងធ្វើអ្វីមិនល្អ ឬធ្វើអាក្រក់ឡើយ ប៉ុន្តែក្នុងនាមជាអ្នកដឹកនាំ គាត់បានត្រឹមផ្ញើសារទៅគេ និងសូត្រពាក្យសុភាសិត។ គាត់មិនដែលពិនិត្យមើលបញ្ហា ឬតាមដានការងារពួកជំនុំឡើយ។ គាត់មិនដែលបណ្ដុះអ្នកជឿថ្មីដែលទើបចាប់ផ្ដើមបំពេញភារកិច្ចទេ។ នៅពេលអ្នកដទៃជួបបញ្ហាក្នុងការងារផ្សាយដំណឹងល្អ គាត់មិនបានប្រកបគ្នា ឬដោះស្រាយបញ្ហាឡើយ ហើយគាត់តែងធ្វេសប្រហែសក្នុងភារកិច្ច។ ខ្ញុំបានព្រមានគាត់ជាច្រើនដងក្នុងអំឡុងពេលនោះ ដើម្បីឱ្យគាត់កែប្រែអាកប្បកិរិយាគាត់ចំពោះភារកិច្ចខ្លួន ហើយខ្ញុំគិតថា គាត់នឹងផ្លាស់ប្ដូរ តែគាត់នៅបន្តធ្វើដូចមុន ហើយមិនដឹងទៅណា រកមិនឃើញ។ ការងារផ្សាយដំណឹងល្អ ត្រូវជាប់គាំង ហើយគម្រោងជាច្រើនក៏គ្មានលទ្ធផល។ គាត់មិនបានឆ្លុះបញ្ចាំងពីខ្លួនគាត់ទេ ហើយតែងរកលេសដោះសាផ្សេងៗជាមួយបងប្អូន។ តាមរយៈអាកប្បកិរិយាគាត់ចំពោះភារកិច្ចខ្លួន និងឥរិយាបថផ្សេងទៀត គឺច្បាស់ណាស់ថា គាត់គឺជាអ្នកដឹកនាំក្លែងក្លាយ ដែលមិនបំពេញការងារជាក់ស្ដែង ដូចព្រះបានបើកសម្ដែង ហើយគប្បីបណ្ដេញចេញឱ្យបានឆាប់។ ប៉ុន្តែខ្ញុំមិនបានយល់ ក៏មិនចេះបែងចែកមនុស្សតាមបន្ទូលព្រះដែរ។ ខ្ញុំមើលឃើញតែគំនិត គុណសម្បត្តិ និងសមត្ថភាពរបស់បងចេនីនប៉ុណ្ណោះ។ ខ្ញុំយល់ថា គាត់អាចធ្វើការងារបាន ប៉ុន្តែខ្ញុំមិនបានមើលថាគាត់កំពុងធ្វើកិច្ចការអ្វីឱ្យពិតប្រាកដ ឬថាគាត់បានលទ្ធផលអ្វីខ្លះនោះទេ។ ខ្ញុំនៅតែបន្តមានក្ដីសង្ឃឹមលើគាត់ដដែល។ ខ្ញុំសង្ឃឹមថា ការងារពួកជំនុំនឹងមានសន្ទុះដូចពីមុនវិញ ដូច្នេះ ខ្ញុំបន្តផ្ដល់ឱកាសឱ្យគាត់ថែមទៀត។ ខ្ញុំពិតជាល្ងង់ខ្លៅមែនទែន! ប្អូនស្រីជាដៃគូខ្ញុំបានឱ្យយោបល់ខ្ញុំអំពីបងចេនីន និងស្នើឱ្យខ្ញុំបណ្ដេញគាត់ចេញ តែខ្ញុំប្រកាន់តាមទស្សនៈខ្លួនឯង ដោយចង់ផ្ដល់ឱកាសឱ្យគាត់ និងគាំទ្រគាត់បន្តទៀត ដូច្នេះ ខ្ញុំមិនបានបណ្ដេញគាត់ចេញភ្លាមទេ ដោយធ្វើឱ្យប៉ះពាល់ដល់កិច្ចការពួកជំនុំយ៉ាងខ្លាំង។ ខ្ញុំយល់ថា ខ្ញុំមិនបានមើលការខុសត្រូវភារកិច្ចខ្ញុំឱ្យល្អទេ ដោយធ្វើឱ្យប៉ះពាល់ដល់ការងារពួកជំនុំ។ តើនេះមិនមែនជាឥរិយាបថអ្នកដឹកនាំក្លែងក្លាយទេឬអី? ខ្ញុំបានអធិស្ឋានទៅព្រះ ដោយទូលសូមទ្រង់ឱ្យណែនាំខ្ញុំឱ្យបានស្គាល់សេចក្ដីពុករលួយខ្លួនឯង។

ថ្ងៃមួយ ខ្ញុំបានអានបន្ទូលព្រះ។ «ពេលឃើញបងប្អូនប្រុសៗ ឬស្រីៗរបស់ខ្លួនកំពុងតែបំពេញភារកិច្ចរបស់ខ្លួន ដោយធ្វេសប្រហែស និងបែបបង្គ្រប់កិច្ច អ្នកដឹកនាំពួកជំនុំមួយចំនួនមិនស្ដីបន្ទោសពួកគេទេ ទោះបើពួកគេគួរតែធ្វើក៏ដោយ។ នៅពេលដែលពួកគេមើលឃើញអ្វីមួយដែលធ្វើឱ្យខូចដល់ប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេធ្វើជាមើលមិនឃើញ និងមិនសួរដេញដោលអ្វីឡើយ ដើម្បីកុំឱ្យគេមានការអាក់អន់ចិត្ត។ តាមពិតទៅ ពួកគេមិនបានគិតគូរដល់ចំណុចខ្សោយរបស់មនុស្សទេ ផ្ទុយទៅវិញ ពួកគេមានចេតនាចង់យកឈ្នះចិត្តមនុស្ស ដែលពួកគេដឹងទាំងស្រុងថា៖ 'បើខ្ញុំបន្តធ្វើបែបនេះ ហើយមិនធ្វើឱ្យនរណាម្នាក់អន់ចិត្ត នោះពួកគេនឹងគិតថា ខ្ញុំជាអ្នកដឹកនាំដ៏ល្អម្នាក់។ ពួកគេនឹងគិតល្អ និងឱ្យតម្លៃខ្ញុំ។ ពួកគេនឹងទទួលស្គាល់ខ្ញុំ និងចូលចិត្តខ្ញុំ'។ ទោះបីជាមានការខូចខាតកម្រិតណាដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ហើយមិនថារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវបានរាំងស្ទះខ្លាំងបែបណានៅក្នុងច្រកចូលទៅក្នុងជីវិតរបស់ពួកគេនោះឡើយ ឬជីវិតជាពួកជំនុំរបស់ពួកគេត្រូវបានរាំងស្ទះបែបណាឡើយ ក៏អ្នកដឹកនាំបែបនេះនៅតែមានះនៅក្នុងទស្សនវិជ្ជាបែបសាតាំងរបស់ខ្លួន និងមិនធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តដដែល។ ពួកគេមិនដែលតិះដៀលខ្លួនឯងនៅក្នុងដួងចិត្តរបស់ខ្លួនទេ។ ពេលឃើញនរណាម្នាក់បង្កការរំខាន និងការរាំងស្ទះ ភាគច្រើន ពួកគេអាចលើកឡើងតាមធម្មតាពីបញ្ហាដែលកន្លងផុតទៅនេះ ក្រោយមកក៏លែងនិយាយតទៅទៀត។ ពួកគេមិនបានប្រកបគ្នាពីសេចក្តីពិត មិនលើកឡើងពីសារជាតិនៃបញ្ហាប្រាប់ដល់បុគ្គលនោះ ហើយក៏មិនបានពិនិត្យពិច័យមើលសភាពរបស់គេនោះដែរ។ អ្នកដឹកនាំក្លែងក្លាយមិនដែលលាតត្រដាង ឬពិនិត្យពិច័យមើលថា ជារឿយៗ មនុស្សប្រព្រឹត្តកំហុសឆ្គងបែបណា ឬមនុស្សបើកសម្ដែងនូវនិស្ស័យពុករលួយនោះឡើយ។ ពួកគេមិនដោះស្រាយបញ្ហាជាក់ស្ដែងណាមួយទេ ប៉ុន្តែផ្ទុយទៅវិញ តែងតែអត់ឱនចំពោះការប្រព្រឹត្តខុស និងការបង្ហូរចេញនូវសេចក្តីពុករលួយរបស់មនុស្ស ហើយបន្តមិនខ្វល់ខ្វាយឡើយ ទោះបីមនុស្សមានភាពអវិជ្ជមាន ឬទន់ខ្សោយបែបណាក៏ដោយ ដោយគ្រាន់តែអធិប្បាយពាក្យនៃគោលលទ្ធិខ្លះៗ ធ្វើការដាស់តឿនពីរបីម៉ាត់ឱ្យតែរួចពីមាត់ ដោយព្យាយាមចៀសវាងមិនចង់មានទំនាស់។ ជាលទ្ធផល រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មិនបានឆ្លុះបញ្ចាំង និងព្យាយាមស្គាល់ខ្លួនឯងទេ ពួកគេគ្មានដំណោះស្រាយចំពោះការបង្ហូរចេញនូវសេចក្តីពុករលួយផ្សេងៗឡើយ ហើយរស់នៅតាមពាក្យ តាមឃ្លា តាមសញ្ញាណ និងការស្រមើស្រមៃ ដោយគ្មានច្រកចូលទៅក្នុងជីវិតនោះឡើយ។ ពួកគេថែមទាំងជឿក្នុងចិត្តរបស់ខ្លួនថា 'អ្នកដឹកនាំរបស់យើង មានការយល់ដឹងកាន់តែច្រើន អំពីចំណុចខ្សោយរបស់យើងជាងព្រះជាម្ចាស់ទៅទៀត។ កម្ពស់របស់យើងអាចនៅតូចទាបពេកក្នុងការរស់នៅតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ប៉ុន្តែយើងត្រូវបំពេញតាមសេចក្តីតម្រូវរបស់អ្នកដឹកនាំយើងប៉ុណ្ណោះ។ ដោយស្ដាប់តាមអ្នកដឹកនាំរបស់យើង នោះយើងកំពុងស្ដាប់តាមព្រះជាម្ចាស់ដែរ។ បើថ្ងៃណាមួយដែលស្ថានលើផ្លាស់ប្ដូរអ្នកដឹកនាំរបស់យើងចូលមកដល់ ចាំយើងប្រាប់ពីបំណងរបស់យើង។ ដើម្បីរក្សាទុកអ្នកដឹកនាំរបស់យើង និងការពារគាត់កុំឱ្យស្ថានលើផ្លាស់ប្ដូរ យើងត្រូវតែចរចាជាមួយស្ថានលើ និងបង្ខំទ្រង់ឱ្យយល់ស្របតាមការទាមទាររបស់យើង។ នេះជារបៀបដែលយើងនឹងប្រព្រឹត្តត្រឹមត្រូវចំពោះអ្នកដឹកនាំរបស់យើង'។ នៅពេលដែលមនុស្សមានគំនិតបែបនេះនៅក្នុងចិត្ត នៅពេលពួកគេមានទំនាក់ទំនងបែបនេះជាមួយអ្នកដឹកនាំ ហើយក្នុងដួងចិត្តពួកគេ ពួកគេមានអារម្មណ៍ពឹងអាង កោតសរសើរ និងឱ្យតម្លៃយ៉ាងជ្រាលជ្រៅចំពោះអ្នកដឹកនាំរបស់ខ្លួន ពេលនោះ ពួកគេនឹងមានសេចក្ដីជំនឿកាន់តែខ្លាំងឡើងលើអ្នកដឹកនាំរូបនោះ ពួកគេចង់ឮសម្ដីរបស់អ្នកដឹកនាំ ហើយពួកគេឈប់ស្វែងរកសេចក្តីពិតនៅក្នុងព្រះបន្ទូលព្រះជាម្ចាស់ទៀតហើយ។ អ្នកដឹកនាំបែបនេះសឹងតែដណ្ដើមបានកន្លែងរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់មនុស្សបាត់ទៅហើយ។ ប្រសិនបើអ្នកដឹកនាំព្រមបន្តមានទំនាក់ទំនងបែបនេះជាមួយរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ បើពួកគេមានអារម្មណ៍រីករាយក្នុងចិត្តចេញពីទំនាក់ទំនងនេះ និងជឿថា រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែប្រព្រឹត្តចំពោះពួកគេបែបនេះ នោះពួកគេគ្មានខុសអ្វីពីប៉ុលឡើយ ហើយពួកគេបានបោះជំហានលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទហើយ» (ដកស្រង់ពី «ចំណុចទីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ បន្ទូលព្រះបើកសម្ដែងពីបំណងដ៏គួរឱ្យស្អប់របស់ខ្ញុំនៅក្នុងភារកិច្ចខ្លួន។ ខ្ញុំបានឃើញថាបងចេនីន មិនធ្វើការងារជាក់ស្ដែង តែខ្ញុំមិនបានលាតត្រដាង ឬវែកញែកពីបញ្ហាគាត់ ឬបណ្ដេញគាត់ឱ្យទាន់ពេលទេ។ ខ្ញុំចេះតែផ្គាប់ផ្គុនចិត្តគាត់ និងផ្ដល់ឱកាសឱ្យគាត់ប្រែចិត្ត។ តែនេះមិនមែនព្រោះតែខ្ញុំគិតគូរពីចំណុចខ្សោយ ឬចង់ជួយគាត់នោះទេ បំណងពិតប្រាកដរបស់ខ្ញុំគឺ ដើម្បីឱ្យបងចេនីននៅបន្តគិតថាខ្ញុំជាអ្នកដឹកនាំល្អ និងដើម្បីទទួលបានការគោរពឱ្យតម្លៃពីអ្នកដទៃ។ ពីមុន យើងធ្លាប់ធ្វើជាដៃគូនឹងគ្នា ហើយគាត់តែងគិតល្អមកលើខ្ញុំជាប់រហូត។ គាត់តែងនិយាយថា ខ្ញុំមានទំនួលខុសត្រូវលើ ការងារពួកជំនុំ ហើយខ្ញុំជាអ្នកដឹកនាំល្អ នៅចំពោះមុខអ្នកដទៃ។ បើខ្ញុំលាតត្រដាង និងនិយាយពីបញ្ហាគាត់ និងដោះស្រាយជាមួយគាត់ នោះអាចធ្វើឱ្យខូចទំនាក់ទំនងពួកយើងបាន ហើយការគិតល្អរបស់គាត់មកលើខ្ញុំ ក៏នឹងរលាយអស់ដែរ។ ដើម្បីឱ្យបងចេនីនបន្តគិតល្អមកលើខ្ញុំក្នុងនាមជាអ្នកដឹកនាំ ខ្ញុំមិនបានលាតត្រដាងពីបញ្ហាគាត់ មិនបានដោះស្រាយជាមួយគាត់ ឬវែកញែកពីទង្វើ និងការប្រព្រឹត្តរបស់គាត់ឡើយ។ បើខ្ញុំធ្វើ ម្ល៉េះសមគាត់នឹងបានដឹងពីបញ្ហាគាត់ ហើយអាចកែប្រែបានទាន់ពេល។ តែខ្ញុំបានត្រឹមនិយាយពាក្យលួងលោម និងផ្ដល់ដំបូន្មានគាត់ពីរបីម៉ាត់ លើកទឹកចិត្តគាត់ឱ្យចូលរួមជួបជុំ និងតាមដានការងារពួកជំនុំឱ្យបានច្រើន ដោយមើលរំលងបញ្ហា និងនិយាយចោះៗ។ ប្អូនស្រីជាដៃគូខ្ញុំបានស្នើឱ្យបណ្ដេញបងចេនីនចេញតាមគោលការណ៍ជាច្រើនដង តែខ្ញុំបារម្ភខ្លាចថាធ្វើបែបនេះ នឹងប៉ះពាល់ដល់គាត់ ហើយខ្លាចគាត់ឈប់គិតល្អមកលើខ្ញុំទៀត ដូច្នេះ ខ្ញុំបានពន្យារពេលបណ្ដេញគាត់ចេញ។ ព្រះបើកសម្ដែងថា ពួកទទឹងនឹងព្រះគ្រីស្ទ ធ្វើការ និងនិយាយស្ដីដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ នៅពេលពួកគេឃើញអ្នកណាបំពានគោលការណ៍ពេលបំពេញភារកិច្ច ពួកគេមិនបានរិះគន់ ឬដោះស្រាយជាមួយអ្នកនោះឡើយ។ គោលដៅរបស់ពួកគេ គឺដើម្បីរក្សាឋានៈគេនៅក្នុងចិត្តមនុស្ស ដើម្បីទទួលបានការគោរពពីអ្នកដទៃ និងនាំមនុស្សមកចំពោះមុខពួកគេ។ ដើម្បីឱ្យអ្នកដទៃបន្តគិតល្អមកលើខ្ញុំ ខ្ញុំមិនខ្វល់ពីការងារពួកជំនុំទេ ហើយពេលខ្ញុំឃើញអ្នកដឹកនាំក្លែងក្លាយមិនធ្វើការងារជាក់ស្ដែង ខ្ញុំមិនបានលាតត្រដាង ដោះស្រាយជាមួយ ឬប្ដូរគាត់ចេញទេ។ ខ្ញុំធ្វើបែបនេះ គឺដើម្បីរក្សាឋានៈខ្ញុំក្នុងចិត្តមនុស្ស និងដើម្បីឱ្យអ្នករាល់គ្នាគិតថា ខ្ញុំមានចិត្តក្ដួលអាណិត អត់ធ្មត់ និងជាអ្នកដឹកនាំល្អ។ ការបំពេញភារកិច្ចបែបនេះ ខ្ញុំមិនបានជួយ ឬកែលម្អបងប្អូនប្រុសស្រីឡើយ ហើយក៏មិនធ្វើឱ្យពួកគាត់យល់ពីសេចក្ដីពិត ឬនាំពួកគាត់មកចំពោះព្រះដែរ។ ផ្ទុយទៅវិញ ខ្ញុំនាំពួកគាត់មកចំពោះខ្ញុំ ធ្វើឱ្យពួកគាត់សរសើរ និងថ្វាយបង្គំខ្ញុំ។ បែបនេះ ខ្ញុំកំពុងដឹកនាំបងប្អូនឱ្យវង្វេង និងយកឈ្នះចិត្តពួកគាត់ ដោយដើរលើផ្លូវពួកទទឹងនឹងព្រះគ្រីស្ទ។ ខ្ញុំគិតអំពីពួកទទឹងនឹងព្រះគ្រីស្ទដែលត្រូវគេបណ្ដេញចេញពីពួកជំនុំ ត្រូវគេលាតត្រដាង និងផាត់ចោលម្ដងមួយៗ។ បើខ្ញុំបន្តធ្វើបែបនេះទៀត ដោយមិនព្រមប្រែចិត្ត ឬផ្លាស់ប្ដូរ ខ្ញុំមុខជាត្រូវគេផាត់ចោលដូចពួកនោះដែរមិនខាន។ ពេលគិតបែបនេះ ខ្ញុំបានអធិស្ឋានទៅព្រះ ដោយទូលសូមទ្រង់ឱ្យណែនាំខ្ញុំធ្វើការឆ្លុះបញ្ចាំងពីឫសគល់នៃកំហុសរបស់ខ្ញុំ។

ក្រោយមក ខ្ញុំបានអានអត្ថបទបន្ទូលព្រះមួយ។ «នៅពេលមានអ្វីមួយកើតឡើង អ្នករស់នៅតាមទស្សនវិជ្ជានៃជីវិត និងមិនអនុវត្តសេចក្តីពិតទេ។ អ្នកតែងតែខ្លាចធ្វើឱ្យអ្នកដទៃអាក់អន់ចិត្ត ប៉ុន្តែអ្នកមិនខ្លាចធ្វើឱ្យព្រះជាម្ចាស់អាក់អន់ព្រះទ័យឡើយ ហើយអ្នកថែមទាំងហ៊ានលះបង់ផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ ដើម្បីការពារទំនាក់ទំនងអន្តរបុគ្គលរបស់ខ្លួនទៀតផង។ តើការប្រព្រឹត្តបែបនេះមានផលវិបាកអ្វីខ្លះទៅ? អ្នកនឹងការពារទំនាក់ទំនងអន្តរបុគ្គលរបស់ខ្លួនបានល្អណាស់ ប៉ុន្តែអ្នកនឹងធ្វើឱ្យព្រះជាម្ចាស់អាក់អន់ព្រះទ័យ ហើយព្រះអង្គនឹងស្អប់ខ្ពើម និងបដិសេធអ្នក ព្រមទាំងក្រេវក្រោធចំពោះអ្នកទៀតផង។ បើថ្លឹងថ្លែងទៅ តើមួយណាប្រសើរជាង? ប្រសិនបើអ្នកមិនអាចប្រាប់បានទេ នោះអ្នកភាន់ច្រឡំធំហើយ។ វាសបញ្ជាក់ឱ្យឃើញថា អ្នកគ្មានការយល់ដឹងអំពីសេចក្តីពិតសូម្បីតែបន្តិចឡើយ។ ប្រសិនបើអ្នកបន្តធ្វើបែបនេះ ទាំងមិនភ្ញាក់រឭកទេ នោះពិតជាមានគ្រោះថ្នាក់ធ្ងន់ណាស់ ហើយទីបំផុត អ្នកនឹងមិនអាចទទួលបានសេចក្តីពិតឡើយ។ អ្នកដែលខាតបង់នោះ គឺជារូបអ្នកផ្ទាល់។ ប្រសិនបើអ្នកមិនស្វែងរកសេចក្តីពិតនៅក្នុងរឿងនេះទេ ហើយអ្នកបរាជ័យ ទៅថ្ងៃខាងមុខ តើអ្នកនឹងអាចស្វែងរកសេចក្តីពិតបានដែរឬទេ? ប្រសិនបើអ្នកនៅតែមិនអាចទៀត នោះវានឹងលែងជាបញ្ហានៃការខាតបង់ទៀតហើយ ពោលគឺ នៅទីបំផុត អ្នកនឹងត្រូវគេផាត់ចោលមិនខាន។ ប្រសិនបើអ្នកមានការជំរុញចិត្ត និងទស្សនៈយល់ឃើញអំពី 'មនុស្សល្អ' ពេលនោះ អ្នកនឹងមិនអាចអនុវត្តសេចក្តីពិត និងប្រកាន់ខ្ជាប់តាមគោលការណ៍នៅក្នុងគ្រប់កិច្ចការបានឡើយ ហើយអ្នកនឹងបរាជ័យ និងដួលចុះជានិច្ចមិនខាន។ ប្រសិនបើអ្នកមិនភ្ញាក់រឭក និងមិនស្វែងរកសេចក្តីពិតទេ នោះអ្នកគឺជាអ្នកមិនជឿ ហើយអ្នកនឹងមិនដែលទទួលបានសេចក្តីពិត និងជីវិតឡើយ។ ពេលនោះ តើអ្នកគួរតែធ្វើយ៉ាងម៉េចទៅ? នៅពេលជួបរឿងបែបនេះ អ្នកត្រូវតែអំពាវនាវរកព្រះជាម្ចាស់ ដោយការអធិស្ឋាន ការអង្វរសុំសេចក្តីសង្រ្គោះ និងការទូលសុំឱ្យព្រះជាម្ចាស់ប្រទានសេចក្តីជំនឿ និងកម្លាំងថែមទៀតដល់អ្នក ដើម្បីឱ្យអ្នកអាចប្រកាន់ខ្ជាប់តាមគោលការណ៍ ធ្វើអ្វីដែលអ្នកគួរធ្វើ ដោះស្រាយអ្វីៗស្របតាមគោលការណ៍ រក្សាជំហររបស់អ្នក ការពារដល់ផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ និងទប់ស្កាត់កុំឱ្យមានការខាតបង់ណាមួយដល់កិច្ចការនៃដំណាក់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនអាចលះបង់ប្រយោជន៍ផ្ទាល់ខ្លួន កេរ្តិ៍ឈ្មោះ និងទស្សនៈអំពី 'មនុស្សល្អ' បានទេ ហើយប្រសិនបើអ្នកធ្វើអ្វីដែលគួរធ្វើដោយភាពស្មោះត្រង់ ដោយគ្មានចិត្តងាករេ នោះអ្នកនឹងយកឈ្នះលើសាតាំង ហើយនឹងទទួលបានទិដ្ឋភាពនៃសេចក្ដីពិតនេះ។ ប្រសិនបើអ្នកតែងតែរស់នៅតាមទស្សនវិជ្ជារបស់សាតាំង ដោយថែរក្សាទំនាក់ទំនងរបស់ខ្លួនជាមួយអ្នកដទៃ និងមិនដែលអនុវត្តសេចក្តីពិត មិនហ៊ានប្រកាន់ខ្ជាប់តាមគោលការណ៍ ពេលនោះ តើអ្នកនឹងអាចអនុវត្តសេចក្តីពិតនៅក្នុងរឿងរ៉ាវផ្សេងទៀតបានដែរឬទេ? អ្នកនឹងគ្មានសេចក្តីជំនឿ គ្មានកម្លាំងឡើយ។ ប្រសិនបើអ្នកមិនអាចស្វែងរក ឬទទួលយកសេចក្តីពិតបានទេ ពេលនោះ តើសេចក្តីជំនឿលើព្រះជាម្ចាស់បែបនេះ នឹងអនុញ្ញាតឱ្យអ្នកអាចទទួលបានសេចក្តីពិតដែរឬទេ? (គឺអត់ទេ)។ ចុះប្រសិនបើអ្នកមិនអាចទទួលបានសេចក្តីពិតទេ តើអ្នកអាចបានសេចក្តីសង្រ្គោះដែរឬទេ? អ្នកមិនអាចឡើយ។ ប្រសិនបើអ្នករស់នៅតាមទស្សនវិជ្ជារបស់សាតាំងជានិច្ច ដោយគ្មានតថភាពនៃសេចក្តីពិតសោះ ពេលនោះ អ្នកមិនអាចទទួលបានសេចក្ដីសង្រ្គោះឡើយ។ អ្នកគួរតែដឹងច្បាស់ថា ការទទួលបានសេចក្តីពិត គឺជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់សេចក្តីសង្រ្គោះ។ អ៊ីចឹង តើអ្នកត្រូវធ្វើដូចម្ដេច ដើម្បីទទួលបានសេចក្តីពិត? ប្រសិនបើអ្នកអាចអនុវត្តសេចក្តីពិត បើអ្នកអាចរស់នៅតាមសេចក្តីពិត ហើយសេចក្តីពិតក្លាយជាមូលដ្ឋាននៃជីវិតរបស់អ្នក ពេលនោះ អ្នកនឹងទទួលបានសេចក្តីពិត និងមានជីវិត ហើយអ្នកនឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សផ្សេងទៀតដែលទទួលបានសេចក្តីសង្រ្គោះមិនខាន» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមបន្ទូលរបស់ព្រះ ខ្ញុំបានយល់ ពីមូលហេតុដែលខ្ញុំការពារឋានៈ មុខមាត់ និងទំនាក់ទំនងខ្ញុំ ហើយមិនខ្វល់ពីការងារពួកជំនុំ គឺសំខាន់មកពី ខ្ញុំរងឥទ្ធិពលពីការយកចិត្តមនុស្ស និងពីទស្សនវិជ្ជាខាងលោកិយខ្លាំងពេក។ ខ្ញុំរងឥទ្ធិពលពីគំនិតខាងលោកិយបែបសាតាំង ដូចជា «ការមិននិយាយពីកំហុសរបស់កល្យាណមិត្ត ជួយរក្សាចំណងមិត្តភាពឱ្យបានល្អ និងយូរអង្វែង» និង «រក្សាមិត្តភាពជាមួយមនុស្សដែលអ្នកមិនអាចចៀសផុតបាន»។ ខ្ញុំគិតថា ដើម្បីឱ្យអ្នកដទៃចូលចិត្ត និងសរសើរយើង យើងត្រូវតែសុភាព មានចិត្តល្អ ហើយយើងមិនគួរនិយាយខ្លាំងៗដាក់គេទេ នៅពេលយើងឃើញបញ្ហាអ្នកដទៃ យើងធ្វើជាមើលមិនឃើញទៅបានហើយ យើងមិនគួរហ្មត់ចត់ពេកទេ ឬធ្វើអ្វីឱ្យប៉ះពាល់អ្នកណាឡើយ បែបនេះ គ្រប់គ្នានឹងចូលចិត្តយើងមិនខាន។ ខ្ញុំបានរស់នៅតាមគំនិតយកចិត្តមនុស្សបែបនេះ ហើយពេលខ្ញុំឃើញបង ចេនីន មិនធ្វើការងារជាក់ស្ដែង ខ្ញុំមិនបានលាតត្រដាង ដោះស្រាយជាមួយ ឬបណ្ដេញគាត់ចេញទេ។ ខ្ញុំបានការពារឋានៈ និងមុខមាត់ខ្ញុំ ប៉ុន្តែដោយសារខ្ញុំមិនបានលាតត្រដាងពីបញ្ហាបងចេនីន ឬបណ្ដេញគាត់ឱ្យបានទាន់ពេល ការងារផ្សាយដំណឹងល្អក៏ត្រូវយឺតយ៉ាវ។ ខ្ញុំឱ្យតម្លៃលើកេរ្តិ៍ឈ្មោះ ឋានៈ និងទំនាក់ទំនងខ្ញុំខ្លាំងជាងភារកិច្ចខ្ញុំ ហើយដើម្បីការពារមុខមាត់ និងឋានៈខ្ញុំ ខ្ញុំមិនបានការពារកិច្ចការពួកជំនុំទាល់តែសោះ។ ខ្ញុំពិតជាអាត្មានិយម និងគួរឱ្យស្អប់ពិតមែន។ ការរស់នៅតាមគំនិតយកចិត្តមនុស្សបែបនេះ បានធ្វើឱ្យខ្ញុំកាន់តែមានល្បិចកល វៀចវេរ និងខ្វះភាពជាមនុស្សខ្លាំងឡើង។ បន្ទូលព្រះចែងថា៖ «អ្នកណាដែលដើរផ្លូវកណ្ដាល អ្នកនោះគឺជាមនុស្សមានស្នៀតបញ្ឆោតបំផុត។ ពួកគេមិនធ្វើឱ្យនរណាម្នាក់អន់ចិត្តទេ ពួកគេប្រសប់ខាងនិយាយណាស់ ពួកគេពូកែចាក់បណ្ដោយក្នងគ្រប់ស្ថានភាព ហើយគ្មាននរណាម្នាក់អាចចាប់កំហុសរបស់ពួកគេបានឡើយ។ ពួកគេប្រៀបដូចជាសាតាំងដែលកំពុងរស់នៅអ៊ីចឹង!» (ដកស្រង់ពី «មានតែតាមរយៈការអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចដោះច្រវាក់នៃនិស្ស័យពុករលួយចេញបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះស្អប់ខ្ពើមមនុស្សយកចិត្តគេណាស់។ យើងមិនអាចទទួលបានសេចក្ដីពិត ឬបានសង្គ្រោះ តាមការពឹងលើគំនិតយកចិត្តមនុស្សនេះឡើយ។ ពេលដឹងបែបនេះ ខ្ញុំពិតជាភ័យខ្លាចណាស់។ ខ្ញុំដឹងថា ខ្ញុំបានប្រព្រឹត្តអំពើរំលងនៅចំពោះព្រះ ហើយបើខ្ញុំមិនកែប្រែសភាពនេះ និងកែប្រែចិត្តដោយពិតប្រាកដទេ ខ្ញុំមុខជាត្រូវព្រះបោះបង់ និងផាត់ចោលមិនខាន។ បន្ទូលព្រះក៏បានបង្ហាញផ្លូវអនុវត្តន៍មួយដល់ខ្ញុំផងដែរថា នៅពេលដែលខ្ញុំចង់ការពារកេរ្តិ៍ឈ្មោះ និងឋានៈខ្លួន ខ្ញុំគួរអធិដ្ឋានទៅព្រះឱ្យបានច្រើន ទូលសូមទ្រង់ឱ្យប្រទានកម្លាំងដល់ខ្ញុំ រួចធ្វើតាមគោលការណ៍ និងរៀនបំពេញភារកិច្ចខ្ញុំដោយចិត្តស្មោះត្រង់។ បែបនេះ មិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ច្រកចូលទៅក្នុងជីវិតបងប្អូនទេ តែក៏ផ្ដល់ប្រយោជន៍ដល់ការងារពួកជំនុំដែរ។ ខ្ញុំបានអធិស្ឋានទៅព្រះថា ខ្ញុំនឹងអនុវត្តសេចក្ដីពិត ធ្វើតាមគោលការណ៍ និងការពារប្រយោជន៍ពួកជំនុំ។

បន្ទាប់មក ខ្ញុំក៏បានអានបន្ទូលព្រះ។ «តាមដានដឹងទាន់ពេលអំពីស្ថានភាពរបស់អ្នកត្រួតពិនិត្យការងារខុសៗគ្នា និងបុគ្គលិកដែលទទួលខុសត្រូវចំពោះការងារសំខាន់ផ្សេងៗ ហើយចាត់ចែងការងារឡើងវិញភ្លាម ឬជំនួសពួកគេតាមការចាំបាច់ ដើម្បីបង្ការ ឬកាត់បន្ថយការខាតបង់ ដែលបង្កឡើងដោយការប្រើប្រាស់មនុស្សមិនត្រឹមត្រូវ ព្រមទាំងធានាប្រសិទ្ធភាព និងវឌ្ឍនភាពការងារឱ្យបានរលូន» (ដកស្រង់ពី «ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ «ផ្នែកមួយនៃកាតព្វកិច្ចរបស់អ្នកដឹកនាំ និងអ្នកធ្វើការ គឺត្រូវបន្តតាមដានដឹងឮអំពីអ្វីដែលកំពុងកើតឡើងជាមួយមនុស្សដែលទទួលបន្ទុកលើគម្រោងផ្សេងៗ និងអ្នកដែលទទួលខុសត្រូវលើការងារសំខាន់។ ដូច្នេះ តើបុគ្គលិកទាំងនេះគឺជានរណាទៅ? ភាគច្រើន ពួកគេជាអ្នកដឹកនាំពួកជំនុំ ជាអ្នកគ្រប់គ្រងក្រុមការងារ និងអ្នកដឹកនាំក្រុម។ អ្នកទទួលបន្ទុកលើគម្រោងនានា និងអ្នកទទួលខុសត្រូវលើការងារសំខាន់ៗ៖ តើវាមិនចាំបាច់ ឬសំខាន់បំផុតទេឬ ដែលត្រូវយល់ និងប្រាកដចិត្តថា ពួកគេមានតថភាពនៃសេចក្តីពិត ធ្វើសកម្មភាពតាមគោលការណ៍ និងអាចធ្វើកិច្ចការពួកជំនុំបានល្អ? ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការ ទទួលបានការយល់ដឹងត្រឹមត្រូវអំពីស្ថានភាពរបស់អ្នកគ្រប់គ្រងសំខាន់ៗដែលទទួលបន្ទុកលើគម្រោងនានា និងធ្វើការកែតម្រូវសមស្របចំពោះបុគ្គលទាំងនោះ នោះវាប្រៀបដូចជាការឃ្លាំមើលកម្មវិធីកាងារនីមួយៗដោយប្រុងប្រយ័ត្នអ៊ីចឹង។ វាស្មើនឹងការបំពេញទំនួលខុសត្រូវ និងភារកិច្ចរបស់ពួកគេ។ ប្រសិនបើរៀបចំបុគ្គលទាំងនេះមិនបានត្រឹមត្រូវទេ ហើយមានបញ្ហាកើតឡើង នោះកិច្ចការពួកជំនុំនឹងរងផលប៉ះពាល់ធំមិនខាន។ ប្រសិនបើបុគ្គលទាំងនេះមានភាពជាមនុស្សល្អ មានមូលដ្ឋានគ្រឹះក្នុងសេចក្តីជំនឿ ទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហានានា ហើយអាចស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហាបាន ពេលនោះ ការដាក់ពួកគេឱ្យទទួលបន្ទុកលើកិច្ចការ នឹងជួយបង្ការបញ្ហាបានយ៉ាងច្រើន។ អ្វីដែលសំខាន់នោះគឺថា កិច្ចការនឹងវិវឌ្ឍទៅយ៉ាងរលូន។ ប៉ុន្តែ ប្រសិនបើអ្នកគ្រប់គ្រងក្រុមការងារ ជាមនុស្សមិនអាចទុកចិត្តបាន មានភាពជាមនុស្សអន់ មានឥរិយាបថមិនល្អ និងមិនអនុវត្តសេចក្តីពិត ហើយថែមទាំងអាចនឹងបង្កការរំខានទៀត នោះវានឹងមានផលប៉ះពាល់អវិជ្ជមានលើកិច្ចការដែលពួកគេទទួលខុសត្រូវ និងលើច្រកចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រីដែលពួកគេដឹកនាំមិនខាន។ ពិតណាស់ អាចមានផលប៉ះពាល់តិច ឬច្រើន។ ប្រសិនបើអ្នកគ្រប់គ្រងជាមនុស្សមិនហ្មត់ចត់ ឬធ្វេសប្រហែសនឹងភារកិច្ចរបស់ខ្លួន ការនេះអាចធ្វើឱ្យការងារមានការយឺតយ៉ាវ។ វឌ្ឍនភាពនឹងមានភាពយឺតយ៉ាវ ហើយការងារនឹងមិនសូវមានប្រសិទ្ធផលនោះឡើយ។ យ៉ាងណាមិញ ប្រសិនបើពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ គឺមានបញ្ហាធ្ងន់ធ្ងរហើយ។ នេះមិនមែនជាបញ្ហាការងារដែលមិនសូវមានប្រសិទ្ធផល និងប្រសិទ្ធភាពនោះទេ ពោលគឺ ពួកគេនឹងបង្កការរំខាន និងបង្ខូចការងារទាំងអស់ដែលពួកគេទទួលខុសត្រូវ។ ដូច្នេះហើយ ការបន្តតាមដានដឹងឮអំពីស្ថានភាពរបស់មនុស្សដែលទទួលបន្ទុកលើគម្រោងនានា និងអ្នកដែលទទួលខុសត្រូវលើការងារសំខាន់ ហើយធ្វើការកែតម្រូវទាន់ពេលវេលា និងធ្វើការបណ្ដេញចេញ នៅពេលពួកគេរកឃើញថា បុគ្គលនោះមិនបានធ្វើកិច្ចការជាក់ស្ដែង គឺមិនមែនជាកាតព្វកិច្ចដែលអ្នកដឹកនាំ និងអ្នកធ្វើការអាចគេចវេះបានទេ ពោលគឺ នេះគឺជាកិច្ចការដ៏ហ្មត់ចត់ និងសំខាន់បំផុត។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការ អាចបន្តយល់ដឹងពីបុគ្គលិកលក្ខណៈរបស់មនុស្សដែលទទួលបន្ទុកលើគម្រោងនានា និងអ្នកដែលទទួលខុសត្រូវលើការងារសំខាន់ ព្រមទាំងអាកប្បកិរិយាដែលពួកគេមានចំពោះភារកិច្ច និងសេចក្តីពិត ក៏ដូចជាសភាព និងការបង្ហាញលក្ខណៈរបស់ពួកគេ ក្នុងអំឡុងពេលនីមួយៗនិងនៅដំណាក់កាលនីមួយៗ ហើយអាចកែតម្រូវបានទាន់ពេល ឬដោះស្រាយមនុស្សទាំងនោះស្របតាមកាលៈទេសៈ ពេលនោះ ការងារអាចដំណើរការទៅយ៉ាងរលូន។ ផ្ទុយទៅវិញ ប្រសិនបើមនុស្សទាំងនោះប្រព្រឹត្តព្រៃផ្សៃតាមចិត្ត និងមិនធ្វើកិច្ចការជាក់ស្ដែងនៅក្នុងពួកជំនុំ ហើយអ្នកដឹកនាំ និងអ្នកធ្វើការមិនបានកំណត់បញ្ហា និងធ្វើការកែតម្រូវបានទាន់ពេលទេ ប៉ុន្តែចាំរហូតដល់បញ្ហាធ្ងន់ធ្ងរគ្រប់បែបយ៉ាងកើតឡើង ដែលបង្កឱ្យមានការខាតបង់យ៉ាងច្រើនដល់កិច្ចការនៃដំណាក់ព្រះជាម្ចាស់ មុនពេលព្យាយាមដោះស្រាយបញ្ហាទាំងនោះ តាមធម្មតា ត្រូវធ្វើការកែតម្រូវ កែកុន និងស្តារស្ថានការណ៍ជាថ្មី ពេលនោះ អ្នកដឹកនាំ និងអ្នកធ្វើការទាំងនោះ គឺជាមនុស្សចោលម្សៀតហើយ។ ពួកគេពិតជាអ្នកដឹកនាំក្លែងក្លាយ ដែលត្រូវប្ដូរចេញ និងផាត់ចោល» (ដកស្រង់ពី «ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ តាមបន្ទូលរបស់ព្រះ ខ្ញុំបានយល់ថា អ្នកដឹកនាំមានកាតព្វកិច្ចពិនិត្យមើលឱ្យទាន់ពេល នូវរាល់ស្ថានភាពរបស់អ្នកមើលការខុសត្រូវ និងបុគ្គលិកសំខាន់ៗផ្សេងទៀតរបស់គម្រោង និងបណ្តេញ ឬប្ដូរអ្នកដែលមិនស័ក្តិសមចេញភ្លាមៗ ពេលរកឃើញ ដើម្បីធានានូវការរីកចម្រើនជោគជ័យនៃគម្រោងរបស់ពួកជំនុំ។ នៅពេលពួកគេដឹងថា អ្នកមើលការខុសត្រូវ អ្នកដឹកនាំ ឬបុគ្គលិក មិនបានធ្វើការងារជាក់ស្ដែង ដែលប៉ះពាល់ និងធ្វើឱ្យការងារពួកជំនុំយឺតយ៉ាវ ពួកគេគប្បីប្រកបគ្នាឱ្យទាន់ពេលជាមួយពួកនោះ ហើយប្រសិនបើពួកគេមិនផ្លាស់ប្ដូរ ហើយមិនស័ក្តិសមនឹងផ្ដល់ការបម្រើទេ នោះត្រូវចាត់តាំងជាថ្មី ឬបណ្ដេញពួកគេចេញឱ្យទាន់ពេល។ ធ្វើបែបនេះទើបមានប្រយោជន៍ដល់កិច្ចការពួកជំនុំ។ ត្រូវរក្សាទុកអ្នកណាដែលស័ក្តិសមសម្រាប់ប្រើ និងបណ្ដេញអ្នកណាដែលមិនស័ក្តិសម ផ្ដល់ការប្រកបគ្នា និងជួយអ្នកដែលត្រូវការឱ្យជួយ ដោះស្រាយជាមួយអ្នកដែលត្រូវការដោះស្រាយជាមួយ បណ្ដុះអ្នកណាដែលស្វែងរកសេចក្ដីពិត។ កន្លងមក បងចេនីនធ្វើការឱ្យតែរួចពីដៃ មិនរែនពុនបន្ទុក គ្មានទំនួលខុសត្រូវក្នុងភារកិច្ចគាត់។ អ្នកដឹកនាំបានប្រកបគ្នាជាមួយគាត់ជាច្រើនដង តែគាត់មិនដែលផ្លាស់ប្ដូរឡើយ។ រឿងនេះប៉ះពាល់ដល់កិច្ចការពួកជំនុំជាខ្លាំង។ ពិតណាស់ គាត់គឺជាអ្នកដឹកនាំក្លែងក្លាយ ដែលមិនធ្វើកិច្ចការជាក់ស្ដែង ហើយត្រូវការបណ្ដេញគាត់ចេញភ្លាមៗ ចំណែកបុគ្គលដែលមានទំនួលខុសត្រូវ ដែលមានភាពជាមនុស្សល្អ ត្រូវធ្វើការបណ្ដុះបណ្ដាល។ បែបនេះនឹងមានប្រយោជន៍ដល់កិច្ចការពួកជំនុំ និងធ្វើឱ្យការងារផ្សាយដំណឹងល្អរីកចម្រើនទៅបានរលូន។ ពេលគិតបែបនេះ ចិត្តខ្ញុំបានជ្រះស្រឡះទាំងស្រុង និងមានពន្លឺ ហើយខ្ញុំបានសន្យានឹងព្រះថា៖ «នៅពេលខ្ញុំជួបប្រទះបញ្ហាបែបនេះម្ដងទៀត ខ្ញុំនឹងអនុវត្តស្របតាមគោលការណ៍ និងបំពេញទំនួលខុសត្រូវ»។ ខ្ញុំក៏បានទូលសូមព្រះឱ្យដឹកនាំខ្ញុំអនុវត្តសេចក្ដីពិតផងដែរ។

ក្រោយមក ខ្ញុំបាននិយាយពីបញ្ហាបងចេនីនជាមួយគាត់ ដោយលាតត្រដាងថា គាត់ជាអ្នកដឹកនាំក្លែងក្លាយ ដែលមិនធ្វើការងារជាក់ស្ដែង។ ខ្ញុំឃើញថាគាត់ខឹងខ្លាំងណាស់ ហើយក៏មិនហ៊ាននិយាយអ្វីទៀតដែរ។ ខ្ញុំគិតថា៖ «ប្រសិនបើលាតត្រដាងបញ្ហារបស់គាត់ នោះទំនាក់ទំនងពួកយើងនឹងធ្លាក់ក្នុងភាពទាល់ច្រក ហើយការគិតល្អរបស់គាត់មកលើខ្ញុំ នឹងត្រូវរលាយអស់»។ ពេលនោះ ខ្ញុំដឹងថា ខ្ញុំកំពុងត្រឡប់ទៅរកផ្លូវចាស់ខ្ញុំវិញហើយ ដូច្នេះ ខ្ញុំក៏អធិស្ឋានទៅព្រះថា៖ «ព្រះអង្គអើយ ខ្ញុំម្ចាស់ចង់អនុវត្តសេចក្ដីពិត និងចង់បំពេញភារកិច្ចខ្ញុំម្ចាស់ ប្រកបគ្នាពីអ្វីដែលខ្ញុំម្ចាស់គួរប្រកបគ្នា ហើយឈប់ខ្វល់ពីមុខមាត់ដែលអ្នកដទៃគិតមកលើខ្ញុំម្ចាស់ទៀត។ សូមប្រទានកម្លាំងដល់ខ្ញុំម្ចាស់ ដើម្បីយកឈ្នះលើចំណងនៃនិស្ស័យពុករលួយនេះផង»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបន្តប្រកបគ្នាជាមួយបងចេនីនទៀត ដោយលើកពីបញ្ហារបស់គាត់ម្ដងមួយៗ និងលាតត្រដាងពីកង្វះការងារជាក់ស្ដែងរបស់គាត់។ ពេលនោះទោះគាត់មិនពេញចិត្តក៏ដោយ ចុងក្រោយ គាត់ថា បើគ្មានការលាតត្រដាង និងការរិះគន់ពីខ្ញុំទេ គាត់មុខជាមើលមិនឃើញបញ្ហាខ្លួនគាត់ទេ។ គាត់បានទទួលស្គាល់ថា ខ្លួនគាត់ពុករលួយខ្លាំង ហើយថា គាត់ចង់ផ្លាស់ប្ដូរ គាត់សុខចិត្តទទួលយកគ្រប់យ៉ាង ទោះបីពួកគេចង់ដោះស្រាយជាមួយគាត់យ៉ាងម៉េចក៏ដោយ។ ពេលឮគាត់និយាយបែបនេះ ខ្ញុំពិតជាអរព្រះគុណព្រះណាស់។ ពេលអនុវត្តតាមបន្ទូលព្រះ ទំនាក់ទំនងខ្ញុំមិនបានបែកបាក់ទៅណា ដូចខ្ញុំធ្លាប់គិតឡើយ ហើយខ្ញុំមានអារម្មណ៍ស្ងប់ចិត្ត និងស្រួលចិត្តជាងមុន។ បន្ទាប់ពីបណ្ដេញបងចេនីនរួច យើងជ្រើសរើសបងប្រុសម្នាក់ទៀត ឱ្យមើលការខុសត្រូវការងារផ្សាយដំណឹងល្អ។ គាត់ពិតជារែកពុនបន្ទុកភារកិច្ចគាត់មែន និងដឹកនាំអ្នកដទៃផ្សាយដំណឹងល្អ។ បានមួយរយៈ ការងារដំណឹងល្អ ក៏ចាប់ផ្ដើមមានសន្ទុះវិញ។

បទពិសោធនេះធ្វើឱ្យខ្ញុំដឹងថា ការពឹងលើនិស្ស័យបែបសាតាំងដើម្បីបំពេញភារកិច្ចខ្លួន មិនត្រឹមតែប៉ះពាល់ដល់ខ្លួនខ្ញុំទេ តែក៏ប៉ះពាល់ដល់ការងារពួកជំនុំដែរ។ មានតែការបំពេញភារកិច្ចស្របតាមបន្ទូលព្រះ និងតាមគោលការណ៍នៃសេចក្ដីពិតប៉ុណ្ណោះ ដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

មូលហេតុដែលខ្ញុំមិនហ៊ានមើលការខុសត្រូវការងារ

ពីរឆ្នាំមុន នៅពេលខ្ញុំចាប់ផ្ដើមធ្វើជាអ្នកដឹកនាំពួកជំនុំ មានដៃគូខ្ញុំជាច្រើននាក់ដែលបានជឿព្រះយូរជាងខ្ញុំ។ ខ្ញុំគិតថា ពួកគាត់យល់ពីសេចក្ដីពិត...