មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីជំនឿដ៏ពិត | ហេតុអ្វីយើងអាចទទួលស្វាគមន៍ព្រះអម្ចាស់បានតែតាមការស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ?
02-04-2022
នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្តាដ៏ជាព្រះអង្គសង្គ្រោះ បានលេចមក និងបំពេញកិច្ចការ ដោយសម្តែងចេញនូវសេចក្តីពិត និងបំពេញកិច្ចការនៃការជំនុំជម្រះ។ មនុស្សជាច្រើនមកពីគ្រប់និកាយដែលស្រឡាញ់សេចក្ដីពិត និងស្រេកឃ្លានចង់ឃើញការលេចមករបស់ព្រះជាម្ចាស់ បានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា ហើយបានទទួលស្គាល់ថា នោះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ទទួលស្គាល់ថាព្រះដ៏មានគ្រប់ព្រះចេស្តា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ។ ដោយពេញដោយសេចក្ដីអំណរ ពួកគេបានត្រឡប់មករកទ្រង់វិញ ហើយត្រូវបានលើកឡើងនៅចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ ហើយពួកគេកំពុងចូលរួមពិធីទទួលទានអាហារវិវាហមង្គលរបស់កូនចៀម។ ការនេះសម្រេចនូវសេចក្តីទំនាយរបស់ព្រះអម្ចាស់យេស៊ូវថា៖ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)។ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)។ ប៉ុន្តែ មានមនុស្សជាច្រើននៅតែប្រកាន់ខ្ជាប់តាមពាក្យក្នុងព្រះគម្ពីរអំពីព្រះអម្ចាស់ដែលយាងមកលើពពក ដោយមិនបានស្វែងរកស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់សូម្បីបន្តិចសោះឡើយ។ ហេតុនេះ ពួកគេបានបាត់បង់ឱកាសទទួលស្វាគមន៍ព្រះអម្ចាស់ ហើយបានធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ដោយទួញយំ និងសង្កៀតធ្មេញផង។ តើហេតុអ្វីបានជាយើងអាចទទួលស្វាគមន៍ព្រះអម្ចាស់បានដោយគ្រាន់តែស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ? វគ្គការស្វែងរកសេចក្ដីជំនឿដ៏ពិតនេះ នឹងណែនាំអ្នកឱ្យស្វែងរកសេចក្តីពិត និងស្វែងរកចម្លើយនេះ។
គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។
ប្រភេទវីដេអូផ្សេងទៀត