ទំនុកតម្កើង​ | ការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះជាម្ចាស់គឺសម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស

15-02-2021

ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ បានកើតមានឡើងចំនួនពីរលើក

ដើម្បីយកឈ្នះលើសាតាំង

និងដើម្បីសង្គ្រោះមនុស្សឲ្យបានប្រសើរជាងមុនផងដែរ

នេះគឺដោយសារអ្នកដែលធ្វើចម្បាំងជាមួយសាតាំង គឺមាន

តែព្រះជាម្ចាស់ប៉ុណ្ណោះ

មិនថាជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ ឬសាច់ឈាម

ដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នោះទេ

សរុបមក ពួកទេវតាមិនអាចធ្វើចម្បាំងជាមួយសាតាំងបានឡើយ

ហើយមនុស្សកាន់តែមិនអាចធ្វើចម្បាំងជាមួយវាបាន

ដ្បិតមនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយទៅហើយ

ពួកទេវតាគ្មានឬទ្ធិអំណាចក្នុងការធ្វើចម្បាំងមួយនេះទេ

ហើយមនុស្សកាន់តែគ្មានអំណាចថែមទៀតហើយ

ដូចនេះ ប្រសិនបើព្រះជាម្ចាស់ចង់កែខៃជីវិតរបស់មនុស្ស

ប្រសិនបើទ្រង់ចង់យាងត្រឡប់មកកាន់ផែនដី

នេះដោយផ្ទាល់ព្រះអង្គដើម្បីសង្គ្រោះមនុស្ស

គឺទ្រង់ត្រូវតែត្រឡប់មកជាសាច់ឈាមដោយផ្ទាល់ព្រះអង្គ

ពោលគឺទ្រង់ត្រូវតែយកកំណើតជាមនុស្សដោយផ្ទាល់

យាងមកក្នុងចំណោមមនុស្ស និងសង្គ្រោះមនុស្សដោយផ្ទាល់

ព្រះអង្គទ្រង់ តាមរយៈអត្តសញ្ញាណពីកំណើតរបស់ទ្រង់

និងកិច្ចការដែលទ្រង់ត្រូវបំពេញ

ប្រសិនបើមិនដូច្នេះទេ ប្រសិនបើព្រះវិញ្ញាណនៃព្រះជាម្ចាស់

ឬមនុស្សជាអ្នកធ្វើកិច្ចការនេះវិញ

នោះចម្បាំងនេះ នឹងគ្មានលេចចេញជាផលផ្លែអ្វីឡើយ

ហើយវានឹងមិនអាចបញ្ចប់ទៅវិញបានទេ

ចម្បាំងជាមួយសាតាំង មានតែព្រះជាម្ចាស់ផ្ទាល់អង្គទ្រង់

ប៉ុណ្ណោះដែលអាចធ្វើបាន

ហើយមនុស្សមិនអាចធ្វើសង្គ្រាមនេះបានឡើយ

ភារកិច្ចរបស់មនុស្ស គឺត្រូវស្ដាប់បង្គាប់ និងដើរតាម

ដ្បិតមនុស្សមិនអាចធ្វើកិច្ចការស្រដៀងគ្នា

នឹងការង្កើតផ្ទៃមេឃ និងផែនដីបានឡើយ

ហើយបន្ថែមលើនេះ គេមិនអាចបំពេញកិច្ចការ

នៃការធ្វើចម្បាំងជាមួយសាតាំងបានឡើយ

មនុស្សអាចត្រឹមផ្គាប់ព្រះហឫទ័យព្រះអាទិករ ស្ថិតក្រោមការ

ដឹកនាំរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទ្រង់ប៉ុណ្ណោះ

ដែលតាមរយៈការនេះ សាតាំងត្រូវបានយកឈ្នះ

នេះគឺជារឿងតែមួយគត់ ដែលមនុស្សអាចធ្វើបាន

ហេតុដូចនេះ គ្រប់ពេលដែលចាប់ផ្ដើមធ្វើចម្បាំងថ្មីមួយ

ពោលគឺគ្រប់ពេលដែលកិច្ចការនៃសម័យថ្មីចាប់ផ្ដើម

កិច្ចការនេះត្រូវព្រះជាម្ចាស់បំពេញដោយផ្ទាល់ព្រះអង្គទ្រង់តែម្ដង

ដែលតាមរយៈនេះ ទ្រង់ត្រូវដឹកនាំសម័យកាលទាំងមូល

និងចាប់ផ្ដើមផ្លូវថ្មីសម្រាប់មនុស្សជាតិទាំងមូល

ការចាប់ផ្ដើមយុគសម័យថ្មីនីមួយៗ គឺជាការចាប់ផ្ដើមចម្បាំងថ្មីជាមួយសាតាំង

ដែលតាមរយៈនេះ មនុស្សត្រូវចូលទៅក្នុងពិភព

មួយកាន់តែថ្មី និងស្រស់ស្អាតជាងមុន

និងជាយុគសម័យថ្មីមួយដែលព្រះជាម្ចាស់ដឹកនាំដោយផ្ទាល់

ព្រះអង្គទ្រង់តែម្ដង

ការចាប់ផ្ដើមយុគសម័យថ្មីនីមួយៗ គឺជាការចាប់ផ្ដើមចម្បាំងថ្មីជាមួយសាតាំង

ដែលតាមរយៈនេះ មនុស្សត្រូវចូលទៅក្នុងពិភព

មួយកាន់តែថ្មី និងស្រស់ស្អាតជាងមុន

និងជាយុគសម័យថ្មីមួយដែលព្រះជាម្ចាស់ដឹកនាំដោយផ្ទាល់

ព្រះអង្គទ្រង់តែម្ដង

និងជាយុគសម័យថ្មីមួយដែលព្រះជាម្ចាស់ដឹកនាំដោយផ្ទាល់

ព្រះអង្គទ្រង់តែម្ដង

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។

ប្រភេទ​វីដេអូ​ផ្សេង​ទៀត​

អំណានចេញពី ភាគ១ នៃសៀវភៅព្រះបន្ទូល ស្ដីអំពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ ការអានពី «ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់» អំណានចេញពី ភាគ៥ នៃសៀវភៅព្រះបន្ទូល ស្ដីអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ភាពយន្តដំណឹងល្អ មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីពិតនៅក្នុងសេចក្ដីជំនឿ វីដេអូពីការធ្វើបន្ទាល់អំពីជីវិតពួកជំនុំ ភាពយន្តទីបន្ទាល់អំពីបទពិសោធន៍ជីវិត ភាពយន្តអំពីការបៀតបៀនខាងសាសនា ការសម្តែងរបាំតាមតន្ត្រីចម្រៀងចម្រុះសំឡេង ឈុតវីដេអូចម្រៀង​ជា​ក្រុម ជីវិតពួកជំនុំ៖ ឈុតសម្ដែងចម្រុះ វីដេអូចម្រៀង​ វីដេអូទំនុក​តម្កើង​ ការបើកសម្ដែងពីសេចក្ដីពិត សម្រង់ឈុត​សំខាន់​ក្នុង​ភាព​យន្ត

Leave a Reply

ចែក​រំលែក

លុប​ចោល

សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ Messenger