សេចក្តីពិតបានបង្ហាញផ្លូវដល់ខ្ញុំ

11-11-2021

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការបម្រើព្រះជាម្ចាស់មិនមែនជាកិច្ចការសាមញ្ញនោះឡើយ។ អស់អ្នកដែលមាននិស្ស័យពុករលួយ និងមិនផ្លាស់ប្រែ មិនអាចបម្រើព្រះជាម្ចាស់បានឡើយ។ ប្រសិនបើនិស្ស័យរបស់អ្នកមិនត្រូវបានវិនិច្ឆ័យ និងវាយប្រដៅដោយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះនិស្ស័យរបស់អ្នក នៅតែតំណាងឱ្យសាតាំងនៅឡើយ ហើយនេះបញ្ជាក់ថា អ្នកបម្រើព្រះជាម្ចាស់ ដោយចេញពីចេតនាល្អរបស់អ្នក និងបញ្ជាក់ថា ការបម្រើរបស់អ្នក ផ្អែកតាមនិស្ស័យដែលមកពីសាតាំងតែប៉ុណ្ណោះ។ អ្នកបម្រើព្រះជាម្ចាស់ដោយអត្តចរិតពីកំណើតរបស់អ្នក និងអាស្រ័យតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក។ លើសពីនេះទៀត អ្នកតែងតែគិតថា អ្វីដែលអ្នកព្រមធ្វើ គឺជាកិច្ចការដែលគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ ហើយអ្វីដែលអ្នកមិនចង់ធ្វើ ជាកិច្ចការដែលព្រះជាម្ចាស់ស្អប់ ដូច្នេះ អ្នកធ្វើកិច្ចការគ្រប់យ៉ាង អាស្រ័យទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកទេ។ តើការធ្វើដូចនេះ អាចរាប់ថាជាការបម្រើព្រះជាម្ចាស់បានដែរឬទេ? នៅទីបំផុត និស្ស័យរបស់អ្នកនឹងមិនមានការផ្លាស់ប្តូរបន្តិចណាសោះឡើយ ផ្ទុយទៅវិញ ការបម្រើរបស់អ្នកនឹងធ្វើឱ្យអ្នកមានចិត្តរឹងរូសកាន់តែខ្លាំង ដូច្នេះ ការប្រកាន់ខ្ជាប់នូវនិស្ស័យពុករលួយរបស់អ្នកបែបនេះ នឹងបង្កើតឱ្យមានច្បាប់ អំពីការបម្រើព្រះជាម្ចាស់ដែលពឹងផ្អែកជាចម្បងលើចរិតផ្ទាល់ខ្លួនរបស់អ្នក និងអាងលើបទពិសោធន៍ដែលត្រូវបានដកចេញពីការបម្រើរបស់អ្នក ដោយផ្អែកលើនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក។ ទាំងនេះជាបទពិសោធន៍ និងជាមេរៀនរបស់មនុស្ស។ វាជាទស្សនៈវិជ្ជានៃការរស់នៅរបស់មនុស្សនៅលើពិភពលោក។ មនុស្សដែលចូលចិត្តបែបនេះ អាចត្រូវបានចាត់ថ្នាក់ជាពួកផារីស៊ី និងជាអ្នកដឹកនាំសាសនា។ ប្រសិនបើពួកគេនៅតែមិន ព្រមភ្ញាក់ខ្លួន ហើយកែប្រែចិត្តទេ នោះនៅទីបញ្ចប់ ពួកគេនឹងក្លាយទៅជាព្រះគ្រីស្ទក្លែងក្លាយ ដែលនឹងលេចមកនៅគ្រាចុងក្រោយ ហើយក្លាយជាមេបញ្ឆោតមនុស្ស។ ព្រះគ្រីស្ទក្លែងក្លាយ និងមេបញ្ឆោតដែលគេនិយាយនោះ នឹងកើតចេញពីក្នុងចំណោមមនុស្សបែបនេះ» («ការបម្រើសាសនា ត្រូវតែផាត់ចោលជាដាច់ខាត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ការអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើឱ្យខ្ញុំនឹកឃើញបទពិសោធកាលពីប្រាំឆ្នាំមុន។ ខ្ញុំត្រូវបានបោះឆ្នោតឱ្យធ្វើជាអ្នកដឹកនាំក្រុមជំនុំ។ ខ្ញុំពិតជារីករាយណាស់ ហើយទទួលយកភារកិច្ចដោយម៉ឺងម៉ាត់។ ខ្ញុំប្តេជ្ញាចិត្តដោះស្រាយកិច្ចការក្រុមជំនុំឱ្យបានល្អ។ ពេលខ្ញុំចាប់ផ្តើមពិនិត្យមើលស្ថានភាពការងារទាំងអស់របស់ក្រុម ខ្ញុំរកឃើញថាសមាជិកក្រុមខ្លះមិនត្រូវនឹងការងារទេ ហើយអ្នកដឹកនាំក្រុមក៏មិនកែតម្រូវដែរ។ អ្នកមួយចំនួនមិនយល់ពីគោលការណ៍ផង ហើយអ្នកដឹកនាំពួកគេមិនបានរួមប្រកប និងជួយគ្នាឱ្យបានលឿន ដែលធ្វើឱ្យប៉ះពាល់ដល់ការងារក្រុមជំនុំ។ ខ្ញុំពិតជាបារម្ភណាស់ ហើយខ្ញុំគិតថា «បញ្ហាមិនច្បាស់បែបនេះត្រូវបានទុកចោលមិនដោះស្រាយ។ ពួកគេមិនទទួលខុសត្រូវលើការងាររបស់ខ្លួនសោះ។ ខ្ញុំត្រូវតែរកពេលល្អនិយាយប្រាប់ពួកគេពេលជួបគ្នាលើកក្រោយ ហើយធ្វើឱ្យពួកគេដឹងច្បាស់ថាខ្លួនខុសត្រង់ណា»។ ពេលជួបគ្នាលើកក្រោយ ខ្ញុំបន្តសួរអ្នកដឹកនាំក្រុមទាំងអស់ពីការងារពួកគាត់ ហើយប្រាប់ពីកំហុស និងបញ្ហាដែលខ្ញុំបានមើលឃើញ។ ទោះពួកគាត់ដឹងថា គាត់មិនបានធ្វើការងារជាក់ស្តែង ហើយចង់ផ្លាស់ប្តូរ ខ្ញុំនៅតែមិនទាន់ពេញចិត្តនោះទេ។ ខ្ញុំគិតថាបើខ្ញុំមិនតឹងរឹង មិនពិនិត្យមើលឱ្យបានល្អិតល្អន់ និងដោះស្រាយជាមួយពួកគេ នោះនឹងគ្មានលទ្ធផលអ្វីទេ។ ដោយសម្លេងបន្ទោស ខ្ញុំបាននិយាយថាពួកគេធ្វើបង្គ្រប់កិច្ចនៅក្នុងភារកិច្ចរបស់ពួកគេ ហើយមិនអាចដោះស្រាយបញ្ហាតាមការអនុវត្តន៍បានទេ ថារឿងនេះវារំខានដល់ការងាររបស់ក្រុមជំនុំ។ល។ ពេលខ្ញុំធ្វើរួចរាល់ ខ្ញុំមិនបានសួរពីអារម្មណ៍ពួកគាត់ទេ គ្រាន់តែអង្អែលខ្នងខ្លួនឯងប៉ុណ្ណោះ ដោយគិតថាខ្ញុំរកឃើញបញ្ហា និងដោះស្រាយវាបានហើយ។ តែប៉ុន្មានថ្ងៃក្រោយមក មិត្តរួមការងារនិយាយប្រាប់ខ្ញុំថា «អ្នកដឹកនាំក្រុមម្នាក់និយាយថា គាត់ខ្លាចក្នុងការជួបជាមួយអ្នក គាត់គិតថាអ្នកនឹងដោះស្រាយជាមួយគាត់ បើអ្នកមើលឃើញពីបញ្ហាការងាររបស់គាត់»។ ស្តាប់ឮពីរឿងនេះធ្វើឱ្យខ្ញុំខូចចិត្តបន្តិច តែរំពេចនោះខ្ញុំគិតថា ខ្ញុំគួរធ្វើអ្វីដែលចាំបាច់ ដែលនោះជាការរកឱ្យឃើញបញ្ហា ហើយដោះស្រាយវាឱ្យបានល្អ និងដោះស្រាយជាមួយពួកគេដើម្បីឱ្យគេបានរៀនមេរៀន។ ខ្ញុំមិនបានគិតអ្វីពីរឿងនោះទេ។ ពេលប្រជុំលើកក្រោយជាមួយអ្នកដឹកនាំក្រុម ខ្ញុំបន្តសួរពីការងាររបស់ពួកគេ បន្ទាប់មកដោះស្រាយជាមួយពួកគេ និងកាត់វាចេញពេលរកឃើញបញ្ហា។ ខ្ញុំក៏បាននិយាយបញ្ជាក់ខ្លួនឯង «បងប្អូនប្រុសស្រីមួយចំនួនខ្លាចមិនចង់ឮសំណួរពីការងាររបស់ពួកគេទេ។ តើមានអ្វីត្រូវខ្លាចបើអ្នកពិតជាធ្វើការងារពិតប្រាកដ? វាគ្រាន់តែជាការរៀនពីការងារដើម្បីអាចរកឃើញបញ្ហា និងដោះស្រាយវាឱ្យបានទាន់ពេល»។ បន្ទាប់ពីប្រជុំចប់ ខ្ញុំបានឮអ្នកដឹកនាំក្រុមនិយាយថា «ខ្ញុំនៅរៀនធ្វើកិច្ចការរបស់ខ្ញុំ ហើយខ្ញុំនៅមានការលំបាកច្រើន។ ខ្ញុំចង់ឱ្យដោះស្រាយរឿងនោះតាមរយៈការប្រកបគ្នានៅក្នុងកិច្ចប្រជុំ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំកាន់តែតានតឹង»។ ស្តាប់ឮពីរឿងនេះធ្វើឱ្យខ្ញុំកាន់តែអន់ចិត្តថែមទៀត ហើយមានអារម្មណ៍ថាវាជាកំហុសខ្ញុំមួយផ្នែក ដែលធ្វើឱ្យកិច្ចប្រជុំគ្មានផ្លែផ្កា។ តែខ្ញុំគិតថាប្រហែលមកពីកម្ពស់របស់ខ្ញុំតូចទាប ហើយការប្រកបគ្នារបស់ខ្ញុំមិនច្បាស់លាស់។ វាជារឿងធម្មតាទេដែលអ្នកដឹកនាំក្រុមថ្មីមានអារម្មណ៍ថាមានសម្ពាធខ្លាំង។ ក្រឡេកមើលថយក្រោយ «ភាពតានតឹងគឺជាការជំរុញទឹកចិត្ត។ វានឹងមិនត្រឹមត្រូវទេ បើអ្នកមិនមានអារម្មណ៍បែបនោះ»។ ក្រោយមកមិត្តរួមការងារបានដឹងថាអ្នកដឹកនាំក្រុមខ្លាចមិនហ៊ានជួប និងដោះស្រាយជាមួយខ្ញុំ ហើយត្រូវខ្ញុំព្រមាន «ការដោះស្រាយជាមួយមនុស្សតាមវិធីនោះគឺជាការធ្វើដោយកំហឹង។ វាមិនបានកែលម្អបងប្អូនប្រុសស្រីនោះទេ។ យើងគួរប្រកបគ្នាដោយសេចក្តីពិតបន្ថែមដើម្បីដោះស្រាយបញ្ហា និងការលំបាករបស់ពួកគេ»។ ខ្ញុំនៅមិនទាន់គិតអ្វីទេ គ្រាន់តែជឿថាការជំរុញរបស់ខ្ញុំគឺត្រឹមត្រូវ ហើយទោះបីជាខ្ញុំកាចបន្តិច ខ្ញុំគ្រាន់តែធ្វើតាមទំនួលខុសត្រូវការងារខ្ញុំប៉ុណ្ណោះ។ ជំនួសឱ្យការព្រមានជាហូរហែរពីមិត្តរួមការងាររបស់ខ្ញុំ ខ្ញុំមិនដែលចូលទៅកាន់ព្រះដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯងទេ។ ខ្ញុំចាប់ផ្តើមទទួលអារម្មណ៍ខ្មៅងងឹតក្នុងវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំមិនអាចទទួលដឹងពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ ខ្ញុំរងទុក្ខដោយការឈឺចាប់។ ពេលនោះខ្ញុំបានចូលមករកព្រះ ហើយឆ្លុះបញ្ចាំងពីខ្លួនឯង៖ «ហេតុអ្វីបានជាខ្ញុំធ្វើកិច្ចការអ្វីមិនសម្រេចសោះ ហើយតែងតែទាល់ច្រកបែបនេះ? ហេតុអ្វីបានជាបងប្អូនប្រុសស្រីតែងតែថាពួកគេរាំងស្ទះដោយសារខ្ញុំ? តើវាពិតដូចពាក្យមិត្តរួមការងារខ្ញុំថាទេ មកពីខ្ញុំដោះស្រាយជាមួយមនុស្សដោយកំហឹង? តែខ្ញុំនិយាយអ្វីៗម៉ឺងម៉ាត់ ដើម្បីឱ្យកិច្ចការក្រុមជំនុំធ្វើបានល្អ។ បើមិនធ្វើអ៊ីចឹងទេ តើបងប្អូនប្រុសស្រីដឹងថានោះជាបញ្ហាធ្ងន់ធ្ងរយ៉ាងម៉េចទៅ?» បើទោះបីជាការដាក់ទោសនេះ ខ្ញុំព្យាយាមរកហេតុផលដោយខ្លួនឯង។ ខ្ញុំពិតជាឈឺចាប់ណាស់។

ក្រោយពីអធិស្ឋានរួច ខ្ញុំបានអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «ក្នុងនាមជាអ្នកដឹកនាំ និងបុគ្គលិកនៅក្នុងក្រុមជំនុំ ប្រសិនបើអ្នកចង់ដឹកនាំរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទៅក្នុងសេចក្ដីពិត ភាពពិត ហើយបម្រើជាទីបន្ទាល់របស់ព្រះជាម្ចាស់ រឿងដែលសំខាន់បំផុត អ្នកត្រូវតែមានការយល់កាន់តែជ្រៅជ្រះអំពីគោលបំណងរបស់ព្រះជាម្ចាស់នៅក្នុងការសង្គ្រោះមនុស្ស និងគោលបំណងនៃកិច្ចការរបស់ទ្រង់។ អ្នកត្រូវតែយល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវផ្សេងៗគ្នារបស់ទ្រង់ចំពោះមនុស្ស។ អ្នកត្រូវតែអនុវត្តជាក់ស្ដែងនៅក្នុងការខិតខំប្រឹងប្រែងរបស់អ្នក។ អនុវត្តឱ្យបានច្រើនដូចដែលអ្នកយល់ប៉ុណ្ណោះ ហើយមានប្រាប់អ្នកដទៃតែទៅលើអ្វីដែលអ្នកដឹងប៉ុណ្ណោះ។ មិនត្រូវអួតអាង មិនត្រូវបំផ្លើស និងមិនត្រូវនិយាយអ្វីដែលគ្មានទំនួលខុសត្រូវឡើយ។ ប្រសិនបើអ្នកបំផ្លើស នោះមនុស្សស្អប់អ្នក ហើយបន្ទាប់ពីនោះ អ្នកនឹងមានអារម្មណ៍ទទួលរងការរិះគន់។ ទាំងនេះវាមិនសមស្របសោះឡើយ។ នៅពេលដែលអ្នកផ្ដល់សេចក្ដីពិតទៅអ្នកដទៃ អ្នកមិនចាំបាច់ត្រូវតែដោះស្រាយជាមួយពួកគេ ហើយស្រែកគំហកដាក់ពួកពួកគេ ដើម្បីឱ្យពួកគេទទួលយកសេចក្ដីពិតនោះទេ។ ប្រសិនបើខ្លួនអ្នកមិនមានសេចក្ដីពិត ហើយគ្រាន់តែដោះស្រាយ និងនិយាយគំហកដាក់អ្នកដទៃ នោះពួកគេនឹងភ័យខ្លាចអ្នក ប៉ុន្តែនោះមិនមានន័យថា ពួកគេយល់សេចក្ដីពិតឡើយ។ នៅក្នុងកិច្ចការរដ្ឋបាលមួយចំនួន វាមិនអីទេសម្រាប់អ្នកក្នុងការដោះស្រាយ និងលួសកាត់អ្នកដទៃ ព្រមទាំងហាត់ពត់លត់ដំពួកគេក្នុងកម្រិតជាក់លាក់មួយ។ ប៉ុន្តែ ប្រសិនបើអ្នកមិនអាចផ្ដល់សេចក្ដីពិត ហើយស្គាល់ត្រឹមតែវិធីគាបសង្កត់ និងស្ដីបន្ទោសអ្នកដទៃ នោះនិស្ស័យ និងភាពអាក្រក់របស់អ្នកនឹងត្រូវបើកសម្ដែង។ យូរៗទៅ ស្របពេលដែលមនុស្សមិនអាចទទួលបានការផ្គត់ផ្គង់ជីវិត ឬអ្វីៗដែលជាក់ស្ដែងពីអ្នក នោះពួកគេនឹងស្អប់អ្នក ហើយមានអារម្មណ៍ថាអ្នកស្អប់ពួកគេ។ អស់អ្នកណាដែលខ្វះការយល់ នោះនឹងរៀនពីរឿងអវិវិជ្ជមានពីអ្នក។ ពួកគេនឹងរៀនដោះស្រាយ និងលួសកាត់អ្នកដទៃ មានកំហឹង និងមួម៉ៅក្ដៅក្រហាយ។ តើនោះមិនមែនដូចគ្នានឹងការដឹកនាំពួកគេចូលទៅក្នុងផ្លូរបស់ប៉ុល ដែលចូលទៅក្នុងផ្លូវទៅរកសេចក្ដីវិនាសទេឬ? តើនោះមិនមែនជាទង្វើអាក្រក់ទេឬ? កិច្ចការរបស់អ្នកគួរតែផ្ដោតលើការប្រាប់សេចក្ដីពិត និងផ្ដល់សេចក្ដីពិតដល់អ្នកដទៃ។ ប្រសិនបើគ្រប់យ៉ាងដែលអ្នកធ្វើ គឺជាការដោះស្រាយដ៏ងងឹតងងល់ ហើយបង្រៀនអ្នកដទៃ ធ្វើដូចម្ដេចទើបពួកគេយល់សេចក្ដីពិតបាន? ខណៈដែលពេលវេលាកន្លងផុតទៅ នោះមនុស្សនឹងមើលឃើញអ្នកថា អ្នកជាអ្នកណាយ៉ាងពិតប្រាកដ ហើយពួកគេនឹងបោះបង់ចោលអ្នក។ តើអ្នកអាចរំពឹងដើម្បីនាំយកពួកគេមកចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់តាមវិធីនេះឬ? តើវិធីនេះអាចធ្វើកិច្ចការយ៉ាងដូចម្ដេច? អ្នកនឹងបាត់បង់គ្រប់គ្នា ប្រសិនបើអ្នកនៅតែធ្វើកិច្ចការតាមវិធីនេះ។ យ៉ាងណាក៏ដោយ តើកិច្ចការអ្វីដែលអ្នកសង្ឃឹមថានឹងសម្រេចបាន? អ្នកដឹកនាំមួយចំនួនមិនអាចប្រាប់សេចក្ដីពិតដើម្បីដោះស្រាយជាមួយអ្នកដទៃទេ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែដោះស្រាយយ៉ាងងងឹតងងល់ ហើយសម្ញែងអំណាចរបស់ពួកគេ ដើម្បីធ្វើឱ្យអ្នកដទៃខ្លាចពួកគេ ហើយស្ដាប់បង្គាប់ពួកគេ។ មនុស្សបែបនេះគឺជាអ្នកដឹកនាំក្លែងក្លាយ និងជាពួកទទឹងនឹងព្រះគ្រីស្ទ។ អស់អ្នកដែលនិស្ស័យរបស់ពួកគេមិនទាន់បានផ្លាស់ប្ដូរនៅឡើយ គឺមិនអាចបំពេញកិច្ចការរបស់ក្រុមជំនុំ ហើយមិនអាចបម្រើព្រះជាម្ចាស់បានទេ» («មានតែអស់អ្នកដែលមានតថភាពនៃសេចក្ដីពិត ប៉ុណ្ណោះ ដែលអាចដឹកនាំ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញពីស្ថានភាពខ្ញុំបានល្អឥតខ្ចោះ។ វាដូចអ្វីដែលខ្ញុំបានធ្វើតាមភារកិច្ចរបស់ខ្ញុំអ៊ីចឹង។ ជំនួសឱ្យការផ្ដោតការប្រកបគ្នាដោយសេចក្តីពិតដើម្បីដោះស្រាយបញ្ហា ខ្ញុំបែរជាដោះស្រាយជាមួយ ស្តីឱ្យ និងបន្ទោសអ្នកដទៃដោយកំហឹង។ ជាលទ្ធផល ពួកគេត្រូវបានរារាំង ភ័យខ្លាច ហើយគេចមុខពីខ្ញុំ។ ខ្ញុំស្អប់ព្រះជាម្ចាស់ដោយសារតែខ្ញុំរស់នៅតាមនិស្ស័យពុករលួយរបស់ខ្ញុំ។ ខ្ញុំបាត់បង់ការងាររបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយលិចចូលទៅក្នុងភាពងងឹត។ គិតឡើងវិញដល់ចំណុចនោះ ពេលខ្ញុំរកឃើញបញ្ហានៅក្នុងកិច្ចការរបស់បងប្អូនប្រុសស្រី ខ្ញុំកម្រគិតដល់សេចក្តីពិត ឬមើលឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់ការប្រកបគ្នាជាក់លាក់ណាស់ ហើយខ្ញុំមិនបាននាំពួកគេទៅកាន់ផ្លូវអនុវត្តទេ។ ខ្ញុំលាក់បាំង ហើយស្តីបន្ទោសពួកគេជាមួយនឹងនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ។ ពេលខ្ញុំឃើញពួកគេស្ទះដង្ហើមដោយសារខ្ញុំ ខ្ញុំនៅតែមិនឆ្លុះបញ្ចាំងពីខ្លួនឯង។ ខ្ញុំគិតថា ខ្ញុំទទួលខុសត្រូវលើភារកិច្ចរបស់ខ្ញុំ ថាខ្ញុំគិតពីបំណងព្រះហឫទ័យព្រះជាម្ចាស់ និងដោះស្រាយបញ្ហាជាក់ស្តែង។ ព្រះទ្រង់ព្រមានខ្ញុំតាមរយៈមិត្តរួមការងារថាមិនត្រូវធ្វើជាអាជ្ញាកណ្តាលដោះស្រាយជាមួយមនុស្សដោយកំហឹងទេ តែខ្ញុំបានបដិសេធ។ ជាលទ្ធផល បណ្តាលឱ្យបងប្អូនប្រុសស្រីមួយចំនួនមានភាពអវិជ្ជមាន។ ពួកគេខ្លាចខ្ញុំ ហើយជៀសពីខ្ញុំ។ កិច្ចការក្រុមជំនុំក៏ដំណើរការមិនល្អដែរ។ ព្រះជាម្ចាស់ទ្រង់ទាមទារច្បាស់ថាអ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើការងារចម្បងរបស់គេតាមរយៈការប្រកបគ្នាដោយផ្អែកលើសេចក្តីពិត។ បងប្អូនប្រុសស្រីត្រូវតែយល់ពីសេចក្តីពិត មុនពេលពួកគេស្គាល់ពីនិស្ស័យពុករលួយ និងតថភាពនៃសេចក្តីពុករលួយរបស់ពួកគេ មានតែធ្វើដូច្នោះទើបនាំគេឱ្យអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបំពេញការងារបានល្អ។ ប៉ុន្តែខ្ញុំបានគិតថាខ្ញុំត្រូវតែតឹងរឹងនឹងការងាររបស់ខ្ញុំ ថាពេលខ្ញុំរកឃើញបញ្ហា ខ្ញុំត្រូវតែស្តី និងបន្ទោសពួកគេឥតឈប់ ហើយនោះជាវិធីតែមួយគត់ដើម្បីឱ្យពួកគេមើលឃើញពីបញ្ហា និងកែតម្រង់ពួកគេ។ ខ្ញុំគិតថានោះជាវិធីតែមួយគត់ដើម្បីសម្រេចកិច្ចការឱ្យបាន។ ខ្ញុំមើលឃើញថាទស្សនៈនោះវាពិតជាមិនសមហេតុផលទេ! ខ្ញុំកេងចំណេញលើតួនាទីរបស់ខ្លួនតាមរយៈការធ្វើបែបនោះ។ ហើយខ្ញុំរាងក្រអឺតក្រទម និងរារាំងមនុស្ស។ ខ្ញុំមិនបានដោះស្រាយបញ្ហាអ្នកដទៃដោយប្រកបសេចក្តីពិតទេ។ ព្រះជាម្ចាស់តម្រូវឱ្យអ្នកដឹកនាំយកការប្រកបគ្នាដោយសេចក្តីពិតដើម្បីដោះស្រាយបញ្ហារបស់បងប្អូនប្រុសស្រី ដែលគេមានជំហរស្មើៗគ្នាជាមួយមនុស្សគ្រប់គ្នា ប្រកបគ្នាអំពីព្រះបន្ទូលដោយផ្អែកលើការលំបាកជាក់ស្តែងរបស់មនុស្ស និងចែករំលែកការប្រកបគ្នាតាមបទពិសោធ និងការយល់ដឹងផ្ទាល់ខ្លួនដើម្បីណែនាំ និងជួយដល់អ្នកដ៏ទៃ។ បើគេដោះស្រាយជាមួយ ឬលាតត្រដាងពីនរណាម្នាក់ វាត្រូវតែមានមូលដ្ឋាននៃការប្រកបគ្នាអំពីសេចក្តីពិត ហើយពួកគេត្រូវតែបញ្ជាក់ពីសារជាតិ និងចំណុចសំខាន់ៗនៃបញ្ហាឱ្យមនុស្សបានយល់ពីអ្វីដែលព្រះជាម្ចាស់តម្រូវ ដើម្បីឱ្យគេអាចមើលឃើញពីបញ្ហាផ្ទាល់ខ្លួនរបស់គេ លក្ខណៈនៃបញ្ហារបស់គេ ផលវិបាកដ៏គ្រោះថ្នាក់នៃបញ្ហារបស់ពួកគេ និងដើម្បីឱ្យគេដឹងថាតើត្រូវធ្វើអ្វីឱ្យស្របតាមសេចក្តីពិត និងអនុវត្តភារកិច្ចរបស់គេតាមដែលព្រះជាម្ចាស់ត្រូវការ។ តែខ្ញុំមិនទាន់បានបំពេញភារកិច្ចដែលព្រះជាម្ចាស់តម្រូវនៅឡើយទេ ខ្ញុំមិនស្តាប់តាមការដាស់តឿនពីមិត្តរួមការងារ រឹតតែមិនសូវឆ្លុះបញ្ចាំងពី ធម្មជាតិ និងផលវិបាកនៃការស្តីបន្ទោសមនុស្ស ផ្អែកលើនិស្ស័យសាតាំងក្នុងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំកែតម្រូវឱ្យត្រូវខ្លួនឯង និយាយថាដើម្បីផលប្រយោជន៍ពួកគេ និងដើម្បីការងារក្រុមជំនុំ។ ខ្ញុំមិនបានបំពេញភារកិច្ចខ្លួនបានត្រឹមត្រូវទេ និងមិនគ្រាន់តែខ្ញុំមិនបានធ្វើជាប្រយោជន៍ដល់អ្នកដទៃប៉ុណ្ណោះទេ តែខ្ញុំបានរារាំងពួកគេថែមទៀត។ ទាំងអស់គ្នាវេទនា ហើយត្រូវរងទុក្ខ។ តើខ្ញុំមិនមែនកំពុងធ្វើឱ្យគេមានគ្រោះថ្នាក់ទេឬ? ខ្ញុំកំពុងធ្វើអំពើអាក្រក់! ខ្ញុំមិនដែលគិតសោះថាការបំពេញភារកិច្ចដោយនិស្ស័យសាតាំងរបស់ខ្ញុំ បណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរបែបនេះសោះ។ ខ្ញុំពិតជាសោកស្តាយដែលបានដោះស្រាយជាមួយពួកគេ និងស្តីបន្ទោសពួកគេបែបនោះ។ ខ្ញុំចូលមករកព្រះជាម្ចាស់ភ្លាមៗ ដោយអធិស្ឋាន ស្វែងរកទ្រង់ និងគិតថាៈ តើមានអ្វីឱ្យពិតប្រាកដបានជាខ្ញុំធ្វើរឿងអាក្រក់ៗទាំងមិនដឹងខ្លួនដូច្នេះ?

ក្រោយមក ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលព្រះមួយនេះ៖ «ប្រសិនបើអ្នកពិតជាមានសេចក្ដីពិតនៅក្នុងអ្នក នោះមាគ៌ាដែលអ្នកដើរនឹងក្លាយជាមាគ៌ាត្រឹមត្រូវជាធម្មជាតិ។ បើគ្មានសេចក្ដីពិត នោះវាងាយនឹងប្រព្រឹត្តអំពើអាក្រក់ ហើយអ្នកនឹងធ្វើវាផ្ទុយពីខ្លួនឯង។ ឧទាហរណ៍ ប្រសិនបើភាពក្រអឺតក្រទម និងភាពបោកបញ្ឆោតមាននៅក្នុងអ្នក នោះអ្នកនឹងរកឃើញថា វាមិនអាចការពារមិនឱ្យប្រឆាំងជំទាស់ព្រះជាម្ចាស់បានទេ។ អ្នកនឹងមានអារម្មណ៍បង្ខំចិត្តប្រឆាំងទទឹងនឹងទ្រង់។ អ្នកនឹងមិនធ្វើវាដោយបំណងឡើយ។ អ្នកនឹងធ្វើវាក្រោមការគ្រប់គ្រងនៃធម្មជាតិបោកបញ្ឆោត និងធម្មជាតិក្រអឺតក្រទមរបស់អ្នក។ ភាពបោកបញ្ឆោត និងភាពក្រអឺតក្រទមរបស់អ្នកនឹងធ្វើឱ្យអ្នកមើលងាយព្រះជាម្ចាស់ ហើយមើលឃើញទ្រង់ថា គ្មានអ្វីត្រូវយកចិត្តទុកដាក់ឡើយ។ ពួកគេនឹងបណ្ដាលឱ្យអ្នកលើកតម្កើងខ្លួនឯង សម្ញែងខ្លួនជានិច្ច ហើយទីបញ្ចប់ អ្នកក៏អង្គុយនៅក្នុងទីកន្លែងរបស់ព្រះជាម្ចាស់ ហើយធ្វើទីបន្ទាល់ឱ្យខ្លួនឯង។ នៅទីបញ្ចប់ អ្នកនឹងប្រែក្លាយទស្សនៈផ្ទាល់ខ្លួនរបស់អ្នក ការគិតផ្ទាល់ខ្លួនរបស់អ្នក និងនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក ទៅជាសេចក្ដីពិតដើម្បីថ្វាយបង្គំ។ ចូរមើលថា តើមនុស្សស្ថិតក្រោមការគ្រប់គ្រងរបស់ធម្មជាតិដែលបោកបញ្ឆោត និងក្រអឺតក្រទមរបស់ពួកគេ បានធ្វើការអាក្រក់ច្រើនប៉ុណ្ណា!» («មានតែការតាមរកសេចក្ដីពិតទេដែលអាចឱ្យមនុស្សម្នាក់ទទួលបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញពីឫសគល់នៃអំពើបាបរបស់ខ្ញុំ៖ ធម្មជាតិនៃភាពក្រអឺតក្រទម និងអំនួតបានគ្រប់គ្រងលើខ្ញុំ។ ដោយសារធម្មជាតិនៃភាពក្រអឺតក្រទម និងអំនួតរបស់ខ្ញុំ ខ្ញុំតែងគិតថា ខ្ញុំទទួលខុសត្រូវច្រើនជាងគេ ដូច្នេះធ្វើឱ្យខ្ញុំជិះជាន់លើពួកគេ។ ពេលមានកំហុស ឬត្រួតពិនិត្យការងាររបស់បងប្អូនប្រុសស្រី ខ្ញុំមើលងាយពួកគេ ប្រើតួនាទីខ្ញុំទៅស្តីបន្ទោស និងដោះស្រាយជាមួយពួកគេ។ ខ្ញុំមិនបានយល់ដឹង ឬអាណិតអាសូរទេ។ គ្រប់គ្រងដោយធម្មជាតិក្រអឺតក្រទមនេះ ខ្ញុំក៏មានអំនួតលើខ្លួនឯងដែរ ដោយគិតថា វិធីតែម្យ៉ាងគត់ដើម្បីដោះស្រាយបញ្ហា គឺត្រូវដោះស្រាយជាមួយមនុស្សដោយម៉ឺងម៉ាត់។ ខ្ញុំបានបង្ហាញពីសញ្ញាណ និងការគិតផ្ទាល់ខ្លួន ថាជាសេចក្តីពិត។ ទោះបីពេលខ្ញុំឃើញរបៀបខ្លួនធ្វើការបង្កភាពរាំងស្ទះដល់អ្នកដទៃ ខ្ញុំនៅតែធ្វើតាមរបៀបខ្លួនឯង មិនព្រមស្តាប់តាមបងប្អូនប្រុសស្រី។ សូម្បីពេលមិត្តរួមការងាររំលឹកខ្ញុំ ខ្ញុំនៅតែមិនឆ្លុះបញ្ចាំងខ្លួនឯង។ ខ្ញុំគិតថាខ្ញុំគ្រាន់តែប្រើសម្លេងរាងធ្ងន់បន្តិច តែគេមិនអាចដោះស្រាយជាមួយបាន។ ខ្ញុំបានធ្វើតាមភារកិច្ចដោយផ្អែកលើ និស្ស័យក្រអឺតក្រទម បែបសាតាំង ធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រុសស្រី និងពន្យាពេលការងារក្រុមជំនុំ។ គ្រប់យ៉ាងដែលខ្ញុំបានធ្វើគឺជាអំពើអាក្រក់ដែលខ្ញុំទាស់នឹងព្រះជាម្ចាស់!

ក្រោយមកខ្ញុំបានអានព្រះបន្ទូលទាំងនេះ៖ «អ្នកបម្រើព្រះជាម្ចាស់ដោយអត្តចរិតពីកំណើតរបស់អ្នក និងអាស្រ័យតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក។ លើសពីនេះទៀត អ្នកតែងតែគិតថា អ្វីដែលអ្នកព្រមធ្វើ គឺជាកិច្ចការដែលគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ ហើយអ្វីដែលអ្នកមិនចង់ធ្វើ ជាកិច្ចការដែលព្រះជាម្ចាស់ស្អប់ ដូច្នេះ អ្នកធ្វើកិច្ចការគ្រប់យ៉ាង អាស្រ័យទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកទេ។ តើការធ្វើដូចនេះ អាចរាប់ថាជាការបម្រើព្រះជាម្ចាស់បានដែរឬទេ? នៅទីបំផុត និស្ស័យរបស់អ្នកនឹងមិនមានការផ្លាស់ប្តូរបន្តិចណាសោះឡើយ ផ្ទុយទៅវិញ ការបម្រើរបស់អ្នកនឹងធ្វើឱ្យអ្នកមានចិត្តរឹងរូសកាន់តែខ្លាំង ដូច្នេះ ការប្រកាន់ខ្ជាប់នូវនិស្ស័យពុករលួយរបស់អ្នកបែបនេះ នឹងបង្កើតឱ្យមានច្បាប់ អំពីការបម្រើព្រះជាម្ចាស់ដែលពឹងផ្អែកជាចម្បងលើចរិតផ្ទាល់ខ្លួនរបស់អ្នក និងអាងលើបទពិសោធន៍ដែលត្រូវបានដកចេញពីការបម្រើរបស់អ្នក ដោយផ្អែកលើនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក។ ទាំងនេះជាបទពិសោធន៍ និងជាមេរៀនរបស់មនុស្ស។ វាជាទស្សនៈវិជ្ជានៃការរស់នៅរបស់មនុស្សនៅលើពិភពលោក។ មនុស្សដែលចូលចិត្តបែបនេះ អាចត្រូវបានចាត់ថ្នាក់ជាពួកផារីស៊ី និងជាអ្នកដឹកនាំសាសនា។ ប្រសិនបើពួកគេនៅតែមិន ព្រមភ្ញាក់ខ្លួន ហើយកែប្រែចិត្តទេ នោះនៅទីបញ្ចប់ ពួកគេនឹងក្លាយទៅជាព្រះគ្រីស្ទក្លែងក្លាយ ដែលនឹងលេចមកនៅគ្រាចុងក្រោយ ហើយក្លាយជាមេបញ្ឆោតមនុស្ស។ ព្រះគ្រីស្ទក្លែងក្លាយ និងមេបញ្ឆោតដែលគេនិយាយនោះ នឹងកើតចេញពីក្នុងចំណោមមនុស្សបែបនេះ។ ប្រសិនបើអស់អ្នកដែលបម្រើព្រះជាម្ចាស់ ធ្វើតាមអត្តចរិតផ្ទាល់របស់គេ និងប្រព្រឹត្តតាមឆន្ទៈរបស់គេផ្ទាល់ អ្នកទាំងនោះនឹងប្រឈមនឹងការបណ្ដេញចេញ នៅពេលណាមួយជាមិនខាន។ អស់អ្នកដែលប្រើបទពិសោធន៍ជាច្រើនឆ្នាំដែលខ្លួនទទួលបានពីការបម្រើព្រះជាម្ចាស់ ដើម្បីយកឈ្នះចិត្តមនុស្ស ដើម្បីបង្រៀន និងគ្រប់គ្រងមនុស្ស និងដើម្បីឱ្យបានខ្ពស់មុខខ្ពស់មាត់ តែមិនដែលកែប្រែចិត្ត មិនដែលលន់តួបាប និងមិនដែលលះបង់ប្រយោជន៍ពីមុខតំណែងរបស់ខ្លួន មនុស្សទាំងនេះនឹងត្រូវលុតជង្គង់នៅចំពោះព្រះជាម្ចាស់មិនខាន។ ដូចជាប៉ុលដែរ ពួកគេចូលចិត្តអួតអាង អំពីឋានៈ បុណ្យសក្តិដ៏ខ្ពង់ខ្ពស់របស់ខ្លួន និងសម្ញែងពីគុណសម្បត្តិរបស់ពួកគេ។ ព្រះជាម្ចាស់នឹងមិនធ្វើឱ្យមនុស្សបែបនេះបានគ្រប់លក្ខណ៍ឡើយ។ ការបម្រើបែបនេះ រំខានដល់កិច្ចការរបស់ព្រះជាម្ចាស់វិញទេ» («ការបម្រើសាសនា ត្រូវតែផាត់ចោលជាដាច់ខាត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលទាំងនេះបានធ្វើឱ្យខ្ញុំគ្រាំចិត្ត ហើយខ្ញុំមិនមានអារម្មណ៍ថានិស្ស័យរបស់ព្រះជាម្ចាស់មិនទ្រាំចំពោះការប្រមាថទេ។ ខ្ញុំមើលឃើញថាជំនឿរាប់ឆ្នាំរបស់ខ្ញុំ ខ្ញុំមិនបានផ្តោតលើការស្វែងរកគោលការណ៍នៃសេចក្តីពិតទេ គឺខ្ញុំគ្រាន់តែបំពេញភារកិច្ចតាមរបៀបរបស់ខ្ញុំ។ ខ្ញុំមិនឆ្លាតចំពោះនិស្ស័យក្រអឺតក្រទម ដោយស្តីបន្ទោស និងដាក់កំហិតមនុស្សដោយប្រើតួនាទីនៃអំណាចខ្ញុំ ហើយខ្ញុំបែរជាដាក់កំហិតដល់បងប្អូនប្រុសស្រី។ ពួកគេត្រូវរារាំង និងរងការឈឺចាប់។ ខ្ញុំគ្មានចិត្តភាពជាមនុស្សសោះ។ ខ្ញុំមិនគ្រាន់តែបរាជ័យក្នុងការដោះស្រាយបញ្ហាជាក់ស្តែងរបស់បងប្អូនប្រុសស្រីទេ ប៉ុន្តែខ្ញុំរារាំងច្រកចូលទៅក្នុងជីវិត និងប្រកាន់ខ្ជាប់ ការងាររបស់ក្រុមជំនុំ។ តើនោះជាភារកិច្ចយ៉ាងម៉េចរបស់ខ្ញុំ? តើខ្ញុំធ្វើដូចជាគ្រាប់អុករបស់សាតាំងម៉ែនទេ? ខ្ញុំតែងគិតថាបំណងរបស់ខ្ញុំសុទ្ធតែត្រឹមត្រូវ ថាខ្ញុំខ្វល់ខ្វាយពីការងារក្រុមជំនុំ ស្រាប់តែខ្ញុំមើលឃើញថា វាមានភាពរីករាយបន្តិច ហើយបានដឹងពីគោលលទ្ធិបន្តិចបន្តួចគឺមិនគ្រប់គ្រាន់ដើម្បីឱ្យព្រះជាម្ចាស់សព្វព្រះទ័យនឹងកិច្ចការរបស់ខ្ញុំទេ។ បើមិនទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូល និស្ស័យសាតាំងរបស់ខ្ញុំមិនផ្លាស់ប្រែទេ ហើយភារកិច្ចរបស់ខ្ញុំនឹងមិនស្របតាមព្រះហឫទ័យព្រះជាម្ចាស់នោះទេ។ ខ្ញុំនឹងធ្វើអាក្រក់ ហើយប្រឆាំងនឹងព្រះជាម្ចាស់ដោយសារតែខ្លួនខ្ញុំ។ ខ្ញុំគិតអំពីអ្នកដឹកនាំក្លែងក្លាយ និងអ្នកប្រឆាំងនឹងព្រះគ្រីស្ទដែលត្រូវបានលុបបំបាត់។ ពួកគេមិនទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬអនុវត្តតាមសេចក្តីពិតទេ តែអនុវត្តភារកិច្ចរបស់គេតាមនិស្ស័យសាតាំង ពេញដោយភាពក្រអឺតក្រទម អំនួត និងវាយឫក ដោយដោះស្រាយជាមួយតាមអំពើចិត្ត និងស្តីបន្ទោសមនុស្ស តាំងខ្លួនខ្ពស់ ជិះជាន់។ ឥទ្ធិពលពួកគេទៅលើអ្នកដទៃគ្មានអ្វីក្រៅពីគ្រោះថ្នាក់ ហើយគេមិនបានធ្វើអ្វីក្រៅពីបំបែក និងរំខានដល់ការងារក្រុមជំនុំទេ។ ការងាររបស់ពួកគេមិនមានអ្វីក្រៅពីធ្វើការអាក្រក់ និងប្រឆាំងព្រះជាម្ចាស់ទេ! គឺដូចជាព្រះអម្ចាស់យេស៊ូវមានបន្ទូលថាៈ៖ «មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២២-២៣)។ រឿងនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិច។ បើខ្ញុំនៅបន្តធ្វើតាមភារកិច្ចរបស់ខ្ញុំដោយពឹងលើនិស្ស័យសាតាំងរបស់ខ្ញុំ នោះខ្ញុំនឹងរំខានដល់ការងាររបស់ក្រុមជំនុំ និងត្រូវព្រះជាម្ចាស់ថ្កោលទោស និងដកចេញដូចជាមនុស្សអាក្រក់ផ្សេងទៀតដែលប្រឆាំងទ្រង់ដែរ។ ហើយខ្ញុំដឹងថា ជីវិតក្រុមជំនុំ និងភារកិច្ចរបស់ខ្ញុំគ្មានផលផ្លែទេ គឺព្រះជាម្ចាស់លាតត្រដាងខ្ញុំ ហើយខ្ញុំត្រូវចូលមករកព្រះជាម្ចាស់ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង និងប្រែចិត្តចំពោះទ្រង់។ ខ្ញុំក្រអឺតក្រទម ហើយដោយគ្មានការជំនុំជម្រះ និងការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការពិតដែលបានបើកសម្ដែង ខ្ញុំមិនដែលអាចចុះចូលបានទេ។ ខ្ញុំនឹងមិនដែលមើលឃើញលក្ខខ័ណ្ឌគ្រោះថ្នាក់ចំពោះភារកិច្ចដែលខ្ញុំធ្វើដោយសារនិស្ស័យសាតាំងរបស់ខ្ញុំឡើយ។ ពេលនោះខ្ញុំពិតជារំជួលចិត្តណាស់ ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំមិនអាចបន្តធ្វើដូច្នោះបានទេ។ ខ្ញុំត្រូវស្វែងរកសេចក្តីពិតដើម្បីដោះស្រាយសេចក្តីពុករលួយរបស់ខ្ញុំ។

ក្រោយមកខ្ញុំអានព្រះបន្ទូលព្រះជាម្ចាស់៖ «នៅពេលដែលបញ្ហាមួយកើតឡើងចំពោះអ្នក អ្នកត្រូវតែមានចិត្តត្រជាក់ និងមានវិធីសាស្ត្រត្រឹមត្រូវ ហើយអ្នកត្រូវតែជ្រើសរើស។ អ្នករាល់គ្នាគួរតែរៀនប្រើប្រាស់សេចក្ដីពិតដើម្បីដោះស្រាយបញ្ហា។ នៅក្នុងពេលធម្មតាៗ តើការយល់សេចក្ដីពិតមួយចំនួនមានប្រយោជន៍អ្វី? វាមិនមែនដើម្បីបំពេញពោះរបស់អ្នកនោះទេ ហើយវាក៏មិនមែនគ្រាន់តែផ្ដល់អ្វីមួយឱ្យអ្នកដើម្បីនិយាយ ហើយវាក៏មិនមែនដើម្បីដោះស្រាយបញ្ហារបស់អ្នកដទៃដែរ។ សំខាន់ជាងនេះទៀតនោះ ប្រយោជន៍របស់វា គឺដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់អ្នក ការលំបាកផ្ទាល់ខ្លួនរបស់អ្នក ដោយមានតែបន្ទាប់ពីអ្នកដោះស្រាយការលំបាកផ្ទាល់ខ្លួនរបស់អ្នកទេ ទើបអ្នកអាចដោះស្រាយការលំបាករបស់អ្នកដទៃបាន» («មនុស្សដែលភាន់ច្រឡំ មិនអាចត្រូវបានសង្គ្រោះទេ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «អ្នកត្រូវតែមានការយល់ដឹងអំពីមនុស្សដែលអ្នកប្រកបគ្នាជាមួយ ហើយអ្នកត្រូវតែប្រកបគ្នានឹងបញ្ហាវិញ្ញាណនៅក្នុងជីវិតរបស់អ្នក។ មានតែពេលនោះប៉ុណ្ណោះ ដែលអ្នកអាចផ្គត់ផ្គង់ជីវិតដល់អ្នកដទៃ និងអាចបង្គ្រប់នូវចំណុចខ្វះខាតរបស់ពួកគេបាន។ អ្នកមិនគួរនិយាយទៅកាន់ពួកគេដោយការនិយាយបែបប្រៀនប្រដៅឡើយ ដែលនេះគឺជាជំហរពុំត្រឹមត្រូវដែលគួរមាន។ នៅក្នុងការប្រកបគ្នា អ្នកត្រូវតែមានការយល់ដឹងអំពីបញ្ហាខាងវិញ្ញាណ អ្នកត្រូវមានប្រាជ្ញា ហើយអ្នកត្រូវតែអាចយល់ពីអ្វីដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស។ ប្រសិនបើអ្នកត្រូវបម្រើដល់អ្នកដទៃ នោះអ្នកត្រូវតែធ្វើជាប្រភេទមនុស្សដែលត្រឹមត្រូវ ហើយអ្នកត្រូវតែប្រកបគ្នាជាមួយគ្រប់យ៉ាងដែលអ្នកមាន» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូល ខ្ញុំយល់ថា ដើម្បីដោះស្រាយបញ្ហារបស់អ្នកដទៃ យើងត្រូវអនុវត្ត និងចូលទៅកាន់ព្រះបន្ទូលជាមុនសិន។ យើងត្រូវស្វែងរកសេចក្តីពិត និងដោះស្រាយសេចក្តីពុករលួយរបស់យើងសិន។ ជារឿងសំខាន់ណាស់ដែលយើងត្រូវយល់ដឹងពីនិស្ស័យពុករលួយរបស់យើង ដូច្នេះនៅពេលមាននរណាម្នាក់បង្ហាញចេញនូវសេចក្តីពុករលួយបែបនោះ យើងនឹងដឹងពីរបៀបជួយដល់គាត់ របៀបប្រកបគ្នាផ្អែកលើបទពិសោធ និងការយល់ដឹងរបស់យើង ដើម្បីបង្ហាញគាត់ពីរបៀបអនុវត្ត។ យើងក៏នឹងអាចចូលទៅកាន់អ្នកដទៃបានត្រឹមត្រូវ និងមើលឃើញថាយើងមានសេចក្តីពុករលួយដូចគ្នាដែលយើងឃើញក្នុងអ្នកដទៃដែលវាដូចគ្នាទាំងស្រុង។ នោះយើងនឹងមិនគិតថាយើងល្អជាគេទេ ប៉ុន្តែយើងអាចប្រកបគ្នានៅកម្រិតស្មើគ្នា។ នោះជាវិធីតែមួយគត់ដើម្បីប្រកបគ្នាដែលផ្តល់ប្រយោជន៍ដល់អ្នកដទៃ។ ប៉ុន្តែតើខ្ញុំគួរធ្វើអ្វីជំនួសវិញ? ខ្ញុំមិនបានផ្តោតលើការចូល ឬឆ្លុះបញ្ចាំងពីបញ្ហារបស់ខ្លួនក្នុងភារកិច្ចរបស់ខ្ញុំទេ។ ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែធ្វើការឱ្យរួចពីដៃ ធ្វើដូចជាខ្ញុំមានសេរីភាពពីសេចក្តីពុករលួយហើយ។ ខ្ញុំជាប់រវល់ជាមួយនឹងការដោះស្រាយបញ្ហារបស់អ្នកដទៃ ហើយពេលការប្រកបគ្នារបស់ខ្ញុំមិនអាចជួយអ្វីបាន ខ្ញុំស្តីបន្ទោសគេដោយមើលងាយ។ ខ្ញុំមិនបានរស់នៅដូចជាមនុស្សទេ។ ខ្ញុំដូចជាអារក្សអ៊ីចឹង។ ខ្ញុំគួរឱ្យស្អប់ខ្ពើម និងគួរឱ្យស្អប់ចំពោះព្រះជាម្ចាស់ ហើយគួរឱ្យស្អប់សម្រាប់អ្នកដទៃ។ ការពិតគឺដោយសារបងប្អូនប្រុសស្រីទាំងនោះចង់បំពេញតួនាទីខ្លួនឱ្យបានល្អ ប៉ុន្តែគេមិនដឹងថាធ្វើរបៀបណា ដោយសារតែគេមិនបានដឹងពីគោលការណ៍ឱ្យបានពេញលេញ។ ពេលមានកំហុស ឬការខកខាននៅក្នុងការងារ យើងគួរតែយោគយល់ និងចេះអត់ទោស ណែនាំ និងជួយតាមរបៀបវិជ្ជមានឱ្យបានច្រើន ដូច្នេះយើងអាចស្វែងរកសេចក្តីពិត និងដោះស្រាយបញ្ហាជាមួយគ្នាបាន។ យើងគួរតែស្តីបន្ទោស ហើយព្រមានមនុស្សដែលដឹងខ្លួនតែមិនគោរពតាមភារកិច្ចរបស់ខ្លួន។ យើងមិនគួរប្រើវិធាសាស្ដ្រដូចគ្នាសម្រាប់គ្រប់ស្ថានភាពនោះទេ។ ចិត្តរបស់ខ្ញុំបានភ្លឺឡើងក្រោយពីយល់ពីរឿងនេះ ហើយខ្ញុំបានដឹងពីរបៀបដែលខ្ញុំត្រូវបំពេញភារកិច្ចរបស់ខ្ញុំចាប់ពីពេលនេះតទៅ។

មិនយូរប៉ុន្មាន ខ្ញុំបានឮថា មានប្រធានក្រុមមានសមត្ថភាពម្នាក់ដែលបានដឹងពីការពិត ដែលអាចដោះស្រាយបញ្ហាជាក់ស្តែងមួយចំនួនតាមរយៈការប្រកបគ្នាអំពីសេចក្តីពិត ប៉ុន្តែទន់ខ្សោយបន្ដិច ដកថយពីបញ្ហា និងការលំបាកនានា។ ខ្ញុំស្ថិតនៅមាត់ជ្រោះម្តងទៀតពេលឮពីរឿងនេះ គិតថាគាត់មិនបានធ្វើតាមភារកិច្ចរបស់គាត់ហ្មត់ចត់ទេ ហើយខ្ញុំត្រូវតែដោះស្រាយជាមួយគាត់ឱ្យធ្ងន់ម្ដង។ ខ្ញុំដឹងភ្លាមថា ខ្ញុំកំពុងធ្វើរឿងងងឹតងងល់ដោយនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំម្តងទៀត។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ភ្លាម ហើយប្តេជ្ញាអនុវត្តតាមព្រះបន្ទូលទ្រង់លើកនេះ។ ក្រោយមកខ្ញុំស្វែងរកប្រធានក្រុមនោះ ហើយមានចិត្តដូចគាត់ដែរដើម្បីឱ្យខ្ញុំអាចយល់ពីស្ថានភាព និងការលំបាករបស់គាត់។ ខ្ញុំរកឃើញពាក្យពាក់ព័ន្ធពីព្រះជាម្ចាស់ ហើយប្រើបទពិសោធផ្ទាល់ខ្លួនខ្ញុំសម្រាប់ការប្រកបគ្នា។ គាត់ដឹងថាគាត់មិនបានលះបង់សម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ទេ ហើយគាត់ចង់ផ្លាស់ប្តូរ។ វាពិតជារំជួលចិត្តណាស់ដែលខ្ញុំឃើញបងប្អូនស្រីខ្ញុំឆ្លុះបញ្ចាំងពីខ្លួនគាត់ ហើយមានបំណងដើម្បីផ្លាស់ប្តូរ។ ខ្ញុំពិតជាមានការកោតសរសើរ ដែលអ្នកដឹកនាំក្រុមជំនុំត្រូវផ្តោតលើការប្រកបគ្នាអំពីសេចក្តីពិតដើម្បីជួយពង្រឹងដល់អ្នកដទៃ។ វាគឺជាវិធីតែមួយគត់ដែលផ្តល់អត្ថប្រយោជន៍ដល់ជីវិតមនុស្ស។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

សមរភូមិខាងវិញ្ញាណ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចាប់តាំងពីពេលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ពួកគេបានលាក់ពួនបំណងដែលមិនត្រឹមត្រូវជាច្រើន។...

មានតែការពិនិត្យមើលមនុស្ស តាមរយៈព្រះបន្ទូលទេ ទើបត្រឹមត្រូវ

ថ្ងៃមួយ ក្នុងខែមីនា ឆ្នាំនេះ ខ្ញុំស្រាប់តែឮដំណឹងថា ពួកជំនុំបានដាក់បងស្រីខ្ញុំឱ្យនៅដាច់ដោយឡែក ដើម្បីឆ្លុះបញ្ចាំង។ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំង...

Leave a Reply