តើយើងគួររស់នៅតាមគុណធម៌បែបប្រពៃណីឬទេ?

11-07-2023

ដោយអេដវីច ប្រទេសបារាំង

កាលខ្ញុំរៀនបឋមសិក្សា ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងលើអត្ថបទមួយ ជាសាច់រឿងអំពីការចែកផ្លែសារីរបស់ គង់ រ៉ុង។ គង់ រ៉ុង បានចែកផ្លែសារីធំបំផុតដល់បង និងប្អូនប្រុសគាត់ តែគាត់យកអាតូចបំផុត ហើយឪពុកគាត់សរសើរគាត់។ សាច់រឿងគាត់ ត្រូវបានសរសេរជាកំណាព្យបទពាក្យបីរបស់ចិន។ គ្រានោះ ខ្ញុំយល់ថា គាត់មានអត្តចរិតល្អណាស់ ខ្ញុំតែងប្រាប់ខ្លួនឯងឱ្យធ្វើជាក្មេងល្អដូចគាត់ដែរ។ ដូច្នេះ តាំងពីក្មេង បើមានរបស់ឆ្ងាញ់ ឬរបស់លេងសប្បាយៗ ទោះបីខ្ញុំចង់បានក៏ដោយ ក៏ខ្ញុំយកតម្រាប់តាម គង់ រ៉ុង ដោយចែករបស់ទាំងនោះដល់បងប្អូនស្រីខ្ញុំដែរ ហើយខ្ញុំមិនដែលដណ្ដើមគេឡើយ។ ហេតុនេះទើបបងប្អូនស្រីខ្ញុំចូលចិត្តខ្ញុំខ្លាំងណាស់ រីឯចាស់ៗវិញ សរសើរខ្ញុំកាន់តែខ្លាំង ហើយប្រាប់ឱ្យក្មេងផ្សេងទៀតយកតម្រាប់តាមខ្ញុំ។ ការនេះធ្វើឱ្យខ្ញុំកាន់តែគិតថា នេះជាប្រភេទនៃភាពជាមនុស្សដែលមនុស្សគួរតែមាន។ ក្រោយពេលជឿព្រះ ខ្ញុំក៏ចុះសម្រុងនឹងបងប្អូនប្រុសស្រីបែបនេះផងដែរ។ ទាំងក្នុងភារកិច្ច និងជីវិត ខ្ញុំមិនដែលដណ្ដើមគេឡើយ។ ខ្ញុំតែងគិតពីគេមុនជានិច្ចនូវអ្វីគ្រប់យ៉ាង។ ដូច្នេះ បងប្អូនប្រុសស្រីបានទទួលយកខ្ញុំយ៉ាងល្អ ហើយគ្រប់គ្នាថា ខ្ញុំជាមនុស្សងាយចុះសម្រុង មិនអាត្មានិយម និងគិតគូរពីអ្នកដទៃ។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះខ្លួនឯង ដែលប្រព្រឹត្តបែបនេះ ហើយខ្ញុំតែងគិតថា ខ្ញុំមានភាពជាមនុស្សល្អ។ ក្រោយមក បន្ទាប់ពីត្រូវបានបើកសម្ដែងដោយបរិយាកាសខ្លះ ទីបំផុត ខ្ញុំទទួលបានការយល់ដឹងខ្លះពីទស្សនៈខុសឆ្គងរបស់ខ្ញុំ។

នាខែមករា ឆ្នាំនេះ ព្រោះតែតម្រូវការនៃកិច្ចការដំណឹងល្អ យើងត្រូវរកអ្នកធ្វើការថ្មីៗជាច្រើននាក់ផ្នែកដំណឹងល្អ និងផ្នែកស្រោចស្រព ដូច្នេះ ខ្ញុំត្រូវបន្តស្វែងរក និងបណ្ដុះបណ្ដាលបុគ្គលិកផ្នែកស្រោចស្រព។ ជួនកាល ពេលខ្ញុំរកឃើញបងប្អូនប្រុសស្រី ដែលស័ក្ដិសមសម្រាប់ការស្រោចស្រព បុគ្គលិកផ្នែកដំណឹងល្អ បានចូលទៅរកពួកគេមួយជំហានមុនខ្ញុំ។ វាធ្វើឱ្យខ្ញុំមិនសប្បាយចិត្តសោះ ប៉ុន្តែ ខ្ញុំខ្មាសគេខ្លាំងមិនហ៊ាននិយាយអ្វីឡើយ ព្រោះខ្ញុំយល់ថា គ្រប់គ្នានឹងគិតថា ខ្ញុំអាត្មានិយម។ ដូច្នេះ ខ្ញុំនឹកឃើញវិធីមួយ។ ខ្ញុំផ្ញើសារមួយទៅគ្រូជំនួយផ្នែកស្រោចស្រពថា មនុស្សដែលស័ក្ដិសមសម្រាប់កិច្ចការស្រោចស្រព ត្រូវបានក្រុមអ្នកផ្សាយដំណឹងល្អឆក់យកទៅបាត់ហើយ។ វាធ្វើឱ្យគ្រូជំនួយផ្នែកស្រោចស្រពថ្នាំងថ្នាក់ចំពោះអ្នកផ្សាយដំណឹងល្អ និងធ្វើឱ្យពួកគេពិបាកសហការគ្នាដោយចុះសម្រុង។ ពេលអ្នកដឹកនាំថ្នាក់លើដឹងរឿងនេះ គាត់បានដោះស្រាយជាមួយខ្ញុំយ៉ាងចាស់ដៃ និងលាតត្រដាងខ្ញុំថា សាបព្រោះជម្លោះ និងធ្វើឱ្យរាំងស្ទះកិច្ចការពួកជំនុំ។ ខ្ញុំពិបាកចិត្តចំពោះការលួសកាត់ និងការដោះស្រាយនេះ តែខ្ញុំមិនបានឆ្លុះបញ្ចាំង ឬស្គាល់ខ្លួនឯងឡើយ។

ក្រោយមក នៅថ្ងៃមួយ ខ្ញុំឮថា បងស្រី លីស មានគុណសម្បត្តិ និងការយល់ដឹងល្អ ដូច្នេះ គាត់ស័ក្ដិសមណាស់សម្រាប់កិច្ចការស្រោចស្រព។ ខ្ញុំបានទៅជួបអ្នកដឹកនាំពួកជំនុំ សុំផ្ទេរបងស្រីនេះទៅផ្នែកស្រោចស្រពអ្នកជឿថ្មី។ តែក្រោយមក គេត្រូវការមនុស្សជាបន្ទាន់ ដើម្បីផ្សាយដំណឹងល្អ ហើយអ្នកដឹកនាំពួកជំនុំ បានបញ្ជូនបងលីស ទៅផ្សាយដំណឹងល្អវិញ។ ពេលឮដំណឹងនេះ ខ្ញុំពិបាកចិត្តជាខ្លាំង ហើយចង់និយាយជាមួយអ្នកដឹកនាំពួកជំនុំអំពីរឿងនេះ តែខ្ញុំគិតថា បើខ្ញុំនិយាយ នោះបងប្អូនប្រុសស្រី នឹងគិតថា ខ្ញុំអាត្មានិយម និងចូលចិត្តដណ្ដើមពីគេមិនខាន។ ខ្ញុំប្រាប់ខ្លួនឯងថា៖ «មិនអាចនិយាយបានឡើយ។ បែបនេះ គេនឹងយល់ថា ខ្ញុំចិត្តល្អ ស្លូតត្រង់»។ ដូច្នេះ ខ្ញុំអត់ទ្រាំនឹងការខកចិត្ត រួចខ្ញុំនិយាយដោយលាក់ពុតថា ខ្ញុំត្រេកអរចំពោះបងលីស ហើយថា កិច្ចការស្រោចស្រព និងកិច្ចការផ្សាយដំណឹងល្អ សុទ្ធតែកិច្ចការនៃដំណាក់ព្រះ។ ក្រោយមក ខ្ញុំឮអ្នកដឹកនាំពួកជំនុំនិយាយថា៖ «បង ជេរ៉ូម មានគុណសម្បត្តិល្អ ពូកែប្រកបគ្នាពីសេចក្តីពិត ដើម្បីដោះស្រាយបញ្ហា»។ ខ្ញុំចង់សុំឱ្យបងប្រុសនេះមកស្រោចស្រពអ្នកជឿថ្មី តែដោយស្មានមិនដល់ អ្នកដឹកនាំពួកជំនុំថា គាត់បានបញ្ជូនបុគ្គលនេះធ្វើជាអ្នកផ្សាយដំណឹងល្អរួចទៅហើយ។ ខ្ញុំមិនអាចទ្រាំបានទៀតឡើយ។ លើកមុន គាត់បានសុំឱ្យបងលីស ទៅផ្សាយដំណឹងល្អ។ ហេតុអ្វីក៏គាត់ចាត់អ្នកបន្ទាប់ឱ្យកាន់កិច្ចការដំណឹងល្អដែរអ៊ីចឹង? យើងត្រូវការមនុស្សមកធ្វើការស្រោចស្រពយ៉ាងខ្លាំង។ ដូច្នេះ ខ្ញុំបានប្រាប់អ្នកដឹកនាំពួកជំនុំអំពីស្ថានភាពនេះ។ ក្រោយស្ដាប់ខ្ញុំរួច គាត់ក៏និយាយថា៖ «ដោយសារឯងត្រូវការយេរេមីឱ្យធ្វើការស្រោចស្រពខ្លាំងជាង អ៊ីចឹង ចាំខ្ញុំទុកឱ្យគាត់នៅជាមួយឯង»។ ប៉ុន្តែ ខ្ញុំដឹងថា ដោយសារអ្នកដឹកនាំពួកជំនុំបានចាត់គាត់ឱ្យធ្វើកិច្ចការដំណឹងល្អរួចហើយ បើខ្ញុំនៅតែទទូចចង់បានគាត់ទៀត ខ្ញុំបារម្ភពួកគេនឹងនិយាយថា ខ្ញុំអាត្មានិយម និងថាខ្ញុំចង់បានតែមនុស្សល្អ។ ដូច្នេះ ខ្ញុំសម្រេចចិត្តឱ្យគាត់ទៅផ្សាយដំំណឹងល្អវិញ។ ការនេះនឹងបង្ហាញថា ខ្ញុំមានភាពជាមនុស្សល្អ ថាខ្ញុំមិនអាត្មានិយម និងចេះគិតគូរពីអ្នកដទៃ។ នៅក្នុងក្រុម ខ្ញុំផ្ញើសារថា ជេរ៉ូម នឹងក្លាយជាអ្នកផ្សាយដំណឹងល្អដ៏ពូកែម្នាក់ រួចផ្ញើរូបអេម៉ូជីអបអរជាច្រើនផងដែរ។ តែតាមពិត គ្រប់យ៉ាងជាការធ្វើពុតទេ។ ខ្ញុំមានអារម្មណ៍ពិបាកចិត្ត និងពេញដោយការរអ៊ូរទាំ។ ម្ដេចក៏អ្នកដឹកនាំគិតថា មានតែកិច្ចការផ្សាយដំណឹងល្អ ត្រូវការមនុស្សល្អៗបែបនេះ? គាត់មើលមិនឃើញការលំបាកជាក់ស្ដែងរបស់យើងទេ។ កាន់តែគិត ខ្ញុំកាន់តែពិបាកចិត្ត។

ពីរបីថ្ងៃក្រោយមក ខ្ញុំជួបបរិយាកាសមួយទៀត។ អ្នកដឹកនាំសុំឱ្យយើងរាយការណ៍ពីបុគ្គលិកដែលយើងបានបណ្ដុះបណ្ដាលនាពេលថ្មីៗ។ ខ្ញុំឃើញថា ផ្នែកផ្សាយដំណឹងល្អបណ្ដុះបណ្ដាលបានមនុស្សច្រើនជាងពួកយើង ដែលជាអ្នកស្រោចស្រពទៅទៀត ខ្ញុំក៏ទប់ចិត្តមិនបានសាជាថ្មី ភ្លាមនោះ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនពេញចិត្ត និងសោកសៅក្នុងចិត្ត។ ខ្ញុំមិននឹកស្មានថា ពួកគេបណ្ដុះបណ្ដាលបានមនុស្សយ៉ាងច្រើនបែបនេះទេ។ ខ្ញុំថែមទាំងឱ្យបងលីស និងជេរ៉ូមទៅពួកគេទៀតផង។ អយុត្តិធម៌ពេកហើយ។ ឥឡូវ ផ្នែកផ្សាយដំណឹងល្អមានមនុស្សច្រើនជាងផ្នែកស្រោចស្រពទៅទៀត។ ពេលគិតដល់ចំនួនដ៏ច្រើននៃអ្នកជឿថ្មីនាពេលអនាគត និងចំនួនតិចតួចនៃអ្នកស្រោចស្រពដែលយើងមាន ខ្ញុំមានសម្ពាធជាខ្លាំង ក៏មានគំនិតអគតិចំពោះអ្នកដឹកនាំខ្ញុំដែរ។ គាត់ហាក់គិតតែពីកិច្ចការដំណឹងល្អប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់ខ្វល់ពីកិច្ចការស្រោចស្រពទេ។ ពេលគិតដល់រឿងនេះកាន់តែច្រើន ខ្ញុំកាន់តែពិបាកចិត្ត ហើយខ្ញុំទ្រាំលែងបាន ក៏អង្គុយយំនៅទីនោះ។ ពេលឃើញគ្រូជំនួយផ្នែកដំណឹងល្អ និងអ្នកដឹកនាំពួកជំនុំ និយាយទាំងរំភើបអំពីអ្នកជឿថ្មីនៅក្នុងក្រុម ខ្ញុំមានអារម្មណ៍ដូចជាអ្នកក្រៅអ៊ីចឹង ហើយខ្ញុំពិបាកចិត្តជាខ្លាំង រហូតដល់ចង់ចាកចេញពីក្រុមទៀតផង។ នាថ្ងៃត្រង់នៅថ្ងៃនោះ ខ្ញុំពិបាកចិត្តជាខ្លាំង រហូតហូបមិនបាន។ ខ្ញុំគេងលើគ្រែតែឯង ទាំងយំខ្សឹកខ្សួល និងគិតថា បើខ្ញុំបន្តធ្វើបែបនេះទៀត ខ្ញុំនឹងធ្លាក់ខ្លួនឈឺមិនខាន។ ពេលបងស្រីម្នាក់ឃើញសភាពខ្ញុំ គាត់ថា ខ្ញុំមិននិយាយតាមត្រង់ទេ ហើយចូលចិត្តធ្វើពុត ដើម្បីឱ្យគេយល់ថា ខ្ញុំបន្ទាបខ្លួន និងគោរពខ្ញុំ។ បងស្រីដាស់តឿនខ្ញុំហើយ ចុងក្រោយ ខ្ញុំក៏បានចាប់ផ្ដើមឆ្លុះបញ្ចាំងពីខ្លួនឯង។

ខ្ញុំអាននៅក្នុងព្រះបន្ទូលព្រះថា៖ «តើអ្នករាល់គ្នាដឹងថានរណាទៅជាពួកផារិស៊ីពិតប្រាកដដែរឬទេ? តើមានពួកផារិស៊ីនៅជុំវិញអ្នករាល់គ្នាដែរឬទេ? ហេតុអ្វីបានជាមនុស្សទាំងនេះ ត្រូវបានគេហៅថា 'ពួកផារិស៊ី'? តើត្រូវពណ៌នាអំពីពួកផារិស៊ីដូចម្ដេចទៅ? ពួកគេជាមនុស្សដែលមានពុតត្បុត ក្លែងក្លាយទាំងស្រុង ហើយសម្ដែងក្នុងគ្រប់រឿងរ៉ាវដែលពួកគេធ្វើ។ តើពុតត្បុតអ្វី ដែលពួកគេប្រព្រឹត្តិ? ពួកគេធ្វើពុតជាមនុស្សល្អ សប្បុរស និងវិជ្ជមាន។ តើនេះជាអ្វីដែលជាលក្ខណៈពិតរបស់ពួកគេឬ? មិនដូច្នេះឡើយ។ ដោយសារពួកគេជាមនុស្សពុតត្បុត អ្វីៗគ្រប់យ៉ាងដែលស្ដែងចេញមក និងបើកសម្ដែងឱ្យឃើញ គឺសុទ្ធតែក្លែងក្លាយទាំងអស់ ពោលគឺសុទ្ធតែជាការធ្វើពុត មិនមែនជាមុខមាត់ពិតរបស់ពួកគេទេ។ តើមុខមាត់ពិតរបស់ពួកគេ លាក់នៅឯណា? គឺលាក់ទុកយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ពួកគេ អ្នកដទៃមិនដែលឃើញឡើយ។ អ្វីគ្រប់យ៉ាងនៅខាងក្រៅ គឺជាការសម្ដែង ជាការក្លែងក្លាយទាំងអស់ ប៉ុន្តែពួកគេអាចបោកបញ្ឆោតបានតែមនុស្សប៉ុណ្ណោះ ពួកគេមិនអាចបោកបញ្ឆោតព្រះជាម្ចាស់បានឡើយ។ ... ចំពោះអ្នកដទៃ មនុស្សបែបនេះហាក់ដូចជាជឿស៊ប់ និងបន្ទាបខ្លួនខ្លាំងណាស់ ប៉ុន្តែតាមការពិត គឺក្លែងក្លាយនោះទេ។ ពួកគេហាក់ដូចជាមានការអត់ឱន អត់ធន់ និងគួរឱ្យស្រលាញ់ ប៉ុន្តែតាមពិត គឺជាពុតត្បុតនោះទេ។ ពួកគេនិយាយថាពួកគេស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្តែតាមពិត គឺជាការសម្ដែងទេ។ អ្នកដទៃគិតថា មនុស្សបែបនេះបរិសុទ្ធ ប៉ុន្តែតាមការពិត វាជាការក្លែងក្លាយនោះទេ។ តើអាចស្វែងរកមនុស្សបរិសុទ្ធពិតប្រាកដនៅឯណាបាន? ភាពបរិសុទ្ធរបស់មនុស្ស គឺសុទ្ធតែក្លែងក្លាយទាំងអស់។ វាសុទ្ធតែជាការសម្ដែង ជាពុតត្បុតទាំងអស់។ ពីខាងក្រៅ ពួកគេមើលទៅមានភក្ដីភាពចំពោះព្រះជាម្ចាស់ ប៉ុន្តែតាមពិតទៅ ពួកគេគ្រាន់តែកំពុងសម្ដែងឱ្យអ្នកដទៃមើលឃើញប៉ុណ្ណោះ។ នៅពេលដែលគ្មាននរណាម្នាក់ចាំមើល នោះពួកគេគ្មានភក្ដីភាពសូម្បីតែបន្ដិច ហើយអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ គឺសុទ្ធតែជាការបង្គ្រប់កិច្ច។ មើលពីខាងក្រៅទៅ ពួកគេលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ និងបានលះបង់គ្រួសារ និងការងាររបស់ពួកគេ។ ប៉ុន្តែតើពួកគេកំពុងធ្វើអ្វីដោយលួចលាក់? ពួកគេកំពុងបើកអាជីវកម្មផ្ទាល់ខ្លួន និងធ្វើកិច្ចការផ្ទាល់ខ្លួននៅក្នុងពួកជំនុំ ដោយទាញផលចំណេញពីពួកជំនុំ និងលួចតង្វាយដោយស្ងាត់ៗនៅក្រោមការក្លែងបន្លំធ្វើការថ្វាយព្រះជាម្ចាស់។... មនុស្សទាំងនេះ គឺជាពួកផារិស៊ីដ៏មានពុតនាសម័យទំនើប» («សូចនាករទាំងប្រាំមួយអំពីការរីកចម្រើននៃជីវិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ប្រសិនបើអ្វីដែលអ្នកដេញតាម គឺជាសេចក្តីពិត ហើយអ្វីដែលអ្នកអនុវត្ត គឺជាសេចក្តីពិត ហើយមូលដ្ឋាននៃសម្ដី និងទង្វើរបស់អ្នក គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកដទៃនឹងបានប្រយោជន៍ និងបានចំណេញពីសម្ដី និងទង្វើដែលស្របតាមគោលការណ៍របស់អ្នកជាមិនខាន។ តើការនេះនឹងមិនផ្ដល់ប្រយោជន៍ដល់អ្នកទាំងពីរទេឬអី? ប្រសិនបើអ្នករស់នៅក្រោមភាពរឹតត្បិតនៃវប្បធម៌ប្រពៃណី អ្នកសម្ដែងធ្វើពុត ក្នុងពេលដែលអ្នកដទៃធ្វើដូចគ្នា ហើយអ្នកបង្ហាញឥរិយាបថគួរសម ក្នុងពេលដែលពួកគេសម្ដែងជាឱនក្រាបនៅចំពោះអ្នកដទៃ ពេលនោះ គ្មាននរណាម្នាក់បានផលល្អឡើយ។ ទាំងអ្នក ទាំងពួកគេ ខំឱនក្រាប និងសម្ដែងការគួរសមពេញមួយថ្ងៃ ដោយគ្មាននិយាយពាក្យពិត បង្ហាញចេញតែឥរិយាបថល្អ ដែលត្រូវបានលើកតម្កើងដោយវប្បធម៌ប្រពៃណីប៉ុណ្ណោះ។ ទោះបីឥរិយាបថបែបនេះ ឃើញថាសមរម្យក្នុងក្រសែភ្នែករបស់អ្នកខាងក្រៅក៏ដោយ ក៏គ្រប់យ៉ាងគឺជាភាពមានពុត ជាឥរិយាបថមានល្បិច និងជាការបោកប្រាស់អ្នកដទៃ ជាឥរិយាបថបោកបញ្ឆោត និងក្លែងបន្លំពួកគេប៉ុណ្ណោះ ពោលគឺគ្មានឮសម្ដីស្មោះមួយឡើយ។ ប្រសិនបើអ្នករាប់អានជាមួយមនុស្សបែបនេះ ចុងក្រោយ អ្នកប្រាកដជាចាញ់បញ្ឆោត និងចាញ់ល្បិចពួកគេមិនខាន។ អ្នកនឹងមិនទទួលបានអ្វីចេញពីឥរិយាបថល្អរបស់ពួកគេឡើយ។ គ្រប់យ៉ាងដែលវាបង្រៀនដល់អ្នក គឺជាសេចក្តីក្លែងក្លាយ និងកលល្បិច៖ ពោលគឺអ្នកបោកបញ្ឆោតពួកគេ ហើយពួកគេបោកបញ្ឆោតអ្នកប៉ុណ្ណោះ។ អ្វីដែលអ្នកនឹងមានអារម្មណ៍នៅទីបំផុត គឺជាការបន្ទាបបន្ថោកដល់សុចរិតភាព និងសេចក្តីថ្លៃថ្នូររបស់អ្នក ដែលអ្នកនឹងត្រូវទ្រាំទទួលតែប៉ុណ្ណោះ។ អ្នកនឹងនៅត្រូវសម្ដែងការគួរសមប្រកបដោយសុជីវធម៌ ប្រកាន់យកភាពថ្លៃថ្នូរបែបអ្នកមានកម្រិតវប្បធម៌ខ្ពស់ មិនឈ្លោះទាស់ទែងជាមួយអ្នកដទៃ ឬទាមទារច្រើនពេកពីពួកគេនោះទេ។ អ្នកនឹងនៅត្រូវអត់ធ្មត់ និងចេះអត់ធន់ ដោយប្រកាន់យកភាពស្ងប់ស្ងាត់ និងអធ្យាស្រ័យខ្ពស់ជាមួយនឹងស្នាមញញឹមដ៏រីករាយ។ តើត្រូវមានការខិតខំបណ្ដុះបណ្ដាលប៉ុន្មានឆ្នាំទៅ ទើបសម្រេចបានលក្ខខណ្ឌបែបនេះ? ប្រសិនបើអ្នកតម្រូវខ្លួនឯងថាត្រូវតែរស់នៅបែបនេះនៅចំពោះអ្នកដទៃ តើជីវិតអ្នកនឹងមិនធ្វើឱ្យអ្នកខ្សោះល្វើយទេឬអី? ការធ្វើពុតថាខ្លួនមានសេចក្តីស្រឡាញ់ជាច្រើន ទាំងដឹងយ៉ាងច្បាស់ថា ខ្លួនគ្មានផងនោះ ពោលគឺភាពមានពុតបែបនេះ មិនមែនជារឿងងាយស្រួលឡើយ! បែបនេះ អ្នកនឹងមានអារម្មណ៍កាន់តែនឿយហត់ខ្លាំងជាងមុនក្នុងការលួងលោមខ្លួនឯង ក្នុងនាមជាមនុស្សម្នាក់។ អ៊ីចឹង យកល្អ អ្នកគួរកើតជាសត្វគោ ឬសត្វសេះ កើតជាសត្វជ្រូក ឬសត្វឆ្កែនៅជីវិតបន្ទាប់របស់អ្នកវិញ នោះប្រសើរជាងកើតមកជាមនុស្ស។ ឥរិយាបថទាំងនេះដូចជាក្លែងក្លាយ និងអាក្រក់ពេកហើយសម្រាប់អ្នក» («អត្ថន័យនៃការដេញតាមសេចក្តីពិត (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំំពីការដេញតាមសេចក្តីពិត)។ ព្រះបើកសម្ដែងថា មនុស្សរស់នៅដោយមានពុត ផ្អែកលើគំនិតបែបវប្បធម៌ប្រពៃណី ដែលនាំមកនូវការឈឺចាប់ ការធ្លាក់ទឹកចិត្ត និងភាពឯកាតែប៉ុណ្ណោះ។ បន្ទូលទ្រង់ធ្វើឱ្យខ្ញុំរំជួលចិត្តជាខ្លាំង ព្រោះគំនិតទាំងនេះ ធ្វើឱ្យខ្ញុំឈឺចាប់ខ្លាំងណាស់។ ជាពិសេស ពេលខ្ញុំអាន «ការធ្វើពុតថាខ្លួនមានសេចក្តីស្រឡាញ់ជាច្រើន ទាំងដឹងយ៉ាងច្បាស់ថា ខ្លួនគ្មានផងនោះ ពោលគឺភាពមានពុតបែបនេះ មិនមែនជារឿងងាយស្រួលឡើយ!» ខ្ញុំមានអារម្មណ៍អាម៉ាស់ណាស់។ បន្ទូលនេះ ត្រូវរឿងខ្ញុំណាស់។ ជាក់ស្ដែង ខ្ញុំគ្មានចិត្តល្អអ្វីទេ តែខ្ញុំត្រូវធ្វើពុតជាមានចិត្តល្អ ហើយពេលខ្ញុំមិនគិតគូរពីកិច្ចការពួកជំនុំ ខ្ញុំនៅតែធ្វើពុតថាខ្ញុំគិតគូរដដែល។ ពេលគេសុំឱ្យបងលីស និងជេរ៉ូមទៅផ្សាយដំណឹងល្អ ជាក់ស្ដែង ខ្ញុំមិនសប្បាយចិត្តទេ តែខ្ញុំញញឹមទាំងបង្ខំចិត្ត ហើយថែមទាំងផ្ញើសារថា ខ្ញុំសប្បាយចិត្តដែលឃើញពួកគេកំពុងផ្សាយដំណឹងល្អទៀតផង។ ខ្ញុំពិតជាក្លែងក្លាយ និងលាក់បាំងពេកហើយ។ ព្រះបន្ទូលនៃព្រះបើកសម្ដែងថា ពួកផារិស៊ីជាមនុស្សមានពុត ដែលតែងតែក្លែងខ្លួន។ ពីសម្បកក្រៅ ពួកគេមានភាពជាមនុស្សល្អ ចេះអត់ធន់ បន្ទាបខ្លួន និងកោតខ្លាចព្រះ តែតាមពិត ពួកគេប្រើវិធីនេះទៅបោក និងបញ្ឆោតមនុស្ស ដើម្បីការពារឋានៈ និងមុខតំណែងគេវិញទេ។ ពួកគេមានសារជាតិស្អប់សេចក្តីពិត និងព្រះជាម្ចាស់ ដែលនេះជាហេតុដែលព្រះអម្ចាស់យេស៊ូវ បានថ្កោលទោសពួកគេថាជាសត្វពស់ និងប្រកាសថាពួកគេវេទនាហើយ។ ពេលសញ្ជឹងគិតដល់រឿងទាំងនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ខ្លាច។ ភាពមានពុតរបស់ខ្ញុំ ពិតជាដូចពួកផារិស៊ីណាស់។ ចំពោះរឿងចាត់តាំងបុគ្គលិក ខ្ញុំបង្ហាញថា ខ្ញុំនឹងមិនដណ្ដើមជាមួយពួកគេទេ ធ្វើបែបនេះ ខ្ញុំចង់បានការសរសើរពីអ្នកដទៃមកវិញ។ ខ្ញុំនិយាយថា គ្រប់យ៉ាងដែលខ្ញុំធ្វើ គឺដើម្បីប្រយោជន៍ពួកជំនុំ តែតាមពិត អ្វីដែលខ្ញុំគិតគូរនោះ គឺដើម្បីមុខមាត់ខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំខ្លាច អ្នកធ្វើការខាងដំណឹងល្អថា ខ្ញុំអាត្មានិយម មានភាពជាមនុស្សមិនល្អ និងមិនគិតគូរដល់កិច្ចការពួកជំនុំ ដូច្នេះ ខ្ញុំត្រូវតែទប់ចិត្តខ្លួនឯង។ ទោះបីពីសម្បកក្រៅ ខ្ញុំហាក់មានចិត្តល្អ និងសប្បុរសក៏ដោយ តែក្នុងចិត្តវិញ ខ្ញុំឈឺចាប់ និងអន់ចិត្តយ៉ាងខ្លាំង។ ហើយខ្ញុំថែមទាំងថ្នាំងថ្នាក់ចំពោះអ្នកដឹកនាំពួកជំនុំ និងគ្រូជំនួយផ្នែកផ្សាយដំណឹងល្អទៀតផង។ តែខ្ញុំលាក់បាំងគំនិតនេះមិនឱ្យពួកគាត់ដឹងនោះទេ ដូច្នេះ បងប្អូននឹងគិតថា ខ្ញុំមានភាពជាមនុស្សល្អ អាចការពារកិច្ចការពួកជំនុំបាន។ ខ្ញុំឆ្លុះបញ្ចាំងពីចេតនា និងអ្វីដែលខ្ញុំបើកសម្ដែង ហើយខ្ញុំស្អប់ខ្ពើមឫកពារខ្លួនឯងនេះណាស់។ ខ្ញុំបោកបញ្ឆោត និងអូសទាញមនុស្ស ដោយទង្វើល្អពីសម្បកក្រៅរបស់ខ្ញុំ ខ្ញុំសាងមុខមាត់ល្អឱ្យខ្លួនឯង ហើយគ្រប់យ៉ាងដែលខ្ញុំនិយាយ និងធ្វើ គឺគួរឱ្យស្អប់ និងខ្ពើមរអើមចំពោះព្រះ។

ក្រោយមក ខ្ញុំបានស្ដាប់ការប្រកបគ្នារបស់ព្រះ ដោយវិភាគមើលជាច្រើនដងអំពីវប្បធម៌ប្រពៃណី និងគុណធម៌ រួចខ្ញុំចាប់ផ្ដើមសញ្ជឹងគិត។ តើមានគំនិតវប្បធម៌ប្រពៃណីណាខ្លះ ដែលគ្រប់គ្រងលើខ្ញុំ នាំឱ្យខ្ញុំរស់នៅដោយមានពុតត្បុត និងឈឺចាប់ខ្លាំងបែបនេះ? ខ្ញុំបានអានព្រះបន្ទូលខ្លះរបស់ព្រះ៖ «មានសាច់រឿងមួយក្នុងវប្បធម៌ប្រពៃណីអំពីការចែកផ្លែសារីធំរបស់ គង់ រ៉ុង។ តើអ្នករាល់គ្នាយល់ឃើញដូចម្ដេចដែរ? ចំពោះអ្នកណាដែលមិនអាចធ្វើដូចជា គង់ រ៉ុង តើពួកគេមិនមែនជាមនុស្សល្អទេឬ? មនុស្សធ្លាប់គិតថា អ្នកណាដែលអាចធ្វើដូចជា គង់ រ៉ុង អ្នកនោះមានអត្តចរិតថ្លៃថ្នូរ និងមានសុចរិតភាពរឹងមាំ មិនអាត្មានិយម ពោលគឺគេជាមនុស្សល្អម្នាក់។ តើគង់ រ៉ុង នៅក្នុងសាច់រឿងប្រវត្តិសាស្ត្រនេះ ជាគំរូល្អម្នាក់ ដែលគ្រប់គ្នាបានយកតម្រាប់តាមហើយឬនៅ? តើនៅក្នុងដួងចិត្តរបស់មនុស្សមានកន្លែងសម្រាប់តួអង្គនេះដែរឬទេ? (មាន)។ មិនមែនជាឈ្មោះរបស់គាត់ទេ ប៉ុន្តែជាគំនិត និងការអនុវត្តរបស់គាត់ ជាសីលធម៌ និងឥរិយាបថរបស់គាត់ ដែលគ្រប់គ្រងកន្លែងមួយនៅក្នុងដួងចិត្តរបស់មនុស្ស។ មនុស្សឱ្យតម្លៃ និងពេញចិត្តលើការអនុវត្តបែបនេះ ហើយពួកគេកោតសរសើរនៅក្នុងចិត្តចំពោះគុណធម៌របស់គង់ រ៉ុង» («អត្ថន័យនៃការដេញតាមសេចក្តីពិត (១០)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំំពីការដេញតាមសេចក្តីពិត)។ «ពួកបញ្ញវន្តបានរងឥទ្ធិពលយ៉ាងខ្លាំងពីវប្បធម៌ប្រពៃណី។ ពួកគេមិនត្រឹមតែទទួលយកវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងទទួលយកគំនិត និងទស្សនៈជាច្រើនចេញពីវប្បធម៌ប្រពៃណីទុកក្នុងជម្រៅចិត្តពួកគេ ជាទីដែលពួកគេចាត់ទុកគំនិត និងទស្សនៈទាំងនោះថាជារឿងវិជ្ជមានទៀតផង។ ពួកគេថែមទាំងចាត់ទុកពាក្យភាសិតល្បីល្បាញមួយចំនួនថាជាក្បួនច្បាប់នៃការប្រព្រឹត្តទៀតផង។ ដោយធ្វើបែបនេះ ពួកគេបានវង្វេងនៅក្នុងជីវិតហើយ។ វប្បធម៌ប្រពៃណីត្រូវបានបញ្ចូលទៅក្នុងការបង្រៀនរបស់លទ្ធិខុងជឺ ដែលមានមនោគមវិជ្ជា និងទ្រឹស្ដីភាគច្រើនលើកកម្ពស់ជាចម្បងនូវសីលធម៌ និងវប្បធម៌បែបប្រពៃណី។ ឆ្លងកាត់ជាច្រើនរជ្ជកាល សេចក្តីបង្រៀនទាំងនេះ ត្រូវបានគោរពពីសំណាក់ពួកវណ្ណៈគ្រប់គ្រង ដែលគោរពចាត់ទុកខុងជឺ និងម៉េងស៊ី ជាឥស្សរជន។ សេចក្តីបង្រៀននៃលទ្ធិខុងជឺ ប្រកាន់យកថា ក្នុងនាមជាមនុស្ស គេត្រូវប្រាកដថា ខ្លួនប្រកាន់ខ្ជាប់នូវមេត្តាធម៌ ភាពយុត្តិធម៌ ភាពគួរសម ប្រាជ្ញា និងភាពស្មោះត្រង់ នេះមានន័យថា ដំបូង គេត្រូវរៀនរម្ងាប់ចិត្ត និងធ្វើចិត្តឱ្យស្ងប់ជាមុនសិន ពេលមានរឿងកើតឡើង ត្រូវចេះយោគយល់អធ្យាស្រ័យ ចេះនិយាយស្ដីឱ្យបានល្អ មិនត្រូវប្រកួតប្រជែង ឬប្រតាយប្រតប់គ្នានោះទេ ហើយគេត្រូវរៀនចេះគួរសម ដើម្បីទទួលបានការគោរពពីអ្នកដទៃ ពោលគឺមានតែមនុស្សបែបនេះទេ ទើបជាបុគ្គលម្នាក់ដែលមានចរិយាសម្បត្តិល្អ។ មនុស្សបែបនេះមានឋានៈខ្ពស់ជាងមនុស្សទូទៅ។ ចំពោះពួកគេ អ្នកផ្សេងទៀត គឺជាបុគ្គលដែលត្រូវយោគយល់អធ្យាស្រ័យ និងអត់ឱនឱ្យ។ 'ឥទ្ធិពល' ចេញពីចំណេះដឹងនេះ ពិតជាធំសម្បើមណាស់! ពេលមានចំណេះដឹងគ្រប់គ្រាន់ មនុស្សក្លាយជាអ្នកមានពុត។ ឃ្លាមួយដែលចាប់ចិត្តពួកបញ្ញវន្តចេះដឹង និងមានកម្រិតវប្បធម៌មួយក្រុមនេះ គឺជាឃ្លាថា 'ភាពឆើតឆាយបែបជាបញ្ញវន្ត'។ ... ពួកគេបានរៀបចំខ្លួនជាពិសេស ដើម្បីសិក្សា និងយកតម្រាប់តាមឫកពាហំហួនដែលមនុស្សថ្លៃថ្នូរបានប្រកាន់យក។ តើពួកគេមានតុងសំឡេងបែបណា ពេលពួកគេនិយាយជាមួយគ្នា ពេលពួកគេពិភាក្សាគ្នាអំពីកិច្ចការផ្សេងៗ? ពួកគេពូកែខាងសំនួនវោហារ ហើយសម្ដីសំដៅរបស់ពួកគេត្រូវបានដុសខាត់ និងប្រសប់ល្អ ដោយសម្ដែងចេញតែយោបល់ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេនឹងមិននិយាយថា យោបល់របស់អ្នកដទៃខុសទេ ទោះបីពួកគេដឹងថាខុសក៏ដោយ ពោលគឺគ្មានសម្ដីណាមួយ នឹងធ្វើឱ្យគេឈឺចាប់នោះឡើយ។ ហើយពួកគេនិយាយស្ដីយ៉ាងស្រទន់ ដូចសំឡីប៉ះសំឡីអ៊ីចឹង៖ ពោលគឺជាសម្ដីកំប្លែងគ្មានការឈឺចាប់ ដែលធ្វើឱ្យអ្នកដែលស្ដាប់ពួកគេចង់ក្អួតចង្អោរ ហើយធ្វើឱ្យពួកគេថប់បារម្ភ និងខឹង។ មនុស្សបែបនេះ ពិតជាមានពុតត្បុតខ្លាំងណាស់។ ពួកគេប្រើពុតត្បុតរបស់ខ្លួន សូម្បីតែរឿងតូចតាចបំផុត ដោយបិទបាំងយ៉ាងល្អ មិនឱ្យនរណាម្នាក់ដឹងនោះឡើយ។ ពេលឈរនៅមុខមនុស្សទូទៅ តើពួកគេចង់បង្ហាញកាយវិការបែបណាដែរ? តើរូបភាពបែបណាដែលពួកគេចង់បង្ហាញទៅ? ពួកគេព្យាយាមធ្វើឱ្យមនុស្សធម្មតាមើលឃើញពួកគេ ជាសុភាពបុរសដែលបន្ទាបខ្លួន។ សុភាពបុរស គឺជាមនុស្សដែលប្រសើរលើសអ្នកឯទៀត។ ពួកគេជាមនុស្សដែលគួរឱ្យកោតសរសើរ។ មនុស្សគិតថា យោបល់របស់ពួកគេមានតម្លៃលើសយោបល់របស់មនុស្សទូទៅ និងគិតទៀតថា ពួកគេយល់ដឹងប្រសើរជាងអំពីរឿងរ៉ាវផ្សេងៗ ដូច្នេះ ពួកគេពិគ្រោះជាមួយបញ្ញវន្តទាំងនេះអំពីគ្រប់កិច្ចការរបស់ខ្លួន។ នេះជាលទ្ធផលដែលបញ្ញវន្តទាំងនេះប្រាថ្នាចង់បាន។ ពួកគេគ្រប់រូបប្រាថ្នាចង់បានការគោរពដូចជាឥស្សរជន» («ចំណុចទីប្រាំបួន៖ ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (ផ្នែកទីមួយ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ បន្ទូលព្រះ ថ្លែងមកត្រូវចំបញ្ហាខ្ញុំតែម្ដង។ ហេតុអ្វីក៏ខ្ញុំអាចចាត់ទុកទង្វើល្អមានពុតទាំងនេះ ថាជាចំណុចវិជ្ជមានដែលគួរយកតម្រាប់តាមទៅវិញ? នោះព្រោះតែខ្ញុំបានរងឥទ្ធិពលពីគំនិតបែបវប្បធម៌ប្រពៃណីអំពីការចែកផ្លែសារីរបស់ គង់ រ៉ុង។ ខ្ញុំរស់នៅតាមគំនិតនេះ តាំងពីតូចមក។ ដើម្បីឱ្យមនុស្សគិតថា ខ្ញុំជាក្មេងល្អ ខ្ញុំចែករបស់លេងដែលខ្ញុំចូលចិត្ត និងនំដល់បងប្អូនស្រីៗរបស់ខ្ញុំ។ ពេលធំដឹងក្ដី ខ្ញុំក៏បន្ទាបខ្លួន និងបង្ហាញចិត្តសប្បុរសក្នុងគ្រប់កិច្ចការដែរ។ ទោះធ្វើបែបនេះទាំងអល់អែកក្នុងចិត្តក្ដី ក៏ខ្ញុំយល់ថា មានតែធ្វើបែបនេះទេ ទើបបង្ហាញថា ខ្ញុំមានភាពជាមនុស្សល្អ និងយល់ពីសុជីវធម៌ និងយល់ថា នេះជាវិធីតែមួយគត់ ដើម្បីទទួលបានការគោរពពីគេ ដូច្នេះ ខ្ញុំក៏ទ្រាំធ្វើ ទាំងអល់អែក។ ក្រោយពេលជឿលើព្រះ ខ្ញុំនៅតែអនុវត្តសញ្ញាណបែបប្រពៃណីនេះថាជាសេចក្តីពិតដដែល។ ខ្ញុំបានខំអត់ទ្រាំចំពោះរឿងចាត់តាំងបុគ្គលិកទាំងពីរនាក់នេះ។ ជាក់ស្ដែង នៅផ្នែកស្រោចស្រពមានការខ្វះបុគ្គលិក តែខ្ញុំធ្វើជាលះបង់ និងឱ្យមនុស្សពីរនាក់ដែលស័ក្ដិសមសម្រាប់ការស្រោចស្រព ទៅផ្សាយដំណឹងល្អវិញ។ ការនេះបង្ហាញថា ខ្ញុំជាមនុស្សថ្លៃថ្នូរ និងចិត្តល្អណាស់ តែតាមពិត ខ្ញុំមានអារម្មណ៍អវិជ្ជមានជាខ្លាំង រហូតដល់ខ្ញុំលួចយំជាច្រើនដង ព្រោះតែខ្វះបុគ្គលិក។ ខ្ញុំមានគំនិតអគតិលើអ្នកដឹកនាំពួកជំនុំ ហើយចុងក្រោយ វាក៏ប៉ះពាល់ដល់កិច្ចការស្រោចស្រព។ តើ «ការចែករំលែក» នេះមានន័យអ្វីទៅ? ដើម្បីតែប្រយោជន៍មុខមាត់ល្អ ខ្ញុំបានប្រកាន់យកជំហរថ្លៃថ្នូរ ដូចជា គង់ រ៉ុង ហើយខ្ញុំមិនខ្វល់ថាវាប៉ះពាល់ដល់កិច្ចការពួកជំនុំទេ។ ខ្ញុំជាមនុស្សមានពុតមែន។ បើខ្ញុំខ្វល់ខ្វាយពិតប្រាកដនឹងកិច្ចការពួកជំនុំ ខ្ញុំនឹងវាយតម្លៃពីការត្រូវការបុគ្គលិករបស់យើង ទៅតាមតម្រូវការជាក់ស្ដែងនៃកិច្ចការស្រោចស្រពទៅហើយ តែដើម្បីការពារមុខមាត់ ខ្ញុំមិនធ្វើតាមគោលការណ៍សោះឡើយ។ ទោះបីពេលកិច្ចការស្រោចស្រពរងផលប៉ះពាល់ ព្រោះតែខ្វះបុគ្គលិកក៏ដោយ ក៏ខ្ញុំនៅតែទទូចធ្វើជាចិត្តល្អ ដោយលះបង់មនុស្សឱ្យគេដែរ។ ខ្ញុំទទួលបានការសរសើរពីគេ ដោយត្រូវពន្យារពេលកិច្ចការស្រោចស្រព។ អ៊ីចឹង ទើបព្រះមានបន្ទូលថា មនុស្សបែបនេះជាពួកមានពុត។ ខ្ញុំបានដឹងថា ខ្ញុំពិតជាមានឥរិយាបថក្លែងក្លាយមែន។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលខ្លះ ដែលធ្វើឱ្យខ្ញុំរំជួលចិត្តជាខ្លាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នករាល់គ្នាត្រូវដឹងឱ្យច្បាស់ថា រាល់សេចក្តីអះអាងអំពីគុណធម៌ មិនមែនជាសេចក្តីពិតទេ ហើយរឹតតែមិនអាចតំណាងឱ្យសេចក្តីពិតបាននោះដែរ។ សេចក្តីអះអាងទាំងនេះ ថែមទាំងមិនមែនជាសេចក្ដីវិជ្ជមានទៀតផង។ គេអាចនិយាយយ៉ាងប្រាកដថា សេចក្តីអះអាងទាំងនេះអំពីគុណធម៌ គឺជាសេចក្តីខុសឆ្គងដែលសាតាំងប្រើ ដើម្បីបោកបញ្ឆោតមនុស្ស។ នៅក្នុងសេចក្តីទាំងនោះ គ្មានតថភាពនៃសេចក្តីពិត ដែលមនុស្សគួរមាននោះឡើយ ហើយក៏មិនមែនជាសេចក្តីវិជ្ជមាន ដែលមនុស្សធម្មតា គួរតែរស់នៅតាមនោះដែរ។ សេចក្តីអះអាងទាំងនេះអំពីគុណធម៌ បង្កើតនូវភាពក្លែងក្លាយ ភាពមានពុត ភាពក្លែងបន្លំ និងកលល្បិច ពោលគឺជាឥរិយាបថក្លែងក្លាយ ហើយមិនកើតចេញពីសតិសម្បជញ្ញៈ និងវិចារណញ្ញាណរបស់មនុស្ស ឬនៅក្នុងការគិតតាមធម្មតារបស់ពួកគេឡើយ។ ហេតុដូចនេះ រាល់សេចក្តីអះអាងបែបវប្បធម៌ប្រពៃណីទាំងអស់ទាក់ទងនឹងគុណធម៌ គឺជាសេចក្តីខុសឆ្គង និងសេចក្តីក្លែងក្លាយដែលមិនសមទំនង និងគ្មានហេតុផលសោះឡើយ។ ជាមួយការប្រកបគ្នាបន្តិចបន្ដួចទាំងនេះ សេចក្តីអះអាងដែលសាតាំងលើកឡើងអំពីគុណធម៌ដែលមានដល់សព្វថ្ងៃ ត្រូវបានថ្កោលទោសដល់ស្លាប់ទាំងស្រុងតែម្ដង។ ប្រសិនបើសេចក្តីអះអាងទាំងនោះមិនមែនជាសេចក្តីវិជ្ជមានផង តើមនុស្សអាចទទួលយកសេចក្តីទាំងនោះម្ដេចកើតទៅ? តើមនុស្សអាចរស់នៅតាមគំនិត និងទស្សនៈទាំងនេះបានដោយរបៀបណា? ហេតុផលនោះគឺថា សេចក្តីអះអាងទាំងនេះអំពីគុណធម៌ ស្របតាមយ៉ាងល្អជាមួយសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស។ សេចក្តីទាំងនេះជំរុញឱ្យមានការកោតសរសើរ និងការគោរព ដូច្នេះ មនុស្សទទួលយកសេចក្តីទាំងនេះអំពីគុណធម៌នៅក្នុងដួងចិត្តរបស់ពួកគេ ហើយទោះបីពួកគេមិនអាចអនុវត្តសេចក្តីទាំងនោះក៏ដោយ ក៏ពួកគេទទួល និងថ្វាយបង្គំសេចក្តីទាំងនោះនៅក្នុងចិត្តយ៉ាងក្ដីរីករាយដែរ។ ហេតុនេះហើយបានជាសាតាំងប្រើសេចក្តីអះអាងនានាអំពីគុណធម៌ ដើម្បីបោកបញ្ឆោតមនុស្ស ដើម្បីគ្រប់គ្រងដួងចិត្ត និងឥរិយាបថរបស់ពួកគេ ដ្បិតនៅក្នុងដួងចិត្តរបស់ពួកគេ មនុស្សថ្វាយបង្គំ និងជឿទាំងងងឹតងងល់លើគ្រប់ទាំងសេចក្តីអះអាងអំពីគុណធម៌ ហើយពួកគេគ្រប់គ្នាចង់ប្រើសេចក្តីអះអាងទាំងនេះ ដើម្បីធ្វើពុតជាមានភាពថ្លៃថ្នូរ អភិជនភាព និងសេចក្តីសប្បុរសជាង ដោយហេតុនោះ ពួកគេសម្រេចគោលដៅរបស់ខ្លួននៃការទទួលបានការគោរព និងការសរសើរ។ រាល់សេចក្តីអះអាងនានាអំពីគុណធម៌ ជារួមមក លើកឡើងថា មនុស្សគួរតែបង្ហាញនូវប្រភេទនៃឥរិយាបថ ឬគុណសម្បត្តិជាមនុស្សខ្លះនៅក្នុងពិភពនៃគុណធម៌។ ឥរិយាបថ និងគុណសម្បត្តិជាមនុស្សទាំងនេះ មើលទៅហាក់ដូចជាថ្លៃថ្នូរគួរសម និងទទួលបានការគោរព ដូច្នេះ នៅក្នុងចិត្តរបស់មនុស្សគ្រប់រូប ពួកគេប្រាថ្នាចង់បានគុណធម៌ទាំងនោះយ៉ាងខ្លាំង។ ប៉ុន្តែ អ្វីដែលពួកគេមិនបានពិចារណានោះគឺថា សេចក្តីអះអាងទាំងនេះអំពីគុណធម៌ មិនមែនជាគោលការណ៍នៃចរិយាសម្បត្តិដែលមនុស្សធម្មតាគួរតែដើរតាមនោះទេ។ ផ្ទុយទៅវិញ សេចក្តីអះអាងទាំងនេះ គឺជាឥរិយាបថលាក់ពុតគ្រប់ប្រភេទ ដែលមនុស្សអាចធ្វើពុតជាមានប៉ុណ្ណោះ។ វាជាសេចក្តីប្រាសចាកចេញពីបទដ្ឋាននៃសតិសម្បជញ្ញៈ និងវិចារណញ្ញាណ ជាការប្រាសចាកចេញពីឆន្ទៈរបស់មនុស្សធម្មតា។ សាតាំងប្រើសេចក្តីអះអាងក្លែងក្លាយ និងធ្វើពុតអំពីគុណធម៌ ដើម្បីបោកបញ្ឆោតមនុស្ស ដើម្បីធ្វើឱ្យពួកគេថ្វាយបង្គំវា និងពួកបណ្ឌិតដែលមានពុតទាំងនោះ ដែលការនេះធ្វើឱ្យមនុស្សមើលឃើញពីភាពជាមនុស្សធម្មតា និងលក្ខខណ្ឌសម្រាប់ចរិយាសម្បត្តិជាមនុស្ស ដែលជាអ្វីដែលសាមញ្ញ ធម្មតា និងថែមទាំងទន់ទាបទៀតផង។ មនុស្សស្អប់ខ្ពើមសេចក្តីទាំងនោះ ហើយគិតថាវាគ្មានតម្លៃសោះឡើយ។ នោះព្រោះតែសេចក្តីអះអាងអំពីគុណធម៌ ដែលសាតាំងប្រកាន់យកនោះ គឺជាទីគាប់ភ្នែក និងស្របតាមយ៉ាងល្អជាមួយសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស។ យ៉ាងណាក្ដី ការពិតនោះគឺថា គ្មានសេចក្តីអះអាងអំពីគុណធម៌ ទោះបីជាអ្វីក៏ដោយ គឺជាគោលការណ៍ដែលមនុស្សគួរតែធ្វើតាមនៅក្នុងចរិយាសម្បត្តិរបស់ពួកគេ ឬការប្រព្រឹត្ដរបស់ពួកគេនៅក្នុងពិភពលោកឡើយ។ សូមគិតឱ្យមែនទែនអំពីចំណុចនេះ តើវាមិនអ៊ីចឹងទេឬ? ជារួមមក សេចក្តីអះអាងអំពីគុណធម៌ គ្រាន់តែជាការទាមទារពីសម្បកក្រៅ ឱ្យមនុស្សរស់នៅជីវិតថ្លៃថ្នូរ បែបអភិជនជាង ដើម្បីឱ្យអ្នកដទៃថ្វាយបង្គំ ឬសរសើរពួកគេ ជាជាងមើលងាយពួកគេប៉ុណ្ណោះ។ ខ្លឹមសារនៃសេចក្តីអះអាងទាំងនេះបង្ហាញថា សេចក្តីទាំងនេះគ្រាន់តែជាការទាមទារឱ្យមនុស្សបង្ហាញចេញនូវគុណធម៌ តាមរយៈការប្រព្រឹត្តល្អ ដែលការនេះនាំឱ្យគ្របបាំង និងរឹតត្បិតដល់មហិច្ឆតា និងសេចក្តីប៉ងប្រាថ្នាលើសលប់របស់មនុស្សពុករលួយ ដោយគ្របបាំងធម្មជាតិ និងសារជាតិដ៏អាក្រក់ និងគួរឱ្យខ្ពើមរបស់មនុស្ស។ សេចក្តីអះអាងទាំងនេះមានបំណងចង់លើកកម្ពស់បុគ្គលិកលក្ខណៈរបស់មនុស្ស តាមរយៈការប្រព្រឹត្តល្អ និងការអនុវត្តល្អពីសម្បកក្រៅ ដើម្បីលើកកម្ពស់នូវមុខមាត់ដែលអ្នកដទៃមានចំពោះពួកគេ និងការវិនិច្ឆ័យរបស់ពិភពលោកទូទៅចំពោះពួកគេ។ ចំណុចទាំងនេះបង្ហាញថា សេចក្ដីអះអាងអំពីគុណធម៌ គឺជាការគ្របបាំងគំនិត និងទស្សនៈខាងក្នុងរបស់មនុស្ស ទឹកមុខដ៏អាក្រក់របស់ពួកគេ ព្រមទាំងធម្មជាតិ និងសារជាតិរបស់ពួកគេ តាមរយៈការប្រព្រឹត្ត និងការអនុវត្តពីសម្បកក្រៅ។ តើអាចបិទបាំងសេចក្តីទាំងនេះបានជោគជ័យដែរឬទេ? តើការព្យាយាមបិទបាំងសេចក្តីទាំងនេះ មិនធ្វើឱ្យសេចក្តីទាំងអស់នេះកាន់តែស្ដែងចេញមកទេឬអី? ប៉ុន្តែ សាតាំងមិនខ្វល់ឡើយ។ គោលបំណងរបស់វា គឺដើម្បីបិទបាំងមុខមាត់ដ៏អាក្រក់របស់មនុស្សពុករលួយ ដើម្បីបិទបាំងពីសេចក្តីពិតនៃសេចក្តីពុករលួយរបស់មនុស្ស។ ដូច្នេះ សាតាំងឱ្យមនុស្សទទួលយកការសម្ដែងចេញឥរិយាបថអំពីគុណធម៌ ដើម្បីបោកបញ្ឆោតខ្លួនឯង ដែលនេះមានន័យថា វាប្រើក្បួនច្បាប់ និងឥរិយាបថអំពីគុណធម៌ ដើម្បីបង្កើតនូវកញ្ចប់ស្អាតបាទនៃរូបរាងរបស់មនុស្ស ដោយលើកកម្ពស់នូវគុណសម្បត្តិ និងបុគ្គលិកលក្ខណៈជាមនុស្សរបស់បុគ្គលម្នាក់ ដើម្បីឱ្យពួកគេអាចឱ្យអ្នកដទៃគោរព និងសរសើរពួកគេ។ ជារួមមក សេចក្តីអះអាងទាំងនេះអំពីគុណធម៌ កំណត់ថាតើបុគ្គលម្នាក់ថ្លៃថ្នូរ ឬថោកទាប ដោយឈរលើមូលដ្ឋាននៃឥរិយាបថរបស់ពួកគេ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (១០)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំំពីការដេញតាមសេចក្តីពិត)។ បន្ទាប់ពីអានព្រះបន្ទូលរួច ទើបខ្ញុំយល់ថា ខ្ញុំតែងមានទស្សនៈខុសឆ្គង ដែលនាំឱ្យខ្ញុំចាត់ទុកគុណធម៌បែបវប្បធម៌ប្រពៃណី ជាខ្នាតសម្រាប់វាស់ថាតើបុគ្គលម្នាក់មានភាពជាមនុស្សល្អ ឬអាក្រក់។ ខ្ញុំច្រឡំចាត់ទុកគុណធម៌ថាជាសេចក្តីពិត ដោយយល់ថា អ្នកណាមានគុណធម៌ អ្នកនោះមានភាពជាមនុស្សល្អ។ តាមពិត គុណធម៌ មិនមែនគោលការណ៍នៃជីវិត ដែលមនុស្សគួរដើរតាមឡើយ។ វាជាទង្វើនៃភាពមានពុត ហើយតាមពិតទៅ វាជាវិធីសាស្ត្រ ដែលសាតាំងប្រើ ដើម្បីបោកបញ្ឆោត និងធ្វើឱ្យមនុស្សពុករលួយវិញទេ។ សាតាំងប្រើវប្បធម៌ប្រពៃណី ដើម្បីបណ្ដុះបទដ្ឋានសីលធម៌ឱ្យមនុស្សរស់នៅតាម ដូច្នេះ ពួកគេប្រើទង្វើល្អពីសម្បកក្រៅ ដើម្បីក្លែងខ្លួន និងលាក់បាំងសេចក្តីពុករលួយពីខាងក្នុងរបស់គេ ធ្វើជាមធ្យោបាយមួយ ដើម្បីបានការគោរពពីអ្នកដទៃ ហើយជាលទ្ធផល មនុស្សកាន់តែមានពុត និងកាន់តែបោកបញ្ឆោត។ ខ្ញុំឃើញថា ខ្ញុំក៏ប្រព្រឹត្តបែបនេះដែរ។ ខ្ញុំបានចាត់ទុកគុណធម៌បែបវប្បធម៌ប្រពៃណី ជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ទង្វើរបស់ខ្ញុំ។ ទោះបីមើលទៅខ្ញុំមិនដណ្ដើមគេ និងអាចចុះសម្រុងជាមួយគេក៏ដោយ តែតាមពិត ខ្ញុំកំពុងធ្វើល្អទាំងបង្ខំចិត្ត ដើម្បីធ្វើឱ្យមនុស្សនិយាយថា ខ្ញុំជាមនុស្សល្អ និងដើម្បីរក្សាមុខមាត់ខ្ញុំក្នុងចិត្តពួកគេប៉ុណ្ណោះ។ តែខ្ញុំបែរជានិយាយថា ខ្ញុំកំពុងគិតគូរដល់កិច្ចការពួកជំនុំទៅវិញ។ ខ្ញុំពិតជាបោកបញ្ឆោតគេមែន!

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលព្រះថា៖ «បុគ្គលដែលយល់ពីសេចក្តីពិត គួរតែចេះវិភាគមើលពាក្យសម្ដី និងការទាមទារផ្សេងៗពីវប្បធម៌ប្រពៃណីទាក់ទងនឹងគុណធម៌។ ត្រូវពិនិត្យមើលថាតើមានគុណធម៌ណាខ្លះដែលអ្នកសាទរបំផុត ជាគុណធម៌ដែលអ្នកប្រកាន់ខ្ជាប់ជានិច្ច គុណធម៌ដែលជាមូលដ្ឋាន និងគោលការណ៍ណែនាំជាប្រចាំចំពោះរបៀបដែលអ្នកមើលទៅមនុស្ស និងព្រឹត្តិការណ៍ របៀបដែលអ្នកកម្សាន្តចិត្តខ្លួនឯង និងប្រព្រឹត្ត។ បន្ទាប់មក អ្នកគួរតែយកគុណធម៌ដែលអ្នកប្រកាន់ខ្ជាប់នោះ ប្រៀបធៀបជាមួយព្រះបន្ទូល និងសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ហើយពិនិត្យមើលថាតើគុណធម៌នៃវប្បធម៌ប្រពៃណីទាំងនេះផ្ទុយ និងប្រឆាំងនឹងសេចក្តីពិតដែលព្រះជាម្ចាស់សម្ដែងចេញឬអត់។ ប្រសិនបើអ្នករកឃើញថាមានបញ្ហាមួយ អ្នកត្រូវតែវិភាគមើលភ្លាមៗថាបញ្ហានោះចេញមកពីណា ពោលគឺច្បាស់ណាស់ថា វប្បធម៌ប្រពៃណីបានធ្វើឱ្យមានកំហុស និងមិនសមហេតុផលឡើយ។ នៅពេលដែលអ្នកបានបញ្ជាក់ពីបញ្ហាទាំងនេះរួច អ្នកនឹងដឹងថាអ្វីទៅជាសេចក្តីពិត និងអ្វីជាសេចក្តីខុសឆ្គង។ អ្នកនឹងមានផ្លូវអនុវត្តន៍មួយ ហើយអ្នកនឹងត្រូវជ្រើសរើសផ្លូវដែលអ្នកគួរដើរ។ ចូរស្វែងរកសេចក្តីពិតតាមរបៀបនេះចុះ នោះអ្នកនឹងអាចប៉ះប៉ូវផ្លូវរបស់អ្នកបានមិនខាន» («អត្ថន័យនៃការដេញតាមសេចក្តីពិត (៥)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំំពីការដេញតាមសេចក្តីពិត)។ តាមរយៈព្រះបន្ទូលនេះ ខ្ញុំយល់ថា បើអ្នកមិនចង់រស់នៅតាមគំនិតបែបប្រពៃណីទាំងនេះ ដំបូង អ្នកត្រូវតែឈ្វេងយល់ និងវិភាគមើលគំនិតទាំងនេះ ហើយរកមើលថាវាខុសឆ្គងនៅកន្លែងណា ហេតុអ្វីវាឆ្គាំឆ្គង ថាវាបំពានសេចក្តីពិតដោយរបៀបណា និងថាតើការរស់នៅតាមគំនិតទាំងនេះមានផលវិបាកអ្វីខ្លះ។ កាលណាអ្នកយល់រឿងទាំងនេះបានច្បាស់ ពេលនោះអ្នកអាចលះបង់វាចោល និងទទួលយកសេចក្តីពិត។ ខ្ញុំចាប់ផ្ដើមឆ្ងល់ថា៖ តើ «ការចែករំលែក» នៅក្នុងទស្សនៈចែកផ្លែសារីរបស់ គង់ រ៉ុង ស្របតាមគោលការណ៍នៃសេចក្តីពិតដែរទេ? តើ «ការចែករំលែក» នេះជាសេចក្តីតម្រូវមួយរបស់ព្រះសម្រាប់ភាពជាមនុស្សធម្មតាឬទេ? តើអ្នកដែលអត់ទ្រាំក្នុងគ្រប់កិច្ចការ ជាមនុស្សល្អពិតប្រាកដឬទេ? ការអត់ទ្រាំទាំងងងឹតងងល់របស់ខ្ញុំ បានធ្វើឱ្យខ្វះបុគ្គលិកយ៉ាងខ្លាំងក្នុងកិច្ចការស្រោចស្រព។ ដើម្បីសម្ដែងចិត្តល្អ និងការអត់ទ្រាំនៅក្នុងគ្រប់កិច្ចការ ខ្ញុំបាននិយាយកុហកបែបមានពុតជាច្រើន។ ដោយទទួលបានការអប់រំបែបគំនិតប្រពៃណីទាំងនេះ ជាជាងធ្វើឱ្យខ្ញុំក្លាយជាមនុស្សល្អ វាបែរជាធ្វើឱ្យខ្ញុំមានពុត និងបោកបញ្ឆោតវិញទេ។ ពេលខ្ញុំទទួលបានការគោរពពីអ្នកដទៃ ខ្ញុំមិនបានសប្បាយចិត្តទេ ផ្ទុយទៅវិញ ខ្ញុំបែរជាធ្លាក់ទឹកចិត្ត និងពិបាកចិត្តកាន់តែខ្លាំង។ ទាំងនេះគឺជាផលផ្លែដ៏ល្វីងជូរចត់ចេញពីការថ្វាយបង្គំវប្បធម៌ប្រពៃណីសម្រាប់ខ្ញុំ។ បើព្រះមិនបានបើកសម្ដែងពីសារជាតិនៃវប្បធម៌ប្រពៃណីនេះទេ ខ្ញុំមុខជាខ្វាក់ពេញមួយជីវិតមិនខានទេ។ ខ្ញុំពិតជាអរព្រះគុណព្រះខ្លាំងណាស់ ដែលសម្ដែងចេញនូវសេចក្តីពិត និងវិភាគមើលគំនិតបែបប្រពៃណីទាំងនេះ ដើម្បីជួយខ្ញុំឱ្យភ្ញាក់រឭក។

ក្រោយមក ខ្ញុំយល់ថា៖ «ដោយសារគុណធម៌នៃការចែកផ្លែសារីរបស់ គង់ រ៉ុង គ្រាន់តែជាឥរិយាបថល្អពីសម្បកក្រៅ ហើយវាមិនមានន័យថា គាត់មានភាពជាមនុស្សល្អ ដូច្នេះ តើភាពជាមនុស្សល្អពិតប្រាកដ ជាអ្វីទៅ?» ខ្ញុំបានអានព្រះបន្ទូលព្រះថា៖ «ត្រូវតែមានបទដ្ឋានមួយចំពោះការមានភាពជាមនុស្សដ៏ល្អ។ វាមិនពាក់ព័ន្ធនឹងការដើរលើផ្លូវកណ្ដាល មិនប្រកាន់ខ្ជាប់គោលការណ៍ ការប្រឹងប្រែងមិនបំពាននរណាម្នាក់ ការផ្គាប់ផ្គុនសេចក្ដីល្អនៅគ្រប់ទីកន្លែងដែលអ្នកទៅ ភាពរលូន និងភាពប៉ិនប្រសប់ជាមួយគ្រប់គ្នាដែលអ្នកជួប និងការធ្វើឱ្យគ្រប់គ្នានិយាយល្អពីអ្នក។ នេះមិនមែនជាបទដ្ឋានឡើយ។ ដូច្នេះ តើអ្វីជាបទដ្ឋាន? បទដ្ឋានគឺជាការមានគោលការណ៍ និងការទទួលខុសត្រូវក្នុងការប្រព្រឹត្តរបស់ខ្លួនចំពោះព្រះជាម្ចាស់ ចំពោះសេចក្តីពិត ចំពោះការបំពេញភារកិច្ច និងគ្រប់ឥរិយាបថចំពោះមនុស្ស ព្រឹត្តិការណ៍ និងវត្ថុនានា។ ការនេះស្ដែងយ៉ាងច្បាស់ឲ្យគ្រប់គ្នាមើលឃើញ ហើយគ្រប់គ្នាក៏ដឹងជាក់ច្បាស់អំពីការនេះនៅក្នុងដួងចិត្តរបស់ពួកគេផងដែរ។ ជាងនេះទៅទៀត ព្រះជាម្ចាស់ស្វែងរកចិត្តរបស់មនុស្ស និងជ្រាបពីស្ថានភាពរបស់ពួកគេម្នាក់ៗ។ មិនថាពួកគេជានរណាទេ គ្មាននរណាអាចបោកបញ្ឆោតព្រះជាម្ចាស់បានឡើយ។ មនុស្សមួយចំនួនតែងតែអួតអាងថា ពួកគេមានភាពជាមនុស្សល្អ ថាពួកគេមិនដែលនិយាយអាក្រក់ពីអ្នកដទៃ មិនដែលធ្វើឱ្យខូចប្រយោជន៍អ្នកផ្សេង ហើយពួកគេមិនដែលអះអាងថាខ្លួនល្មោភចង់បានទ្រព្យសម្បត្តិរបស់អ្នកដទៃទេ។ នៅពេលមានជម្លោះផលប្រយោជន៍ ពួកគេថែមទាំងព្រមខាតបង់ ជាជាងកេងចំណេញពីអ្នកដទៃទៀតផង ហើយគ្រប់គ្នានឹងគិតថា ពួកគេជាមនុស្សល្អ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះពួកគេកិបកេង និងរប៉ិលរប៉ូច តែងតែមានល្បិចកលដើម្បីខ្លួនឯង។ ពួកគេមិនដែលគិតពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេមិនដែលចាត់ទុកអ្វីៗជារឿងបន្ទាន់ ដូចដែលព្រះជាម្ចាស់ចាត់ទុកថាជារឿងបន្ទាន់ ឬគិតដូចព្រះជាម្ចាស់មានព្រះតម្រិះឡើយ ហើយពួកគេមិនអាចទុកផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក ដើម្បីបំពេញភារកិច្ចរបស់ពួកគេឡើយ។ ពួកគេមិនដែលបោះបង់ចោលផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ទោះបីជានៅពេលដែលពួកគេឃើញអ្នកប្រព្រឹត្តអាក្រក់កំពុងតែប្រព្រឹត្តអាក្រក់ក៏ដោយ ក៏ពួកគេមិនលាតត្រដាងអ្នកទាំងនោះឡើយ។ ពួកគេគ្មានគោលការណ៍អ្វីសោះ។ តើនេះជាភាពជាមនុស្សបែបណាទៅ? នេះមិនមែនជាភាពជាមនុស្សល្អឡើយ។ ចូរកុំយកចិត្តទុកដាក់ចំពោះអ្វីដែលមនុស្សបែបនេះនិយាយឡើយ។ អ្នកត្រូវតែមើលពីអ្វីដែលពួកគេរស់នៅ អ្វីដែលពួកគេបើកសម្ដែង និងអាកប្បកិរិយារបស់ពួកគេ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន ក៏ដូចជាសភាពខាងក្នុងរបស់ពួកគេ និងអ្វីដែលពួកគេស្រឡាញ់។ បើសេចក្ដីស្រឡាញ់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់គេហួសពីភក្ដីភាពចំពោះព្រះជាម្ចាស់ បើការស្រឡាញ់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់គេហួសពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ឬបើការស្រឡាញ់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់គេ ហួសពីការយកចិត្តទុកដាក់ដែលគេបង្ហាញចំពោះព្រះជាម្ចាស់ ពេលនោះ តើមនុស្សបែបនេះមានភាពជាមនុស្សដែរឬទេ? នេះមិនមែនជាបុគ្គលដែលមានភាពជាមនុស្សឡើយ។ ឥរិយាបថរបស់គេអាចត្រូវបានអ្នកដទៃ និងព្រះជាម្ចាស់ឃើញ។ មនុស្សបែបនេះពិបាកទទួលបានសេចក្ដីពិតណាស់» («ពេលមនុស្សម្នាក់ថ្វាយដួងចិត្តដល់ព្រះជាម្ចាស់ នោះគេអាចទទួលបានសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលនេះ ខ្ញុំយល់បានថា អ្នកដែលមានភាពជាមនុស្សល្អពិត គឺជាអ្នកដែលស្រឡាញ់សេចក្ដីពិត និងអ្វីដែលវិជ្ជមាន ជាអ្នកទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ប្រកាន់ខ្ជាប់នឹងគោលការណ៍នៃសេចក្តីពិត និងកិច្ចការនៃពួកជំនុំ។ អ្នកណាដែលសម្បកក្រៅមិនប្រមាថគេ ស៊ូទ្រាំទាំងងប់ងល់ ហើយគ្មានគោលការណ៍ ហើយសុខចិត្តឱ្យខ្លួនឯងខាត ក៏មិនកេងប្រយោជន៍អ្នកដទៃ ទោះអ្នកនោះសម្បកក្រៅ មានចរិតឫកពារល្អក៏ដោយ ក៏គេតែងខំប្រឹងការពារប្រយោជន៍ពួកគេក្នុងភារកិច្ចដែរ មិនដែលអនុវត្តសេចក្តីពិត និងគិតគូរពីកិច្ចការនៃពួកជំនុំឡើយ។ មនុស្សបែបនេះមិនមានភាពជាមនុស្សល្អទេ។ ខ្ញុំមិនចង់រស់នៅតាមវប្បធម៌ប្រពៃណី និងធ្វើជាមនុស្សល្អក្លែងក្លាយទៀតឡើយ។ ខ្ញុំចង់រស់នៅក្នុងលក្ខណៈជាមនុស្សស្របតាមសេចក្តីតម្រូវរបស់ព្រះ។

នៅពេលខ្ញុំអានព្រះបន្ទូលព្រះ ខ្ញុំរកឃើញផ្លូវអនុវត្តន៍មួយ។ «អ្នកត្រូវតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាណាមួយដែលកើតឡើង មិនថាជាបញ្ហាអ្វីនោះទេ ហើយទោះក្នុងលក្ខណៈណាក៏ដោយ មិនត្រូវបន្លំខ្លួន ឬពាក់ស្បែកមុខក្លែងក្លាយនឹងអ្នកដទៃឡើយ។ ទោះវាជាចំណុចខ្វះខាតរបស់អ្នក ឬភាពខ្វះចន្លោះរបស់អ្នក កំហុសរបស់អ្នក និស្ស័យពុករលួយរបស់អ្នក គឺត្រូវបើកបង្ហាញឱ្យឃើញទាំងស្រុង និងប្រកបគ្នាអំពីចំណុចទាំងអស់នោះ។ មិនត្រូវលាក់ទុកវានៅក្នុងចិត្តនោះទេ។ ការរៀនបើកចិត្តរបស់អ្នក គឺជាជំហានដំបូងឆ្ពោះទៅរកការចូលទៅក្នុងជីវិត ហើយវាជាឧបសគ្គដំបូង ដែលពិបាកយកឈ្នះជាងគេបំផុត។ នៅពេលអ្នកយកឈ្នះវាបានហើយ ការចូលទៅក្នុងសេចក្ដីពិត គឺងាយស្រួលនោះទេ។ តើការបោះជំហាននេះមានន័យយ៉ាងណា? វាមានន័យថាកំពុងបើកដួងចិត្តរបស់អ្នក និងបង្ហាញអ្វីគ្រប់យ៉ាងដែលអ្នកមាន មិនថាល្អឬអាក្រក់ វិជ្ជមានឬអវិជ្ជមាននោះទេ ថាអ្នកកំពុងបង្ហាញខ្លួនឯងឱ្យអ្នកដទៃ និងព្រះជាម្ចាស់បានទតឃើញ ថាអ្នកមិនលាក់បាំងអ្វីពីព្រះជាម្ចាស់ មិនបិទបាំង មិនក្លែងបន្លំ គ្មានការបោកបញ្ឆោតនិងល្បិចកល និងថាអ្នកកំពុងបើកចិត្តនិងមានភាពស្មោះត្រង់ជាមួយអ្នកដទៃដូចគ្នាដែរ។ ក្នុងលក្ខណៈនេះ អ្នករស់នៅក្នុងពន្លឺ ហើយមិនត្រឹមត្រូវព្រះជាម្ចាស់ទេដែលនឹងពិនិត្យពិច្ច័យអ្នកឱ្យល្អិតល្អន់នោះ ប៉ុន្តែអ្នកដទៃទៀតក៏នឹងអាចមើលឃើញថា អ្នកប្រព្រឹត្តតាមគោលការណ៍ និងមានតម្លាភាពមួយកម្រិតដែរ។ អ្នកមិនចាំបាច់ប្រើវិធីសាស្រ្តណាមួយដើម្បីការពារកេរ្តិ៍ឈ្មោះ មុខមាត់ និងឋានៈរបស់អ្នកទេ ហើយក៏មិនចាំបាច់បិទបាំង ឬក្លែងបន្លំកំហុសរបស់អ្នកដែរ។ អ្នកមិនចាំបាច់ខិតខំប្រឹងប្រែងនឹងរឿងឥតប្រយោជន៍ទាំងនេះទេ។ ប្រសិនបើអ្នកអាចបោះបង់ការទាំងនេះចោលបាន នោះអ្នកនឹងបានស្បើយចិត្តច្រើន អ្នកនឹងរស់នៅដោយគ្មានជាប់ច្រវាក់ ឬការឈឺចាប់ ហើយអ្នកនឹងរស់នៅក្នុងពន្លឺទាំងស្រុង» («មានតែអ្នកដែលចុះចូលចំពោះព្រះជាម្ចាស់ពិតប្រាកដប៉ុណ្ណោះ ទើបមានដួងចិត្តកោតខ្លាចទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលនេះ ខ្ញុំយល់បានថា ខ្ញុំមិនគួរក្លែងខ្លួន ដើម្បីបង្ហាញរូបភាពមិនពិតដល់អ្នកដទៃទេ។ ផ្ទុយទៅវិញ ខ្ញុំគួរតែធ្វើជាមនុស្សស្មោះត្រង់ សាមញ្ញ និងបើកចំហ ហើយខ្ញុំគួរតែនិយាយប្រាប់ពីបញ្ហាណាមួយដែលខ្ញុំមាន ដើម្បីឱ្យបងប្អូនប្រុសស្រីអាចជួយខ្ញុំបានកាន់តែប្រសើរ។ ពេលខ្ញុំមិននិយាយស្ដី ពេលខ្ញុំគ្រាន់តែអត់ទ្រាំទាំងងងឹតងងល់ និងក្លែងខ្លួន នោះគ្រប់គ្នានឹងជឿថា ផ្នែកស្រោចស្រពគ្មានខ្វះបុគ្គលិកអ្វីឡើយ ហើយគិតថាការងារដំណើរការបានល្អ តែតាមពិត ខ្ញុំកំពុងរងទុក្ខ ហើយវាបានប៉ះពាល់ដល់កិច្ចការពួកជំនុំដែរ។ ដូច្នេះ ខ្ញុំបានគិតគូរអនុវត្តតាមព្រះបន្ទូលរបស់ព្រះ ហើយនិយាយប្រាប់បងប្អូនឱ្យបានដឹងច្បាស់លាស់។ ក្រោយមក ពួកគេគ្រប់គ្នាបានផ្ដល់នូវបុគ្គលិកមួយចំនួន ដើម្បីធ្វើកិច្ចការស្រោចស្រព។ ការនេះធ្វើឱ្យខ្ញុំយល់ថា ការអនុវត្តតាមព្រះបន្ទូលព្រះមានភាពងាយស្រួល និងរីករាយខ្លាំងបែបណា។ ដោយរស់នៅតាមវប្បធម៌ប្រពៃណី យើងមានតែពុករលួយកាន់តែខ្លាំង កាន់តែក្លែងក្លាយ និងបោកបញ្ឆោត និងពិបាកចិត្តកាន់តែខ្លាំងប៉ុណ្ណោះ។ មានតែការអនុវត្តសេចក្តីពិតប៉ុណ្ណោះ ទើបជួយយើងឱ្យរស់នៅក្នុងលក្ខណៈជាមនុស្ស ក្លាយជាមនុស្សល្អពិតប្រាកដ និងមានភាពសុខសាន្ត និងអំណរដ៏ពិត! សូមអរព្រះគុណព្រះ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តាមរយៈជំងឺ នោះបំណងចង់បានព្រះពររបស់ខ្ញុំត្រូវបានបើកសម្ដែង

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងសេចក្ដីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់ អ្វីដែលមនុស្សព្យាយាមចង់បាន គឺឱ្យបានព្រះពរសម្រាប់អនាគត។...

ខ្ញុំត្រូវបានរំដោះដោយសារការបោះបង់ចោលភាពអាត្មានិយម

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងនិស្ស័យរបស់មនុស្សសាមញ្ញ មិនមានសេចក្ដីវៀចវេរ ឬការបញ្ឆោតនោះទេ មនុស្សមានទំនាក់ទំនងធម្មតាជាមួយគ្នា...