ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | កិច្ចការទាំងបីដំណាក់កាលមានពេញដោយការបង្ហាញ ឲ្យឃើញពីកិច្ចការនៃការសង្គ្រោះមនុស្សជាតិ

13-06-2021

កិច្ចការទាំងបីដំណាក់កាលនេះ ជាស្នូលនៃ

កិច្ចការគ្រប់គ្រង ទាំងមូលរបស់ព្រះជាម្ចាស់

ហើយនិស្ស័យ និងលក្ខណៈ របស់ទ្រង់

ក៏ត្រូវបានបង្ហាញចេញមក នៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះដែរ

មនុស្សដែលមិនដឹងអំពីដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់

គ្មានសមត្ថភាពស្គាល់វិធីដែលព្រះជាម្ចាស់បង្ហាញនូវនិស្ស័យរបស់ទ្រង់បានឡើយ

ហើយក៏មិនស្គាល់អំពីប្រាជ្ញាញាណ នៃកិច្ចការរបស់ព្រះជាម្ចាស់ដែរ

ពួកគេក៏នៅតែមិនដឹងពីវិធីនានា ដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ

និងមិនដឹងពីព្រះហឫទ័យដែលទ្រង់មាន សម្រាប់មនុស្សជាតិទាំងមូលដែរ

កិច្ចការទាំងបីដំណាក់កាលមានពេញដោយការបង្ហាញ

ឲ្យឃើញពីកិច្ចការនៃការសង្គ្រោះមនុស្សជាតិ

មនុស្សដែលពុំដឹងពីកិច្ចការទាំងបីដំណាក់កាល គេក៏ពុំដឹងអំពីទ្រឹស្ដី

និងគោលការណ៍នានានៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ

ហើយអស់អ្នកដែលមានះកាន់តាមគោលលទ្ធិ

ដែលនៅសល់ពីដំណាក់កាលនៃកិច្ចការណាមួយ

អ្នកនោះគឺជាមនុស្សដែលកំហិតព្រះជាម្ចាស់ទៅតាមគោលលទ្ធិ

ហើយជំនឿរបស់គេចំពោះព្រះជាម្ចាស់ ជាជំនឿស្រពេចស្រពិល និងមិនច្បាស់លាស់

មនុស្សបែបនេះ នឹងមិនទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ

មានតែកិច្ចការទាំងបីដំណាក់កាលនេះទេ

ទើបអាចបង្ហាញឲ្យឃើញនូវនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់យ៉ាងពេញលេញ

ព្រមទាំងបង្ហាញពីដំណើរទាំងអស់នៃសេចក្ដីសង្គ្រោះរបស់មនុស្សជាតិ

ព្រមទាំងបង្ហាញពីដំណើរទាំងអស់នៃសេចក្ដីសង្គ្រោះរបស់មនុស្សជាតិ

នេះជាភ័ស្តុតាងបង្ហាញថា ទ្រង់បានយកឈ្នះសាតាំង និងទទួលបានមនុស្សជាតិ

ក៏ជាភ័ស្តុតាងបញ្ជាក់អំពីជ័យជម្នះរបស់ព្រះជាម្ចាស់

និងជាការបង្ហាញពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ដែរ

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល