បន្ទាល់គ្រីស្ទបរិស័ទ | ការល្បងលរបស់ខ្ញុំមួយនេះ

15-01-2021

នាងជាគ្រីស្ទបរិស័ទដ៏ស្ម័គ្រស្មោះម្នាក់ ដែលបានជឿលើព្រះជាម្ចាស់អស់ រយៈពេលជាច្រើនឆ្នាំ ហើយបានលះបង់ខ្លួនសម្រាប់ទ្រង់ ប៉ុន្តែកាលពីរឆ្នាំមុន គ្រូពេទ្យបានពិនិត្យឃើញថា នាងមានជំងឺមហារីកសុដន។ ដោយមិនអាចទទួលយកដំណឹងនេះបាន នាងគិតថា ដោយសារតែនាងបានរងទុក្ខ និងបានលះបង់នៅក្នុងការបំពេញភារកិច្ចរបស់នាង ដូច្នេះ ព្រះជាម្ចាស់គួរតែមើលថែ និងការពារនាង។ នាងមិនយល់ហេតុអ្វីនាងអាចមានជំងឺមហារីកនេះឡើយ។ ដួងចិត្តនាងពេញដោយភាពយល់ច្រឡំ និងការស្ដីបន្ទោស ហើយជីវិតរបស់នាងបានខ្ទេចខ្ទាំ ដោយសារតែទុក្ខវេទនា។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ នាងចាប់ផ្ដើមយល់ដឹងអំពីទស្សនៈខុសឆ្គងមួយចំនួនដែលនាងមានទាក់ទងនឹងការដេញតាមព្រះពរនៅក្នុងសេចក្តីជំនឿរបស់នាង ហើយនាងចាប់ផ្ដើមស្ម័គ្រចិត្តចុះចូលចំពោះការសោយរាជ្យ និងការរៀបចំរបស់ព្រះជាម្ចាស់។ ស្ថានភាពរបស់នាងចាប់ផ្ដើមប្រសើរឡើង ក្រោយអំឡុងពេលនៃការព្យាបាល ប៉ុន្តែនាងបានស្រងាកចិត្ត ដោយឮដំណឹងថា ក្រោយពេលនាងទទួលការព្យាបាល ដោយការចាក់គីមីចុងក្រោយ នាងនឹងនៅតែត្រូវការវះកាត់ដដែល។ គាត់មានអារម្មណ៍លិចលង់នៅក្នុងទុក្ខវេទនារបស់ខ្លួនម្ដងទៀត។ តើការជំនុំជម្រះ ការបើកសម្ដែង ការដឹកនាំ និងការផ្គត់ផ្គង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចជួយឲ្យគាត់ឆ្លងផុតជំងឺនេះដែរឬទេ? ជាលទ្ធផល តើនាងមានការយល់ដឹង និងទទួលបានអ្វីខ្លះទៅ?

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

Leave a Reply

ចែក​រំលែក

លុប​ចោល