ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | ការសរសើរតម្កើងចំពោះការបញ្ចប់កិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ | ការច្រៀង និងរាំ

16-03-2021

នៅគ្រាចុងក្រោយ ព្រះគ្រីស្ទប្រើព្រះបន្ទូល

ដើម្បីជំនុំជម្រះមនុស្សជាតិទាំងអស់

ហើយយុគសម័យនៃនគរព្រះត្រូវបានចាប់ផ្ដើមឡើង

ឥឡូវ របស់សព្វសារពើកំពុងតែត្រូវបានកែជាថ្មី

តាមរយៈព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែង

អ្វីៗគ្រប់យ៉ាងត្រូវបានបង្កើតឡើងយ៉ាងស្រស់ស្អាត និងថ្មី

ឥឡូវ អ្វីៗគ្រប់យ៉ាងត្រូវបានមានជីវិត

ផ្លាស់ប្រែ ស្ដារឡើងវិញ និងកែជាថ្មី

យើងច្រៀងសរសើរតម្កើងព្រះជាម្ចាស់ នៅពេលដែលយើងអរសប្បាយ

ស្ថានសួគ៌ខ្ជោលឡើងជាមួយបទចម្រៀង និងសំឡេងរបស់យើង

អូ ចូរសរសើរតម្កើងទ្រង់! អូ ចូរស្រែកច្រៀងឡើង!

អូ ចូរសរសើរតម្កើងទ្រង់! អូ ចូរស្រែកច្រៀងឡើង!

រាស្ត្រទាំងអស់របស់ព្រះជាម្ចាស់ពេញពោរ

ដោយការសរសើរតម្កើងព្រះជាម្ចាស់

អូ ចូរសរសើរតម្កើងទ្រង់! អូ ចូរស្រែកច្រៀងឡើង!

ការជំនុំជម្រះបានចាប់ផ្ដើមនៅដំណាក់របស់ព្រះជាម្ចាស់

ដោយបើកសម្ដែងពីសេចក្តីសុចរិតរបស់ទ្រង់

រាស្ត្រទាំងអស់របស់ព្រះជាម្ចាស់ក្រាបថ្វាយបង្គំនៅចំពោះព្រះភ័ក្រ្ដទ្រង់

ដោយទទួលយកការជំនុំជម្រះ និងការលាងសម្អាតរបស់ទ្រង់

ជាមួយព្រះបន្ទូលនៃការដឹកនាំរបស់ទ្រង់

យើងអាចឆ្លងកាត់ការល្បងល និងការបន្សុទ្ធរបស់ទ្រង់

យើងធ្វើបន្ទាល់ ហើយយើងទទួលបានព្រះទ័យមេត្តារបស់ទ្រង់

យើងមានកិត្តិយសណាស់

ដែលយើងអាចទទួលបានបេសកកម្មរបស់ទ្រង់

ដើម្បីប្រកាស និងធ្វើបន្ទាល់អំពីទង្វើរបស់ទ្រង់

អូ ចូរសរសើរតម្កើងទ្រង់! អូ ចូរស្រែកច្រៀងឡើង!

អូ ចូរសរសើរតម្កើងទ្រង់! អូ ចូរស្រែកច្រៀងឡើង!

រាស្ត្រទាំងអស់របស់ព្រះជាម្ចាស់ពេញពោរ

ដោយការសរសើរតម្កើងព្រះជាម្ចាស់

អូ ចូរសរសើរតម្កើងទ្រង់! អូ ចូរស្រែកច្រៀងឡើង!

កិច្ចការរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរយ៉ាងលឿន

វាពិបាកវាស់ស្ទង់ តែយើងជឿជាក់

ព្រះចេស្ដានៃព្រះបន្ទូលរបស់ទ្រង់គឺគ្មានគូប្រៀប

ហើយបែងចែកមនុស្សទៅតាមប្រភេទ

អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់តែងតែស្ដាប់បង្គាប់

និងរស់នៅតាមតថភាពនៃព្រះបន្ទូលរបស់ទ្រង់រាល់ថ្ងៃ

យើងសរសើរតម្កើងព្រះប្រាជ្ញាញាណ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់

និងសេចក្តីសុចរិតរបស់ទ្រង់នៅគ្រប់មាគ៌ារបស់ទ្រង់

និស្ស័យរបស់ទ្រង់គឺគួរឲ្យស្រឡាញ់ណាស់

ហើយមនុស្សទាំងអស់សរសើរតម្កើងពីនិស្ស័យរបស់ទ្រង់ដោយចិត្តស្មោះ

អូ ចូរសរសើរតម្កើងទ្រង់! អូ ចូរស្រែកច្រៀងឡើង!

អូ ចូរសរសើរតម្កើងទ្រង់! អូ ចូរស្រែកច្រៀងឡើង!

រាស្ត្រទាំងអស់របស់ព្រះជាម្ចាស់ពេញពោរ

ដោយការសរសើរតម្កើងព្រះជាម្ចាស់

អូ ចូរសរសើរតម្កើងទ្រង់! អូ ចូរស្រែកច្រៀងឡើង!

ចូរសរសើរតម្កើងចំពោះការបញ្ចប់កិច្ចការរបស់ព្រះជាម្ចាស់

ទ្រង់បានបង្កើតអ្នកយកឈ្នះមួយក្រុម

រាស្ត្រជ្រើសតាំងរបស់ព្រះជាម្ចាស់ទទួលយកការពិនិត្យពិច័យរបស់ទ្រង់

ម្នាក់ៗកំពុងតែបំពេញភារកិច្ចរបស់ខ្លួន

ត្រូវវិនាសហើយ អស់អ្នកណាដែលប្រឆាំងនឹងព្រះជាម្ចាស់

ហើយអស់អ្នកដែលស្រឡាញ់ទ្រង់ ត្រូវបានគ្រប់លក្ខណ៍ដោយអំណរ

ពិភពលោកទាំងមូលកំពុងតែហូរហៀរដោយសេចក្ដីសុចរិតរបស់ទ្រង់

នគរទ្រង់ពេញពោរដោយភាពបរិសុទ្ធ

អូ ចូរសរសើរតម្កើងទ្រង់! អូ ចូរស្រែកច្រៀងឡើង!

អូ ចូរសរសើរតម្កើងទ្រង់! អូ ចូរស្រែកច្រៀងឡើង!

អូ ចូរសរសើរតម្កើងទ្រង់! អូ ចូរស្រែកច្រៀងឡើង!

រាស្ត្រទាំងអស់របស់ព្រះជាម្ចាស់ពេញពោរ

ដោយការសរសើរតម្កើងព្រះជាម្ចាស់

អូ ចូរសរសើរតម្កើងទ្រង់! អូ ចូរស្រែកច្រៀងឡើង!

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល