វីដេអូតន្រ្តីទំនុកបរិសុទ្ធ | បាត់បង់ឱកាស នោះអ្នកនឹងសោកស្ដាយជារៀងរហូត

30-12-2021

ការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការអនុវត្តការអធិស្ឋាន

ការទទួលយកអម្រែករបស់ព្រះជាម្ចាស់

និងការទទួលយកកិច្ចការដែលទ្រង់ប្រគល់ជូនអ្នក

ទាំងអស់នេះគឺដើម្បីអាចឲ្យមានផ្លូវមួយចំពោះមុខអ្នក

អ្នកទទួលអម្រែកពីព្រះកាន់តែច្រើន

នោះវាកាន់តែងាយស្រួលក្នុងការដែលឲ្យទ្រង់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍

អ្នកខ្លះមិនចង់បម្រើព្រះជាម្ចាស់ទេនៅពេលត្រូវបានត្រាស់ហៅ

ពួកគេជាមនុស្សខ្ជិលដែលគ្រាន់តែស្រលាញ់ការលួងលោម

ពេលនេះជាពេលដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍

ប្រសិនបើអ្នកទុកឲ្យឱកាសនេះកន្លងផុតពីក្រញ៉ាំដៃអ្នក

នោះអ្នកនឹងសោកស្តាយអស់មួយជីវិត

ដូចម៉ូសេដែលមិនអាចចូលទៅទឹកដីកាណានដែលជាទឹកដីដ៏ល្អ

ហើយសោកស្តាយអស់មួយជីវិតរបស់គាត់ ដោយស្លាប់ទាំងវិប្បដិសារី

កាលណាអ្នកកាន់តែត្រូវបានស្នើឱ្យបម្រើកាន់តែច្រើន

នោះអ្នកនឹងទទួលបទពិសោធន៍កាន់តែច្រើន

ដោយសារអ្នកមានអម្រែក និងបទពិសោធន៍កាន់តែច្រើន

អ្នកនឹងទទួលបានឱកាសកាន់តែច្រើនដើម្បីបានគ្រប់លក្ខណ៍

ដូច្នេះហើយ ប្រសិនបើអ្នកអាចបម្រើព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត

នោះអ្នកនឹងយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់

នោះអ្នកនឹងមានឱកាសច្រើនដើម្បីត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍

ព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់អ្នកកាន់តែច្រើន

នោះអ្នកនឹងកាន់តែយកចិត្តទុកដាក់ចំពោះបន្ទុករបស់ព្រះកាន់តែច្រើន

ព្រះអង្គធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍កាន់តែច្រើន

ហើយព្រះជាម្ចាស់នឹងទទួលយកកាន់កាន់តែច្រើន រហូតដល់ចុងបញ្ចប់

អ្នកនឹងក្លាយជាមនុស្សម្នាក់ ដែលព្រះជាម្ចាស់ប្រើ

ពេលនេះជាពេលដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍

ប្រសិនបើអ្នកទុកឲ្យឱកាសនេះកន្លងផុតពីក្រញ៉ាំដៃអ្នក

នោះអ្នកនឹងសោកស្តាយអស់មួយជីវិត

ដូចម៉ូសេដែលមិនអាចចូលទៅទឹកដីកាណានដែលជាទឹកដីដ៏ល្អ

ហើយសោកស្តាយអស់មួយជីវិតរបស់គាត់ ដោយស្លាប់ទាំងវិប្បដិសារី

អ្នកគួរយកចិត្តទុកដាក់ពីបន្ទុករបស់ព្រះនៅថ្ងៃនេះ

ចូរកុំរង់ចាំរហូតដល់សេចក្ដីសុចរិតរបស់ទ្រង់

ត្រូវបានបើកបង្ហាញទៅកាន់មនុស្សទាំងអស់

នោះវានឹងយឺតពេលហើយ

ដែលអ្នកនឹងពេញដោយការសោកស្ដាយ

ទោះបីជាព្រះជាម្ចាស់មិនដាក់ទោសអ្នកក៏ដោយ

អ្នកនឹងដាក់ទោសខ្លួនឯងដោយសារវិប្បដិសារីរបស់អ្នក

ប្រសិនបើអ្នកមិនស្វែងរកដោយស្មោះត្រង់

ដើម្បីឱ្យព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ទេ

នោះពេលដែលព្រះជាម្ចាស់ធ្វើការរួចរាល់ វានឹងយឺតពេលហើយ

មិនថាអ្នកមានក្តីប្រាថ្នាអស្ចារ្យបែបណានោះទេ

បើព្រះជាម្ចាស់លែងធ្វើការតទៅទៀត

នោះអ្នកនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ទេ

ពេលនេះជាពេលដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍

ប្រសិនបើអ្នកទុកឲ្យឱកាសនេះកន្លងផុតពីក្រញ៉ាំដៃអ្នក

នោះអ្នកនឹងសោកស្តាយអស់មួយជីវិត

ដូចម៉ូសេដែលមិនអាចចូលទៅទឹកដីកាណានដែលជាទឹកដីដ៏ល្អ

ហើយសោកស្តាយអស់មួយជីវិតរបស់គាត់ ដោយស្លាប់ទាំងវិប្បដិសារី

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល