ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | ការជួបជុំគ្នាក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ | ការច្រៀង និងរាំ

22-09-2020

ពួកយើងធ្វើដំណើរពីទីឆ្ងាយ ដើម្បីជួបជុំគ្នា

ដោយធ្វើការ​ការ​ហូប និង​ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់

ព្រមទាំង​ធ្វើការ​រស់នៅក្នុងជីវិត​បែប​ពួកជំនុំ​ជាប្រចាំថ្ងៃ

ពួកយើងអនុវត្ត និងដកពិសោធន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់

ដែលពិតជារីករាយក្នុងការយល់ពីសេចក្តីពិត

ភាពទទេសូន្យ​ ភាពឈឺចាប់ ភាពច្របូកច្របល់

ដែលពួកវា​ទាំងអស់សុទ្ធតែ​នៅ​ក្នុងអតីតកាល

ព្រះបន្ទូលរបស់ព្រះជាម្ចាស់នាំពួកយើងមកជួបជុំគ្នា

តើវាល្អប៉ុនណាក្នុងរីករាយជាមួយព្រះបន្ទូលទាំងនេះក្នុងដួងចិត្ដ​របស់ពួកយើង

ជាមួយនឹងសំណាងល្អក្នុងទទួលបានគង្វាលរបស់គ្រីស្ទ

ការយល់ពីសេចក្តីពិត និងការសរសើរ​តម្កើង​ព្រះជាម្ចាស់

ដួង​ចិត្ដ​របស់យើង​នឹង​មាន​សេរីភាព!

ពួកយើង​ជួបជុំគ្នា​ក្នុងព្រះដំណាក់នៃការប្រកបព្រះជាម្ចាស់

លើព្រះបន្ទូលរបស់ព្រះជាម្ចាស់

ការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មាននូវពន្លឺ

​ក្នុងដួង​ចិត្ដ​របស់យើង និង​ផ្លូវក្នុងការអនុវត្តអ្វីៗទាំងអស់

យើងជួយគ្នាទៅវិញទៅមក គាំទ្រគ្នាទៅវិញទៅមក

យើង​ស្តាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជា​សេចក្តីពិត

យើង​បណ្ដុះបណ្ដាល​ឲ្យមានភាពស្មោះត្រង់

ដោយជម្រះនូវភាពក្លែងក្លាយ និងការបញ្ឆោតចេញ

ព្រះបន្ទូលរបស់ព្រះជាម្ចាស់នាំពួកយើងមកជួបជុំគ្នា

ដួង​ចិត្ដ​របស់យើងតភ្ជាប់គ្នា ហើយយើងស្រឡាញ់គ្នាទៅវិញទៅមក

កាន់តែជិតស្និទ្ធ តាមតែអាចធ្វើបាន

រស់នៅជាមួយគ្នាយ៉ាងសុខដុម

ពួកយើងធ្វើកិច្ចការរបស់យើងយ៉ាងស្មោះត្រង់

ដួង​ចិត្ដ​របស់យើងស្រឡាញ់ព្រះជាម្ចាស់

និង​សរសើរ​តម្កើង​ទ្រង់​ យើងពិតជាមានពរណាស់!

ត្រឡប់ទៅមើលរឿងកាលពីអតីតកាលជាមួយគ្នា

យើងមានអារម្មណ៍ថាផ្អែមផងល្វីងផង

ពួកវា​បានក្លាយជា​ការចងចាំដែលមិនអាចបំភ្លេចបាន

ពួកយើងបានឆ្លងកាត់ការពិសោធន៍ពី

ការជំនុំជម្រះពីព្រះបន្ទូលរបស់ព្រះជាម្ចាស់

ហើយ​ពួកយើង​បានស្គាល់សេចក្តីយ៉ាងច្រើន​ពីទ្រង់

បន្ទាប់ពីឆ្លងកាត់ការពិសោធន៍សាកល្បង និងការបន្សុទ្ធ

មានការផ្លាស់ប្តូរ​ក្នុងនិស្ស័យជីវិតរបស់ពូកយើង

ការទទួលរ៉ាប់រងបេសកម្មក្នុងការធ្វើបន្ទាល់ដល់ព្រះជាម្ចាស់

ពួកយើងទៅតាមផ្លូវខុសៗគ្នា

ព្រះបន្ទូលរបស់ព្រះជាម្ចាស់នាំពួកយើងទៅមុខជារៀងរហូត

យើងផ្សព្វផ្សាយដំណឹងល្អៗរបស់ទ្រង់​លើផែនដីនេះ

ព្រះបន្ទូលរបស់ព្រះជាម្ចាស់នាំពួកយើងមកជួបជុំគ្នា

ស្រឡាញ់ព្រះជាម្ចាស់មានន័យថា

ការ​យកចិត្ដ​ទុក​ដាក់​ចំពោះ​ព្រះហឬទ័យរបស់ទ្រង់

ទោះបីជាទទួលរងទុក្ខវេទនាប៉ុនណាក៏ដោយ ក៏យើង​មិនចុះចាញ់ឡើយ

យើងនឹងស្រឡាញ់ព្រះជាម្ចាស់ និងធ្វើបន្ទាល់ចំពោះទ្រង់ជារៀងរហូត

យើង​នឹង​ស្មោះត្រង់នឹងទ្រង់ដល់ទីបញ្ចប់!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់នាំពួកយើងមកជួបជុំគ្នា

ផ្សព្វផ្សាយដំណឹងល្អអំពីនគរព្រះ និងធ្វើតាម​ព្រះហឬទ័យរបស់ទ្រង់

យើងចង់បានថ្ងៃនៃសិរីរបស់ព្រះជាម្ចាស់យ៉ាងខ្លាំង

នៅពេលដែលយើងអាចជួបជុំគ្នាម្តងទៀត

​យើងនៅជាមួយព្រះជាម្ចាស់ ដោយ​មិនបែកគ្នាឡើយ!

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល