វីដេអូតន្រ្តីទំនុកបរិសុទ្ធ | ព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានធ្វើបន្ទាល់នៅក្នុងចំណោមជាតិសាសន៍ទាំងអស់នៅក្នុងពិភពលោក | MV

វីដេអូតន្រ្តីទំនុកបរិសុទ្ធ | ព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានធ្វើបន្ទាល់នៅក្នុងចំណោមជាតិសាសន៍ទាំងអស់នៅក្នុងពិភពលោក | MV

33 |16-02-2021

ចាប់តាំងពីពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដា

ដែលជាស្ដេចនៃនគរព្រះ ត្រូវបានគេធ្វើបន្ទាល់មក

វិសាលភាពនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់បាន

លាតត្រដាងទាំងស្រុងនៅក្នុងចក្រវាលទាំងមូល

ការលេចមករបស់ព្រះជាម្ចាស់មិនគ្រាន់តែត្រូវបាន

ធ្វើបន្ទាល់នៅក្នុងប្រទេសចិនប៉ុណ្ណោះទេ

ប៉ុន្តែព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏ត្រូវបាន

ធ្វើបន្ទាល់​នៅគ្រប់ប្រជាជាតិ និងគ្រប់ទីកន្លែងផងដែរ

ពួកគេគ្រប់គ្នាកំពុងតែស្រែកហៅព្រះនាមដ៏បរិសុទ្ធនេះ

ដោយព្យាយាម​​ប្រកបគ្នាជាមួយព្រះជាម្ចាស់

តាមមធ្យោបាយណាមួយដែលអាចធ្វើបាន

ដោយព្យាយាមចង់យល់ពីព្រះហឫទ័យរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា

និងបម្រើទ្រង់រួមគ្នា​នៅក្នុងពួកជំនុំ

នេះហើយជា​របៀបដ៏អស្ចារ្យដែលព្រះវិញ្ញាណបរិសុទ្ធ​ធ្វើការនោះ

ចាប់តាំងពីពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដា

ដែលជាស្ដេចនៃនគរព្រះ ត្រូវបានគេធ្វើបន្ទាល់មក

ព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានធ្វើបន្ទាល់

នៅក្នុងចំណោមជាតិសាសន៍ទាំងអស់នៅក្នុងពិភពលោក

ទោះបីជាភាសានៃជាតិសាសន៍នានាខុសគ្នាយ៉ាងណាក៏ដោយ

ក៏ពួកគេមានព្រះវិញ្ញាណតែមួយដែរ

ព្រះវិញ្ញាណនេះបង្រួបបង្រួមពួកជំនុំនៅទូទាំងចក្រវាល

ហើយជាអង្គតែមួយជាមួយព្រះជាម្ចាស់ ដោយគ្មានភាពខុសគ្នាសូម្បីតែបន្ដិច​

នេះជាអ្វីមួយដែលច្បាស់លាស់គ្មានអ្វីត្រូវឆ្ងល់ឡើយ

ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធអំពាវនាវទៅកាន់ពួកគេ

ហើយព្រះសូរសៀងទ្រង់ដាស់ពួកគេឲ្យភ្ញាក់ឡើង

នេះជាព្រះសូរសៀងនៃសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់

ពួកគេគ្រប់គ្នាកំពុងតែស្រែករកព្រះនាម

ដ៏បរិសុទ្ធរបស់ព្រះដ៏មានគ្រប់​ព្រះចេស្ដា!

ពួកគេក៏ថ្វាយការសរសើរតម្កើង និងការច្រៀងផងដែរ

វាមិនអាចមានការងាកចេញណាមួយនៅក្នុង

កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ

មនុស្សទាំងនេះខិតខំប្រឹងប្រែងយ៉ាងខ្លាំង

ដើម្បីចម្រើនឡើងតាមផ្លូវដែលត្រឹមត្រូវ

ហើយពួកគេមិនងាករេពីឫទ្ធិបាដិហារិយ៍យ៉ាងច្រើនឡើយ

ឫទ្ធិបាដិហារិយ៍យ៉ាងច្រើនឡើយ

នេះជាអ្វីមួយដែលមនុស្ស ពិបាកស្រមើស្រមៃ និងពិបាកវាស់ស្ទង់មើល​

ចាប់តាំងពីពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដា

ដែលជាស្ដេចនៃនគរព្រះ ត្រូវបានគេធ្វើបន្ទាល់មក

ព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានធ្វើបន្ទាល់

នៅក្នុងចំណោមជាតិសាសន៍ទាំងអស់នៅក្នុងពិភពលោក

ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះមហាក្សត្រនៃជីវិតនៅក្នុងចក្រវាល!

ទ្រង់គង់នៅលើបល្ល័ង្កដែលប្រកបដោយសិរីល្អ និងជំនុំជម្រះពិភពលោក

ហើយគ្រប់គ្រងលើអ្វីៗទាំងអស់ និងសោយរាជ្យលើគ្រប់ប្រជាជាតិ

មនុស្សទាំងអស់លុតជង្គង់នៅចំពោះទ្រង់

អធិស្ឋានទៅកាន់ទ្រង់ ចូលជិតទ្រង់ ហើយប្រាស្រ័យទាក់ទងជាមួយទ្រង់

មិនថាអ្នកបានជឿលើព្រះជាម្ចាស់យូរប៉ុនណា

មិនថាអ្នកមានឋានៈខ្ពស់បែបណា ឬមានអតីតភាពអស្ចារ្យយ៉ាងណាឡើយ

ប្រសិនបើអ្នកប្រឆាំងនឹងព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក

នោះអ្នកត្រូវទទួលការជំនុំជម្រះ

ហើយត្រូវក្រាបថ្វាយបង្គំនៅចំពោះទ្រង់

ដោយបញ្ចេញសម្រែកអង្វរករដ៏ឈឺចាប់មិនខាន

នេះហើយជាការច្រូតផលពីទង្វើរបស់អ្នកផ្ទាល់នោះ

សម្រែកទ្រហោយំនេះគឺជាសម្រែកនៃការ

រងទារុណកម្មនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ

ហើយវាជាសម្រែកនៃការត្រូវបានវាយផ្ចាល ដោយដំបងដែករបស់ព្រះជាម្ចាស់

នេះហើយជាការជំនុំជម្រះនៅមុខទីជំនុំជម្រះរបស់​ព្រះគ្រីស្ទនោះ

ចាប់តាំងពីពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដា

ដែលជាស្ដេចនៃនគរព្រះ ត្រូវបានគេធ្វើបន្ទាល់មក

ព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានធ្វើបន្ទាល់

នៅក្នុងចំណោមជាតិសាសន៍ទាំងអស់នៅក្នុងពិភពលោក

ព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានធ្វើបន្ទាល់

នៅក្នុងចំណោមជាតិសាសន៍ទាំងអស់នៅក្នុងពិភពលោក

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

បង្ហាញ​ឲ្យ​ច្រើន
តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងយើងខ្ញុំតាម Telegram
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

Leave a Reply

ចែក​រំលែក

លុប​ចោល