ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៧
កិច្ចការទាំងបីដំណាក់កាលនេះ គឺជាកំណត់ត្រានៃកិច្ចការ ទាំងមូលរបស់ព្រះជាម្ចាស់។ កិច្ចការនេះគឺជាកំណត់ត្រាអំពីសេចក្ដីង្គ្រោះរបស់ព្រះជាម្ចាស់...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
កិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ត្រូវបានអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ន ហើយទ្រង់បានបើកសម្ដែងព្រះរាជកិច្ចរបស់ទ្រង់ជាច្រើន ដែលគោលបំណងចម្បងបំផុតគឺដើម្បីវាយបំបាក់សាតាំង និងសង្គ្រោះមនុស្សជាតិទាំងអស់។ តាមរយៈឱកាសនេះ ព្រះជាម្ចាស់បានអនុញ្ញាតឱ្យរបស់សព្វសារពើនៅស្ថានសួគ៌ របស់សព្វសារពើនៅលើផែនដី របស់សព្វសារពើនៅក្នុងសមុទ្រ រហូតដល់គ្រប់ភាវៈទាំងអស់ដែលព្រះបានបង្កើតមកនៅលើផែនដី បានឃើញពីព្រះចេស្ដារបស់ទ្រង់ និងគ្រប់ព្រះរាជកិច្ចទាំងអស់របស់ទ្រង់។ តាមរយៈឱកាសនៃការវាយបំបាក់សាតាំងនេះ ទ្រង់បានបើកសម្ដែងគ្រប់ព្រះរាជកិច្ចទាំងអស់របស់ទ្រង់ដល់មនុស្ស ដើម្បីឱ្យពួកគេទាំងអស់គ្នាអាចសរសើរតម្កើងទ្រង់ និងលើកតម្កើងព្រះប្រាជ្ញាញាណរបស់ទ្រង់ក្នុងការវាយបំបាក់សាតាំង។ របស់សព្វសារពើនៅលើផែនដី នៅស្ថានសួគ៌ និងនៅក្នុងសមុទ្រ សុទ្ធតែថ្វាយសិរីល្អដល់ព្រះជាម្ចាស់ សុទ្ធតែសរសើរតម្កើងព្រះចេស្ដារបស់ទ្រង់ សរសើរតម្កើងគ្រប់ព្រះរាជកិច្ចរបស់ទ្រង់ និងស្រែកប្រកាសព្រះនាមដ៏វិសុទ្ធរបស់ទ្រង់។ នេះជាភស្តុតាងដែលបញ្ជាក់អំពីការបង្ក្រាបរបស់ទ្រង់ទៅលើសាតាំង និងជាភស្តុតាងពីការដែលទ្រង់យកឈ្នះលើសាតាំង។ ជាងនេះទៅទៀត វាក៏ជាភស្តុតាងអំពីសេចក្តីសង្រ្គោះរបស់ទ្រង់សម្រាប់មនុស្សផងដែរ។ អ្វីទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ថ្វាយសិរីល្អដល់ទ្រង់ សរសើរទ្រង់សម្រាប់ការបង្រ្កាបខ្មាំងសត្រូវរបស់ទ្រង់ និងយាងត្រឡប់មកវិញប្រកបដោយជ័យជម្នះ ហើយលើកតម្កើងទ្រង់ជាស្តេចដ៏អស្ចារ្យដែលមានជ័យជម្នះ។ គោលបំណងរបស់ទ្រង់ គឺមិនគ្រាន់តែបង្រ្កាបសាតាំងប៉ុណ្ណោះទេ ហើយនេះជាហេតុផលដែលនាំឱ្យកិច្ចការរបស់ទ្រង់បន្តអស់រយៈពេលប្រាំមួយពាន់ឆ្នាំមកនេះ។ ទ្រង់ប្រើការបង្រ្កាបលើសាតាំង ដើម្បីសង្គ្រោះមនុស្ស។ ទ្រង់ប្រើការបង្រ្កាបលើសាតាំង ដើម្បីបើកសម្ដែងពីគ្រប់ទាំងទង្វើ និងគ្រប់ទាំងសិរីល្អរបស់ទ្រង់។ ទ្រង់នឹងទទួលបានសិរីល្អ ហើយគ្រប់ពួកទេវតាទាំងអស់នឹងមើលឃើញពីគ្រប់ទាំងសិរីល្អរបស់ទ្រង់។ អ្នកនាំសារនៅស្ថានសួគ៌ មនុស្សនៅលើផែនដី និងគ្រប់ភាវៈដែលទ្រង់បង្កើតមកនៅលើផែនដីទាំងអស់ នឹងមើលឃើញពីសិរីល្អរបស់ព្រះអាទិករ។ នេះជាកិច្ចការដែលទ្រង់ធ្វើ។ ការបង្កើតរបស់ទ្រង់នៅស្ថានសួគ៌ និងនៅលើផែនដី នឹងមើលឃើញផ្ទាល់ភ្នែក ពីសិរីល្អរបស់ទ្រង់ ហើយទ្រង់នឹងយាងត្រឡប់មកវិញប្រកបដោយជ័យជម្នះ ក្រោយពេលបង្រ្កាបសាតាំងបានទាំងស្រុង ព្រមទាំងអនុញ្ញាតឱ្យមនុស្សសរសើរទ្រង់ ដូច្នេះ ទ្រង់សម្រេចបានជ័យជម្នះទ្វេដងនៅក្នុងកិច្ចការរបស់ទ្រង់។ នៅចុងបញ្ចប់ មនុស្សទាំងអស់នឹងត្រូវទ្រង់យកឈ្នះ ហើយទ្រង់នឹងបំផ្លាញមនុស្សទាំងអស់ដែលបះបោរ ឬប្រឆាំងនឹងទ្រង់ចោលទាំងស្រុង។ អាចនិយាយម្យ៉ាងទៀតបានថា ទ្រង់នឹងបំផ្លាញអស់អ្នកណាដែលនៅខាងសាតាំងចោលទាំងស្រុង។
ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។
កិច្ចការទាំងបីដំណាក់កាលនេះ គឺជាកំណត់ត្រានៃកិច្ចការ ទាំងមូលរបស់ព្រះជាម្ចាស់។ កិច្ចការនេះគឺជាកំណត់ត្រាអំពីសេចក្ដីង្គ្រោះរបស់ព្រះជាម្ចាស់...
ទោះបីជានៅក្នុងដំណាក់កាលនេះ ព្រះដែលយកកំណើតជាមនុស្សកំពុងតែរងទុក្ខលំបាក ឬធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ទ្រង់ធ្វើបែបនេះ...
កិច្ចការនៃគ្រាចុងក្រោយ គឺជាការមានបន្ទូល។ ការផ្លាស់ប្ដូរធំៗអាចត្រូវបានកើតឡើងនៅក្នុងមនុស្ស តាមរយៈមធ្យោបាយនៃព្រះបន្ទូល។ ឥឡូវនេះ...
តើអ្នកប្រណិប័តន៍តាមទំនៀមសាសនាចំនួនប៉ុន្មាន? តើប៉ុន្មានលើកហើយ ដែលអ្នកបានបះបោរប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះ ហើយដើរតាមផ្លូវរបស់ខ្លួនឯង?...