តថភាពនៃការគាបសង្កត់ និងការបៀតបៀនគ្រីស្ទបរិស័ទដោយរបបផ្ដាច់ការរបស់បក្សកុម្មុយនីស្តចិន | កំណត់ត្រាជាក់ស្ដែងនៃការបៀតបៀនគ្រីស្ទបរិស័ទដោយរបបផ្ដាច់ការរបស់បក្សកុម្មុយនីស្តចិន (ភាគ ៣)

10-01-2026

បក្សកុម្មុយនីស្តចិនដែលបង្កើតឡើងដោយផ្អែកលើមនោគមវិជ្ជាម៉ាក្ស-លេនីន លើកកម្ពស់លទ្ធិមិនជឿលើព្រះយ៉ាងសកម្ម ដើម្បីបំភាន់ប្រជាជនរបស់ខ្លួន ដោយប៉ុនប៉ងកាន់អំណាច និងគ្រប់គ្រងលើប្រជាជនជារៀងរហូត។ បក្សនេះបានចាត់ទុកក្រុមសាសនា និងអ្នកប្រឆាំង ថាជាសត្រូវនយោបាយដ៏ធំបំផុតរបស់ខ្លួនជានិច្ច។ វាបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការជំរុញវិថីនៃ «បដិវត្តន៍ហិង្សា» របស់ម៉ាក្ស និង «ការដណ្ដើមអំណាចតាមរយៈការតស៊ូប្រដាប់អាវុធ»។ តាមវិធីនេះ បក្សកុម្មុយនីស្តចិនបានឡើងកាន់អំណាច និងបានគ្រប់គ្រងតាំងពីពេលនោះមក តាមរយៈការកុហក ការបោកបញ្ឆោត និងបដិវត្តន៍ហិង្សា។ អស់រយៈពេលជាង ៧០ ឆ្នាំមកនេះ បក្សកុម្មុយនីស្តចិនបានបង្ក្រាប ចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញយ៉ាងឃោរឃៅ និងជាបន្តបន្ទាប់ ទៅលើប្រជាជន ដូចជាក្រុមសាសនា និងអ្នកប្រឆាំង ដោយមិនដែលបន្ធូរដៃឡើយ។ ដោយសារតែការគាបសង្កត់យ៉ាងឃោរឃៅរបស់បក្សកុម្មុយនីស្តចិន ទៅលើជំនឿសាសនា វិធីសាស្ត្រនៃការបៀតបៀនរបស់វា កាន់តែមានលក្ខណៈបង្ហូរឈាម និងហិង្សាខ្លាំងឡើង។ គ្រីស្ទបរិស័ទត្រូវបានដកហូតសិទ្ធិរស់រានមានជីវិតទាំងស្រុង។ ដើម្បីគេចចេញពីក្រញាំដៃរបស់បក្សកុម្មុយនីស្តចិន និងប្រកាន់ខ្ជាប់នូវជំនឿរបស់ខ្លួន គ្រីស្ទបរិស័ទគ្មានជម្រើសអ្វីផ្សេងក្រៅពីការរត់ទៅបរទេសនោះទេ។ បន្ទាប់ពីនេះ បក្សកុម្មុយនីស្តចិនបានលូកដៃដ៏ខ្មៅងងឹតរបស់ខ្លួនទៅកាន់ពិភពលោក និងអនុវត្តនូវយុទ្ធនាការគាបសង្កត់ឆ្លងដែនជាបន្តបន្ទាប់ ក្នុងបំណងបង្ខំគ្រីស្ទបរិស័ទឱ្យត្រឡប់ទៅប្រទេសចិនវិញ ក្នុងគោលដៅចុងក្រោយដើម្បីនាំពួកគេមកក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីឱ្យវាអាចបន្តការធ្វើទុក្ខបុកម្នេញរបស់ខ្លួនដោយមិនទទួលទោស។ ការគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញគ្រីស្ទបរិស័ទរបស់បក្សកុម្មុយនីស្តចិន គឺធ្វើឡើងដោយគ្មានការទប់ស្កាត់ និងមិនខ្វល់ពីតម្លៃអ្វីទាំងអស់។ ឧក្រិដ្ឋកម្មរបស់វាគឺធំធេងមហិមា និងជាបាបកម្មដ៏ធ្ងន់ធ្ងរដែលល្មើសនឹងស្ថានសួគ៌!

00:18 អំពើឃោរឃៅជាងចិតសិបឆ្នាំរបស់បក្សកុម្មុយនីស្តចិន៖ កំណត់ត្រានៃឈាម និងទឹកភ្នែករបស់គ្រីស្ទបរិស័ទ

02:39 ៨. ការគាបសង្កត់ឆ្លងដែន៖ មិនខ្លាចនឹងប្រើគ្រប់មធ្យោបាយ ដើម្បីសម្រេចបាននូវការកម្ចាត់ចោលទាំងស្រុង

03:36 (១) ការអនុវត្តវិធានការបង្ក្រាប «ការស៊ើបអង្កេតតាមអ៊ីនធឺណិត ការស៊ើបអង្កេតនៅក្រៅប្រទេស» និង «មនុស្សម្នាក់ ផែនការមួយ»

08:29 (២) ការបង្កើត «ស្ថានីយសេវាកម្មប៉ូលិសនៅក្រៅប្រទេស» ដើម្បីពង្រីកការគ្រប់គ្រងបែបសម្ពាធខ្ពស់របស់បក្សកុម្មុយនីស្តចិនទៅជុំវិញពិភពលោក

11:13 (៣) ការបណ្ដុះបណ្ដាលអាយ៉ងអន្តរជាតិ ដើម្បីអនុវត្តការគាបសង្កត់ឆ្លងដែន

16:59 (៤) ការតាមប្រមាញ់គ្រីស្ទបរិស័ទពីបរទេសទៅប្រទេសចិនឥតឈប់ឈរ ដោយដកហូតសិទ្ធិរស់រានមានជីវិតរបស់ពួកគេ

22:50 ៩. ការកែប្រែមនោគមវិជ្ជាដោយបង្ខំជាប្រព័ន្ធ និងការលាងខួរក្បាលដោយហិង្សា ដើម្បី «លុបបំបាត់» ជំនឿទាំងស្រុង

24:15 (១) ការកែប្រែមនោគមវិជ្ជាតាមរយៈការអប់រំក្រហមឱ្យចេះស្រឡាញ់ជាតិ និងស្រឡាញ់បក្ស ការលាងខួរក្បាលដោយប្រើវប្បធម៌បក្ស

31:31 (២) គ្រីស្ទបរិស័ទត្រូវបានបង្ខំឱ្យចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបី ឬប្រាំចំណុច អ្នកដែលបដិសេធ ត្រូវរងការធ្វើទារុណកម្ម និងធ្វើបាបយ៉ាងឃោរឃៅ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តថភាពនៃការគាបសង្កត់ និងការបៀតបៀនគ្រីស្ទបរិស័ទដោយរបបផ្ដាច់ការរបស់បក្សកុម្មុយនីស្តចិន | កំណត់ត្រាជាក់ស្ដែងនៃការបៀតបៀនគ្រីស្ទបរិស័ទដោយរបបផ្ដាច់ការរបស់បក្សកុម្មុយនីស្តចិន (ភាគ ២)

ចាប់តាំងពីឡើងកាន់អំណាចមក បក្សកុម្មុយនីស្តចិនបានបង្កើតចលនានយោបាយរាប់មិនអស់ ដើម្បីមួលបង្កាច់ បំភ្លៃ និងបង្ខូចឈ្មោះជំនឿសាសនា។...

Leave a Reply