ចាប់តាំងពីឡើងកាន់អំណាចមក បក្សកុម្មុយនីស្តចិនបានបង្កើតចលនានយោបាយរាប់មិនអស់ ដើម្បីមួលបង្កាច់ បំភ្លៃ និងបង្ខូចឈ្មោះជំនឿសាសនា។ វាបានលាបពណ៌ជំនឿថាជារបស់បិសាច ដោយញុះញង់សង្គមទាំងមូលឱ្យមានអរិភាពចំពោះសាសនា។ មេដឹកនាំបក្សជាបន្តបន្ទាប់ បានដាក់ចេញនូវគោលនយោបាយគាបសង្កត់ជាបន្តបន្ទាប់ ដើម្បីលុបបំបាត់ជំនឿសាសនា ដោយដាក់វាឱ្យស្ថិតក្រោមការបៀតបៀន និងការគាបសង្កត់យ៉ាងឃោរឃៅ។ ជាង ៧០ ឆ្នាំនៃការគ្រប់គ្រងរបស់បក្សកុម្មុយនីស្តចិន បានបង្កការបំផ្លិចបំផ្លាញយ៉ាងធំធេងដល់គំនិត សីលធម៌ និងជំនឿរបស់ប្រជាជនចិន។ នេះមិនត្រឹមតែនាំមកនូវគ្រោះមហន្តរាយដល់គ្រីស្ទបរិស័ទប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប្រជាពលរដ្ឋចិនជាច្រើនជំនាន់ រងនូវគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរផងដែរ។ ថ្ងៃនេះ យើងនឹងបន្តលាតត្រដាង និងស៊ើបដាន នូវគោលនយោបាយ និងវិធីសាស្ត្រដ៏ឃោរឃៅ ដែលបក្សកុម្មុយនីស្តចិនប្រើ ដើម្បីគាបសង្កត់ និងបៀតបៀនជំនឿសាសនា ព្រមទាំងវិភាគជូនអ្នកបន្ថែមទៀតអំពីសារជាតិប្រតិកិរិយា ប្រឆាំងមនុស្សជាតិ និងដ៏ទុច្ចរិតរបស់វា។
00:19 អំពើឃោរឃៅជាងចិតសិបឆ្នាំរបស់បក្សកុម្មុយនីស្តចិន៖ កំណត់ត្រានៃឈាម និងទឹកភ្នែករបស់គ្រីស្ទបរិស័ទ
01:20 ៣. «ការធ្វើសាសនាឱ្យទៅជាចិន»៖ ការប្រើប្រាស់មនោគមវិជ្ជារបស់បក្ស និងស៊ី ជីនពីង ដើម្បីលុបបំបាត់ជំនឿសាសនាទាំងអស់
11:29 ៤. ការកសាងបណ្ដាញឃ្លាំមើលតាមវីដេអូធំបំផុតនៅលើពិភពលោក និងការកៀងគរធនធានជាតិដើម្បីឃ្លាំមើលប្រជាជន
20:23 ៥. គម្រោង «ភ្នែកដ៏មុតស្រួច» ចូលលុកលុយគ្រប់ផ្ទះ ដោយធ្វើឱ្យពលរដ្ឋគ្មានកន្លែងលាក់ខ្លួនឡើយ
28:06 ៦. ការរឹតបន្តឹងការគ្រប់គ្រងលើប្រជាជាតិទាំងមូល ដោយប្រើគ្រប់មធ្យោបាយដែលចាំបាច់
32:30 ៧. ជាប់នៅក្នុងរូងបិសាចនៃប្រទេសចិន គ្រីស្ទបរិស័ទប្រកាន់ខ្ជាប់នូវជំនឿរបស់ពួកគេដោយមិនចុះចាញ់