ហេតុផលដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានលើកឡើងថាជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

29-07-2020

សាសនាដ៏ធំបំផុតចំនួនពីរនៅក្នុងពិភពលោក គឺគ្រីស្ទសាសនា និងកាតូលិក សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយទទួលស្គាល់ថា ទ្រង់ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ បើមើលពីសម្បកក្រៅ ព្រះអម្ចាស់យេស៊ូវបានលេចមកជាបុត្រមនុស្សដ៏សាមញ្ញធម្មតាម្នាក់ ប៉ុន្តែទ្រង់មានសារជាតិជាព្រះ ទ្រង់បានសម្ដែងចេញនូវសេចក្តីពិត និងបានប្រទានផ្លូវនៃការប្រែចិត្តដល់មនុស្ស ទ្រង់បានជាប់ឆ្កាងសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ បានធ្វើកិច្ចការប្រោសលោះ បានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ ហើយបានចាប់ផ្ដើមយុគសម័យនៃព្រះគុណ ដែលជាហេតុនាំទៅសម្រេចតាមសេចក្តីទំនាយអំពីព្រះមែស្សីនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ព្រះអម្ចាស់យេស៊ូវគឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយទ្រង់ជាព្រះសង្រ្គោះរបស់មនុស្សជាតិ។ ឥឡូវ នៅគ្រាចុងក្រោយ ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញនៅក្នុងសាច់ឈាម ក្នុងនាមព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាគ្មានអ្វីខុសប្លែកពីព្រះអម្ចាស់យេស៊ូវឡើយ ព្រោះថាបើមើលពីសម្បកក្រៅ ទ្រង់លេចមកជាបុត្រមនុស្សធម្មតាក្នុងភាពជាមនុស្សសាមញ្ញ ប៉ុន្តែលើសពីនេះ ទ្រង់មានភាពជាព្រះដ៏ពេញលក្ខណៈ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញគ្រប់ទាំងសេចក្តីពិត ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ បានធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ បានបិទបញ្ចប់យុគសម័យនៃព្រះគុណ ហើយបានចាប់ផ្ដើមយុគសម័យនៃនគរព្រះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ជាព្រះដ៏សុចរិតដែលជំនុំជម្រះមនុស្សជាតិ។

ព្រះដ៏មានគ្រប់ ព្រះចេស្ដាមានបន្ទូលថា «'ការយកកំណើតជាមនុស្ស' គឺជាការបង្ហាញរូបអង្គរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយព្រះជាម្ចាស់ធ្វើការនៅក្នុងចំណោមមនុស្សជាតិ នៅក្នុងរូបភាពជាសាច់ឈាម។ ដូច្នេះ ដើម្បីឲ្យព្រះជាម្ចាស់យកកំណើតជាមនុស្សបាន ជាដំបូង ទ្រង់ត្រូវតែក្លាយជាសាច់ឈាម ជាសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញជាមុនសិន ដ្បិតនេះគឺជាលក្ខខណ្ឌតម្រូវដ៏ចាំបាច់បំផុត។ តាមពិតទៅ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ចង់មានន័យថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ និងធ្វើការនៅក្នុងសាច់ឈាម ហើយមានន័យថា ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម គឺត្រលប់ជាមនុស្ស នៅក្នុងសារជាតិដើមរបស់ទ្រង់» («សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ មិនមែនជាព្រះដែលយកកំណើតជាមនុស្សឡើយ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ចំពោះព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គេអាចមើលឃើញថា ការយកកំណើតជាមនុស្សគឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកលើផែនដី ដោយពាក់សាច់ឈាមជាមនុស្សធម្មតា។ ទ្រង់មានភាពជាមនុស្សសាមញ្ញ តែក៏មានភាពជាព្រះដ៏ពេញលក្ខណៈផងដែរ។ បើមើលពីសម្បកក្រៅ ព្រះគ្រីស្ទហាក់ដូចជាសាមញ្ញ និងធម្មតា តែទ្រង់មានសារជាតិជាព្រះ ហើយអាចសម្ដែងចេញនូវនិស្ស័យរបស់ព្រះ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់។ ជាងនេះទៅទៀត ព្រះអង្គអាចសម្ដែងចេញសេចក្តីពិត ដើម្បីធ្វើកិច្ចការនៃការបន្សុទ្ធ និងការសង្រ្គោះមនុស្សជាតិ ហើយនេះមិនមែនជាអ្វីមួយដែលនរណាៗអាចសម្រេចបាននោះឡើយ។ ការលេចមក និងការធ្វើការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាសម្រេចទាំងស្រុងតាមសេចក្តីទំនាយនៅក្នុងព្រះគម្ពីរអំពីការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ៖ «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចលឿនយ៉ាងណា ដំណើរយាងមករបស់បុត្រមនុស្ស ក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ «ចូរឲ្យឯងបានត្រៀមខ្លួនជាស្រេច ដ្បិតក្នុងវេលាមួយដែលឯងគិតមិនដល់ បុត្រមនុស្សក៏យាងមកដល់» (ម៉ាថាយ ២៤:៤៤)។ «មើល៍ អញមកយ៉ាងឆាប់ ហើយអញយករង្វាន់មកជាមួយ ដើម្បីប្រទានដល់មនុស្សគ្រប់គ្នាទៅតាម កិច្ចការរបស់គេដែលគួរទទួល» (វិវរណៈ ២២:១២)។ «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។ ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាបុត្រមនុស្សដែលត្រូវបានថ្លែងទុកនៅក្នុងព្រះគម្ពីរ។ ពោលគឺ ទ្រង់ជាព្រះដែលយកកំណើតជាមនុស្ស ដែលបានសម្ដែងចេញគ្រប់ទាំងសេចក្តីពិត ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ ហើយបានធ្វើកិច្ចការជំនុំជម្រះរបស់ទ្រង់ ដោយចាប់ផ្ដើមនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ ព្រះសូរសៀងទាំងនេះភាគច្រើនត្រូវបានចងក្រងនៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម។ ព្រះបន្ទូលដែលត្រូវបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា បើកសម្ដែងគ្រប់ទាំងសេចក្តីពិត និងសេចក្តីអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់សម្រាប់ការសង្រ្គោះមនុស្ស គោលបំណងនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ទ្រង់ សេចក្តីអាថ៌កំបាំងអំពីការយកកំណើតជាមនុស្សរបស់ទ្រង់ របៀបដែលសាតាំងធ្វើឲ្យមនុស្សជាតិពុករលួយ អំពីរបៀបដែលព្រះជាម្ចាស់បន្សុទ្ធ សង្រ្គោះ និងធ្វើឲ្យមនុស្សក្លាយជាគ្រប់លក្ខណ៍ វាសនានាពេលអនាគតរបស់មនុស្ស ជាដើម ដែលទាំងអស់នេះសុទ្ធតែបញ្ជាក់យ៉ាងហ្មត់ចត់ថា ព្រះគ្រីស្ទជាសេចក្តីពិត ជាផ្លូវ និងជាជីវិត ហើយបញ្ជាក់ទៀតថា មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះដែលអាចសម្ដែងនូវសេចក្តីពិត និងលាតត្រដាងនូវសេចក្តីអាថ៌កំបាំងទាំងនេះបាន។ មនុស្សលោកគ្មានសេចក្តីពិត ហើយពួកគេក៏គ្មានសមត្ថភាពធ្វើកិច្ចការសង្រ្គោះមនុស្សជាតិបានដែរ។ គ្រប់ទាំងសេចក្តីពិតដែលបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ស្ដែងជាភស្តុតាងដល់យើងថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងស្ដែងឲ្យឃើញទៀតថា ទ្រង់ជាការលេចមករបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ។

ជាងពីរពាន់ឆ្នាំមុន នៅពេលដែលព្រះអម្ចាស់យេស៊ូវដែលយកកំណើតជាមនុស្សបានលេចមកធ្វើកិច្ចការរបស់ទ្រង់ ព្រះអង្គត្រូវបានពួកសម្ដេចសង្ឃ ពួកគ្រូ និងពួកផារិស៊ីនៃសាសនាយូដារិះគន់ត្រឹមជាមនុស្សម្នាក់ ពោលគឺត្រឹមជាកូនជាងឈើម្នាក់ប៉ុណ្ណោះ (សូមមើលម៉ាថាយ ១៣:៥៥)។ យ៉ាងណាមិញ ពីរពាន់ឆ្នាំក្រោយមក ដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវបានរីកសាយភាយទូទាំងចក្រវាល និងដល់ចុងបំផុតនៃផែនដី។ ឥឡូវនេះ ការយកកំណើតជាលើកទីពីររបស់ព្រះជាម្ចាស់បានលេចមក ទ្រង់កំពុងតែធ្វើកិច្ចការរបស់ទ្រង់ ហើយពួកគ្រូគង្វាល និងពួកចាស់ទុំនៃពិភពសាសនារិះគន់ព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងរវើរវាយថាត្រឹមជាមនុស្សម្នាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ ហ្វូងចៀមរបស់ព្រះជាម្ចាស់ស្គាល់ព្រះសូរសៀងទ្រង់ ហើយចេញពីគ្រប់សាសនា និងគ្រប់និកាយ មនុស្សជាច្រើនដែលជឿលើព្រះអម្ចាស់យ៉ាងពិតប្រាកដ ហើយទន្ទឹងចង់ឲ្យព្រះជាម្ចាស់លេចមក និងធ្វើការ ប្រាកដជាស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់នៅក្នុងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមិនខាន។ ពួកគេបានបញ្ជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញយ៉ាងពិតប្រាកដ ហើយពួកគេបានត្រលប់មកចំពោះព្រះជាម្ចាស់ម្នាក់ម្ដងៗ។ អ្វីៗគ្រប់យ៉ាងដែលមានប្រភពមកពីព្រះជាម្ចាស់នឹងចម្រុងចម្រើនឡើង។ ក្នុងពេលជាងម្ភៃឆ្នាំប៉ុណ្ណោះ ដំណឹងល្អអំពីគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានរីកសាយភាយទូទាំងប្រទេសចិនដីគោក ហើយបច្ចុប្បន្នកំពុងតែពង្រីកទៅកាន់គ្រប់ប្រជាជាតិ និងគ្រប់ទីកន្លែងនៅលើពិភពលោក។ មនុស្សកាន់តែច្រើនកំពុងតែបែរទៅរកព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយការនេះត្រូវបានសម្រេច ដោយសិទ្ធិអំណាច និងព្រះចេស្ដាដ៏វិសេសឯករបស់ទ្រង់ ហើយជាងនេះទៅទៀត ការនេះតំណាងឲ្យឫទ្ធានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ការពិតទាំងនេះគឺជាភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត ព្រមទាំងបញ្ជាក់ទៀតថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះគ្រីស្ទដែលយកកំណើតជាមនុស្ស ហើយទ្រង់ជាការលេចមករបស់ព្រះសង្រ្គោះនៅគ្រាចុងក្រោយ។ នេះជាការពិតមួយដែលមិនអាចប្រកែកបានឡើយ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុអ្វីបានជាយើងនិយាយថា ព្រះបន្ទូលលេចមកជាសាច់ឈាមមានព្រះសូរសៀងរបស់ព្រះជាម្ចាស់?

ផ្អែកលើព្រះគម្ពីរ យើងទាំងអស់គ្នាអាចមើលឃើញថា មិនថាព្រះបន្ទូលដែលត្រូវបានថ្លែងដោយផ្ទាល់ចេញពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់...

ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់តែមួយ

នៅពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយ ព្រះជាម្ចាស់បានចាប់ផ្ដើមផែនការគ្រប់គ្រងរបស់ទ្រង់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិ។...