ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់តែមួយ

29-07-2020

នៅពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយ ព្រះជាម្ចាស់បានចាប់ផ្ដើមផែនការគ្រប់គ្រងរបស់ទ្រង់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិ។ ព្រះជាម្ចាស់បានអនុវត្តដំណាក់កាលចំនួនបីនៃកិច្ចការសង្គ្រោះមនុស្សជាតិ ដូចជាកិច្ចការរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ កិច្ចការរបស់ព្រះអម្ចាស់យេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងយុគសម័យនៃនគរព្រះ។ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាដ៏ជាព្រះបានចេញនូវក្រឹត្យវិន័យ និងបានដឹកនាំជីវិតរបស់មនុស្សជាតិ ដោយធ្វើឲ្យមនុស្សដឹងថា ពួកគេគួរតែថ្វាយបង្គំព្រះជាម្ចាស់ និងធ្វើឲ្យពួកគេដឹងទៀតថា អ្វីទៅជាអំពើបាប។ ប៉ុន្តែ ជាមួយការមកដល់នៃដំណាក់កាលចុងក្រោយនៃយុគសម័យនៃក្រឹត្យវិន័យ សេចក្តីពុករលួយរបស់មនុស្សជាតិកាន់តែជ្រាលជ្រៅខ្លាំងឡើង ហើយជារឿយៗ មនុស្សបានល្មើសក្រឹត្យវិន័យ និងប្រព្រឹត្តអំពើបាបទាស់នឹងព្រះយេហូវ៉ាដ៏ជាព្រះ។ ពួកគេបានប្រឈមនឹងហានិភ័យនៃការទទួលទោស និងត្រូវមានទោសស្លាប់ ដោយសារតែការបំពានរបស់ពួកគេ។ ដូច្នេះ ជាការឆ្លើយតបនឹងតម្រូវការរបស់មនុស្សជាតិ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់បានយកទម្រង់ជាមនុស្ស ហើយក្លាយជាព្រះអម្ចាស់យេស៊ូវ។ ទ្រង់ត្រូវបានជាប់ឆ្កាងសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ហើយប្រោសលោះមនុស្សចេញពីអំពើបាប ដោយជួយឲ្យមនុស្សចូលមកចំពោះព្រះជាម្ចាស់ និងអធិស្ឋានទៅកាន់ព្រះជាម្ចាស់ លន់តួ និងប្រែចិត្ត ទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ ហើយរស់នៅក្រោមភាពសម្បូរហូរហៀរនៃព្រះគុណ និងព្រះពររបស់ព្រះជាម្ចាស់។ ប៉ុន្តែ ដោយសារតែធម្មជាតិនៃបាបរបស់មនុស្សមិនទាន់ត្រូវបានដោះស្រាយ ហើយជារឿយៗ ពួកគេនៅតែប្រព្រឹត្តអំពើបាប និងប្រឆាំងព្រះជាម្ចាស់ ដូច្នេះ នៅក្នុងយុគសម័យនៃនគរព្រះ ទ្រង់បានត្រលប់ជាសាច់ឈាមម្ដងទៀត ដោយប្រើព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីព្រះដំណាក់របស់ព្រះជាម្ចាស់ សង់ពីលើមូលដ្ឋានគ្រឹះនៃកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ និងដើម្បីសម្ដែងចេញគ្រប់ទាំងសេចក្តីពិតសម្រាប់ការសង្រ្គោះ និងការបន្សុទ្ធមនុស្សជាតិ ដោយលុបចោលនិស្ស័យបាបពីធម្មជាតិរបស់មនុស្សជាតិ ដោយធ្វើឲ្យមនុស្សជាតិបញ្ឈប់ការមិនស្ដាប់បង្គាប់របស់ពួកគេចំពោះព្រះជាម្ចាស់ និងឈប់ប្រឆាំងព្រះជាម្ចាស់ អនុញ្ញាតឲ្យមនុស្សស្ដាប់បង្គាប់យ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់ និងថ្វាយបង្គំព្រះជាម្ចាស់ ហើយនៅទីបំផុត ក៏ដឹកនាំមនុស្សជាតិចូលទៅកាន់ជោគវាសនាដ៏ស្រស់បំព្រងមួយ។ ទោះបីជាកិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះមានលក្ខណៈខុសគ្នា ហើយព្រះនាមដែលទ្រង់ប្រើ ព្រមទាំងនិស្ស័យដែលទ្រង់បានបង្ហាញនោះមានលក្ខណៈខុសគ្នាក៏ដោយ ក៏សារជាតិ និងគោលបំណងនៃកិច្ចការរបស់ទ្រង់គឺតែមួយដែរ ពោលគឺដើម្បីសង្រ្គោះមនុស្សជាតិ ហើយគ្រប់កិច្ចការត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់។ ដ្បិតព្រះដ៏មានគ្រប់ព្រះចេស្ដាបានមានបន្ទូលថា៖ «ចាប់ពីកិច្ចការរបស់ព្រះយេហូវ៉ាទៅដល់កិច្ចការរបស់ព្រះយេស៊ូវ និងពីកិច្ចការរបស់ព្រះយេស៊ូវទៅដល់ដំណាក់កាលបច្ចុប្បន្ននេះ ដំណាក់កាលទាំងបីនេះ គ្របដណ្ដប់លើការគ្រប់គ្រងសព្វគ្រប់បែបយ៉ាងទាំងអស់របស់ព្រះជាម្ចាស់ ហើយកិច្ចការទាំងអស់ កឺសុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ ចាប់តាំងពីការបង្កើតពិភពលោកនេះមក ព្រះជាម្ចាស់តែងបំពេញកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ។ ទ្រង់គឺជាការចាប់ផ្ដើម និងជាទីបញ្ចប់ ទ្រង់គឺជាព្រះជាម្ចាស់ដំបូងគេ និងចុងក្រោយគេ ហើយទ្រង់គឺជាព្រះជាម្ចាស់មួយអង្គដែលចាប់ផ្ដើមយុគសម័យមួយ និងជាព្រះជាម្ចាស់ដែលនាំយុគសម័យនោះទៅរកទីបញ្ចប់។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ ដែលស្ថិតក្នុងយុគសម័យខុសគ្នា និងទីតាំងខុសគ្នា គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ អស់អ្នកដែលញែកដំណាក់កាលទាំងបីនេះពីគ្នា ឈរទទឹងនឹងព្រះជាម្ចាស់ហើយ» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អស់រយៈពេលរាប់ពាន់ឆ្នាំ មានមនុស្សតិចតួចណាស់ដែលបានដឹងយ៉ាងពិតប្រាកដថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទគឺជាព្រះជាម្ចាស់ផ្ទាល់ ដឹងថា ទ្រង់ជាការលេចមករបស់ព្រះជាម្ចាស់ និងដឹងទៀតថា ទ្រង់ជាព្រះជាម្ចាស់នៅក្នុងសាច់ឈាមដែលយកកំណើតជាមនុស្ស។ ជាការពិត ព្រះគម្ពីរបានកត់ត្រាទុកយ៉ាងច្បាស់តាំងពីយូរអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «អ្នកណាដែលបានឃើញខ្ញុំ ក៏បានឃើញព្រះវរបិតាដែរ» (យ៉ូហាន ១៤:៩)។ «ព្រះវរបិតាគង់នៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងទ្រង់» (យ៉ូហាន ១០:៣៨)។ «ខ្ញុំ និងព្រះវរបិតាខ្ញុំគឺជាអង្គតែមួយ» (យ៉ូហាន ១០:៣០)។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «ខ្ញុំ និងព្រះវរបិតាខ្ញុំគឺជាអង្គតែមួយ» ទ្រង់កំពុងមានបន្ទូលថា ព្រះអង្គ និងព្រះយេហូវ៉ា គឺជាព្រះវិញ្ញាណតែមួយ។ ព្រះបន្ទូលដែលថ្លែងចេញពីព្រះអម្ចាស់យេស៊ូវ និងព្រះបន្ទូលដែលថ្លែងចេញពីព្រះយេហូវ៉ាគឺដូចគ្នា ព្រោះថាព្រះបន្ទូលទាំងពីរនេះគឺជាសេចក្តីពិត ជាព្រះសូរសៀងនៃព្រះវិញ្ញាណតែមួយ ហើយប្រភពនៃព្រះបន្ទូលទាំងនេះទៀតសោតក៏ដូចគ្នាដែរ ពោលគឺព្រះអម្ចាស់យេស៊ូវ និងព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់តែមួយ។ ដូចគ្នាផងដែរ ប្រភពនៃព្រះបន្ទូលដែលបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ និងព្រះបន្ទូលដែលសម្ដែងចេញដោយព្រះអម្ចាស់យេស៊ូវគឺដូចគ្នា ដ្បិតព្រះបន្ទូលទាំងនេះគឺជាព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាសេចក្តីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ អស់អ្នកណាដែលជឿលើព្រះអម្ចាស់សុទ្ធតែដឹងថា សេចក្តីទំនាយភាគច្រើននៅក្នុងព្រះគម្ពីរមានភាពទាក់ទងទៅនឹងការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ។ ដ្បិតព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ ហើយទទួលអ្នកមកឯខ្ញុំ ដើម្បីឲ្យអ្នកអាចនៅកន្លែងដែលខ្ញុំ នៅដែរ» (យ៉ូហាន ១៤:៣)។ «មើល៍ អញមកយ៉ាងឆាប់» (វិវរណៈ ២២:១២)។ «ក្រោយមកពួកគេនឹងមើលឃើញបុត្រមនុស្សយាងមកលើពពក ដោយពេញដោយព្រះចេស្ដា និងសិរីរុងរឿងយ៉ាងអស្ចា្យ» (លូកា ២១:២៧)។ «មើល៎! អញមកដូចជាចោរ» (វិវរណៈ ១៦:១៥)។ «អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៨)។ នៅក្នុងសំបុត្រទីមួយរបស់ពេត្រុស ក៏បានចែងដែរថា «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។ បទគម្ពីរទាំងនេះបានចែងទុកយ៉ាងច្បាស់ថា ព្រះអម្ចាស់យេស៊ូវនឹងយាងត្រលប់មកវិញក្នុងអំឡុងនៃគ្រាចុងក្រោយ ហើយទ្រង់នឹងសម្ដែងព្រះបន្ទូល ព្រមទាំងធ្វើកិច្ចការជំនុំជម្រះ។ នៅពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាយាងមកក្នុងអំឡុងនៃគ្រាចុងក្រោយ ទ្រង់ធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីព្រះដំណាក់របស់ព្រះជាម្ចាស់ សង់ពីលើមូលដ្ឋានគ្រឹះនៃកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ និងសម្ដែងគ្រប់ទាំងសេចក្តីពិតសម្រាប់ការបន្សុទ្ធ និងការសង្រ្គោះមនុស្សជាតិ។ ទោះបីជាកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវមានលក្ខណៈខុសគ្នាក៏ដោយ ក៏ប្រភពនៃកិច្ចការទាំងនេះគឺដូចគ្នាដែរ ពោលគឺមកពីព្រះជាម្ចាស់តែមួយ! ការនេះសម្រេចទាំងស្រុងតាមសេចក្តីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយដែលយកកំណើតជាមនុស្ស គឺជារូបតំណាងឲ្យព្រះវិញ្ញាណនៃសេចក្តីពិត ហើយព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ