ភាពខុសគ្នារវាងគ្រីស្ទសាសនា និងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា

29-07-2020

គ្រីស្ទសាសនាបានចាប់កំណើតឡើង ក្រោយកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវដែលយកកំណើតជាមនុស្ស ហើយនេះជាពួកជំនុំគ្រីស្ទបរិស័ទដែលជាប់ទាក់ទងនឹងយុគសម័យនៃព្រះគុណ។ នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្សបានយាងមក ដើម្បីបិទបញ្ចប់យុគសម័យនៃព្រះគុណ និងនាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ហើយដោយសង់ពីលើមូលដ្ឋានគ្រឹះនៃកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ ព្រះអង្គកំពុងតែសម្ដែងចេញនូវសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមចេញពីព្រះដំណាក់របស់ព្រះជាម្ចាស់។ នៅក្នុងគ្រប់និកាយគ្រីស្ទបរិស័ទ សម្រាប់អ្នកណាដែលស្រឡាញ់សេចក្តីពិត និងស្រេកឃ្លានចង់បានការលេចមករបស់ព្រះអម្ចាស់ ពួកគេអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយចាប់ផ្ដើមស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ពួកគេបានជឿជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ ហើយម្នាក់ៗបានទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា និងដើរតាមដានព្រះបាទានៃកូនចៀម។ នេះហើយជាហេតុផលនៃការចាប់កំណើតរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដានោះ។ ដូច្នេះ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា និងគ្រីស្ទសាសនាសុទ្ធតែកើតចេញពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែខណៈពេលដែលគ្រីស្ទសាសនាកើតចេញពីកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវក្នុងអំឡុងនៃយុគសម័យនៃព្រះគុណ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាកកើតឡើង នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមក្នុងអំឡុងនៃគ្រាចុងក្រោយ ដើម្បីអនុវត្តកិច្ចការជំនុំជម្រះ។ នេះហើយជាពួកជំនុំរបស់គ្រីស្ទបរិស័ទនៅយុគសម័យនៃនគរព្រះនោះ។ ពួកជំនុំទាំងពីរបានកកើតឡើងចេញពីព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាម ដើម្បីលេចមក និងធ្វើការ តែនៅក្នុងយុគសម័យខុសគ្នាប៉ុណ្ណោះ។ គ្រីស្ទសាសនាគឺជាពួកជំនុំនៅយុគសម័យនៃព្រះគុណ ខណៈពេលដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាពួកជំនុំនៅយុគសម័យនៃនគរព្រះ ដែលជាពួកជំនុំមួយដែលត្រូវបានដឹកនាំ និងមើលថែ ដោយកិច្ចការ និងព្រះសូរសៀងរបស់ព្រះជាម្ចាស់ផ្ទាល់នាពេលសព្វថ្ងៃ។ ម្យ៉ាងទៀត គ្រីស្ទសាសនាបានបាត់បង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយសារតែវាមិនបានតាមទាន់ដានព្រះបាទារបស់ព្រះជាម្ចាស់ ហើយវាប្រឆាំង និងថ្កោលទោសដល់កិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ វាជាពួកជំនុំមួយដែលព្រះជាម្ចាស់ត្រូវថ្កោលទោស និងបោះបង់ចោល ដូច្នេះ ព្រះជាម្ចាស់មិនទទួលស្គាល់គ្រីស្ទសាសនាថាមកពីព្រះជាម្ចាស់ឡើយ ប៉ុន្តែថាជាពួកជំនុំដែលប្រឆាំង និងថ្កោលទោសព្រះជាម្ចាស់វិញ។ ដូច្នេះ វាគ្មានការប្រៀបធៀបណាមួយរវាងពួកជំនុំទាំងពីរនេះឡើយ។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានយាងឡើងទៅស្ថានសួគ៌កាលពីពីរពាន់ឆ្នាំមុន។ ទ្រង់មិនគង់នៅលើផែនដីទៀតទេ។ ទោះបីជាមនុស្សចេញពីគ្រីស្ទសាសនាជឿលើព្រះនាមព្រះអម្ចាស់យេស៊ូវក៏ដោយ ក៏ពួកគេមិនធ្លាប់ជួបទ្រង់ មិនត្រូវបានទ្រង់មើលថែ ឬស្រោចទឹក ហើយពួកគេក៏មិនយកចិត្តទុកដាក់ចំពោះការអនុវត្ត ឬការដកពិសោធន៍តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដែរ។ ពួកគេមិនស្គាល់ព្រះអម្ចាស់យេស៊ូវតែម្ដង ហើយជាងនេះទៅទៀត ពួកគេក៏មិនស្គាល់ព្រះវិញ្ញាណរបស់ទ្រង់នោះដែរ។ ដូច្នេះ ពួកជំនុំនៃគ្រីស្ទបរិស័ទគ្រាន់តែជឿលើព្រះជាម្ចាស់ដ៏ស្រពេចស្រពិល និងអរូបិយនៅស្ថានសួគ៌ប៉ុណ្ណោះ មិនមែនជឿលើព្រះគ្រីស្ទនៃគ្រាចុងក្រោយដែលយកកំណើតជាមនុស្សឡើយ។ ពួកជំនុំបែបនេះមិនមែនជាគ្រីស្ទសាសនាដ៏ពិតទេ ពោលគឺគ្រាន់តែជាសាសនាមួយក្រុម ដែលមិនខុសអ្វីពីសាសនាព្រះពុទ្ធ ឬសាសនាតាវនោះទេ ដូច្នេះ វាមិនមែនជាពួកជំនុំរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ ការស្រេកឃ្លានរបស់គ្រីស្ទសាសនាសម្រាប់ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ និងការលើកឡើងចូលទៅក្នុងនគរព្រះ គ្រាន់តែជារឿងរវើរវាយប៉ុណ្ណោះ។ មនុស្សនៅក្នុងគ្រីស្ទសាសនាដែលទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាប្រៀបដូចជាស្ត្រីព្រហ្មចារីដ៏វៃឆ្លាត ដែលត្រូវបានលើកឡើងទៅចំពោះព្រះជាម្ចាស់។ យ៉ាងណាមិញ ចំពោះមនុស្សភាគច្រើនដែលមិនទទួលយកកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ពួកគេគ្រាន់តែនិយាយតាមសំបុត្រ និងគោលលទ្ធិចេញពីព្រះគម្ពីរ ព្រមទាំងប្រកាន់ខ្ជាប់នឹងវិន័យ និងពិធីសាសនាតែប៉ុណ្ណោះ។ ពួកគេមិនអាចតាមទាន់កិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ផ្ទុយទៅវិញ បែរជាដើរតាមរបបសាតាំងរបស់បក្សកុម្មុយនីស្តចិន ដែលខំប្រឹងថ្កោលទោស និងប្រឆាំងចំពោះកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ មនុស្សទាំងនេះប្រៀបដូចជាស្ត្រីព្រហ្មចារីដ៏ល្ងីល្ងើ ហើយពួកគេត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម បដិសេធ និងលុបបំបាត់ចោលរួចស្រេចទៅហើយ។ ព្រះជាម្ចាស់មិនទទួលស្គាល់ពួកគេទេ ដ្បិតពួកគេជា «គ្រីស្ទបរិស័ទ» ដែលមានតែឈ្មោះប៉ុណ្ណោះ ហើយពួកគេបានបាត់បង់សារជាតិនៃគ្រីស្ទសាសនា ដែលពួកគេមាននៅក្នុងនាមតែប៉ុណ្ណោះ។

នៅពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក និងចាប់ផ្ដើមធ្វើការ ព្រះជាម្ចាស់បានដកកិច្ចការរបស់ព្រះវិញ្ញាណនៃចក្រវាលទាំងមូលរួចទៅហើយ ដើម្បីផ្ដោតទៅលើមនុស្សមួយក្រុម ដែលបានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ ការអធិស្ឋានទៅកាន់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយ ការហូបនិងការផឹកពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គ្រីស្ទបរិស័ទរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបានទទួលកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ពួកគេបានទទួលការផ្គត់ផ្គង់ដ៏ហូរហៀររបស់ព្រះជាម្ចាស់ចំពោះជីវិត ពួកគេអនុវត្តនិងដកពិសោធន៍តាមព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ពួកគេដកពិសោធន៍អំពីការជំនុំជម្រះនិងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមានការយល់ដឹងកាន់តែច្រើនអំពីសេចក្តីពិត សេចក្តីពុករលួយរបស់ពួកគេកំពុងតែត្រូវបានសម្អាត និស្ស័យរបស់ពួកគេកំពុងតែត្រូវបានផ្លាស់ប្រែ ហើយពួកគេទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ដោយបានក្លាយជាក្រុមអ្នកឈ្នះ ដែលត្រូវបានព្រះជាម្ចាស់ប្រោសឲ្យពេញខ្នាតនៅចំពោះគ្រោះមហន្តរាយ។ យ៉ាងណាមិញ នៅក្នុងគ្រីស្ទសាសនា មានតែមនុស្សមួយក្រុមតូចប៉ុណ្ណោះដែលជាស្ត្រីព្រហ្មចារីដ៏វៃឆ្លាត ដែលបានស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ បានទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបានអង្គុយនៅក្នុងពិធីមង្គលការនៃកូនចៀម។ មនុស្សភាគច្រើននៅក្នុងគ្រីស្ទសាសនាមិនគ្រាន់តែដើរមិនទាន់ដានព្រះបាទានៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេបែរជាបន្តដើរតាមកម្លាំងអាក្រក់នៃពួកទទឹងព្រះគ្រីស្ទនៃពិភពសាសនានៅក្នុងការប្រឆាំង និងការថ្កោលទោសចំពោះការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទៅវិញ។ ពួកគេបានបាត់បង់កិច្ចការរបស់ព្រះវិញ្ញាណតាំងពីយូរមកហើយ ពួកគេត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធ ហើយលិចលង់នៅក្នុងគ្រោះមហន្តរាយ ទាំងស្រែកយំជូរចត់ និងសង្កៀតធ្មេញរបស់ពួកគេ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុអ្វីបានជាយើងនិយាយថា ព្រះបន្ទូលលេចមកជាសាច់ឈាមមានព្រះសូរសៀងរបស់ព្រះជាម្ចាស់?

ផ្អែកលើព្រះគម្ពីរ យើងទាំងអស់គ្នាអាចមើលឃើញថា មិនថាព្រះបន្ទូលដែលត្រូវបានថ្លែងដោយផ្ទាល់ចេញពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់...

ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់តែមួយ

នៅពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយ ព្រះជាម្ចាស់បានចាប់ផ្ដើមផែនការគ្រប់គ្រងរបស់ទ្រង់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិ។...