បន្ទប់ជជែកដំណឹងល្អអំពីនគរព្រះ ភាគទី ២ : បទសម្ភាសន៍ដោយឡែកមួយជាមួយគ្រូគង្វាលគ្រីស្ទជនជាតិវេណេស៊ុយអេឡា កាឡូស ហ្គីល

02-05-2026

លោក កាឡូស ហ្គីល គឺជាគ្រូគង្វាលម្នាក់ ដែលបានបម្រើព្រះអម្ចាស់នៅក្នុងពួកជំនុំជាងម្ភៃឆ្នាំ ដោយឃ្វាលសមាជិកជិតមួយរយនាក់។ នៅអំឡុងឆ្នាំ 2017 លោកបានកត់សម្គាល់ឃើញថា ពួកជំនុំកាន់តែស្ងួតហួតហែងទៅៗ។ អ្នកជឿនាំគ្នាដេកលក់អំឡុងពេលជួបជុំ ជំនឿរបស់ពួកគេកាន់តែត្រជាក់ស្រពន់ ហើយការជួបជុំក៏ក្លាយជាពិធីការគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ។ លោកថែមទាំងយល់ថា លោកគ្មានអ្វីត្រូវអធិប្បាយទៀតផង។ ដើម្បីព្យាយាមផ្លាស់ប្ដូរស្ថានភាពនេះ លោកបានដឹកនាំអ្នកជឿឱ្យទន្ទេញបទគម្ពីរ តមអាហារ និងអធិដ្ឋាន ព្រមទាំងធ្វើការអធិដ្ឋានយាមជាប់ៗគ្នាជាច្រើនថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងទាំងនេះមិនបានផ្ដល់ផលអ្វីឡើយ ដែលធ្វើឱ្យលោកកាន់តែមានភាពស្រពិចស្រពិល និងព្រួយបារម្ភ។ ពេលប្រឈមមុខនឹងភាពស្ងួតហួតហែងនៃពួកជំនុំ លោកតែងតែអធិដ្ឋាន និងស្វែងរកចម្លើយជានិច្ច។ ដោយចៃដន្យ លោកបានមើលខ្សែភាពយន្តមួយ ហើយជីវិតរបស់លោកក៏ឈានចូលដល់របត់ថ្មីមួយ...

02:17 ដំណើរនៃជំនឿ និងបទពិសោធន៍ជាគ្រូគង្វាលរបស់គាត់

04:30 ភាពស្ងួតហួតហែងនៃពួកជំនុំ និងការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការស្ដារពួកជំនុំឡើងវិញ

07:55 មូលហេតុនៃភាពស្ងួតហួតហែងរបស់ពួកជំនុំ និងរបត់មួយនៅក្នុងជីវិតរបស់គាត់

34:00 ជម្រើសរវាងឋានៈ និងទំនួលខុសត្រូវ

47:42 ការផ្លាស់ប្ដូរ និងការទទួលបានក្នុងជីវិតខាងវិញ្ញាណរបស់គាត់

01:05:37 ការសង្កេត និងការយល់ដឹងពីការផ្សាយដំណឹងល្អ

គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។

Leave a Reply

សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ Messenger