របាយការណ៍ពិសេសអំពីជីវិតពួកជំនុំ ភាគទី ៩ : «សំឡេងនៃការសរសើរ» របាយការណ៍ពិសេសស្ដីពីកម្មវិធីសម្តែងសិល្បៈចម្រុះ (ភាគ ២)
របាយការណ៍ពិសេសនេះផ្ដោតលើភាគទីពីរនៃ «សំឡេងនៃការសរសើរ» ជាកម្មវិធីសម្តែងបុណ្យចូលឆ្នាំសកល ២០២៦ ដ៏សម្បូរបែប។...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
នៅក្នុងយុគសម័យបច្ចេកវិទ្យាទំនើប និងសម្ភារៈស្ដុកស្ដម្ភនាពេលបច្ចុប្បន្ននេះ មនុស្សជាច្រើននៅក្នុងសង្គម រួមទាំងគ្រីស្ទបរិស័ទផងដែរ ដឹងថាខ្លួនឯងកំពុងរស់នៅក្នុងអំពើបាប ដោយមិនអាចរួចផុតបានឡើយ។ ដួងចិត្តរបស់ពួកគេពោរពេញទៅដោយភាពទទេស្អាត ភាពច្របូកច្របល់ និងការឈឺចាប់យ៉ាងខ្លាំង។ តើមនុស្សអាចគេចផុតពីចំណងនៃអំពើបាប ចាកចេញពីភាពទទេស្អាតខាងវិញ្ញាណនេះ និងបញ្ចប់ភាពច្របូកច្របល់របស់ពួកគេដោយរបៀបណា? តាមរយៈបទពិសោធន៍ជាក់ស្ដែងផ្ទាល់ខ្លួនរបស់ពួកគេ គ្រីស្ទបរិស័ទមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដានៅទីក្រុងញូវយ៉ក និងរដ្ឋផេនស៊ីលវេនៀ បានផ្ដល់ចម្លើយមួយ។ ពួកគេបានឮសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធដល់ពួកជំនុំទាំងឡាយ បានទទួលស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ហើយបានចាប់ផ្ដើមរស់នៅក្នុងជីវិតពួកជំនុំនៃយុគសម័យថ្មី។ ការផ្គត់ផ្គង់ និងការណែនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបំប៉នបីបាច់ដួងចិត្តរបស់ពួកគេ។ ឥឡូវនេះ ពួកគេលែងវង្វេងទៀតហើយ ហើយក៏លែងដេញតាមភាពទទេស្អាត និងការសប្បាយខាងលោកិយទៀតដែរ។
00:10 សេចក្ដីផ្ដើមរបស់ពិធីការិនី
04:44 អ្នកយកព័ត៌មានរាយការណ៍ផ្ទាល់ពីរដ្ឋផេនស៊ីលវ៉ានៀ
05:51 ច្រៀងទំនុកតម្កើងនៃព្រះបន្ទូលព្រះជាម្ចាស់៖ «ផែនដីទាំងមូលអរសប្បាយ និងសរសើរតម្កើងព្រះជាម្ចាស់»
06:29 ទស្សនាខ្សែភាពយន្ត៖ «ការជួបព្រះអម្ចាស់នៅក្នុងគ្រោះមហន្តរាយ»
13:22 ការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា៖ «តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក»
17:29 អ្នកយកព័ត៌មានរាយការណ៍ផ្ទាល់ពីរដ្ឋញូវយ៉ក
18:23 ទីបន្ទាល់ពីបទពិសោធន៍របស់បងប្រុស ចា
26:42 ទីបន្ទាល់ពីបទពិសោធន៍របស់ដូរៀន
32:35 ការសម្ភាសន៍នៅកន្លែងកើតហេតុ
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
របាយការណ៍ពិសេសនេះផ្ដោតលើភាគទីពីរនៃ «សំឡេងនៃការសរសើរ» ជាកម្មវិធីសម្តែងបុណ្យចូលឆ្នាំសកល ២០២៦ ដ៏សម្បូរបែប។...
ថ្មីៗនេះ កម្មវិធីរបស់យើងបានរៀបចំការបោះឆ្នោតលើទីបន្ទាល់តាមរយៈបទពិសោធចំនួន 20 ដែលមានបង្ហាញនៅក្នុងវគ្គដប់ដំបូងនៃ...
នៅឆ្នាំ ១៩៩១ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការនៃយុគសម័យនៃនគរព្រះជាផ្លូវការ ហើយបានបង្កើតពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។...
គ្រីស្ទបរិស័ទមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដានៃប្រទេសកេនយ៉ា បានទទួលយកការជំនុំជម្រះ...