របាយការណ៍ផ្សាយផ្ទាល់អំពីជីវិតពួកជំនុំ ភាគទី ១ : ដំណឹងល្អអំពីនគរព្រះរីកចម្រើន៖ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបាន ឈានដល់ប្រទេសជាង ១២០

27-10-2025

នៅឆ្នាំ ១៩៩១ ព្រះ​ជា​ម្ចាស់បានចាប់ផ្ដើមកិច្ចការនៃយុគសម័យនៃនគរព្រះជាផ្លូវការ ហើយបានបង្កើតពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ តាំងពីដំណឹងល្អអំពីនគរព្រះបានចាប់ផ្ដើមផ្សព្វផ្សាយជាផ្លូវការនៅចិនដីគោកនៅឆ្នាំ១៩៩៥មក មនុស្សមកពីគ្រប់សាសនា និងនិកាយដែលចង់បានយ៉ាងអន្ទះសារនូវការលេចមករបស់ព្រះជាម្ចាស់ បានឮព្រះសូរសៀងទ្រង់ បានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ទ្រង់ ហើយបាននាំគ្នាវិលត្រឡប់មកដំណាក់ព្រះជាម្ចាស់វិញ។ នៅកន្លែងជាច្រើន បានបង្ហាញទស្សនីយភាពនៃសាសនាទាំងអស់រួបរួមមកជាសាសនាតែមួយ ហើយមនុស្សជាតិសាសន៍ទាំងអស់បានប្រមូលផ្តុំគ្នានៅលើភ្នំដំណាក់របស់ព្រះជាម្ចាស់។ ពិភពសាសនាកំពុងជិតដួលរលំទាំងស្រុង។ ជាបន្តបន្ទាប់ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា បានទទួលការថ្កោលទោស និងការវាយប្រហារពីពិភពសាសនា ហើយរដ្ឋាភិបាលបក្សកុម្មុយនីស្តចិនក៏បានបើកយុទ្ធនាការគាបសង្កត់ និងបៀតបៀនកាន់តែឃោរឃៅមកលើពួកជំនុំ។ ទោះជាយ៉ាងនេះក៏ដោយ ក្រោមការដឹកនាំរបស់ព្រះជាម្ចាស់ រាស្ដ្រ​រើស​តាំង​ជាច្រើន​របស់​ព្រះជាម្ចាស់ បានជំនះការលំបាករាប់មិនអស់ ហើយយកឈ្នះលើឧបសគ្គជាច្រើន។ នៅឆ្នាំ ២០០៧ ទីបំផុតពួកគេបានផ្សព្វផ្សាយដំណឹងល្អអំពីនគរព្រះទៅឯបរទេស។ ហើយបានបង្កើតពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាដំបូងគេឡើង នៅតៃវ៉ាន់។ នៅពេលដែលដំណឹងល្អអំពីនគរព្រះបានផ្សព្វផ្សាយយ៉ាងឆាប់រហ័សពីអាស៊ីទៅអឺរ៉ុប ហើយបន្ទាប់មកទៅកាន់ទ្វីបអាមេរិក អាហ្វ្រិក និងអូសេអានី មកទល់ពេលនេះ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបានបង្កើតពួកជំនុំនៅក្នុងប្រទេសជាង ១២០ នៅជុំវិញពិភពលោក។ ដំណឹងល្អអំពីនគរព្រះបន្តផ្សព្វផ្សាយដូចជាភ្លើងឆេះរាលដាលយ៉ាងសន្ធោសន្ធៅនៅគ្រប់ទ្វីបទាំងអស់។

នៅក្នុងកម្មវិធីភាគនេះ យើងនឹងនាំលោកអ្នកឱ្យស្វែងយល់ពីជីវិតក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដានៅប្រទេសអ៊ីតាលី។

00:11 សេចក្ដីផ្ដើមរបស់ពិធីការិនី

02:10 ដំណឹងល្អអំពីនគរព្រះរីកចម្រើននៅអឺរ៉ុប ដោយចាប់ផ្ដើមដំបូងពីអ៊ីតាលី

03:09 ដំណឹងល្អអំពីនគរព្រះកំពុងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅទ្វីបអាមេរិក ហើយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា បានបង្កើតពួកជំនុំពីមួយប្រទេសទៅមួយប្រទេស

04:17 ដំណឹងល្អអំពីនគរព្រះចាក់ឫសនៅទ្វីបអាហ្វ្រិក៖ ព្រះវិហារនៃព្រះដ៏មានគ្រប់ព្រះចេស្ដារីកសុះសាយពាសពេញទ្វីប

05:27 ដំណឹងល្អអំពីនគរព្រះបានទៅដល់ទ្វីបអូសេអានី ហើយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបានបង្កើតពួកជំនុំពីមួយប្រទេសទៅមួយប្រទេស

06:53 អ្នកយកព័ត៌មានជនជាតិអ៊ីតាលីរាយការណ៍ផ្ទាល់

09:39 ទស្សនាវីដេអូរាំរបស់គ្រីស្ទបរិស័ទ៖ «ចម្រៀងជ័យនៃនគរព្រះ នគរព្រះចុះមកក្នុងលោកិយ»

10:19 ទីបន្ទាល់ពីបទពិសោធន៍របស់គ្រីស្ទៀន

12:52 ទីបន្ទាល់ពីបទពិសោធន៍របស់អេនរីកូ

14:26 ទីបន្ទាល់ពីបទពិសោធន៍របស់អេនហ្សូ

18:40 ច្រៀងទំនុកតម្កើងនៃព្រះបន្ទូលព្រះជាម្ចាស់៖ «ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យមនុស្សជាតិដេញតាមសេចក្ដីពិត និងបានរស់រានមានជីវិត»

19:52 ការជូនពររបស់គ្រីស្ទបរិស័ទ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

របាយការណ៍ផ្សាយផ្ទាល់អំពីជីវិតពួកជំនុំ ភាគទី ៤ : ទីបន្ទាល់របស់គ្រីស្ទបរិស័ទនៅក្នុងពួកជំនុំនៅប្រទេសអេស្ប៉ាញ៖ សេចក្ដីពិតនាំឲ្យ​មនុស្សមាន​សេរីភាព

គ្រីស្ទបរិស័ទមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដានៅប្រទេសអេស្ប៉ាញ បានឮព្រះសូរសៀងនៃព្រះវិញ្ញាណនៃសេចក្ដីពិត។...

របាយការណ៍ផ្សាយផ្ទាល់អំពីជីវិតពួកជំនុំ ភាគទី ៣ : គ្រីស្ទបរិស័ទនៅរដ្ឋញូវយ៉ក និងរដ្ឋផេនស៊ីលវេនៀ ទទួលអាហារខាងឯវិញ្ញាណពេលថ្វាយបង្គំព្រះជាម្ចាស់

នៅក្នុងយុគសម័យបច្ចេកវិទ្យាទំនើប និងសម្ភារៈស្ដុកស្ដម្ភនាពេលបច្ចុប្បន្ននេះ មនុស្សជាច្រើននៅក្នុងសង្គម រួមទាំងគ្រីស្ទបរិស័ទផងដែរ...

របាយការណ៍ផ្សាយផ្ទាល់អំពីជីវិតពួកជំនុំ ភាគទី ១ : គ្រីស្ទបរិស័ទដែលមានអំណរនៅពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាក្នុងប្រទេសប្រេស៊ីល រីករាយនឹងជីវិតពួកជំនុំនៃយុគសម័យថ្មី

ក្នុងអំឡុងពេលនៃការប្រជុំរបស់ពួកគេ គ្រីស្ទបរិស័ទមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដានៅប្រទេសប្រេស៊ីល បានច្រៀងទំនុកតម្កើង រាំ...

របាយការណ៍ផ្សាយផ្ទាល់អំពីជីវិតពួកជំនុំ ភាគទី ៥ : គ្រីស្ទបរិស័ទនៅពួកជំនុំមួយក្នុងទីក្រុងសេអ៊ូល ចែករំលែកបទពិសោធន៍របស់ពួកគេ៖ មានតែការយល់ដឹងពីសេចក្ដីពិតប៉ុណ្ណោះ ទើបអ្នកអាចធ្វើការជ្រើសរើសដ៏ត្រឹមត្រូវ

នៅពេលប្រឈមមុខនឹងការជ្រើសរើស គ្រីស្ទបរិស័ទនៃពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដានៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង អាចមានការស្ទាក់ស្ទើរ...

Leave a Reply