ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤៥៦

ចាប់ផ្ដើមពីថ្ងៃនេះទៅ ព្រះជាម្ចាស់នឹងធ្វើឲ្យបានគ្រប់លក្ខណ៍ជាផ្លូវការ ចំពោះអស់អ្នកដែលគ្មានគំនិតបែបសាសនា អស់អ្នកដែលព្រមទុកជីវិតចាស់របស់ខ្លួនដោយឡែក និងអស់អ្នកដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយចិត្តទៀងត្រង់។ ព្រះអង្គនឹងធ្វើឲ្យអស់អ្នកដែលស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានគ្រប់លក្ខណ៍។ មនុស្សទាំងអស់នោះគួរតែក្រោកឈរឡើង ហើយបម្រើព្រះជាម្ចាស់។ នៅក្នុងព្រះជាម្ចាស់មានភាពពេញបរិបូរគ្មានទីបញ្ចប់ និងមានព្រះប្រាជ្ញាញាណ ដែលគ្មានដែនកំណត់។ មនុស្សកាន់តែច្រើនឡើងៗ កំពុងតែទន្ទឹងរង់ចាំចង់បានកិច្ចការដ៏អស្ចារ្យ និងព្រះបន្ទូលដ៏មានតម្លៃរបស់ទ្រង់ដោយចិត្តរីករាយ។ បច្ចុប្បន្ននេះ អស់អ្នកដែលមានគំនិតសាសនា អស់អ្នកដែលអួតអាងពីឋានៈ និងអស់អ្នកដែលមិនអាចទុកខ្លួនពួកគេនៅដោយឡែក នឹងមានការពិបាកក្នុងការទទួលយកនូវរបៀបថ្មីៗទាំងនេះ។ ព្រះវិញ្ញាណបរិសុទ្ធគ្មានឱកាសធ្វើឲ្យមនុស្សទាំងនេះបានគ្រប់លក្ខណ៍នោះឡើយ។ ប្រសិនបើមនុស្សម្នាក់ មិនបានតាំងចិត្តក្នុងការស្ដាប់បង្គាប់ ហើយមិនស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះពួកគេគ្មានផ្លូវនឹងទទួលយករបៀបថ្មីទាំងនេះឡើយ។ ពួកគេនឹងក្លាយជាមនុស្សបះបោរកាន់តែខ្លាំង កាន់តែមានកលល្បិច ហើយចុងបញ្ចប់ ពួកគេនឹងដើរនៅលើផ្លូវខុស។ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ពេលនេះព្រះជាម្ចាស់នឹងរើសមនុស្សថែមទៀត ជាអ្នកដែលស្រឡាញ់ទ្រង់ពិត និងអាចទទួលពន្លឺថ្មី ហើយទ្រង់នឹងកាត់បន្ថយទាំងស្រុងនូវអ្នកដឹកនាំសាសនាណា ដែលអួតអាងពីឋានៈរបស់ខ្លួន។ ចំពោះមនុស្សណាដែលក្បាលរឹង មិនចង់ផ្លាស់ប្រែ គឺទ្រង់មិនត្រូវការពួកគេសោះឡើយ សូម្បីតែម្នាក់ក៏ទ្រង់មិនចង់បានផង។ តើអ្នកចង់ក្លាយដូចជាមនុស្សទាំងនេះដែរឬទេ? តើអ្នកបម្រើព្រះជាម្ចាស់ ដោយចេញពីចំណង់ចំណូលចិត្តរបស់អ្នក ឬក៏តាមអ្វីដែលព្រះជាម្ចាស់តម្រូវ? នេះជាអ្វីដែលអ្នកត្រូវតែដឹងដោយខ្លួនឯង។ តើអ្នកជាអ្នកដឹកនាំសាសនា ឬក៏ជាទារកកើតជាថ្មី ដែលព្រះជាម្ចាស់ធ្វើឲ្យបានគ្រប់លក្ខណ៍? តើមានការបម្រើរបស់នរណាខ្លះដែលទទួលបានការសរសើរពីព្រះវិញ្ញាណបរិសុទ្ធ? តើមានការបម្រើរបស់នរណាខ្លះទៀត ដែលព្រះជាម្ចាស់មិននឹកចាំ? តាមរយៈការបម្រើព្រះជាម្ចាស់ជាច្រើនឆ្នាំមកនេះ តើវាបានបំផ្លាស់បំប្រែជីវិតរបស់អ្នកយ៉ាងសម្បើមយ៉ាងណាទៅ? តើអ្នកយល់ច្បាស់ហើយឬនៅអំពីការទាំងអស់? ប្រសិនបើអ្នកមានសេចក្តីជំនឿពិតប្រាកដមែន នោះអ្នកនឹងបោះចោលគំនិតសាសនាចាស់ៗរបស់អ្នកកាលពីមុន ហើយអ្នកនឹងបម្រើព្រះជាម្ចាស់កាន់តែប្រសើរឡើង តាមរបៀបមួយថ្មីមិនខាន។ ឥឡូវនេះ ក្រោកឈរក៏មិនទាន់ហួសពេលដែរ។ គំនិតសាសនាចាស់ៗ អាចធ្វើឲ្យជីវិតទាំងមូលរបស់មនុស្ស្មម្នាក់ បាត់បង់បាន។ បទពិសោធន៍ដែលមនុស្សម្នាក់ទទួលបាន អាចធ្វើឲ្យគេឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយធ្វើអ្វីតាមតែអំពើចិត្តរបស់គេ។ ប្រសិនបើអ្នកមិនបោះការទាំងនេះចោលទេ នោះវានឹងត្រឡប់ទៅជាថ្មជំពប់ដល់ការរីកចម្រើនក្នុងជីវិតរបស់អ្នកមិនខាន។ ព្រះតែងតែធ្វើឲ្យអស់អ្នកដែលបម្រើទ្រង់ បានគ្រប់លក្ខណ៍ ហើយមិនងាយបោះបង់ពួកគេចោលឡើយ។ ប្រសិនបើអ្នកពិតជាទទួលយកការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលរបស់ព្រះ ប្រសិនបើអ្នកអាចបោះចោលការអនុវត្ត និងច្បាប់សាសនាចាស់ៗរបស់អ្នក ហើយឈប់ប្រើគំនិតសាសនាចាស់គំរិល មកប្រៀបធៀបនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ នោះអ្នកនឹងមានអនាគតជាក់ជាមិនខាន។ ប៉ុន្តែ ប្រសិនបើអ្នកកាន់ខ្ជាប់តាមរបៀបចាស់ៗ ប្រសិនបើអ្នកនៅតែឱ្យតម្លៃវាខ្លាំង នោះអ្នកគ្មានផ្លូវទទួលបានសេចក្ដីសង្គ្រោះឡើយ។ ព្រះជាម្ចាស់មិនឲ្យតម្លៃមនុស្សបែបនេះទេ។ ប្រសិនបើអ្នកពិតជាចង់ឲ្យព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ នោះអ្នកត្រូវតែសម្រេចចិត្តបោះចោលអ្វីៗទាំងអស់កាលពីមុន។ បើទោះបីជាអ្វី ដែលបានធ្វើកាលពីមុនត្រូវ ហើយទោះបីវាជាកិច្ចការរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកត្រូវតែបោះវាចោល និងឈប់ប្រកាន់ខ្ជាប់តាមវាដែរ។ ទោះបីវាបានស្ដែងច្បាស់ថា ជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើផ្ទាល់ក៏ដោយ ប៉ុន្តែ នៅថ្ងៃនេះ អ្នកត្រូវតែបោះវាចោល។ ដាច់ខាត អ្នកមិនត្រូវពឹងផ្អែកលើវាទៀតឡើយ។ នេះជាអ្វីដែលព្រះជាម្ចាស់ទាមទារ។ អ្វីៗគ្រប់ យ៉ាងត្រូវតែផ្លាស់ជាថ្មីវិញ។ នៅក្នុងកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទ្រង់មិនមានបន្ទូលអំពីរបៀបចាស់ៗ ដែលទ្រង់បានធ្វើកាលពីមុន ហើយក៏ទ្រង់មិនជីកកកាយពីទិវាប្រវត្តិចាស់ដែរ ប៉ុន្តែ ព្រះជាម្ចាស់ជាព្រះដែលតែងតែថ្មីជានិច្ច មិនដែលចាស់ឡើយ ហើយក៏មិនប្រកាន់ខ្ជាប់ សូម្បីទៅនឹងព្រះបន្ទូលផ្ទាល់របស់ ទ្រង់ពីអតីតកាល។ ការនេះបង្ហាញថា ព្រះជាម្ចាស់មិនគោរពតាមច្បាប់ណាមួយឡើយ។ ដូច្នេះ ក្នុងនាមជាមនុស្សម្នាក់ ប្រសិនបើអ្នកតែងតែប្រកាន់ខ្ជាប់ទៅនឹងអ្វីដែលនៅអតីតកាល ប្រសិនបើអ្នកមិនព្រមប្រលែងវាចេញ ហើយអនុវត្តវាយ៉ាងតឹងរឹងទៅតាមក្បួនច្បាប់ ខណៈដែលព្រះជាម្ចាស់លែងធ្វើការដោយប្រើមធ្យោបាយដែលទ្រង់បានធ្វើពីមុនទៀត ដូច្នេះ តើពាក្យសម្ដី និងសកម្មភាពរបស់អ្នកមិនមានការរំខានទេឬអី? តើអ្នកមិនក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ទេឬ? តើអ្នកព្រមអនុញ្ញាតឲ្យជីវិតទាំងមូលរបស់អ្នកប្រែជាក្រឡាប់ចក្រ និងត្រូវបំផ្លាញ ដោយសារតែរបៀបចាស់ៗទាំងនេះឬអី? របៀបចាស់ៗទាំងអស់នេះនឹងធ្វើឲ្យអ្នកក្លាយទៅជាមនុស្សម្នាក់ ដែលរារាំងកិច្ចការរបស់ព្រះជាម្ចាស់ តើអ្នកចង់ធ្វើជាមនុស្សប្រភេទនេះឬ? ប្រសិនបើអ្នកពិតជាមិនចង់ក្លាយជាមនុស្សប្រភេទនេះទេ ចូរប្រញាប់បញ្ឈប់អ្វីដែលកំពុងធ្វើនេះ ហើយបកក្រោយចាប់ផ្ដើមជីវិតសាជាថ្មីវិញ។ ព្រះជាម្ចាស់នឹងមិននឹកចាំការបម្រើរបស់អ្នកពីអតីតកាលឡើយ។

ដកស្រង់ពី «ព្រះបន្ទូលលេចមកជាសាច់ឈាម»

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។