៥. មូលហេតុដែលព្រះជាម្ចាស់មិនសង្គ្រោះអ្នកដែលមានកិច្ចការរបស់វិញ្ញាណអាក្រក់នៅក្នុងពួកគេ ឬអ្នកដែលអារក្សកាន់កាប់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ខ្ញុំបានឃើញយ៉ាងច្បាស់នូវទង្វើនានារបស់វិញ្ញាណអាក្រក់តាំងពីយូរមកហើយ។ ហើយមនុស្សត្រូវបានវិញ្ញាណអាក្រក់ប្រើប្រាស់ (អស់អ្នកដែលមានគោលបំណងខុសឆ្គង អស់អ្នកដែលត្រេកត្រអាលនឹងសាច់ឈាម និងទ្រព្យសម្បត្តិ អស់អ្នកដែលសរសើរខ្លួនឯង អស់អ្នកដែលរំខានក្រុមជំនុំ ។ល។) ចូរកុំសន្និដ្ឋានថា គ្រប់យ៉ាងត្រូវបានបញ្ចប់ នៅពេលដែលវិញ្ញាណអាក្រក់ត្រូវបានកម្ចាត់ចេញឱ្យសោះ។ ខ្ញុំសូមប្រាប់អ្នក! ចាប់ពីពេលនេះតទៅ ខ្ញុំនឹងកម្ចាត់មនុស្សទាំងនេះម្ដងម្នាក់ៗ ដោយមិនប្រើប្រាស់ពួកគេឡើយ! មានន័យថា បុគ្គលណាក៏ដោយដែលត្រូវបានវិញ្ញាណអាក្រក់ធ្វើឱ្យពុករលួយ នឹងមិនត្រូវបានខ្ញុំប្រើប្រាស់ឡើយ ហើយនឹងត្រូវបានទាត់ចោល! ចូរកុំគិតថា ខ្ញុំមិនមានអារម្មណ៍ឱ្យសោះ! ចូរដឹងអំពីរឿងនេះ! ខ្ញុំគឺជាព្រះជាម្ចាស់ដ៏បរិសុទ្ធ ហើយខ្ញុំនឹងមិនស្នាក់នៅក្នុងព្រះវិហារដែលស្មោកគ្រោកឡើយ! ខ្ញុំប្រើប្រាស់តែមនុស្សស្មោះត្រង់ និងឆ្លាតវៃ ដែលស្មោះត្រង់យ៉ាងពេញលេញចំពោះខ្ញុំ និងគិតដល់បន្ទុករបស់ខ្ញុំប៉ុណ្ណោះ។ នេះគឺដោយសារតែមនុស្សបែបនេះត្រូវបានកំណត់ទុកជាមុន ហើយច្បាស់ណាស់ គឺគ្មានវិញ្ញាណអាក្រក់កំពុងតែធ្វើការលើពួកគេទាល់តែសោះ។ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់រឿងមួយ៖ ចាប់ពីពេលនេះតទៅ អស់អ្នកណាដែលគ្មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ គឺមានកិច្ចការរបស់វិញ្ញាណអាក្រក់។ ខ្ញុំសូមបញ្ជាក់សាជាថ្មី៖ ខ្ញុំមិនចង់បានមនុស្សសូម្បីតែម្នាក់ ដែលមានវិញ្ញាណអាក្រក់ធ្វើការឡើយ។ ពួកគេទាំងអស់នឹងត្រូវបោះចោលទៅក្នុងនរកជាមួយនឹងសាច់ឈាមរបស់ពួកគេ!

ដកស្រង់ពី «ជំពូកទី ៧៦» ស្ដីពី ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សតែងតែលើកឡើងអំពីឋាននរក និងស្ថានឃុំព្រលឹង។ ប៉ុន្តែ តើពាក្យទាំងពីរនេះសំដៅលើអ្វី ហើយអ្វីគឺជាភាពខុសគ្នារវាងពាក្យទាំងពីរនេះ? តើពួកវាពិតជាសំដៅលើកន្លែងដែលងងឹត និងត្រជាក់ឬ? ចិត្តរបស់មនុស្សតែងតែរំខានការគ្រប់គ្រងរបស់ខ្ញុំ ដោយគិតថា ការសញ្ជឹងគិតម្ដងម្កាលផ្ទាល់ខ្លួនរបស់ពួកគេ គឺល្អឥតខ្ចោះ! ប៉ុន្តែទាំងអស់នេះគឺគ្មានអ្វីក្រៅពីការគិតស្រមៃផ្ទាល់ខ្លួនរបស់ពួកគេទេ។ ទាំងស្ថានឃុំព្រលឹង និងឋាននរក សំដៅលើវិហារនៃភាពស្មោកគ្រោក ដែលកាលពីមុនសាតាំងរស់នៅ ឬវិញ្ញាណអាក្រក់រស់នៅ។ មានន័យថា អ្នកណាក៏ដោយដែលត្រូវបានសាតាំង ឬវិញ្ញាណអាក្រក់កាន់កាប់កាលពីមុន គឺពួកគេនោះហើយដែលជាស្ថានឃុំព្រលឹង ហើយគឺពួកគេនោះហើយគឺជាឋាននរក គ្មានការយល់ច្រឡំទេ! នេះគឺជាមូលហេតុដែលខ្ញុំបានបញ្ជាក់ហើយបញ្ជាក់ទៀតកាលពីអតីតកាលថា ខ្ញុំមិនរស់នៅក្នុងវិហារនៃភាពស្មោកគ្រោកឡើយ។ តើខ្ញុំ (ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ) អាចរស់នៅក្នុងស្ថានឃុំព្រលឹង ឬឋាននរកបានទេ? តើនោះមិនមែនជារឿងដែលមិនសមហេតុផលដ៏គួរឱ្យចង់សើចទេឬ? ខ្ញុំបានមានបន្ទូលអំពីរឿងនេះច្រើនដងមកហើយ ប៉ុន្តែអ្នករាល់គ្នានៅតែមិនយល់ពីអ្វីដែលខ្ញុំចង់សំដៅលើ។ បើប្រៀបធៀបទៅនឹងឋាននរក ស្ថានឃុំព្រលឹងត្រូវបានធ្វើឱ្យពុករលួយធ្ងន់ធ្ងរជាងដោយសាតាំង។ អស់អ្នកដែលសម្រាប់ស្ថានឃុំព្រឹលឹង គឺជាករណីដ៏ធ្ងន់ធ្ងរបំផុត ហើយខ្ញុំមិនបានកំណត់ទុកជាមុននូវមនុស្សទាំងនេះទេ។ អស់អ្នកដែលសម្រាប់ឋាននរក គឺជាអ្នកដែលខ្ញុំបានកំណត់ទុកជាមុន ហើយក្រោយមកត្រូវបានលុបបំបាត់ចោល។ និយាយឱ្យងាយស្ដាប់ទៅ ខ្ញុំមិនបានជ្រើសរើសមនុស្សទាំងនេះសូម្បីតែម្នាក់។

ដកស្រង់ពី «ជំពូកទី ៩០» ស្ដីពី ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ពួកទាស់ទទឹងនឹងព្រះគ្រីស្ទមួយចំនួន គឺមានវិញ្ញាណអាក្រក់យ៉ាងជាក់ច្បាស់ រីឯពួកទាស់ទទឹងនឹងព្រះគ្រីស្ទមួយចំនួនទៀត មិនបានបង្ហាញចេញមកថាជាវិញ្ញាណអាក្រក់នោះទេ ដែលធ្វើឲ្យយើងមិនអាចកំណត់ពួកគេថាដូច្នេះបាន។ សម្រាប់ពួកទាស់ទទឹងនឹងព្រះគ្រីស្ទដែលអាចឃើញច្បាស់ថាជាវិញ្ញាណអាក្រក់ ហើយពេលដែលមាននរណាម្នាក់ដើរតាមពួកគេ តើព្រះជាម្ចាស់នៅតែទទួលស្គាល់មនុស្សនោះដោយការពិចារណាពីសារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់ឬទេ? ព្រះជាម្ចាស់គឺបរិសុទ្ធ ហើយទ្រង់ជាព្រះដែលប្រច័ណ្ឌ។ ទ្រង់បដិសេធនឹងអ្នកដែលបានដើរតាមវិញ្ញាណអាក្រក់។ ទោះបីមើលពីខាងក្រៅ មនុស្សម្នាក់នេះហាក់ដូចជាល្អចំពោះអ្នកក៏ដោយ ក៏ព្រះជាម្ចាស់មិនសំឡឹងមើលទិដ្ឋភាពនោះឡើយ។ តើអ្វីទៅជា «ការប្រច័ណ្ឌ?» តើ «ការប្រច័ណ្ឌ» មានន័យយ៉ាងដូចម្តេចត្រង់ចំណុចនេះ? ប្រសិនជាមានការមិនច្បាស់ទៅលើពាក្យនេះ សូមមើលថាតើអ្នករាល់គ្នាអាចយល់ពីការពន្យល់របស់ខ្ញុំដែរឬអត់។ ចាប់ផ្តើមពីពេលដែលមនុស្សម្នាក់ត្រូវបានព្រះជាម្ចាស់ជ្រើសរើស រហូតដល់ពេលដែលពួកគេដឹងថាព្រះជាម្ចាស់ជាសេចក្តីពិត ថាទ្រង់មានភាពសុចរិត មានព្រះប្រាជ្ញាញាណ និងមានគ្រប់ចេស្ដា ថាទ្រង់គឺជាព្រះមួយអង្គ ហើយមានតែទ្រង់ប៉ុណ្ណោះជាព្រះ។ នៅពេលពួកគេយល់គ្រប់ការទាំងអស់នេះ ពួកគេទទួលបានការយល់ដឹងជាមូលដ្ឋាននៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ អំពីនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ ក៏ដូចជាអ្វីដែលទ្រង់មាន និងអ្វីដែលជាទ្រង់។ ការយល់ដឹងជាមូលដ្ឋាននេះ នឹងក្លាយទៅជាជំនឿរបស់ពួកគេ ហើយវាក្លាយទៅជាអ្វីដែលជំរុញពួកគេឲ្យដើរតាមព្រះជាម្ចាស់ ដោយការលះបង់ខ្លួនឯងសម្រាប់ព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ពួកគេ។ នេះហើយជាកម្ពស់របស់គេ មែនទេ? (មែន) អ្វីៗទាំងនេះបានចាក់ឫសនៅក្នុងជីវិតរបស់ពួកគេ ហើយពួកគេនឹងមិនបដិសេធព្រះជាម្ចាស់ទៀតឡើយ។ ប៉ុន្តែប្រសិនបើពួកគេមិនមានចំណេះដឹងពិតអំពីព្រះគ្រីស្ទ ឬអំពីព្រះជាម្ចាស់ពិតប្រាកដ ពួកគេនៅតែគោរពបូជា ហើយដើរតាមពួកទទឹងនឹងព្រះគ្រីស្ទដដែល។ មនុស្សប្រភេទនេះនៅតែស្ថិតក្នុងភាពគ្រោះថ្នាក់នៅឡើយ។ ពួកគេអាចនៅតែបោះបង់ចោលព្រះគ្រីស្ទទៅតាមសាច់ឈាមដើម្បីដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ ដែលអាក្រក់។ ការនេះនឹងបដិសេធព្រះគ្រីស្ទជាចំហ ហើយកាត់ផ្តាច់ចំណងមេត្រីភាពជាមួយព្រះជាម្ចាស់។ ខ្លឹមសារដ៏កំបាំងអំពីការនេះគឺថា «ខ្ញុំនឹងមិនតាមទ្រង់ទៀតទេ ប៉ុន្តែខ្ញុំនឹងតាមសាតាំង។ ខ្ញុំស្រឡាញ់សាតាំង ហើយចង់បម្រើវា។ ខ្ញុំចង់ដើរតាមសាតាំង ហើយមិនថាវាប្រព្រឹត្តចំពោះខ្ញុំយ៉ាងដូចម្ដេចទេ ថាតើវាបំផ្លាញខ្ញុំ ជាន់ឈ្លីខ្ញុំ ហើយធ្វើឲ្យខ្ញុំពុករលួយក៏ដោយ ក៏ខ្ញុំកាន់តែមានឆន្ទៈដើរតាម។ មិនថាទ្រង់សុចរិតបែបណា និងបរិសុទ្ធបែបណា ខ្ញុំមិនចង់ដើរតាមទ្រង់ទៀតទេ។ ខ្ញុំមិនចង់ដើរតាមទ្រង់ទោះបីជាការពិត ទ្រង់គឺជាព្រះជាម្ចាស់ក៏ដោយ»។ ហើយពួកគេចាកចេញបែបហ្នឹង ដោយដើរតាមនរណាម្នាក់ដែលមិនបានធ្វើអ្វីសោះសម្រាប់ពួកគេ ដែលអ្នកនោះជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ឬគ្រាន់តែជាវិញ្ញាណអាក្រក់។ តើព្រះជាម្ចាស់នៅតែចង់បានមនុស្សប្រភេទនោះទេ? តើជាការសមហេតុផលទេដែលព្រះជាម្ចាស់ស្អប់ខ្ពើមពួកគេនោះ? វាពិតជាសមហេតុផលខ្លាំងណាស់។ តាមការយល់ឃើញជាទូទៅ មនុស្សទាំងអស់ដឹងថាព្រះជាម្ចាស់ជាព្រះដែលប្រច័ណ្ឌ ថាទ្រង់គឺបរិសុទ្ធ ប៉ុន្តែតើអ្នកយល់ពីស្ថានភាពជាក់ស្តែងថាមានអ្វីដែលនៅពីក្រោយរឿងនេះទេ? តើអ្វីដែលខ្ញុំកំពុងនិយាយនៅទីនេះមិនត្រឹមត្រូវទេឬ? (គឺត្រឹមត្រូវ)។ បើដូច្នោះមែន តើព្រះជាម្ចាស់នឹងបោះបង់ចោលមនុស្សនោះ ដោយរាប់ថាជាមនុស្សឃោរឃៅនៅក្នុងចំណែករបស់ទ្រង់ឬ? ព្រះជាម្ចាស់ធ្វើកិច្ចការទៅតាមគោលការណ៍។ ប្រសិនបើអ្នកដឹងថាព្រះជាម្ចាស់ជានរណា ប៉ុន្តែអ្នកមិនចង់ដើរតាមទ្រង់ ហើយអ្នកដឹងថាសាតាំងជានរណា ហើយអ្នកនៅតែចង់ដើរតាមវា អ៊ីចឹងខ្ញុំនឹងមិនបង្ខំទេ។ ខ្ញុំនឹងឲ្យអ្នកដើរតាមសាតាំងជារៀងរហូត ហើយខ្ញុំនឹងមិនសុំឲ្យអ្នកត្រឡប់មកវិញទេ ប៉ុន្តែខ្ញុំនឹងបោះបង់ចោលអ្នក។ តើនេះជាប្រភេទនិស្ស័យអ្វីនៃចំណែករបស់ព្រះជាម្ចាស់? តើវាជាការរឹងចចេសឬ? តើទ្រង់ធ្វើសកម្មភាពដោយប្រើអារម្មណ៍ ឬដោយសេចក្ដីថ្លៃថ្នូរ? នេះមិនមែនជាសេចក្តីថ្លៃថ្នូរ និងភាពរឹងចចេសទេ ប៉ុន្តែជាផ្នែកនៃ «ការប្រច័ណ្ឌ» របស់ព្រះជាម្ចាស់។ នោះគឺប្រសិនបើអ្នក ដែលជាមនុស្សទ្រង់បានបង្កើត រីករាយក្នុងការក្លាយជាមនុស្សគ្មានគុណធម៌ តើព្រះជាម្ចាស់អាចមានបន្ទូលអ្វីខ្លះទៅ? ប្រសិនបើអ្នកចង់ក្លាយជាមនុស្សគ្មានគុណធម៌ នោះគឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នក។ ទីបំផុតអ្នកនឹងទទួលរងនូវផលវិបាក ហើយមានតែអ្នកខ្លួនឯងប៉ុណ្ណោះដែលនឹងត្រូវបន្ទោសខ្លួនឯង។ គោលការណ៍របស់ព្រះជាម្ចាស់សម្រាប់ដោះស្រាយជាមួយមនុស្ស គឺមិនចេះប្រែប្រួលឡើយ។ ដូច្នេះ ប្រសិនបើអ្នកសប្បាយចិត្តនឹងភាពគ្មានគុណធម៌នោះ ទីបំផុតរបស់អ្នកនឹងមិនអាចជៀសរួចពីការទទួលទណ្ឌកម្មនោះទេ។ វាមិនសំខាន់ថា រយៈពេលប៉ុន្មានឆ្នាំដែលអ្នកបានដើរតាមព្រះជាម្ចាស់ពីមុនមកនោះទេ។ ប្រសិនបើអ្នកចង់ធ្វើជាមនុស្សគ្មានគុណធម៌ ព្រះជាម្ចាស់នឹងមិនជួយអ្នកតាមជម្រើសរបស់អ្នកទេ ហើយក៏មិនបង្ខំអ្នកដែរ។ អ្នកខ្លួនឯងមានឆន្ទៈដើរតាមសាតាំង ដែលនឹងត្រូវបំភាន់ និងបង្ខូចដោយសាតាំង ហើយនៅទីបំផុតអ្នកត្រូវទទួលរងនូវផលវិបាក។ នោះហើយជាមូលហេតុដែលមិនមានប្រសិទ្ធភាពលើមនុស្សទាំងនេះ មិនថាអ្នកផ្សេងទៀតព្យាយាមជួយពួកគេយ៉ាងណាក៏ដោយ។ ព្រះជាម្ចាស់មិនចង់បានពួកគេទៀតទេ ដូច្នេះតើមនុស្សអាចធ្វើអ្វីបាន? នេះជាហេតុផលពិតប្រាកដនៅពីក្រោយការនេះ។ ប៉ុន្តែមនុស្សគួរតែធ្វើនូវអ្វីដែលពួកគេត្រូវធ្វើ ដើម្បីបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវរបស់ពួកគេ ហើយនៅពេលពួកគេបានធ្វើរួចហើយ នោះលទ្ធផលចុងក្រោយគឺអាស្រ័យលើការដឹកនាំរបស់ព្រះជាម្ចាស់។ ជាមួយនឹងការពន្យល់លំអិតរបស់ខ្ញុំ តើអ្នកទាំងអស់គ្នាបានយល់កាន់តែច្បាស់អំពីពាក្យថា «ព្រះជាម្ចាស់ជាព្រះដែលប្រច័ណ្ឌ» ឬទេ? នេះគឺជាទិដ្ឋភាពមួយរបស់វា គឺថាគឺព្រះជាម្ចាស់បដិសេធអ្នកដែលត្រូវបានធ្វើឲ្យខូចដោយវិញ្ញាណអាក្រក់។ ហើយហេតុអ្វីបានជាព្រះជាម្ចាស់បដិសេធពួកគេ? គឺដោយសារតែពួកគេបានជ្រើសរើសសាតាំង។ តើព្រះជាម្ចាស់អាចចង់បានពួកគេយ៉ាងដូចម្តេចបន្ទាប់ពីពេលនោះទៅ? តើព្រះជាម្ចាស់នៅតែអាចមានសេចក្ដីមេត្ដាករុណាចំពោះពួកគេ ហើយផ្លាស់ប្ដូរពួកគេដើម្បីឲ្យពួកគេត្រឡប់មកវិញឬទេ? តើនោះជាអ្វីដែលព្រះជាម្ចាស់អាចធ្វើបានទេ? ទ្រង់ពិតជាអាចធ្វើបាន ប៉ុន្តែទ្រង់នឹងមិនធ្វើទេ។ នេះគឺជាអ្វីដែលមានន័យថា «ប្រច័ណ្ឌ»។

ដកស្រង់ពី «ពួកគេជាមនុស្សអាក្រក់ គួរឲ្យស្អប់ខ្ពើម និងបោកបញ្ឆោត (II)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ខាង​ដើម៖ ៤. អ្វីជាកម្មសិទ្ធិរបស់អារក្ស ហើយអ្វីជាការបើកបង្ហាញនៃកម្មសិទ្ធិរបស់អារក្ស

បន្ទាប់៖ ១. អ្វីជាពួកទទឹងនឹងព្រះគ្រីស្ទ និងវីធីដែលពួកគេអាចត្រូវបានសម្គាល់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការថ្វាយចិត្ត

By Zheng Xin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «គោលបំណងចម្បងនៃកិច្ចការដែព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ...

ហេតុផលដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានលើកឡើងថាជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

សាសនាដ៏ធំបំផុតចំនួនពីរនៅក្នុងពិភពលោក គឺគ្រីស្ទសាសនា និងកាតូលិក សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយទទួលស្គាល់ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ