៤. អ្វីជាកម្មសិទ្ធិរបស់អារក្ស ហើយអ្វីជាការបើកបង្ហាញនៃកម្មសិទ្ធិរបស់អារក្ស

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ប្រសិនបើមានការលេចឡើងនូវមនុស្សម្នាក់ដែលអាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមី បណ្ដេញអារក្ស ប្រោសអ្នកជំងឺឲ្យជា និងធ្វើការអស្ចារ្យជាច្រើនផ្សេងទៀត ហើយប្រសិនបើបុគ្គលនោះអះអាងថា ខ្លួនជាព្រះយេស៊ូវដែលបានយាងមក នោះវាជាការក្លែងបន្លំ ដែលពួកវិញ្ញាណអាក្រក់បានធ្វើ ដើម្បីក្លែងខ្លួនជាព្រះយេស៊ូវហើយ។ សូមចងចាំអំពីការនេះ! ព្រះជាម្ចាស់ទ្រង់មិនធ្វើកិច្ចការដដែលម្ដងទៀតឡើយ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវបានបញ្ចប់ទាំងស្រុងរួចហើយ ហើយព្រះជាម្ចាស់នឹងមិនធ្វើដំណាក់កាលនៃកិច្ចការនោះម្ដងទៀតឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ខុសស្រឡះពីសញ្ញាណរបស់មនុស្ស។ ឧទាហរណ៍ ព្រះគម្ពីរសញ្ញាចាស់បានថ្លែងទំនាយទស្សន៍ទាយអំពីការយាងមករបស់ព្រះមេស៊ី ហើយលទ្ធផលនៃសេចក្តីទំនាយនេះ គឺជាការយាងមករបស់ព្រះយេស៊ូវ។ ការនេះបានកើតឡើងរួចហើយ ដូច្នេះ វាជារឿងខុសឆ្គងដែលមានព្រះមេស៊ីមួយទៀតបានយាងមកម្ដងទៀត។ ព្រះយេស៊ូវបានយាងមករួចហើយ ហើយវាជារឿងខុសឆ្គង ប្រសិនបើព្រះយេស៊ូវត្រូវយាងមកម្ដងទៀតនាពេលបច្ចុប្បន្ន។ មានព្រះនាមសម្រាប់គ្រប់យុគសម័យ ហើយព្រះនាមនីមួយៗមានផ្ទុកនូវចរិតលក្ខណៈនៃយុគសម័យនោះ។ នៅក្នុងសញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់ត្រូវតែសម្ដែងទីសម្គាល់ និងឫទ្ធិបារមីជានិច្ច ទ្រង់ត្រូវតែប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្ស ហើយទ្រង់ត្រូវតែដូចជាព្រះយេស៊ូវជានិច្ច។ ប៉ុន្តែ លើកនេះ ព្រះជាម្ចាស់មិនដូចជាពេលនោះឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ ប្រសិនបើព្រះជាម្ចាស់នៅតែបង្ហាញទីសម្គាល់ និងឫទ្ធិបារមី ហើយនៅតែបណ្ដេញអារក្ស និងប្រោសអ្នកជំងឺឲ្យជា ប្រសិនបើទ្រង់បានធ្វើដូចដែលព្រះយេស៊ូវបានធ្វើ នោះព្រះជាម្ចាស់នឹងធ្វើកិច្ចការដដែលម្ដងទៀតហើយ បើដូច្នេះ កិច្ចការរបស់ព្រះយេស៊ូវនឹងគ្មានតម្លៃ ឬសំខាន់នោះឡើយ។ ដូច្នេះ ព្រះជាម្ចាស់អនុវត្តដំណាក់កាលនៃកិច្ចការមួយនៅគ្រប់យុគសម័យ។ នៅពេលដែលដំណាក់កាលនីមួយៗនៃកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នោះពួកវិញ្ញាណអាក្រក់នឹងយកតម្រាប់តាមភ្លាមៗមិនខាន ហើយក្រោយពេលអារក្សសាតាំងចាប់ផ្ដើមចម្លងកិច្ចការរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់នឹងផ្លាស់ប្ដូរទៅប្រើប្រាស់វិធីសាស្ត្រផ្សេងវិញ។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ពួកវិញ្ញាណអាក្រក់ក៏ចម្លងតាមកិច្ចការរបស់ទ្រង់។ អ្នករាល់គ្នាត្រូវតែប្រាកដច្បាស់ពីរឿងនេះ។

ដកស្រង់ពី «ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មានមនុស្សខ្លះត្រូវវិញ្ញាណអាក្រក់សណ្ឋិត ហើយស្រែកយ៉ាងកងរំពងថា «ខ្ញុំគឺជាព្រះជាម្ចាស់!» ប៉ុន្តែនៅទីបញ្ចប់ ពួកគេក៏ត្រូវបានបើកបង្ហាញ ដ្បិតពួកគេខុសពីអ្វីដែលគេតំណាង។ ពួកគេតំណាងឲ្យមារសាតាំង ហើយព្រះវិញ្ញាណបរិសុទ្ធមិនយកព្រះទ័យទុកដាក់នឹងពួកគេទេ។ ទោះបីអ្នកលើកតម្កើងខ្លួនឯងខ្ពស់យ៉ាងណ ឬទោះបីអ្នកស្រែកខ្លាំងយ៉ាងណា ក៏អ្នកនៅតែជាមនុស្ស ហើយជាមនុស្សដែលជាកម្មសិទ្ធិរបស់សាតាំងផង។ ខ្ញុំមិនដែលស្រែកថា «ខ្ញុំគឺជាព្រះជាម្ចាស់ ខ្ញុំគឺជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់!» ឡើយ ប៉ុន្តែកិច្ចការដែលខ្ញុំធ្វើ គឺជាកិច្ចការរបស់ព្រះជាម្ចាស់។ តើខ្ញុំចាំបាច់អីត្រូវស្រែកដែរឬទេ? មិនចាំបាច់មានការលើកតម្កើងទេ។ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ដោយអង្គអ្នក ហើយមិនត្រូវការឲ្យមនុស្សថ្វាយឋានៈដល់ទ្រង់ ឬថ្វាយគោរមងារជាកិត្តិយសដល់ទ្រង់ឡើយ៖ កិច្ចការរបស់ទ្រង់បង្ហាញឲ្យឃើញពីអត្តសញ្ញាណ និងឋានៈរបស់ទ្រង់។ មុនពេលព្រះយេស៊ូវធ្វើពិធីជ្រមុជទឹក តើព្រះអង្គមិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេឬអី? តើព្រះអង្គមិនមែនជាសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ទេឬអី? ប្រាកដណាស់ មិនអាចនិយាយបានថា ទាល់តែក្រោយពេលដែលទ្រង់បានទទួលសក្ខីភាព ទើបទ្រង់បានក្លាយជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់នោះឡើយ មែនទេ? មុនពេលដែលព្រះអង្គបានចាប់ផ្ដើមកិច្ចការរបស់ព្រះអង្គជាយូរមកហើយនោះ តើពុំមានមនុស្សម្នាក់ ដែលមានឈ្មោះថា យេស៊ូវ ស្រេចទៅហើយទេឬអី? អ្នកមិនអាចនាំមកនូវផ្លូវថ្មី ឬបង្ហាញឲ្យឃើញព្រះវិញ្ញាណបានឡើយ។ អ្នកមិនអាចបង្ហាញពីកិច្ចការរបស់ព្រះវិញ្ញាណ ឬព្រះបន្ទូលដែលទ្រង់ថ្លែងបានឡើយ។ អ្នកមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់បានឡើយ ហើយអ្នកក៏មិនអាចធ្វើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ព្រះប្រាជ្ញាញាណ ការអស្ចារ្យ និងភាពយល់មិនបានរបស់ព្រះជាម្ចាស់ ព្រមទាំងនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ ដែលទ្រង់ប្រើមកវាយផ្ចាលមនុស្ស ទាំងអស់នេះសុទ្ធតែលើសពីសមត្ថភាពដែលអ្នកអាចបង្ហាញឲ្យឃើញបាន។ ដូច្នេះ ការព្យាយាមអះអាងខ្លួនឯងជាព្រះជាម្ចាស់ គឺមុខជាឥតប្រយោជន៍ទទេ។ អ្នកមានតែត្រឹមឈ្មោះ ហើយចំណែកឯសារជាតិវិញ គឺគ្មានសោះ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានយាងមកហើយ ប៉ុន្តែ គ្មាននរណាម្នាក់ទទួលស្គាល់ព្រះអង្គឡើយ ដោយឡែក ទ្រង់បន្តធ្វើកិច្ចការរបស់ព្រះអង្គ ហើយធ្វើកិច្ចការនោះ ក្នុងការសម្ដែងឲ្យឃើញពីព្រះវិញ្ញាណបរិសុទ្ធ។ ទោះបីជាអ្នកហៅទ្រង់ថា មនុស្ស ឬព្រះជាម្ចាស់ ព្រះអម្ចាស់ ឬព្រះគ្រីស្ទ ឬហៅទ្រង់ថា បងស្រី ក៏គ្មានបញ្ហាអ្វីដែរ។ ប៉ុន្តែ កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងតំណាងឲ្យកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទ្រង់មិនខ្វល់ពីឈ្មោះដែលមនុស្សហៅទ្រង់នោះឡើយ។ តើឈ្មោះនោះអាចកំណត់កិច្ចការរបស់ទ្រង់ដែរឬទេ? ទោះបីជាអ្នកហៅទ្រង់តាមព្រះនាមអ្វីក៏ដោយ តាមព្រះតម្រិះព្រះជាម្ចាស់ ទ្រង់នៅតែជាសាច់ឈាមជាមនុស្សនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដដែល។ ប្រសិនបើអ្នកមិនអាចរៀបចំផ្លូវ សម្រាប់យុគសម័យថ្មីមួយ ឬមិនអាចបញ្ចប់យុគសម័យចាស់ ឬមិនអាចចាប់ផ្ដើមយុគសម័យថ្មីមួយ ឬមិនអាចធ្វើកិច្ចការថ្មី នោះអ្នកមិនអាចឲ្យគេហៅថាជាព្រះជាម្ចាស់បានឡើយ!

ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សខ្លះនិយាយថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការនៅខាងក្នុងពួកគេគ្រប់ពេលវេលា។ ការនេះមិនអាចទៅរួចឡើយ។ បើពួកគេនិយាយថា ព្រះវិញ្ញាណបរិសុទ្ធតែងតែគង់នៅជាមួយគេ នោះវាជារឿងសមហេតុផល។ បើពួកគេនិយាយថា ការគិត និងញាណរបស់ពួកគេគឺធម្មតាគ្រប់ពេល នោះក៏សមហេតុផលដែរ ហើយវាបង្ហាញថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយពួកគេ។ បើពួកគេនិយាយថា ព្រះវិញ្ញាណបរិសុទ្ធតែងតែធ្វើការនៅខាងក្នុងពួកគេ ថាពួកគេត្រូវបានបំភ្លឺដោយព្រះជាម្ចាស់ និងត្រូវបានប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធនៅគ្រប់ពេលវេលា ព្រមទាំងទទួលបានចំណេះដឹងថ្មីៗគ្រប់ពេល ការនេះមិនមែនជារឿងធម្មតាឡើយ! វាជារឿងអធិធម្មជាតិតែម្ដង! គ្មានអ្វីដែលត្រូវឆ្ងល់ឡើយ មនុស្សបែបនេះគឺជាពួកវិញ្ញាណអាក្រក់ហើយ! សូម្បីតែពេលដែលព្រះវិញ្ញាណនៃព្រះយាងចូលក្នុងសាច់ឈាម ពេលខ្លះ ព្រះអង្គក៏ត្រូវការសោយ និងសម្រាកដែរ មិនបាច់និយាយដល់មនុស្សលោកឡើយ។ អស់អ្នកដែលត្រូវបានកាន់កាប់ដោយពួកវិញ្ញាណអាក្រក់ ហាក់ដូចជាគ្មានសេចក្តីកម្សោយនៃសាច់ឈាមទេ។ ពួកវាអាចបោះបង់ និងលះបង់ចោលអ្វីៗគ្រប់យ៉ាង ពួកវាគ្មានអារម្មណ៍ ពួកវាអាចទ្រាំទ្រនឹងទារុណកម្ម ហើយគ្មានអារម្មណ៍ហត់នឿយសូម្បីតែបន្ដិច ពោលគឺដូចជាពួកវាមានកម្រិតហួសពីសាច់ឈាមអ៊ីចឹង។ តើនេះមិនមែនជាអធិធម្មជាតិជ្រុលហួសទេឬ? កិច្ចការនៃពួកវិញ្ញាណអាក្រក់គឺជាកិច្ចការអធិធម្មជាតិ ដ្បិតគ្មានមនុស្សណាម្នាក់អាចសម្រេចកិច្ចការបែបនោះឡើយ! អស់អ្នកដែលខ្វះនូវការដឹងខុសត្រូវ កើតចិត្តច្រណែន នៅពេលដែលពួកគេឃើញមនុស្សបែបនេះ៖ ពួកគេនិយាយថា ពួកគេមានភាពក្លៀវក្លាបែបនេះនៅក្នុងជំនឿលើព្រះជាម្ចាស់ មានសេចក្តីជំនឿធំធេង ហើយមិនដែលបង្ហាញសញ្ញានៃសេចក្តីកម្សោយសូម្បីតែបន្ដិច! តាមពិតទៅ ទាំងនេះគឺជាការសម្ដែងចេញគ្រប់យ៉ាងអំពីកិច្ចការរបស់វិញ្ញាណអាក្រក់វិញទេ! ព្រោះថាមនុស្សធម្មតាប្រាកដជាមានសេចក្តីកម្សោយជាមនុស្សដោយចៀសមិនផុតឡើយ។ នេះហើយជាសភាពធម្មតារបស់អស់អ្នកដែលមានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធនោះ។

ដកស្រង់ពី «ការអនុវត្តន៍ (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មានមនុស្សមួយចំនួនដែលនៅពេលគ្មានបញ្ហាកើតឡើង គឺមានភាពជាធម្មតា ដោយនិយាយ និងជជែកគ្នាធម្មតា ដែលមើលទៅដូចជាធម្មតា ហើយដូចជាអ្នកដែលមិនបានធ្វើអ្វីអាក្រក់សោះ។ ប៉ុន្តែនៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានអាននៅក្នុងពេលជួបប្រជុំគ្នា ជាពេលដែលសេចក្តីពិតត្រូវបានប្រកប ពួកគេស្រាប់តែចាប់ផ្តើមមានឥរិយាបថខុសប្រក្រតី។ អ្នកខ្លះមិនអាចទ្រាំស្តាប់ អ្នកខ្លះងងុយគេង ហើយខ្លះទៀតទៅជាឈឺ ដោយនិយាយថាពួកគេមានអារម្មណ៍មិនល្អ ហើយមិនចង់ស្តាប់ទៀតទេ។ បន្ទាប់មកពួកគេមិនមានការជ្រាបដឹងអ្វីទាំងអស់ អ៊ីចឹងតើមានអ្វីកំពុងកើតឡើងនៅទីនេះ? ពួកគេត្រូវបានកាន់កាប់ដោយវិញ្ញាណអាក្រក់។ ហេតុអ្វីបានជានៅពេលពួកគេត្រូវបានកាន់កាប់ដោយវិញ្ញាណអាក្រក់ ពួកគេនៅតែបន្តនិយាយថា «ខ្ញុំមិនចង់ស្តាប់ទេ?» ជួនកាលមនុស្សមិនអាចយល់ពីអ្វីដែលកំពុងកើតឡើងនៅទីនេះទេ ប៉ុន្តែវាច្បាស់ណាស់ថាមកពីវិញ្ញាណអាក្រក់។ នេះគឺជាវិញ្ញាណនៅក្នុងពួកទទឹងនឹងព្រះគ្រីស្ទ។ អ្នកសួរពួកគេថាហេតុអ្វីបានជាពួកគេទាស់ប្រឆាំងចំពោះសេចក្ដីពិត ហើយពួកគេនិយាថាពួកគេមិនបានធ្វើអ៊ីចឹងទេ ហើយពួកគេបដិសេធយ៉ាងជាក់ថាមិនទទួលស្គាល់រឿងនេះទេ។ ប៉ុន្តែនៅក្នុងចិត្តពួកគេ ពួកគេដឹងថាពួកគេមិនស្រឡាញ់សេចក្តីពិតនោះទេ។ នៅពេលដែលមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេហាក់ដូចជាធម្មតាពេលដែលទាក់ទងជាមួយអ្នកដទៃ។ អ្នកនឹងមិនដឹងថាមានអ្វីនៅខាងក្នុងពួកគេទេ។ នៅពេលពួកគេព្យាយាម និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានពាក្យចេញមកកាន់ពួកគេថា «ខ្ញុំមិនចង់ស្ដាប់ទេ»។ ធម្មជាតិរបស់ពួកគេត្រូវបានលាតត្រដាង ហើយនេះគឺជាអ្វីដែលជាពួកគេ។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឲ្យពួកគេខឹង ឬបើកសម្ដែងឲ្យពួកគេឃើញ ឬវាយពួកគេនៅកន្លែងដែលឈឺទេ? គ្មាន ដូចការលើកឡើងខាងលើទេ។ អ្វីដែលបានកើតឡើងគឺនៅពេលដែលមនុស្សគ្រប់គ្នាកំពុងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេនិយាយថាពួកគេមិនចង់ស្តាប់ទេ។ តើពួកគេមិនមែនជាមនុស្សអាក្រក់ទេឬ? តើមនុស្សអាក្រក់មានន័យថាម៉េច? វាមានន័យថាជាការទាស់ប្រឆាំងទៅនឹងអ្វីមួយ និងទៅនឹងអ្វីៗដែលវិជ្ជមានដោយគ្មានហេតុផលដែលអាចយល់បាន និងថែមទាំងមិនដឹងថាមូលហេតុអ្វីផង។ ពួកគេនិយាថា «ដរាបណាខ្ញុំឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមិនចង់ស្ដាប់ទេ។ ដរាបណាខ្ញុំបានឮពីទីបន្ទាល់របស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ថាមិនពេញចិត្ត ហើយខ្ញុំក៏មិនដឹងពីមូលហេតុអ្វីដែរ។ នៅពេលដែលខ្ញុំឃើញនរណាម្នាក់ដែលស្វះស្វែងរកសេចក្ដីពិត ឬអ្នកដែលស្រឡាញ់សេចក្ដីពិត ខ្ញុំចង់ប្រជែងពួកគេ ខ្ញុំតែងតែចង់ស្តីបន្ទោសពួកគេ ធ្វើអ្វីមួយដែលបង្កគ្រោះថ្នាក់ដល់ពួកគេនៅពីក្រោយខ្នង ខ្ញុំចង់សំលាប់ពួកគេ»។ តាមរយៈការនិយាយបែបនេះ ពួកគេគឺជាមនុស្សអាក្រក់។

ដកស្រង់ពី «ពួកគេជាមនុស្សអាក្រក់ គួរឲ្យស្អប់ខ្ពើម និងបោកបញ្ឆោត (I)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

តើអ្នករាល់គ្នាធ្លាប់ឃើញហ្វូងពួកទទឹងនឹងព្រះគ្រីស្ទដូចនេះឬទេ? តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលអ្នកស្ថិតនៅក្នុងចំណោមពួកគេ? មើលពីខាងក្រៅ ពួកគេទាំងអស់ហាក់ដូចជាមានភាពទន់ភ្លន់អ៊ីចឹង ប៉ុន្តែនៅពេលដែលអ្នកប្រកបគ្នាអំពីសេចក្ដីពិត និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាមួយពួកគេ នោះដែលពួកគេសម្ដែងចេញ គឺផ្ទុយស្រឡះពីអាកប្បកិរិយាស្លូតបូតនៅខាងក្រៅរបស់ពួកគេ មានន័យថាពួកគេត្រូវបានអ្នកដទៃមិនទទួលសោះតែម្ដង ហើយមិនត្រូវបានអ្នកដទៃចាប់អារម្មណ៍ទាល់តែសោះ។ នៅពេលដែលអ្នកប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ នោះពួកគេមានអារម្មណ៍ថាអ្នកគឺជាមនុស្សខាងក្រៅ ហើយនៅពេលដែលអ្នកប្រកបគ្នាអំពីកិច្ចការរបស់ក្រុមជំនុំ នោះពួកគេកាន់តែមានអារម្មណ៍ថា អ្នកគឺជាមនុស្សខាងក្រៅដែរ។ នៅពេលដែលអ្នកប្រកបគ្នា មិនថាអំពីកិច្ចការលម្អិតជាក់លាក់ណាមួយដែលពួកជំនុំបានអនុវត្ត និងថាតើពួកគេបានអនុវត្តបានល្អប៉ុនណា នោះពួកគេហាក់ដូចជាចាប់ផ្ដើមងោក ហើយបើកសម្ដែងពីលក្ខណៈដូចទៅនឹងអារក្ស ដោយពួកគេអេះក្បាល ហើយចាប់ស្លឹកត្រចៀក ពួកគេស្ងាប ភ្នែករបស់ពួកគេចេញទឹកភ្នែក ពួកគេក៏អាចកណ្ដាស់ផងដែរ។ តើនេះមិនមែនជាការគ្រប់គ្រងដោយវិញ្ញាណអាក្រក់ទេឬ? ហេតុអ្វីបានជាលក្ខណៈដូចទៅនឹងអារក្សរបស់ពួកគេ កើតឡើងនៅពេលដែលអ្នកប្រកបគ្នាអំពីសេចក្ដីពិត? តើពួកគេម្នាក់ៗមិនមានសេចក្ដីស្រឡាញ់យ៉ាងច្រើននៅក្នុងចិត្តរបស់ពួកគេទេឬអី? ហេតុដូចម្ដេចបានជាពួកគេបាត់បង់ការចាប់អារម្មណ៍ នៅពេលដែលអ្នកចាប់ផ្ដើមប្រកបគ្នាអំពីសេចក្ដីពិត? ដោយហេតុនោះ តើពួកគេមិនត្រូវបានបើកសម្ដែងទេឬអី? តើពួកគមិនមានការសាទរ និងការប្ដេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនចំពោះការអនុវត្តកិច្ចការខាងក្រៅឬ? ហើយប្រសិនបើពួកគេមានការប្ដេជ្ញាចិត្ត តើពួកគេមិនមានភាពពិតទេឬ? ប្រសិនបើពួកគេមានភាពពិត នោះពួកគេគួរតែរីករាយនៅពេលដែលពួកគេស្ដាប់ឮមនុស្សប្រកបគ្នាអំពីសេចក្ដីពិត ដែលពួកគេគួរតែចង់បានវា។ ដូច្នេះ ហេតុអ្វីបានជាបាតុភូតនៃការគ្រប់គ្រងដោយវិញ្ញាណអាក្រក់កើតឡើង? នេះសបញ្ជាក់ថា ភាពទន់ភ្លន់ធម្មតារបស់ពួកគេ គឺក្លែងក្លាយទាំងស្រុង គឺសេចក្ដីពិតបានបើកបង្ហាញពួកគេ។

ដកស្រង់ពី «ពួកគេចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ ដូចជាផ្ទះសម្បែងផ្ទាល់ខ្លួនរបស់ពួកគេ» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ដើម្បីឲ្យបងប្អូនប្រុសស្រីអភិវឌ្ឍនូវការយល់ដឹងជាក់ស្ដែង និង ទទួលមេរៀនជាក់ស្ដែង នោះព្រះជាម្ចាស់បានរៀបចំឲ្យនរណាម្នាក់ដែលត្រូវបានគ្រប់គ្រងដោយអារក្ស ដើម្បីរស់នៅជាមួយពួកគេ។ នៅពេលដំបូង វិធីនិយាយ និងវិធីធ្វើអ្វីមួយរបស់បុគ្គលនេះ គឺសាមញ្ញ ហើយការប្រើហេតុផលរបស់ពួកគេក៏សាមញ្ញដែរ។ គាត់មើលទៅដូចជាគ្មានបញ្ហាទាល់តែសោះ។ ប៉ុន្តែបន្ទាប់មានទំនាក់ទំនងមួយរយៈមក បងប្អូនប្រុសស្រីបានរកឃើញថាគ្រប់យ៉ាងដែលគាត់និយាយ ហាក់ដូចជាគ្មានត្រូវសោះ នេះក៏មិនត្រូវ នោះក៏មិនត្រូវ។ ក្រោយមក រឿងរ៉ាវ «ហួសវិស័យ» ពិតប្រាកដមួយបានកើតឡើង៖ គាត់អាចតែងតែប្រាប់បងប្អូនប្រុសស្រីថា គាត់បានឃើញដូច្នេះបានឃើញដូច្នោះ ឬថាព្រះជាម្ចាស់បានបើកសម្ដែងបែបនេះបែបនោះចំពោះគាត់។ ឧទាហរណ៍ ថ្ងៃមួយព្រះជាម្ចាស់បានបើកសម្ដែងចំពោះគាត់ថា គាត់ត្រូវតែធ្វើនំប៉័ងចំហុយ គឺគាត់ត្រូវតែធ្វើ។ នៅថ្ងៃបន្ទាប់ ដូចដែលបានកើតឡើង គាត់ត្រូវចេញទៅក្រៅ ដូច្នេះគាត់បានយកនំប៉័ងតាមខ្លួន ហើយគាត់មិនត្រូវការធ្វើម្ហូបផ្សេងទេ។ ថ្ងៃបន្ទាប់មកទៀត ព្រះជាម្ចាស់បានបើកសម្ដែងចំពោះគាត់នៅក្នុងយល់សប្ដិថា គាត់ត្រូវតែធ្វើដំណើរទៅទិសខាងត្បូង។ មានមនុស្សម្នាក់កំពុងរង់ចាំគាត់នៅចម្ងាយ៦ម៉ាយ។ គាត់ទៅមើល ហើយនៅទីនោះមានអ្នកជឿព្រះយេស៊ូវដែលបានវង្វេង។ គាត់បានធ្វើបន្ទាល់ដល់អ្នកជឿនោះ អំពីកិច្ចការនៅថ្ងៃចុងក្រោយរបស់ព្រះជាម្ចាស់ ហើយពួកគេបានទទួលយកវា។ គាត់តែងតែទទួលការបើកសម្ដែងនានា គាត់តែងតែបានឮសម្លេង អ្វីៗដែលហួសវិស័យតែងតែកើតឡើង។ ថ្ងៃនីមួយៗ នៅពេលដែលពាក់ព័ន្ធនឹងអ្វីដែលត្រូវទទួលទាន ទីកន្លែងដែលត្រូវទៅ អ្វីដែលត្រូវធ្វើ អ្នកណាដែលត្រូវប្រាស្រ័យជាមួយ គឺគាត់មិនធ្វើតាមបញ្ញត្តិរបស់ជីវិតមនុស្សសាមញ្ញនោះទេ ហើយគាត់ក៏មិនស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមូលដ្ឋាន ឬជាគោលការណ៍ដែរ ហើយគាត់ក៏មិនស្វែងរកមនុស្សដែលត្រូវប្រកបគ្នាជាមួយដែរ។ ផ្ទុយទៅវិញ គាត់តែងតែទន្ទឹងរង់ចាំសម្លេង ឬការបើកសម្ដែង ឬសុបិន្ដ។ តើមនុស្សនេះសាមញ្ញឬ? (ទេ) មនុស្សមួយចំនួនអាចឃើញមុខមាត់ពិតរបស់គាត់ ហើយនិយាយថា៖ «បុរសនេះអាចនឹងមិនមែនរត់ទៅរត់មកដោយគ្មានស្លៀកបំពាក់ ហើយគ្មានរបៀបនៅតាមដងផ្លូវនោះទេ ប៉ុន្តែទាំងនេះគឺជាការបើកបង្ហាញរបស់វិញ្ញាណអាក្រក់»។ ម្ដងបន្តិចៗ ច្បាស់ឡើងៗ បងប្អូនប្រុសស្រីចាប់ផ្ដើមឃើញមុខមាត់ពិតរបស់គាត់ រហូតដល់ថ្ងៃមួយ នៅពេលដែលបញ្ហារបស់គាត់បានផ្ទុះឡើង ហើយគាត់ពិតជារត់ទៅរត់មកនៅតាមដងផ្លូវដោយគ្មានសម្លៀកបំពាក់ និងគ្មានរបៀប ដោយនិយាយរឿងឆ្កួតៗ។ អារក្សបានលេចឡើង។ នៅទីបញ្ចប់ អ្វីៗបានមកនៅក្នុងពន្លឺ។ ដូច្នេះ អំឡុងពេលនេះ តើបងប្អូនប្រុសស្រីអាចឃើញមុខមាត់ពិតរបស់គាត់ឬទេ? តើពួកគេអាចទទួលបានការយល់ជ្រៅជ្រះលើអ្វីដែលជាវិញ្ញាណអាក្រក់ អ្វីដែលជាកិច្ចការរបស់វិញ្ញាណអាក្រក់ ហើយអ្វីជាការបើកបង្ហាញនៃកិច្ចការរបស់វិញ្ញាណអាក្រក់នៅក្នុងមនុស្សឬទេ? (មែនហើយ)។ ពិតណាស់ មនុស្សមួយចំនួន ទទួលបានការយល់ជ្រៅជ្រះ និងការដឹងជាក់។ មនុស្សមួយចំនួនហាក់ដូចជាត្រូវបានគាត់បោកប្រាស់ ហើយបានត្រឹមតែមើលឃើញគាត់ជានរណា នៅពេលដែលគាត់មានអារម្មណ៍ខឹងសម្បារប៉ុណ្ណោះ។ ប៉ុន្តែ មិនថាពួកគេត្រូវបានគាត់បោកប្រាស់ ឬអាចឃើញមុខមាត់ពិតរបស់គាត់ នោះទេ ប្រសិនបើព្រះជាម្ចាស់មិនបានរៀបចំបរិស្ថាននេះ នោះតើមនុស្សអាចមើលឃើញច្បាស់អំពីអ្វីដែលជាកិច្ចការរបស់វិញ្ញាណអាក្រ់ឬទេ? (ទេ)។ ដូច្នេះ តើអ្វីជាសារៈសំខាន់ ដែលព្រះជាម្ចាស់រៀបចំបរិស្ថាននេះ ហើយធ្វើកិច្ចការទាំងនេះ? នោះគឺដើម្បីអនុញ្ញាតឲ្យមនុស្សអភិវឌ្ឍការយល់ដឹងជាក់ស្ដែង ហើយទទួលមេរៀន ដើម្បីសម្គាល់មនុស្សប្រភេទនេះ។ ប្រសិនបើមនុស្សគ្រាន់តែត្រូវបានប្រាប់ពីអ្វីដែលជាកិច្ចការរបស់វិញ្ញាណអាក្រក់ ដូចជាគ្រូបង្រៀនបង្រៀនមេរៀនដោយគ្មានការអនុវត្ត ឬលំហាត់ជាក់ស្ដែង នោះមនុស្សនឹងគ្រាន់តែទទួលបានទ្រឹស្ដី និងពាក្យសម្ដីប៉ុណ្ណោះ។ អ្នកអាចត្រឹមតែពន្យល់យ៉ាងច្បាស់អំពីអ្វីជាកិច្ចការរបស់វិញ្ញាណអាក្រក់ និងអ្វីដែលជាការបើកបង្ហាញជាក់លាក់របស់វាប៉ុណ្ណោះ នៅពេលដែលអ្នកឃើញផ្ទាល់ គឺឃើញវាដោយភ្នែករបស់អ្នក ឮវាដោយត្រចៀកផ្ទាល់របស់អ្នក។ ដូច្នេះហើយ នៅពេលដែលអ្នកជួបប្រទះមនុស្សប្រភេទនេះម្ដងទៀត នោះអ្នកនឹងអាចសម្គាល់ពួកគេ ហើយបដិសេធពួកគេ។ អ្នកនឹងអាចឆ្លើយតបយ៉ាងសមស្រប ហើយអាចដោះស្រាយបញ្ហាបែបនេះបាន។

ដកស្រង់ពី «ពួកគេមិនជឿពីវត្តមានរបស់ព្រះជាម្ចាស់ ហើយបដិសេធសារជាតិរបស់ព្រះគ្រីស្ទ (I)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

គ្រប់ក្រុមជំនុំទាំងអស់សុទ្ធតែមានមនុស្សដែលបង្កបញ្ហាដល់ក្រុមជំនុំ ឬជ្រៀតជ្រែកក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេទាំងអស់ជាសាតាំងដែលបានបន្លំខ្លួនជ្រៀតចូលក្នុងដំណាក់របស់ព្រះជាម្ចាស់។ មនុស្សបែបនេះពូកែសំដែងណាស់៖ ពួកគេមកនៅចំពោះខ្ញុំដោយការគោរពដ៏ខ្ពង់ខ្ពស់ ដោយឱនក្រាបថ្វាយបង្គំ រស់នៅដូចឆ្កែអង្គែស៊ី និងលះបង់ «អ្វីៗទាំងអស់» របស់ពួកគេ ដើម្បីសម្រេចគោលបំណងផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែនៅចំពោះមុខបងប្អូនប្រុសស្រី ពួកគេបង្ហាញផ្នែកអាក្រក់របស់ពួកគេ។ នៅពេលពួកគេឃើញមនុស្សដែលអនុវត្តនូវសេចក្ដីពិត ពួកគេវាយវាយប្រហារមនុស្សទាំងនោះ ហើយដាក់មនុស្សទាំងនោះមួយឡែក។ នៅពេលដែលពួកគេឃើញមនុស្សដែលអស្ចារ្យជាងខ្លួន ពួកគេបញ្ចើចបញ្ចើ និងលែបខាយចំពោះមនុស្សទាំងនោះ។ ពួកគេធ្វើអ្វីតាមចិត្តនៅក្នុងក្រុមជំនុំ។ អាចនិយាយបានថា «មនុស្សរករឿងគេក្នុងក្រុមជំនុំ» បែបនេះ និង «មនុស្សចាំតែធ្វើតាមគេប្រាប់» បែបនេះ មាននៅក្នុងក្រុមជំនុំភាគច្រើន។ ពួកគេដើរចុះឡើងជាមួយគ្នា ព្រិចភ្នែក និងឲ្យសញ្ញាសម្ងាត់គ្នាទៅវិញទៅមក ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេអនុវត្តនូវសេចក្ដីពិតទេ។ អ្នកណាដែលពិសពុលខ្លាំងជាងគេ គឺជា «មេអារក្ស» ហើយអ្នកណាមានកិត្យានុភាពខ្ពស់បំផុតនឹងដឹកនាំពួកគេ ដោយលើកទង់របស់គេខ្ពស់ឡើង។ មនុស្សទាំងនេះទាស់ទែងគ្នានៅក្នុងក្រុមជំនុំ ដោយផ្សាយពីភាពអវិជ្ជមានរបស់ពួកគេ បង្ហាញពីការស្លាប់ ធ្វើអ្វីតាមដែលពួកគេពេញចិត្ត និយាយតាមដែលពួកគេពេញចិត្ត ហើយគ្មាននរណាម្នាក់ហ៊ានបញ្ឈប់ពួកគេទេ។ ពួកគេពោរពេញទៅដោយនិស្ស័យរបស់សាតាំង។ មិនយូរប៉ុន្មានពួកគេបណ្តាលឲ្យមានការរំខានជាងខ្យល់នៃសេចក្តីស្លាប់ចូលក្រុមជំនុំទៅទៀត។ អស់អ្នកដែលនៅក្នុងក្រុមជំនុំដែលអនុវត្តនូវសេចក្តីពិត ត្រូវបានបណ្តេញចេញ មិនអាចធ្វើអ្វីបានទាំងអស់ ខណៈអ្នកដែលរំខានដល់ពួកជំនុំ ហើយលាតត្រដាងពីសេចក្ដីស្លាប់ដោយភាពក្រេវក្រោធ ហើយមានច្រើនទៀត បែរជាមានមនុស្សភាគច្រើនដើរតាមពួកគេទៅវិញ។ ជាការពិត ពួកជំនុំបែបនេះគ្រប់គ្រងដោយសាតាំង ហើយអារក្សគឺជាស្តេចរបស់ពួកគេ។

ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សជាច្រើននៅក្នុងពួកជំនុំគ្មានយោបល់ទេ។ នៅពេលមានអ្វីដែលបោកបញ្ឆោតកើតឡើង ពួកគេស្រាប់តែឈរនៅខាងសាតាំង។ ពួកគេថែមទាំងអាក់អន់ចិត្តចំពោះការដែលត្រូវហៅថាជាកញ្ជះរបស់សាតាំង។ ទោះបីជាមនុស្សអាចនិយាយថាពួកគេគ្មានយោបល់ ពួកគេតែងតែឈរនៅម្ខាងដោយគ្មានសេចក្ដីពិត ពួកគេមិនដែលឈរនៅម្ខាងនៃសេចក្តីពិតនៅចំពេលដែលសំខាន់នោះទេ ពួកគេមិនដែលក្រោកឈរ និងប្រកែកតវ៉ាចំពោះសេចក្ដីពិតឡើយ។ តើពួកគេពិតជាខ្វះនូវយោបល់មែនទេ? ហេតុអ្វីបានជាពួកគេស្រាប់តែយកខាងសាតាំង? ហេតុអ្វីបានជាពួកគេមិនដែលនិយាយពាក្យមួយម៉ាត់ដែលសមរម្យ និងសមហេតុផល ក្នុងការគាំទ្រសេចក្តីពិត? តើស្ថានភាពនេះកើតឡើងយ៉ាងពិតប្រាកដ ដោយសារតែការភាន់ច្រលំមួយពេលរបស់ពួកគេឬទេ? មនុស្សដែលមានយោបល់កាន់តែតិច នោះពួកគេកាន់តែមិនអាចឈរនៅខាងសេចក្តីពិតបាន។ តើនេះបង្ហាញពីអ្វី? តើវាមិនបង្ហាញថាមនុស្សដែលគ្មានយោបល់ គឺស្រលាញ់ការអាក្រក់ទេឬ? តើវាមិនបានបង្ហាញថាពួកគេជាមនុស្សដ៏ស្មោះត្រង់របស់សាតាំងទេឬ? ហេតុអ្វីពួកគេអាចឈរនៅខាងសាតាំង ហើយនិយាយភាសារបស់វា? រាល់ពាក្យសម្តី និងការប្រព្រឹត្តិរបស់ពួកគេ ការបង្ហាញចេញនៅលើផ្ទៃមុខរបស់ពួកគេ គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ពួកគេមិនមែនជាអ្នកដែលស្រឡាញ់សេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេគឺជាមនុស្សដែលស្អប់សេចក្ដីពិត។ ការដែលពួកគេអាចឈរនៅខាងសាតាំង គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាសាតាំងពិតជាស្រឡាញ់អារក្សតូចៗទាំងនេះ ដែលបានលះបង់ជីវិតរបស់ពួកគេដើម្បីជាប្រយោជន៍ដល់សាតាំង។ តើហេតុការណ៍ទាំងអស់នេះមិនច្បាស់ពេញលេញទេឬអី? ប្រសិនបើអ្នកពិតជាមនុស្សដែលស្រឡាញ់សេចក្តីពិត ហេតុអ្វីបានជាអ្នកមិនយកចិត្តទុកដាក់ចំពោះអ្នកដែលអនុវត្តនូវសេចក្តីពិត ហើយហេតុអ្វីបានជាអ្នកធ្វើតាមអ្នកដែលមិនអនុវត្តសេចក្ដីពិតភ្លាមៗដូច្នេះ? តើនេះជាបញ្ហាប្រភេទអ្វី? ខ្ញុំមិនខ្វល់ថាអ្នកមានយោបល់ឬអត់។ ខ្ញុំមិនខ្វល់ថាអ្នកបានបង់ថ្លៃប៉ុន្មាននោះទេ។ ខ្ញុំមិនខ្វល់ថាតើកងកម្លាំងរបស់អ្នកធំប៉ុនណា ហើយខ្ញុំមិនខ្វល់ថាអ្នកគឺជាមនុស្សដែលរករឿងគេក្នុងពួកជំនុំ ឬជាអ្នកដឹកនាំដែលកាន់ទង់នោះទេ។ ប្រសិនបើកងកម្លាំងរបស់អ្នកគឺអស្ចារ្យ នោះគ្រាន់តែជាជំនួយពីកម្លាំងរបស់សាតាំងប៉ុណ្ណោះ។ ប្រសិនបើកិត្យានុភាពរបស់អ្នកខ្ពស់ ដូច្នេះនោះគឺគ្រាន់តែដោយសារតែមានមនុស្សជាច្រើននៅជុំវិញខ្លួនអ្នកដែលមិនអនុវត្តនូវសេចក្ដីពិតប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនត្រូវបានបណ្តេញចេញទេ នោះគឺដោយសារតែពេលនេះមិនមែនជាពេលវេលាសម្រាប់កិច្ចការនៃការបណ្តេញចេញ។ ផ្ទុយទៅវិញវាដល់ពេលកិច្ចការដែលត្រូវលុបបំបាត់ហើយ។ មិនមានការប្រញាប់ក្នុងការបណ្តេញអ្នកឥឡូវនេះទេ។ ខ្ញុំគ្រាន់តែរង់ចាំថ្ងៃដែលខ្ញុំនឹងដាក់ទោសអ្នកបន្ទាប់ពីអ្នកត្រូវបានលុបបំបាត់។ អស់អ្នកណាដែលមិនអនុវត្តនូវសេចក្ដីពិត នឹងត្រូវលុបបំបាត់!

ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៣. វិធីដែលមនុស្សអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ

បន្ទាប់៖ ៥. មូលហេតុដែលព្រះជាម្ចាស់មិនសង្គ្រោះអ្នកដែលមានកិច្ចការរបស់វិញ្ញាណអាក្រក់នៅក្នុងពួកគេ ឬអ្នកដែលអារក្សកាន់កាប់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការ​សម្លឹង​មើល​ការ​លេចមក​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់

យើង​គោរព​តាម​​​ក្រឹត្យ​វិន័យ និង​បញ្ញត្តិ​នានា​នៅ ក្នុង​ព្រះ​គម្ពីរ រីក​រាយ​ចំពោះ​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ