៣. វិធីដែលមនុស្សអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ពេលនេះ មាគ៌ាដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំ គឺជាព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ដូចនេះ ប្រសិនបើមនុស្សត្រូវកំណត់ឲ្យដើរលើមាគ៌ានៃព្រះវិញ្ញាណបរិសុទ្ធ នោះពួកគេត្រូវតែស្ដាប់បង្គាប់ និងហូប ព្រមទាំងផឹកព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ កិច្ចការដែលព្រះអង្គធ្វើ គឺជាកិច្ចការនៃព្រះបន្ទូល អ្វីៗដែលចាប់ផ្ដើមចេញពីព្រះបន្ទូលរបស់ទ្រង់ និងអ្វីៗដែលបានសង់ឡើងដោយព្រះបន្ទូលរបស់ទ្រង់ គឺស្ថិតលើព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះអង្គ។ មិនថាជាការមានភាពច្បាស់លាស់អំពីព្រះដែលបានយកកំណើតជាមនុស្ស ឬការស្គាល់ព្រះដែលយកកំណើតជាមនុស្សទេ ចំណុចនីមួយៗតម្រូវឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតចំពោះព្រះបន្ទូលរបស់ទ្រង់។ ប្រសិនបើមិនដូច្នេះទេ មនុស្សមិនអាចសម្រេចបានអ្វីទាំងអស់ ហើយមិនមាននៅសេសសល់អ្វីឡើយ។ មានតែការសាងសង់លើគ្រឹះនៃការហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះទេ ហើយដូចនេះមានការស្គាល់ និងផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទើបមនុស្សអាចសាងសង់នូវទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ជាបន្ដបន្ទាប់បាន។ សម្រាប់មនុស្ស គ្មានការអ្វីដែលជាការសហការជាមួយព្រះជាម្ចាស់ប្រសើរជាងការហូប និងផឹកព្រះបន្ទូល និងការយកព្រះបន្ទូលទាំងនោះទៅអនុវត្ដឡើយ។ តាមរយៈការអនុវត្ដន៍ទាំងនោះ ពួកគេអាចឈរយ៉ាងរឹងមាំនៅក្នុងទីបន្ទាល់នៃប្រជារាស្ដ្ររបស់ព្រះជាម្ចាស់។ នៅពេលមនុស្សមានការឈ្វេងយល់ និងអាចស្ដាប់បង្គាប់នូវសារៈសំខាន់នៃព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ នោះពួកគេរស់នៅក្នុងមាគ៌ាត្រឹមត្រូវនៃការសេចក្ដីដែលព្រះជាម្ចាស់បានស្អាងមនុស្សឲ្យបានគ្រប់លក្ខណ៍។

ដកស្រង់ពី «មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីទំនុកបម្រុងដល់អ្នកតាមរយៈព្រះបន្ទូលរបស់ទ្រង់។ នៅពេលអ្នកស្ដាប់បង្គាប់ និងទទួលយកព្រះបន្ទូលរបស់ទ្រង់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងខ្លួនឯងជាប្រាកដ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការដូចគ្នាបេះបិទនឹងអ្វីដែលខ្ញុំមានបន្ទូល។ ចូរធ្វើដូចអ្វីដែលខ្ញុំបានមានបន្ទូលចុះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងខ្លួនឯងជាប្រាកដ។ ខ្ញុំបានបញ្ចេញនូវពន្លឺថ្មីមួយសម្រាប់ឲ្យអ្នករាល់គ្នាបានឃើញ ដោយនាំយកអ្នករាល់គ្នាទៅក្នុងពន្លឺបច្ចុប្បន្ន ហើយនៅពេលដែលអ្នកដើរទៅក្នុងពន្លឺនេះ ព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងខ្លួនឯងភ្លាមៗ។ មានមនុស្សមួយចំនួនដែលចចេសរឹងរូស និយាយថា «ខ្ញុំនឹងមិនធ្វើតាមអ្វីដែលអ្នកនិយាយឡើយ»។ នៅក្នុងករណីនេះ ខ្ញុំប្រាប់អ្នកចុះថា អ្នកបានមកដល់ចុងបញ្ចប់នៃផ្លូវហើយ។ អ្នកត្រូវក្រៀមស្វិត និងគ្មានជីវិតទៀតឡើយ។ ហេតុដូចនេះ នៅក្នុងបទពិសោធន៍នៃការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នក គ្មានអ្វីសំខាន់ជាងការរក្សាជំហានឲ្យទាន់នឹងពន្លឺបច្ចុប្បន្ននេះឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនត្រឹមតែធ្វើការក្នុងខ្លួនមនុស្សណាម្នាក់ដែលព្រះជាម្ចាស់ប្រើការនោះទេ ប៉ុន្តែ ក៏ធ្វើការនៅក្នុងពួកជំនុំផងដែរ។ ទ្រង់អាចធ្វើការនៅក្នុងមនុស្សគ្រប់គ្នាបាន។ ទ្រង់អាចនឹងកំពុងធ្វើការក្នុងខ្លួនឯងក្នុងអំឡុងពេលបច្ចុប្បន្ន ហើយអ្នកនឹងបានស្គាល់កិច្ចការនេះ។ នៅក្នុងអំឡុងពេលបន្ទាប់ទៀត ទ្រង់អាចនឹងធ្វើការក្នុងខ្លួនមនុស្សផ្សេងទៀត ដែលក្នុងករណីនេះ អ្នកត្រូវតែ ប្រញាប់ដើរតាម។ នៅពេលអ្នកដើរតាមពន្លឺបច្ចុប្បន្នកាន់តែកៀក នោះជីវិតរបស់អ្នកនឹងកាន់តែរីកចម្រើនឡើង។ មិនថាចរិតលក្ខណៈរបស់មនុស្សម្នាក់បែបណានោះទេ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងខ្លួនគេ នោះអ្នកត្រូវតែដើរតាម។ ចូរថ្លឹងថ្លែងបទពិសោធន៍របស់ពួកគេតាមរយៈបទពិសោធន៍របស់អ្នកផ្ទាល់ នោះអ្នកនឹងទទួលបានអ្វីកាន់តែខ្ពស់។ ការធ្វើបែបនេះ នោះអ្នកនឹងរីកចម្រើនកាន់តែឆាប់។ នេះគឺជាផ្លូវនៃភាពគ្រប់លក្ខណ៍សម្រាប់មនុស្ស និងជាមធ្យោបាយ ដែលជីវិតបានរីកចម្រើនធំធាត់។

ដកស្រង់ពី «អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើអ្នករស់នៅ ក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមានឱកាសអនុវត្តកិច្ចការរបស់ទ្រង់ ប្រសិន បើអ្នករស់នៅក្រោមឥទ្ធិពលរបស់សាតាំង នោះអ្នកនឹងមិនផ្ដល់ឱកាសបែបនេះដល់ព្រះវិញ្ញាណឡើយ។ កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានអនុវត្តលើមនុស្ស ពន្លឺដែលព្រះអង្គចាំងលើពួកគេ ព្រមទាំងទំនុកចិត្ដដែលទ្រង់ប្រទានដល់ពួកគេ ស្ថិតស្ថេរតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើមនុស្សមិនប្រុងប្រយ័ត្ន ហើយមិនបានយកចិត្ដទុកដាក់ទេនោះ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងទៅហួសពីពួកគេ។ ប្រសិនបើមនុស្សរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅជាមួយពួកគេ ព្រមទាំងអនុវត្តកិច្ចការចំពោះពួកគេផង។ ប្រសិនបើមនុស្សមិនរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះពួកគេរស់នៅក្នុងចំណងរបស់សាតាំងហើយ។ ប្រសិនបើមនុស្សរស់នៅជាមួយនឹងនិស្ស័យខូចអាក្រក់ នោះពួកគេគ្មានវត្ដមាននៃកិច្ចការរបស់ព្រះវិញ្ញាញបរិសុទ្ធឡើយ។ ប្រសិនបើអ្នករស់នៅក្នុងដែនកំណត់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នករស់នៅក្នុងសភាពដែលព្រះជាម្ចាស់តម្រូវ នោះអ្នកក៏ក្លាយជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដែលជាកម្មសិទ្ធិរបស់ទ្រង់ ហើយកិច្ចការរបស់ទ្រង់នឹងត្រូវអនុវត្តមកលើអ្នក ប្រសិនបើអ្នកមិនមែនកំពុងរស់នៅក្នុងដែនកំណត់នៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ តែបែរជាកំពុងរស់នៅក្រោមអំណាចរបស់សាតាំង នោះច្បាស់ណាស់ថា អ្នកកំពុងតែរស់នៅក្នុងសេចក្ដីខូចអាក្រក់របស់សាតាំងហើយ។ មានតែតាមរយៈការរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការថ្វាយដួងចិត្ដរបស់អ្នកទៅទ្រង់ទេ ទើបអ្នកអាចធ្វើតាមសេចក្ដីតម្រូវរបស់ទ្រង់បាន អ្នកត្រូវតែធ្វើតាមអ្វីដែលព្រះជាម្ចាស់មានបន្ទូល ដោយយកព្រះសូរសៀងរបស់ទ្រង់មកធ្វើជាគ្រឹះនៃវត្ដមានជីវិត និងជាតថភាពរបស់អ្នក ហើយធ្វើជាសេចក្ដីនៅក្នុងជីវិតរបស់អ្នក ដល់ពេលនោះទើបអ្នកក្លាយជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកពិតជាអនុវត្ដតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះទ្រង់នឹងអនុវត្តកិច្ចការមកលើអ្នក ហើយអ្នកនឹងបានរស់នៅក្រោមព្រះពររបស់ទ្រង់ រស់នៅក្នុងពន្លឺនៃព្រះភក្រ្ដរបស់ព្រះអង្គ អ្នកនឹងយល់ដឹងអំពីកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធអនុវត្ត ហើយអ្នកនឹងបានស្គាល់នូវអំណរក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «ចូរគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយព្រះជាម្ចាស់នឹងទទួលយកអ្នក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះវិញ្ញណបរិសុទ្ធធ្វើការតាមគោលការណ៍នេះ៖ តាមរយៈការសហការរបស់មនុស្ស តាមរយៈការអធិដ្ឋាន ការស្វែងរក និងការខិតចូលយ៉ាងសកម្ម ដើម្បីកាន់តែជិតព្រះជាម្ចាស់ ទើបលទ្ធផលអាចសម្រេចបាន ហើយពួកគេនឹងត្រូវព្រះវិញ្ញាបរិសុទ្ធបំភ្លឺគំនិត និងបំភ្លឺផ្លូវ។ វាមិនមែនជាការពិតនោះទេដែលថា ព្រះវិញ្ញាណបរិសុទ្ធធ្វើការតែម្ខាងនោះ ឬថា មនុស្សធ្វើការតែម្ខាងនោះ។ ទាំងសងខាងមិនអាចខ្វះគ្នាបានទេ ហើយនៅពេលមនុស្សកាន់តែសហការ ហើយពួកគេកាន់តែប្រឹងប្រែងដើម្បីសម្រេចឲ្យបានខ្នាតគំរូនៃការទាមទាររបស់ព្រះជាម្ចាស់ នោះការងាររបស់ព្រះវិញ្ញាណបរិសុទ្ធកាន់តែមានភាពអស្ចារ្យ។ ទាល់តែមានការសហការពិតប្រាកដពីមនុស្ស បន្ថែមទៅនឹងការងាររបស់ព្រះវិញ្ញាណបរិសុទ្ធ ទើបអាចបង្កើតបទពិសោធន៍ពិតប្រាកដ និងការយល់ដឹងដ៏សំខាន់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទីបំផុត មនុស្សគ្រប់លក្ខណ៍ត្រូវបានបង្កើតមកបន្តិចម្ដងៗ តាមរយៈបទពិសោធន៍របៀបនេះ។ ព្រះជាម្ចាស់មិនធ្វើរឿងដែលហួសពីវិស័យធម្មជាតិទេ ប៉ុន្តែតាមគំនិតរវើរវាយរបស់មនុស្ស ព្រះជាម្ចាស់មានប្ញទ្ធានុភាព ហើយគ្រប់យ៉ាងគឺព្រះជាម្ចាស់ជាអ្នកធ្វើឡើង ដោយសារតែមនុស្សរង់ចាំដោយមិនធ្វើអ្វីសោះ មិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬ ធ្វើការអធិដ្ឋាន ប៉ុន្តែគ្រាន់តែរង់ចាំឲ្យព្រះវិញ្ញាណបរិសុទ្ធផ្លាស់ប្តូរពួកគេ។ ចំណែកមនុស្សដែលមានការយល់ដឹងត្រឹមត្រូវវិញ ជឿលើរឿងនេះ៖ ទង្វើរបស់ព្រះជាម្ចាស់អាចទៅឆ្ងាយបានទាល់តែការសហការរបស់ខ្ញុំទៅឆ្ងាយដែរ និងឥទ្ធិពលដែលការងារររបស់ព្រះជាម្ចាស់អាចមានក្នុងខ្លួនខ្ញុំបាន អាស្រ័យត្រង់ខ្ញុំសហការបានកម្រិតណា។ នៅពេលព្រះជាម្ចាស់មានព្រះបន្ទូល ខ្ញុំគួរតែធ្វើគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីស្វែងរក និងប្រឹងប្រែងឆ្ពោះទៅកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដ្បិតនេះហើយជាអ្វីដែលខ្ញុំគួរសម្រេចបាន។

ដកស្រង់ពី «វិធីស្គាល់ការពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ទាល់តែអ្នកហ្វឹកហាត់ដោយពិតប្រាកដ ស្វែករកដោយពិតប្រាក ធ្វើអធិដ្ឋានដោយពិតប្រាកដ និងសុខចិត្តរងទុក្ខដើម្បីជាប្រយោជន៍នៃការស្វែងរកសេចក្តីពិត ទើបព្រះវិញ្ញាណបរិសុទ្ធអាចធ្វើការនៅក្នុងខ្លួនអ្នកបាន។ មនុស្សដែលមិនស្វែងរកសេចក្តីពិត មិនមានអ្វីក្រៅពីន័យពាក្យ និងគោលលទ្ធិ ព្រមទាំងទ្រឹស្តីដែលទទេស្អាតនោះទេ ហើយមនុស្សដែលគ្មានសេចក្តីពិត ជាធម្មតា គេមានសញ្ញាណជាច្រើនអំពីព្រះជាម្ចាស់។ មនុស្សជំពូកនេះគ្រាន់តែចង់ឲ្យព្រះជាម្ចាស់ប្រែក្លាយរូបកាយជាសាច់ឈាមរបស់ពួកគេ ឲ្យទៅជារូបកាយខាងវិញ្ញាណ ដើម្បីឲ្យពួកគេអាចឡើងទៅកាន់ស្ថានសួគ៌ជាន់ទីបីបានប៉ុណ្ណោះ។ មនុស្សជំពូកនេះល្ងីល្ងើខ្លាំងណាស់! មនុស្សដែលនិយាយបែបនោះមិនមានការយល់ដឹងពីព្រះជាម្ចាស់ ឬ យល់ដឹងពីការពិតទេ ដ្បិតមនុស្សជំពូកនេះមិនមានលទ្ធភាពអាចសហការជាមួយព្រះជាម្ចាស់បាន ហើយគ្រាន់តែអាចរង់ចាំដោយមិនធ្វើអ្វីសោះ។ ប្រសិនបើមនុស្សចង់យល់ដឹងពីសេចក្តីពិត និងចង់មើលឃើញសេចក្តីពិតបានច្បាស់ ពួកគេត្រូវចូលទៅក្នុងសេចក្ដីពិត រួចយកសេចក្ដីពិតទៅអនុវត្ត ហើយជាងនេះទៀត ពួកគេត្រូវហ្វឹកហាត់ដោយពិតប្រាកដ ស្វែងរកដោយពិតប្រាកដ និងស្រេកឃ្លានដោយពិតប្រាកដ។ នៅពេលអ្នកស្រេកឃ្លាន និងនៅពេលអ្នកសហការជាមួយព្រះជាម្ចាស់ដោយពិតប្រាកដ នោះព្រះវិញ្ញាណបរិសុទ្ធនឹងផ្លាស់ប្តូរ និងធ្វើការនៅក្នុងខ្លួនអ្នកយ៉ាងពិតប្រាកដ គឺទ្រង់នឹងបំភ្លឺគំនិតអ្នកកាន់តែច្រើន និងកាន់តែឲ្យអ្នកនូវការយល់ដឹងពីការពិត នឹងរឹតតែមានប្រយោជន៍ខ្លាំងចំពោះជីវិតអ្នក។

ដកស្រង់ពី «វិធីស្គាល់ការពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តាមរយៈបទពិសោធន៍ គេអាចមើលឃើញថា ការរក្សាចិត្តឲ្យស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់ គឺជាបញ្ហាសំខាន់បំផុតមួយ។ នេះគឺជាបញ្ហាមួយដែលពាក់ព័ន្ធនឹងជីវិតខាងវិញ្ញាណរបស់មនុស្ស និងការរីកចម្រើននៅក្នុងជីវិតរបស់ពួកគេ។ លុះត្រាចិត្តរបស់អ្នកបានស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់ ទើបការស្វះស្វែងតាមរកសេចក្តីពិត និងការផ្លាស់ប្រែចិត្តគំនិតរបស់អ្នក នឹងលេចចេញជាផលផ្លែបាន។ ដោយសារអ្នកមកនៅចំពោះព្រះភ័ក្រព្រះជាម្ចាស់ ទាំងរែកបន្ទុកផង ហើយដោយសារអ្នកតែងមានអារម្មណ៍ថា អ្នកមានចំណុចខ្វះខាតច្រើន ទើបគំនិតរបស់អ្នកគិតជានិច្ចថា មានសេចក្តីពិតជាច្រើនដែលអ្នកត្រូវតែដឹង មានរឿងពិតជាច្រើនដែលអ្នកត្រូវតែឆ្លងកាត់ ហើយអ្នកគប្បីយកចិត្តទុកដាក់នឹងបំណងព្រះហឫទ័យព្រះជាម្ចាស់គ្រប់ចំណុច។ រឿងរ៉ាវទាំងអស់នេះ តែងមាននៅក្នុងចិត្តគំនិតរបស់អ្នកជានិច្ច។ គំនិតទាំងអស់នេះ ហាក់ដូចជាកំពុងសង្កត់លើអ្នកដោយកម្លាំងមួយ ដែលធ្វើឲ្យអ្នកមិនអាចដកដង្ហើមបាន ហេតុនេះ ទើបអ្នកមានអារម្មណ៍ធ្ងន់ក្នុងចិត្ត (ទោះបីជាអ្នកមិនស្ថិតក្នុងស្ថានភាពអវិជ្ជមានក៏ដោយ)។ មានតែមនុស្សជំពូកនេះទេ ទើបមានលក្ខណសម្បត្តិគ្រប់គ្រាន់នឹងទទួលយកការបើកសម្ដែងដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយត្រូវបានបណ្ដាលចិត្ត ដោយវិញ្ញាណរបស់ព្រះជាម្ចាស់។ ដោយសារបន្ទុករបស់ពួកគេ ដោយសារពួកគេមានបន្ទុកធ្ងន់នៅក្នុងចិត្ត ហើយដោយសារតម្លៃដែលពួកគេលះបង់ ព្រមទាំងទារុណកម្មដែលពួកគេបានរងទុក្ខនៅចំពោះព្រះជាម្ចាស់ ទើបអាចនិយាយបានថា ពួកគេទទួលបានការបើកសម្ដែង និងការស្រាយបំភ្លឺរបស់ទ្រង់។ ដ្បិតព្រះជាម្ចាស់មិនដែលប្រព្រឹត្តចំពោះអ្នកណាម្នាក់ ជាពិសេសឡើយ។ ទ្រង់តែងប្រព្រឹត្តចំពោះមនុស្សដោយស្មើភាពជានិច្ច តែទ្រង់ក៏មិនដែលប្រទានអ្វីមួយដល់មនុស្សដោយឥតហេតុ ឬដោយឥតលក្ខខណ្ឌដែរ។ នេះគឺជាផ្នែកមួយនៃព្រះទ័យដ៏សុចរិតរបស់ទ្រង់។ នៅក្នុងជីវិតជាក់ស្តែង មនុស្សភាគច្រើនមិនទាន់សម្រេចបាននូវការគាប់ព្រះទ័យបែបនេះទេ។ យ៉ាងហោចណាស់ក៏ចិត្តរបស់ពួកគេពុំទាន់បានបែរទៅរកព្រះជាម្ចាស់ទាំងស្រុងដែរ ហេតុនេះ ទើបពុំទាន់មានការផ្លាស់ប្តូរជាដុំកំភួនណាមួយខាងចិត្តគំនិតអំពីជីវិតរបស់ពួកគេឡើយ។ នេះមកពីពួកគេរស់នៅតែក្នុងព្រះគុណរបស់ព្រះជាម្ចាស់ និងមិនទាន់ទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនៅឡើយ។ លក្ខណវិនិច្ឆ័យដែលមនុស្សត្រូវតែមាន ដើម្បីឲ្យព្រះជាម្ចាស់អាចប្រើបាន មានដូចខាងក្រោម៖ ដួងចិត្តរបស់ពួកគេត្រូវតែបែរទៅរកព្រះជាម្ចាស់ ពួកគេរែកបន្ទុកនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមានចិត្តនឹងធឹង ហើយពួកគេមានការតាំងចិត្ត ក្នុងការស្វែងរកសេចក្តីពិត។ មានតែមនុស្សបែបនេះទេ ទើបអាចទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយជារឿយៗ ពួកគេទទួលបាននូវការបើកសម្ដែង និងការស្រាយបំភ្លឺពីទ្រង់។

ដកស្រង់ពី «ការកសាងសម្ពន្ធភាពដ៏ត្រឹមត្រូវមួយជាមួយព្រះជាម្ចាស់ គឺពិតជាសំខាន់ឥតឧបមា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មានច្បាប់មួយដើម្បីឲ្យមនុស្សទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ គឺថាទ្រង់បំភ្លឺដល់អ្នកដោយប្រើផ្នែកដែលអ្នកចង់បាន ដើម្បីឲ្យអ្នកមានមាគ៌ាក្នុងការអនុវត្ត ហើយអាចញែកខ្លួនឯងចេញពីភាពអវិជ្ជមានទាំងអស់ ដោយជួយវិញ្ញាណរបស់អ្នកទទួលបានការដោះលែង ហើយធ្វើឲ្យអ្នកកាន់តែអាចស្រឡាញ់ទ្រង់។ តាមវិធីនេះ អ្នកអាចបោះចោលនូវនិស្ស័យពុករលួយរបស់សាតាំង។ អ្នកគឺជាមនុស្សគ្មានភាពប៉ិនប្រសព្វ និងបើកចំហរ មានឆន្ទៈក្នុងការស្គាល់ខ្លួនឯង និងអនុវត្តនូវសេចក្ដីពិត។ ព្រះជាម្ចាស់ប្រាកដជានឹងប្រទានពរដល់អ្នក ដូច្នេះនៅពេលអ្នកខ្សោយ និងមានភាពអវិជ្ជមាន ព្រះជាម្ចាស់នឹងបំភ្លឺអ្នកជាទ្វេគុណ ជួយអ្នកឲ្យស្គាល់ខ្លួនឯងកាន់តែច្រើន មានឆន្ទៈប្រែចិត្តសម្រាប់ខ្លួនឯង និងអាចអនុវត្តនូវអ្វីដែលអ្នកគប្បីអនុវត្ត។ មានតែតាមវិធីនេះទេ ដែលអាចធ្វើឲ្យចិត្តរបស់អ្នកមានភាពសុខសាន្ដ និងភាពសុខស្រួល។ មនុស្សដែលយកចិត្តទុកដាក់នឹងការស្គាល់ព្រះជាម្ចាស់ អ្នកដែលយកចិត្តទុកដាក់ក្នុងការស្គាល់ខ្លួនឯង អ្នកដែលយកចិត្តទុកដាក់នឹងការអនុវត្តផ្ទាល់ខ្លួន នោះនឹងអាចទទួលបានកិច្ចការរបស់ព្រះជាម្ចាស់ជាញឹកញាប់ ព្រមទាំងទទួលបានការណែនាំ និងការបំភ្លឺរបស់ទ្រង់ផងដែរ។ ទោះបីជាមនុស្សបែបនេះអាចស្ថិតនៅក្នុងសភាពអវិជ្ជមានក៏ដោយ ក៏ទ្រង់អាចបង្វែរអ្វីៗបានភ្លាមៗ ទោះបីជាតាមរយៈសកម្មភាពមនសិការ ឬការបំភ្លឺពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចទទួលបានភាពគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើអ្នករាល់គ្នាបានរកឃើញលំនាំនៃរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការហើយឬនៅ? ជានិច្ចកាល ព្រះវិញ្ញាណបរិសុទ្ធធ្វើការលើមនុស្សដែលមានដួងចិត្តទៀងត្រង់ ហើយទ្រង់ធ្វើការ នៅពេលដែលមនុស្សជួបបញ្ហា និងកំពុងតែស្វែងរកសេចក្តីពិត។ ព្រះជាម្ចាស់នឹងមិនយកព្រះទ័យទុកដាក់ចំពោះមនុស្សដែលគ្មានការត្រិះរិះពិចារណា ឬគ្មានមនសិការជាមនុស្សសូម្បីតែបន្ដិចនោះឡើយ។ បើបុគ្គលម្នាក់ជាមនុស្សទៀងត្រង់ខ្លាំង តែក្នុងពេលមួយរយៈ ដួងចិត្តរបស់គាត់បានបែរចេញពីព្រះជាម្ចាស់ គាត់គ្មានបំណងចង់ធ្វើឲ្យប្រសើរឡើង គាត់ធ្លាក់ចូលទៅក្នុងសភាពអវិជ្ជមាន ហើយមិនខំប្រឹងចេញពីវា នៅពេលដែលគាត់មិនអធិស្ឋាន ឬស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយសភាពរបស់គាត់ ហើយគាត់មិនសហការទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការនៅក្នុងគាត់ ក្នុងអំឡុងពេលដ៏ខ្មៅងងឹតម្ដងម្កាលនៃសភាពរបស់គាត់ ឬក្នុងពេលនៃការចុះខ្សោយបណ្ដោះអាសន្នរបស់គាត់នោះឡើយ។ បើដូច្នេះ តើមនុស្សម្នាក់ដែលគ្មានមនសិការនៃភាពជាមនុស្ស អាចត្រូវបានព្រះវិញ្ញាណបរិសុទ្ធធ្វើការយ៉ាងដូចម្ដេចកើតទៅ? វាកាន់តែមិនអាចទៅរួចទៀតហើយ។ ដូច្នេះ តើមនុស្សបែបនេះគួរតែធ្វើអ្វីទៅ? តើមានផ្លូវមួយសម្រាប់ពួកគេ ដើម្បីដើរតាមដែរឬទេ? ពួកគេត្រូវតែប្រែចិត្តយ៉ាងពិតប្រាកដ ហើយក្លាយជាមនុស្សទៀងត្រង់។ តើមនុស្សម្នាក់អាចក្លាយជាមនុស្សទៀងត្រង់ដោយរបៀបណា? ជាដំបូង ដួងចិត្តរបស់អ្នកត្រូវតែបើកចំហចំពោះព្រះជាម្ចាស់ ហើយអ្នកត្រូវតែស្វែងរកសេចក្តីពិតពីព្រះជាម្ចាស់។ នៅពេលដែលអ្នកយល់អំពីសេចក្តីពិត នោះអ្នកត្រូវតែអនុវត្តតាមសេចក្ដីពិតនោះ។ បន្ទាប់មក អ្នកត្រូវតែចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ និងអនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រងលើអ្នក។ មានតែបែបនេះទេ ទើបអ្នកនឹងទទួលបានការសរសើរពីព្រះជាម្ចាស់។ អ្នកត្រូវតែទុកចោលមួយឡែកនូវកិត្យានុភាព និងអំនួតដ៏ហួសហេតុរបស់អ្នកជាមុនសិន ព្រមទាំងលះចោលផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក។ ដំបូងបំផុត ត្រូវព្យាយាមទុកចោលការទាំងនេះមួយឡែកសិន ហើយពេលដែលអ្នកបានទុកវាចោលរួចហើយ ចូរដាក់ចិត្តដាក់កាយទាំងស្រុងទៅក្នុងភារកិច្ចរបស់អ្នក និងទៅក្នុងកិច្ចការនៃការធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ បន្ទាប់មក ចាំមើលពីរបៀបដែលព្រះជាម្ចាស់ដឹកនាំអ្នក មើលថាតើដួងចិត្តរបស់អ្នកមានសេចក្តីសុខសាន្ត និងអំណរឬអត់ មើលថាតើអ្នកមានការបញ្ជាក់នេះឬអត់។ ដំបូង អ្នកត្រូវតែប្រែចិត្តយ៉ាងពិតប្រាកដ ចុះចូលខ្លួនឯង បើកចំហដួងចិត្តរបស់អ្នកចំពោះព្រះជាម្ចាស់ និងទុកចោលមួយឡែកនូវអ្វីៗដែលអ្នកឲ្យតម្លៃបំផុត។ បើអ្នកបន្តប្រកាន់ខ្ជាប់នឹងការទាំងនេះ ក្នុងពេលដែលអ្នកទូលសុំព្រះជាម្ចាស់ តើអ្នកនឹងអាចទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធគឺមានលក្ខខណ្ឌ ហើយព្រះជាម្ចាស់គឺជាព្រះដែលស្អប់ការអាក្រក់ និងជាព្រះដែលបរិសុទ្ធ។ បើមនុស្សតែងតែប្រកាន់ខ្ជាប់នឹងការទាំងនេះ តែងតែលាក់បាំងអារម្មណ៍ចំពោះព្រះជាម្ចាស់ ហើយបដិសេធកិច្ចការ និងការដឹកនាំរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងឈប់ធ្វើការលើពួកគេទៀតហើយ។ នោះមិនមែនដោយសារតែព្រះជាម្ចាស់ត្រូវតែធ្វើការនៅក្នុងមនុស្សគ្រប់គ្នា ឬថាទ្រង់នឹងត្រូវបង្ខំអ្នកឲ្យធ្វើនេះ ឬធ្វើនោះឡើយ។ ទ្រង់មិនបង្ខំអ្នកឡើយ។ កិច្ចការនៃពួកវិញ្ញាណអាក្រក់ គឺបង្ខំឲ្យមនុស្សធ្វើនេះធ្វើនោះ ហើយថែមទាំងចង់កាន់កាប់ និងត្រួតត្រាលើមនុស្សទៀតផង។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការយ៉ាងទន់ភ្លន់ជាពិសេស។ ទ្រង់ប៉ះពាល់អ្នក ហើយអ្នកមិនមានអារម្មណ៍ដឹងឡើយ។ អ្នកគ្រាន់តែមានអារម្មណ៍ថា អ្នកដូចជាចាប់ផ្ដើមយល់ ឬដឹងអំពីអ្វីមួយ ដោយមិនដឹងខ្លួន។ នេះគឺជារបៀបដែលព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់មនុស្ស ហើយបើពួកគេចុះចូល នោះពួកគេនឹងរកឃើញថា ពួកគេអាចប្រែចិត្តបានយ៉ាងពិតប្រាកដមិនខាន។

ដកស្រង់ពី «ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ពេលខ្លះ នៅពេលដែលស្ថិតក្នុងស្ថានភាពមិនប្រក្រតី អ្នកបាត់បង់ព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយទៅជាមិនអាចមានអារម្មណ៍ចំពោះព្រះជាម្ចាស់នៅពេលអ្នកអធិស្ឋាន។ វាជារឿងធម្មតាទេ ដែលមានអារម្មណ៍ភ័យខ្លាចនៅក្នុងស្ថានភាពបែបនេះ។ អ្នកគួរតែចាប់ផ្តើមស្វែងរកភ្លាមៗ។ បើអ្នកមិនស្វែងរកទេ ព្រះជាម្ចាស់នឹងឃ្លាតឆ្ងាយពីអ្នក ហើយអ្នកនឹងមិនមានព្រះវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយលើសពីនេះទៅទៀត អ្នកនឹងមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ក្នុងរយៈពេលមួយថ្ងៃ ពីរថ្ងៃ សូម្បីតែមួយខែ ឬពីរខែផង។ ក្នុងស្ថានភាពទាំងនេះអ្នកប្រែទៅជាស្ពឹកយ៉ាងខ្លាំង ហើយអ្នកនឹងត្រូវជាប់ជាឈ្លើយរបស់សាតាំងម្តងទៀត រហូតដល់អ្នកមានសមត្ថភាពធ្វើសកម្មភាពគ្រប់បែបយ៉ាងបាន។ អ្នកលោភលន់ទ្រព្យសម្បត្តិ បោកបញ្ឆោតបងប្អូនប្រុសស្រីរបស់អ្នក មើលខ្សែភាពយន្ត និងវីដេអូ លេងល្បែងម៉ាចុង ហើយថែមទាំងជក់បារី និងផឹកស៊ីដោយគ្មានវិន័យ។ ចិត្តរបស់អ្នកបានងាកចេញឆ្ងាយពីព្រះជាម្ចាស់ អ្នកបានទៅតាមផ្លូវផ្ទាល់ខ្លួនដោយសម្ងាត់ហើយអ្នកបានធ្វើការវិនិច្ឆ័យលើកិច្ចការបស់ព្រះជាម្ចាស់ដោយបំពាន។ ក្នុងករណីខ្លះ មនុស្សធ្លាក់ខ្លួនក្នុងកម្រិតទាបខ្លាំង ដែលធ្វើឲ្យពួកគេមិនមានអារម្មណ៍ខ្មាស់អៀន ឬអាម៉ាស់ ក្នុងការប្រព្រឹត្ដអំពើបាបនៃធម្មជាតិផ្លូវភេទ។ មនុស្សប្រភេទនេះត្រូវបានបោះបង់ចោលដោយព្រះវិញ្ញាណបរិសុទ្ធ តាមពិតទៅ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធគ្មានវត្តមាននៅក្នុងមនុស្សបែបនេះជាយូរមកហើយ។ មនុស្សម្នាក់អាចមើលឃើញពួកគេកាន់តែលិចលង់ជ្រៅទៅក្នុងសេចក្ដីពុករលួយ តែនៅពេលដែលដៃនៃអំពើអាក្រក់កាន់តែលាតសន្ធឹងវែងទៅៗប៉ុណ្ណោះ។ នៅចុងបញ្ចប់ ពួកគេបដិសេធអត្ថិភាពនៃផ្លូវដែលមានស្រាប់ ហើយត្រូវបានចាប់ជាឈ្លើយដោយសាតាំងនៅពេលដែលពួកគេធ្វើបាប។ ប្រសិនបើអ្នករកឃើញថា អ្នកគ្រាន់តែមានព្រះវត្ដមានរបស់ព្រះវិញ្ញាណបរិសុទ្ធ តែខ្វះនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះវាគឺជាស្ថានភាពដ៏គ្រោះថ្នាក់មួយដែលអាចកើតមានរួចទៅហើយ។ នៅពេលដែលអ្នកមិនអាចសូម្បីតែដឹងអំពីព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ ពេលនោះអ្នកជិតដល់ពេលស្លាប់ហើយ។ ប្រសិនបើអ្នកមិនប្រែចិត្តទេ នោះអ្នកនឹងវិលត្រឡប់ទៅសាតាំងវិញទាំងស្រុង ហើយអ្នកនឹងស្ថិតនៅក្នុងចំណោមពួកអ្នកដែលត្រូវលុបបំបាត់ចោល។ ដូច្នេះ នៅពេលអ្នករកឃើញថាអ្នកស្ថិតនៅក្នុងសភាពមួយដែលមានតែព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ (អ្នកមិនធ្វើបាប អ្នកគ្រប់គ្រងខ្លួនឯងបាន ហើយអ្នកមិនធ្វើអ្វីសោះទាស់ទទឹងនឹងព្រះជាម្ចាស់) ប៉ុន្តែអ្នកខ្វះនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ (អ្នកមិនមានអារម្មណ៍រំជួលចិត្តនៅពេលដែលអ្នកអធិស្ឋាន អ្នកមិនទទួលបាននូវការបំភ្លឺ ឬការយល់ដឹងជ្រួតជ្រាបទាល់តែសោះ នៅពេលដែលអ្នកបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកព្រងើយកន្ដើយចំពោះការបរិភោគ និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកមិនដែលមានការរីកចម្រើនអ្វីសោះក្នុងជីវិតរបស់អ្នក ហើយអ្នកបានបាត់បង់ការបំភ្លឺដ៏អស្ចារ្យជាយូរមកហើយ) ក្នុងគ្រានោះ អ្នកត្រូវប្រយ័ត្នឲ្យបានច្រើន។ អ្នកមិនត្រូវបណ្ដោយខ្លួនឯងទេ អ្នកក៏មិនត្រូវផ្ដល់សេរីភាពចំពោះអត្តចរិតផ្ទាល់ខ្លួនរបស់អ្នកទៀតឡើយ។ ព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធអាចនឹងបាត់ទៅវិញនៅពេលណាមួយ។ នេះជាមូលហេតុដែលស្ថានភាពបែបនេះមានគ្រោះថ្នាក់ខ្លាំងបំផុត។ ប្រសិនបើអ្នករកឃើញខ្លួនឯងនៅក្នុងសភាពបែបនេះ សូមព្យាយាមបង្វែរអ្វីៗត្រលប់ក្រោយ ឲ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន។ ដំបូង អ្នកគួរតែបន្លឺនូវសេចក្ដីអធិស្ឋានអំពីការប្រែចិត្ត ហើយទូលសុំឲ្យព្រះជាម្ចាស់សម្ដែងសេចក្តីមេត្តាករុណារបស់ទ្រង់មកលើអ្នកម្តងទៀត។ ចូរអធិស្ឋានឲ្យអស់ពីចិត្ត ហើយធ្វើឲ្យចិត្តអ្នកស្ងប់ស្ងៀមដើម្បីបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានច្រើន។ ជាមួយនឹងគ្រឹះនេះ អ្នកត្រូវចំណាយពេលឲ្យបានច្រើនថែមទៀតក្នុងការអធិស្ឋាន។ ចូរអ្នកខិតខំប្រឹងប្រែងច្រៀង អធិស្ឋាន បរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានទ្វេដង ហើយបំពេញភារកិច្ចរបស់អ្នក។ នៅពេលដែលអ្នកស្ថិតក្នុងភាពទន់ខ្សោយបំផុត ចិត្តរបស់អ្នកងាយនឹងត្រូវសណ្ឋិតដោយសាតាំងខ្លាំងណាស់។ នៅពេលដែលការនោះកើតឡើង ចិត្តរបស់អ្នកនឹងត្រូវដាច់ចេញពីព្រះជាម្ចាស់ ហើយត្រលប់ទៅសាតាំងវិញ ខណៈនោះអ្នកនឹងស្ថិតនៅដោយគ្មានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ។ ក្នុងស្ថានភាពបែបនេះ វាពិបាកទ្វេដងក្នុងការទទួលបានមកវិញនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ វាជាការប្រសើរក្នុងការស្វែងរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ខណៈពេលដែលទ្រង់កំពុងគង់នៅជាមួយអ្នក ដែលនឹងអនុញ្ញាតឲ្យព្រះជាម្ចាស់ប្រទាននូវការបំភ្លឺរបស់ទ្រង់បន្ថែមទៀតមកលើអ្នក និងមិនបណ្តាលឲ្យទ្រង់បោះបង់ចោលអ្នកឡើយ។ ការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការបំពេញមុខងាររបស់អ្នក ហើយការបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ សុទ្ធតែធ្វើឡើងដើម្បីឲ្យសាតាំងគ្មានឱកាសធ្វើកិច្ចការរបស់វា និងដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធអាចធ្វើការនៅក្នុងចិត្តអ្នកបាន។ ប្រសិនបើអ្នកមិនទទួលបានមកវិញនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធតាមរបៀបនេះទេ ប្រសិនបើអ្នកគ្រាន់តែរង់ចាំ នោះការទទួលបានមកវិញនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងមិនមានភាពងាយស្រួលទេ នៅពេលដែលអ្នកបានបាត់បង់ព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ លុះត្រាតែព្រះវិញ្ញាណបរិសុទ្ធបានផ្លាស់ប្ដូរអ្នកជាពិសេស ឬក៏ធ្វើឲ្យអ្នកជ្រួតជ្រាបច្បាស់ និងបំភ្លឺអ្នកជាពិសេស។ ទោះយ៉ាងនេះក៏ដោយ វាមិនមែនចំណាយពេលតែមួយថ្ងៃ ឬពីរថ្ងៃ ដើម្បីឲ្យសភាពរបស់អ្នកបានត្រលប់មកដូចដើមវិញនោះឡើយ ពេលខ្លះ សូម្បីតែប្រាំមួយខែហើយ ក៏មិនទាន់ត្រលប់ដូចដើមវិញដែរ។ ទាំងអស់នេះគឺដោយសារតែមនុស្សងាយស្រួលចំពោះខ្លួនឯងពេក មិនអាចឆ្លងកាត់រឿងរ៉ាវផ្សេងៗតាមរបៀបធម្មតាមួយ ដូច្នេះហើយបានជាត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោល។ ទោះបីជាអ្នកទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធមកវិញក៏ដោយ ក៏កិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់អាចនៅតែមិនទាន់ច្បាស់សំរាប់អ្នកនៅឡើយ ពីព្រោះអ្នកបានធ្លាក់ចុះឆ្ងាយក្នុងបទពិសោធន៍ជីវិតរបស់អ្នក ហាក់ដូចជាអ្នកបាននៅដាច់ឆ្ងាយរាប់ពាន់ម៉ាយអ៊ីចឹង។ តើនេះមិនមែនជារឿងដែលគួរឲ្យភ័យខ្លាចទេឬ? ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមមានបន្ទូលប្រាប់ដល់មនុស្សបែបនេះថា វាមិនទាន់យឺតពេលទេក្នុងការប្រែចិត្តឥឡូវនេះ ប៉ុន្តែមានលក្ខខណ្ឌមួយគឺថា៖ អ្នកត្រូវតែខិតខំធ្វើកិច្ចការ ហើយមិនត្រូវខ្ជិលច្រអូសឡើយ។ ប្រសិនបើអ្នកដទៃអធិស្ឋានប្រាំដងក្នុងមួយថ្ងៃ អ្នកត្រូវអធិស្ឋានដប់ដង។ ប្រសិនបើអ្នកដទៃបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់រយៈពេលពីរម៉ោងក្នុងមួយថ្ងៃ អ្នកក៏ត្រូវធ្វើដូច្នេះក្នុងរយៈពេលបួន ឬប្រាំមួយម៉ោងដែរ ហើយប្រសិនបើអ្នកដទៃស្តាប់ចំរៀងទំនុកតម្ដើងរយៈពេលពីរម៉ោង អ្នកត្រូវស្តាប់យ៉ាងហោចណាស់ឲ្យបានកន្លះថ្ងៃ។ ចូរមានមេត្រីភាពនៅចំពោះព្រះជាម្ចាស់ ហើយគិតអំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ជារឿយៗ រហូតដល់អ្នកត្រូវបានផ្លាស់ប្តូរ ចិត្តរបស់អ្នកវិលត្រឡប់ទៅរកព្រះជាម្ចាស់វិញ ហើយអ្នកលែងហ៊ានវង្វេងចេញឆ្ងាយពីព្រះជាម្ចាស់ទៀត មានតែពេលនោះទេដែលការប្រព្រឹត្ដរបស់អ្នកនឹងបង្កើតផលផ្លែ ហើយមានតែពេលនោះទេ ដែលអ្នកនឹងអាចស្ដារឡើងវិញនូវសភាពធម្មតាពីមុនរបស់អ្នកបាន។

ដកស្រង់ពី «របៀបចូលទៅក្នុងសភាពធម្មតា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលអ្នកយកចិត្តទុកដាក់ ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន អ្នកទទួលអម្រែកកាន់តែធ្ងន់ ហើយពេលដែលអ្នកទទួលអម្រែកកាន់តែធ្ងន់ នោះអ្នកនឹងមានបទពិសោធន៍កាន់តែច្រើន។ ពេលដែលអ្នកយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះអង្គនឹងដាក់អម្រែកមកលើអ្នក ហើយក្រោយមកទ្រង់នឹងបំភ្លឺភ្នែកអ្នកអំពីកិច្ចការដែលទ្រង់ប្រគល់ដល់អ្នក។ នៅពេលព្រះជាម្ចាស់ផ្តល់អម្រែកនេះដល់អ្នក អ្នកនឹងយកចិត្តទុកដាក់ដល់សេចក្តីពិតពាក់ព័ន្ធគ្រប់យ៉ាង ខណៈពេលដែលអ្នកធ្វើការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមានអម្រែក ពាក់ព័ន្ធនឹងស្ថានភាពជីវិតរបស់បងប្អូនប្រុសស្រីរបស់អ្នក នេះគឺជាអម្រែកដែលព្រះជាម្ចាស់ប្រគល់ឲ្យអ្នក ហើយអ្នកនឹងរែកអម្រែកនេះជានិច្ច នៅក្នុងការអធិស្ឋានប្រចាំថ្ងៃរបស់អ្នក។ អ្វីដែលព្រះជាម្ចាស់ធ្វើ គឺជាអម្រែករបស់អ្នក ហើយអ្នកចង់ធ្វើបែបនេះ ដែលព្រះជាម្ចាស់ចង់ធ្វើ។ នេះជាអត្ថន័យនៃការរែកអម្រែករបស់ព្រះជាម្ចាស់ ជារបស់ខ្លួនឯងផ្ទាល់។ ត្រង់ចំណុចនេះ នៅក្នុងការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកនឹងផ្តោតការយកចិត្តទុកដាក់លើបញ្ហាប្រភេទនេះ ហើយអ្នកនឹងឆ្ងល់ថា តើខ្ញុំនឹងដោះស្រាយបញ្ហាទាំងនេះដោយវិធីណា? តើខ្ញុំអាចធ្វើឲ្យបងប្អូនប្រុសស្រីរបស់ខ្ញុំទទួលបានភាពស្រាកស្រាន្ត និងរកឃើញក្តីអំណរខាងវិញ្ញាណដោយវិធីណា? អ្នកក៏នឹងផ្តោតលើការដោះស្រាយបញ្ហាទាំងនេះ ពេលដែលអ្នកប្រកបគ្នា ហើយពេលដែលអ្នកហូប និងផឹកទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកនឹងផ្តោតលើការហូប និងការផឹកព្រះបន្ទូលដែលពាក់ព័ន្ធនឹងបញ្ហាទាំងនេះ។ អ្នកក៏នឹងរែកអម្រែក ខណៈពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ។ ពេលដែលអ្នកបានយល់ពីតម្រូវការរបស់ព្រះជាម្ចាស់ អ្នកនឹងមានគំនិតច្បាស់ជាងមុន អំពីផ្លូវដែលអ្នកជ្រើសរើស។ នេះគឺជាការបំភ្លឺ និងការបើកបង្ហាញនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអម្រែករបស់អ្នកបាននាំមកឲ្យអ្នក ហើយនេះគឺជាការនាំផ្លូវរបស់ព្រះជាម្ចាស់ដែលបានប្រគល់ដល់អ្នកផងដែរ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ប្រសិនបើអ្នកគ្មានអម្រែកនោះទេ នោះអ្នកនឹងមិនយកចិត្តទុកដាក់ទេពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខណៈពេលដែលរែកអម្រែកមួយ អ្នកអាចយល់ដឹងនូវសារៈសំខាន់នៃព្រះបន្ទូល រកឃើញផ្លូវរបស់អ្នក ហើយយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ នៅក្នុងការអធិស្ឋានរបស់អ្នក អ្នកគួរទូលសុំឲ្យព្រះជាម្ចាស់ដាក់អម្រែកឲ្យអ្នកកាន់តែច្រើន និងប្រគល់កិច្ចការអស្ចារ្យជាងមុនដល់អ្នក ដូច្នេះទើបនៅខាងមុខអ្នក អ្នកអាចមានផ្លូវអនុវត្តច្រើនជាងមុន ដើម្បីឲ្យការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ កាន់តែមានការជះឥទ្ធិពលល្អប្រសើរជាងមុន ដើម្បីឲ្យអ្នកបានលូតលាស់ ហើយអាចយល់ដឹងសារៈសំខាន់នៃព្រះបន្ទូលរបស់ទ្រង់ និងដើម្បីឲ្យអ្នកកាន់តែអាចឲ្យព្រះវិញ្ញាណបរិសុទ្ធរុញច្រានអ្នកបានច្រើនជាងមុន។

ការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការអនុវត្តការអធិស្ឋាន ការទទួលយកអម្រែករបស់ព្រះជាម្ចាស់ និងការទទួលយកកិច្ចការដែលទ្រង់ប្រគល់ជូនអ្នក ទាំងអស់នេះគឺដើម្បីអាចឲ្យមានផ្លូវមួយចំពោះមុខអ្នក។ អ្នកទទួលអម្រែកពីព្រះកាន់តែច្រើន នោះវាកាន់តែងាយស្រួលក្នុងការដែលឲ្យទ្រង់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍។ អ្នកខ្លះមិនចង់សហការជាមួយអ្នកដទៃនៅក្នុងការបម្រើព្រះនោះទេ ទោះបីជានៅពេលដែលពួកគេត្រូវបានត្រាស់ហៅក៏ដោយ។ ពួកគេទាំងនេះគឺជាមនុស្សកម្ជិល ដែលចង់តែរីករាយនឹងអ្វីដែលផ្ដល់ភាពងាយស្រួលប៉ុណ្ណោះ។ ពេលដែលអ្នកត្រូវបានស្នើឲ្យបម្រើ ដោយសហការជាមួយអ្នកដទៃកាន់តែច្រើន នោះអ្នកនឹងទទួលបទពិសោធន៍កាន់តែច្រើន។ ដោយសារអ្នកមានអម្រែក និងបទពិសោធន៍កាន់តែច្រើន អ្នកនឹងទទួលបានឱកាសកាន់តែច្រើនដើម្បីបានគ្រប់លក្ខណ៍។ ដូច្នេះហើយ ប្រសិនបើអ្នកអាចបម្រើព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត នោះអ្នកនឹងយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់។ ពេលនោះ អ្នកនឹងមានឱកាសកាន់តែច្រើនដើម្បីឲ្យព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍។ មានតែមនុស្សក្រុមនេះទេ ដែលកំពុងត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍នៅពេលបច្ចុប្បន្ននេះ។ ព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់អ្នកកាន់តែច្រើន នោះអ្នកមានពេលវេលាយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់កាន់តែច្រើន ព្រះអង្គធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍កាន់តែច្រើន ហើយព្រះជាម្ចាស់នឹងទទួលយកកាន់កាន់តែច្រើន រហូតដល់ចុងបញ្ចប់ អ្នកនឹងក្លាយជាមនុស្សម្នាក់ ដែលព្រះជាម្ចាស់ប្រើ។ នៅពេលបច្ចុប្បន្ននេះ មានមនុស្សមួយចំនួនមិនរែកអម្រែកសម្រាប់ក្រុមជំនុំទេ។ មនុស្សទាំងនេះ ជាពួកខ្ជីខ្ជា និងខ្ជិលច្រអូស ហើយពួកគេខ្វល់ខ្វាយតែខាងផ្នែកសាច់ឈាមរបស់ពួកគេប៉ុណ្ណោះ។ មនុស្សប្រភេទនេះ គឺពិតជាអាត្មានិយមខ្លាំងណាស់ ហើយពួកគេក៏ជាមនុស្សខ្វាក់ផង។ ប្រសិនបើអ្នកមិនអាចមើលឃើញបញ្ហានេះច្បាស់នោះទេ អ្នកនឹងមិនរែកអម្រែកណាមួយឡើយ។ កាលណាអ្នកយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យព្រះកាន់តែច្រើន នោះព្រះជាម្ចាស់នឹងប្រគល់អម្រែកកាន់តែធ្ងន់ដល់អ្នក។ មនុស្សអាត្មានិយម មិនចង់ឈឺចាប់បែបនេះទេ។ ពួកគេក៏មិនចង់លះបង់អ្វីដែរ ហើយជាលទ្ធផល ពួកគេនឹងខកឱកាសទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់។ តើពួកមិនមែនកំពុងតែបង្កគ្រោះថ្នាក់ដល់ខ្លួនទេឬអី?

ដកស្រង់ពី «ចូរយកចិត្តទុកដាក់ចំពោះ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដើម្បីទទួលបានភាពគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ២. មនុស្សដែលអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមនុស្សដែលមិនអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ

បន្ទាប់៖ ៤. អ្វីជាកម្មសិទ្ធិរបស់អារក្ស ហើយអ្វីជាការបើកបង្ហាញនៃកម្មសិទ្ធិរបស់អារក្ស

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់តែមួយ

នៅពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយ ព្រះជាម្ចាស់បានចាប់ផ្ដើមផែនការគ្រប់គ្រងរបស់ទ្រង់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិ។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ