មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីជំនឿដ៏ពិត | តើការជំនុំជម្រះរបស់ព្រះជាម្ចាស់ដើម្បីការបន្សុទ្ធនិងការសង្រ្គោះ ឬដើម្បីការថ្កោលទោស និងការវិនាសសាបសូន្យ?

18-05-2022

នៅពេលដែលមហន្តរាយរាលដាលពាសពេញពិភពលោក ពួកអ្នកជឿលើព្រះអម្ចាស់បានទន្ទឹងរង់ចាំឲ្យព្រះអម្ចាស់យេស៊ូវយាងមកនៅលើពពក និងនាំពួកគេឡើងទៅលើមេឃ ដើម្បីជួបទ្រង់ និងរួចផុតពីមហន្តរាយ។ យ៉ាងណាមិញ ពួកគេនៅតែមិនទាន់បានឃើញព្រះអម្ចាស់យេស៊ូវយាងចុះមកនៅលើពពកនៅឡើយទេ ហើយផ្ទុយទៅវិញ ផ្លេកបន្ទោរពីទិសខាងកើតកំពុងតែធ្វើបន្ទាល់ថា ទ្រង់បានយាងត្រឡប់មកវិញហើយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស ដោយសម្ដែងចេញសេចក្តីពិត ដើម្បីធ្វើកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សទាំងស្រុង។ ការនេះធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលជាខ្លាំង។ ពួកគេគិតថា៖ «ព្រះអម្ចាស់គួរតែនាំពួកអ្នកជឿឡើងទៅលើមេឃជាមុនសិន។ សំខាន់ត្រូវសង្រ្គោះយើងពីមហន្តរាយជាមុនសិន។ ហេតុអ្វីក៏ព្រះជាម្ចាស់សម្ដែងចេញសេចក្តីពិត ដើម្បីធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយទៅវិញ? យើងគ្រប់គ្នាបានទទួលការអត់ទោសបាបរបស់យើង និងត្រូវបានព្រះជាម្ចាស់រាប់ជាសុចរិតរួចហើយ ដូច្នេះ តើចាំបាច់អ្វីត្រូវមានការជំនុំជម្រះរបស់ព្រះជាម្ចាស់ទៀតនោះ?» មនុស្សភាគច្រើនជឿថា នៅគ្រាចុងក្រោយ ការជំនុំជម្រះរបស់ព្រះជាម្ចាស់នឹងផ្តោតទៅលើអ្នកមិនជឿ ថាការជំនុំជម្រះគឺជាការថ្កោលទោស និងការបំផ្លាញ ហើយយើងគ្រប់គ្នាដែលបានទទួលការអត់ទោសបាប នឹងមិនត្រូវទទួលការជំនុំជម្រះឡើយ។ ដូច្នេះ តើការជំនុំជម្រះមនុស្សជាតិរបស់ព្រះជាម្ចាស់ដើម្បីការបន្សុទ្ធនិងការសង្រ្គោះ ឬដើម្បីការថ្កោលទោសនិងការវិនាសសាបសូន្យ? វីដេអូភាគអំពី «ការស្វែងរកសេចក្តីជំនឿដ៏ពិត» នេះនឹងនាំអ្នកឲ្យស្វែងរកសេចក្តីពិត និងដឹងអំពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់។

មើល​​បន្ថែម​

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល