១. អ្វីជាជីវិតខាងវិញ្ញាណដ៏សាមញ្ញ ហើយអ្វីជាការចូលពាក់ព័ន្ធនឹងក្នុងពិធីសាសនា

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

សេចក្ដីជំនឿលើព្រះជាម្ចាស់ត្រូវការជីវិតខាងវិញ្ញាណបែបធម្មតា ដែលជាគ្រឹះសម្រាប់ពិសោធន៍នូវព្រះបន្ទូលរបស់ព្រះម្ចាស់ ហើយឈានទៅរកការពិត។ តើសព្វថ្ងៃនេះ ការអនុវត្តនូវការអធិស្ឋាន ការចូលទៅជិតព្រះជាម្ចាស់ ការច្រៀងបទទំនុកតម្កើង ការផ្ចង់ចិត្ត និងការជញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់អ្នករាល់គ្នា មានតម្លៃស្មើនឹង «ជីវតខាងវិញ្ញាណបែបធម្មតា» ដែរឬទេ? គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាដឹងប្រាកដនោះទេ។ ជីវិតខាងវិញ្ញាណបែបធម្មតា មិនត្រូវបានកំណត់ចំពោះការអនុវត្តន៍ដូចជាការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការរួមចំណែកជីវិតក្នុងពួកជំនុំ និងការហូបនិងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ វាទាក់ទងនឹងការរស់នៅក្នុងជីវិតខាងវិញ្ញាណបែបថ្មី និងរស់រវើក។ អ្វីដែលសំខាន់នោះ គឺមិនមែនជារបៀបដែលអ្នកអនុវត្តនោះទេ ប៉ុន្តែជាផលផ្លែដែលចេញពីការអនុវត្តរបស់អ្នកវិញ។ មនុស្សភាគច្រើនជឿថាជីវិតខាងវិញ្ញាណបែបធម្មតាតម្រូវឲ្យមានការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូបនិងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការជញ្ជឹងគិតពីព្រះបន្ទូលរបស់ទ្រង់ ដោយមិនបានគិតថាតើការអនុវត្តបែបនោះពិតជាមានឥទ្ធិពល ឬនាំទៅរកការយល់ដឹងពិតប្រាកដឬយ៉ាងណានោះទេ។ មនុស្សទាំងនេះផ្តោតលើការធ្វើតាមនីតិវិធីបែបទំនើបដោយមិនគិតពីលទ្ធផលរបស់ពួកគេនោះឡើយ។ ពួកគេគឺជាមនុស្សដែលរស់នៅក្នុងពិធីតាមបែបសាសនា មិនមែនជាមនុស្សដែលរស់នៅក្នុងព្រះវិហារទេ ហើយក្នុងចំពោមពួកគេ មានតិចណាស់ដែលជារាស្ត្រនៃនគរព្រះ។ ការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជាការធ្វើតាមអ្វីដែលត្រូវបានធ្វើឡើងដោយការបង្ខិតបង្ខំ និងដើម្បីធ្វើតាមនិន្នាការប៉ុណ្ណោះ មិនមែនដោយឆន្ទៈ និងចេញពីចិត្តទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលអធិស្ឋាន ឬច្រៀងសរសើរទាំងអស់នេះ ភាគច្រើនការខំប្រឹងប្រែងរបស់ពួកគេនឹងមិនទទួលបានផលផ្លែនោះទេ ដ្បិតអ្វីដែលពួកគេអនុវត្តគឺគ្រាន់តែជាច្បាប់ និងពិធីតាមបែបសាសនាប៉ុណ្ណោះ។ ពួកគេពិតជាមិនបានអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ពួកគេផ្តោតតែទៅលើការនិយាយបង្វែរទៅតាមរបៀបដែលពួកគេអនុវត្ត ហើយពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាវិន័យដែលត្រូវដើរតាម។ មនុស្សបែបនេះមិនយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីអនុវត្តតាមទេ។ ពួកគេគ្រាន់តែបំពេញសាច់ឈាមរបស់ពួកគេ ហើយសម្តែងអោយមនុស្សផ្សេងទៀតបានឃើញប៉ុណ្ណោះ។ វិន័យនិងពិធីសាសនាទាំងនេះសុទ្ធតែមានដើមកំណើតពីមនុស្ស មិនមែនមកពីព្រះជាម្ចាស់នោះទេ។ ព្រះជាម្ចាស់ទ្រង់មិនប្រកាន់នូវច្បាប់ទេ ហើយក៏មិនត្រូវស្ថិតនៅក្រោមក្រឹត្យវិន័យណាមួយដែរ។ ផ្ទុយទៅវិញព្រះអង្គទ្រង់ធ្វើការថ្មីៗជារៀងរាល់ថ្ងៃ ដោយសម្រេចនូវការងារដែលជាក់ស្តែង។ ដូចជាមនុស្សនៅក្នុងព្រះវិហារ Three-self Church ដែលដាក់កម្រិតខ្លួនអ្នកក្នុងការអនុវត្ត ដោយការចូលរួមក្នុងកម្មវិធីថ្វាយបង្គំពេលព្រឹកជារៀងរាល់ថ្ងៃ ថ្វាយនូវការអធិស្ឋានពេលល្ងាច និងការអធិស្ឋានអរព្រះគុណនៅមុនពេលបរិភោគអាហារ និងថ្វាយការអរព្រះគុណក្នុងគ្រប់ការទាំងអស់។ មិនថាពួកគេធ្វើច្រើនប៉ុនណា និងធ្វើយូរប៉ុនណានោះទេ ពួកគេនឹងមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នៅពេលដែលមនុស្សរស់នៅដោយលើកតម្កើងច្បាប់ ហើយឲ្យចិត្តរបស់ពួកគេផ្តោតលើវិធីសាស្រ្តនៃការអនុវត្តន៍ នោះព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើការបានឡើយ ពីព្រោះចិត្តរបស់ពួកគេត្រូវបានត្រួតត្រាដោយច្បាប់ និងសញ្ញាណរបស់មនុស្ស។ ដូច្នេះ ព្រះជាម្ចាស់មិនអាចធ្វើអន្តរាគមន៍ និងធ្វើការលើពួកគេបានទេ ហើយពួកគេអាចត្រឹមបន្តរស់នៅក្រោមការគ្រប់គ្រងនៃក្រឹត្យវិន័យប៉ុណ្ណោះ។ មនុស្សបែបនេះ គឺមិនអាចទទួលបាននូវការសរសើរពីព្រះជាម្ចាស់ជារៀងរហូត។

ដកស្រង់ពី «ទាក់ទងទៅនឹងជីវិតខាងវិញ្ញាណបែបធម្មតា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើជីវិតផ្នែកព្រលឹងវិញ្ញាណ គឺជាជីវិតបែបណា? ជីវិតផ្នែកព្រលឹងវិញ្ញាណ គឺជាជីវិតដែលដួងចិត្តរបស់អ្នកបានបែរទៅរកព្រះជាម្ចាស់ទាំងស្រុង និងអាចយកចិត្តទុកដាក់ចំពោះសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់។ វាជាជីវិតដែលអ្នករស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចិត្តរបស់អ្នកគ្មានអ្វីផ្សេងទៀតឡើយ អ្នកអាចយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅសព្វថ្ងៃនេះ និងជាជីវិតដែលដឹកនាំដោយពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធនៅសព្វថ្ងៃនេះ ដើម្បីបំពេញកាតព្វកិច្ចរបស់អ្នក។ ជីវិតរវាងមនុស្ស និងព្រះជាម្ចាស់ គឺជាជីវិតផ្នែកព្រលឹងវិញ្ញាណ។ ប្រសិនបើអ្នកមិនអាចដើរតាមពន្លឺនៅថ្ងៃនេះទេ នោះទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះជាម្ចាស់មាននូវគំលាតមួយកើតឡើង វាថែមទាំងអាចមានលក្ខណៈធ្ងន់ធ្ងរ ហើយអ្នកមិនមានជីវិតផ្នែកព្រលឹងវិញ្ញាណទេ។ ទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ត្រូវបានសង់ឡើងនៅលើគ្រឹះនៃការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ តើអ្នកមានជីវិតធម្មតាផ្នែកព្រលឹងវិញ្ញាណដែរឬទេ? តើអ្នកមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ដែរឬទេ? តើអ្នកជាមនុស្សម្នាក់ដែលធ្វើតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? ប្រសិនបើអ្នកអាចដើរតាមពន្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន ហើយអាចយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងចូលក្នុងព្រះបន្ទូលទាំងនោះ នោះអ្នកជាមនុស្សម្នាក់ដែលដើរតាមចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកមិនដើរតាមចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធទេ នោះប្រាកដណាស់ថាអ្នកជាមនុស្សម្នាក់ដែលមិនស្វែងរកសេចក្តីពិត។ ព្រះវិញ្ញាណបរិសុទ្ធមិនមានឱកាសធ្វើការនៅក្នុងអស់អ្នកដែលគ្មានបំណងចិត្តចង់ឲ្យខ្លួនឯងរីកចម្រើននោះទេ ហើយជាលទ្ធផល មនុស្សបែបនេះមិនអាចប្រមូលកម្លាំងរបស់ខ្លួនទេ ហើយតែងតែអកម្មជានិច្ច។ ថ្ងៃនេះ តើអ្នកដើរតាមចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធដែរ ឬទេ? តើអ្នកស្ថិតក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើអ្នកបានចេញពីសភាវអកម្មហើយ ឬនៅ? អស់អ្នកដែលជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកដែលយកកិច្ចការរបស់ព្រះជាម្ចាស់ធ្វើជាគ្រឹះ និងដើរតាមពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន ពួកគេសុទ្ធតែស្ថិតនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់មានលក្ខណៈពិតប្រាកដ និងត្រឹមត្រូវយ៉ាងច្បាស់លាស់ ហើយប្រសិនបើអ្នកជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាទ្រង់មានបន្ទូលពីអ្វី នោះអ្នកជាមនុស្សម្នាក់ដែលស្វែងរកការចូលទៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហើយតាមរយៈវិធីនេះ អ្នកបានបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ។

ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ជីវិតខាងវិញ្ញាណបែបធម្មតា គឺជាជីវិតដែលរស់នៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់។ នៅពេលអធិស្ឋាន មនុស្សម្នាក់អាចធ្វើឲ្យចិត្តរបស់ខ្លួនស្ងប់នៅចំពោះព្រះជាម្ចាស់ ហើយតាមរយៈការអធិស្ឋាន ពួកគេអាចស្វែងរកបាននូវការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះអង្គ។ តាមរយៈការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សអាចទទួលបាននូវការយល់ដឹងកាន់តែច្បាស់ និងកាន់តែស៊ីជម្រៅអំពីកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ពួកគេក៏អាចទទួលបាននូវការអនុវត្តតាមរបៀបថ្មី ហើយនឹងមិនប្រកាន់ខ្ជាប់នូវរបៀបចាស់នោះឡើយ។ អ្វីដែលពួកគេអនុវត្តគឺដើម្បីទទួលបាននូវការរីកចម្រើនក្នុងជីវិត។ ដូចជាការអធិស្ឋានដែរ វាមិនមែនជារឿងដែលទាក់ទងនិងការនិយាយនូវពាក្យសំដីពីរោះៗប៉ុន្មានពាក្យនោះទេ ឬការសម្រក់ទឹកភ្នែកនៅចំពោះព្រះជាម្ចាស់ ដើម្បីបង្ហាញពីការជំពាក់គុណរបស់អ្នកនោះដែរ។ ផ្ទុយទៅវិញ គោលបំណងនៃការអធិស្ឋាន គឺដើម្បីហ្វឹកហ្វឺនខ្លួនឯងពីរបៀបប្រើវិញ្ញាណ ដែលអនុញ្ញាតឲ្យចិត្តរបស់មនុស្សម្នាក់បានស្ងប់នៅចំពោះព្រះជាម្ចាស់ បង្វឹកបង្វឺនខ្លួនឯងឲ្យស្វែងរកនូវការណែនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគ្រប់បញ្ហាទាំងអស់ យ៉ាងនោះនឹងធ្វើឲ្យចិត្តរបស់គេអាចទទួលបានពន្លឺថ្មីដ៏ស្រស់ស្រាយជារៀងរាល់ថ្ងៃ ហើយដើម្បីកុំឲ្យទៅជាមនុស្សអសកម្ម និងខ្ជិលច្រអូស ហើយអាចដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងការអនុវត្ដតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សព្វថ្ងៃមនុស្សភាគច្រើនផ្តោតទៅលើវិធីសាស្រ្តនៃការអនុវត្ត ប៉ុន្តែពួកគេមិនបានធ្វើបែបនោះដើម្បីស្វែងរកសេចក្តីពិត និងទទួលបាននូវការរីកចម្រើនក្នុងជីវិតនោះទេ។ នេះហើយជាចំណុចដែលពួកគេបានវង្វេងផ្លូវ។ ក៏មានពួកគេខ្លះដែលមានសមត្ថភាពអាចទទួលបាននូវពន្លឺថ្មីដែរ ប៉ុន្តែវិធីសាស្ត្រនៃការអនុវត្តរបស់ពួកគេមិនបានផ្លាស់ប្តូរនោះទេ។ ពួកគេយកសញ្ញាណសាសនាចាស់ៗរបស់ពួកគេមកជាមួយ ខណះដែលពួកគេកំពុងទន្ទឹងរង់ចាំទទួលនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ដូច្នេះ អ្វីដែលពួកគេទទួលបាន គឺនៅតែជាគោលលទ្ធិដែលត្រូវបានលាបពណ៌ដោយសញ្ញាណរបស់សាសនា។ ពួកគេមិនទទួលបាននូវពន្លឺនៃពេលបច្ចុប្បន្ននេះទេ។ ជាលទ្ធផល ការអនុវត្តរបស់ពួកគេគឺមានស្នាមប្រឡាក់។ ពួកគេយកការអនុវត្តចាស់ដដែលមកដាក់នៅក្នុងការវេចខ្ចប់ថ្មី។ ទោះជាពួកគេអាចអនុវត្តបានល្អយ៉ាងណាក៏ដោយ ក៏ពួកគេជាមនុស្សមានពុតដែរ។ ព្រះជាម្ចាស់ទ្រង់ដឹកនាំមនុស្សក្នុងការធ្វើនូវកិច្ចការថ្មីៗជារៀងរាល់ថ្ងៃ ដោយទាមទារឲ្យពួកគេទទួលបាននូវការចេះដឹងថ្មី និងការយល់ដឹងថ្មី ហើយតម្រូវឲ្យពួកគេមិនធ្វើតាមរបៀបចាស់ និងដដែលៗទៀត។ ប្រសិនបអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែរបៀបនៃការអនុវត្តន៍របស់អ្នកមិនមានការផ្លាស់ប្តូរទាល់តែសោះ ហើយប្រសិនបើអ្នកនៅតែខ្វល់ខ្វាយ និងរវល់តែរឿងខាងក្រៅ មិនមានចិត្តស្ងប់នាំទៅចំពោះព្រះជាម្ចាស់ ដើម្បីរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គទេ នោះអ្នកនឹងមិនទទួលបានអ្វីទាំងអស់។ បើនិយាយពីការទទួលយកនូវកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនមានគម្រោងផែនការដែលមានលក្ខណៈផ្សេងគ្នា ដោយមិនដើរតាមរបៀបនៃការអនុវត្តថ្មី ហើយមិនព្រមស្វែងរកការយល់ដឹងថ្មីណាមួយទេ ផ្ទុយទៅវិញបែរជានៅតែប្រកាន់ខ្ជាប់នូវអ្វីដែលជារបៀបចាស់ ហើយទទួលបានតែពន្លឺដែលមានដែនកំណត់ ដោយគ្មានការផ្លាស់ប្តូររបៀបនៃការអនុវត្តរបស់អ្នកសោះ យ៉ាងនោះមនុស្សដូចជាអ្នកគឺមានតែឈ្មោះនៅក្នុងអូរនេះតែប៉ុណ្ណោះ តាមពិតពួកគេជាពួកផារិស៊ីខាងឯសាសនាដែលនៅខាងក្រៅរង្វង់នៃព្រះវិញ្ញាណបរិសុទ្ធ។

ដកស្រង់ពី «ទាក់ទងទៅនឹងជីវិតខាងវិញ្ញាណបែបធម្មតា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ជីវិតខាងវិញ្ញាណដ៏ពិត គឺជាជីវិតនៃការអធិស្ឋាន ជាជីវិតមួយដែលទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ។ ដំណើរការនៃការទទួលបានការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ គឺជាដំណើរការមួយនៃការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សម្នាក់។ ជីវិតមួយដែលមិនទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ មិនមែនជាជីវិតខាងវិញ្ញាណឡើយ ប៉ុន្តែជាជីវិតខាងពិធីសាសនាតែប៉ុណ្ណោះ។ មានតែមនុស្សដែលត្រូវបានប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធ និងត្រូវបានស្រាយបំភ្លឺ និងស្រាយពន្យល់ពីព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ ទើបបានចូលទៅក្នុងជីវិតខាងវិញ្ញាណ។ និស្ស័យរបស់មនុស្សបន្តផ្លាស់ប្រែ នៅពេលដែលគេអធិស្ឋាន។ បើព្រះវិញ្ញាណនៃព្រះប៉ះពាល់គេកាន់តែខ្លាំង នោះគេនឹងក្លាយជាមនុស្សឧស្សាហ៍ព្យាយាម និងស្ដាប់បង្គាប់ទ្រង់កាន់តែច្រើន។ ដូច្នេះ ចិត្តរបស់គេនឹងត្រូវបានកែឲ្យបរិសុទ្ធ ហើយនិស្ស័យរបស់គេនឹងផ្លាស់ប្រែបន្ដិចម្ដងៗ។ នេះហើយជាឥទ្ធិពលនៃការអធិស្ឋានដ៏ពិតប្រាកដ។

ដកស្រង់ពី «អំពីទម្លាប់នៃការអធិស្ឋាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើអ្នកប្រណិប័តន៍តាមទំនៀមសាសនាចំនួនប៉ុន្មាន? តើ ប៉ុន្មានលើកហើយ ដែលអ្នកបានបះបោរប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះ ហើយដើរតាមផ្លូវរបស់ខ្លួនឯង? តើប៉ុន្មានលើកមកហើយ ដែលអ្នកអនុវត្តតាមព្រះបន្ទូលរបស់ព្រះ ដោយព្រោះតែអ្នកពិតជាគិតពិចារណាពីបន្ទុករបស់ទ្រង់ ហើយព្យាយាមបំពេញតាមព្រះហឫទ័យព្រះអង្គ? អ្នកគួរយល់នូវព្រះបន្ទូលរបស់ព្រះ ហើយអនុវត្តទៅតាមព្រះបន្ទូល។ ចូរមានគោលការណ៍នៅគ្រប់សកម្មភាព និងការប្រព្រឹត្តរបស់អ្នក គោលការណ៍នេះមិនមែនសំដៅលើប្រកាន់ខ្ជាប់តាមច្បាប់ទម្លាប់ ឬធ្វើអ្វីមួយដោយទើសទាល់ ដើម្បីបង្ហាញឲ្យគេឃើញនោះឡើយ ផ្ទុយទៅវិញ វាសំដៅលើអនុវត្តតាមសេចក្ដីពិត និងរស់នៅដោយព្រះបន្ទូលរបស់ព្រះ។ មានតែការអនុវត្តបែបនេះប៉ុណ្ណោះ ទើបផ្គាប់ព្រះហឫទ័យព្រះបាន។ សកម្មភាពទាំងឡាយណា ដែលផ្គាប់ព្រះហឫទ័យព្រះ គឺមិនមែនជាច្បាប់ទម្លាប់ទេ ប៉ុន្តែ ជាការអនុវត្តនូវសេចក្ដីពិត។ មនុស្សមួយចំនួនចូលចិត្តទាក់ទាញចំណាប់អារម្មណ៍មកលើខ្លួនឯង។ នៅចំពោះមុខបងប្អូនប្រុសស្រីរបស់ខ្លួន ពួកគេប្រហែលជានិយាយថា ខ្លួនជំពាក់ព្រះ ប៉ុន្តែ នៅក្រោយខ្នងអ្នកទាំងនោះ ពួកគេមិនអនុវត្តនូវសេចក្ដីពិត ហើយប្រព្រឹត្តខុសស្រឡះ។ តើការទាំងនេះមិនមែនជាពួកផារិស៊ី ដែលកាន់សាសនាទេមែនទេ? មនុស្សម្នាក់ដែលពិតជាស្រលាញ់ព្រះមែន ហើយមាននូវសេចក្ដីពិត គេជាមនុស្សដែលស្មោះត្រង់នឹងព្រះ ប៉ុន្តែមិនបញ្ចេញឫកពារបែបនេះទេ។ បុគ្គលបែបនេះសុខចិត្តអនុវត្តនូវសេចក្ដីពិត នៅពេលមានស្ថានការណ៍កើតឡើង ហើយមិនស្រដី ឬប្រព្រឹត្តទង្វើដែលប្រឆាំងនឹងមនសិការរបស់គេឡើយ។ បុគ្គលបែបនេះបង្ហាញនូវប្រាជ្ញា នៅពេលដែលមានបញ្ហាកើតមានឡើង ហើយមានគោលការណ៍នៅក្នុងការប្រព្រឹត្តរបស់ខ្លួន មិនថាមានស្ថានការណ៍អ្វីក៏ដោយ។ បុគ្គលបែបនេះអាចផ្ដល់នូវការបម្រើយ៉ាងពិតប្រាកដ។ ជាញឹកញាប់ មានមនុស្សមួយចំនួននិយាយបានត្រឹមតែបបូរមាត់ អំពីការដែលគេជំពាក់គុណព្រះ ពួកគេចំណាយពេលក្នុងជីវិតរបស់គេដោយបង្ហាញទឹកមុខខ្វល់ខ្វាយ បង្ហាញឥរិយាបថថា ខ្លួនដូចជារងការប៉ះពាល់ ហើយធ្វើពុតគួរឲ្យអាណិត។ ពិតជាគួរឲ្យស្អប់ខ្ពើមណាស់! ប្រសិនបើអ្នកសួរគេថា «តើអ្នកអាចប្រាប់ខ្ញុំបានទេថា អ្នកជំពាក់គុណព្រះយ៉ាងណាដែរ?» នោះគេនឹងគាំងសម្ដី និយាយអ្វីមិនចេញ។ ប្រសិនបើអ្នកស្មោះត្រង់នឹងព្រះមែន ចូរកុំដើរនិយាយពីការណ៍នេះ ផ្ទុយទៅវិញ ចូរបង្ហាញសេចក្ដីស្រលាញ់របស់អ្នកចំពោះព្រះ ដោយវិធីអនុវត្តជាក់ស្ដែង ហើយអធិស្ឋានទៅកាន់ទ្រង់ដោយដួងចិត្តយ៉ាងពិតប្រាកដវិញ។ អស់អ្នកដែលគ្រាន់តែប្រព្រឹត្តចំពោះព្រះត្រឹមតែមាត់ និងគ្រាន់តែដើម្បីបង្គ្រប់កិច្ច គឺសុទ្ធតែជាមនុស្សកំពុត! មានមនុស្សមួយចំនួននិយាយពីការជំពាក់គុណនឹងព្រះនៅរាល់លើកដែលគេអធិស្ឋាន ហើយចាប់ផ្ដើមយំនៅរាល់លើកដែលគេអធិស្ឋាន ទោះបីជាមិនទទួលបានការប៉ះពាល់ចិត្តពីព្រះវិញ្ញាណបរិសុទ្ធក្ដី។ មនុស្សបែបនេះត្រូវបានគ្រប់គ្រងដោយច្បាប់ពិធី និងសញ្ញាណផ្នែកសាសនា ពួកគេរស់នៅដោយទំនៀម និងសញ្ញាណសាសនា ពួកគេរស់នៅកាន់តាមទំនៀម និងសញ្ញាណបែបនេះ ដោយជឿជាក់ជានិច្ចថា សកម្មភាពទាំងនោះគាប់ព្រះហឫទ័យព្រះ ហើយជឿថា ទ្រង់សព្វព្រះហឫទ័យនឹងការគោរពប្រតិបត្តិតាមព្រះបែបលំៗ ឬទឹកភ្នែកសោកសៅ។ តើមានអ្វីល្អចេញពីមនុស្សមិនសមហេតុផលបែបនេះ? ដើម្បីបង្ហាញនូវការបន្ទាបខ្លួន មនុស្សមួយចំនួនធ្វើពុតជាប្រកបដោយព្រះគុណ នៅពេលខ្លួននិយាយចំពោះមុខអ្នកដទៃ។ អ្នកខ្លះក្រាបលូនដោយចេតនា នៅចំពោះមុខអ្នកដទៃ ធ្វើខ្លួនដូចជាកូនចៀមដែលគ្មានកម្លាំងកំហែងបន្តិចសោះ។ តើនេះឬជាឫកពារដ៏សក្ដិសមរបស់ប្រជារាស្តនៃនគរព្រះ? ប្រជារាស្ដ្រនៅក្នុងនគរព្រះគួរតែរស់រវើក និងមានសេរីភាព គ្មានទោស និងបើកចំហ ស្មោះត្រង់ និងគួរឲ្យស្រលាញ់ ហើយរស់នៅក្នុងស្ថានភាពមួយប្រកបដោយសេរីភាព។ ពួកគេគួរមានសច្ចភាព និងភាពថ្លៃថ្នូរ ហើយអាចឈរជាស្មរបន្ទាល់នៅគ្រប់ទីកន្លែងដែលគេទៅ ទាំងព្រះ ទាំងមនុស្សផងទាំងពួង សុទ្ធតែស្រឡាញ់មនុស្សបែបនេះ។ មនុស្សក្មេងខ្ចីខាងឯជំនឿ មានការអនុវត្តខាងក្រៅច្រើនពេក ពួកគេត្រូវឆ្លងកាត់រយៈពេលដែលត្រូវលាងជម្រះ និងបំបាក់បំបកជាមុនសិន។ មនុស្សដែលមានជំនឿលើព្រះយ៉ាងជ្រាលជ្រៅ គឺមិនអាចសម្គាល់ខុសពីអ្នកដទៃដោយមើលពីសំបកក្រៅទេ ប៉ុន្តែសកម្មភាព និងការប្រព្រឹត្តរបស់គេគឺគួរឲ្យសរសើរវិញ។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបអាចរាប់ទុកថារស់នៅតាមព្រះបន្ទូលរបស់ព្រះ។ ប្រសិនបើអ្នកប្រកាសដំណឹងល្អរាល់ថ្ងៃ ទៅកាន់មនុស្សជាច្រើន ដើម្បីខិតខំនាំគេចូលមកកាន់ការសង្គ្រោះ ប៉ុន្តែនៅទីបញ្ចប់ អ្នកនៅតែរស់នៅតាមច្បាប់ទម្លាប់ និងគោលលទ្ធិផ្សេងៗ នោះអ្នកមិនអាចថ្វាយសិរីល្អដល់ព្រះបានឡើយ។ មនុស្សបែបនេះ គឺជាអ្នកកាន់សាសនា ហើយក៏ជាមនុស្សកំពុតដែរ។

ដកស្រង់ពី «មនុស្សត្រូវតែផ្ដោតលើភាពជាក់ស្ដែងនៅក្នុងសេចក្ដីជំនឿ ការប្រណិប័តន៍តាមពិធីសាសនា មិនមែនជាជំនឿទេ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងការជឿលើព្រះជាម្ចាស់ ប្រសិនបើមនុស្សរាប់សេចក្ដីពិតថាជាសំណុំច្បាប់មួយដើម្បីប្រកាន់ខ្ជាប់នោះ នោះតើជំនឿរបស់ពួកគេនឹងមិនមុខជាក្លាយទៅជាត្រឹមតែពិធីសាសនាទេឬ? ហើយ តើអ្វីគឺជាភាពខុសគ្នារវាងពិធីសាសនាបែបនេះ ជាមួយនឹងជំនឿគ្រីស្ទបរិស័ទ? មនុស្សទាំងនេះ អាចមានភាពជ្រៅជ្រះ និងរីកច្រើនជាង ក្នុងវិធីដែលពួកគេនិយាយ ប៉ុន្តែប្រសិនបើសេចក្ដីជំនឿរបស់ពួកគេគ្រាន់តែជាច្បាប់មួយសំណុំ និងជាប្រភេទមួយនៃពិធី តើនោះមិនមានន័យថា វាបានក្លាយជាជំនឿគ្រីស្ទបរិស័ទឬ? (ត្រូវហើយ វាក្លាយជាជំនឿគ្រីស្ទបរិស័ទ)។ មានភាពខុសគ្នារវាងការបង្រៀនចាស់ និងការបង្រៀនថ្មី ប៉ុន្តែប្រសិនបើការបង្រៀននោះ មិនមានអ្វីក្រៅពីទ្រឹស្ដីមួយប្រភេទឡើយ ហើយវាគ្រាន់តែក្លាយជាទម្រង់នៃពិធី ឬច្បាប់សម្រាប់មនុស្ស ហើយជាងនេះទៅទៀត ប្រសិនបើមនុស្សមិនអាចទទួលបានសេចក្ដីពិតពីវា និងមិនអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតទេ នោះតើសេចក្ដីជំនឿរបស់ពួកគេមិនក្លាយដូចជំនឿដែលដូចនឹងជំនឿគ្រីស្ទបរិស័ទទេឬ? នៅក្នុងសារជាតិ តើនេះមិនមែនជាជំនឿគ្រីស្ទបរិស័ទទេឬ? (ពិតមែនហើយ)។ ដូច្នេះ នៅក្នុងអាកប្បកិរិយារបស់អ្នករាល់គ្នា និងនៅពេលដែលអ្នករាល់គ្នាបំពេញភារកិច្ចរបស់អ្នក តើនៅក្នុងរឿងមួយណាដែលអ្នកមានទស្សនៈ និងសភាពដែលដូច ឬស្រដៀងទៅនឹងទស្សនៈ និងសភាពរបស់អ្នកជឿក្នុងជំនឿគ្រីស្ទបរិស័ទឬទេ? (ការប្រកាន់ខ្ជាប់ច្បាប់ និងការបំពាក់ខ្លួនដោយអ្វីដែលចែងមក និងគោលលទ្ធិ)។ (ការផ្ដោតការយកចិត្តទុកដាក់លើការបង្ហាញនៃភាពជាវិញ្ញាណ និងការបង្ហាញអាកប្បកិរិយាល្អ ព្រមទាំងមានចិត្តល្អ និងចេះបន្ទាបខ្លួន)។ អ្នកចង់បង្ហាញចេញមកខាងក្រៅនូវអាកប្បកិរិយាល្អ ការប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើខ្លួនជាប្រភេទនៃការបង្ហាញចេញបែបវិញ្ញាណ ហើយអ្នកធ្វើរឿងមួយចំនួន ដែលត្រូវបានបញ្ជាក់យ៉ាងជាក់លាក់ នៅក្នុងសញ្ញាណ និងការគិតស្រមៃរបស់មនុស្ស ដោយការធ្វើពុតជាមានគុណធម៌។ អ្នកឈរនៅលើវេទិកាដ៏ខ្ពស់ ហើយបង្រៀនអំពីអ្វីដែលបានចែងមក និងគោលលទ្ធិ ដោយបង្រៀនមនុស្សឱ្យធ្វើទង្វើល្អ មានគុណធម៌ និងយល់សេចក្ដីពិត។ អ្នកបង្រៀនគោលលទ្ធិខាងវិញ្ញាណ ដោយនិយាយអំពីអ្វីៗខាងវិញ្ញាណដែលត្រឹមត្រូវ។ អ្នកសម្ញែងឫកថាអ្នកពេញដោយវិញ្ញាណ ហើយបញ្ចេញភាពពេញដោយវិញ្ញាណដ៏សើរៗនៅក្នុងអ្វីៗដែលអ្នកនិយាយ និងធ្វើ ប៉ុន្តែនៅក្នុងការអនុវត្ត និងនៅក្នុងការបំពេញភារកិច្ចរបស់អ្នក នោះអ្នកមិនដែលស្វែងរកសេចក្ដីពិតឡើយ។ នៅពេលដែលអ្នកជួបប្រទះបញ្ហា អ្នកធ្វើសកម្មភាពទាំងអស់ ដោយផ្អែកលើបំណងរបស់មនុស្សទាំងស្រុង ដោយបោះចោលព្រះជាម្ចាស់ទៅម្ខាង។ អ្នកមិនដែលធ្វើសកម្មភាព ដោយផ្អែកលើសេចក្ដីពិតគោលការណ៍សេចក្ដីពិតឡើយ ហើយអ្នកក៏មិនមានយោបល់ណាមួយ សូម្បីតែអំពីសេចក្ដីពិត បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬបទដ្ឋានដែលទ្រង់តម្រូវពីមនុស្ស។ អ្នកមិនដែលយកចិត្តទុកដាក់លើបញ្ហាទាំងនេះ ឬសូម្បីតែឱ្យខ្លួនឯងបារម្ភអំពីបញ្ហាទាំងនេះ។ តើសកម្មភាពខាងក្រៅបែបនេះ និងសភាពខាងក្នុងរបស់មនុស្ស មានន័យថា សេចក្ដីជំនឿប្រភេទនេះ មានការកោតខ្លាចព្រះជាម្ចាស់ និងការចៀសចេញពីការអាក្រក់ទេ? ប្រសិនបើគ្មានទំនាក់ទំនងរវាងសេចក្ដីជំនឿរបស់មនុស្ស និងការស្វែងរកសេចក្ដីពិតទេ នោះតើពួកគេជឿព្រះជាម្ចាស់ ឬមិនជឿ? មិនថាមនុស្សដែលគ្មានទំនាក់ទំនងជាមួយនឹងការស្វែងរកសេចក្ដីពិតអាចជឿលើទ្រង់ប៉ុន្មានឆ្នាំឡើយ តើពួកគេអាចកោតខ្លាចព្រះជាម្ចាស់យ៉ាងប្រាកដ ឬចៀសចេញពីសេចក្ដីអាក្រក់បានឬអត់? (ពួកគេមិនអាចទេ)។ ដូច្នេះ តើអ្វីជាអាកប្បកិរិយាខាងក្រៅរបស់មនុស្សបែបនេះ? តើផ្លូវប្រភេទណា ដែលពួកគេអាចដើរ? (គឺផ្លូវនៃពួកផារិស៊ី)។ តើពួកគេចំណាយថ្ងៃរបស់ពួកគេបំពាក់ខ្លួនឯងដោយអ្វី? តើវាមិនមែនបំពាក់ដោយអ្វីដែលបានចែង និងគោលលទ្ធិទេឬ? តើពួកគេមិនចំណាយថ្ងៃរបស់ពួកគេប្រដាប់ខ្លួន និងបំពាក់ខ្លួនដោយអ្វីដេលបានចែង និងគោលលទ្ធិ ដើម្បីធ្វើឱ្យខ្លួនកាន់តែដូចពួកផារិស៊ី ឱ្យកាន់តែមានលក្ខណៈខាងវិញ្ញាណ និងឱ្យកាន់តែដូចមនុស្សដែលត្រូវបម្រើព្រះជាម្ចាស់ទេឬ? ចុះអ្វីជាធម្មជាតិនៃទង្វើទាំងអស់នេះ? តើវាកំពុងតែថ្វាយបង្គំព្រះជាម្ចាស់ឬ? តើវាជាសេចក្ដីជំនឿដ៏ពិតនៅក្នុងទ្រង់ឬ? (ទេ វាមិនមែនទេ) ដូច្នេះ តើពួកគេកំពុងធ្វើអ្វី? ពួកគេកំពុងតែបោកបញ្ឆោតព្រះជាម្ចាស់។ ពួកគេគ្រាន់តែធ្វើទៅតាមជំហាននៃដំណើរការ និងចូលពាក់ព័ន្ធនឹងពិធីសាសនាប៉ុណ្ណោះ។ ពួកគេកំពុងតែគ្រវីទង់នៃសេចក្ដីជំនឿ និងកំពុងធ្វើពិធីសាសនា ដោយមានបំណងបោកបញ្ឆោតព្រះជាម្ចាស់ ដើម្បីសម្រេចគោលដៅរបស់ពួកគេក្នុងការទទួលបានព្រះពរ។ មនុស្សទាំងនេះមិនថ្វាយបង្គំព្រះជាម្ចាស់ទាល់តែសោះ។ នៅទីបញ្ចប់ តើមនុស្សមួយក្រុមនេះនឹងមិនបញ្ចប់ដូចទៅនឹងអ្នកនៅក្នុងក្រុមជំនុំ ដែលត្រូវបម្រើព្រះជាម្ចាស់ និងដែលត្រូវជឿ ព្រមទាំងដើរតាមព្រះជាម្ចាស់ឬ?

ដកស្រង់ពី «មានតែតាមរយៈការរស់នៅចំពោះព្រះភ័ក្រព្រះជាម្ចាស់យ៉ាងជាប់លាប់ប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចដើរលើមាគ៌ាទៅកាន់សេចក្ដីសង្គ្រោះបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅក្នុងដំណើរនៃការចូលទៅក្នុងរបស់មនុស្ស ជីវិតរស់នៅរបស់មនុស្សតែងតែគួរឲ្យធុញទ្រាន់ ពេញដោយសមាសធាតុដដែលៗនៃជីវិតខាងវិញ្ញាណ ដូចជា ការអធិស្ឋាន ការហូប និងការផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការបង្កើតជាក្រុមជួបជុំ ហើយមនុស្សតែងតែមានអារម្មណ៍ថា ការជឿលើព្រះជាម្ចាស់មិនបាននាំមកនូវសេចក្តីរីករាយដ៏ធំឡើយ។ សកម្មភាពខាងវិញ្ញាណបែបនេះតែងតែត្រូវបានអនុវត្តនៅលើមូលដ្ឋាននៃនិស្ស័យដើមរបស់មនុស្ស ដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ។ ទោះបីពេលខ្លះមនុស្សអាចទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏ការគិត និស្ស័យ របៀបរស់នៅ និងទម្លាប់របស់គេនៅតែចាក់ឫសខាងក្នុង ដូច្នេះ ធម្មជាតិរបស់គេនៅតែមិនផ្លាស់ប្ដូរដដែល។ សកម្មភាពអបិយជំនឿដែលមនុស្សមាន គឺជាអ្វីដែលព្រះជាម្ចាស់ស្អប់បំផុត ប៉ុន្តែ មនុស្សជាច្រើននៅតែមិនអាចបោះបង់វាចោល ដ្បិតគេគិតថា សកម្មភាពអបិយជំនឿទាំងនេះត្រូវបានបង្គាប់មកពីព្រះជាម្ចាស់ ហើយសូម្បីតែសព្វថ្ងៃនេះ ក៏មិនទាន់មាននរណាម្នាក់កម្ចាត់វាចោលបានទាំងស្រុងដែរ។ អបិយជំនឿទាំងនេះមានជាអាទិ៍ ការរៀបចំចាត់ចែងរបស់យុវជនយុវនារីសម្រាប់ពិធីមង្គលការ និងគ្រឿងលម្អកូនក្រមុំ អំណោយជាលុយ បាច់ផ្កា និងរបៀបស្រដៀងគ្នាផ្សេងទៀតក្នុងការប្រារព្ធពិធីសប្បាយៗ។ ទំនៀមទម្លាប់ពីបុរាណដែលបានបន្តមកដល់ជំនាន់ក្រោយៗ រួមទាំងសកម្មភាពអរិយជំនឿដ៏គ្មានន័យទាំងអស់ដែលត្រូវបានធ្វើសម្រាប់មនុស្សដែលបានស្លាប់ និងពិធីបុណ្យសព ហើយទង្វើទាំងនេះកាន់តែគួរឲ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់ថែមទៀត។ សូម្បីតែថ្ងៃនៃការថ្វាយបង្គំ (រួមទាំង ថ្ងៃសប្ប័ទ ដែលត្រូវបានគោរពដោយពិភពសាសនា) ក៏គួរឲ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់ផងដែរ ហើយទំនាក់ទំនងសង្គម និងអន្តរកម្មខាងលោកីយ៍រវាងមនុស្ស និងមនុស្ស គឺសុទ្ធតែគួរឲ្យស្អប់ខ្ពើមកាន់តែខ្លាំងចំពោះព្រះជាម្ចាស់ ហើយត្រូវបានទ្រង់បដិសេធ។ សូម្បីតែពិធីបុណ្យចូលឆ្នាំចិន និងពិធីបុណ្យណូអែល ដែលមនុស្សគ្រប់គ្នាបានស្គាល់នោះ ក៏មិនត្រូវបានបង្គាប់ពីព្រះជាម្ចាស់ដែរ ចំណែកឯរបស់របរលេង និងការតុបតែងសម្រាប់ថ្ងៃឈប់សម្រាកជាតិទាំងនេះ ដូចជា ពាក្យស្លោកនៃសិរីសួស្ដី ការដុតផាវ ការបង្ហោះគោម ពិធីលៀងព្រះអម្ចាស់ ការជូនកាដូថ្ងៃបុណ្យគ្រីស្ទម៉ាស់ និងពិធីបុណ្យណូអែល តើពិធីទាំងនេះមិនមែនជារូបព្រះនៅក្នុងគំនិតរបស់មនុស្សទេឬ? ការកាច់នំប៉័ងនៅថ្ងៃសប្ប័ទ ការផឹកស្រា និងសំពត់ទេសឯក កាន់តែជារូបព្រះហើយ។ គ្រប់ទាំងថ្ងៃបុណ្យប្រពៃណីជាតិដ៏ធំៗនៅក្នុងប្រទេសចិន ដូចជា ពិធីរាំម៉ុងសាយ ពិធីប្រណាំងទូក ពិធីបង្ហោះគោម ពិធីឡាបា (Laba Festival) និងបុណ្យចូលឆ្នាំថ្មី ព្រមទាំងពិធីបុណ្យផ្សេងទៀតនៅក្នុងពិភពខាងសាសនា ដូចជា បុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ បុណ្យជ្រមុជទឹក និងថ្ងៃបុណ្យណូអែល ដែលពិធីបុណ្យដ៏មិនសមហេតុផលទាំងអស់នេះត្រូវបានរៀបចំ និងបដិបត្ដិបន្ត ដោយមនុស្សជាច្រើន តាំងពីជំនាន់ដើម រហូតមកដល់សព្វថ្ងៃ។ វាជាការស្រមើស្រមៃដ៏សម្បូរបែប និងគោលគំនិតដ៏ប៉ិនប្រសប់របស់មនុស្ស ដែលបានជួយឲ្យពួកគេផ្ទេរបន្តនូវពិធីបុណ្យទាំងនេះរហូតមកដល់ពេលបច្ចុប្បន្ន។ ពិធីទាំងនេះមើលទៅហាក់ដូចជាគ្មានគុណវិបត្តិឡើយ ប៉ុន្តែ វាជាកលល្បិចដែលអារក្សសាតាំងបង្ហាញទៅកាន់មនុស្ស។ បើកន្លែងមួយមានមនុស្សកាន់តែច្រើននៅជាមួយសាតាំង ទីនោះកាន់តែមានភាពហួសសម័យកាល និងយឺតយ៉ាវ ហើយវានឹងមានទំនៀមទម្លាប់ដ៏ចាស់គំរឹលចាក់ឫសយ៉ាងជ្រៅផងដែរ។ ជំនឿទាំងនេះបានចងមនុស្សយ៉ាងជាប់ ដោយគ្មានទុកកន្លែងឲ្យកម្រើកខ្លួនបានឡើយ។ ពិធីបុណ្យជាច្រើននៅក្នុងពិភពខាងសាសនា ហាក់ដូចជាបង្ហាញនូវភាពច្នៃប្រឌិតដ៏ខ្លាំង និងបង្កើតជាស្ពានទៅរកកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែ តាមពិតទៅ ពិធីទាំងនេះជាចំណងអរូបិយ ដែលអារក្សសាតាំងចង និងរារាំងមនុស្សមិនឲ្យមកស្គាល់ព្រះជាម្ចាស់វិញទេ ដ្បិតអ្វីៗទាំងអស់នេះជាកលល្បិចដ៏ប៉ិនប្រសប់របស់អារក្សសាតាំង។ ជាការពិត នៅពេលដែលដំណាក់កាលមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ ទ្រង់បានបំផ្លាញឧបករណ៍ និងស្ទីលនៃគ្រានោះរួចហើយ ដោយគ្មានបន្សល់ដានអ្វីឡើយ។ យ៉ាងណាមិញ «អ្នកជឿដ៏ស្មោះត្រង់» បន្តថ្វាយបង្គំវត្ថុរូបិយទាំងនោះ ហើយក្នុងគ្រាដដែលនោះ ពួកគេលាក់ទុកអ្វីដែលព្រះជាម្ចាស់មាននៅខាងក្រោយនៃគំនិតរបស់គេ លែងសិក្សាតទៅទៀត ធ្វើខ្លួនដូចជាពេញដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ នៅពេលដែលជាក់ស្ដែង ពួកគេបានបណ្ដេញទ្រង់ចេញពីផ្ទះរបស់គេ តាំងពីយូរយារ ហើយបានដាក់អារក្សសាតាំងនៅលើតុ ដើម្បីថ្វាយបង្គំ។ រូបព្រះយេស៊ូវ រូបឈើឆ្កាង រូបនាងម៉ារា រូបបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវ និងពិធីលៀងព្រះអម្ចាស់ មនុស្សគោរពសក្ការៈរូបទាំងនេះទុកដូចជាព្រះអម្ចាស់នៃស្ថានសួគ៌ ក្នុងពេលដែលគេបន្តស្រែកឡើងដដែលៗថា «ឱ ព្រះអម្ចាស់ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌»។ តើទាំងអស់នេះមិនមែនជារឿងកំប្លែងទេឬ? មកដល់សព្វថ្ងៃនេះ មានពាក្យស្លោក និងការប្រណិប័តន៍ស្រដៀងគ្នាជាច្រើនដែលត្រូវបានផ្ទេរបន្តនៅក្នុងចំណោមមនុស្ស គឺជារឿងដ៏គួរឲ្យស្អប់ចំពោះព្រះជាម្ចាស់ ដ្បិតវាពិតជាបង្អាក់ដល់ផ្លូវខាងមុខសម្រាប់ព្រះជាម្ចាស់ ហើយលើសពីនេះទៀត វាបង្កើតជាឧបសគ្គដ៏ធំចំពោះការចូលទៅក្នុងរបស់មនុស្ស។ ដោយព្រងើយកន្តើយចំពោះកម្រិតដែលសាតាំងបានធ្វើឲ្យមនុស្សពុករលួយ ផ្នែកខាងក្នុងរបស់មនុស្សត្រូវបានពេញពោរទាំងស្រុងដោយអ្វីៗ ដូចជា ក្រឹត្យវិន័យរបស់លោក វីតនេស លី (Witness Lee) បទពិសោធន៍របស់លោក ឡូរិនស៍ (Lawrence) ការស្ទង់មតិ ដោយលោក វ៉ូចមែន នី (Watchman Nee) និងកិច្ចការរបស់លោកប៉ុល។ ព្រះជាម្ចាស់គ្មានផ្លូវក្នុងការធ្វើការពីលើមនុស្សលោកឡើយ ដោយសារតែនៅក្នុងគំនិតរបស់គេ មានពោរពេញទៅដោយភាពបុគ្គលនិយម ក្រឹត្យវិន័យ ក្បួនច្បាប់ បទបញ្ញត្តិ ប្រព័ន្ធ ជាដើម ហើយដោយបន្ថែមពីលើទំនោរអបិយជំនឿដ៏ចាស់គំរឹលរបស់មនុស្ស រឿងទាំងនេះបានធ្វើឲ្យមនុស្សងប់ងុល និងវក់វីយ៉ាងខ្លាំង។ គឺវាប្រៀបបីដូចជាគំនិតរបស់មនុស្ស ជាខ្សែភាពយន្តដ៏គួរឲ្យចាប់អារម្មណ៍ ដែលចាក់បញ្ចាំងអំពីរឿងព្រេងនិទាននៅក្នុងភាពចម្រុះពណ៌ ហើយមានតួអង្គដ៏អស្ចារ្យកំពុងតែជិះលើពពក ពេញដោយការស្រមើស្រមៃ ដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើល ភាំងស្មារតី និងលែងមាត់ក។ និយាយការពិត កិច្ចការដែលព្រះជាម្ចាស់យាងមកធ្វើនៅថ្ងៃនេះ គឺផ្ដោតជាចម្បងទៅលើការដោះស្រាយ និងការលុបបំបាត់គំនិតអបិយជំនឿរបស់មនុស្សលោក ហើយបំផ្លាស់បំប្រែទស្សនៈរបស់គេទាំងស្រុង។ កិច្ចការរបស់ព្រះជាម្ចាស់មិនបានស្ថិតស្ថេរ រហូតមកដល់ពេលសព្វថ្ងៃ ដោយសារតែកេរមរតកដែលត្រូវបានផ្ទេរបន្តដល់មនុស្សជំនាន់ក្រោយៗ ដោយមនុស្សឡើយ ប៉ុន្តែ វាជាកិច្ចការដែលទ្រង់បានផ្ដួចផ្ដើមឡើងដោយអង្គទ្រង់ ហើយបញ្ចប់ដោយអង្គទ្រង់ ដោយគ្មានតម្រូវការទទួលបានកេរដំណែលរបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាម្នាក់ ឬស្នងមរតកកិច្ចការណាមួយនៃធម្មជាតិតំណាងណាមួយដែលព្រះជាម្ចាស់បានធ្វើនៅក្នុងយុគសម័យណាមួយឡើយ។ មនុស្សលោកមិនចាំបាច់មានកង្វល់ជាមួយរឿងទាំងនេះឡើយ។ ព្រះជាម្ចាស់នាពេលសព្វថ្ងៃមានរបៀបនៃការថ្លែងបន្ទូល និងរបៀបនៃការធ្វើការមួយបែបទៀត ដូច្នេះ ហេតុអ្វីបានជាមនុស្សលោកគួរតែយកចិត្តទុកដាក់ទៅ? ប្រសិនបើមនុស្សដើរនៅលើផ្លូវនាពេលសព្វថ្ងៃនៅក្នុងចរន្តបច្ចុប្បន្ន ខណៈពេលបន្តកេរដំណែលនៃ «បុព្វបុរស» របស់គេ នោះពួកគេនឹងមិនទៅដល់វាសនារបស់គេឡើយ។ ព្រះជាម្ចាស់មានអារម្មណ៍ស្អប់ខ្ពើមយ៉ាងជ្រាលជ្រៅចំពោះឥរិយាបថរបស់មនុស្សបែបនេះ គឺដូចជាទ្រង់ស្អប់ខ្ពើមថ្ងៃ ខែ ឆ្នាំនៃពិភពរបស់មនុស្សអ៊ីចឹងដែរ។

វិធីដ៏ល្អបំផុតដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់មនុស្ស គឺជាការព្យាបាលផ្នែកនៃដួងចិត្តដ៏ជ្រៅបំផុតរបស់មនុស្ស ដែលត្រូវបានបំពុលយ៉ាងធំធេង ដោយជួយឲ្យមនុស្សចាប់ផ្ដើមផ្លាស់ប្ដូរការគិត និងសីលធម៌របស់គេ។ ជាដំបូង មនុស្សត្រូវតែមើលឃើញយ៉ាងច្បាស់ថា គ្រប់ពិធីសាសនា សកម្មភាពសាសនា ខែឆ្នាំ និងពិធីបុណ្យទាំងអស់ គឺជារឿងគួរឲ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់។ ពួកគេគួរតែកាត់ផ្ដាច់ឲ្យខ្លួនមានសេរីភាពពីចំណងនៃការគិតបែបចាស់គំរឹលទាំងនេះ ហើយលុបបំបាត់គ្រប់ទាំងដាននៃអបិយជំនឿដែលចាក់ឫសយ៉ាងជ្រៅរបស់គេ។ ទាំងអស់នេះត្រូវបានរាប់បញ្ចូលនៅក្នុងការចូលរបស់មនុស្ស។ អ្នករាល់គ្នាត្រូវតែយល់អំពីហេតុផលដែលនាំឲ្យព្រះជាម្ចាស់ដឹកនាំមនុស្សចេញពីលោកីយ៍ និងយល់អំពីហេតុផលដែលនាំឲ្យទ្រង់ដឹកនាំមនុស្សចេញពីក្បួនច្បាប់ និងបទបញ្ញត្តិ។ នេះគឺជាច្រកចូលដែលអ្នករាល់គ្នានឹងត្រូវដើរចូល ហើយទោះបីរឿងទាំងនេះគ្មានពាក់ព័ន្ធអ្វីជាមួយបទពិសោធន៍ខាងវិញ្ញាណរបស់អ្នករាល់គ្នាក៏ដោយ ក៏វាជាឧបសគ្គដ៏ធំបំផុតដែលរាំងស្ទះដល់ការចូលទៅក្នុងរបស់អ្នករាល់គ្នា រាំងស្ទះអ្នកមិនឲ្យស្គាល់ព្រះជាម្ចាស់។ រឿងទាំងនេះបង្កើតជាសំណាញ់មួយដែលធ្វើឲ្យមនុស្សជាប់ជំពាក់។

ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៤. វិធីដែលមនុស្សអាចចូលទៅក្នុងការអធិស្ឋានដ៏ពិត

បន្ទាប់៖ ២. វិធីដែលមនុស្សអាចចូលទៅក្នុងជីវិតខាងវិញ្ញាណដ៏សាមញ្ញ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការថ្វាយចិត្ត

By Zheng Xin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «គោលបំណងចម្បងនៃកិច្ចការដែព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ...

ការល្បងលរបស់ខ្ញុំមួយនេះ

By Zhongxin, China ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ទង្វើរបស់ខ្ញុំមានចំនួនច្រើនជាងគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយព្រះប្រាជ្ញាញាណ...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ