៥. វិធីដែលមនុស្សអាចបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសមរម្យ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅក្នុងឃ្លា «ការបំពេញកាតព្វកិច្ចដ៏សមស្រប» ការសង្កត់ធ្ងន់គឺទៅលើពាក្យ «សមស្រប»។ ដូច្នេះ តើគួរផ្ដល់និយមន័យបែបណាដល់ពាក្យ «សមស្រប»? នៅក្នុងនេះផងដែរ គឺមាននូវសេចក្ដីពិតដើម្បីស្វែងរក។ តើវាគ្រាន់តែសមស្រប ដើម្បីធ្វើការងារដែលកន្លងហួសទៅឬ? សម្រាប់សេចក្ដីលម្អិតជាក់លាក់នៃវិធីដើម្បីយល់ និងស្វែងយល់ពាក្យ «សមស្រប» អ្នកត្រូវតែយល់សេចក្ដីពិតជាច្រើន ហើយធ្វើការប្រកបគ្នាឱ្យកាន់តែច្រើនអំពីសេចក្ដីពិត។ នៅក្នុងការបំពេញកាតព្វកិច្ចរបស់អ្នក អ្នកត្រូវតែយល់សេចក្ដីពិត និងគោលការណ៍របស់វា។ ពេលនោះហើយ ដែលអ្នកអាចមកដល់ការបំពេញកាតព្វកិច្ចដ៏សមស្រប។ ហេតុអ្វីបានជាមនុស្សគួរតែបំពេញកាតព្វកិច្ចរបស់ពួកគេ? នៅពេលដែលពួកគេជឿព្រះជាម្ចាស់ ហើយបានទទួលយកព្រះរាជបញ្ជារបស់ទ្រង់ នោះមនុស្សមានចំណែកនៃទំនួលខុសត្រូវ និងករណីកិច្ចនៅក្នុងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងផ្នែកនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយជាលទ្ធផល ដោយសារតែទំនួលខុសត្រូវ និងករណីកិច្ចនេះ ពួកគេបានក្លាយជាសមាសធាតុមួយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ជាសមាសធាតុមួយនៃកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ និងជាសមាសធាតុមួយនៃកម្មវត្ថុនៃការសង្គ្រោះរបស់ទ្រង់។ ដូច្នេះ គឺមានទំនាក់ទំនងសំខាន់មួយរវាងសេចក្ដីសង្គ្រោះរបស់មនុស្ស និងវិធីដែលពួកគេបំពេញកាតព្វកិច្ចរបស់ពួកគេ មិនថាពួកគេធ្វើវាបានល្អ និងមិនថាពួកគេអាចធ្វើវាបានសមស្របនោះទេ។ ដោយសារតែអ្នកក្លាយជាផ្នែកមួយនៃដំណាក់របស់ព្រះជាម្ចាស់ ហើយបានទទួលយកព្រះរាជបញ្ជារបស់ទ្រង់ នោះពេលនេះអ្នកមានកាតព្វកិច្ចមួយ។ វាមិនមែនសម្រាប់ឱ្យអ្នកនិយាយពីវិធីដែលអ្នកគួរតែបំពេញកាតព្វកិច្ចនេះនោះទេ វាគឺសម្រាប់ឱ្យព្រះជាម្ចាស់មានបន្ទូល ហើយវាត្រូវបានតម្រូវដោយបទដ្ឋាននៃសេចក្ដីពិត។ ដូច្នេះហើយ មនុស្សគួរតែយល់ និងមានភាពច្បាស់លាស់ពីវិធីដែលអ្វីៗត្រូវបានវាស់ស្ទង់ដោយព្រះជាម្ចាស់។ នេះគឺជាវត្ថុដ៏មានតម្លៃដែលត្រូវស្វែងរក។ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សខុសគ្នាទទួលបានកាតព្វកិច្ចផ្សេងគ្នា។ មានន័យថា មនុស្សទទួលបានកាតព្វកិច្ចដែលផ្សេងគ្នា អាស្រ័យលើអំណោយទាន គុណសម្បត្តិ អាយុ ស្ថានភាព និងសម័យកាលរបស់ពួកគេ។ មិនថាអ្នកទទួលបានកាតព្វកិច្ចណាមួយនោះទេ ហើយមិនថាអ្នកទទួលវានៅក្នុងសម័យណា ឬក្នុងស្ថានភាពណានោះទេ កាតព្វកិច្ច គ្រាន់តែជាកាតព្វកិច្ចប៉ុណ្ណោះ។ វាមិនមែនជាអ្វីមួយ ដែលមនុស្សគ្រប់គ្រង។ ទីបំផុត បទដ្ឋានដែលព្រះជាម្ចាស់តម្រូវពីអ្នក គឺដើម្បីឱ្យអ្នកបំពេញកាតព្វកិច្ចរបស់អ្នកយ៉ាងសមស្រប។ តើពាក្យ «សមស្រប» គួរតែត្រូវបានពន្យល់បែបណា? មានន័យថា អ្នកត្រូវតែបំពេញតាមតម្រូវការរបស់ព្រះជាម្ចាស់ និងបំពេញព្រះហឫទ័យរបស់ទ្រង់ ហើយកិច្ចការរបស់អ្នកត្រូវតែបានហៅថាសមស្របដោយព្រះជាម្ចាស់ ហើយទ្រង់ងក់ព្រះកេសាយល់ព្រម។ ពេលនោះ ទើបអ្នកបំពេញកាតព្វកិច្ចរបស់អ្នកយ៉ាងសមស្រប។ ប្រសិនបើព្រះជាម្ចាស់មានបន្ទូលថា កិច្ចការរបស់អ្នកមិនសមស្របទេ នោះអ្នកមិនទាន់បានបំពេញកាតព្វកិច្ចរបស់អ្នកបានល្អនៅឡើយទេ។ ទោះបីជាអ្នកអាចបំពេញកាតព្វកិច្ចរបស់អ្នក ហើយទ្រង់ទទួលស្គាល់ថា អ្នកបានបំពេញវាហើយក៏ដោយ ប្រសិនបើអ្នកមិនធ្វើវាយ៉ាងសមស្របទេ នោះលទ្ធផលនឹងទៅជាអ្វី? ក្នុងករណីធ្ងន់ធ្ងរ សេចក្ដីសង្ឃឹមរបស់មនុស្សក្នុងការទទួលបានការសង្គ្រោះ អាចបាត់ទៅ និងត្រូវបានបំបាត់។ ក្នុងករណីធ្ងន់ធ្ងរតិចតួច ពួកគេអាចត្រូវបានដកហូតនូវសិទ្ធិរបស់ពួកគេ ក្នុងការបំពេញកាតព្វកិច្ច។ បន្ទាប់ពីត្រូវបានដកហូតសិទ្ធិបែបនោះ មនុស្សខ្លះត្រូវបានញែកទុកដោយឡែក ក្រោយមកពួកគេត្រូវបានរៀបចំនឹងមើលថែ។ តើការដែលត្រូវបានរៀបចំ និងមើលថែដាច់ដោយឡែកនេះ មានន័យថា ពួកគេត្រូវបានលុបបំបាត់ឬ? មិនចាំបាច់នោះទេ។ ព្រះជាម្ចាស់នឹងរង់ចាំ ហើយទតមើលពីវិធីដែលមនុស្សទាំងនេះប្រព្រឹត្ត។ ដូច្នេះ វិធីដែលមនុស្សម្នាក់បំពេញកាតព្វកិច្ចរបស់ខ្លួន គឺសំខាន់។ មនុស្សគួរតែមានការប្រុងប្រយ័ត្នចំពោះកាតព្វកិច្ច ហើយយកចិត្តទុកដាក់ចំពោះវាឱ្យមែនទែន ព្រមទាំងចាត់ទុកកាតព្វកិច្ចជាបញ្ហាដ៏មានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងច្រកចូលទៅកាន់ជីវិតរបស់ពួកគេ និងការទទួលបានសេចក្ដីសង្គ្រោះរបស់ពួកគេ។ ពួកគេមិនត្រូវធ្វេសប្រហែសចំពោះកាតព្វកិច្ចឡើយ។

ដកស្រង់ពី «តើអ្វីជាការបំពេញកាតព្ចកិច្ចដ៏សមស្រប?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សគ្រប់គ្នាដែលជឿលើព្រះជាម្ចាស់ គប្បីយល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់។ មានតែអស់អ្នកដែលបំពេញភារកិច្ចរបស់ពួកគេឲ្យបានល្អប៉ុណ្ណោះដែលអាចផ្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន ហើយមានតែការបំពេញកិច្ចការដែលទ្រង់ប្រគល់ឲ្យពួកគេទេ ទើបការបំពេញភារកិច្ចរបស់ពួកគេម្នាក់ៗនោះ អាចគាប់ព្រះទ័យបាន។ មានក្បួនខ្នាតសម្រាប់ការសម្រេចបេសកកម្មរបស់ព្រះជាម្ចាស់។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «អ្នកគួរតែស្រលាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីដួងចិត្តរបស់អ្នក ហើយអស់ពីព្រលឹងរបស់អ្នក និងអស់ពីគំនិតរបស់អ្នក ព្រមទាំងអស់ពីកម្លាំងរបស់អ្នកផង»។ ការស្រឡាញ់ព្រះជាម្ចាស់គឺជាទិដ្ឋភាពមួយដែលទ្រង់តម្រូវចង់បានពីមនុស្ស។ នៅក្នុងសេចក្ដីពិត ឲ្យតែព្រះជាម្ចាស់បានប្រទានបេសសកម្មដល់មនុស្ស ហើយឲ្យតែពួកគេជឿលើទ្រង់ និងបំពេញភារកិច្ចរបស់ពួកគេ ទាំងអស់នេះគឺជាក្បួនខ្នាតដែលទ្រង់តម្រូវចង់បានពីពួកគេ៖ នោះគឺពួកគេបំពេញកិច្ចការឲ្យអស់ពីចិត្តរបស់ពួកគេ និងអស់ពីព្រលឹងរបស់ពួកគេ និងអស់ពីចិត្តគំនិតរបស់ពួកគេ និងឲ្យអស់ពីកម្លាំងរបស់ពួកគេ។ ប្រសិនបើអ្នកមានខ្លួន តែគ្មានដួងចិត្ត ប្រសិនបើអ្នកមានការចងចាំនិងការគិតអំពីគំនិតរបស់អ្នក ប៉ុន្តែគ្មានដួងចិត្ត ហើយប្រសិនបើអ្នកសម្រេចកិច្ចការទាំងនេះដោយប្រើមធ្យោបាយសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នក តើអ្នកកំពុងបំពេញបេសកកម្មរបស់ព្រះជាម្ចាស់ដែរឬទេ? ដូច្នេះ តើអ្វីទៅជាក្បួនខ្នាតដែលត្រូវអនុវត្តតាមដើម្បីបំពេញបេសកកម្មរបស់ព្រះជាម្ចាស់ និងដើម្បីបំពេញភារកិច្ចរបស់អ្នកដោយស្មោះត្រង់និងឲ្យបានល្អនោះ? នោះគឺត្រូវបំពេញភារកិច្ចរបស់អ្នកឲ្យអស់ពីចិត្ត ឲ្យអស់ពីព្រលឹង ឲ្យអស់ពីចិត្តគំនិត និងឲ្យអស់ពីកម្លាំងរបស់អ្នក។ ប្រសិនបើអ្នកប៉ុនប៉ងបំពេញភារកិច្ចរបស់អ្នកឲ្យបានល្អដោយគ្មានដួងចិត្តស្រឡាញ់ព្រះជាម្ចាស់ទេ នោះវានឹងគ្មានបានការអ្វីទេ។ ប្រសិនបើសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់កាន់តែរឹងមាំទៅៗ និងច្បាស់លាស់ទៅៗ នោះអ្នកនឹងអាចបំពេញភារកិច្ចរបស់អ្នកបានដោយឯកឯងដោយអស់ពីចិត្ត អស់ពីព្រលឹង អស់ពីចិត្តគំនិត និងអស់ពីកម្លាំងរបស់អ្នកទាំងស្រុង។

ដកស្រង់ពី «តើមនុស្សពឹងផ្អែកលើអ្វីឲ្យប្រាកដដើម្បីរស់នៅ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មិនថាអ្នកបំពេញភារកិច្ចអ្វីនោះទេ អ្នកត្រូវតែព្យាយាមដើម្បីយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្វែងយល់ពីអ្វីដែលជាសេចក្ដីតម្រូវរបស់ទ្រង់ដែលពាក់ព័ន្ធនឹងភារកិច្ចរបស់អ្នក។ មានតែបែបនេះ ទើបអ្នកអាចដោះស្រាយបញ្ហានៅក្នុងរបៀបមួយដែលមានគោលការណ៍។ ចំពោះការបំពេញភារកិច្ចរបស់អ្នក ច្បាស់ណាស់ថាអ្នកមិនអាចធ្វើតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដោយគ្រាន់តែធ្វើតាមអ្វីដែលអ្នកចង់ធ្វើ អ្វីដែលអ្នកចង់សប្បាយ និងមានអារម្មណ៍កក់ក្ដៅក្នុងការធ្វើវា ឬអ្វីដែលនឹងធ្វើឲ្យអ្នកមើលទៅហាក់ដូចជាល្អនោះឡើយ។ ប្រសិនបើអ្នកបង្ខំដាក់នូវចំណង់ចំណូលចិត្តរបស់អ្នកលើព្រះជាម្ចាស់ ឬអនុវត្តចំណូលចិត្តទាំងនោះដោយធ្វើដូចទាំងនោះជាសេចក្ដីពិត ដោយពិនិត្យមើលចំណុចទាំងនោះដូចវាជាគោលការណ៍សេចក្ដីពិត នោះវាមិនបានបំពេញនូវភារកិច្ចរបស់អ្នកនោះទេ ហើយការបំពេញភារកិច្ចរបស់អ្នកក្នុងរបៀបនេះ នឹងមិនអាចឲ្យព្រះជាម្ចាស់ចងចាំបានឡើយ។ មនុស្សមួយចំនួនមិនយល់ពីសេចក្ដីពិត ហើយពួកគេមិនដឹងពីអត្ថន័យនៃការបំត្រូវពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អនោះទេ។ ពួកគេមានអារម្មណ៍ថា ដោយសារតែពួកគេបានដាក់ចិត្ត និងការខិតខំប្រឹងប្រែងចូលទៅក្នុងនោះ ដោយលះបង់សាច់ឈាម និងបានរងទុក្ខ នោះការបំពេញភារកិច្ចរបស់ពួកគេគួរតែត្រូវតាមបទដ្ឋាន ប៉ុន្តែហេតុអ្វីបានជាព្រះជាម្ចាស់តែងតែមិនគាប់ព្រះទ័យ។ តើមនុស្សទាំងនេះបានធ្វើខុសត្រង់ចំណុចណាដែរ? កំហុសរបស់ពួកគេគឺមិនស្វែងរកសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយពួកគេបែរជាប្រព្រឹត្តស្របតាមគំនិតរបស់គេផ្ទាល់ទៅវិញ។ ពួកគេចាត់ទុកបំណងប្រាថ្នា ចំណង់ចំណូលចិត្តរបស់ខ្លួនគេផ្ទាល់ និងការជំរុញចិត្តបែបអាត្មានិយមថាជាសេចក្ដីពិត ហើយពួកគេចាត់ទុកចំណុចទាំងនេះហាក់ដូចជាទទួលបានការស្រលាញ់ពីព្រះជាម្ចាស់ គឺទុកដូចជាចំណុចទាំងនេះជាបទដ្ឋាន និងសេចក្ដីតម្រូវរបស់ទ្រង់។ ពួកគេបានឃើញអ្វីដែលពួកគេជឿថាត្រឹមត្រូវ ល្អ និងស្រស់ស្អាតចំពោះសេចក្ដីពិត។ ការនេះមិនត្រឹមត្រូវទេ។ តាមការពិត ទោះបីជាពេលខ្លះមនុស្សអាចគិតថាអ្វីមួយត្រឹមត្រូវ ហើយការនោះស្របតាមសេចក្ដីសេចក្ដីពិត ក៏មិនមែនសុទ្ធតែមានន័យថាវាស្របតាមបំណងព្រះឫទ័យរបស់ព្រះជាម្ចាស់ដែរ។ កាលណាមនុស្សកាន់តែគិតថាអ្វីមួយត្រឹមត្រូវ នោះពួកគេរឹតតែគួរប្រុងប្រយ័ត្នកាន់តែខ្លាំង និងរឹតតែគួរស្វែងរកសេចក្ដីពិត ដើម្បីមើលថាតើអ្វីដែលពួកគេកំពុងគិតអាចបំពេញសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ដែរឬទេ។ ប្រសិនបើវាកើតឡើងដើម្បីជំទាស់នឹងសេចក្ដីតម្រូវរបស់ទ្រង់ និងជំទាស់ព្រះបន្ទូលរបស់ទ្រង់ នោះវាមិនអាចទទួលយកបានឡើយ បើទោះបីជាអ្នកគិតថាវាត្រឹមត្រូវ វាប្រាកដជាត្រឹមត្រូវ តែត្រូវតាមគំនិតមនុស្សប៉ុណ្ណោះ ហើយវានឹងមិនអាចស្របតាមសេចក្ដីពិតឡើយ មិនថាអ្នកគិតថាវាត្រឹមត្រូវយ៉ាងណាក៏ដោយ។ ការតាំងចិត្តរបស់អ្នកអំពីអ្វីដែលត្រូវ និងអ្វីដែលខុស ត្រូវតែឈរលើមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុង ហើយមិនថាអ្នកគិតថាវាត្រូវប៉ុនណានោះទេ លុះត្រាណាតែវាមាននូវមូលដ្ឋានសម្រាប់វានៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ បើពុំដូច្នោះទេ អ្នកត្រូវតែបោះបង់វាចោល។ តើភារកិច្ចជាអ្វី? វាជាបញ្ជាបេសកកម្មដែលព្រះជាម្ចាស់បានប្រគល់ឲ្យមកមនុស្ស។ ដូចនេះ តើអ្នកគួរបំពេញភារកិច្ចរបស់អ្នកដោយរបៀបណា? ដោយការប្រព្រឹត្តិស្របតាមសេចក្ដីតម្រូវ និងបទដ្ឋានរបស់ព្រះជាម្ចាស់ និងដោយការផ្អែកអាកប្បកិរិយារបស់អ្នកនៅលើគោលការណ៍សេចក្ដីពិត ជាជាងការផ្អែកលើបំណងចិត្តដែលជាការចង់បានរបស់មនុស្ស។ តាមរបៀបនេះ ការបំពេញភារកិច្ចរបស់អ្នកនឹងត្រូវតាមបទដ្ឋាន។

ដកស្រង់ពី «មានតែតាមរយៈការស្វែងរកគោលការណ៍សេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចបំពញភារកិច្ចរបស់ពួកគេបានល្អប្រសើរ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលបំពេញភារកិច្ចរបស់អ្នក អ្នកគួរតែងតែពិនិត្យពិច័យមើលពីខ្លួនឯងដើម្បីមើលថាតើអ្នកកំពុងធ្វើអ្វីៗស្របតាមគោលការណ៍ឬទេ មើលថាតើការបំពេញកាតព្វកិច្ចរបស់អ្នកត្រូវនឹងបទដ្ឋានឬទេ មិនថាអ្នកកំពុងធ្វើវាក្នុងលក្ខណៈគ្រាន់តែជាការគម្រប់កិច្ច មិនថាអ្នកបានព្យាយាមគេចចេញពីភារកិច្ចរបស់ខ្លួន និងមិនថាមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងឥរិយាបថរបស់អ្នក និងរបៀបដែលអ្នកគិតនោះទេ។ នៅពេលដែលអ្នកមានការឆ្លុះបញ្ចាំងពីខ្លួនឯង ហើយរឿងទាំងនេះមានភាពច្បាស់លាស់ចំពោះអ្នក នោះអ្នកនឹងមានពេលងាយស្រួលជាងមុនក្នុងការបំពេញភារកិច្ចរបស់អ្នក។ មិនថាអ្វីដែលអ្នកជួបប្រទះក្នុងអំឡុងពេលបំពេញភារកិច្ចឡើយ មិនថាជាភាពអវិជ្ជមាន និងភាពកម្សោយ ឬការមាននូវអារម្មណ៍មិនល្អក្រោយពេលដោះស្រាយវានោះទេ អ្នកគួរតែធ្វើវាឲ្យបានសមរម្យត្រឹមត្រូវ ហើយអ្នកក៏ត្រូវតែស្វែងរកសេចក្ដីពិត និងស្វែងយល់អំពីបំណងព្រហឫទ័យរបស់ព្រះជាម្ចាស់ផងដែរ។ តាមរយៈការធ្វើបែបនេះ អ្នកនឹងមានផ្លូវដើម្បីអនុវត្តបាន។ ប្រសិនបើអ្នកចង់ធ្វើឲ្យបានល្អក្នុងការបំពេញភារកិច្ចរបស់ខ្លួន នោះអ្នកមិនត្រូវទទួលរងឥទ្ធិពលពីអារម្មណ៍របស់ខ្លួនឡើយ។ មិនថាអ្នកមានអារម្មណ៍អវិជ្ជមាន ឬខ្សោយប៉ុនណានោះទេ អ្នកគួរតែអនុវត្តសេចក្ដីពិតក្នុងគ្រប់អ្វីៗដែលអ្នកធ្វើ ដោយធ្វើដោយភាពតឹងតែង និងខ្ជាប់ខ្ជួនទៅនឹងគោលការណ៍។ ប្រសិនបើអ្នកធ្វើបែបនេះ នោះអ្នកនឹងមិនត្រឹមតែមានការឯកភាពពីអ្នកដទៃនោះទេ តែព្រះជាម្ចាស់ក៏នឹងសព្វព្រះទ័យចំពោះអ្នកដូចគ្នាដែរ។ ដូចនេះ អ្នកនឹងជាមនុស្សដែលមានទំនួលខុសត្រូវ និងជាអ្នកដែលរែកអម្រែកនៃបន្ទុក។ អ្នកនឹងក្លាយជាមនុស្សល្អជាប្រាកដ ដែលបានបំពេញនូវភារកិច្ចរបស់អ្នកត្រូវនឹងបទដ្ឋាន និងជាអ្នកដែលសម្ដែងចេញយ៉ាងពេញលេញនូវលក្ខណៈនៃមនុស្សពិតប្រាកដ។ មនុស្សបែបនេះត្រូវបានបន្សុទ្ធ និងទទួលនូវការបំផ្លាស់បំប្រែពិតប្រាកដនៅពេលបំពេញភារកិច្ចរបស់គេ ហើយពួកគេអាចត្រូវបានចាត់ទុកថាមានភាពស្មោះត្រង់នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់។ មានតែមនុស្សស្មោះត្រង់ប៉ុណ្ណោះដែលអាចស៊ូទ្រាំជាមួយការអនុវត្តសេចក្ដីពិត និងជោគជ័យចំពោះការប្រព្រឹត្តិតាមគោលការណ៍ ព្រមទាំងអាចបំពេញភារកិច្ចរបស់ពួកគេឲ្យត្រូវតាមបទដ្ឋានទៀតផង។ មនុស្សដែលប្រព្រឹត្តតាមគោលការណ៍បំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អិតល្អន់ នៅពេលដែលពួកគេមានអារម្មណ៍ល្អ។ ពួកគេមិនធ្វើការក្នុងលក្ខណៈដើម្បីតែជាការគម្រប់កិច្ចនោះទេ ពួកគេមិនក្រអឺតក្រទម ហើយពួកគេមិនអួតអំពីខ្លួនឯងដើម្បីឲ្យអ្នកផ្សេងគិតល្អពីពួកគេឡើយ។ យ៉ាងណាក្ដី នៅពេលពួកគេមានអារម្មណ៍មិនល្អ ពួកគេក៏បំពេញកិច្ចការប្រចាំថ្ងៃរបស់ខ្លួនដោយអស់ពីចិត្ត និងដោយទំនួលខុសត្រូវ ហើយទោះបីជាពួកគេជួបប្រទះនូវអ្វីដែលធ្វើឲ្យខូចដល់ការបំពេញភារកិច្ចរបស់គេក្ដី ឬទោះបីការនោះបានដាក់សម្ពាធដល់ពួកគេបន្តិចបន្តួចក្ដី ឬបង្ករនូវការរំខានក្នុងពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួនក្ដី ក៏ពួកគេនៅតែអាចមានភាពស្ងប់ស្ងៀមនៅក្នុងដួងចិត្តនៅចំពោះព្រះជាម្ចាស់ ព្រមទាំងអធិស្ឋាន និងពោលថា «មិនថាបញ្ហាធំប៉ុនណាដែលទូលបង្គំជួបប្រទះនោះទេ បើទោះបីជាស្ថានសួគ៌ត្រូវក្រឡាប់ចុះក៏ដោយ ដរាបណាព្រះជាម្ចាស់អនុញ្ញាតឲ្យទូលបង្គំនៅបន្តមានជីវិត នោះទូលបង្គំតាំងចិត្តធ្វើការបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អបំផុត។ ជារៀងរាល់ថ្ងៃដែលទូលបង្គំត្រូវបានអនុញ្ញាតឲ្យរស់នៅ នោះគឺជាថ្ងៃដែលទូលបង្គំនឹងប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ដើម្បីឲ្យទូលបង្គំមានតម្លៃសមនឹងភារកិច្ចដែលព្រះជាម្ចាស់បានប្រទានមកឲ្យទូលបង្គំនេះ ក៏ដូចជាដង្ហើមដែលទ្រង់បានប្រទានដាក់លើរូបកាយរបស់ទូលបង្គំដែរ។ មិនខ្វល់ថាទូលបង្គំអាចជួបភាពលំបាកធំប៉ុនណានោះទេ ទូលបង្គំនឹងទុកវាមួយឡែក ដ្បិតការបំពេញភារកិច្ចរបស់ទូលបង្គំគឺជារឿងសំខាន់ចាំបាច់បំផុត!» អស់អ្នកដែលមិនរងឥទ្ធិពលពីបុគ្គល ព្រឹត្តិការណ៍ រឿងរ៉ាវ ឬមជ្ឈដ្ឋានជុំវិញណាមួយ អ្នកដែលមិនត្រូវបានគ្របដណ្ដប់ដោយអារម្មណ៍ ឬស្ថានភាពខាងក្រៅ ហើយអ្នកដែលយកកាតព្វកិច្ច និងបេសកកម្មដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ជារឿងទីមួយ និងសំខាន់បំផុត នោះពួកគេគឺជាអ្នកដែលមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងជាអ្នកដែលចុះចូលនឹងព្រះអង្គដ៏ពិតប្រាកដ។ មនុស្សបែបនេះបានទទួលច្រកចូលទៅក្នុងជីវិត និងបានចូលក្នុងសេចក្ដីពិតដ៏ជាក់ស្ដែង។ នេះជាការបើកបង្ហាញដ៏ជាក់ស្ដែង និងពិតប្រាកដមួយអំពីការសម្ដែងចេញពីសេចក្ដីពិត។

ដកស្រង់ពី «ច្រកចូលទៅកាន់ជីវិតត្រូវតែចាប់ផ្ដើមជាមួយនឹងបទពិសោធន៍នៃការបំពេញភារកិច្ចរបស់ខ្លួន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ការបំពេញភារកិច្ចដោយខ្ជីខ្ជា និងឲ្យតែរួចពីដៃ គឺជាបញ្ហាពិតទូទៅ ប៉ុន្តែជាបញ្ហាដែលរឹងរូសនោះពិបាកដោះស្រាយណាស់។ ដំបូង ចូរអ្នកសិក្សាអំពីសភាពប្រាកដប្រជា ភាពម៉ឺងម៉ាត់ ទំនួលខុសត្រូវ ភាពស្មោះត្រង់ និងការបន្ទាបខ្លួននៅក្នុងសកម្មភាពរបស់អ្នកជាមុនសិន ដោយការយកឈ្នះការប្រកួតយ៉ាងយឺតៗ និងនឹងន៎។ ទាំងមិនធ្វើអ្វីមួយ ឬធ្វើវាបានល្អ គឺធ្វើដោយពេញចិត្ត ហើយឲ្យបានល្អ។ ជាជាងការនៅស្ងៀម អ្នកអាចស្វែងរកគោលការណ៍នៃរបស់អ្វីមួយ ហើយធ្វើវាដោយផ្អែកលើគោលការណ៍ទាំងនោះ។ ទោះបីជាធ្វើបែបនេះ អាចតម្រូវឲ្យមានការខិតខំប្រឹងប្រែង ហើយអ្នកអាចខកខានមិនបានទទួលទាន ឬខកខានការកម្សាន្ដមួយចំនួនក៏ដោយ ចូរធ្វើអ្វីមួយឲ្យបានល្អ ដោយគ្មានខ្ជីខ្ជា ឬឲ្យតែរួចពីដៃឡើយ ហើយប្រសិនបើអ្នកមិនយល់អ្វីមួយ ចូរកុំធ្វើពុតជាដឹង ប៉ុន្តែធ្វើវាតាមអ្វីដែលអ្នកយល់។ តើភាពខ្ជីខ្ជា និងការធ្វើឲ្យតែរួចពីដៃ ងាយដោះស្រាយឬទេ? រាល់ថ្ងៃ មុនពេលដែលអ្នកបំពេញភារកិច្ចរបស់អ្នក ចូរអធិស្ឋានទៅព្រះជាម្ចាស់។ ចូរនិយាយថា «ព្រះជាម្ចាស់អើយ ទូលបង្គំកំពុងចាប់ផ្ដើមភារកិច្ចរបស់ទូលបង្គំ។ ប្រសិនបើទូលបង្គំខ្ជីខ្ជា និងធ្វើឲ្យតែរួចពីដៃ នោះទូលបង្គំសុំឲ្យទ្រង់បង្វឹកទូលបង្គំ និងស្ដីបន្ទោសទូលបង្គំនៅក្នុងចិត្តទូលបង្គំ។ ទូលបង្គំសុំឲ្យទ្រង់ដឹកនាំទូលបង្គំដើម្បីបំពេញកាតព្វកិច្ចរបស់ទូលបង្គំឲ្យបានល្អ ហើយមិនមែនខ្ជីខ្ជា និងធ្វើឲ្យតែរួចពីដៃឡើយ»។ ការអនុវត្តតាមវិធីនេះរាល់ថ្ងៃ និងមើលពីរយៈពេលដែលត្រូវការដើម្បីដោះស្រាយបញ្ហាបំពេញកាតព្វកិច្ចរបស់អ្នកយ៉ាងខ្ជីខ្ជា និងឲ្យតែរួចពីដៃ មើលអំពីរយៈពេលដែលអ្នកកាន់តែលែងខ្ជីខ្ជា និងធ្វើឲ្យតែរួចពីដៃនៅក្នុងការបំពេញកាតព្វកិច្ចរបស់អ្នក បំពេញវាដោយកាត់បន្ថយកំហុសឆ្គងឲ្យកាន់តែតិចជាលំដាប់ និងជាមួយនឹងលទ្ធផលជាក់ស្ដែងកាន់តែប្រសើរ ព្រមទាំងមានប្រសិទ្ធភាពកាន់តែអស្ចារ្យ។ ដើម្បីបំពេញកាតព្វកិច្ចរបស់អ្នកដោយគ្មានភាពខ្ជីខ្ជា និងភាពធ្វើឲ្យតែរួចពីដៃ តើអ្នកអាចធ្វើបែបនេះដោយខ្លួនឯងបានទេ? តើវាគឺជាអ្វីមួយដែលអ្នកមិនអាចគ្រប់គ្រងដោយខ្លួនឯងឬ? (វាមិនមែនងាយស្រួលគ្រប់គ្រងឡើយ)។ នោះគឺជារឿងគួរឲ្យរំខានណាស់។ ប្រសិនបើវាពិតជាពិបាកក្នុងការគ្រប់គ្រង នោះបញ្ហារបស់អ្នករាល់គ្នា គឺពិតជាធំណាស់! ដូច្នេះ តើអ្នកអាចធ្វើដោយមិនខ្ជីខ្ជា និងឲ្យតែរួចពីដៃបានយ៉ាងដូចម្ដេច? ទទួលទាន? លេង? ស្លៀកពាក់ ហើយតែងខ្លួន? នៅពេលដែលស្ត្រីមួយចំនួនតុបតែងខ្លួន ពួកគេមិនរំលងរោមមួយសរសៃនៅលើត្របកភ្នែក និងនៅលើក្បាលទេ។ ប្រសិនបើអ្នករាល់គ្នានឹងធ្វើសកម្មភាពដោយឥរិយាបថយកចិត្តទុកដាក់បែបនេះ នោះអ្នកអាចនឹងមិនខ្ជីខ្ជា និងមិនធ្វើឲ្យតែរួចពីដៃនោះទេ។ ដំបូង ចូរដោះស្រាយបញ្ហានៃភាពខ្ជីខ្ជា និងការធ្វើឲ្យតែរួចពីដៃសិន ហើយបន្ទាប់មក ដោះស្រាយបញ្ហានៃការធ្វើសកម្មភាពដោយផ្អែកលើបំណងផ្ទាល់ខ្លួនរបស់អ្នក។ ការធ្វើសកម្មភាពរបស់មនុស្សម្នាក់ ដោយផ្អែកលើបំណងផ្ទាល់ខ្លួនរបស់ពួកគេ គឺជារឿងទូទៅ ហើយវាក៏ងាយនឹងសម្គាល់អំពីខ្លួនឯងដែរ។ ពេលខ្លះ ដោយគ្រាន់តែការសង្កេតពិនិត្យមួយភ្លែតទៅលើចិត្ត និងគំនិតរបស់អ្នក នោះអ្នកនឹងអាចសម្គាល់វាបាន ហើយនិយាយថា «អ្វីដែលខ្ញុំកំពុងធ្វើ ផ្អែកទៅលើបំណងផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំដឹងថាអ្វីដែលខ្ញុំគួរធ្វើគឺផ្អែកលើគោលការណ៍ ប៉ុន្តែខ្ញុំមិនធ្វើនោះទេ»។ តើនេះមិនមែនជារឿងងាយស្រួលក្នុងការសម្គាល់ឬ? (ជារឿងងាយស្រួល)។ ដូច្នេះ វាគួរតែអាចដោះស្រាយបាន។ ដំបូង ចូរកំណត់ខ្លួនឯងជាមុនសិនចំពោះបញ្ហាទាំងពីរនេះ ទីមួយគឺជាការដោះស្រាយបញ្ហានៃភាពខ្ជីខ្ជា និងការធ្វើឲ្យតែរួចពីដៃ ហើយបញ្ហាទីពីរ គឺជាការធ្វើសកម្មភាពដោយផ្អែកលើបំណងផ្ទាល់ខ្លួនរបស់អ្នក។ ចូរព្យាយាមប្រឹងប្រែង បន្ទាប់ពីមួយឆ្នាំ ឬពីរឆ្នាំ ដើម្បីមិនឲ្យខ្ជីខ្ជា និងមិនធ្វើឲ្យតែរួចពីដៃ ហើយដើម្បីមិនឲ្យធ្វើសកម្មភាពដោយផ្អែកលើបំណងផ្ទាល់ខ្លួនរបស់អ្នក នៅក្នុងអ្វីមួយដែលអ្នកធ្វើ។ នៅពេលដែលបញ្ហាទាំងពីរនេះត្រូវបានដោះស្រាយ នោះអ្នករាល់គ្នានឹងមិននៅឆ្ងាយពីការបំពេញភារកិច្ចរបស់អ្នកយ៉ាងពេញចិត្តនោះទេ។ ហើយប្រសិនបើអ្នករាល់គ្នាមិនអាចដោះស្រាយបញ្ហាទាំងនេះបាន នោះអ្នករាល់គ្នាក៏នៅតែនៅឆ្ងាយពីការមិនស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់ ឬពីការយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ទ្រង់ដែរ។ អ្នកមិនបានសូម្បីតែប៉ះផ្ទៃខាងក្រៅឡើយ។

ដកស្រង់ពី «ការសម្គាល់អ្នកដឹកនាំក្លែងក្លាយ (៥)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មិនថាអ្នកកំពុងបំពេញភារកិច្ចបែបណា ឬជំនាញវិជ្ជាជីវៈអ្វីដែលអ្នកកំពុងសិក្សាក៏ដោយ អ្នកនឹងកាន់តែមានភាពល្អប្រសើរពីមួយពេលទៅមួយពេល។ ប្រសិនបើអ្នកនៅតែព្យាយាមធ្វើឲ្យប្រសើរឡើង អ្នកនឹងធ្វើបានកាន់តែល្អទៅៗទៅលើជំនាញនោះ។ ប្រសិនបើអ្នកមិនធ្វើអ្វីគ្រប់យ៉ាងដោយប្រាកដប្រជាទេ នោះសូម្បីតែអ្វីៗដែលអ្នកបានរៀនក៏ប្រើការមិនកើតដែរ។ ប្រសិនបើអ្នកមិនទាំងយកអ្វីដែលអ្នកអាចប្រើដោយភាពប្រាកដប្រជា ហើយមិនមានគំនិតថារឿងទាំងនោះនឹងប្រែក្លាយទៅជាយ៉ាងម៉េច ហើយមិនមាននរណាម្នាក់ដែលយល់ ចាំជួយណែនាំអ្នកទេ នោះអ្នកនឹងមិនដែលមានការរីកចម្រើនអ្វីឡើយ ហើយជំនាញដែលអ្នកបានរៀននឹងទៅជាឥតប្រយោជន៍ទទេ។ ក្នុងការរៀនអ្វីមួយ វាងាយស្រួលក្នុងការរៀនទ្រឹស្តីរបស់វា ប៉ុន្តែមិនងាយស្រួលទេក្នុងការអនុវត្តទ្រឹស្ដីនោះ។ ប្រសិនបើអ្នកចង់យកទ្រឹស្តីមកអនុវត្ត ហើយបន្ទាប់មកឈានទៅមុខកាន់តែខ្ពស់ថែមទៀត ដោយទទួលបានអ្វីមួយពីគ្រឹះនៃការអនុវត្ត ទាញយកអត្ថប្រយោជន៍កាន់តែច្រើនពីភាពខ្លាំងរបស់អ្នក ឬអនុវត្តនូវអ្វីដែលអ្នកបានរៀនទៅជាការអនុវត្ត ហើយទទួលបានលទ្ធផល តើអ្នកនឹងត្រូវធ្វើអ្វីខ្លះ? អ្នកត្រូវតែចំណាយពេលច្រើនថែមទៀតដើម្បីសិក្សាជំនាញវិជ្ជាជីវៈ និងស្វែងរកគ្រប់សម្ភារឯកសារដើម្បីរៀនជំនាញទាំងនោះ គ្រប់ទិដ្ឋភាពទាំងអស់នៃជំនាញទាំងនោះ ដោយអ្នកត្រូវតែសិក្សាដោយខ្ជាប់ខ្ជួន ស្រាវជ្រាវដោយខ្ជាប់ខ្ជួន ពង្រឹងចំណុចខ្សោយរបស់អ្នកជាមួយចំណុចខ្លាំងរបស់អ្នកដទៃដោយខ្ជាប់ខ្ជួន រៀនអ្វីដែលអ្នកត្រូវតែរៀន និងគួររៀនពីអ្នកដទៃ។ តាមរបៀបនេះ ជំនាញវិជ្ជាជីវៈរបស់អ្នកនឹងប្រសើរឡើងឥតឈប់ឈរ។ នៅពេលអ្នកដទៃប្រាប់អ្នកពីរបៀបធ្វើអ្វីមួយ អ្នកត្រូវតែព្យាយាមយល់ ហើយអ្នកត្រូវតែត្រិះរិះអំពីការនោះ។ ប្រសិនបើអ្នកណាម្នាក់ប្រាប់អ្នកពីអ្វីមួយ អ្នកដឹងអំពីអ្វីដែលពួកគេកំពុងនិយាយ ហើយទទួលស្គាល់ថាវាជាវិធីល្អក្នុងការធ្វើកិច្ចការទាំងនោះ ប៉ុន្តែក្រោយមកអ្នកគិតយ៉ាងជាក់ច្បាស់ រួចនិយាយទៅកាន់ខ្លួនឯងថា «ខ្ញុំយល់បានស្ទើរទាំងអស់ហើយ» តើអ្នកមានឥរិយាបថបែបណា? មិនថាចំពោះជំនាញវិជ្ជាជីវៈ និងជំនាញឯកទេសអ្វី ឬចំពោះការស្វះស្វែងរកអំពីសេចក្ដីពិតដោយសេចក្ដីជំនឿរបស់អ្នកនោះទេ អាកប្បកិរិយារបស់អ្នកគឺអាក្រក់ ដោយវាជាការបង្ហាញពីភាពមិនចាប់អារម្មណ៍។ តើវាជានិស្ស័យបែបណាទៅ? វាជាភាពក្រអឺតក្រទម វាមិនមែនជាការស្រឡាញ់នូវអ្វីដែលវិជ្ជមានទេ តែគឺជាភាពរឹងចចេស។ តើការបែបនេះមាននៅក្នុងអ្នករាល់គ្នាដែរឬទេ? (មាន)។ តើការទាំងនេះមានជាញឹកញាប់ ម្តងម្កាល ឬមានតែពេលជួបបញ្ហាណាមួយ? (ញឹកញាប់)។ អាកប្បកិរិយារបស់អ្នករាល់គ្នាចំពោះការទទួលស្គាល់អាកប្បកិរិយាបែបនេះ ពិតជាមានភាពស្មោះស្ម័គ្រ និងស្មោះត្រង់ ប៉ុន្តែត្រឹមតែការទទួលស្គាល់គឺមិនគ្រប់គ្រាន់ទេ។ ប្រសិនបើអ្នកមិនធ្វើអ្វីក្រៅពីទទួលស្គាល់វាទេ ការផ្លាស់ប្តូរគឺមិនអាចទៅរួចឡើយ។ ដូច្នេះតើអ្នកអាចផ្លាស់ប្តូរយ៉ាងដូចម្តេច? នៅពេលនិស្ស័យក្រអឺតក្រទមបង្ហាញចេញនៅក្នុងមនុស្ស ហើយឥរិយាបតរបស់មនុស្សបង្ហាញពីភាពមួយក្នុងចំណោមភាពមិនចាប់អារម្មណ៍ ការបណ្តេញចេញ និងភាពធ្វេសប្រហែស ពួកគេត្រូវតែប្រាកដថាចូលមកចំពោះព្រះជាម្ចាស់ ហើយអធិស្ឋានភ្លាម ដោយអនុញ្ញាតឲ្យខ្លួនគេត្រូវបានដោះស្រាយ និងទទួលការប្រៀនប្រដៅពីព្រះជាម្ចាស់ ទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ ព្រមទាំងការប្រៀនប្រដៅរបស់ព្រះជាម្ចាស់ផងដែរ។ លើសពីនេះទៅទៀត ពួកគេត្រូវតែស្គាល់ពីរបៀបដែលទិដ្ឋភាពនៃនិស្ស័យរបស់ពួកគេកើតឡើងដោយរបៀបណា និងរបៀបដែលវាអាចមានការផ្លាស់ប្តូរ។ គោលបំណងនៃការស្គាល់គឺការផ្លាស់ប្តូរ។ ដូច្នេះតើការផ្លាស់ប្តូរបែបនេះអាចនឹងសម្រេចបានយ៉ាងដូចម្តេច? តើជំហានដំបូងគួរតែជាអ្វី? ដំបូងមនុស្សត្រូវតែអធិស្ឋាន ចូលមកកាន់ព្រះជាម្ចាស់ជាមុនដំបូង ទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ និងទទួលយកការប្រៀនប្រដៅរបស់ទ្រង់ បន្ទាប់មកពួកគេត្រូវសហការយ៉ាងសកម្ម។ តើពួកគេគួរសហការយ៉ាងដូចម្តេច? នៅពេលពួកគេបំពេញកាតព្វកិច្ចរបស់ពួកគេ ពេលណាដែលពួកគេយល់ថាខ្លួនពួកគេកំពុងគិតថា «ខ្ញុំយល់បានស្ទើរទាំងអស់ហើយ» គឺពួកគេត្រូវតែកែតម្រូវខ្លួនឯង ហើយមិនត្រូវគិតបែបនោះទៀតទេ។ នៅពេលដែលនិស្ស័យក្រអឺតក្រទមកើតឡើងនៅក្នុងដួងចិត្តរបស់អ្នក អ្នកត្រូវតែមានញ្ញាណដឹងពីការស្ដីបន្ទោស គឺជាការស្តីបន្ទោស និងការវាយផ្ចាលរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែផ្លាស់ប្ដូរការគិតភ្លាម៖ «ឥឡូវនេះខ្ញុំខុសហើយ ជាថ្មីម្តងទៀតខ្ញុំហៀបនឹងលាតត្រដាងពីការពុករលួយ ដែលជានិស្ស័យរបស់សាតាំង ដែលនឹងត្រូវដឹកនាំដោយនិស្ស័យរបស់សាតាំង ឲ្យសាតាំងកាន់កាប់អំណាច និងធ្វើដើម្បីតែបង្រ្គប់កិច្ច។ ខ្ញុំគួរតែទទួលបានការប្រៀនប្រដៅ!» ប្រសិនបើអ្នកញាណដឹងពីការស្ដីបន្ទោស អ្នកគួរតែលន់តួអំពើបាបរបស់អ្នកនៅចំពោះព្រះជាម្ចាស់ ហើយផ្លាស់ប្ដូរការគិតទៅ។ តើអ្នកគួរលន់តួអំពើបាបរបស់អ្នកយ៉ាងដូចម្តេច? មិនចាំបាច់ប្រកាន់យកឥរិយាបថធ្ងន់ធ្ងរ ហើយលុតជង្គង់ ក្រាបថ្វាយបង្គំខ្លួនឯង ហើយអធិស្ឋានទៅព្រះជាម្ចាស់នោះទេ។ វាមិនចាំបាច់ក្នុងការធ្វើដូច្នេះទេ។ អ្នកប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នកដោយនិយាយថា «ព្រះជាម្ចាស់អើយ ទូលបង្គំខុសហើយ ទូលបង្គំហៀបនឹងធ្វេសប្រហែស និងធ្វើដើម្បីតែបង្រ្គប់កិច្ចម្តងទៀត។ ទូលបង្គំសូមអង្វរដល់ទ្រង់ឲ្យសង្កេតមើលទូលបង្គំ។ ទូលបង្គំមិនចង់ឲ្យនិស្ស័យពុករលួយរបស់ទូលបង្គំមកធ្វើជាម្ចាស់លើទូលបង្គំ ឬគ្រប់គ្រងទូលបង្គំទាំងស្រុងនោះទេ។ ទូលបង្គំចង់ទទួលបានការបង្គាប់បញ្ជាពីព្រះជាម្ចាស់ ហើយទូលបង្គំចង់អនុវត្តតាមសេចក្ដីពិត។ ទូលបង្គំសូមអង្វរទ្រង់ឲ្យសង្កេតមើលទូលបង្គំ»។ នៅពេលដែលអ្នកអធិស្ឋានបែបដូចេ្នះ សភាពនៅក្នុងអ្នកនឹងផ្លាស់ប្តូរ។ តើអ្វីជាគោលដៅនៃការផ្លាស់ប្តូរសភាពរបស់អ្នក? វាមានន័យថាអនុញ្ញាតឲ្យអ្នកផ្លាស់ប្ដូរការគិតរបស់អ្នកដោយជោគជ័យ អនុញ្ញាតឲ្យអ្នកមានភាពស្មោះស្ម័គ្រ ស្ដាប់បង្គាប់ និងទទួលយកការស្ដីបន្ទោស និងការប្រៀនប្រដៅរបស់ព្រះជាម្ចាស់ដោយគ្មានការសម្រុះសម្រួល។ នេះជារបៀបដែលអ្នកនឹងផ្លាស់ប្ដូរការគិតរបស់ខ្លួនឯង។ នៅពេលណាដែលអ្នកហៀបនឹងធ្វើកិច្ចការដើម្បីតែបង្រ្គប់កិច្ចម្តងទៀត នៅពេលដែលអ្នកចង់បំពេញកាតព្វកិច្ចរបស់អ្នកសើរៗម្តងទៀត នោះអ្នកនឹងអាចផ្លាស់ប្ដូរការគិតរបស់អ្នកបានភ្លាមៗ ដោយសារតែការប្រៀនប្រដៅ និងការស្តីបន្ទោសរបស់ព្រះជាម្ចាស់ ហើយតើអ្នកទទួលបានការសង្គ្រោះពីការធ្វេសប្រហែសរបស់អ្នកឬទេ? តើអំពើរំលងរបស់អ្នកនឹងមិនត្រូវបានប្រោសលោះទេឬ? តើនេះជារឿងល្អ ឬអាក្រក់? នេះជារឿងល្អ។

ជួនកាល បន្ទាប់ពីបញ្ចប់ការងារមួយ អ្នកមានអារម្មណ៍មិនស្រួលខ្លះនៅក្នុងចិត្ត។ បើពិនិត្យមើលឲ្យកាន់តែកៀក អ្នកនឹងឃើញថាប្រាកដជាមានបញ្ហា។ បញ្ហាត្រូវតែដោះស្រាយឲ្យបានរួច បន្ទាប់ពីនោះមក អ្នកនឹងមានអារម្មណ៍ស្រួល។ ភាពមិនងាយស្រួលរបស់អ្នក បង្ហាញឲ្យឃើញថាមានបញ្ហាមួយដែលអ្នកត្រូវចំណាយពេលបន្ថែម ហើយដែលអ្នកត្រូវយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង។ នេះគឺជាអាកប្បកិរិយាដ៏ម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវចំពោះការអនុវត្តកាតព្វកិច្ចរបស់ខ្លួន។ នៅពេលដែលមនុស្សម្នាក់អាចមានភាពម៉ឺងម៉ាត់ មានការទទួលខុសត្រូវ លះបង់ និងខិតខំធ្វើកិច្ចការ នោះកិច្ចការនឹងសម្រេចបានយ៉ាងប្រសើរ។ ជួនកាល អ្នកមិនមានដួងចិត្តបែបនេះទេ ហើយអ្នកមិនអាចស្វែងរក ឬរកឃើញកំហុសច្បាស់ដូចថ្ងៃនោះដែរ។ ពេលនោះ ប្រសិនបើមនុស្សមានដួងចិត្តបែបនេះ ដោយមានការបំផុសគំនិត និងការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ នោះពួកគេនឹងអាចកំណត់បញ្ហាបាន។ ប៉ុន្តែ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធដឹកនាំអ្នក ហើយឲ្យអ្នកមានការយល់ដឹងបែបដូច្នោះ ដោយអនុញ្ញាតឲ្យអ្នកមានញាណដឹងថាអ្វីមួយខុស តែអ្នកមិនមានដួងចិត្តបែបនេះទេ អ្នកនៅតែអសមត្ថភាពក្នុងការកំណត់នូវបញ្ហាដដែល។ ដូច្នេះ តើនេះបង្ហាញពីអ្វី? វាបង្ហាញថា វាជាការសំខាន់ខ្លាំងណាស់ដែលមនុស្សត្រូវសហការ ដួងចិត្តរបស់ពួកគេមានសារៈសំខាន់ណាស់ ហើយកន្លែងដែលពួកគេតម្រង់គំនិត និងបំណងចិត្តរបស់ពួកគេទៅនោះ គឺសំខាន់ខ្លាំងណាស់។ ព្រះជាម្ចាស់ពិនិត្យពិច័យ និងអាចមើលឃើញនូវអ្វីដែលមនុស្សមាននៅក្នុងដួងចិត្តរបស់ពួកគេនៅពេលពួកគេបំពេញកាតព្វកិច្ចរបស់ពួកគេ ហើយថាតើពួកគេប្រើថាមពលអស់ប៉ុន្មាន។ វាចាំបាច់ខ្លាំងណាស់ដែលមនុស្សយកដួងចិត្ត និងកម្លាំងទាំងអស់របស់ពួកគេ បញ្ចូលទៅក្នុងអ្វីដែលពួកគេធ្វើ។ ការសហការក៏ជាធាតុផ្សំដ៏សំខាន់ដែរ។ ទាល់តែមនុស្សខិតខំដោយមិនមានការសោកស្តាយចំពោះកាតព្វកិច្ចដែលពួកគេបានបំពេញ និងកិច្ចការដែលពួកគេបានធ្វើ ហើយមិនជំពាក់នឹងព្រះជាម្ចាស់ នោះទើបពួកគេអាចនឹងធ្វើកិច្ចការដោយអស់ពីចិត្ត និងអស់ពីកម្លាំងកាយបាន។ ប្រសិនបើថ្ងៃនេះអ្នកមិនធ្វើឲ្យអស់ពីដួងចិត្ត និងកម្លាំងរបស់អ្នកទេ នោះនៅពេលមានអ្វីមួយមិនសម្រេចទៅតាមផែនការនៅពេលក្រោយ ហើយមានផលវិបាក នោះតើវានឹងមិនហួសពេលក្នុងការសោកស្តាយទេឬ? អ្នកនឹងជំពាក់ជារៀងរហូត។ វានឹងត្រឡប់ជាស្នាមប្រឡាក់មួយនៅលើអ្នក! ស្នាមប្រឡាក់នៅក្នុងការអនុវត្តកាតព្វកិច្ចរបស់មនុស្សម្នាក់ គឺជាអំពើរំលង។ ដូច្នេះ អ្នកត្រូវតែខិតខំធ្វើឲ្យបានត្រឹមត្រូវនូវចំណែកអ្វីមួយ ដែលអ្នកត្រូវធ្វើ និងគួរធ្វើដោយអស់ពីចិត្ត និងកម្លាំង។ ការទាំងនោះមិនត្រូវធ្វើដោយធ្វេសប្រហែស ឬគ្រាន់តែបង្គ្រប់កិច្ចនោះឡើយ។ អ្នកមិនត្រូវមានការសោកស្តាយអ្វីឡើយ។ តាមរបៀបនេះ កាតព្វកិច្ចដែលអ្នកត្រូវធ្វើនៅពេលនេះ នឹងត្រូវបានចងចាំដោយព្រះជាម្ចាស់។ រឿងទាំងនោះដែលព្រះជាម្ចាស់នឹកចាំ គឺជាអំពើល្អ។ ដូច្នេះ តើមានអ្វីខ្លះដែលមិនត្រូវបានទ្រង់ចងចាំ? ការទាំងនោះគឺជាអំពើរំលង។ មនុស្សប្រហែលជាមិនទទួលយកថាពួកគេប្រព្រឹត្តការអាក្រក់ទេ ប្រសិនបើមានគេនិយាយដាក់ពួកគេបែបនេះនាពេលបច្ចុប្បន្ន ប៉ុន្តែ ប្រសិនបើថ្ងៃមួយមកដល់ នៅពេលដែលមានផលវិបាកធ្ងន់ធ្ងរដល់រឿងទាំងនេះ ហើយពួកគេត្រឡប់ជាអ្នកជះឥទ្ធិពលអវិជ្ជមាន ពេលនោះអ្នកនឹងមានញាណដឹងថាការទាំងនេះ មិនគ្រាន់តែជាអំពើរំលងនៃអាកប្បកិរិយាប៉ុណ្ណោះទេ ប៉ុន្តែជាអំពើអាក្រក់។ នៅពេលដែលអ្នកដឹងរឿងនេះ អ្នកនឹងមានការសោកស្តាយ ហើយគិតក្នុងចិត្តថា៖ ខ្ញុំគួរតែជ្រើសរើសការបង្ការជាការសំខាន់! តាមរយៈការគិត និងការខំប្រឹងប្រែងបន្ថែមទៀត ខ្ញុំនឹងមិនមានបញ្ហានេះទេ។ គ្មានអ្វីដែលអាចលុបស្នាមប្រឡាក់ដ៏អស់កល្បនេះចេញពីដួងចិត្តអ្នកបានទេ ហើយវានឹងបង្កបញ្ហាប្រសិនបើវាទុកអ្នកឲ្យជំពាក់ជារៀងរហូត។ ដូច្នេះថ្ងៃនេះ រាល់ពេលដែលអ្នកបំពេញភារកិច្ចរបស់អ្នក ឬទទួលយកកម្រៃជើងសារ អ្នករាល់គ្នាត្រូវតែខិតខំធ្វើវាឲ្យអស់ពីកម្លាំង និងអស់ពីដួងចិត្តរបស់អ្នក។ អ្នកត្រូវធ្វើបែបនេះ ដើម្បីឲ្យអ្នកមិនមានទោសពៃរ៍ និងការសោកស្តាយ ដើម្បីឲ្យទទួលបានការចងចាំពីព្រះជាម្ចាស់ ហើយជាអំពើល្អ។ កុំប្រព្រឹត្ដដោយធ្វេសប្រហែស និងដើម្បីតែបង្រ្គប់កិច្ច ដោយបើកភ្នែកម្ខាង និងម្ខាងទៀតបិទនោះឡើយ។ អ្នកនឹងសោកស្តាយវា ហើយមិនអាចធ្វើការកែប្រែបានទេ។ វានឹងបង្កើតជាអំពើរំលង ហើយទីបំផុត នៅក្នុងដួងចិត្តរបស់អ្នកនឹងតែងតែមានកំហុស ការជំពាក់ និងការចោទប្រកាន់។ តើផ្លូវមួយណាក្នុងចំណោមផ្លូវទាំងពីរនេះ ដែលល្អបំផុត? តើផ្លូវមួយណាជាផ្លូវត្រូវ? ចូរបំពេញភារកិច្ចរបស់អ្នកឲ្យអស់ពីចិត្ត និងអស់ពីកម្លាំងកាយ ហើយរៀបចំ និងកៀរគរអំពើល្អដោយគ្មានការសោកស្តាយសោះឡើយ។ កុំឲ្យអំពើរំលងរបស់អ្នកប្រមូលផ្តុំ ធ្វើឲ្យមានការសោកស្តាយ និងធ្លាក់ទៅក្នុងការជំពាក់ឡើយ។ តើមានអ្វីកើតឡើងនៅពេលមនុស្សម្នាក់បានប្រព្រឹត្តិអំពើរំលងច្រើនពេក? ពួកគេកំពុងបន្ថែមសេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់ចំពោះពួកគេនៅចំពោះព្រះវត្តមានទ្រង់! ប្រសិនបើអ្នកប្រព្រឹតិ្តអំពើរំលងកាន់តែច្រើន ហើយសេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់ចំពោះអ្នកកាន់តែខ្លាំងឡើងៗ នោះចុងក្រោយអ្នកនឹងត្រូវទទួលទណ្ឌកម្ម។

ដកស្រង់ពី ការប្រកបរបស់ព្រះជាម្ចាស់

នៅពេលមនុស្សបំពេញភារកិច្ចរបស់ពួកគេ តាមពិតទៅ ពួកគេកំពុងធ្វើអ្វីដែលពួកគេគប្បីត្រូវធ្វើ។ ប៉ុន្តែប្រសិនបើអ្នកធ្វើវានៅចំពោះព្រះភ័ក្រព្រះជាម្ចាស់ ប្រសិនបើអ្នកបំពេញភារកិច្ចរបស់អ្នកដោយមានអត្តចរិតស្មោះត្រង់ និងអស់ពីចិត្ត តើអត្តចរិតនេះនឹងមិនកាន់តែត្រឹមត្រូវទេឬ? ដូច្នេះ តើអ្នកគប្បីបញ្ចេញអត្តចរិតនេះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកដោយរបៀបណា? អ្នកត្រូវធ្វើឱ្យ «ការថ្វាយបង្គំព្រះជាម្ចាស់ដោយអស់ពីចិត្ត និងដោយភាពស្មោះត្រង់» ក្លាយជាតថភាពរបស់អ្នក។ នៅពេលណាដែលអ្នកចង់ខ្ជិលច្រអូស និងចង់ធ្វើអ្វីឱ្យតែបាន នៅពេលណាដែលអ្នកចង់ធ្វើអ្វីដោយមានកល់ល្បិច និងខ្ជិលច្រអូស ហើយនៅពេលណាដែលអ្នកបណ្ដោយខ្លួនឱ្យរងការរំខាន អ្នកគប្បីគិតដល់រឿងនេះឱ្យបានល្អិនល្អន់៖ «ក្នុងការសម្ដែងនូវអាកប្បកិរិយាបែបនេះ តើខ្ញុំមិនគួរឱ្យទុកចិត្តទេមែនទេ? តើនេះគឺជាការដាក់ចិត្តបំពេញភារកិច្ចរបស់ខ្ញុំដែរឬទេ? តើខ្ញុំមិនស្មោះត្រង់មែនទេដែលធ្វើបែបនេះ? ក្នុងការធ្វើបែបនេះ តើខ្ញុំមិនអាចរស់នៅតាមព្រះរាជបញ្ជាដែលព្រះជាម្ចាស់បានចាត់តាំងមកឱ្យខ្ញុំមានទេមែនទេ?» នេះហើយគឺជារបៀបដែលអ្នកគប្បីឆ្លុះបញ្ចាំងពីខ្លួនឯង។ ដោយសារការប្រព្រឹត្តបែបនោះ មិនស្មោះត្រង់ និងធ្វើឱ្យព្រះជាម្ចាស់ឈឺចាប់ តើអ្នកគប្បីធ្វើអ្វីខ្លះ? អ្នកគប្បីនិយាយថា៖ «ទូលបង្គំពុំបានគិតដិតដល់នោះទេ។ ពេលនោះ ទូលបង្គំមានអារម្មណ៍ថា មានបញ្ហាអ្វីមួយកំពុងកើតឡើង ប៉ុន្តែទូលបង្គំមិនបានចាត់ទុកវាជារឿងធ្ងន់អ្វីនោះទេ។ ទូលបង្គំបែរជាធ្វេសប្រហែសមិនយកចិត្តទុកដាក់ទៅវិញ។ ជារៀងរាល់ពេលដែលទូលបង្គំដឹងថាមានបញ្ហាអ្វីមួយកើតឡើង ទូលបង្គំតែងទុកវាចោល។ ពេលនេះ បញ្ហានេះនៅតែមិនទាន់បានដោះស្រាយនៅឡើយទេ។ ទូលបង្គំជាមនុស្សមិនល្អនោះទេ!» អ្នកនឹងបានដឹងពីបញ្ហានោះ និងស្គាល់ខ្លួនឯងខ្លះៗដែរ។ តើការយល់ដឹងតិចតួចនេះគ្រប់គ្រាន់ដែរឬទេ? តើការលន់តួអំពើបាបរបស់អ្នកគ្រប់គ្រាន់ដែរឬទេ? អ្នកត្រូវតែប្រែចិត្ត និងត្រឡប់ក្រោយវិញ! ហើយតើអ្នកត្រូវត្រឡប់ក្រោយដោយបែបណា? ពីមុន អ្នកមានអត្តចរិត និងចិត្តគំនិតមិនត្រឹមត្រូវក្នុងការបំពេញភារកិច្ចរបស់អ្នក ដួងចិត្តរបស់អ្នកមិនស្ថិតនៅក្នុងកិច្ចការនោះទេ ហើយអ្នកមិនដែលបានចូលរួមធ្វើអ្វីដែលត្រូវនោះទេ។ សព្វថ្ងៃនេះ អ្នកត្រូវរៀបចំអត្តចរិតរបស់អ្នកក្នុងការបំពេញភារកិច្ចរបស់អ្នកឱ្យបានត្រឹមត្រូវ អ្នកត្រូវអធិស្ឋាននៅចំពោះព្រះភ័ក្រព្រះជាម្ចាស់ ហើយនៅពេលអ្នកមានការគិត និងមានអត្តចរិតរបស់អ្នកពីមុនមកម្ដងទៀត អ្នកត្រូវទូលសុំព្រះជាម្ចាស់ឱ្យប្រៀនប្រដៅ និងវាយផ្ចាលអ្នក។ ចូរប្រញាប់ឡើង និងកំណត់ពីសេចក្ដីដែលអ្នកធ្លាប់ធ្វេសប្រហែស ឬធ្វើអ្វីឱ្យតែរួចពីដៃ។ ចូរគិតថាតើអ្នកអាចកែប្រែវាបានដោយរបៀបណា ហើយបន្ទាប់ពីបានកែប្រែរួច ចូរស្វែងរកសាជាថ្មីទៀត រួចអធិស្ឋាន ហើយបន្ទាប់មក ចូរសួរបងប្អូនប្រុសស្រីរបស់អ្នកថាតើពួកគេមានយោបល់ឬអនុសាសន៍អ្វីល្អជាងនេះទេ រហូតដល់មនុស្សគ្រប់គ្នាយល់ស្របថា អ្នកបានធ្វើរឿងដែលត្រឹមត្រូវ។ មានតែពេលនោះប៉ុណ្ណោះដែលអ្នកបានរាប់ជាត្រឹមត្រូវ។ នៅពេលនេះ អ្នកអាចមានអារម្មណ៍ថា អ្នកបានបំពេញភារកិច្ចរបស់អ្នកទៅតាមបទដ្ឋាន និងបានធ្វើតាមសមត្ថភាពរបស់អ្នក ហើយដាក់ចិត្តដើម្បីធ្វើវា ព្រមទាំងបានលះបង់គ្រប់យ៉ាង។ អ្នកនឹងមានអារម្មណ៍ថា អ្នកបានធ្វើអ្វីដែលអាចធ្វើបាន ដោយមិនមានការសោកស្ដាយឡើយ។ នៅពេលសារភាពនៅចំពោះព្រះភ័ក្ររបស់ព្រះជាម្ចាស់ សតិសម្បជញ្ញៈរបស់អ្នកនឹងជ្រះស្រឡះ ហើយអ្នកនឹងនិយាយថា៖ «បើទោះបីជាព្រះជាម្ចាស់គ្រាន់តែប្រទានពិន្ទុដល់ភារកិច្ចរបស់ទូលបង្គំត្រឹមតែ 60% ក្ដី ក៏ទូលបង្គំនៅតែខំប្រឹងប្រែងប្រើកម្លាំងកាយរបស់ទូលបង្គំដើម្បីធ្វើកិច្ចការនោះដដែល ទូលបង្គំដាក់ចិត្តទាំងស្រុងលើកិច្ចការនោះ ទូលបង្គំមិនខ្ជិលច្រអូសទេ ទូលបង្គំមិនព្យាយាមធ្វើអ្វីដោយមានល្បិចកល់នោះទេ ហើយទូលបង្គំមិនលាក់បាំងអ្វីទាំងអស់»។ តើនេះមិនមែនជាការយកតថភាពនៃការដាក់ចិត្ត ការដាក់គំនិត និងការដាក់កាយរបស់អ្នកទាំងស្រុង ទៅក្នុងការបំពេញភារកិច្ចរបស់អ្នក និងក្នុងការអនុវត្តវានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកទេឬ? តើនេះមិនមែនជាការរស់នៅតាមតថភាពនៃសេចក្ដីពិតទេឬ? ហើយនៅក្នុងដួងចិត្តរបស់អ្នក តើអ្នកមានអារម្មណ៍ដូចម្ដេច នៅពេលអ្នករស់នៅក្នុងតថភាពទាំងអស់នេះ? តើអ្នកមិនមានអារម្មណ៍ដូចជាអ្នកកំពុងរស់នៅក្នុងភាពជាមនុស្ស និងលែងដូចជាខ្មោចចេះដើរទៀតហើយមែនទេ?

ដកស្រង់ពី «មាគ៌ាចេញមកអំពីការសញ្ជឹងគិតពីសេចក្ដីពិតជារឿយៗ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

អស់អ្នកដែលមានសមត្ថភាពយកសេចក្តីពិតទៅអនុវត្ត អាចទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ នៅពេលកំពុងធ្វើកិច្ចការ។ នៅពេលដែលអ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ នោះដួងចិត្តរបស់អ្នកត្រូវបានតម្រង់ឲ្យត្រង់។ បើអ្នកគ្រាន់តែធ្វើកិច្ចការ ដើម្បីឲ្យអ្នកដទៃមើល ហើយមិនទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ តើព្រះជាម្ចាស់នៅតែស្ថិតក្នុងដួងចិត្តរបស់អ្នកដែរឬទេ? មនុស្សបែបនេះគ្មានការគោរពចំពោះព្រះជាម្ចាស់ឡើយ។ ចូរកុំធ្វើអ្វីៗសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន និងកុំគិតតែពីផលចំណេញផ្ទាល់ខ្លួននោះឡើយ។ ចូរកុំគិតអំពីឋានៈបុណ្យសក្ដិ កិត្យានុភាព ឬកេរ្តិ៍ឈ្មោះរបស់អ្នកឡើយ។ ចូរកុំពិចារណាលើផលប្រយោជន៍របស់មនុស្សនោះដែរ។ អ្នកត្រូវតែគិតអំពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុនសិន ហើយដាក់វាជាអាទិភាពទីមួយរបស់អ្នក។ អ្នកគួរតែគិតគូរអំពីបំណងព្រះហឫទ័យរបស់ព្រះ ហើយចាប់ផ្ដើម ដោយសញ្ជឹងគិតមើលថាតើអ្នកបានក្លាយជាមិនបរិសុទ្ធនៅក្នុងការបំពេញភារកិច្ចរបស់អ្នកឬអត់ ថាតើអ្នកបានធ្វើយ៉ាងអស់ពីសមត្ថភាព ដើម្បីមានស្វាមីភក្ដិ បានធ្វើយ៉ាងអស់ពីចិត្ត ដើម្បីបំពេញទំនួលខុសត្រូវរបស់អ្នក និងដាក់ចិត្តដាក់កាយទាំងស្រុង ក៏ដូចជាសញ្ជឹងគិតមើលថាតើអ្នកបានពិចារណាយ៉ាងល្អិតល្អន់ចំពោះភារកិច្ចរបស់អ្នក និងកិច្ចការនៃព្រះដំណាក់របស់ព្រះឬអត់។ អ្នកត្រូវតែពិចារណាទៅលើរឿងទាំងនេះ។ ចូរគិតអំពីរឿងទាំងនេះឲ្យបានញឹកញាប់ចុះ នោះអ្នកនឹងកាន់តែងាយស្រួលក្នុងការបំពេញការងាររបស់អ្នកបានយ៉ាងល្អមិនខាន។ បើអ្នកមានគុណសម្បត្តិអន់ បទពិសោធន៍របស់អ្នកនៅរាក់ ឬអ្នកមិនប៉ិនប្រសប់នៅក្នុងការងារវិជ្ជាជីវៈរបស់អ្នកទេ នោះការងាររបស់អ្នកអាចមានកំហុសឆ្គង ឬការខ្វះចន្លោះមួយចំនួនមិនខាន ហើយលទ្ធផលដែលទទួលបានអាចមិនមែនជារឿងល្អឡើយ ប៉ុន្តែអ្នកនឹងប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពរបស់អ្នក។ នៅពេលដែលអ្នកមិនគិតអំពីសេចក្តីប៉ងប្រាថ្នាដ៏អាត្មានិយមរបសខ្លួន ឬមិនពិចារណាចំពោះផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងកិច្ចការដែលអ្នកធ្វើ តែផ្ទុយទៅវិញ តែងតែគិតគូរដល់កិច្ចការនៃព្រះដំណាក់របស់ព្រះជាម្ចាស់ ដោយនឹកចាំក្នុងចិត្តនូវផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយតាមរយៈការបំពេញភារកិច្ចរបស់អ្នកបានល្អ នោះអ្នកកំពុងតែប្រមូលអំពើល្អនៅចំពោះព្រះជាម្ចាស់មិនខាន។ មនុស្សដែលធ្វើអំពើល្អទាំងនេះគឺជាអ្នកដែលមានតថភាពនៃសេចក្តីពិត ហើយដោយបានធ្វើបែបនេះ ពួកគេបានធ្វើទីបន្ទាល់។

ដកស្រង់ពី «ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ដើម្បីទទួលបាននូវភាពសមស្របនៅក្នុងការបំពេញកាតព្វកិច្ច វាចាំបាច់ជាចម្បងដែលត្រូវសម្រេចបាននូវកិច្ចសហការដ៏ស្រុះស្រួលគ្នាជាមុនសិន។ មានមនុស្សមួយចំនួន ដែលបច្ចុប្បន្ននេះ កំពុងតែអនុវត្តតាមទិសដៅនេះ មានន័យថា បន្ទាប់ពីបានស្ដាប់សេចក្ដីពិត ពួកគេចាប់ផ្ដើមធ្វើការដោយផ្អែកលើគោលការណ៍នេះ ទោះបីជាពួកគេមិនអាចទទួលបានជោគជ័យក្នុងការប្រើប្រាស់សេចក្ដីពិត យ៉ាងពិតប្រាកដមួយរយភាគរយក្នុងការអនុវត្តក៏ដោយ។ នៅក្នុងដំណើរការនេះ ពួកគេអាចបរាជ័យ ឬកាន់តែទន់ខ្សោយ ហើយងាកចេញ និងបង្កើតកំហុសជាញឹកញាប់ ប៉ុន្តែផ្លូវដែលពួកគេដើរ គឺជាផ្លូវនៃការតស៊ូដើម្បីអាចប្រព្រឹត្ត ដោយផ្អែកលើគោលការណ៍នេះបាន។ ឧទាហរណ៍ ទោះបីជាពេលខ្លះ អ្នកអាចមានអារម្មណ៍ថា វិធីដែលអ្នកកំពុងធ្វើអ្វីមួយត្រឹមត្រូវក៏ដោយ ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពដែលវានឹងមិនពន្យារពេលកិច្ចការនៅក្នុងដៃ នោះអ្នកក៏អាចស្វែងរកដៃគូរួមការងាររបស់អ្នក ឬសមាជិកក្រុម ដើម្បីពិភាក្សាអំពីកិច្ចការនោះជាមួយពួកគេ។ ចូរប្រកបគ្នារហូតដល់អ្នកមានភាពច្បាស់លាស់លើបញ្ហា រហូតដល់អ្នកបានឈានដល់ការព្រមព្រៀងនៅក្នុងការគិតដែលថា ការធ្វើកិច្ចការតាមវិធីជាក់លាក់ណាមួយ អាចសម្រេចលទ្ធផលដ៏ល្អបំផុត វាមិនហួសទំហំនៃគោលការណ៍ វាសម្រាប់ជាប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ហើយអាចបង្កើនការការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឱ្យបានខ្ពស់បំផុត។ ទោះបីជាលទ្ធផលនៅទីបញ្ចប់ ពេលខ្លះអាចខកចិត្តបន្តិចមែន ប៉ុន្តែវិធី ទិសដៅ និងគោលដៅនៃកិច្ចការរបស់អ្នកគឺត្រឹមត្រូវ។ ដូចនេះ តើព្រះជាម្ចាស់នឹងទតមើលការណ៍នេះយ៉ាងដូចម្ដេច? តើទ្រង់នឹងផ្ដល់និយមន័យដល់បញ្ហានេះយ៉ាងដូចម្ដេច? ទ្រង់នឹងមានបន្ទូលថា អ្នកកំពុងតែបំពេញកាតព្វកិច្ចនេះយ៉ាងសមស្រប។

ដកស្រង់ពី «តើអ្វីជាការបំពេញកាតព្ចកិច្ចដ៏សមស្រប?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ដើម្បីបំពេញកាតព្វកិច្ចយ៉ាងសមស្រប មិនថាអ្នកបានជឿព្រះជាម្ចាស់បានប៉ុន្មានឆ្នាំនោះទេ មិនថាអ្នកធ្វើបានប៉ុន្មាននៅក្នុងកាតព្វកិច្ចរបស់អ្នកនោះទេ ឬមិនថាអ្នកបានចូលរួមចំណែកក្នុងដំណាក់របស់ព្រះជាម្ចាស់ប៉ុន្មាននោះទេ រឿងដែលសំខាន់ ថាតើអ្នកមានបទពិសោធន៍យ៉ាងណានៅក្នុងកាតព្វកិច្ចរបស់អ្នក។ រឿងដែលសំខាន់ដែលព្រះជាម្ចាស់ទតមើល គឺជាផ្លូវដែលមនុស្សម្នាក់ជ្រើសយក។ ម្យ៉ាងទៀត ទ្រង់ទតមើលឥរិយាបថរបស់មនុស្សម្នាក់ចំពោះសេចក្ដីពិត និងគោលការណ៍ ទិសដៅ ប្រភពដើម និងកម្លាំងជំរុញនៅពីក្រោយសកម្មភាពនោះ។ ព្រះជាម្ចាស់ផ្ដោតលើអ្វីៗទាំងនេះ។ ពួកវាគឺជាអ្វីដែលកំណត់ផ្លូវដែលអ្នកដើរ។ នៅក្នុងដំណើរការនៃការបំពេញកាតព្វកិច្ចរបស់អ្នក ប្រសិនបើអ្វីៗទាំងនេះមិនមាននៅក្នុងអ្នកទាល់តែសោះ ហើយប្រភពដើមនៃកិច្ចការរបស់អ្នក គឺជាគំនិតផ្ទាល់ខ្លួនរបស់អ្នក កម្លាំងជំរុញរបស់អ្នកគឺដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ព្រមទាំងការពារកេរ្ដ៍ឈ្មោះ និងឋានៈរបស់អ្នក វិធីប្រតិបត្តិរបស់អ្នកគឺដើម្បីធ្វើការសម្រេចចិត្ត និងធ្វើសកម្មភាពតែម្នាក់ឯង និងសម្រេចចិត្តតែម្នាក់ឯង មិនដែលពិភាក្សាអ្វីៗជាមួយអ្នកដទៃ ឬមិនដែលសហការយ៉ាងស្រុះស្រួល នោះធ្វើដូចម្ដេចទើបព្រះជាម្ចាស់ទតឃើញអ្នកបាន កុំថាឡើយស្វែងរកសេចក្ដីពិតនោះ? អ្នកមិនទាន់ឈានដល់បទដ្ឋាននោះទេ ប្រសិនបើអ្នកបំពេញកាតព្វកិច្ចរបស់អ្នកបែបនេះ។ អ្នកមិនបានឈានជើងជាន់លើផ្លូវក្នុងការស្វែងរកសេចក្ដីពិតនៅឡើយ ដោយសារតែនៅពេលដែលអ្នកធ្វើកិច្ចការរបស់អ្នក អ្នកមិនស្វែងរកសេចក្ដីពិតគោលការណ៍នោះទេ ហើយតែងតែធ្វើសកម្មភាពតាមតែអ្នកចង់ធ្វើ។ នេះគឺជាមូលហេតុដែលមនុស្សភាគច្រើនមិនបំពេញកាតព្វកិច្ចរបស់ពួកគេយ៉ាងពេញចិត្តនោះទេ។ ការសម្លឹងមើលវានៅពេលនេះ តើលំបាកឬដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងសមស្របនោះ? តាមពិត វាមិនមែនទេ។ មនុស្សអាចត្រឹមតែមានការបន្ទាបខ្លួនមួយជំហាន មានហេតុផលបន្តិច ហើយជ្រើសយកជំហរដ៏សមស្របមួយប៉ុណ្ណោះ។ មិនថាអ្នកគិតថាអ្នកទទួលបានការអប់រំយ៉ាងណានោះទេ មិនថាអ្នកទទួលបានពានរង្វាន់អ្វីទេ ហើយមិនថាអ្នកជឿថាគុណសម្បត្តិ និងតំណែងរបស់អ្នកខ្ពស់យ៉ាងណានោះទេ អ្នកត្រូវតែចាប់ផ្ដើមដោយការយកចេញរបស់ទាំងអស់នេះ។ ពួកវាគ្មានប្រយោជន៍នោះទេ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ទោះបីជារបស់ទាំងអស់នោះអស្ចារ្យ និងល្អយ៉ាងណាក៏ដោយ ក៏ពួកវាមិនអាចខ្ពង់ខ្ពស់ជាងសេចក្ដីពិតដែរ។ ពួកវាមិនមែនជាសេចក្ដីពិតទេ ហើយពួកវាមិនអាចកើតឡើងបានទេ។ នេះគឺជាហេតុផលដែលខ្ញុំមានបន្ទូលថា អ្នកត្រូវតែមានរបស់នេះ ដែលហៅថា ហេតុផល។ ប្រសិនបើអ្នកនិយាយថា «ខ្ញុំមានដុងណាស់ ខ្ញុំមានចិត្តដ៏មោះមុត ខ្ញុំមានការបត់បែនដ៏ឆាប់រហ័ស ខ្ញុំរៀនឆាប់ចេះ ហើយខ្ញុំមានការចងចាំដ៏ល្អលើសគេ» ហើយអ្នកតែងតែប្រើប្រាស់របស់ទាំងនេះជាធនធាន នោះវានឹងបង្កបញ្ហាជាមិនខាន។ ប្រសិនបើអ្នកមើលឃើញរបស់ទាំងនេះជាសេចក្ដីពិត ឬក៏ខ្ពស់ជាងសេចក្ដីពិត នោះអ្នកនឹងលំបាកក្នុងការទទួលយកសេចក្តីពិត ហើយយកទៅអនុវត្ត។ មនុស្សដែលមានអំនួត ក្រអឺតក្រទម ដែលតែងតែដើរតួជាមនុស្សលើសគេ មានពេលលំបាកបំផុតក្នុងការទទួលយកសេចក្ដីពិត ហើយងាយនឹងដួលបំផុត។ ប្រសិនបើមនុស្សម្នាក់អាចដោះស្រាយបញ្ហានៃភាពអំនួតរបស់ខ្លួនបាន នោះវាមានភាពងាយស្រួលក្នុងការយកសេចក្ដីពិតទៅអនុវត្ត។ ដូច្នេះ ដំបូងឡើយ អ្នកត្រូវដាក់ចុះ ហើយបដិសេធរបស់ទាំងនោះដែលមើលពីខាងក្រៅដូចជាល្អ ហើយខ្ពស់ត្រដែត និងដែលធ្វើឱ្យមានការច្រណែនពីអ្នកដទៃ។ របស់ទាំងនោះមិនមែនជាសេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកវាអាចទប់ស្កាត់អ្នកមិនឱ្យចូលទៅរកសេចក្ដីពិត។ រឿងដែលសំខាន់បំផុតដែលត្រូវធ្វើនៅពេលនេះ គឺស្វែងរកសេចក្ដីពិត ប្រតិបត្តិដោយផ្អែកលើសេចក្ដីពិត ហើយបំពេញកាតព្វកិច្ចរបស់អ្នកយ៉ាងសមស្រប ពីព្រោះការបំពេញកាតព្វកិច្ចដ៏សមស្រប គឺជាជំហានដំបូងតែមួយគត់ នៅលើផ្លូវនៃច្រកចូលទៅក្នុងជីវិតជីវិត ដែលមានន័យថា វាជាការចាប់ផ្ដើម។ នៅក្នុងគ្រប់បញ្ហា មានរបស់ដែលសំខាន់ និងចាំបាច់បំផុត ជារបស់ដែលនាំជើងអ្នកចូលទៅក្នុងទ្វារ ហើយបំពេញកាតព្វកិច្ចរបស់អ្នកយ៉ាងសមស្រប គឺជាផ្លូវដែលនឹងនាំអ្នកឆ្លងកាត់ទ្វារនៃច្រកចូលទៅក្នុងជីវិត។ ប្រសិនបើការបំពេញកាតព្វកិច្ចរបស់អ្នក មិនមាន «ភាពសមស្រប» នេះទាល់តែសោះ នោះអ្នកត្រូវតែប្រើប្រាស់ខ្លួនឯង។ តើអ្នកគួរប្រើប្រាស់ខ្លួនឯងយ៉ាងដូចម្ដេច? វាមិនមែនមានន័យថា អ្នកត្រូវតែផ្លាស់ប្ដូរអាកប្បកិរិយា ឬបោះបង់ចោលអំណោយទាន និងភាពខ្លាំងដ៏ជំនាញរបស់អ្នកនោះទេ។ អ្នកអាចយកភាពខ្លាំង និងរបស់ទាំងអស់នេះ ដែលអ្នកបានរៀនមកជាមួយបាន ខណៈដែលអ្នកបំពេញកាតព្វកិច្ចរបស់អ្នក យកមកបានទាំងអស់ ខណៈដែលអ្នកស្វែងរកសេចក្ដីពិត និងធ្វើសកម្មភាពដោយផ្អែកលើសេចក្ដីពិតជាគោលការណ៍។ ប្រសិនបើអ្នកទទួលបានច្រកចូលទៅក្នុងជីវិត ខណៈដែលកំពុងបំពេញកាតព្វកិច្ចរបស់អ្នក នោះអ្នកអាចបំពេញកាតព្វកិច្ចរបស់អ្នកយ៉ាងសមស្រប។

ដកស្រង់ពី «តើអ្វីជាការបំពេញកាតព្ចកិច្ចដ៏សមស្រប?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅក្នុងដំណើរការនៃការបំពេញកាតព្វកិច្ចរបស់អ្នក នៅផ្នែកវិជ្ជមាននៃអ្វីៗ អ្នកអាចប្រព្រឹត្តចំពោះកាតព្វកិច្ចរបស់អ្នកយ៉ាងត្រឹមត្រូវ ដោយមិនបោះបង់វាចោលនោះទេ មិនថាស្ថានភាពដែលអ្នកជួបប្រទះបែបណានោះទេ។ ទោះបីជាគ្រប់គ្នាផ្សេងទៀត ឈប់ជឿ និងឈប់បំពេញកាតព្វកិច្ចរបស់ពួកគេក៏ដោយ ក៏អ្នកនៅតែអាចបន្ត ហើយមិនបោះបង់។ មានន័យថា អ្នកអាចរក្សាមិនឱ្យមានការបោះបង់ រក្សាបានតាំងពីចាប់ផ្ដើមរហូតដល់ទីបញ្ចប់ ដោយព្យាយាម និងរក្សាបាននូវការលះបង់រហូតដល់ទីបញ្ចប់។ នៅក្នុងផ្លូវនេះ អ្នកពិតជាបានយកកាតព្វកិច្ចរបស់អ្នកជាកាតព្វកិច្ច។ ប្រសិនបើអ្នកអាចសម្រេចបានកិច្ចការនេះ នោះអ្នកបានសម្រេចនូវភាពសមស្របនៅក្នុងការបំពេញកាតព្វកិច្ចរបស់អ្នករួចហើយ។ នេះគឺជាផ្នែកវិជ្ជមាននៃ។ ទោះបីជាយ៉ាងណាក៏ដោយ មុននឹងសម្រេចបានរឿងនេះ នៅផ្នែកអវិជ្ជមានរបស់អ្វីៗ មនុស្សត្រូវតែតស៊ូនឹងសេចក្ដីល្បួងគ្រប់ប្រភេទ។ នៅក្នុងដំណើរការនៃការបំពេញកាតព្វកិច្ចរបស់មនុស្ស ប្រសិនបើគេមិនអាចតស៊ូនឹងសេចក្ដីល្បួងបាន ហើយបោះបង់ ព្រមទាំងបែរខ្នងដាក់កាតព្វកិច្ចរបស់គេ នោះតើគេនៅជាប់ពាក់ព័ន្ធជាមួយសេចក្ដីសង្គ្រោះបានទេ? សេចក្ដីសង្ឃឹមទាំងអស់នឹងបាត់បង់សម្រាប់បុគ្គលនោះ ហើយភាពមិនសមស្រប ឬមិនសមរម្យ នឹងមិនពាក់ព័ន្ធទាល់តែសោះ។ សេចក្ដីសង្គ្រោះនឹងគ្មានអ្វីជាប់ពាក់ព័ន្ធជាមួយគេនោះទេ។ ដូច្នេះហើយ មនុស្សម្នាក់ត្រូវតែកាន់ឱ្យមាំនូវកាតព្វកិច្ចរបស់ខ្លួន។ ដើម្បីធ្វើបែបនោះ ជាដំបូង ការលំបាកបំផុតដែលមនុស្សគ្រប់គ្នាជួបប្រទះ គឺថាតើមនុស្សម្នាក់អាចឈរយ៉ាងរឹងមាំនៅពេលដែលជួបប្រទះនឹងសេចក្ដីល្បួងឬអត់? តើមានសេចក្ដីល្បួងប្រភេទណា? លុយ ឋានៈ ទំនាក់ទំនងជាមួយភេទផ្ទុយគ្នា អារម្មណ៍។ មានអ្វីផ្សេងទៀតទេ? ប្រសិនបើកាតព្វកិច្ចមួយចំនួនពាក់ព័ន្ធនឹងការប្រថុយនឹងគ្រោះថ្នាក់បន្តិច ឬកាតព្វកិច្ចមួយចំនួនគំរាមកំហែងដល់ជីវិត ហើយប្រសិនបើនៅក្នុងការបំពេញកាតព្វកិច្ច អ្នកអាចជាប់គុក ឬស្លាប់ តើអ្នកនឹងនៅតែបំពេញឬទេ? តើអ្នកបំពេញពួកវាបានយ៉ាងដូចម្ដេច? អ្វីៗទាំងអស់នោះ គឺជាសេចក្ដីល្បួង។ តើសេចក្តីល្បួងទាំងនេះ អាចយកឈ្នះដោយងាយស្រួលឬអត់? ពួកវាទាំងអស់ តម្រូវឱ្យអ្នកស្វែងរកសេចក្ដីពិត។ នៅក្នុងដំណើរការនៃការស្វែងរកសេចក្ដីពិត ជាមួយនឹងសេចក្ដីល្បួងទាំងអស់នេះដែលអ្នកជួបប្រទះ អ្នកត្រូវតែអាចប្រើប្រាស់ភាពវៃឆ្លាតបន្ដិចម្ដងៗ ហើយទទួលយកចំណេះដឹង។ ទទួលស្គាល់សារជាតិរបស់ពួកវា យល់ពីពណ៌សម្បុរពិតរបស់ពួកវា ព្រមទាំងស្គាល់សារជាតិផ្ទាល់ខ្លួន និងនិស្ស័យពុករលួយរបស់អ្នក។ ត្រូវស្គាល់ពីភាពខ្សោយរបស់ខ្លួនអ្នក ហើយសុំព្រះជាម្ចាស់ជារឿយៗដើម្បីការពារអ្នក ហើយធ្វើឱ្យអ្នកអាចតស៊ូជាមួយសេចក្ដីល្បួងទាំងនេះបាន។ ប្រសិនបើអ្នកអាចតស៊ូជាមួយនឹងសេចក្ដីល្បួងបាន ហើយអាចក្ដាប់យ៉ាងរឹងមាំនូវកាតព្វកិច្ចរបស់អ្នកបាន នោះមិនថាអ្នកជួបប្រទះនឹងស្ថានភាពបែបណា ឬមិនថាអ្នកបែរខ្នងរបស់អ្នកដាក់វា ឬរត់ចេញពីវានោះទេ នោះអ្នកនឹងបានពាក់កណ្ដាលនៃសេចក្ដីសង្គ្រោះហើយ។ តើចំណុចពាក់កណ្ដាលនេះ ពិបាកក្នុងការទៅដល់មែនទេ? សម្រាប់គ្រប់ជំហានដែលអ្នកដើរ គឺមានរណ្ដៅដ៏មានសក្ដានុពលមួយ។ ផ្លូវនោះគឺពេញទៅដោយគ្រោះថ្នាក់។ វាមិនងាយស្រួលនោះទេ! ដូច្នេះ តើមានមនុស្សណាម្នាក់ដែលសម្លឹងមើលទៅលើផ្លូវថាវាលំបាកយ៉ាងណា ហើយមានអារម្មណ៍ថា ជីវិតគឺហត់នឿយពេកហើយ ហើយថា ត្រឹមតែទៅមុខ ហើយស្លាប់ វាប្រសើរជាងនោះ? ពួកគេចង់បានព្រះពរ ប៉ុន្តែពួកគេមិនចង់ឈឺចាប់នោះទេ។ តើពួកគេជាមនុស្សប្រភេទណា? ពួកគេជាមនុស្សអត់ឆ្អឹងខ្នង ដែលល្អតែមិនបានការសោះ។ ដើម្បីដឹងពីវិធីក្នុងការបំពេញកាតព្វកិច្ចយ៉ាងសមស្រប អ្វីជានិយមន័យនៃភាពសមស្រប អ្វីជាលក្ខខណ្ឌសម្រាប់ភាពសមស្រប និងទំនាក់ទំនងរវាងការបំពេញកាតព្វកិច្ចរបស់នរណាម្នាក់យ៉ាងសមស្រប និងច្រកចូលទៅកាន់ជីវិត នោះមនុស្សបានយល់អំពីរឿងទាំងអស់នេះ។ ប្រសិនបើអ្នកអាចទៅដល់ទីកន្លែងដែលអ្នកអាចក្ដាប់យ៉ាងរឹងមាំនូវកាតព្វកិច្ចរបស់អ្នកបាន ដោយមិនគិតពីពេលវេលា ឬទីកន្លែង ដោយមិនបោះបង់ និងអាចតស៊ូនឹងសេចក្ដីល្បួងគ្រប់ប្រភេទ ហើយក្រោយមកក៏យល់ និងទទួលបានចំណេះដឹងនៃគ្រប់សេចក្ដីពិតនានាដែលព្រះជាម្ចាស់តម្រូវ នៅក្នុងគ្រប់ស្ថានភាពខុសៗគ្នា។ ទ្រង់ព្រាងសម្រាប់អ្នក ក្រោយមកនៅក្នុងព្រះតម្រិះរបស់ព្រះជាម្ចាស់ អ្នកសម្រេចបានភាពសមស្របជាចម្បងហើយ។ មានធាតុផ្សំសំខាន់ៗចំនួនបី ដើម្បីសម្រេចបានភាពសមស្រប នៅក្នុងការបំពេញកាតព្វកិច្ចរបស់អ្នក៖ មួយគឺឥរិយាបថដែលអ្នកប្រព្រឹត្តចំពោះកាតព្វកិច្ចរបស់អ្នក មួយទៀតគឺអ្នកអាចតស៊ូនឹងសេចក្ដីល្បួងគ្រប់ប្រភេទនៅក្នុងដំណើរការនៃការបំពេញកាតព្វកិច្ច ហើយមួយទៀតគឺអ្នកអាចយល់សេចក្ដីពិតគ្រប់យ៉ាង ខណៈពេលដែលអ្នកបំពេញកាតព្វកិច្ចរបស់អ្នក។

ដកស្រង់ពី «តើអ្វីជាការបំពេញកាតព្ចកិច្ចដ៏សមស្រប?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខាង​ដើម៖ ៤. មនុស្សម្នាក់អាចបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសមរម្យបានឬអត់ ប្រសិនបើពួកគេរស់នៅដោយនិស្ស័យពុករលួយរបស់ពួកគេ

បន្ទាប់៖ ១. អ្វីជាទង្វើល្អ និងវិធីដែលទង្វើល្អអាចត្រូវបានបើកបង្ហាញ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុអ្វីបានជាយើងនិយាយថា ព្រះបន្ទូលលេចមកជាសាច់ឈាមមានព្រះសូរសៀងរបស់ព្រះជាម្ចាស់?

ផ្អែកលើព្រះគម្ពីរ យើងទាំងអស់គ្នាអាចមើលឃើញថា មិនថាព្រះបន្ទូលដែលត្រូវបានថ្លែងដោយផ្ទាល់ចេញពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ