២. អ្វីជាការទុកចោលគ្រប់យ៉ាង ហើយដើរតាមព្រះជាម្ចាស់

ខគម្ពីរយោង៖

«បើមនុស្សណាម្នាក់មករកខ្ញុំ ហើយមិនបានដាច់ចិត្តពីឪពុក ម្ដាយ ភរិយា និងកូនៗ ព្រមទាំងបងប្អូនប្រុសស្រីរបស់ខ្លួន និងជីវិតរបស់ខ្លួនឯងទេ នោះគេមិនអាចធ្វើជាសាវ័ករបស់ខ្ញុំទេ» (លូកា ១៤:២៦)។

«នៅក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើអ្នកណាមិនលះបង់អ្វីៗគ្រប់យ៉ាងដែលខ្លួនមានទេ អ្នកនោះមិនអាចក្លាយជាសិស្សរបស់ខ្ញុំឡើយ» (លូកា ១៤:៣៣)។

«ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា គ្មានមនុស្សណាម្នាក់ដែលបានចាកចេញពីផ្ទះ ឬឪពុកម្ដាយ ឬបងប្អូន ឬភរិយា ឬកូនៗ ដោយយល់ដល់នគរព្រះទេ ដែលអ្នកនោះនឹងមិនទទួលបាននូវអ្វីច្រើនអនេកក្នុងពេលបច្ចុប្បន្ន ហើយក៏មិនបានជីវិតអស់កល្បជានិច្ចនៅក្នុងបរលោកដែរ» (លូកា ១៨:២៩-៣០)។

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ឥឡូវនេះ ដល់ពេលដែលព្រះវិញ្ញាណរបស់យើងធ្វើកិច្ចការដ៏អស្ចារ្យហើយ ក៏ដល់ពេលដែលយើងបំពេញកិច្ចការរបស់យើង នៅក្នុងចំណោមសាសន៍ដទៃដែរ។ លើសពីនោះទៅទៀត ដល់ពេលដែលយើងត្រូវញែកមនុស្សទាំងអស់ទៅតាមប្រភេទនីមួយៗរបស់ពួកគេរៀងៗខ្លួនហើយ ប្រយោជន៍ឲ្យកិច្ចការរបស់យើង ដំណើរការទៅមុខបានលឿន និងមានប្រសិទ្ធភាព។ ដូច្នេះហើយ អ្វីដែលយើងស្នើសុំពីអ្នករាល់គ្នាគឺឲ្យអ្នកលះបង់ ដើម្បីកិច្ចការទាំងអស់របស់យើង ហើយលើសពីនេះទៅទៀត គឺឲ្យអ្នកយល់ច្បាស់ពីការងារទាំងអស់ដែលយើងបានធ្វើនៅក្នុងអ្នក ហើយធ្វើនូវកិច្ចការជាក់លាក់ទាំងអស់នោះ ព្រមទាំងប្រឹងឲ្យអស់ពីកម្លាំងកាយក្នុងការបំពេញកិច្ចការរបស់យើងផង ដើម្បីឲ្យកិច្ចការនោះកាន់តែមានប្រសិទ្ធភាព។ នេះហើយជាអ្វីដែលអ្នកត្រូវយល់។ ចូរបោះបង់ការតយុទ្ធគ្នា ទៅវិញទៅមក ក្នុងចំណោមអ្នករាល់គ្នាដើម្បីស្វែងរកផ្លូវត្រឡប់ក្រោយ ឬស្វែងរកការកម្សាន្តចិត្តខាងសាច់ឈាម ដែលនឹងពន្យារពេលកិច្ចការរបស់យើង និងអូសបន្លាយអនាគតដ៏អស្ចារ្យរបស់អ្នក។ ក្រៅពីមិនអាចការពារអ្នកបាន ការធ្វើដូច្នេះនឹងនាំមកនូវការបំផ្លាញដល់ខ្លួនអ្នក។ តើនេះមិនមែនជាភាពល្ងង់ខ្លៅរបស់អ្នកទេឬអី? អ្វីៗដែលអ្នករីករាយដោយការលោភលន់នៅថ្ងៃនេះគឺជាកត្តាដែលកំពុងបំផ្លាញដល់អនាគតរបស់អ្នក តែការឈឺចាប់ដែលអ្នកទទួលរងនៅថ្ងៃនេះ គឺជារនាំងដែលកំពុងការពារអ្នក។ អ្នកត្រូវតែដឹងឲ្យច្បាស់ពីរឿងទាំងអស់នេះ ដើម្បីចៀសវាងពីការធ្លាក់ទៅក្នុងសេចក្ដីល្បួងដែលអ្នកពិបាកនឹងដកខ្លួនចេញហើយគេចពីការវង្វេងចូលទៅក្នុងអ័ព្ទដ៏ក្រាស់ និងមិនអាចរកពន្លឺព្រះអាទិត្យឃើញ។ នៅពេលដែលអ័ព្ទដ៏ក្រាស់នោះរសាត់អស់ទៅ អ្នកនឹងឃើញខ្លួនឯងស្ថិតនៅក្នុងការជំនុំជម្រះនៃថ្ងៃដ៏អស្ចារ្យ។

ដកស្រង់ពី «កិច្ចការប្រកាសដំណឹងល្អក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មានព្រះបន្ទូលមួយប្រយោគចេញពីព្រះគម្ពីរ «នៅក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើអ្នកណាមិនលះបង់អ្វីៗគ្រប់យ៉ាងដែលខ្លួនមានទេ អ្នកនោះមិនអាចក្លាយជាសិស្សរបស់ខ្ញុំឡើយ» (លូកា ១៤:៣៣)។ តើការលះបង់អ្វីៗគ្រប់យ៉ាងដែលខ្លួនមាន មានន័យដូចម្ដេច? តើ «គ្រប់យ៉ាង» មានន័យដូចម្ដេចនៅត្រង់ចំណុចនេះ? តំណែង កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ គ្រួសារ មិត្តភក្ដិ ទ្រព្យសម្បត្តិ...។ របស់ទាំងអស់នេះ ត្រូវបានរាប់បញ្ចូលក្នុងពាក្យ «គ្រប់យ៉ាង»។ ដូច្នេះ តើមានអ្វីដែលអាចកាន់កាប់ទីកន្លែងសំខាន់ៗនៅក្នុងចិត្តរបស់អ្នក? សម្រាប់អ្នកខ្លះ វាគឺជាកូនៗ ហើយសម្រាប់អ្នកខ្លះទៀតវាជាឪពុកម្ដាយ ហើយក៏នៅមានអ្នកខ្លះទៀតជាទ្រព្យសម្បត្តិ និងអចលនទ្រព្យ។ អ្នកខ្លះមានតំណែង កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ។ ប្រសិនបើអ្នកផ្ដល់តម្លៃដល់របស់ទាំងអស់នេះ នោះពួកវានឹងគ្រប់គ្រងអ្នក។ ប្រសិនបើអ្នកមិនផ្ដល់តម្លៃពួកវា ហើយលះបង់ពួកវា នោះពួកវាមិនអាចគ្រប់គ្រងអ្នកបានទេ។ វាអាស្រ័យលើអ្វីជាឥរិយាបថរបស់អ្នកចំពោះពួកវា និងវិធីដែលអ្នកដោះស្រាយបញ្ហាបែបនេះ។

ដកស្រង់ពី «គោលការណ៍នៃការអនុវត្តពាក់ព័ន្ធនឹងការចុះចូលចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

បើអ្នកអាចថ្វាយដួងចិត្ត រូបកាយ និងសេចក្ដីស្រឡាញ់ដ៏ពិតទាំងស្រុងរបស់អ្នកដល់ព្រះជាម្ចាស់ ដោយដាក់វានៅចំពោះព្រះអង្គ ស្ដាប់បង្គាប់ទ្រង់ទាំងស្រុង ហើយពិចារណាជានិច្ចអំពីព្រះហឫទ័យរបស់ទ្រង់ មិនមែនសម្រាប់សាច់ឈាម មិនមែនសម្រាប់គ្រួសារ និងមិនមែនសម្រាប់សេចក្តីប៉ងប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែសម្រាប់ផលប្រយោជន៍នៃក្រុមគ្រួសាររបស់ព្រះជាម្ចាស់ ដោយយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាគោលការណ៍ និងមូលដ្ឋានគ្រឹះនៅក្នុងអ្វីៗគ្រប់យ៉ាង នោះតាមរយៈការធ្វើបែបនេះ ចេតនា និងទស្សនៈរបស់អ្នកនឹងស្ថិតនៅកន្លែងដែលត្រឹមត្រូវ ហើយបន្ទាប់មក អ្នកនឹងក្លាយជាមនុស្សម្នាក់នៅចំពោះព្រះជាម្ចាស់ ដែលទទួលបានការសរសើររបស់ទ្រង់មិនខាន។ មនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ គឺជាអស់អ្នកដែលថ្វាយទាំងអស់ដល់ទ្រង់ ហើយពួកគេគឺជាមនុស្សដែលអាចមានស្វាមីភក្តិចំពោះទ្រង់តែមួយប៉ុណ្ណោះ។ អស់អ្នកដែលព្រះជាម្ចាស់ស្អប់ខ្ពើម គឺជាអ្នកដែលថ្វាយចិត្តពាក់កណ្ដាលដល់ទ្រង់ និងជាអ្នកដែលបះបោរប្រឆាំងនឹងទ្រង់។ ព្រះអង្គស្អប់អស់អ្នកដែលជឿលើទ្រង់ ហើយតែងតែចង់រីករាយនឹងទ្រង់ តែមិនអាចលះបង់ខ្លួនទាំងស្រុងសម្រាប់ជាប្រយោជន៍របស់ទ្រង់។ ព្រះអង្គស្អប់អស់អ្នកដែលនិយាយថា ពួកគេស្រឡាញ់ទ្រង់ តែបែរជាបះបោរប្រឆាំងនឹងទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ។ ព្រះអង្គស្អប់អស់អ្នកដែលប្រើពាក្យពេចន៍វោហារសាស្ត្រពីរោះ ដើម្បីបោកបញ្ឆោតគេ។ អស់អ្នកដែលមិនមានស្វាមីភក្ដិយ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់ ឬដែលមិនបានចុះចូលយ៉ាងពិតប្រាកដចំពោះទ្រង់ គឺជាមនុស្សទុយ៌ស ហើយមានធម្មជាតិក្អេងក្អាងហួសហេតុ។ អស់អ្នកដែលមិនអាចចុះចូលយ៉ាងពិតប្រាកដនៅចំពោះព្រះជាម្ចាស់ដ៏ជាក់ស្ដែងធម្មតា គឺកាន់តែជាមនុស្សក្អេងក្អាង ហើយជាពិសេស ពួកគេជាកូនចៅរបស់មហាទេវតា។ មនុស្សដែលលះបង់ខ្លួនយ៉ាងពិតប្រាកដសម្រាប់ព្រះជាម្ចាស់ ប្រគល់ខ្លួនរបស់ពួកគេទាំងស្រុងនៅចំពោះទ្រង់។ ពួកគេចុះចូលយ៉ាងពិតប្រាកដចំពោះគ្រប់ទាំងព្រះសូរសៀងរបស់ទ្រង់ ហើយអាចអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់។ ពួកគេដាក់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់ពួកគេ ហើយពួកគេអាចស្វែងរកនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត ដើម្បីរកមើលថាតើមានផ្នែកណាខ្លះដែលពួកគេត្រូវអនុវត្តតាម។ មនុស្សបែបនេះហើយគឺជាអ្នកដែលរស់នៅយ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់នោះ។

ដកស្រង់ពី «អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាអ្នកដែលអាចចុះចូលទាំងស្រុងចំពោះភាពជាក់ស្ដែងរបស់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នកត្រូវតែរងទុក្ខលំបាកដើម្បីសេចក្តីពិត អ្នកត្រូវតែថ្វាយខ្លួនអ្នកដល់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងការប្រមាថមើលងាយដើម្បីសេចក្តីពិត ហើយដើម្បីទទួលបានសេចក្តីពិតកាន់តែច្រើន អ្នកត្រូវតែរងទុក្ខវេទនាកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ។ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ដល់ជីវិតក្រុមគ្រួសារដ៏សុខស្រួលឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពនៃជីវិតរបស់អ្នកសម្រាប់តែប្រយោជន៍ដល់ភាពសប្បាយតែមួយភ្លែតនោះដែរ។ អ្នកគួរតែបន្តស្វែងរកអ្វីគ្រប់យ៉ាងដែលស្រស់ស្អាត និងល្អ ហើយអ្នកគួរតែបន្តស្វែងរកផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ។ ប្រសិនបើអ្នករស់នៅក្នុងជីវិតដ៏ថោកទាបបែបនេះ ហើយមិនបន្តស្វែងរកកម្មវត្ថុណាមួយទេ តើអ្នកមិនខ្ជះខ្ជាយជីវិតរបស់អ្នកទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះទៅចេញពីជីវិតបែបនេះ? អ្នកគួរតែបោះបង់ចោលរាល់សេចក្តីសប្បាយទាំងឡាយខាងសាច់ឈាមសម្រាប់ជាប្រយោជន៍ដល់សេចក្តីពិត ហើយមិនគួរគ្រវាត់ចោលគ្រប់ទាំងសេចក្តីពិតដើម្បីសេចក្តីសប្បាយតែបន្ដិចនោះឡើយ។ មនុស្សបែបនេះគ្មានសុចរិតភាព ឬសេចក្តីថ្លៃថ្នូរឡើយ ហើយជីវិតរបស់គេក៏គ្មានអត្ថន័យអ្វីដែរ!

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ថ្ងៃនេះ អ្នកមិនជឿលើពាក្យដែលខ្ញុំមានបន្ទូលឡើយ ហើយអ្នកមិនយកចិត្តទុកដាក់លើពាក្យទាំងនោះទេ ប៉ុន្តែ នៅពេលដែលថ្ងៃកំណត់ដែលកិច្ចការនេះត្រូវផ្សព្វផ្សាយ ហើយអ្នកមើលឃើញរូបភាពធំនៃកិច្ចការនេះ នោះអ្នកនឹងស្ដាយក្រោយ ហើយនៅពេលនោះ អ្នកនឹងត្រូវស្រឡាំងកាំងមិនខាន។ វាមាននូវព្រះពរ ប៉ុន្តែ អ្នកមិនចេះរីករាយនឹងវាឡើយ ហើយវាមាននូវសេចក្តីពិត ប៉ុន្តែ អ្នកក៏មិនបន្តស្វែងរកវាដែរ។ តើអ្នកមិននាំការមើលងាយដាក់ខ្លួនទេឬអី? នៅថ្ងៃនេះ ទោះបីជាជំហានបន្ទាប់នៃកិច្ចការរបស់ព្រះជាម្ចាស់មិនទាន់ចាប់ផ្ដើមក៏ដោយ ក៏វាមិនទាន់មានអ្វីបន្ថែមពីលើការទាមទារដែលទ្រង់សព្វព្រះហឫទ័យចង់បានពីអ្នក និងអ្វីដែលទ្រង់សុំឲ្យអ្នករស់នៅតាមនោះឡើយ។ មានកិច្ចការ និងសេចក្តីពិតជាច្រើន តើការទាំងនេះមិនសក្ដិសមនឹងឲ្យអ្នកដឹងទេឬអី? តើការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានសមត្ថភាពដាស់វិញ្ញាណរបស់អ្នកឲ្យភ្ញាក់ទេឬ? តើការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានសមត្ថភាពធ្វើឲ្យអ្នកស្អប់ខ្លួនអ្នកទេឬ? តើអ្នកស្កប់ចិត្តក្នុងការរស់នៅក្រោមឥទ្ធិពលរបស់សាតាំង ស្កប់ចិត្តជាមួយសេចក្តីសុខសាន្ត និងអំណរ ព្រមទាំងភាពសុខស្រួលខាងសាច់ឈាមតែបន្ដិចបន្ដួចនេះឬ? តើអ្នកមិនមែនជាមនុស្សថោកទាបបំផុតទេឬអី? គ្មាននរណាម្នាក់ដែលល្ងីល្ងើជាងមនុស្សដែលបានឃើញសេចក្តីសង្រ្គោះហើយ ប៉ុន្តែ បែរជាមិនបន្តស្វែងរកឲ្យបានសេចក្តីសង្រ្គោះនោះឡើយ។ ពួកគេទាំងនេះជាមនុស្សដែលស្រេកឃ្លានខាងសាច់ឈាម ហើយរីករាយជាមួយអារក្សសាតាំង។ អ្នកសង្ឃឹមថា សេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់នឹងមិននាំឲ្យមានបញ្ហាប្រឈម ទុក្ខវេទនា ឬទុក្ខលំបាកសូម្បីតែបន្ដិចនោះឡើយ។ អ្នកតែងតែបន្តស្វែងរកអ្វីៗដែលគ្មានតម្លៃ ហើយអ្នកផ្សារភ្ជាប់អ្វីដែលគ្មានតម្លៃទៅនឹងជីវិត ជាជាងយកគំនិតផ្ដេសផ្ដាសរបស់អ្នកមកដាក់នៅមុខសេចក្តីពិត។ អ្នកគ្មានតម្លៃសោះឡើយ! អ្នករស់នៅដូចជាសត្វជ្រូក។ តើវាមានភាពខុសគ្នាអ្វីទៅ រវាងអ្នក និងសត្វជ្រូក ឬក៏សត្វឆ្កែនោះ? តើមនុស្សដែលមិនបន្តស្វែងរកសេចក្តីពិត ហើយបែរជាស្រឡាញ់សាច់ឈាម មិនមែនជាសត្វតិរច្ចានទេឬអី? តើមនុស្សស្លាប់ដែលគ្មានវិញ្ញាណទាំងនោះ មិនមែនជាខ្មោចឆៅទេឬអី? តើមានព្រះបន្ទូលចំនួនប៉ុន្មានហើយដែលអ្នករាល់គ្នាបានស្ដាប់ឮ? តើមានកិច្ចការបន្ដិចបន្ដួចប៉ុណ្ណោះដែលត្រូវបានធ្វើនៅក្នុងចំណោមអ្នករាល់គ្នាឬ? តើខ្ញុំបានប្រទានព្រះបន្ទូលចំនួនប៉ុន្មានហើយនៅក្នុងចំណោមអ្នករាល់គ្នា? ដូច្នេះ ហេតុអ្វីបានជាអ្នកនៅមិនទាន់បានទទួលទៀត? តើអ្នកត្រូវរអ៊ូរទាំអំពីអ្វីខ្លះទៀត? តើអ្នកមិនទទួលបានអ្វីសោះនេះ មិនមែនដោយសារតែអ្នកងប់ងល់នឹងសាច់ឈាមពេកទេឬអី? តើវាមិនមែនដោយសារតែគំនិតរបស់អ្នកផ្ដេសផ្ដាសពេកទេឬអី? តើវាមិនមែនដោយសារតែអ្នកជាមនុស្សល្ងង់ខ្លៅពេកទេឬអី? ប្រសិនបើអ្នកគ្មានសមត្ថភាពទទួលបានព្រះពរទាំងនេះ តើអ្នកអាចស្ដីបន្ទោសព្រះជាម្ចាស់ថា ទ្រង់មិនបានសង្រ្គោះអ្នកកើតឬ?

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. អ្វីជាភារកិច្ច និងរបៀបដែលមនុស្សគួរតែចាត់ទុកវា

បន្ទាប់៖ ៣. អ្វីជាភាពខុសគ្នារវាងការបំពេញភារកិច្ចរបស់មនុស្សម្នាក់ និងការបម្រើ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ