១. អ្វីជាភារកិច្ច និងរបៀបដែលមនុស្សគួរតែចាត់ទុកវា

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ក្នុងនាមជាសមាជិកនៃអម្បូរមនុស្សលោក និងជាគ្រីស្ទបរិស័ទដែលគោរពកោតខ្លាចព្រះ ការលះបង់ចិត្តគំនិត និងរូបកាយរបស់យើង ដើម្បីបំពេញកិច្ចការរបស់ព្រះជាម្ចាស់ គឺជាទំនួលខុសត្រូវ និងជាកាតព្វកិច្ចរបស់យើងរាល់គ្នា ដ្បិតជីវិតយើងទាំងមូលបានមកពីព្រះជាម្ចាស់ ហើយវាកើតមានមកបាន ក៏ដោយសារអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើចិត្តគំនិត និងរូបកាយរបស់យើង មិនមែនសម្រាប់បេសកកម្មរបស់ព្រះជាម្ចាស់ និងមិនមែនសម្រាប់បុព្វហេតុសុចរិតរបស់មនុស្សលោកទេ នោះព្រលឹងរបស់យើងក៏មិនសមនឹងតម្លៃរបស់អស់អ្នកដែលសុខចិត្តរងទុក្ខដើម្បីបេសកកម្មរបស់ព្រះឡើយ ហើយកាន់តែគ្មានតម្លៃសមនឹងព្រះជាម្ចាស់ ជាព្រះដែលបានប្រទាននូវអ្វីៗគ្រប់យ៉ាងមកដល់យើងដែរ។

ដកស្រង់ពី «ព្រះជាម្ចាស់គ្រប់គ្រងលើវាសនា របស់មនុស្សលោកទាំងអស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ភារកិច្ចរបស់មនុស្ស និងការដែលគេត្រូវទទួលបានព្រះពរ ឬបណ្ដាសានោះ គឺពុំមានជាប់ទាក់ទងគ្នាទេ។ ភារកិច្ចគឺជាអ្វីដែលមនុស្សត្រូវបំពេញ។ វាជារបរចិញ្ចឹមជីវិតដែលប្រទានពីស្ថានសួគ៌មក ហើយមិនគប្បីត្រូវពឹងផ្អែកលើរង្វាន់ លក្ខខណ្ឌ ឬមូលហេតុអ្វីឡើយ។ មានតែពេលនោះប៉ុណ្ណោះដែលគេនឹងបំពេញភារកិច្ចរបស់គេ។ ការទទួលបានព្រះពរ គឺនៅពេលដែលមនុស្ស ម្នាក់ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ ហើយត្រេកអរសប្បាយនឹងព្រះពររបស់ព្រះជាម្ចាស់ ក្រោយពីឆ្លងកាត់ការជំនុំជម្រះរួច។ ការទទួលបណ្ដាសាគឺនៅពេលដែលនិស្ស័យរបស់មនុស្សម្នាក់មិនបានផ្លាស់ប្ដូរ ក្រោយពេលដែលពួកគេឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលរួច គឺនៅពេលដែលពួកមិនបានឆ្លងកាត់នូវការធ្វើឲ្យបានគ្រប់លក្ខណ៍ ប៉ុន្តែត្រូវរងនូវការដាក់ទោសទៅវិញ។ ប៉ុន្តែ មិនថាពួកគេត្រូវទទួលបានព្រះពរ ឬការដាក់ បណ្ដាសានោះទេ ភាវៈដែលត្រូវបង្កើតមក គប្បីបំពេញភារកិច្ចរបស់ពួកគេ ធ្វើអ្វីដែលពួកគេត្រូវធ្វើ និងធ្វើអ្វីដែលពួកគេអាចធ្វើបាន។ នេះគឺជាកិច្ចការតិចតួចបំផុតដែលមនុស្សម្នាក់ ជាមនុស្សដែលស្វែងរកព្រះជាម្ចាស់ គប្បីត្រូវធ្វើ។ អ្នកមិនគួរបំពេញ ភារកិច្ចរបស់អ្នក ដើម្បីតែការប្រទានពរនោះទេ ហើយអ្នកមិនគួរបដិសេធមិនបំពេញកិច្ចការដោយការភ័យខ្លាចចំពោះការដាក់បណ្ដាសានោះទេ។ ខ្ញុំប្រាប់អ្នករាល់គ្នាពីរឿងមួយនេះចុះ៖ ការបំពេញភារកិច្ចផ្ទាល់ខ្លួន របស់មនុស្ស គឺជាអ្វីដែលគេត្រូវធ្វើ ហើយប្រសិនបើគេ មិនអាចបំពេញភារកិច្ច របស់គេបានទេ នោះគឺដោយសារតែការបះបោររបស់ពួកគេ។ គឺតាមរយៈដំណើរការ នៃការបំពេញភារកិច្ច របស់គេនេះហើយដែលមនុស្សបានបំផ្លាស់បំប្រែ បន្តិចម្ដងៗ ហើយគឺដំណើរការនេះហើយ ដែល គេបានបង្ហាញនូវភាពស្មោះត្រង់របស់គេ។ ដោយបែបនេះ កាលណាដែលអ្នកអាចបំពេញកិច្ចការរបស់អ្នកបានកាន់តែច្រើន នោះអ្នកនឹងកាន់តែទទួលបានសេចក្ដីពិតកាន់តែច្រើនដែរ ហើយការបើកបង្ហាញរបស់អ្នកក៏កាន់តែជាក់ស្ដែងជាងមុនដែរ។ អស់អ្នកណាដែលគ្រាន់តែឆ្លងកាត់សកម្មភាពក្នុងការបំពេញកិច្ចការរបស់ពួកគេ និងមិនស្វែងរកសេចក្ដីពិត នឹងត្រូវលុបបំបាត់ចោលនៅចុងបំផុត ដ្បិតមនុស្សបែបនេះមិនបំពេញភារកិច្ចរបស់ពួកគេនៅក្នុងការអនុវត្តសេចក្ដីពិតទេ ហើយក៏មិនអនុវត្តសេចក្ដី ពិត នៅក្នុងបំពេញភារកិច្ចរបស់ពួកគេឡើយ។ ពួកគេជាមនុស្សដែលមិនព្រមបំផ្លាស់បំប្រែ ហើយនឹងត្រូវបណ្ដាសា។ មិនត្រឹមតែការបើកបង្ហាញរបស់ពួកគេមិនបរិសុទ្ធនោះទេ ប៉ុន្តែគ្រប់យ៉ាងដែលពួកគេបង្ហាញមក គឺសុទ្ធតែអាក្រក់ទាំងអស់។

ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើភារកិច្ចគឺជាអ្វី? ភារកិច្ចមិនត្រូវបានគ្រប់គ្រងដោយអ្នកឡើយ ព្រោះវាមិនមែនជាអាជីពផ្ទាល់ខ្លួនរបស់អ្នក ឬក៏កិច្ចការផ្ទាល់ខ្លួនរបស់អ្នកទេ ផ្ទុយទៅវិញ វាគឺជាកិច្ចការរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់តម្រូវឱ្យមានកិច្ចសហប្រតិបត្តិរបស់អ្នក ដែលជំរុញឱ្យភារកិច្ចរបស់អ្នកកើតមានឡើង។ ផ្នែកនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលមនុស្សត្រូវធ្វើសហប្រតិបត្តិការជាមួយ គឺជាភារកិច្ចរបស់គេ។ ភារកិច្ចគឺជាចំណែកមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ វាមិនមែនជាអាជីពរបស់អ្នក មិនមែនជាកិច្ចការក្នុងផ្ទះរបស់អ្នក ហើយក៏មិនមែនជាកិច្ចការផ្ទាល់ខ្លួននៅក្នុងជីវិតរបស់អ្នកដែរ។ មិនថាភារកិច្ចរបស់អ្នកត្រូវដោះស្រាយជាមួយកិច្ចការពីខាងក្រៅ ឬក៏ខាងក្នុងនោះទេ ក៏វាជាកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ដែរ វាបង្កើតផែនការគ្រប់គ្រងមួយផ្នែករបស់ព្រះជាម្ចាស់ ហើយវាគឺជាបញ្ជាបេសកកម្មដែលព្រះជាម្ចាស់បានប្រទានដល់អ្នក។ វាមិនមែនជាអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកទេ។

ដកស្រង់ពី «មានតែតាមរយៈការស្វែងរកគោលការណ៍សេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចបំពញភារកិច្ចរបស់ពួកគេបានល្អប្រសើរ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើកាតព្វកិច្ចកើតឡើងយ៉ាងដូចម្ដេច? និយាយជាទូទៅ វាកើតឡើងដោយសារលទ្ធផលនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ក្នុងការនាំយកសេចក្ដីសង្គ្រោះមកឱ្យមនុស្ស។ និយាយឱ្យចំ ខណៈពេលដែលកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ បើកបង្ហាញនៅក្នុងចំណោមមនុស្សជាតិ នោះកិច្ចការជាច្រើនកើតឡើង ដោយទាមទារឱ្យបំពេញ ហើយកិច្ចការទាំងនោះតម្រូវឱ្យមនុស្សសហការគ្នា ហើយបំពេញពួកវា។ ការណ៍នេះបានបង្កើនទំនួលខុសត្រូវ និងបេសកកម្មសម្រាប់ឱ្យមនុស្សបំពេញ ហើយទំនួលខុសត្រូវ និងបេសកកម្មទាំងនេះ គឺជាកាតព្វកិច្ចដែលព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិ។ ដូច្នេះហើយ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ កិច្ចការជាច្រើនដែលតម្រូវឱ្យមានកិច្ចសហការរបស់មនុស្ស គឺជាកាតព្វកិច្ចដែលពួកគេគួរតែបំពេញ។ ដូច្នេះ តើកាតព្វកិច្ចមានភាពខុសគ្នាឬទេ ពាក់ព័ន្ធនឹងភាពប្រសើរជាងនិងអាក្រក់ជាង ខ្ពស់ជាងនិងទាបជាង ឬក៏ធំនិងតូច? ភាពខុសគ្នាបែបនេះ មិនមានឡើយ។ ល្គឹកណាអ្វីមួយពាក់ព័ន្ធនឹងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ជាតម្រូវការរបស់ទ្រង់ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ ឬជាតម្រូវការនៃកិច្ចការក្នុងដំណាក់របស់ទ្រង់ នោះទើបវាជាកាតព្វកិច្ចរបស់មនុស្ស។ នេះគឺជានិយមន័យ និងប្រភពដើមនៃកាតព្វកិច្ច។ បើគ្មានកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ដោយមិនគិតពីវិធីដែលពួកគេរស់នៅ តើមនុស្សនៅលើផែនដីមានកាតព្វកិច្ចទេ? (ទេ)។ ពេលនេះ អ្នកឃើញយ៉ាងច្បាស់ថា មានទំនាក់ទំនងដោយផ្ទាល់រវាងកាតព្វកិច្ចរបស់សភាវៈដែលត្រូវបានបង្កើត និងកិច្ចការគ្រប់គ្រងនៃការសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់។ មានន័យថា បើគ្មានការសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់ ហើយបើគ្មានកិច្ចការគ្រប់គ្រងដែលទ្រង់បានដាក់ឱ្យដំណើរការនៅលើផែនដីទេនោះ ក្នុងចំណោមមនុស្ស ពួកគេនឹងមិនអាចមានកាតព្វកិច្ចដើម្បីនិយាយឡើយ។ បើសម្លឹងមើលវាតាមរយៈការយល់ឃើញបែបនេះ នោះកាតព្វកិច្ចមានសារៈសំខាន់សម្រាប់មនុស្សគ្រប់ៗគ្នាដែលដើរតាមព្រះជាម្ចាស់ តើមិនមែនទេឬ? បើនិយាយជាទូទៅ អ្នកកំពុងតែចូលរួមនៅក្នុងកិច្ចការនៃផែនការគ្រប់គ្រប់របស់ព្រះជាម្ចាស់។ និយាយឱ្យជាក់លាក់ជាងនេះ អ្នកកំពុងតែសហការជាមួយការងាររបស់ព្រះជាម្ចាស់ជាច្រើនប្រភេទ ដែលត្រូវការពេលវេលាខុសគ្នា និងក្នុងចំណោមក្រុមមនុស្សខុសគ្នា។ មិនថាកិច្ចការរបស់អ្នកជាអ្វីនោះទេ វាគឺជាបេសកកម្មដែលព្រះជាម្ចាស់បានប្រទានដល់អ្នក។ ពេលខ្លះ តម្រូវឱ្យអ្នកមើលថែ ឬថែរក្សាវត្ថុសំខាន់មួយ។ បើប្រៀបធៀបនឹងកិច្ចការដទៃ នេះអាចជាកិច្ចការតូចតាច ដែលអាចត្រឹមតែនិយាយបានថា ជាទំនួលខុសត្រូវមួយរបស់អ្នក ប៉ុន្តែវាគឺជាកិច្ចការដែលព្រះជាម្ចាស់បានប្រទានដល់អ្នក។ អ្នកបានទទួលវាពីទ្រង់។ បើនិយាយក្នុងន័យទូទៅ ព្រះជាម្ចាស់ប្រទានព្រះរាជបញ្ជាមួយដល់អ្នក ដើម្បីឱ្យអ្នកអាចផ្សាយដំណឹងល្អ ឬដឹកនាំក្រុមជំនុំមួយ ឬវាអាចជាកិច្ចការដែលមានគ្រោះថ្នាក់ និងមានសារៈសំខាន់ជាងទៀតផង។ យ៉ាងណាក៏ដោយ នៅពេលដែលពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការនៃដំណាក់របស់ទ្រង់ នោះមនុស្សគួរតែទទួលយកវាជាកាតព្វកិច្ចពីព្រះជាម្ចាស់។ បើនិយាយតាមន័យទូទៅ កាតព្វកិច្ចគឺជាបេសកកម្មរបស់មនុស្សម្នាក់ ជាព្រះរាជបញ្ជាដែលព្រះជាម្ចាស់បានប្រទានឱ្យ។ បើនិយាយឱ្យចំជាងនេះ វាគឺជាទំនួលខុសត្រូវរបស់អ្នក ជាករណីកិច្ចរបស់អ្នក។ ដោយសារតែវាជាបេសកកម្មរបស់អ្នក ជាព្រះរាជបញ្ជាដែលព្រះជាម្ចាស់ប្រទានដល់អ្នក ហើយជាទំនួលខុសត្រូវ និងករណីកិច្ចរបស់អ្នក នោះវាគ្មានអ្វីក្រៅពីពាក់ព័ន្ធនឹងកិច្ចការផ្ទាល់ខ្លួនរបស់អ្នកនោះទេ។

ដកស្រង់ពី «តើអ្វីជាការបំពេញកាតព្ចកិច្ចដ៏សមស្រប?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

សត្តនិកររបស់ព្រះជាម្ចាស់គួរតែបំពេញភារកិច្ចរបស់ខ្លួន។ អ្នករស់នៅក្រោមដែនគ្រប់គ្រងរបស់ព្រះជាម្ចាស់ អ្នកទទួលយកគ្រប់អ្វីៗដែលព្រះជាម្ចាស់បានប្រទានមក អ្វីៗគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់ ហើយអ្នកគួរតែបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់អ្នក នេះហើយជាភារកិច្ចរបស់អ្នក។ តាមរយៈចំណុចនេះ វាអាចត្រូវបានមើលឃើញថា ដែលមនុស្សជាតិបំពេញភារកិច្ចនៃសត្តនិកររបស់ព្រះជាម្ចាស់ គឺមានភាពសុច្ចរិតជាង ស្រស់ស្អាតជាង និងថ្លៃថ្នូរជាងអ្វីៗផ្សេងទៀតដែលបានធ្វើក្នុងពេលរស់នៅក្នុងពិភពមនុស្ស។ គ្មានអ្វីក្នុងចំណោមនុស្សជាតិដែលមានន័យជាង និងមានតម្លៃជាង ហើយគ្មានអ្វីដែលនាំមកនូវអត្ថន័យអស្ចារ្យ និងមានតម្លៃធំជាងចំពោះជីវិតនៃសត្តនិកររបស់ព្រះជាម្ចាស់ ជាជាងការបំពេញនូវភារកិច្ចនៃសត្តនិកររបស់ព្រះជាម្ចាស់ឡើយ។ ដើម្បីឲ្យសត្តនិកររបស់ព្រះជាម្ចាស់អាចបំពេញភារកិច្ចនៃសត្តនិកររបស់ព្រះជាម្ចាស់ ដើម្បីអាចផ្គាប់ព្រះទ័យព្រះអាទិករបាន គឺជារឿងអស្ចារ្យបំផុតក្នុងចំណោមមនុស្សជាតិ និងជាអ្វីដែលគួរតែត្រូវបានសរសើរតម្កើងក្នុងចំណោមមនុស្សជាតិ។ អ្វីៗដែលព្រះអាទិករបានប្រគល់មកសត្តនិកររបស់ព្រះជាម្ចាស់ គួរតែត្រូវបានពួកគេទទួលយកដោយឥតលក្ខខណ្ឌ។ សម្រាប់មនុស្សជាតិ នេះជាអ្វីមួយដែលត្រូវបានប្រទានពរ និងមានសិរីល្អ ហើយចំពោះមនុស្សជាតិទាំងអស់ដែលបានបំពេញភារកិច្ចនៃសត្តនិកររបស់ព្រះជាម្ចាស់ គ្មានអ្វីអស្ចារ្យជាង ឬមានតម្លៃឲ្យសមនឹងរំឭកជាងនេះឡើយ វាជាអ្វីមួយដែលវិជ្ជមាន។ ហើយដែលព្រះអាទិករប្រព្រឹត្តយ៉ាងដូចម្ដេចចំពោះអ្នកដែលបំពេញភារកិច្ចនៃសត្តនិកររបស់ព្រះជាម្ចាស់ និងអ្វីដែលទ្រង់សន្យាចំពោះពួកគេ នេះជារឿងរបស់ព្រះអាទិករ ហើយមិនមែនជារឿងរបស់មនុស្សជាតិដែលត្រូវបានបង្កើតឡើងឡើយ។ បើនិយាយដោយត្រង់ទៅ នេះគឺស្រេចតែព្រះជាម្ចាស់ទេ។ អ្នកនឹងទទួលបានអ្វីដែលព្រះជាម្ចាស់ប្រទានឲ្យ ហើយប្រសិនបើព្រះអង្គមិនប្រទានអ្វីឲ្យអ្នកទេ នោះអ្នកក៏មិនអាចនិយាយអ្វីបានឡើយ។ នៅពេលសត្តនិកររបស់ព្រះជាម្ចាស់ទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ និងសហការជាមួយព្រះអាទិករដើម្បីបំពេញភារកិច្ចរបស់ពួកគេ ព្រមទាំងធ្វើអ្វីដែលពួកគេអាចធ្វើបាន នេះមិនមែនជាប្រតិបត្តិការ ឬការជួញដូរទេ។ សត្តនិកររបស់ព្រះជាម្ចាស់មិនត្រូវព្យាយាមប្រើអាកប្បកិរិយាណាមួយ ឬអ្វីមួយដើម្បីដោះដូរនឹងព្រះពរ ឬសេចក្ដីសន្យាពីព្រះជាម្ចាស់ទេ។ នៅពេលព្រះអាទិករប្រគល់កិច្ចការនេះមកអ្នករាល់គ្នា ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ វាជារឿងត្រឹមត្រូវ និងសមរម្យដែលអ្នកទទួលយកភារកិច្ច និងបញ្ជាបេសកកម្មនេះ។ គ្មានប្រតិបត្តិការមកពាក់ព័ន្ធឡើយ។ ចំពោះផ្នែករបស់ព្រះអាទិករវិញ ទ្រង់មានបំណងព្រះហឫទ័យផ្ទុកផ្ដាក់នូវបញ្ជាបេសកកម្មនេះជាមួយអ្នករាល់គ្នាម្នាក់ៗណាស់ ហើយចំពោះផ្នែកមនុស្សជាតិដែលត្រូវបានបង្កើតវិញ មនុស្សគួរតែទទួលយកភារកិច្ចនេះដោយរីករាយ ដោយចាត់ទុកវាជាកាតព្វកិច្ចនៃជីវិតរបស់ពួកគេ ចាត់ទុកជាតម្លៃដែលពួកគេគួររស់នៅក្នុងជីវិតរបស់ពួកគេ។ គ្មានប្រតិបត្តិការនៅទីនេះទេ នេះមិនមែនជាការដោះដូរមួយដែលសមមូលទេ ហើយវារឹតតែមិនពាក់ព័ន្ធនឹងរង្វាន់ ឬការបកស្រាយមួយបែបណាឡើយ។ នេះមិនមែនជាការជួញដូរទេ វាមិនមែនជាការដោះដូរសម្រាប់តម្លៃដែលមនុស្សបង់ ឬពលកម្មដែលពួកគេចូលរួមនៅពេលបំពេញភារកិច្ចរបស់ពួកគេឡើយ។ ព្រះជាម្ចាស់មិនដែលមានបន្ទូលបែបនេះទេ ហើយមនុស្សក៏មិនគួរយល់ឃើញបែបនេះដែរ។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (VII)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

របៀបដែលអ្នកគោរពចំពោះបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ មានសារៈសំខាន់ខ្លាំងណាស់! ប្រសិនបើអ្នកមិនអាចបំពេញនូវអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្តាក់នឹងអ្នកទេ នោះអ្នកមិនស័ក្តិសមនឹងរស់នៅក្នុងព្រះវត្តមានទ្រង់ទេ ហើយគួរតែទទួលទោស។ នេះត្រូវបានតែងតាំងឡើងដោយសា្ថនសួគ៌ ហើយទទួលស្គាល់ដោយផែនដី ដែលមនុស្សត្រូវបំពេញនូវគ្រប់បញ្ជាបេសកកម្មដែលព្រះជាម្ចាស់ផ្ទុកផ្ដាក់នឹងពួកគេឱ្យនេះ ហើយនេះគឺជាទំនួលខុសត្រូវដ៏ធំរបស់ពួកគេ និងមានសារៈខាន់ដូចជាជីវិតរបស់ពួកគេដែរ។ ប្រសិនបើអ្នកមិនបានទទួលយកបញ្ជាបេសកកម្មនេះឱ្យបានម៉ឺងមាត់ទេនោះ គឺអ្នកកំពុងតែក្បត់នឹងព្រះអង្គ ក្នុងរបៀបដ៏គួរឱ្យសង្វេគហើយ។ នៅក្នុងការនេះ អ្នកនឹងសោកស្តាយជាងយូដាទៅទៀត ហើយសមនឹងទទួលបណ្តាសា។ មនុស្សត្រូវស្វែងយល់ឱ្យបានល្អិតល្អន់នូវអ្វីដែលព្រះទ្រង់បានផ្ទុកផ្តាក់នៅនឹងពួកគេឱ្យបានច្បាស់លាស់ ហើយយ៉ាងហោចណាស់ត្រូវដឹងថា បញ្ជាបេសកកម្មដែលព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិគឺជាកិច្ចការដែលនឹងទទួលបានការលើកតម្កើង និងការគាប់ព្រះហឫទ័យពីព្រះជាម្ចាស់ ជាអ្វីមួយដែលមាននូវសិរីល្អជាខ្លាំង។ គ្រប់អ្វីៗផ្សេងទៀតអាចនឹងត្រូវលះបង់ សូម្បីតែមនុស្សម្នាក់ត្រូវលះបង់ជីវិតរបស់ខ្លួន ក៏គេគួរតែនៅតែត្រូវបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដែរ។

ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ការដែលឆ្លុះបញ្ចាំងដោយផ្ទាល់ និងអាចយល់បានថាចំណងដែលភ្ជាប់អ្នកទៅនឹងព្រះជាម្ចាស់ គឺជារបៀបដែលអ្នកប្រព្រឹត្ដចំពោះកិច្ចការដែលព្រះជាម្ចាស់បានប្រទានដល់អ្នក និងកិច្ចការដែលទ្រង់ប្រទានឲ្យអ្នកធ្វើ ហើយនិងឥរិយាបថដែលអ្នកមាន។ អ្វីដែលអាចមើលឃើញដោយផ្ទាល់ខ្លាំងបំផុត គឺបញ្ហានេះ។ នៅពេលអ្នកចាប់យកចំណុចសំខាន់នេះ ហើយបំពេញតួនាទីដែលព្រះជាម្ចាស់បានប្រទានដល់អ្នក នោះទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងត្រឡប់ជាធម្មតាវិញ។ ប្រសិនបើនៅពេលដែលព្រះជាម្ចាស់ប្រទានភារកិច្ចឲ្យអ្នកធ្វើ ឬប្រាប់អ្នកឲ្យបំពេញភារកិច្ចជាក់លាក់ណាមួយ នោះឥរិយាបថរបស់អ្នក គឺជាការដាក់បណ្តាសា និងការមិនយកចិត្តទុកដាក់ ហើយអ្នកមិនចាត់ទុកវាជាអាទិភាពទេ។ តើនេះមិនមែនផ្ទុយពីការឲ្យដោយអស់ពីចិត្ត និងពីកម្លាំងរបស់អ្នកទេឬ? ដូច្នេះឥរិយាបថរបស់អ្នកនៅពេលបំពេញភារកិច្ចរបស់អ្នកគឺ មានសារៈសំខាន់ខ្លាំងណាស់ ដូចជាវិធីសាស្ត្រ និងមាគ៌ាដែលអ្នកជ្រើសរើសដែរ។ តើអ្វីជាលទ្ធផលនៃការបំពេញភារកិច្ចរបស់អ្នកដោយធ្វេសប្រហែស និងធ្វើគ្រាន់តែបង្រ្គប់កិច្ច ហើយធ្វើកិច្ចការសើរៗ? វាគឺជាការអនុវត្តមិនល្អនូវភារកិច្ចរបស់អ្នក ទោះបីជាអ្នកមានសមត្ថភាពបំពេញភារកិច្ចបានល្អក៏ដោយ ក៏ការសម្តែងរបស់អ្នកនឹងមិនមានបទដ្ឋានដែរ ហើយព្រះជាម្ចាស់នឹងមិនសព្វព្រះហឫទ័យនឹងឥរិយាបថរបស់អ្នកចំពោះភារកិច្ចរបស់អ្នកឡើយ។ ប្រសិនបើដើមឡើយអ្នកបានស្វែងរក និងសហការធម្មតា ប្រសិនបើអ្នកបានលះបង់គំនិតទាំងអស់របស់អ្នកដើម្បីធ្វើកិច្ចការ ប្រសិនបើអ្នកបានដាក់ដួងចិត្ត និងព្រលឹងរបស់អ្នកក្នងការធ្វើកិច្ចការ ហើយព្យាយាមអស់ពីកម្លាំងកាយចិត្តដើម្បីធ្វើកិច្ចការ ព្រមទាំងបានលះបង់ពេលវេលានៃការខិតខំប្រឹងប្រែង ការខំប្រឹង និងគិតគូររបស់អ្នកទៅលើកិច្ចការ ឬបានលះបង់ពេលវេលាខ្លះដើម្បីឯកសារយោង និងបានប្តេជ្ញាចិត្ត គំនិត និងរាងកាយទាំងមូលរបស់អ្នកដើម្បីកិច្ចការ ប្រសិនបើអ្នកមានសមត្ថភាពក្នុងការសហការបែបនេះ នោះព្រះជាម្ចាស់នឹងនៅខាងមុខដើម្បីដឹកនាំអ្នក។ អ្នកមិនចាំបាច់ប្រើកម្លាំងច្រើននោះទេ។ នៅពេលដែលអ្នកមិនមានកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការ ព្រះជាម្ចាស់នឹងរៀបចំរបស់សព្វសារពើសម្រាប់អ្នក។ ប្រសិនបើអ្នកមានឧបាយកល និងក្បត់ ហើយដល់ពាក់កណ្តាលនៃកិច្ចការ អ្នកមានការផ្លាស់ប្តូរចិត្ត ហើយទាសចេញឆ្ងាយ នោះព្រះជាម្ចាស់នឹងមិនចាប់អារម្មណ៍លើអ្នកទេ។ អ្នកនឹងបាត់បង់ឱកាសនេះ ហើយព្រះជាម្ចាស់នឹងមានបន្ទូលថា៖ «អ្នកមិនល្អគ្រប់គ្រាន់ទេ អ្នកគឺគ្មានប្រយោជន៍ទេ។ ទៅឈរនៅម្ខាងទៅ។ អ្នកចូលចិត្តភាពខ្ជិលមែនទេ? អ្នកចូលចិត្តបោកបញ្ឆោត និងកលល្បិចមែនទេ? អ្នកចូលចិត្តសម្រាកមែនទេ? ដូច្នេះសូមសម្រាកទៅ»។ ព្រះជាម្ចាស់នឹងប្រទានព្រះគុណ និងឱកាសនេះដល់មនុស្សបន្ទាប់។ តើអ្នករាល់គ្នា និយាយអ្វីខ្លះ៖ តើនេះជាការបរាជ័យ ឬជ័យជម្នះ? វាគឺជាការបរាជ័យដ៏ធំសម្បើមមួយ!

ដកស្រង់ពី ការប្រកបរបស់ព្រះជាម្ចាស់

មនុស្សមួយចំនួន មើលឃើញការបំពេញកាតព្វកិច្ចរបស់ពួកគេថាជាធនធាន មនុស្សខ្លះមើលឃើញការបំពេញកាតព្វកិច្ចរបស់ពួកគេ ថាជាកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេ ហើយមនុស្សខ្លះមើលឃើញការបំពេញកាតព្វកិច្ចរបស់ពួកគេថា ជាការងារ សហគ្រាស ឬជាបញ្ហាឯកជន ឬមើលឃើញកាតព្វកិច្ចថាជាប្រភេទនៃល្បែងកម្សាន្ដ ការកម្សាន្ដ ឬជាកិច្ចការកម្សាន្ដ ខណៈដែលរង់ចាំ។ សរុបមក មិនថាអ្នកមានឥរិយាបថប្រភេទណាចំពោះកាតព្វកិច្ចរបស់អ្នកនោះទេ ប្រសិនបើអ្នកមិនទទួលវាពីព្រះជាម្ចាស់ ហើយបើអ្នកមិនអាចចាត់ទុកវា ជាកិច្ចការដែលសភាវៈត្រូវបានបង្កើតនៅក្នុងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់គួរធ្វើ ឬចាត់ទុកថាវាគួរតែសហការ នោះអ្វីដែលអ្នកកំពុងធ្វើ គឺមិនបំពេញកាតព្វកិច្ចរបស់អ្នកទេ។ ហេតុអ្វីបានជាខ្ញុំលើកយកប្រធានបទនេះមកនិយាយ? តើមានបញ្ហាអ្វីដែលខ្ញុំកំពុងតែព្យាយាមដោះស្រាយ ដោយការប្រកបគ្នាអំពីបញ្ហាទាំងនោះ? ខ្ញុំកំពុងតែព្យាយាមជួសជុលឥរិយាបថមិនត្រឹមត្រូវ ដែលមនុស្សមានចំពោះកាតព្វកិច្ចរបស់ពួកគេ។ នៅពេលដែលពួកគេបានយល់សេចក្ដីពិតទាំងនេះ នោះឥរិយាបថរបស់ពួកគេចំពោះកាតព្វកិច្ចរបស់ពួកគេ នឹងស្របទៅនឹងសេចក្ដីពិតបន្តិចម្ដងៗ ហើយស្របទៅនឹងគោលការណ៍របស់វា ក៏ដូចជាស្របទៅនឹងតម្រូវការរបស់ព្រះជាម្ចាស់ផងដែរ។ នៅទីបំផុត ការយល់ឃើញ និងឥរិយាបថរបស់អ្នក ពាក់ព័ន្ធនឹងកាតព្វកិច្ចរបស់អ្នក គួរតែស្របជាមួយនឹងសេចក្ដីពិត និងតម្រូវការរបស់ព្រះជាម្ចាស់។ កាតព្វកិច្ច គឺជាកិច្ចការដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស។ ពួកវាគឺជាបេសកកម្មសម្រាប់ឱ្យមនុស្សបំពេញ។ ទោះបីជាយ៉ាងណាក៏ដោយ កាតព្វកិច្ចគឺពិតជាមិនមែនជាកិច្ចការដែលត្រូវបានរៀបចំផ្ទាល់ខ្លួនរបស់អ្នក ឬជាទម្ងន់សម្រាប់ធ្វើឱ្យអ្នកលេចធ្លោពីហ្វូងមនុស្សនោះទេ។ មនុស្សខ្លះ ប្រើប្រាស់កាតព្វកិច្ចរបស់ពួកគេជាឱកាសដើម្បីផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងផ្ទាល់ខ្លួនរបស់ពួកគេ ហើយបង្កើតបក្សពួក។ មនុស្សខ្លះប្រើប្រាស់កាតព្វកិច្ចរបស់ពួកគេដើម្បីបំពេញចំណង់របស់ពួកគេ។ មនុស្សខ្លះប្រើប្រាស់កាតព្វកិច្ចរបស់ពួកគេដើម្បីបំពេញចន្លោះដែលពួកគេមានអារម្មណ៍ថាខ្វះខាតនៅខាងក្នុង។ ហើយមនុស្សខ្លះទៀតប្រើប្រាស់កាតព្វកិច្ចរបស់ពួកគេដើម្បីបំពេញគំនិតដែលពឹងទៅលើសំណាងរបស់ពួកគេ ដោយគិតថា នៅពេលដែលពួកគេបំពេញកាតព្វកិច្ចរបស់ពួកគេ ពួកគេនឹងមានចំណែកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយមានចំណែកនៅក្នុងទីកន្លែងដ៏អស្ចារ្យដែលព្រះជាម្ចាស់រៀបចំសម្រាប់មនុស្ស។ ឥរិយាបថបែបនេះអំពីកាតព្វកិច្ច គឺមិនត្រឹមត្រូវទេ។ ពួកវាធ្វើឱ្យព្រះជាម្ចាស់ស្អប់ខ្ពើមយ៉ាងខ្លាំង ហើយត្រូវតែបានដោះស្រាយជាបន្ទាន់។

ដកស្រង់ពី «តើអ្វីជាការបំពេញកាតព្ចកិច្ចដ៏សមស្រប?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើអ្វីជាឥរិយាបថត្រឹមត្រូវចំពោះកាតព្វកិច្ចរបស់អ្នក ដែលបង្ហាញថា អ្នកមានសេចក្ដីពិត? ទីមួយ អ្នកមិនអាចស្ទង់ដឹងថា នរណារៀបចំកាតព្វកិច្ច តើកាតព្វកិច្ចត្រូវបានកំណត់សម្រាប់ការដឹកនាំកម្រិតណានោះទេ អ្នកគួរតែទទួលយកវាពីព្រះជាម្ចាស់។ ជាងនេះទៅទៀត ទោះបីជាកាតព្វកិច្ចរបស់អ្នកជាអ្វីក៏ដោយ ចូរកុំរើសអើងរវាងទាប និងខ្ពស់ឱ្យសោះ។ ឧបមាថា អ្នកនិយាយថា «ទោះបីជាកិច្ចការនេះជាព្រះរាជបញ្ជាដែលមកពីព្រះជាម្ចាស់ និងជាកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ប្រសិនបើខ្ញុំធ្វើវា នោះមនុស្សអាចមើលងាយខ្ញុំ។ អ្នកដទៃធ្វើកិច្ចការដែលធ្វើឱ្យពួកគេលេចធ្លោរ។ ហេតុដូចម្ដេចបានជាកិច្ចការដែលខ្ញុំទទួលបាននេះ មិនធ្វើឱ្យខ្ញុំលេចធ្លោរ តែបែរជាធ្វើឱ្យខ្ញុំលាក់ខ្លួននៅពីក្រោយឆាក អាចហៅថាជាកាតព្វកិច្ចទៅវិញ? នេះគឺជាកាតព្វកិច្ចមួយដែលខ្ញុំមិនអាចទទួលយកបានទេ។ នេះមិនមែនជាកាតព្វកិច្ចរបស់ខ្ញុំទេ។ កាតព្វកិច្ចរបស់ខ្ញុំ ត្រូវតែជាកាតព្វកិច្ចដែលធ្វើឱ្យខ្ញុំលេចធ្លោរ នៅចំពោះមុខអ្នកដទៃ ហើយអនុញ្ញាតឱ្យខ្ញុំបានល្បីឈ្មោះ ហើយបើខ្ញុំមិនអាចបង្កើតកេរ្ដិ៍ឈ្មោះសម្រាប់ខ្លួនឯង ឬលេចធ្លោរទេ នោះខ្ញុំនៅតែមានផលប្រយោជន៍ពីវា ហើយមានអារម្មណ៍ថាធូរស្បើយខាងរាងកាយ»។ តើនេះជាឥរិយាបថ ដែលអាចទទួលយកបានឬទេ? ភាពទម្រើស មិនមែនជាការទទួលយកអ្វីដែលមកពីព្រះជាម្ចាស់នោះទេ។ វាជាការបង្កើតជម្រើស ដោយផ្អែកលើការចង់បានផ្ទាល់ខ្លួនរបស់អ្នក។ នេះមិនមែនជាការទទួលយកកាតព្វកិច្ចរបស់អ្នកនោះទេ វាជាការបដិសេធកាតព្វកិច្ចរបស់អ្នក។ ពេលដែលអ្នកព្យាយាមរើស ហើយជ្រើសរើស នោះអ្នកមិនអាចទទួលយកដ៏ពិតប្រាកដបានទៀតទេ។ ការរើសបែបនេះ គឺជាការក្បត់ដោយការចង់បាន និងចំណង់ផ្ទាល់ខ្លួនរបស់អ្នក។ នៅពេលដែលអ្នកគិតដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក កេរ្ត៍ឈ្មោះរបស់អ្នក ។ល។ នោះឥរិយាបថរបស់អ្នកចំពោះកាតព្វកិច្ចរបស់អ្នក មិនស្ដាប់បង្គាប់ទេ។ នេះគឺជាឥរិយាបថចំពោះកាតព្វកិច្ច៖ ទីមួយ អ្នកមិនអាចវិភាគវា ឬក៏គិតថា អ្នកណាចាត់តាំងវាមកឱ្យអ្នកទេ។ ផ្ទុយទៅវិញ អ្នកគួរតែទទួលយកវាពីព្រះជាម្ចាស់ ជាកាតព្វកិច្ចរបស់អ្នក និងជាអ្វីដែលអ្នកគួរធ្វើ។ ទីពីរ មិនត្រូវរើសអើងរវាងខ្ពស់និងទាប ហើយមិនត្រូវព្រួយបារម្ភអំពីធម្មជាតិរបស់វានោះទេ មិនថាវាត្រូវបានបំពេញនៅចំពោះមុខមនុស្ស ឬក្រៅពីក្រសែភ្នែករបស់ពួកគេក៏ដោយមិនថា វាធ្វើឱ្យអ្នកលេចធ្លោរ ឬអត់ក៏ដោយ។ ចូរកុំគិតអំពីរឿងនេះឡើយ។ ទាំងនេះជាលក្ខណៈពិសេសទាំងពីរនៃឥរិយាបថ ដែលមនុស្សគួរតែប្រើជាមួយកាតព្វកិច្ចរបស់ពួកគេ។

ដកស្រង់ពី «តើអ្វីជាការបំពេញកាតព្ចកិច្ចដ៏សមស្រប?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើអ្វីជាឥរិយាបថសំខាន់បំផុតដែលមនុស្សម្នាក់គួរតែមានចំពោះកាតព្វកិច្ច? ប្រសិនបើអ្នកបាននិយាយថា «ដោយសារតែដំណាក់របស់ព្រះជាម្ចាស់បានប្រទានកាតព្វកិច្ចនេះដល់ខ្ញុំ នោះវាជាកម្មសិទ្ធិរបស់ខ្ញុំ ហើយខ្ញុំអាចបំពេញវា តាមអ្វីដែលខ្ញុំចង់» តើនេះជាឥរិយាបថដែលអាចទទួលយកបានឬទេ? វាពិតជាមិនមែនទេ។ ប្រសិនបើអ្នកមានគំនិតបែបនេះ ពួកវានឹងបង្កបញ្ហាជាមិនខាន ហើយវាមានន័យថា អ្នកបានចាប់ផ្ដើមចុះទៅផ្លូវដ៏អាក្រក់ហើយ។ អ្នកមិនត្រូវគិតតាមរបៀបនេះទេ។ ដូច្នេះ តើអ្វីជាវិធីដ៏ត្រឹមត្រូវក្នុងការគិត? ជាដំបូង អ្នកត្រូវតែស្វែងរកសេចក្ដីពិត និងគោលការណ៍។ ចូរស្វែងរកអ្វីៗទាំងនេះ៖ តើកាតព្វកិច្ចនេះគួរតែត្រូវបានបំពេញយ៉ាងដូចម្ដេច តើអ្វីដែលព្រះតម្រូវ តើអ្វីជាគោលការណ៍នៃតម្រូវការសម្រាប់មនុស្សរបស់ព្រះជាម្ចាស់ តើអ្វីដែលអ្នកគួរធ្វើ តើផ្នែកណាមួយនៃកិច្ចការដែលអ្នកគួរតែបំពេញ ហើយតើអ្នកគួរតែប្រព្រឹត្តបែបណាដើម្បីលះបង់ និងទទួលខុសត្រូវយ៉ាងខ្លាំង ខណៈពេលដែលបំពេញកាតព្វកិច្ចនេះ។ ដូច្នេះ តើគួរតែលះបង់ចំពោះនរណា? សម្រាប់ព្រះជាម្ចាស់ អ្នកគួរតែលះបង់ចំពោះទ្រង់ មានទំនួលខុសត្រូវចំពោះអ្នកដទៃ និងសម្រាប់ខ្លួនឯង អ្នកគួរតែប្រកាន់ខ្ជាប់គោលការណ៍ និងប្រព្រឹត្តតាមកាតព្វកិច្ចរបស់អ្នក។ តើប្រកាន់ខ្ជាប់គោលការណ៍មានន័យដូចម្ដេច? ដើម្បីប្រកាន់ខ្ជាប់គោលការណ៍ គឺប្រព្រឹត្តដោយផ្អែកលើព្រះបន្ទូល និងសេចក្ដីពិតរបស់ព្រះជាម្ចាស់។ ចុះបន្ទាប់មក តើប្រព្រឹត្តតាមកាតព្វកិច្ចមានន័យដូចម្ដេច? ឧទាហរណ៍ យើងនិយាយថា កាតព្វកិច្ចត្រូវបានផ្ដល់មកអ្នកអស់រយៈពេលមួយឆ្នាំ ឬពីរឆ្នាំ ប៉ុន្តែមកដល់ពេលនេះ គ្មាននរណាម្នាក់ត្រួតពិនិត្យអ្នកទេ។ តើអ្នកគួរធ្វើអ្វី? ប្រសិនបើគ្មាននរណាម្នាក់ត្រួតពិនិត្យអ្នក តើនោះមានន័យថា កាតព្វកិច្ចបានទៅបាត់ហើយឬ? ចូរកុំគិតថាមាននរណាម្នាក់ត្រួតពិនិត្យអ្នក ឬមើលឃើញពីវិធីដែលអ្នកកំពុងធ្វើ។ កិច្ចការនេះត្រូវបានប្រទានមកឱ្យអ្នក ហើយទោះបីជាវាមិនមែនជាកិច្ចការផ្ទាល់ខ្លួនរបស់អ្នកក៏ដោយ ក៏វាត្រូវបានចាត់តាំងឱ្យអ្នក ហើយវាជាទំនួលខុសត្រូវរបស់អ្នក។ អ្នកគួរតែពិចារណាពីវិធីដែលការងារនេះគួរតែត្រូវបានធ្វើ និងពីវិធីដែលកិច្ចការនេះអាចត្រូវបានធ្វើផងដែរ ហើយនេះជាវិធីដែលអ្នកគួរធ្វើវា។ ប្រសិនបើអ្នកតែងតែរង់ចាំឱ្យអ្នកដទៃត្រួតពិនិត្យអ្នក ឱ្យគេឃ្លាំមើលអ្នក ហើយជំរុញលើអ្នក តើនេះជាឥរិយាបថដែលអ្នកគួរតែមាននៅក្នុងកាតព្វកិច្ចឬ? តើនេះជាឥរិយាបថប្រភេទណា? នេះគឺជាឥរិយាបថអកម្ម វាមិនមែនជាឥរិយាបថដែលអ្នកគួរតែជ្រើសរើសចំពោះកាតព្វកិច្ចរបស់អ្នកនោះទេ។

ដកស្រង់ពី «តើអ្វីជាការបំពេញកាតព្ចកិច្ចដ៏សមស្រប?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

អ្នករាល់គ្នានីមួយៗ គប្បីបំពេញកាតព្វកិច្ចផ្ទាល់ខ្លួនឲ្យអស់ពីសមត្ថភាពរបស់អ្នក ដោយដួងចិត្តបើកចំហ និងស្មោះត្រង់ ហើយមានឆន្ទៈក្នុងការបង់ថ្លៃនូវអ្វីដែលចាំបាច់។ ដូចដែលអ្នករាល់បាននិយាយហើយថានៅពេលថ្ងៃនោះមកដល់ ព្រះជាម្ចាស់នឹងមិនមានការធ្វេសប្រហែសចំពោះនរណាម្នាក់ដែលបានរងទុក្ខ ឬបង់ថ្លៃដល់ទ្រង់នោះឡើយ។ ជំនឿដ៏មុតមាំបែបនេះ គឺគួរប្រកាន់ខ្ជាប់ ហើយវាជាការត្រឹមត្រូវដែលអ្នករាល់គ្នាមិនភ្លេចនូវជំនឿនេះ។ មានតែតាមវិធីនេះទេ ដែលខ្ញុំអាចលែងមានការព្រួយបារម្ភអំពីអ្នករាល់គ្នាទៀតបាន។ បើមិនដូច្នោះទេ អ្នករាល់គ្នានឹងក្លាយជាមនុស្សដែលខ្ញុំត្រូវព្រួយបារម្ភជារៀងរហូត ហើយអ្នកនឹងក្លាយជាវត្ថុនៃការស្អប់ខ្ពើមរបស់ខ្ញុំជារៀងរហូត។ ប្រសិនបើអ្នករាល់គ្នាអាចធ្វើតាមមនសិការរបស់អ្នក ហើយប្រគល់អ្វីៗទាំងអស់របស់អ្នកសម្រាប់ខ្ញុំ ធ្វើអ្វីតាមតែអាចធ្វើទៅបានសម្រាប់កិច្ចការរបស់ខ្ញុំ និងលះបង់ថាមពលពេញមួយជីវិតសម្រាប់កិច្ចការដំណឹងល្អរបស់ខ្ញុំ នោះតើព្រះហឫទ័យរបស់ខ្ញុំមិនមានការរីករាយជារឿយៗ ចំពោះអ្នករាល់គ្នាទេឬអី? តាមវិធីនេះ ខ្ញុំអាចនឹងលែងមានការព្រួយបារម្ភទាំងស្រុងចំពោះអ្នករាល់គ្នាទៀត តើអ៊ីចឹងមែនទេ?

ដកស្រង់ពី «អំពីវាសនា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សព្វថ្ងៃនេះ អ្វីដែលអ្នករាល់គ្នាតម្រូវឲ្យសម្រេច មិនមែនជាការទាមទារបន្ថែមឡើយ ប៉ុន្តែ វាជាភារកិច្ចរបស់មនុស្ស និងជាកិច្ចការដែលមនុស្សទាំងអស់គួរតែធ្វើប៉ុណ្ណោះ។ ប្រសិនបើអ្នករាល់គ្នាគ្មានសមត្ថភាពក្នុងការធ្វើភារកិច្ចរបស់អ្នករាល់គ្នា ឬធ្វើវាឲ្យបានល្អផង តើអ្នកមិនមែនកំពុងតែនាំបញ្ហាដាក់ខ្លួនទេឬអី? តើអ្នកមិនមែនកំពុងប្រថុយនឹងគ្រោះថ្នាក់ទេឬអី? តើអ្នកអាចនៅតែរំពឹងចង់មានអនាគតល្អ និងភាពជោគជ័យដោយរបៀបណាទៅ? កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ហើយកិច្ចសហប្រតិបត្តិការរបស់មនុស្ស ត្រូវបានផ្ដល់ជូនសម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ក្រោយពេលដែលព្រះជាម្ចាស់បានធ្វើគ្រប់កិច្ចការដែលទ្រង់គួរតែធ្វើរួចហើយ មនុស្សតម្រូវឲ្យអនុវត្តកិច្ចការរបស់ខ្លួនដោយគ្មានការដាក់កម្រិត និងសហការជាមួយព្រះជាម្ចាស់។ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សមិនគួរធ្វើការឲ្យតែរួចពីដៃឡើយ ប៉ុន្តែ គួរតែធ្វើយ៉ាងអស់ពីចិត្តរបស់ខ្លួន ហើយមិនគួរអណ្ដែតអណ្ដូងនៅក្នុងសញ្ញាណជាច្រើនឬអង្គុយនៅស្ងៀមរង់ចាំសេចក្តីស្លាប់នោះឡើយ។ ព្រះជាម្ចាស់អាចលះបង់អង្គទ្រង់សម្រាប់មនុស្សបាន ចុះហេតុអ្វីបានជាមនុស្សមិនអាចថ្វាយចិត្តភក្តីភាពរបស់គេដល់ព្រះជាម្ចាស់វិញបាន? ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ចំពោះមនុស្សយ៉ាងខ្លាំង ចុះហេតុអ្វីបានជាមនុស្សមិនអាចផ្ដល់កិច្ចសហប្រតិបត្តិការសូម្បីតែបន្ដិច? ព្រះជាម្ចាស់ធ្វើការសម្រាប់មនុស្សជាតិ ហេតុអ្វីបានជាមនុស្សមិនអាចបំពេញភារកិច្ចខ្លះរបស់គេសម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់? កិច្ចការរបស់ព្រះជាម្ចាស់បានមកដល់ឆ្ងាយហើយ ប៉ុន្តែ អ្នករាល់គ្នានៅតែអង្គុយមើល មិនព្រមធ្វើសកម្មភាពហើយអ្នកនៅតែស្ដាប់ តែមិនព្រមធ្វើចលនាទៅវិញ។ តើមនុស្សបែបនេះមិនមែនជាកម្មវត្ថុដែលត្រូវធ្លាក់នរកទេឬអី? ព្រះជាម្ចាស់បានប្រទានអ្វីៗគ្រប់យ៉ាងរបស់ទ្រង់ដល់មនុស្សរួចហើយ ដូច្នេះ ហេតុអ្វីបានជាមនុស្សនាពេលសព្វថ្ងៃនេះគ្មានសមត្ថភាពបំពេញភារកិច្ចរបស់ខ្លួនយ៉ាងអស់ពីចិត្ត? សម្រាប់ព្រះជាម្ចាស់ កិច្ចការរបស់ទ្រង់ គឺជាអាទិភាពទីមួយរបស់ទ្រង់ ហើយកិច្ចការគ្រប់គ្រងរបស់ទ្រង់ ពិតជាសំខាន់បំផុត។ សម្រាប់មនុស្សវិញ ការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត និងការបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ គឺជាអាទិភាពទីមួយរបស់គេ។ នេះហើយជាចំណុចដែលអ្នករាល់គ្នាគួរតែយល់។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការបំពេញភារកិច្ចរបស់មនុស្ស តាមពិតទៅ គឺជាការសម្រេចនូវគ្រប់កិច្ចការទាំងអស់ដែលត្រូវធ្វើក្នុងនាមជាមនុស្ស ដែលនេះមានន័យថា ជាកិច្ចការដែលមនុស្សអាចធ្វើបាន។ គឺនៅពេលនោះហើយដែលគេអាចបំពេញកិច្ចការរបស់គេបាន។ ភាពខ្វះខាតរបស់មនុស្សក្នុងអំឡុងពេលនៃការបម្រើរបស់គេ គឺត្រូវកាត់បន្ថយបន្តិចម្ដងៗតាមរយៈបទពិសោធន៍ជឿនលឿនទៅមុខ និងដំណើរការនៃការឆ្លងកាត់ ការជំនុំ ជម្រះ។ ពួកគេពុំបង្កការរំខាន ឬប៉ះពាល់ដល់ភារកិច្ចរបស់មនុស្សឡើយ។ អស់អ្នកណាដែលឈប់បម្រើ ឬផ្ដល់ផល និងធ្លាក់ទៅវិញដោយខ្លាចថា អាចនឹងមានកំហុសចំពោះការបម្រើរបស់ពួកគេ គឺជាមនុស្សកំសាកខ្លាំងជាងគេបំផុត។ ប្រសិនបើមនុស្សមិនអាចសម្ដែងឲ្យឃើញ នូវអ្វីដែលពួកគេគួរសម្ដែងឲ្យឃើញ ក្នុងអំឡុងពេលនៃការបម្រើ ឬសម្រេចនូវអ្វីដែលមនុស្សអាចធ្វើបានពីកំណើត ហើយផ្ទុយទៅវិញ បែរជាចំណាយពេលវេលាឥតប្រយោជន៍ និងធ្វើឲ្យរួចតែពីដៃ នោះពួកគេបានបាត់បង់មុខងារដែលភាវៈត្រូវបានបង្កើតមក គប្បីត្រូវមានហើយ។ មនុស្សបែបនេះ គេហៅថា «មនុស្សធុនកណ្តាល»។ ពួកគេគឺជាកាកសំណល់ដែលគ្មានបានការ។ តើមនុស្សបែបនេះអាចហៅថាជាភាវៈដែលបានបង្កើតមកឲ្យបានត្រឹមត្រូវដោយរបៀបណាទៅ? តើពួកគេមិនមែនជាភាវៈពុករលួយដែលចាំងចែងតែខាងក្រៅ ប៉ុន្តែរលួយក្នុងទេឬអី? ប្រសិនបើមនុស្សហៅខ្លួនឯងថាព្រះជាម្ចាស់ ប៉ុន្តែមិនអាចបើកសម្ដែងនូវភាពជាព្រះ បំពេញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ឬតំណាងឲ្យព្រះជាម្ចាស់បានទេ នោះមិនបាច់ឆ្ងល់ទេ គេមិនមែនជាព្រះជាម្ចាស់ឡើយ ដ្បិតគេមិនមានសារជាតិរបស់ព្រះជាម្ចាស់ឡើយ ហើយអ្វីដែលព្រះជាម្ចាស់អាចសម្រេចបាន គឺពុំមានពិតនៅក្នុងខ្លួនរបស់គេទេ។ ប្រសិនបើមនុស្សបាត់បង់អ្វីដែលគេអាចទទួលបានពីកំណើតមក គេនឹងមិនអាចហៅថាជាមនុស្សបានទៀតទេ ហើយគេគ្មានតម្លៃដើម្បីឈរក្នុងនាមជាភាវៈមួយដែលបានបង្កើតមក ឬត្រូវមកចំពោះព្រះជាម្ចាស់ និងបម្រើទ្រង់ឡើយ។ បន្ថែមលើនេះ គេមិនមានតម្លៃដើម្បីទទួលនូវ ព្រះគុណរបស់ព្រះជាម្ចាស់ ឬដើម្បីឲ្យព្រះជាម្ចាស់ឃ្លាំមើល ការពារ និងធ្វើឲ្យគេបានគ្រប់លក្ខណ៍ឡើយ។ មនុស្សជាច្រើនដែលបានបាត់បង់ទំនុកចិត្តចំពោះព្រះជាម្ចាស់ ក៏បន្តបាត់បង់ព្រះគុណរបស់ព្រះជា ម្ចាស់ដែរ។ ពួកគេមិនត្រឹមតែមិនស្អប់ខ្ពើមអំពើខុសឆ្គងរបស់ពួកគេទេ ប៉ុន្តែពួកគេថែមទាំងផ្សព្វផ្សាយគំនិតរបស់ពួកគេដោយឥតញញើត ថាផ្លូវរបស់ព្រះជាមិនត្រឹមត្រូវ ហើយពួកបះបោរថែមទាំងបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់ទៀតផង។ តើមនុស្ស ដែលមានការបះបោរបែបនេះ អាចមានសិទ្ធិត្រេកអរសប្បាយ នឹងព្រះគុណរបស់ព្រះជាម្ចាស់បានដោយរបៀបណា? អស់អ្នកណាដែលមិនបំពេញភារកិច្ចរបស់ខ្លួន គឺបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយជំពាក់ទ្រង់យ៉ាងច្រើន ប៉ុន្តែពួកគេបែរខ្នង និងស្ដីបន្ទោសខ្លាំងៗថា ព្រះជាម្ចាស់មិនត្រឹមត្រូវ។ តើមនុស្សបែបនេះ អាចមានតម្លៃដើម្បីធ្វើឲ្យបានគ្រប់លក្ខណ៍ដោយរបៀបណាទៅ? តើនេះមិនមែនជាការនាំឆ្ពោះទៅកាន់ ការត្រូវលុបបំបាត់ចោល និងការដាក់ទោសទេឬអី? មនុស្សមិនបំពេញភារកិច្ចរបស់ពួកគេនៅចំពោះព្រះជាម្ចាស់ គឺមានអារម្មណ៍ខុសឆ្គង់ជាស្រេចនៅក្នុងបទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដ្បិតសូម្បីតែការដាក់ទោសដល់ស្លាប់ក្ដី ក៏នៅមិនទាន់គ្រប់គ្រាន់ដែរ ប៉ុន្តែពួកគេមានលេសក្នុងការតវ៉ាជាមួយព្រះជាម្ចាស់ និងប្រៀបធៀបខ្លួនពួកគេជាមួយនឹងទ្រង់ទៀតផង។ តើការធ្វើឲ្យមនុស្សបែបនេះបានគ្រប់លក្ខណ៍មានតម្លៃអ្វីទៅ? នៅ ពេលដែលមនុស្សមិនបានបំពេញភារកិច្ចរបស់ពួកគេ ពួកគេគួរតែមានអារម្មណ៍ដឹងកំហុស និងជាប់ជំពាក់។ ពួកគេគប្បីស្អប់ខ្ពើមចំណុចខ្សោយ និងភាពមិនបានការរបស់ពួកគេ ស្អប់ខ្ពើមការបះបោរ និងសេចក្ដីពុករលួយរបស់ពួកគេ ហើយថែមទាំងត្រូវប្រគល់ជីវិតរបស់ពួកគេថ្វាយដល់ព្រះជាម្ចាស់ទៀតផង។ មានតែពេលនោះប៉ុណ្ណោះដែលពួកគេមានលក្ខណៈជាភាវៈមួយដែលបានបង្កើតមក ដែលស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដ ហើយមានតែមនុស្សបែបនេះទេ ដែលមានតម្លៃក្នុងការត្រេកអរសប្បាយនឹងព្រះពរ និងការសន្យារបស់ព្រះជាម្ចាស់ និងអាចឲ្យទ្រង់ធ្វើឲ្យបានគ្រប់ លក្ខណ៍។ ហើយចុះភាគច្រើននៃអ្នករាល់គ្នាវិញ? តើអ្នករាល់គ្នាប្រព្រឹត្តដាក់ព្រះជា ម្ចាស់ដែលគង់នៅក្នុងចំណោមអ្នករាល់គ្នាដូចម្តេច? តើអ្នករាល់គ្នាបានបំពេញភារកិច្ចរបស់អ្នករាល់គ្នានៅចំពោះទ្រង់ដោយរបៀបណា? តើអ្នកបានបំពេញគ្រប់ការទាំងអស់ដែលអ្នកត្រូវបានត្រាស់ហៅឲ្យទៅបំពេញ ទោះបីជាត្រូវលះបង់ជីវិតផ្ទាល់ខ្លួនរបស់អ្នកក្ដី ហើយឬនៅ? តើអ្នករាល់គ្នាបានលះបង់អ្វីខ្លះហើយ? តើអ្នករាល់គ្នាមិនបានទទួលច្រើនគ្រប់គ្រាន់ ពីខ្ញុំទេឬអី? តើអ្នករាល់គ្នាយល់ដែរឬទេ? តើអ្នករាល់គ្នាស្មោះត្រង់ចំពោះខ្ញុំដល់កម្រិតណា? តើអ្នកបានបម្រើដល់ខ្ញុំដូចម្តេចខ្លះ? ហើយតើខ្ញុំបានប្រទានអ្វីខ្លះដល់ឲ្យអ្នករាល់គ្នា និងបានធ្វើអ្វីខ្លះសម្រាប់អ្នករាល់គ្នា? តើអ្នករាល់គ្នាបានវាស់ស្ទង់កិច្ចការទាំងអស់នោះហើយឬនៅ? តើអ្នករាល់គ្នាបានវិនិច្ឆ័យ និងប្រៀប ធៀបកិច្ចការទាំងអស់នេះ ដោយប្រើមនសិការតិចតួចដែលអ្នកមាននៅក្នុងខ្លួនឯង ហើយឬនៅ? តើពាក្យសម្ដី និងទង្វើរបស់អ្នកអាចមានតម្លៃចំពោះនរណាខ្លះ? តើវាអាចទេដែលការលះបង់តិចតួចរបស់អ្នករាល់គ្នា មានតម្លៃចំពោះគ្រប់អ្វីៗ ដែលខ្ញុំបានប្រទានដល់អ្នករាល់គ្នានោះ? ខ្ញុំគ្មានជម្រើសអ្វីផ្សេងទៀតឡើយ ហើយខ្ញុំបានលះបង់អស់ពីព្រះហឫទ័យចំពោះអ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាវិញ នៅជាប់ដោយបំណងអាក្រក់ និងមានការស្ទាក់ស្ទើរចំពោះខ្ញុំ។ នេះគឺជាទំហំនៃភារកិច្ចរបស់អ្នករាល់គ្នា ជាមុខងារតែមួយគត់របស់អ្នករាល់គ្នា។ តើវាមិនមែនបែបនេះទេឬអី? តើអ្នករាល់គ្នាមិនដឹងថា អ្នករាល់គ្នាមិនបានបំពេញភារកិច្ចជាភាវៈមួយដែលបានបង្កើតមកនេះទេឬអី? តើអ្នករាល់គ្នា អាចចាត់ទុកជាភាវៈដែលបង្កើតមក បានដោយរបៀបណាទៅ?

ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៤. អ្វីជាគោលការណ៍នៃការអនុវត្តនៅក្នុងការក្លាយជាបុគ្គលស្មោះត្រង់

បន្ទាប់៖ ២. អ្វីជាការទុកចោលគ្រប់យ៉ាង ហើយដើរតាមព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ប្រភពដើម និងការបង្កើតពួកជំនុំនៃព្រះដ៏មានគ្រប់ចេស្ដា

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានសន្យានឹងអ្នក ដែលដើរតាមទ្រង់ថា «ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ