១. អ្វីជាសេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ និងអ្វីជាសារៈសំខាន់នៃការស្រឡាញ់ចំពោះព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ជាងនេះទៅទៀត លក្ខណៈពិតរបស់ព្រះ គឺមិនត្រឹមតែឲ្យមនុស្សជឿលើទ្រង់ប៉ុណ្ណោះទេ គឺឲ្យគេស្រឡាញ់ទ្រង់។ ប៉ុន្តែ មនុស្សជាច្រើនក្នុងចំណោមអ្នកដែលជឿលើព្រះជាម្ចាស់ គឺសុទ្ធតែអសមត្ថភាព រកមិនឃើញ «អាថ៌កំបាំង» នេះ។ មនុស្សមិនហ៊ានស្រឡាញ់ព្រះជាម្ចាស់ ហើយក៏មិនព្យាយាមស្រឡាញ់ទ្រង់ដែរ។ ពួកគេពុំដែលធ្លាប់រកឃើញសោះថា ព្រះជាម្ចាស់មានលក្ខណៈគួរឲ្យស្រឡាញ់ច្រើនណាស់។ ពួកគេពុំធ្លាប់រកឃើញសោះថា ព្រះជាម្ចាស់ គឺជាព្រះដែលស្រឡាញ់មនុស្ស និងជាព្រះដ៏គង់នៅ ដើម្បីឲ្យមនុស្សស្រឡាញ់។ សោភ័ណភាពរបស់ព្រះជាម្ចាស់ ត្រូវបានស្ដែងចេញមក តាមរយៈកិច្ចការរបស់ទ្រង់៖ លុះត្រាតែ មនុស្សមានបទពិសោធន៍ពីកិច្ចការរបស់ទ្រង់ ទើបពួកគេអាចរកឃើញសោភ័ណភាពរបស់ទ្រង់។ មានតែតាមរយៈបទពិសោធន៍ជាក់ស្ដែងរបស់គេទេ ទើបគេអាចស្ងើចសរសើរពី សោភ័ណភាពរបស់ព្រះជាម្ចាស់បាន ហើយប្រសិនបើមិនមានការកត់សម្គាល់ពីបទពិសោធន៍នេះនៅក្នុងជីវិតពិតទេ ក៏គ្មាននរណាម្នាក់អាចរកឃើញសោភណភាពរបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់មានលក្ខណៈគួរឲ្យស្រឡាញ់ច្រើនណាស់ ប៉ុន្តែ ប្រសិនបើគ្មានចំណងទំនាក់ទំនងពិតជាមួយនឹងទ្រង់ទេ មនុស្សក៏មិនអាចរកឃើញលក្ខណៈដ៏គួរឲ្យស្រឡាញ់ទាំងនេះដែរ។ មានន័យថា ប្រសិនបើព្រះជាម្ចាស់មិនបានក្លាយជាសាច់ឈាមទេ មនុស្សច្បាស់ជាមិនអាចមានចំណងទំនាក់ទំនងពិតជាមួយនឹងព្រះជាម្ចាស់ឡើយ ហើយប្រសិនបើពួកគេមិនអាចមានចំណងទំនាក់ទំនងពិតជាមួយទ្រង់ទេ នោះពួកគេច្បាស់ជាមិនអាចស្គាល់កិច្ចការរបស់ទ្រង់ឡើយ ហើយសេចក្ដីស្រឡាញ់របស់គេចំពោះ ព្រះអង្គ ក៏ច្បាស់ជាត្រូវសៅហ្មង ដោយភាពក្លែងក្លាយជា និងការស្រមើស្រមៃជាច្រើន។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ នៅឯស្ថានសួគ៌ មិនជាក់ស្ដែងដូចជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នៅផែនដីនេះទេ ដ្បិតការដែលមនុស្សស្គាល់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ គឺផ្អែកទៅលើការស្រមើស្រមៃរបស់គេ មិនមែនផ្អែកលើអ្វីដែលគេមើលឃើញផ្ទាល់នឹងភ្នែក និងផ្អែកលើអ្វីដែលគេបានពិសោធដោយខ្លួនឯង។ ពេលព្រះជាម្ចាស់យាងមកផែនដី មនុស្សអាចមើលឃើញសោភ័ណភាព និងទង្វើរបស់ទ្រង់ផ្ទាល់ ហើយពួកគេក៏អាចមើលឃើញ គ្រប់យ៉ាងទាក់ទងទៅនឹងនិស្ស័យជាក់ស្ដែង និងនិស្ស័យធម្មតារបស់ទ្រង់ ដែលសេចក្ដីទាំងអស់នេះមានលក្ខណៈជាក់ស្ដែង លើសពីការដែលគេស្គាល់ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ រាប់ពាន់ដង។ បើទោះបីមនុស្សស្រឡាញ់ព្រះជាម្ចាស់ ដែលគង់នៅឯស្ថានសួគ៌ខ្លាំងប៉ុនណា ក៏សេចក្ដីស្រឡាញ់នេះគ្មានអ្វីជាក់ស្ដែងដែរ ហើយពោរពេញទៅដោយគំនិតរបស់មនុស្ស។ បើទោះបីជាសេចក្ដីស្រឡាញ់របស់មនុស្ស ចំពោះព្រះដែលគង់នៅលើផែនដីនេះ មានតិចតួចស្តួចស្ដើងម្ដេចក្ដី ក៏សេចក្ដីស្រឡាញ់នេះ ជាសេចក្ដីស្រឡាញ់ជាក់ស្ដែងដែរ បើទោះបីជាមានតិចតួចប៉ុនណាក្ដី ក៏សេចក្ដីស្រឡាញ់នេះ នៅតែជាសេចក្ដីស្រឡាញ់ពិត។ ព្រះជាម្ចាស់ធ្វើឲ្យមនុស្សស្គាល់ទ្រង់ តាមរយៈកិច្ចការជាក់ស្ដែង ហើយទ្រង់ទទួលបាននូវសេចក្ដីស្រឡាញ់របស់គេ តាមរយៈចំណេះដឹងនេះហើយ។ គឺដូចជា ពេត្រុសដែរ៖ ប្រសិនបើគាត់មិនធ្លាប់រស់នៅ ជាមួយព្រះយេស៊ូវ នោះគាត់មុខជាមិនអាចស្រឡាញ់ព្រះយេស៊ូវឡើយ។ ដូច្នេះ ភក្ដីភាពដែលគាត់មាន ចំពោះព្រះយេស៊ូវ ក៏ផ្អែកលើចំណងទំនាក់ទំនងរបស់គាត់ជាមួយនឹងព្រះយេស៊ូវដែរ។ ដើម្បីឲ្យមនុស្សស្រឡាញ់ព្រះជាម្ចាស់ ទ្រង់បានយាងមកក្នុងចំណោមមនុស្សលោក ហើយរស់នៅជាមួយពួកគេ ហើយអស់ទាំងសេចក្ដីដែលព្រះអង្គបើកសម្ដែងឲ្យមនុស្សបានឃើញ និងមានបទពិសោធន៍ សុទ្ធតែជាតថភាពរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើមនុស្សចង់ស្រឡាញ់ព្រះជាម្ចាស់ ពួកគេត្រូវតែបានភ្លក់ និងមើលឃើញលក្ខណៈដ៏គួរឲ្យស្រឡាញ់របស់ព្រះ។ ទាល់តែដល់ពេលនោះ ទើបដួង ចិត្តដែលស្រឡាញ់ព្រះ ដួងចិត្តដែលជំរុញចិត្តអ្នកដទៃឲ្យថ្វាយខ្លួន ដោយភក្ដីភាពដល់ព្រះជាម្ចាស់ អាចត្រូវបណ្ដុះឡើងនៅក្នុងពួកគេ។ ព្រះជាម្ចាស់មិនបង្ខំមនុស្សលោក ឲ្យស្រឡាញ់ទ្រង់ដោយពាក្យសម្ដី និងការសម្ដែងទឹកមុខ ឬដោយការស្រមើស្រមៃរបស់ពួកគេឡើយ ហើយព្រះអង្គក៏មិនបង្ខំពួកគេឲ្យស្រឡាញ់ទ្រង់ដែរ។ ផ្ទុយទៅវិញ ទ្រង់ទុកឲ្យគេស្រឡាញ់ទ្រង់ដោយឆន្ទៈរបស់គេផ្ទាល់ ហើយទ្រង់ទុកឲ្យគេមើលឃើញពីលក្ខណៈគួរឲ្យស្រឡាញ់របស់ទ្រង់ នៅក្នុងកិច្ចការ និងព្រះសូរសៀងទ្រង់វិញ បន្ទាប់មក ក៏មានការនឹកចាំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ នៅក្នុងពួកគេ។ មានតែតាមវិធីនេះទេ ទើបមនុស្សអាចធ្វើជាបន្ទាល់ពីព្រះជាម្ចាស់ យ៉ាងពិតប្រាកដបាន។ មនុស្សមិនស្រឡាញ់ព្រះជាម្ចាស់ដោយសារតែអ្នកដទៃជំរុញឲ្យពួក គេធ្វើដូច្នេះ ហើយវាក៏មិនមែនជាសន្ទុះអារម្មណ៍តែមួយពេលនោះដែរ។ ពួកគេស្រឡាញ់ព្រះជាម្ចាស់ ដោយសារពួកគេបានឃើញពីលក្ខណៈគួរឲ្យស្រឡាញ់របស់ព្រះអង្គ ពួកគេបានឃើញថា ព្រះអង្គមានលក្ខណៈច្រើន ស័ក្ដិសមនឹងឲ្យមនុស្សស្រឡាញ់ ដោយសារពួកគេបានឃើញការសង្គ្រោះ ព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ ជាម្ចាស់ ហើយជាលទ្ធផល ពួកគេក៏ស្ងើចសរសើរ និងចង់បានព្រះជាម្ចាស់ពិតប្រាកដ ហើយក៏កើតមានចំណង់ចិត្ត ដែលធ្វើឲ្យគេមិនអាចរស់នៅដោយគ្មានព្រះជាម្ចាស់បាន។ ហេតុផលដែលមនុស្សដែលធ្វើបន្ទាល់ពិតពីព្រះជាម្ចាស់ អាចធ្វើបន្ទាល់ខ្ទរខ្ទារពីទ្រង់បាន គឺមកពីទីបន្ទាល់របស់ពួកគេចាក់គ្រឹះនៅលើការដឹងឮ និងការចង់បានព្រះជាម្ចាស់ពិតប្រាកដ។ ទីបន្ទាល់បែបនេះ មិនមែនត្រូវបានប្រទានមកស្របទៅនឹងសន្ទុះចិត្តឡើយ តែស្របទៅនឹងការស្គាល់ព្រះជាម្ចាស់ និងនិស្ស័យរបស់ទ្រង់វិញ។ ដោយសារតែពួកគេចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ ពួកគេគិតថា ពួកគេប្រាកដជាត្រូវធ្វើបន្ទាល់ពីព្រះអង្គ និងត្រូវធ្វើឲ្យពួកមនុស្សដែលចង់បានព្រះជាម្ចាស់ បានស្គាល់ទ្រង់ ហើយត្រូវដឹងពីលក្ខណៈគួរឲ្យស្រឡាញ់ និងភាពជាក់លាក់របស់ទ្រង់។ ទីបន្ទាល់របស់គេ កើតពីឆន្ទៈស្ម័គ្រចិត្តដូចគ្នានឹងសេចក្ដីស្រឡាញ់ដែលគេមានចំពោះព្រះជាម្ចាស់ដែរ។ ទីបន្ទាល់ នេះ គឺជាទីបន្ទាល់ពិត ហើយមានសារៈសំខាន់ និងតម្លៃពិត។ ទីបន្ទាល់នេះ មិនមែនជាទីបន្ទាល់អសកម្ម ឬល្អតែខាងក្រៅ និងគ្មានន័យនោះទេ។ ហេតុផលមានតម្លៃ និងមានន័យបំផុត ដែលមានតែមនុស្សដែលពិតជាស្រឡាញ់ព្រះជាម្ចាស់ អាចមាននៅក្នុងជីវិតគេ ក៏ជាហេតុផលដែល ធ្វើឲ្យពួកគេជឿលើព្រះជាម្ចាស់ពិតប្រាកដ នោះគឺមនុស្សទាំងនេះ អាចរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ហើយអាចរស់នៅដើម្បីកិច្ចការ និងការគ្រប់គ្រងរបស់ព្រះអង្គបាន។ ដោយសារតែពួកគេរស់នៅក្នុងពន្លឺ មិនរស់នៅក្នុងសេចក្ដីងងឹត ទើបពួកគេមិនរស់ក្នុងជីវិតឥតន័យ តែរស់ក្នុងជីវិតដែលប្រកបដោយព្រះពរដែលមកពីព្រះជាម្ចាស់វិញ។ មានតែមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ទេ ទើបអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ មានតែពួកគេទេ ទើបជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ មានតែពួកគេទេ ទើបអាចទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយមានតែពួកគេទេ ទើបអាចទទួលនូវសេចក្ដីសន្យារបស់ព្រះជាម្ចាស់។ មនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ គឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ ពួកគេជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យ ហើយពួកគេអាចអាស្រ័យផលនៃព្រះពរជាមួយគ្នានឹងព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេ ទើបរស់នៅអស់កល្បជានិច្ច ហើយមានតែពួកគេទេ ទើបអាចរស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់បាន។ ព្រះជាម្ចាស់ គឺជាព្រះសម្រាប់ឲ្យមនុស្សស្រឡាញ់ ហើយទ្រង់ក៏ស័ក្ដិសមនឹងឲ្យមនុស្សគ្រប់គ្នាស្រឡាញ់ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចស្រឡាញ់ទ្រង់បាននោះទេ ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ ហើយទទួលព្រះចេស្ដាជាមួយនឹងព្រះជាម្ចាស់ដែរ។ ពួកមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ គេអាចដើរគ្រប់ទីកន្លែងនៅក្រោមមេឃ ដោយគ្មាននរណាហ៊ានប្រឆាំងទាស់នឹងពួកគេឡើយ ហើយពួកគេពួកគេអាចប្រើអនុភាពនៅលើផែនដី ហើយគ្រប់គ្រងរាស្ត្រទាំងអស់របស់ព្រះជាម្ចាស់ ដោយសារពួកគេអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ និងអាចថ្វាយការប្រឹងប្រែងទាំងអស់របស់គេ សម្រាប់កិច្ចការរបស់ព្រះអង្គបាន។ មនុស្សទាំងនេះ មកជុំគ្នាពីគ្រប់ទីកន្លែង ក្នុងពិភពលោក។ ពួកគេនិយាយភាសាខុសៗគ្នា ហើយមានសម្បុរស្បែកខុសៗគ្នា តែវត្តមានជីវិតរបស់ពួកគេមានអត្ថន័យដូចៗគ្នា។ ពួកគេសុទ្ធតែមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ ពួកគេមានទីបន្ទាល់ដូចគ្នា និងមានការតាំងចិត្តដូចគ្នា ហើយមានសេចក្ដីប្រាថ្នាដូចគ្នាផង។ មនុស្សដែល ស្រឡាញ់ព្រះជាម្ចាស់ គេអាចដើរពេញពិភពលោកដោយ សេរី ចំណែកឯមនុស្សដែលធ្វើបន្ទាល់ពីព្រះជាម្ចាស់ អាចធ្វើដំណើរទៅទូទាំងសកលលោកទៀតផង។ មនុស្សទាំងនេះ ជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ ពួកគេទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយពួកគេនឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច។

ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

គ្មានមេរៀនណាដែលជ្រាលជ្រៅជាងមេរៀនអំពីការស្រឡាញ់ព្រះជាម្ចាស់នោះទេ ហើយអាចនិយាយបានថា មេរៀនដែលមនុស្សរៀនអំពីជំនឿក្នុងមួយជីវិតគឺរៀនអំពីរបៀបស្រឡាញ់ព្រះជាម្ចាស់នេះអ្នក។ និយាយឲ្យចំគឺថា ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែស្រឡាញ់ព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្រាន់តែជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនស្រឡាញ់ទ្រង់ និងមិនបានស្គាល់ព្រះអង្គ ហើយមិនដែលស្រឡាញ់ព្រះអង្គដោយសេចក្ដីស្រឡាញ់ពិតប្រាកដដែលចេញពីក្នុងចិត្តរបស់អ្នកទេ នោះជំនឿរបស់អ្នកលើព្រះជាម្ចាស់គឺឥតប្រយោជន៍ឡើយ។ ប្រសិនបើអ្នកគ្មានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់នៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ទេ នោះអ្នករស់នៅដោយឥតប្រយោជន៍ ហើយជីវិតទាំងមូលរបស់អ្នកគឺទាបបំផុតក្នុងចំណោមជីវិតទាំងអស់។ ប្រសិនបើពេញមួយជីវិតរបស់អ្នក អ្នកមិនដែលស្រឡាញ់ និងបំពេញព្រះហឫទ័សព្រះជាម្ចាស់សោះ នោះតើអ្វីទៅជាប្រយោជន៍នៃការរស់នៅរបស់អ្នក? ហើយតើអ្វីទៅជាប្រយោជន៍នៃជំនឿរបស់អ្នកលើព្រះជាម្ចាស់? តើនោះមិនមែនជាការខ្ជះខ្ជាយនូវការខិតខំទេឬអី?

ដកស្រង់ពី «មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តាមនិយមន័យ «សេចក្តីស្រឡាញ់» គឺសំដៅលើមនោសញ្ចេតនាដ៏បរិសុទ្ធ និងឥតសៅហ្មង ជាទីដែលអ្នកប្រើដួងចិត្តរបស់អ្នក ដើម្បីស្រឡាញ់ ដើម្បីសម្តែងអារម្មណ៍ និងដើម្បីគិតពិចារណា។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានលក្ខខណ្ឌ គ្មានរនាំងខណ្ឌចែក និងគ្មានគម្លាតនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានមន្ទិលសង្ស័យគ្មានការបោកបញ្ឆោត និងគ្មានកលល្បិចនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានទេគម្លាតពីគ្នា និងគ្មានភាពមន្ទិលសៅហ្មងឡើយ។ បើអ្នកស្រឡាញ់ នោះអ្នកនឹងមិនបោកបញ្ចោត ត្អូញត្អែ ផិតក្បត់ បះបោរ ទាមទារ ឬស្វែងរកផលប្រយោជន៍អ្វីមួយឬដើម្បីទទួលបានលាភសក្ការៈក្នុងចំនួនណាមួយឡើយ។ បើអ្នកស្រឡាញ់ នោះអ្នកនឹងលះបង់ខ្លួនឯង ដោយក្តីរីករាយ សុខចិត្តរងការលំបាក ដោយក្តីរីករាយ អ្នកនឹងមានការចុះសម្រុងជាមួយនឹងខ្ញុំ អ្នកនឹងបោះបង់ចោលអ្វីទាំងអស់ដែលអ្នកមានដើម្បីខ្ញុំ អ្នកនឹងលះបង់គ្រួសាររបស់អ្នក អនាគតរបស់អ្នក យុវភាពរបស់អ្នក និងជីវិតអាពាហ៍ពិពាហ៍របស់អ្នក។ ពុំនោះសោត ក្តីស្រឡាញ់របស់អ្នក នឹងមិនមែនជាក្តីស្រឡាញ់ដែលពិតប្រាកដនោះទេ គ្រាន់តែជាការបោកបញ្ឆោត និងការផិតក្បត់ប៉ុណ្ណោះ។ តើក្តីស្រឡាញ់របស់អ្នក គឺជាក្តីស្រឡាញ់ប្រភេទណា? តើវាជាក្តីស្រឡាញ់ពិតប្រាកដមែនដែរឬទេ? ឬមួយក្លែងក្លាយ? តើអ្នកបានលះបង់ច្រើនប៉ុនណាហើយ? តើអ្នកបានថ្វាយច្រើនប៉ុនណាហើយ? តើខ្ញុំទទួលបានក្តីស្រឡាញ់អ្នក ច្រើនប៉ុនណាហើយ? តើអ្នកដឹងដែរឬទេ? ដួងចិត្តរបស់អ្នកពោរពេញទៅដោយសេចក្តីអាក្រក់ អំពើក្បត់ និងការបោកបញ្ឆោត ហើយបើបែបនេះ តើក្តីស្រឡាញ់របស់អ្នកស្មោកគ្រោកខ្លាំងប៉ុនណា? អ្នករាល់គ្នាគិតថា អ្នកបានលះបង់ច្រើនគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ។ អ្នករាល់គ្នាគិតថាក្តីស្រឡាញ់របស់អ្នករាល់គ្នាចំពោះខ្ញុំ វាច្រើនគ្រប់គ្រាន់ហើយ។ បើដូច្នោះមែន តើហេតុអ្វីបានជាពាក្យសម្តី និងទង្វើរបស់អ្នករាល់គ្នា តែងតែបះបោរស់ និងបោកបញ្ឆោតទៅវិញ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែអ្នកមិនទទួលស្គាល់បន្ទូលរបស់ខ្ញុំឡើយ។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំប៉ុន្តែបែរជាទុកខ្ញុំចោលទៅវិញ។ តើនេះចាត់ទុកជាក្តីស្រឡាញ់ដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនទុកចិត្តខ្ញុំ។ តើនេះចាត់ទុកជាក្តីស្រឡាញ់ដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនអាចទទួលថាខ្ញុំមានពិតនោះទេ។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែ អ្នករាល់គ្នាមិនប្រព្រឹត្តនឹងកខ្ញុំឲ្យស័ក្តិសមឋានៈរបស់ខ្ញុំទេ ហើយ អ្នកតែងធ្វើឲ្យខ្ញុំមានការពិបាកជានិច្ច។ តើនេះចាត់ទុកជាក្តីស្រឡាញ់ បានដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែអ្នករាល់ព្យាយាមបន្លំខ្ញុំ និងបោកបញ្ឆោតខ្ញុំគ្រប់រឿងទាំងអស់។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានទេ? អ្នករាល់គ្នាបម្រើខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនខ្លាចរអាចំពោះខ្ញុំសោះឡើយ។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានទេ? អ្នករាល់គ្នាទាស់ទទឹងនឹងខ្ញុំសព្វគ្រប់បែបយ៉ាងទាំងអស់។ តើទាំងអស់នេះ ចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាបានលះបង់ជាច្រើន វាជាការពិត ប៉ុន្តែអ្នករាល់គ្នា មិនដែលបានអនុវត្តទៅតាមអ្វីដែលខ្ញុំតម្រូវឲ្យអ្នកធ្វើនោះទេ។ តើនេះអាចចាត់ទុកជាក្តីស្រឡាញ់បានទេ? តាមការគិតពិចារណាដោយយកចិត្តទុកដាក់ បង្ហាញថា នៅក្នុងចិត្តរបស់អ្នករាល់គ្នា គ្មានសេចក្តីស្រឡាញ់ចំពោះខ្ញុំសូម្បីបន្តិចសោះឡើយ។ បន្ទាប់ពីបំពេញកិច្ចការអស់ពេលជាច្រើនឆ្នាំ និងតាមរយៈពាក្យសម្តីជាច្រើនដែលខ្ញុំមានបន្ទូល តើអ្នករាល់គ្នា ទទួលបានច្រើនប៉ុនណាហើយ? តើការនេះមិនសមនឹងពិចារណាឡើងវិញដោយយកចិត្តទុកដាក់ទេឬអី?

ដកស្រង់ពី «មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែជ្រើសរើសបានតិចណាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ពេលនេះ ដើម្បីជឿលើព្រះដ៏ សកម្ម អ្នកត្រូវតែដើរតាមវិថីត្រឹមត្រូវ។ ប្រសិន បើអ្នកជឿ ព្រះ អ្នកមិនត្រូវស្វែងរកព្រះពរតែមួយមុខនោះទេ ប៉ុន្តែអ្នក ត្រូវតែស្រឡាញ់ និងស្គាល់ព្រះអង្គផង។ តាមរយៈការបំភ្លឺ របស់ទ្រង់ និងការស្វែងរករបស់អ្នកផ្ទាល់ អ្នកអាចបរិភោគ និងផឹកព្រះបន្ទូលរបស់ទ្រង់ អាចបង្កើតការយល់ដឹងច្បាស់ លាស់អំពីព្រះអង្គ ព្រមទាំងមានក្ដីស្រឡាញ់ពិតចំពោះព្រះ ដោយចេញពីចិត្តរបស់ខ្លួន។ ពោលគឺនៅពេលក្ដីស្រឡាញ់ របស់អ្នកចំពោះព្រះ គឺជាសេចក្ដីស្រឡាញ់ពិត គ្មាននរណា អាចបំផ្លាញ និងរារាំងសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះអង្គបានឡើយ ពេលនេះហើយ អ្នកស្ថិតនៅលើវិថីត្រឹមត្រូវ ខាងឯក្តីជំនឿលើព្រះហើយ។ ការនេះបញ្ជាក់ថា អ្នកក្លាយ ជាកម្មសិទ្ធរបស់ព្រះ ដ្បិតព្រះអង្គទទួលបាននូវចិត្តរបស់អ្នក ជាកម្មសិទ្ធិទ្រង់ហើយ ក៏គ្មាននរណាម្នាក់ អាចយកអ្នកធ្វើ ជាកម្មសិទ្ធិបានដែរ។ តាមរយៈបទពិសោធន៍ និងការលះ បង់របស់អ្នក និងតាមរយៈកិច្ចការរបស់ព្រះអង្គ អ្នកអាច បង្កើតបានសេចក្តីស្រឡាញ់ឥតព្រៀងនៅចំពោះទ្រង់ ហើយ ពេលអ្នកមានសេចក្តីស្រឡាញ់នេះ អ្នកនឹងរួចពីឥទ្ធិពល របស់សាតាំង ហើយចូលមករស់នៅក្នុងពន្លឺនៃព្រះបន្ទូល របស់ព្រះអង្គវិញ។ ទាល់តែអ្នកបានរួចចេញពីឥទ្ធិពលនៃ ភាពងងឹត ទើបអាចនិយាយបានថា អ្នកបានទទួលព្រះ ហើយ។ តាមសេចក្តីជំនឿដែលអ្នកមានក្នុងព្រះជាម្ចាស់ អ្នកត្រូវតែព្យាយាមស្វែងរកគោលដៅនេះ។ នេះជាភារកិច្ច របស់អ្នករាល់គ្នាម្នាក់ៗ។ អ្នកទាំងអស់គ្នាមិនត្រូវស្កប់ស្កល់ ជាមួយស្ថានភាពបច្ចុប្បន្ននេះទេ។ អ្នកមិនអាចមានចិត្តពីរ ចំពោះកិច្ចការរបស់ព្រះនោះទេ ហើយអ្នកក៏មិនអាចមើល ស្រាលលើកិច្ចការនេះបានដែរ។ អ្នកត្រូវគិតពីព្រះជាម្ចាស់ ក្នុងគ្រប់កិច្ចការ និងគ្រប់ពេលវេលាទាំងអស់ ហើយធ្វើរាល់ កិច្ចការទាំងអស់សម្រាប់ទ្រង់។ ហើយរាល់ពេលដែលអ្នក និយាយ ឬប្រព្រឹត្ត អ្នកគួរតែគិតដល់ផលប្រយោជន៍របស់ ដំណាក់នៃព្រះជាទីមួយសិន។ ធ្វើបែបនេះ ទើបអ្នកអាច ក្លាយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។

ដកស្រង់ពី «អ្នកត្រូវរស់នៅដើម្បីសេចក្តីពិត ដ្បិតអ្នករាល់គ្នាជឿដល់ព្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អស់អ្នកដែលបម្រើព្រះគួរតែជាមិត្តសម្លាញ់របស់ព្រះពួកគេគួរតែផ្គាប់ព្រះហឫទ័យព្រះ ហើយមានភាពស្មោះត្រង់បំផុតចំពោះព្រះ។ មិនថាអ្នកធ្វើសកម្មភាពជាឯកជន ឬនៅទីសាធារណៈ អ្នកអាចទទួលបានសេចក្តីអំណររបស់ព្រះនៅចំពោះព្រះ អ្នកអាចឈរមាំនៅចំពោះព្រះ ហើយទោះបីមនុស្សដទៃប្រព្រឹត្តនឹងអ្នកយ៉ាងណា ក៏អ្នកតែងតែដើរតាមផ្លូវដែលអ្នកគួរតែដើរជានិច្ច ហើយយកចិត្តទុកដាក់ដល់បន្ទុករបស់ព្រះយ៉ាងល្អិតល្អន់។ មានតែមនុស្សជំពូកនេះទេ ទើបជាមិត្តសម្លាញ់របស់ព្រះ។ មិត្តសម្លាញ់របស់ព្រះទាំងអស់នោះ អាចបម្រើទ្រង់ដោយផ្ទាល់ ព្រោះពួកគេបានទទួលការត្រាស់បង្គាប់ដ៏អស្ចារ្យ និងបន្ទុករបស់ព្រះ ពួកគេអាចយកព្រះហឫទ័យរបស់ព្រះដាក់នៅក្នុងដួងចិត្តរបស់គេ ហើយយកបន្ទុករបស់ព្រះធ្វើជាបន្ទុករបស់ពួកគេផ្ទាល់ ហើយពួកគេមិនគិតពីអនាគតរបស់ពួកគេឡើយ សូម្បីតែនៅពេលដែលពួកគេមិនមានការរំពឹងទុក ហើយពួកគេឈរមាំទាំងមិនបានទទួលអ្វីសោះ ក៏ពួកគេនៅតែជឿលើព្រះដោយចិត្តស្រទ្បាញ់។ ហេតុដូច្នេះ មនុស្សជំពូកនេះគឺជាមិត្តសម្លាញ់របស់ព្រះ។ មិត្តសម្លាញ់របស់ព្រះក៏ជាអ្នកជិតស្និទ្ធរបស់ទ្រង់ដែរ។ មានតែអ្នកជិតស្និទ្ធរបស់ព្រះប៉ុណ្ណោះ ទើបអាចចែករំលែកនូវភាពល្វើយរបស់ទ្រង់ និងព្រះតម្រិះរបស់ទ្រង់ ហើយទោះបីសាច់ឈាមរបស់ពួកគេគឺឈឺចាប់ និងខ្សោយក៏ដោយ ក៏ពួកគេអាចស៊ូទ្រាំនឹងការឈឺចាប់ និងលះបង់អ្វីដែលពួកគេចូលចិត្ត ដើម្បីផ្គាប់ព្រះហឫទ័យព្រះ។ ព្រះដាក់បន្ទុកកាន់តែច្រើនដល់មនុស្សជំពូកនេះ ហើយអ្វីដែលព្រះសព្វព្រះហឫទ័យត្រូវបានស្តែងចេញតាមរយៈទីបន្ទាល់របស់មនុស្សជំពូកនេះ។ ដូច្នេះ មនុស្សទាំងនេះគាប់ព្រះហឫទ័យព្រះ ពួកគេជាអ្នកបម្រើរបស់ព្រះដែលដើរតាមបំណងព្រះហឫទ័យរបស់ព្រះ ហើយមានតែមនុស្សជំពូកនេះប៉ុណ្ណោះដែលអាចគ្រងរាជ្យជាមួយព្រះបាន។ នៅពេលដែលអ្នកបានក្លាយជាមិត្តសម្លាញ់របស់ព្រះ ជាម្ចាស់ ពិតប្រាកដណាស់ ជាពេលដែលអ្នកនឹងគ្រងរាជ្យជាមួយនឹងព្រះ។

ដកស្រង់ពី «របៀបបម្រើស្របគ្នាទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នកគួរតែដឹងថា អ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក គឺជាការល្បងលដ៏ធំ និងជាពេលដែលព្រះជាម្ចាស់ត្រូវការឲ្យអ្នកធ្វើនូវបន្ទាល់។ ថ្វីបើមើលពីខាងក្រៅវាហាក់ដូចជាមិនសំខាន់ក៏ដោយ ក៏នៅពេលរឿងទាំងនេះកើតឡើង វាបង្ហាញឲ្យដឹងថាតើអ្នកស្រលាញ់ព្រះជាម្ចាស់ ឬអត់។ ប្រសិនបើអ្នកធ្វើបាន នោះអ្នកនឹងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីទ្រង់បាន ហើយប្រសិនបើអ្នកមិនបានអនុវត្តនូវសេចក្ដីស្រឡាញ់ដល់ទ្រង់ទេ នេះបង្ហាញឲ្យដឹងថា អ្នកមិនមែនជាមនុស្សដែលអនុវត្តនូវសេចក្តីពិតនោះទេ ហើយអ្នកគឺគ្មានការពិត និងគ្មានជីវិតដែរ អ្នកគឺជាអង្កាម! អ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះមនុស្សគឺកើតឡើងនៅពេលដែលព្រះជាម្ចាស់ត្រូវការឲ្យពួកគេប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ពួកគេអំពីទ្រង់។ ថ្វីបើគ្មានបញ្ហាធំដុំកើតឡើងចំពោះអ្នកនៅពេលនេះក្ដី ហើយអ្នកក៏មិនធ្វើបន្ទាល់ឲ្យបានអស្ចារ្យក្ដី ក៏រាល់សេចក្ដីលម្អិតនៃជីវិតប្រចាំថ្ងៃរបស់អ្នកនៅតែជាបញ្ហាក្នុងការធ្វើបន្ទាល់ពីព្រះជាម្ចាស់ដដែល។ ប្រសិនបើអ្នកអាចឈ្នះការកោតសរសើរពីបងប្អូនប្រុសស្រីរបស់អ្នក ពីសមាជិកគ្រួសាររបស់អ្នក និងពីមនុស្សគ្រប់គ្នាជុំវិញអ្នក ហើយប្រសិនបើថ្ងៃណាមួយ អ្នកមិនជឿមកកោតសរសើរនូវអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ និងឃើញថាអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺអស្ចារ្យ នោះមានន័យថាអ្នកបានធ្វើបន្ទាល់ហើយ។ ទោះបីអ្នកគ្មានពន្លឺខាងក្នុង និងមានគុណសម្បត្តិអន់ក៏ដោយ តាមរយៈភាពគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់នៃអ្នក នោះអ្នកនៅតែអាចបំពេញព្រះហឫទ័យរបស់ទ្រង់ ហើយយកចិត្តទុកដាក់ចំពោះបំណងហឫទ័យរបស់ទ្រង់ដោយការបង្ហាញអ្នកដទៃអំពីកិច្ចការដ៏អស្ចារ្យដែលទ្រង់បានធ្វើនៅក្នុងមនុស្សដែលមានគុណសម្បត្តិអន់បំផុត។ នៅពេលមនុស្សភ្ញាក់ខ្លួនស្គាល់ព្រះជាម្ចាស់វិញ ហើយក្លាយជាអ្នកមានជ័យជម្នះនៅចំពោះមុខសាតាំង និងមានភក្ដីភាពចំពោះព្រះជាម្ចាស់បំផុត នោះគ្មាននរណាម្នាក់ដែលមានបង្អែករឹងមាំជាងក្រុមមនុស្សនេះឡើយ ហើយនេះជាទីបន្ទាល់ដ៏អស្ចារ្យបំផុត។ ទោះបីជាអ្នកគ្មានសមត្ថភាពធ្វើកិច្ចការអស្ចារ្យបានក៏ដោយ ក៏អ្នកអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានដែរ។ អ្នកដទៃមិនអាចទុកចោលសញ្ញាណរបស់ពួកគេបានទេ ប៉ុន្តែអ្នកអាចធ្វើបាន អ្នកដទៃមិនអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ក្នុងបទពិសោធន៍ជាក់ស្តែងរបស់ពួកគេបានទេ ប៉ុន្តែអ្នកអាចប្រើសកម្មភាព និងឋានៈជាក់ស្ដែងរបស់អ្នកដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងធ្វើបន្ទាល់ពីទ្រង់យ៉ាងខ្ទរខ្ទារ។ នេះទើបរាប់ជាការស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដមែន។

ដកស្រង់ពី «មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មិនថាព្រះជាម្ចាស់ធ្វើកិច្ចការយ៉ាងដូចម្ដេច និងមិនថាបរិយាកាសរបស់អ្នកយ៉ាងណានោះទេ អ្នកអាចស្វែងរកជីវិត និងស្វែងរកសេចក្តីពិត ហើយស្វែងរកចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងមានការយល់ដឹងអំពីសកម្មភាពរបស់ទ្រង់ ហើយអ្នកអាចធ្វើទៅតាមសេចក្តីពិត។ ការធ្វើដូច្នេះ គឺជាអ្វីដែលត្រូវមានសេចក្ដីជំនឿដ៏ពិត ហើយការធ្វើដូច្នេះបង្ហាញថា អ្នកមិនបានបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ទេ។ អ្នកអាចមានសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ ប្រសិនបើអ្នកអាចតស៊ូនៅក្នុងការស្វែងរកសេចក្ដីពិតតាមរយៈការបន្សុទ្ធ ប្រសិនបើអ្នកអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមិនមានការសង្ស័យអំពីទ្រង់ទេ នោះទោះបីជាទ្រង់ធ្វើអ្វីក៏ដោយ ក៏អ្នកនៅតែអនុវត្តនូវសេចក្តីពិតដើម្បីផ្គាប់ព្រះហឫទ័យទ្រង់ ហើយអ្នកអាចស្វែងរកនូវជម្រៅនៃបំណងព្រះហឫទ័យរបស់ទ្រង់ និងគិតពិចារណា អំពីបំណងព្រះហឫទ័យរបស់ទ្រង់។ កាលពីមុន នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលថា អ្នកនឹងសោយរាជ្យជាស្តេច អ្នកបានស្រឡាញ់ទ្រង់ ហើយនៅពេលដែលទ្រង់បង្ហាញអង្គទ្រង់ផ្ទាល់ចំពោះអ្នកដោយចំហ អ្នកបានស្វែងរកទ្រង់។ ប៉ុន្ដែឥឡូវនេះ ព្រះជាម្ចាស់បានលាក់បាំងអ្នកមិនឲ្យមើលឃើញទ្រង់បាន ហើយបញ្ហាបានកើតមានដល់អ្នក តើពេលនោះអ្នកនឹងបាត់បង់នូវសេចក្តីសង្ឃឹមលើព្រះជាម្ចាស់ឬទេ? ដូច្នេះអ្នកត្រូវតែស្វែងរកជីវិត ហើយព្យាយាមផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់គ្រប់ពេលវេលា។ នេះហៅថាសេចក្ដីជំនឿដ៏ពិតប្រាកដ ហើយនេះជាប្រភេទនៃសេចក្ដីស្រឡាញ់ដ៏ពិត និងស្រស់ស្អាតបំផុត។

ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សនិយាយអំពីការដែលគេយកព្រះជាម្ចាស់់ ធ្វើជាជីវិតរបស់គេជារឿយៗ ប៉ុន្តែបទពិសោធន៍របស់គេ គឺមិនទាន់ដល់ចំណុចនោះនៅឡើយទេ។ អ្នកគ្រាន់តែនិយាយថា ព្រះជាម្ចាស់ជាជីវិតអ្នក អ្នកនិយាយថា ព្រះអង្គដឹកនាំអ្នករាល់ថ្ងៃ ដោយអ្នកហូប និងផឹកព្រះបន្ទូលរបស់ទ្រង់រាល់ថ្ងៃ ហេតុនេះ ទ្រង់បានក្លាយទៅជាជីវិតរបស់អ្នកហើយ។ ការចេះដឹងរបស់មនុស្សដែលនិយាយដូច្នេះ រាក់កំផែលណាស់។ មនុស្សជាច្រើនគ្មានមូលដ្ឋានគ្រឹះនៅក្នុងខ្លួនទេ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានដាក់ដាំនៅក្នុងពួកគេ ប៉ុន្តែព្រះបន្ទូលនោះមិនទាន់ដុះពន្លកឡើងទេ ក៏រឹតតែមិនទាន់កើតមានជាផលផ្លែផង។ បច្ចុប្បន្ននេះ តើអ្នកមានបទពិសោធន៍ដល់កម្រិតណាហើយ? ទើបតែពេលនេះ គឺបន្ទាប់ពីព្រះជាម្ចាស់បានជំរុញអ្នកមកដល់កម្រិតនេះ ទើបអ្នកមានអារម្មណ៍ថា អ្នកមិនអាចចាកចេញពីព្រះជាម្ចាស់រួច។ លុះថ្ងៃមួយ នៅពេលដែលបទពិសោធន៍របស់អ្នកបានឈានដល់ចំណុចជាក់លាក់មួយ ប្រសិនបើ ព្រះជាម្ចាស់បង្ខំឲ្យអ្នកចេញទៅឆ្ងាយ អ្នកច្បាស់ជាមិនអាចធ្វើបានឡើយ។ អ្នកនឹងគិតជានិច្ចថា អ្នកមិនអាចរស់ដោយគ្មានព្រះជាម្ចាស់សណ្ឋិតក្នុងអ្នកឡើយ។ អ្នកអាចរស់នៅដោយគ្មានប្ដី គ្មានប្រពន្ធ ឬកូន គ្មានគ្រួសារ គ្មានឪពុក ឬម្ដាយ គ្មានការអាស្រ័យផលផ្នែកសាច់ឈាម ប៉ុន្តែអ្នកមិនអាចរស់ដោយគ្មានព្រះជាម្ចាស់បានឡើយ។ ជីវិតរស់នៅដោយគ្មានព្រះជាម្ចាស់ ប្រៀបបានទៅនឹងការបាត់បង់ ជីវិតរបស់អ្នកដូច្នោះដែរ អ្នកច្បាស់ជាមិនអាចរស់ ដោយគ្មានព្រះជាម្ចាស់ឡើយ។ កាលណាអ្នកមានបទពិសោធន៍ ដល់ចំណុចនេះហើយ អ្នកនឹងសម្រេចគោលដៅ នៅក្នុងជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ហើយតាមរយៈវិធីនេះ ព្រះជាម្ចាស់នឹងក្លាយជាជីវិតរបស់អ្នក គឺទ្រង់ក្លាយជាគ្រឹះនៃវត្តមានជីវិតរបស់អ្នក។ អ្នកនឹងមិនអាចចេញទៅឆ្ងាយពីព្រះជាម្ចាស់ឡើយ។ នៅពេលដែលអ្នកមានបទពិសោធន៍ដល់កម្រិតនេះ អ្នកនឹងអរសប្បាយនឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយពេលដែលអ្នកមានសម្ពន្ធភាពជិតស្និទនឹងព្រះជាម្ចាស់គ្រប់គ្រាន់ហើយ ព្រះអង្គនឹងក្លាយជាជីវិតរបស់អ្នក ជាក្ដីស្រឡាញ់របស់អ្នក ហើយនៅពេលនោះ អ្នកនឹងអធិស្ឋានទៅព្រះអង្គ ហើយទូលថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមិនអាចចេញឆ្ងាយពីព្រះអង្គឡើយ។ ទ្រង់ជាជីវិតទូលបង្គំ។ ទូលបង្គំអាចបន្តរស់ដោយគ្មានអ្វីៗទាំងអស់បាន ប៉ុន្តែទូលបង្គំមិនអាចបន្តរស់ដោយគ្មានព្រះអង្គបានឡើយ»។ នេះជាស្ថានការណ៍ពិតរបស់មនុស្ស វាគឺជាជីវិតពិតរបស់គេ។ មនុស្សខ្លះធ្លាប់ត្រូវគេបង្ខំឲ្យឈានមកដល់ស្ថានការណ៍ជីវិតដែលគេមានសព្វថ្ងៃ៖ ពួកគេត្រូវបន្តទៅមុខ បើទោះជាពួកគេមិនចង់ក៏ដោយ ហើយពួកគេតែមានអារម្មណ៍ថា ពួកគេហាក់កំពុងនៅជាប់នឹងកន្លៀតថ្ម ឬកន្លែងដ៏លំបាកមួយ។ អ្នកត្រូវតែមានបទពិសោធន៍ដែលថា ព្រះជាម្ចាស់គឺជាជីវិតរបស់អ្នក បទពិសោធន៍ដែលថា ប្រសិនបើព្រះជាម្ចាស់ត្រូវដកចេញពីដួងចិត្តរបស់អ្នក ការនេះវាប្រៀបបានទៅនឹងការបាត់បង់ជីវិតរបស់អ្នក។ ព្រះជាម្ចាស់ត្រូវតែជាជីវិតរបស់អ្នក ហើយអ្នកច្បាស់ជាមិនអាចចេញឆ្ងាយពីទ្រង់ឡើយ។ តាមរយៈវិធីនេះ អ្នកនឹងមានបទពិសោធន៍ពិតពីព្រះជាម្ចាស់ ហើយនៅពេលនេះ ពេលដែលអ្នកស្រឡាញ់ព្រះជាម្ចាស់ គឺអ្នកនឹងស្រឡាញ់ទ្រង់ពិតប្រាកដ ហើយក្ដីស្រឡាញ់នោះ ក៏ក្លាយជាក្ដីស្រឡាញ់ដ៏បរិសុទ្ធអស្ចារ្យ។ ថ្ងៃមួយ នៅពេលដែលបទពិសោធន៍របស់អ្នកបង្ហាញថា ជីវិតរបស់អ្នកបានឈានដល់ចំណុចជាក់លាក់មួយ នៅពេលអ្នកអធិស្ឋានដល់ព្រះជាម្ចាស់ រួចហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ នោះអ្នកនឹងមិនអាចទុកព្រះជាម្ចាស់ចោលនៅខាងក្នុងបានឡើយ ហើយអ្នកក៏មិនអាចបំភ្លេចទ្រង់បានដែរ ទោះបីជាអ្នកចង់ធ្វើបែបនេះក៏ដោយ។ ព្រះជាម្ចាស់នឹងក្លាយជាជីវិតរបស់អ្នក អ្នកអាចបំភ្លេចលោកិយចោល អ្នកអាចបំភ្លេចភរិយា ស្វាមី ឬកូនៗរបស់អ្នកបាន ប៉ុន្តែអ្នកនឹងពិបាកបំភ្លេចព្រះជាម្ចាស់ណាស់ ការធ្វើបែបនេះ គឺច្បាស់ជាមិនអាចទៅរួច នេះជាជីវិតពិត និងជាក្ដីស្រឡាញ់ពិតដែលអ្នកមាន ចំពោះព្រះជាម្ចាស់។ កាលណាសេចក្ដីស្រឡាញ់ ដែលមនុស្សមាន ចំពោះព្រះជាម្ចាស់ បានឈានដល់ចំណុចមួយជាក់លាក់ នោះក្ដីស្រឡាញ់ដែលគេមានចំពោះអ្វីៗដទៃទៀត គឺមិនអាចប្រៀបស្មើនឹងក្ដីស្រឡាញ់របស់គេ ចំពោះព្រះជាម្ចាស់ឡើយ។ ក្ដីស្រឡាញ់ដែលគេមានចំពោះព្រះជាម្ចាស់ គឺជាអាទិភាពទីមួយ។ តាមរយៈវិធីនេះ អ្នកអាចលះបង់ចោលអ្វីៗផ្សេងគ្រប់យ៉ាង ហើយក៏ព្រមទទួលការដោះស្រាយ និងការលះកាត់ពីសំណាក់ព្រះជាម្ចាស់ផង។ កាលណាអ្នកសម្រេចបានក្ដីស្រឡាញ់ដែលល្អលើសអ្វីៗទាំងអស់របស់ព្រះជាម្ចាស់ នោះអ្នកនឹងរស់ក្នុងតថភាព និងក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បាន។

ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អស់អ្នកដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ មិនគ្រាន់តែមានភាពជាមនុស្សសាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានសេចក្តីពិតដែលលើសពីខ្នាតវាស់នៃមនសិការ និងខ្ពស់ជាងបទដ្ឋាននៃមនសិការផងដែរ ហើយពួកគេមិនគ្រាន់តែប្រើប្រាស់មនសិការរបស់គេ ដើម្បីតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ លើសពីនេះ ពួកគេបានស្គាល់ព្រះជាម្ចាស់ និងបានឃើញថា ព្រះជាម្ចាស់ជាព្រះគួរឲ្យស្រឡាញ់ និងសក្តិសមទទួលសេចក្តីស្រឡាញ់របស់មនុស្ស ហើយបានឃើញទៀតថា នៅក្នុងព្រះជាម្ចាស់ មាននូវរឿងជាច្រើនទៀតដែលត្រូវស្រឡាញ់ ដូច្នេះ មនុស្សគ្មានអ្វី ក្រៅពីស្រឡាញ់ទ្រង់នោះឡើយ! សេចក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់របស់មនុស្សទាំងឡាយណាដែលត្រូវប្រោសឲ្យគ្រប់លក្ខណ៍ គឺត្រូវបំពេញតាមការជំរុញចិត្តរបស់ពួកគេរៀងៗខ្លួន។ សេចក្តីស្រឡាញ់របស់ពួកគេ ជាប្រភេទនៃសេចក្តីស្រឡាញ់ដែលស្ម័គ្រចិត្ត ដែលមិនសុំផលតបស្នងមកវិញឡើយ ហើយក៏មិនមែនជាការជួញដូរនោះដែរ។ ពួកគេស្រឡាញ់ព្រះជាម្ចាស់ ដោយសារតែចំណេះដឹងរបស់ពួកគេអំពីទ្រង់តែប៉ុណ្ណោះ។ មនុស្សបែបនេះមិនខ្វល់ឡើយថាតើព្រះជាម្ចាស់ប្រទានព្រះគុណដល់ពួកគេឬក៏អត់ ហើយមិនចេះស្កប់ចិត្តក្នុងការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះឡើយ។ ពួកគេមិនតថ្លៃជាមួយព្រះជាម្ចាស់ ហើយក៏មិនវាស់សេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ តាមរយៈមនសិការនោះដែរ៖ «ទ្រង់បានប្រទានពរទូលបង្គំ ដូច្នេះ ទូលបង្គំត្រូវតែស្រឡាញ់ទ្រង់វិញ ជាការសងគុណ។ ប្រសិនបើទ្រង់មិនប្រទានដល់ទូលបង្គំទេ នោះទូលបង្គំគ្មានអ្វីដែលត្រូវថ្វាយទ្រង់វិញឡើយ»។ មនុស្សដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ តែងតែជឿថា៖ «ព្រះជាម្ចាស់ជាព្រះអាទិករ ហើយទ្រង់អនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងយើង។ ដោយសារតែខ្ញុំមានឱកាស លក្ខខណ្ឌ និងគុណសម្បត្តិនេះ ដើម្បីឲ្យទ្រង់ប្រោសឲ្យបានគ្រប់លក្ខណ៍ ដូច្នេះ ខ្ញុំគួរតែបន្តស្វែងរក ដើម្បីរស់នៅក្នុងជីវិតដែលមានអត្ថន័យ ហើយខ្ញុំគួរតែបំពេញតាមបំណងទ្រង់»។ នេះហើយជាចំណេះដឹងដែលពេត្រុសមាន៖ នៅពេលដែលគាត់ខ្សោយបំផុត គាត់បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ! មិនថាពេលណា ឬនៅទីកន្លែងណានោះឡើយ ទ្រង់ជ្រាបដឹងថា ទូលបង្គំតែងតែនឹកគិតអំពីទ្រង់ជានិច្ច។ មិនថាពេលណា ឬនៅទីកន្លែងណានោះទេ ទ្រង់ជ្រាបដឹងថា ទូលបង្គំចង់ស្រឡាញ់ទ្រង់ ប៉ុន្តែ ឋានៈរបស់ទូលបង្គំតូចពេក ទូលបង្គំខ្សោយពេក និងគ្មានកម្លាំងឡើយ ហើយសេចក្តីស្រឡាញ់របស់ទូលបង្គំនៅមានកម្រិតច្រើនណាស់ ហើយភាពស្មោះត្រង់របស់ទូលបង្គំចំពោះទ្រង់ក៏ស្ដួចស្ដើងដែរ។ បើប្រៀបធៀបទៅនឹងសេចក្តីស្រឡាញ់របស់ទ្រង់ ទូលបង្គំមិនសក្ដិសមក្នុងការរស់នៅឡើយ។ ទូលបង្គំប្រាថ្នាសុំកុំឲ្យជីវិតរបស់ទូលបង្គំទៅជាឥតប្រយោជន៍ និងប្រាថ្នាថា ទូលបង្គំមិនអាចគ្រាន់តែតបស្នងសងគុណចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ លើសពីនេះ ទូលបង្គំប្រាថ្នាថា ទូលបង្គំអាចថ្វាយដល់ទ្រង់នូវអ្វីៗទាំងអស់ដែលទូលបង្គំមាន។ ប្រសិនបើទូលបង្គំអាចបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ នោះក្នុងនាមជាសត្តនិករម្នាក់ ទូលបង្គំនឹងមានសន្ដិភាពផ្លូវចិត្ត ហើយទូលបង្គំនឹងមិនសុំអ្វីផ្សេងទៀតនោះឡើយ។ ទោះបីជាឥឡូវនេះ ទូលបង្គំខ្សោយ និងគ្មានកម្លាំងក៏ដោយ ប៉ុន្តែ ទូលបង្គំនឹងមិនភ្លេចឡើយអំពីពាក្យដាស់តឿនរបស់ទ្រង់ ហើយទូលបង្គំនឹងមិនភ្លេចអំពីសេចក្តីស្រឡាញ់របស់ទ្រង់ឡើយ។ ឥឡូវនេះ ទូលបង្គំគ្មានអ្វីដែលត្រូវធ្វើ ក្រៅពីតបស្នងសងគុណចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ឡើយ។ ឱ ព្រះជាម្ចាស់អើយ ទូលបង្គំមានអារម្មណ៍អាក្រក់ក្រៃលែង! តើទូលបង្គំអាចតបស្នងចំពោះសេចក្តីស្រឡាញ់ដែលមាននៅក្នុងដួងចិត្តរបស់ទូលបង្គំទៅកាន់ទ្រង់ដោយរបៀបណាទៅ? តើទូលបង្គំអាចធ្វើអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន ហើយអាចបំពេញបំណងរបស់ទ្រង់ និងអាចថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់បានដោយរបៀបណា? ទ្រង់ជ្រាបដឹងអំពីសេចក្តីកម្សោយរបស់មនុស្ស ដូច្នេះ តើទូលបង្គំអាចសក្ដិសមនឹងទទួលសេចក្តីស្រឡាញ់របស់ទ្រង់ដោយរបៀបណា? ឱ ព្រះជាម្ចាស់អើយ! ទ្រង់ជ្រាបដឹងថា ទូលបង្គំមានឋានៈតូចទេ និងដឹងទៀតថា សេចក្តីស្រឡាញ់របស់ទូលបង្គំក៏ស្ដួចស្ដើងបំផុតដែរ។ តើទូលបង្គំអាចធ្វើការយ៉ាងអស់ពីចិត្តបានយ៉ាងដូចម្ដេចនៅក្នុងបរិយាកាសបែបនេះ? ទូលបង្គំដឹងថា ទូលបង្គំគួរតែតបស្នងចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់វិញ ទូលបង្គំដឹងថា ទូលបង្គំគួរតែថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់ ប៉ុន្តែ នៅថ្ងៃនេះ ឋានៈរបស់ទូលបង្គំនៅតូចពេក។ ទូលបង្គំអធិស្ឋានសុំឲ្យទ្រង់ប្រទានកម្លាំង និងទំនុកចិត្តដល់ទូលបង្គំ ដើម្បីឲ្យទូលបង្គំកាន់តែមានសេចក្តីស្រឡាញ់បរិសុទ្ធថ្វាយដល់ទ្រង់ និងកាន់តែអាចថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់ ព្រោះថាទូលបង្គំមិនគ្រាន់តែអាចតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ ទូលបង្គំនឹងកាន់តែអាចមានពិសោធន៍អំពីការវាយផ្ចាល ការជំនុំជម្រះ និងការវិនិច្ឆ័យរបស់ទ្រង់ និងបណ្ដាសាដ៏ធ្ងន់ធ្ងរកាន់តែច្រើន។ ទ្រង់បានអនុញ្ញាតឲ្យទូលបង្គំមើលឃើញពីសេចក្តីស្រឡាញ់របស់ទ្រង់ ហើយទូលបង្គំគ្មានសមត្ថភាពស្រឡាញ់ទ្រង់ឡើយ ហើយទោះបីជាទូលបង្គំខ្សោយ និងគ្មានកម្លាំងនៅថ្ងៃនេះក៏ដោយ ប៉ុន្តែ តើទូលបង្គំអាចភ្លេចទ្រង់បានយ៉ាងដូចម្ដេចកើត? សេចក្តីស្រឡាញ់ ការកាត់ទោស និងការជំនុំជម្រះរបស់ទ្រង់ បានធ្វើឲ្យទូលបង្គំស្គាល់ទ្រង់ ប៉ុន្តែ ទូលបង្គំក៏មានអារម្មណ៍ថា ខ្លួនគ្មានសមត្ថភាពបំពេញតាមសេចក្តីស្រឡាញ់របស់ទ្រង់បានឡើយ ដ្បិតទូលបង្គំធំធេងពេកហើយ។ តើទូលបង្គំអាចថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ព្រះអាទិករយ៉ាងដូចម្ដេច?»

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅជិតចុងបញ្ចប់នៃជីវិតរបស់គាត់ ក្រោយពេលដែលព្រះអង្គបានប្រោសគាត់ឲ្យគ្រប់លក្ខណ៍ ពេត្រុសបានមានប្រសាសន៍ថា៖ «ឱ ព្រះជាម្ចាស់អើយ! ប្រសិនបើទូលបង្គំត្រូវរស់នៅបានពីរបីឆ្នាំទៀត ទូលបង្គំប្រាថ្នាចង់មានសេចក្តីស្រឡាញ់ចំពោះទ្រង់កាន់តែបរិសុទ្ធ និងកាន់តែស៊ីជម្រៅ»។ នៅពេលដែលគាត់រៀបនឹងត្រូវគេដំភ្ជាប់ទៅនឹងឈើឆ្កាង នៅក្នុងដួងចិត្តរបស់គាត់ គាត់បានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! ឥឡូវនេះ ពេលកំណត់របស់ទ្រង់បានមកដល់ហើយ ដ្បិតពេលវេលាដែលទ្រង់បានរៀបចំសម្រាប់ទូលបង្គំនោះ បានមកដល់ហើយ។ ទូលបង្គំត្រូវតែជាប់ឆ្កាងដើម្បីទ្រង់ ទូលបង្គំត្រូវតែធ្វើបន្ទាល់នេះអំពីទ្រង់ ហើយទូលបង្គំសង្ឃឹមថា សេចក្តីស្រឡាញ់របស់ទូលបង្គំអាចបំពេញតាមលក្ខខណ្ឌរបស់ទ្រង់ និងសង្ឃឹមទៀតថា វាអាចកាន់តែបរិសុទ្ធ។ នៅថ្ងៃនេះ ការដែលទូលបង្គំអាចស្លាប់ និងជាប់ឆ្កាងដើម្បីទ្រង់ គឺជារឿងកំសាន្តចិត្ត និងការធានាអះអាងចំពោះទូលបង្គំ ដ្បិតគ្មានការអ្វីមួយដែលធ្វើឲ្យទូលបង្គំស្កប់ចិត្ត ជាងការដែលទូលបង្គំអាចជាប់ឆ្កាងដើម្បីទ្រង់ និងបំពេញតាមបំណងរបស់ទ្រង់ និងការដែលទូលបង្គំអាចថ្វាយខ្លួន ថ្វាយជីវិតទូលបង្គំដល់ទ្រង់នោះឡើយ។ ឱ ព្រះជាម្ចាស់អើយ! ទ្រង់ពិតជាគួរឲ្យស្រឡាញ់ណាស់! បើទ្រង់អនុញ្ញាតឲ្យទូលបង្គំមានជីវិតរស់ នោះទូលបង្គំនឹងស្រឡាញ់ទ្រង់កាន់តែខ្លាំងជាងមុន។ ដរាបណាទូលបង្គំនៅមានជីវិតរស់ នោះទូលបង្គំនឹងស្រឡាញ់ទ្រង់។ ទូលបង្គំចង់ស្រឡាញ់ទ្រង់កាន់តែស៊ីជម្រៅ។ ទ្រង់ជំនុំជម្រះ និងវាយផ្ចាលនិងសាកល្បងទូលបង្គំ ដោយសារតែទូលបង្គំជាមនុស្សមិនសុចរិត និងដោយសារតែទូលបង្គំបានប្រព្រឹត្តអំពើបាប ហើយនិស្ស័យដ៏សុចរិតរបស់ទ្រង់ស្ដែងឲ្យទូលបង្គំមើលឃើញកាន់តែច្បាស់។ នេះគឺជាព្រះពរមួយសម្រាប់ទូលបង្គំ ដ្បិតទូលបង្គំអាចស្រឡាញ់ទ្រង់កាន់តែជ្រាលជ្រៅ ហើយទូលបង្គំសុខចិត្តស្រឡាញ់ទ្រង់បែបនេះ ទោះបីជាទ្រង់មិនស្រឡាញ់ទូលបង្គំក៏ដោយ។ ទូលបង្គំសុខចិត្តសំឡឹងមើលពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដ្បិតវាធ្វើឲ្យទូលបង្គំអាចរស់នៅក្នុងជីវិតដែលកាន់តែមានន័យ។ ទូលបង្គំមានអារម្មណ៍ថា ជីវិតរបស់ទូលបង្គំឥឡូវនេះ កាន់តែមានអត្ថន័យ ដ្បិតទូលបង្គំបានជាប់ឆ្កាងសម្រាប់ជាប្រយោជន៍ដល់ទ្រង់ ហើយវាជាជីវិតមួយដ៏មានន័យ ដែលអាចស្លាប់ដើម្បីទ្រង់បាន។ ប៉ុន្តែ ទូលបង្គំនៅតែមិនទាន់មានអារម្មណ៍ស្កប់ចិត្តនៅឡើយទេ ដ្បិតទូលបង្គំដឹងតិចតួចពេកអំពីទ្រង់ ទូលបង្គំដឹងថា ទូលបង្គំមិនអាចបំពេញតាមបំណងរបស់ទ្រង់ទាំងស្រុង ហើយទូលបង្គំបានតបស្នងសងគុណទ្រង់វិញតែបន្ដិចបន្ដួចប៉ុណ្ណោះ។ នៅក្នុងជីវិតរបស់ទូលបង្គំ ទូលបង្គំគ្មានសមត្ថភាពសងគុណទ្រង់វិញបានទាំងស្រុងឡើយ ដ្បិតទូលបង្គំនៅឆ្ងាយណាស់។ នៅពេលដែលទូលបង្គំក្រឡេកមើលក្រោយក្នុងពេលនេះ ទូលបង្គំមានអារម្មណ៍ថា ទូលបង្គំបានជំពាក់ទ្រង់ច្រើនណាស់ ហើយទូលបង្គំមានតែពេលនេះប៉ុណ្ណោះ ដើម្បីតបស្នងចំពោះកំហុសឆ្គងទាំងប៉ុន្មានរបស់ទូលបង្គំ និងរាល់សេចក្តីស្រឡាញ់ដែលទូលបង្គំមិនទាន់បានតបស្នងចំពោះទ្រង់»។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើមនុស្សមិនដេញតាមគោលដៅណាមួយនៅពេលពួកគេជឿលើព្រះជាម្ចាស់ទេ នោះជីវិតរបស់ពួកគេគឺគ្មានតម្លៃអ្វីឡើយ ហើយនៅពេលដែលវេលាដែលពួកគេត្រូវស្លាប់មកដល់ នោះពួកគេនឹងឃើញតែមេឃពណ៌ខៀវ និងដីហុយលើផែនដីប៉ុណ្ណោះ។ តើនោះជាជីវិតដែលពោរពេញដោយអត្ថន័យឬ? ប្រសិនបើអ្នកអាចបំពេញតាមលក្ខខណ្ឌតម្រូវរបស់ព្រះជាម្ចាស់បាន ខណៈពេលដែលអ្នកកំពង់រស់នៅ តើនេះមិនមែនជារឿងដ៏ល្អប្រសើរទេឬ? ហេតុអ្វីបានជាអ្នកតែងតែយកបញ្ហាបែបនេះដាក់ខ្លួនទៅវិញ ហើយហេតុអ្វីបានជាអ្នកតែងតែខូចចិត្តដូច្នេះ? តើអ្នកបានទទួលអ្វីខ្លះពីព្រះជាម្ចាស់ ទើបធ្វើបែបនោះ? ហើយតើព្រះជាម្ចាស់អាចទទួលបានអ្វីខ្លះពីអ្នក? នៅក្នុងសម្បថរបស់ខ្ញុំចំពោះព្រះជាម្ចាស់ មានត្រឹមតែជាការសន្យាចេញពីបេះដូងរបស់ខ្ញុំប៉ុណ្ណោះ ខ្ញុំមិនព្យាយាមប្រើពាក្យពេចន៍បំភាន់ទ្រង់ឡើយ។ ខ្ញុំមិនដែលធ្វើរឿងបែបនេះសោះឡើយ (ខ្ញុំចង់តែលួងលោមព្រះជាម្ចាស់ថា ខ្ញុំម្ចាស់ស្រឡាញ់អស់ពីដួងចិត្តរបស់ខ្ញុំម្ចាស់ ដើម្បីឱ្យព្រះវិញ្ញាណរបស់ទ្រង់នៅឯស្ថានសួគ៌អាចបានសុខស្រួល)។ ដួងចិត្តមានតម្លៃក៏ពិតមែន ប៉ុន្តែសេចក្ដីស្រឡាញ់កាន់តែមានតម្លៃខ្លាំងថែមទៀត។ ខ្ញុំនឹងផ្ដល់សេចក្ដីស្រឡាញ់ដ៏មានតម្លៃបំផុតនៅក្នុងដួងចិត្តខ្ញុំដល់ព្រះជាម្ចាស់ ដើម្បីឱ្យទ្រង់អាចរីករាយនឹងរបស់ដែលល្អប្រសើរបំផុតដែលខ្ញុំមាន និងដើម្បីឱ្យទ្រង់អាចត្រូវបានចាក់បំពេញដោយសេចក្ដីស្រឡាញ់ដែលខ្ញុំថ្វាយជូនទ្រង់។ តើអ្នកសុខចិត្តថ្វាយសេចក្ដីស្រឡាញ់របស់អ្នកជូនព្រះជាម្ចាស់ដើម្បីឱ្យទ្រង់រីករាយឬទេ? តើអ្នកសុខចិត្តធ្វើការនេះទុកជាដើមទុននៃអត្ថិភាពរបស់អ្នកឬទេ? តាមបទពិសោធន៍របស់ខ្ញុំ ខ្ញុំបានឃើញថា ខ្ញុំថ្វាយសេចក្ដីស្រឡាញ់ដល់ព្រះជាម្ចាស់កាន់តែច្រើន ខ្ញុំរស់នៅបានកាន់តែរីករាយ។ លើសពីនេះទៅទៀត វាគ្មានដែនកំណត់ចំពោះកម្លាំងរបស់ខ្ញុំទេ ហើយខ្ញុំត្រេកអរក្នុងការថ្វាយទាំងកាយនិងចិត្តរបស់ខ្ញុំ ហើយខ្ញុំមានតែងតែអារម្មណ៍ថា ខ្ញុំប្រហែលជាមិនអាចស្រឡាញ់ព្រះជាម្ចាស់បានគ្រប់គ្រាន់ទេ។ ដូច្នេះ តើសេចក្ដីស្រឡាញ់របស់អ្នកគឺជាសេចក្ដីស្រឡាញ់ដែលស្ដួចស្ដើង ឬជាសេចក្ដីស្រលាញ់គ្មានព្រំដែន ដែលមិនអាចវាស់វែងបាន? ប្រសិនបើអ្នកពិតជាចង់ស្រឡាញ់ព្រះជាម្ចាស់មែន អ្នកនឹងមានសេចក្ដីស្រឡាញ់កាន់តែច្រើនថ្វាយត្រឡប់ទៅទ្រង់វិញ ហើយបើពិតដូច្នោះមែន តើមាននរណា ឬវត្ថុអ្វីដែលអាចឈររាំងផ្លូវនៃសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់បានទៅ?

ព្រះជាម្ចាស់ថែរក្សាសេចក្ដីស្រឡាញ់របស់មនុស្សគ្រប់រូប។ ព្រះពររបស់ទ្រង់កើនឡើងទ្វេដងចំពោះអស់អ្នកដែលស្រឡាញ់ទ្រង់ ដ្បិតសេចក្ដីស្រឡាញ់របស់មនុស្សពិបាករកបានណាស់ ហើយវាមានតិចតួចណាស់ វាស្ទើរតែគ្មានតែម្ដង។ នៅទូទាំងសកលលោក ព្រះជាម្ចាស់បានព្យាយាមទាមទារឱ្យមនុស្សស្រឡាញ់ទ្រង់វិញ ប៉ុន្តែឆ្លងកាត់ច្រើនយុគសម័យមកហើយរហូតដល់ពេលនេះ មានតិចតួច (មួយក្ដាប់តូច) ប៉ុណ្ណោះដែលបានថ្វាយសេចក្ដីស្រឡាញ់ពិតប្រាកដតបដល់ទ្រង់វិញ។ តាមតែខ្ញុំចាំ មានដូចជាពេត្រុសជាដើម ប៉ុន្តែគាត់ត្រូវបានដឹកនាំដោយព្រះយេស៊ូវផ្ទាល់ ហើយរហូតទាល់តែដល់ពេលគាត់ទទួលមរណភាពប៉ុណ្ណោះ ទើបគាត់បានថ្វាយសេចក្ដីស្រឡាញ់ដ៏ពេញលេញដល់ព្រះជាម្ចាស់ ហើយពេលនោះជីវិតរបស់គាត់ក៏បានបញ្ចប់។ ដូច្នេះហើយ ក្រោមលក្ខខណ្ឌដ៏សាហាវទាំងនេះ ព្រះជាម្ចាស់បានបង្រួមវិសាលភាពនៃកិច្ចការរបស់ទ្រង់នៅក្នុងសកលលោកនេះ ហើយបានប្រើប្រាស់ប្រទេសនៃនាគដ៏ធំមានសម្បុរក្រហមធ្វើជាតំបន់សម្រាប់បង្ហាញ ដោយផ្ដោតថាមពលរបស់ទ្រង់ និងការខិតខំរបស់ទ្រង់ទាំងអស់នៅកន្លែងតែមួយ ដើម្បីធ្វើឱ្យកិច្ចការរបស់ទ្រង់កាន់តែមានប្រសិទ្ធភាព និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនដល់ទីបន្ទាល់របស់ទ្រង់។ គឺស្ថិតនៅក្រោមលក្ខខណ្ឌទាំងពីរនេះហើយ ដែលព្រះជាម្ចាស់បានផ្ទេរកិច្ចការរបស់ទ្រង់នៅទូទាំងសកលលោកទៅឱ្យមនុស្សទាំងនេះដែលនៅក្នុងប្រទេសចិនដីគោក ដែលជាមនុស្សមានគុណសម្បត្តិទាបបំផុត ហើយបានចាប់ផ្ដើមកិច្ចការនៃការយកឈ្នះដ៏គួរឱ្យស្រលាញ់របស់ទ្រង់។ ហើយបន្ទាប់ពីទ្រង់បានធ្វើឱ្យពួកគេទាំងអស់ស្រឡាញ់ទ្រង់ នោះទ្រង់នឹងអនុវត្តជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់ ដែលជាផែនការរបស់ព្រះជាម្ចាស់។ ដូច្នេះហើយទើបកិច្ចការរបស់ទ្រង់ទទួលបានផលល្អបំផុត។ វិសាលភាពនៃកិច្ចការរបស់ទ្រង់ មានទាំងស្នូល និងដែនកំណត់។ គេឃើញច្បាស់ពីទំហំនៃតម្លៃដ៏អស្ចារ្យដែលព្រះជាម្ចាស់បានបង់ និងការខិតខំដែលទ្រង់ធ្វើ នៅពេលទ្រង់បំពេញកិច្ចការរបស់ទ្រង់នៅក្នុងខ្លួនយើង ដើម្បីឱ្យថ្ងៃរបស់យើងមកដល់។ នេះគឺជាពរជ័យរបស់យើង។

ដកស្រង់ពី «ផ្លូវ ... (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នករាល់គ្នាគួរតែស្វះស្វែងធ្វើឱ្យអស់លទ្ធភាព ដើម្បីស្រឡាញ់ព្រះជាម្ចាស់នៅក្នុងបរិស្ថានដ៏មានសេចក្ដីស្ងប់នេះ។ នៅថ្ងៃអនាគត អ្នកនឹងគ្មានឱកាសដើម្បីស្រឡាញ់ព្រះជាម្ចាស់ទៀតទេ ដោយសារតែមនុស្សគ្រាន់តែមានឱកាសស្រឡាញ់ព្រះជាម្ចាស់ក្នុងសាច់ឈាមប៉ុណ្ណោះ។ នៅពេលដែលពួកគេរស់នៅក្នុងពិភពផ្សេងទៀត គ្មាននរណាម្នាក់នឹងនិយាយអំពីការស្រឡាញ់ព្រះជាម្ចាស់នោះទេ។ តើនេះមិនមែនជាទំនួលខុសត្រូវរបស់ភាវៈដែលត្រូវបានបង្កើតឡើងឬ? ដូច្នេះហើយ តើអ្នករាល់គ្នាគួរតែស្រឡាញ់ព្រះជាម្ចាស់ក្នុងអំឡុងពេលដែលអ្នកមានជីវិត យ៉ាងដូចម្ដេច? តើអ្នកធ្លាប់គិតអំពីបញ្ហានេះទេ? តើអ្នកកំពុងរង់ចាំរហូតដល់ក្រោយពីអ្នកស្លាប់ ដើម្បីស្រឡាញ់ព្រះជាម្ចាស់ឬ? តើនេះមិនមែនជាការនិយាយដែលមិនបានការទេឬ? សព្វថ្ងៃនេះ ហេតុអ្វីបានជាអ្នកមិនស្វះស្វែងស្រឡាញ់ព្រះជាម្ចាស់? តើការស្រឡាញ់ព្រះជាម្ចាស់ ខណៈពេលដែលមានការមមារញឹក ជាសេចក្ដីស្រឡាញ់ដ៏ពិតសម្រាប់ព្រះជាម្ចាស់ឬទេ? មូលហេតុដែលវាត្រូវបាននិយាយថា ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់នេះនឹងបញ្ចប់នៅពេលដ៏ឆាប់ខាងមុខ គឺដោយសារតែព្រះជាម្ចាស់មានទីបន្ទាល់នៅចំពោះមុខសាតាំងរួចហើយ។ ដូច្នេះ មនុស្សមិនត្រូវការធ្វើអ្វីទៀតទេ។ មនុស្សគ្រាន់តែត្រូវបានស្នើឱ្យស្វះស្វែងស្រឡាញ់ព្រះជាម្ចាស់ប៉ុណ្ណោះនៅក្នុងឆ្នាំដែលពួកគេនៅរស់ នេះគឺជាគន្លឹះ។ ដោយសារតែសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ មិនខ្ពស់ ហើយជាងនេះទៅទៀត ដោយសារតែមានក្ដីកង្វល់ដ៏ឆេះឆួលនៅក្នុងព្រះហឫទ័យរបស់ទ្រង់ ទើបទ្រង់បានបើកសម្ដែងឱ្យឃើញសេចក្ដីសង្ខេបនៃជំហានបន្ទាប់នៃកិច្ចការ មុនពេលដែលជំហាននេះត្រូវបានបញ្ចប់ ដែលបង្ហាញយ៉ាងច្បាស់ អំពីចំនួននៃពេលវេលា។ ប្រសិនបើព្រះជាម្ចាស់មិនខ្វល់ខ្វាយក្នុងព្រះទ័យរបស់ទ្រង់ តើទ្រង់នឹងថ្លែងព្រះបន្ទូលទាំងនេះយ៉ាងឆាប់រហ័សឬទេ? គឺដោយសារតែពេលវេលាខ្លី ទើបព្រះជាម្ចាស់ធ្វើតាមវិធីនេះ។ វាត្រូវបានរំពឹងថា អ្នករាល់គ្នាអាចស្រឡាញ់ព្រះជាម្ចាស់អស់ពីចិត្តរបស់អ្នក អស់ពីគំនិតរបស់អ្នក និងអស់ពីកម្លាំងរបស់អ្នក ដូចជាអ្នកស្រឡាញ់ជីវិតផ្ទាល់ខ្លួនរបស់អ្នកដែរ។ តើនេះមិនមែនជាជីវិតដែលមានន័យបំផុតទេឬ? តើអ្នកអាចស្វែងរកអត្ថន័យនៃជីវិតនៅទីណាទៀតបាន? តើអ្នកមិនខ្វាក់ណាស់ទេឬ? តើអ្នកចង់ស្រឡាញ់ព្រះជាម្ចាស់ឬទេ? តើព្រះជាម្ចាស់មានតម្លៃសម្រាប់សេចក្ដីស្រឡាញ់របស់មនុស្សឬទេ? តើមនុស្សមានតម្លៃសម្រាប់ការស្រឡាញ់របស់មនុស្សឬទេ? ដូច្នេះ តើអ្នកគួរតែធ្វើអ្វី? ស្រឡាញ់ព្រះជាម្ចាស់យ៉ាងក្លាហាន ដោយគ្មានលាក់ទុក ហើយមើលពីអ្វីដែលព្រះជាម្ចាស់ធ្វើចំពោះអ្នក។ មើលឱ្យឃើញថា តើទ្រង់នឹងសម្លាប់អ្នកឬអត់។ សរុបមក កិច្ចការនៃការស្រឡាញ់ព្រះជាម្ចាស់ គឺមានសារៈសំខាន់ជាងការចម្លង និងការសរសេរអ្វីមួយសម្រាប់ព្រះជាម្ចាស់ទៅទៀត។ អ្នកគួរតែផ្ដល់អាទិភាពដល់អ្វីដែលមានសារៈសំខាន់បំផុត នោះទើបជីវិតរបស់អ្នកអាចមានតម្លៃជាងមុន ហើយពេញដោយសេចក្ដីសុខ ហើយបន្ទាប់មក អ្នកគួរតែរង់ចាំ «ការដាក់ទោស» របស់ព្រះជាម្ចាស់សម្រាប់អ្នក។ ខ្ញុំគិតថា ផែនការរបស់អ្នកនឹងបញ្ចូលការស្រឡាញ់ព្រះជាម្ចាស់។ ខ្ញុំជូនពរឱ្យផែនការរបស់អ្នករាល់គ្នា ក្លាយជាផែនការដែលព្រះជាម្ចាស់សម្រេច ហើយសង្ឃឹមថា ផែនការទាំងនោះក្លាយជាការពិត។

ដកស្រង់ពី «ជំពូកទី ៤២» ស្ដីពី ការបកស្រាយអាថ៌កំបាំងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៣. អ្វីជាទីបន្ទាល់ពិត ហើយទីបន្ទាល់របស់មនុស្សម្នាក់ពិតឬអត់ ប្រសិនបើពួកគេគ្រាន់តែរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់

បន្ទាប់៖ ២. គ្រាន់តែស្រឡាញ់ព្រះជាម្ចាស់នៅលើស្ថានសួគ៌ ដោយគ្មានការស្រឡាញ់ព្រះគ្រីស្ទនៅលើផែនដី ជាការស្រឡាញ់ព្រះជាម្ចាស់ឬអត់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ