៣. មូលហេតុដែលមនុស្សមិនអាចសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ និងសេចក្ដីសង្គ្រោះ ដោយគ្មានការស្គាល់ខ្លួនឯង

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សចាប់ផ្ដើមជាមួយនឹងការយល់ដឹងពីសារជាតិគេ និងតាមរយៈការផ្លាស់ប្ដូរការគិត លក្ខណៈធម្មជាតិ និងទស្សនៈវិស័យផ្លូវចិត្ដ និងតាមរយៈការផ្ដាស់ប្ដូរជាមូលដ្ឋាន។ មានតែតាមរយៈរបៀបនេះទេ ទើបការផ្ដាស់ប្ដូរពិតប្រាកដ អាចសម្រេចបាននៅក្នុងនិស្ស័យរបស់មនុស្ស។ និស្ស័យខូចអាក្រក់របស់មនុស្ស កើតឡើងដោយសារសាតាំងបានបំពុល និងជាន់ឈ្លីពួកគេ និងដោយសារតែមហន្តរាយដ៏អាក្រក់ ដែលសាតាំងបានធ្វើដាក់មកលើការគិត សីលធម៌ ការយល់ដឹង និងវិចារណញ្ញាណរបស់គេ។ វាច្បាស់ណាស់ថា គឺដោយសារតែមូលដ្ឋានសំខាន់របស់មនុស្សត្រូវបានសាតាំងធ្វើឲ្យខូចអាក្រក់អស់ និងខុសគ្នាទាំងស្រុងពីអ្វីដែលព្រះជាម្ចាស់បានបង្កើតពួកវា ពីដំបូងមក ទើបធ្វើឲ្យមនុស្សទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងមិនយល់អំពីសេចក្ដីពិត។ ដូចនេះ ការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សគួរតែចាប់ផ្ដើមជាមួយនឹងការផ្លាស់ប្តូរការគិត ការយល់ដឹង និងវិចារណញ្ញាណរបស់មនុស្ស ដែលនឹងធ្វើការផ្លាស់ប្ដូរការយល់ដឹងរបស់គេអំពីព្រះជាម្ចាស់ ព្រមទាំងការយល់ដឹងអំពីសេចក្ដីពិត។ អស់អ្នកណាដែលកើតមកនៅលើទឹកដីដែលពេញដោយសេចក្ដីអាក្រក់បំផុតនោះ រឹតតែមិនដឹងអ្វីសោះពីព្រះជាម្ចាស់ ឬមិនដឹងចំពោះអត្ថន័យនៃការជឿលើព្រះជាម្ចាស់។ នៅពេលមនុស្សដែលកាន់តែខូចអាក្រក់ ពួកគេកាន់តែមិនសូវដឹងថា ព្រះជាម្ចាស់មានពិតប្រាកដមែន ហើយវិចារណញ្ញាណ និងការចេះដឹងរបស់គេ ក៏កាន់តែខ្សោយទៅៗដែរ។ ប្រភពនៃការជំទាស់ និងការបះបោររបស់មនុស្សប្រឆាំងនឹងព្រះជាម្ចាស់ គឺជាសេចក្ដីខូចអាក្រក់របស់គេដែលបង្ករដោយសាតាំង។ ដោយសារតែការខូចអាក្រក់របស់សាតាំង មនសិការរបស់មនុស្សក៏បានក្លាយជាស្ពឹកអស់ ដ្បិតគេគ្មានសីលធម៌ គំនិតរបស់គេចុះខ្សោយទៅៗ ហើយទស្សនៈវិស័យផ្លូវចិត្ដរបស់គេក៏ឈានថយក្រោយដែរ។ មុនពេលមនុស្សត្រូវសាតាំងបណ្ដាលឲ្យក្លាយជាខូចអាក្រក់ មនុស្សបានដើរតាមព្រះជាម្ចាស់ និងស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ បន្ទាប់ពីបានស្ដាប់ឮពួកវាដោយឯកអ្នក។ គេជាមនុស្សដែលមានវិចារណញ្ញាណ និងមនសិការល្អ ហើយជាមនុស្សជាតិធម្មតាម្នាក់។ ក្រោយពីសាតាំងធ្វើឲ្យគេធ្លាក់ក្នុងសេចក្ដីអាក្រក់មក វិចារណញ្ញាណ មនសិការ និងភាពជាមនុស្សរបស់គេក៏បានក្លាយជាអន់ថយ ហើយក៏ត្រូវខូចអស់ដោយសារសាតាំង។ ដូចនេះ គេក៏បានបាត់បង់ការស្ដាប់បង្គាប់ និងសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់។ វិចារណញ្ញាណរបស់មនុស្សបានខុសពីធម្មតា និស្ស័យរបស់គេក៏បានក្លាយដូចជាសត្វ ហើយការបះបោរប្រឆាំងនឹងព្រះជាម្ចាស់របស់គេក៏មានកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ។ ប៉ុន្ដែមនុស្សលោកនៅតែមិនដឹង និងមិនទទួលស្គាល់រឿងនេះ ហើយក៏បានជំទាស់ប្រឆាំង និងបះបោរទាំងងងឹតងងុល។ និស្ស័យពិតរបស់មនុស្សត្រូវបានលាតត្រដាងឡើង នៅក្នុងការបង្ហាញអំពីវិចារណញ្ញាណ ការយល់ដឹង និងមនសិការរបស់គេ ដ្បិតវិចារណញ្ញាណ និងការយល់ដឹងរបស់គេមិនសមហេតុផល ហើយមនសិការរបស់គេក៏បានក្លាយជាស្រអាប់យ៉ាងខ្លាំង ដូចនេះ និស្ស័យរបស់គេមានការបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ប្រសិនបើវិចារណញ្ញាណ និងការយល់ដឹងរបស់មនុស្សមិនអាចផ្លាស់ប្តូរ នោះការផ្លាស់ប្ដូរនិស្ស័យរបស់គេ គឺមិនអាចទៅរួចនោះទេ ដូចជាការគោរពតាមបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើវិចារណញ្ញាណរបស់មនុស្សមិនត្រឹមត្រូវទេ នោះគេមិនអាចបម្រើព្រះជាម្ចាស់ និងមិនសក្ដិសមឲ្យព្រះជាម្ចាស់ប្រើប្រាស់ឡើយ។ «វិចារណញាណធម្មតា» សំដៅលើការស្ដាប់បង្គាប់ និងការស្មោះត្រង់ចំពោះព្រះជាម្ចាស់ ការចង់បានព្រះជាម្ចាស់ជាខ្លាំង និងការមិនមានចិត្តងាករេចំពោះព្រះជាម្ចាស់ផង។ វាសំដៅលើការមានចិត្ដមួយថ្លើមមួយ ចំពោះព្រះជាម្ចាស់ ព្រមទាំងមិនមានបំណងប្រឆាំងនឹងព្រះជាម្ចាស់ឡើយ។ ការមានវិចារណញ្ញាខុសពីធម្មតា គឺមិនដូច្នេះឡើយ។ ដោយសារតែសាតាំងបានធ្វើឲ្យមនុស្សទៅជាខូចអាក្រក់ មនុស្សក៏មានសញ្ញាណផ្សេងៗអំពីព្រះជាម្ចាស់ ហើយគេគ្មានភាពស្មោះត្រង់ចំពោះទ្រង់ ឬប្រាថ្នាចង់បានទ្រង់ឡើយ។ គេក៏មិននិយាយអ្វីចេញពីមនសិការ ចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សមានបំណងទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងបានធ្វើការវិនិច្ឆ័យទ្រង់ ហើយលើសពីនេះទៅទៀត ថែមទាំងប្រមាថទ្រង់នៅពីក្រោយខ្នងព្រះអង្គទៀតផង។ មនុស្សបានធ្វើការវិនិច្ឆ័យព្រះជាម្ចាស់ ទាំងដែលដឹងច្បាស់ថាព្រះអង្គគឺជាព្រះ ដ្បិតមនុស្សគ្មានបំណងស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ ហើយគ្រាន់តែទាមទារនេះទាមទារនោះពីទ្រង់ ទាំងងងឹតងងុលប៉ុណ្ណោះ។ មនុស្សបែបនេះ គឺមនុស្សដែលមានវិចារណញ្ញាណមិនសមស្រប មិនអាចស្គាល់ពីអាកប្បកិរិយាដ៏គួរឲ្យស្អប់ខ្ពើមរបស់ខ្លួន ឬមានការសោកស្ដាយអំពីការបះបោររបស់ខ្លួនទេ។ ប្រសិនបើមនុស្សអាចស្គាល់ពីខ្លួនឯងបាន នោះពួកគេបានទទួលនូវវិចារណញ្ញាណបន្ដិចបន្ដួចរបស់ពួកគេឡើងវិញហើយ ដ្បិតនៅពេលមនុស្សដែលមិនអាចស្គាល់ខ្លួនឯង កាន់តែបះបោរជំទាស់នឹងព្រះជាម្ចាស់ នោះវិចារណញ្ញាណរបស់ពួកគេ ក៏កាន់តែគ្មានហេតុផលដែរ។

ដកស្រង់ពី «ការមិនផ្លាស់ប្តូរនិស្ស័យគឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

រាល់អ្វីៗដែលមាននៅក្នុងចិត្តរបស់ពួកយើង គឺប្រឆាំងនឹងព្រះជាម្ចាស់។ នេះរួមបញ្ចូលទាំងអ្វីៗដែលពួកយើងគិតថាល្អ ហើយសូម្បីតែអ្វីដែលពួកយើងជឿថាវិជ្ជមានក៏ដោយ។ ពួកយើងបានរាប់បញ្ចូលអ្វីៗទាំងនេះថាជាសេចក្ដីពិត ជាផ្នែកមួយរបស់មនុស្សសាមញ្ញ ហើយជាអ្វីដែលវិជ្ជមាន។ ទោះបីជាយ៉ាងណា តាមទស្សនៈរបស់ព្រះជាម្ចាស់ ពួកវាគឺជាវត្ថុដែលទ្រង់ស្អប់។ ចន្លោះរវាងអ្វីដែលពួកយើងគិត និងសេចក្ដីពិតដែលព្រះជាម្ចាស់មានបន្ទូលគឺមិនអាចវាស់វែងបានទេ។ ដូច្នេះ ពួកយើងត្រូវតែស្គាល់ខ្លួនឯង។ ចាប់ពីទស្សនៈ យោបល់ និងសកម្មភាពរបស់យើង រហូតដល់ការអប់រំផ្នែកវប្បធម៌ដែលពួកយើងបានទទួល របស់នីមួយៗមានតម្លៃក្នុងការរុករកយ៉ាងជ្រៅ និងការវិភាគយ៉ាងល្អិតល្អន់។ មួយចំនួនក្នុងចំណោមអ្វីៗទាំងនេះ ចេញមកពីបរិស្ថានសង្គម មួយចំនួនចេញមកពីគ្រួសារ មួយចំនួនចេញមកពីការអប់រំនៅសាលារៀន ហើយមួយចំនួនទៀតចេញមកពីសៀវភៅ។ មួយចំនួនក៏ចេញមកពីការគិតស្រមៃ និងសញ្ញាណរបស់យើងដែរ។ របស់ប្រភេទនេះ គឺគួរឱ្យភ័យខ្លាចបំផុត ដោយសារតែពួកវាចងភ្ជាប់ និងគ្រប់គ្រងពាក្យសម្ដី និងសកម្មភាពរបស់ពួកយើង គ្រប់គ្រងចិត្តរបស់ពួកយើង ហើយដឹកនាំអារម្មណ៍ បំណង និងគោលដៅរបស់ពួកយើង នៅក្នុងអ្វីដែលពួកយើងធ្វើ។ ប្រសិនបើពួកយើងមិនជីកយកអ្វីៗទាំងនេះចេញទេ នោះពួកយើងនឹងមិនដែលទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុងនៅក្នុងពួកយើងឡើយ ហើយពួកយើងនឹងមិនដែលទទួលយកសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ដោយគ្មានការបម្រុងទុក និងយកពួកវាទៅអនុវត្តឡើយ។ នៅពេលដែលអ្នកពឹងផ្អែកលើយោបល់ និងទស្សនៈផ្ទាល់ខ្លួនរបស់អ្នក ព្រមទាំងការជឿស៊ប់ទៅលើអ្វីៗដែលអ្នកជឿថាត្រឹមត្រូវ នោះអ្នកនឹងមិនដែលទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុង និងឥតកំណត់ឡើយ ហើយអ្នកក៏នឹងមិនអនុវត្តពួកវានៅក្នុងសណ្ឋានដើមរបស់ពួកវាដែរ។ អ្នកប្រាកដជានឹងយកវាទៅអនុវត្ត បន្ទាប់ពីដំណើរការពួកវានៅក្នុងចិត្តរបស់អ្នកជាមុនសិនប៉ុណ្ណោះ។ នេះនឹងក្លាយជាវិធីដើម្បីធ្វើអ្វីមួយ ហើយវាក៏នឹងក្លាយជាវិធីដែលអ្នកជួយអ្នកដទៃដែរ៖ អ្នកអាចនៅតែប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែអ្នកនឹងតែងតែមានភាពមិនបរិសុទ្ធផ្ទាល់ខ្លួនរបស់អ្នកនៅលាយឡំ ហើយអ្នកនឹងគិតថា នេះគឺជាអត្ថន័យនៃការអនុវត្តសេចក្ដីពិត អ្នកនឹងគិតថា អ្នកបានយល់សេចក្ដីពិត ហើយថា អ្នកមានពួកវាទាំងអស់។ តើសភាពរបស់មនុស្សមិនគួរឱ្យអាណិតទេឬ? តើវាមិនគួរឱ្យខ្លាចទេឬ? ពាក្យមួយម៉ាត់ ឬពីរម៉ាត់ មិនអាចគ្រប់គ្រាន់ក្នុងការនិយាយអ្វីៗទាំងនេះឱ្យអស់ ឬដើម្បីធ្វើឱ្យវាច្បាស់បានទេ។ ពិតណាស់ មានអ្វីៗជាច្រើនផ្សេងទៀតនៅក្នុងជីវិត ដូចជា ថ្នាំពុលរបស់សតាំងជាង ១០០ ប្រភេទ ដែលបានសង្ខេបពីខាងដើម។ អ្នកបានយល់ព្រះបន្ទូល ប៉ុន្ដែហាក់ដូចជាអ្នកវាស់ខ្លួនអ្នកដើម្បីប្រៀបធៀបនឹងព្រះបន្ទូលអ៊ីចឹង? តើអ្នកធ្លាប់ធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯងទេ? ពួកវាក៏ឆ្លុះបញ្ចាំងអំពីវិធីដែលអ្នកគិតផងដែរ តើមិនអ៊ីចឹងទេឬ? នៅពេលដែលអ្នកកំពុងតែធ្វើអ្វីមួយ តើអ្នកក៏មិនពឹងផ្អែកលើថ្នាំពុលទាំងនេះទេឬ? អ្នកត្រូវតែជីកឱ្យជ្រៅទៅក្នុងបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក ហើយវាស់វែងប្រៀបធៀបជាមួយពាក្យទាំងនេះ។ ប្រសិនបើអ្នកគ្រាន់តែអានម្ដងម្កាល ឬសម្លឹងមើលបញ្ជីនៃថ្នាំពុលរបស់សាតាំងនោះ ហើយក្រោយមកដាក់វាចុះ អ្នកគ្រាន់តែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយមិនយកចិត្តទុកដាក់ ដោយមិនអាចផ្សារភ្ជាប់ពួកវាទៅនឹងភាពពិត ឬដោយមិនអាចមើលឃើញសភាពពិតរបស់ពួកយើង ហើយគ្រាន់តែប្រកាន់ខ្ជាប់ទៅនឹងអក្សរ និងបញ្ញត្តិនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅក្នុងការអនុវត្តរបស់យើង ខណៈពេលដែលពួកយើងសន្និដ្ឋានថា ពួកយើងកំពុងតែអនុវត្តសេចក្ដីពិត តើវាសាមញ្ញបែបនោះឬ? មនុស្សគឺជាវត្ថុមានជីវិត៖ ពួកគេទាំងអស់មានការគិត ហើយវត្ថុបុរាណនៅក្នុងការគិតរបស់ពួកគេចាក់ឫសគល់នៅក្នុងចិត្តរបស់ពួកគេ។ នៅពេលដែលមនុស្សធ្វើសកម្មភាព នោះវត្ថុបុរាណទាំងនេះប្រាកដជាលេចចេញមក ដោយសារតែពួកវាបានក្លាយជាជីវិតរបស់មនុស្សរួចទៅហើយ។ ដូច្នេះហើយ នៅក្នុងរឿងនីមួយៗដែលអ្នកធ្វើ នោះមានទស្សនៈ និងគោលការណ៍ដែលគ្រប់គ្រងវិធីដែលអ្នកធ្វើវា ដែលកាច់ចង្កូតមាគ៌ារបស់អ្នក។ នៅពេលដែលអ្នកធ្វើសកម្មភាព នោះអ្នកនឹងដឹងថា តើអ្វីៗបែបនោះមាននៅក្នុងអ្នកឬអត់។ ពិតណាស់ ពេលនេះ ខណៈពេលដែលអ្នកត្រួតពិនិត្យការគិត និងទស្សនៈរបស់អ្នក នោះអ្នកមានអារម្មណ៍ហាក់ដូចជាគ្មានអ្វីដែលប្រឆាំងនឹងព្រះជាម្ចាស់អ៊ីចឹង។ អ្នកមានអារម្មណ៍ថា អ្នកគឺជាមនុស្សស្មោះត្រង់ និងស្មោះស្ម័គ្រ មានឆន្ទៈចង់បំពេញភារកិច្ចរបស់អ្នក អាចធ្វើការលះបង់ និងលះបង់ខ្លួនអ្នកសម្រាប់ព្រះជាម្ចាស់ ហើយអ្នកមានអារម្មណ៍ថា អ្នកខ្លាំងគួរសមដែរនៅក្នុងគ្រប់វិស័យ។ ប៉ុន្តែ តើព្រះជាម្ចាស់នឹងសាកល្បងសេចក្ដីក្លាហានរបស់អ្នក ឬតើអ្នកធ្វើកិច្ចការ ឬតើព្រះជាម្ចាស់នឹងធ្វើអ្វីមួយដែលកើតមានចំពោះអ្នក តើអ្នកនឹងដោះស្រាយដោយវិធីណា? នៅក្នុងពេលបែបនេះ ការគិត និងទស្សនៈរបស់អ្នកនឹងរំជួលចេញក្រៅដោយមិនអាចទប់បាន ហាក់ដូចជាទំនប់ទឹកជំនន់ត្រូវបានប្រេះអ៊ីចឹង។ ពួកវានឹងហួសពីការគ្រប់គ្រងរបស់អ្នក ហួសពីដៃរបស់អ្នក ហើយដូចដែលអ្នកស្អប់ពួកវា នោះពួកវានឹងរំជួលចេញព្រមគ្នា គឺជាការធ្លាយចេញនៃវត្ថុទាំងអស់ដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅពេលដែលអ្នកនិយាយថា «ហេតុអ្វីបានជាខ្ញុំមិនអាចធ្វើអ្វីបានអំពីវាអ៊ីចឹង? ខ្ញុំមិនចង់ទាស់ទទឹងនឹងព្រះជាម្ចាស់ទេ ចុះហេតុអ្វីបានជាខ្ញុំនឹងទាស់ទទឹង? ខ្ញុំមិនចង់ធ្វើការជំនុំជម្រះលើព្រះជាម្ចាស់ទេ ហើយខ្ញុំក៏មិនចង់មានសញ្ញាណអំពីអ្វីដែលទ្រង់ធ្វើដែរ ចុះតើខ្ញុំអាចមានសញ្ញាណបែបនេះយ៉ាងដូចម្ដេចបាន?» នោះគឺនៅពេលដែលអ្នកគួរតែប្រឹងប្រែងស្គាល់ខ្លួនឯង ដើម្បីត្រួតពិនិត្យអ្វីដែលមាននៅក្នុងអ្នក ដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយត្រួតពិនិត្យពីអ្វីដែលនៅក្នុងអ្នក ដែលជាសត្រូវ និងដែលប្រឆាំងនឹងកិច្ចការដែលទ្រង់កំពុងធ្វើនៅបច្ចុប្បន្ន។

ដកស្រង់ពី «មានតែតាមរយៈការទទួលស្គាល់នូវទស្សនៈខុសរបស់ខ្លួនប៉ុណ្ណោះ ទើបអ្នកអាចស្គាល់ខ្លួនឯងបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មានសភាពមួយចំនួននៅក្នុងមនុស្សដែលថ្ងៃមួយពួកគេនឹងដួល ប្រសិនបើពួកគេមិនយល់អំពីសភាពទាំងនោះ ហើយមិនអារម្មណ៍ថា ពួកវាខុស នោះមិនថាពួកគេស្វែងរកដោយស្មោះត្រង់ប៉ុនណា ឬពួកគេមានចិត្តសាទរបែបណានោះទេ។ សរុបមក មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលអាចទទួលបានសេចក្ដីពិត។ ការយល់អំពីសេចក្ដីពិត មិនមែនជាបញ្ហាសាមញ្ញទេ។ វាត្រូវការពេលវេលាដ៏យូរដើម្បីយល់សូម្បីតែចំណុចតូចរបស់វា ត្រូវការពេលដ៏យូរដើម្បីទទួលបានចំណេះដឹងប្រកបដោយបទពិសោធន៍តិចតួច ដើម្បីទទួលបានអ្វីមួយដែលជាការយល់ដ៏បរិសុទ្ធ ឬដើម្បីទទួលបានពន្លឺដ៏តិចតួច។ ប្រសិនបើអ្នកមិនដោះស្រាយភាពមិនបរិសុទ្ធទាំងអស់នៅក្នុងអ្នកទេ នោះពន្លឺដ៏តិចតួចនោះ អាចលេចបាត់គ្រប់ពេលវេលា ឬគ្រប់ទីកន្លែង។ ការលំបាកចម្បងរបស់មនុស្សនាពេលនេះ គឺថា មនុស្សគ្រប់រូបមានការស្រមៃ សញ្ញាណ ចំណង់ និងឧត្តមគតិទទេសូន្យនៅក្នុងពួកគេ ដែលពួកគេខ្លួនឯងក៏មិនអាចរកឃើញដែរ។ អ្វីៗទាំងនេះ មកជាប់ជាមួយមនុស្សជានិច្ច ជាភាពមិនបរិសុទ្ធនៅក្នុងពួកគេ។ ពិតណាស់ នេះជារឿងដែលគ្រោះថ្នាក់ ហើយមនុស្សអាចនឹងបញ្ចេញសម្លេងទួញសោកគ្រប់ពេលវេលា។ មានភាពមិនបរិសុទ្ធជាច្រើននៅក្នុងមនុស្ស។ ទោះបីជាមនុស្សអាចមានបំណងល្អ ដោយចង់ស្វែងរកសេចក្ដីពិត ហើយដើម្បីជឿយ៉ាងស្មោះស្ម័គ្រលើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅមិនទាន់អាចសម្រេចវាបានដែរ។ រឿងប្រភេទនេះ កើតឡើងជារឿយៗនៅក្នុងបទពិសោធន៍របស់មនុស្សម្នាក់ៗ។ ពួកគេជួបប្រទះបញ្ហាដ៏តូចមួយ ហើយអ្នកដទៃគិតថា ពួកគេគួរតែអាចបោះបង់វាចោលយ៉ាងងាយ។ ហេតុអ្វីបានជាពួកគេមិនអាចបោះបង់ចោល? ហេតុអ្វីបានជាពួកអ្នកដែលមានបទពិសោធន៍ស្ទើរគ្រប់ពេលវេលា ជាអ្នកដែលមានសភាពរឹងមាំបើប្រៀបធៀបនឹងអ្នកដទៃ ហើយជាអ្នកដែលមានការគិតច្បាស់លាស់ ដួលនៅពេលដែលពួកគេជួបប្រទេះបញ្ហាតូចមួយទៅវិញ ហើយដួលយ៉ាងលឿនទៀតផង? មនុស្សគឺពិតជាកម្មវត្ថុនៃការប្រែប្រួលនៃព្រេងសំណាង។ តើគាត់អាចប៉ាន់ប្រមាណវាយ៉ាងដូចម្ដេច? នៅក្នុងមនុស្សម្នាក់ៗ មានរបស់មួយចំនួនដែលពួកគេមានបំណងចង់ស្វែងរក និងចង់ទទួលបាន ហើយគ្រប់គ្នាមានចំណង់ចំណូលចិត្ដខុសៗគ្នា។ ជារឿយៗ មនុស្សមិនអាចយល់ពីរឿងនេះដោយខ្លួនឯងបានទេ ឬពួកគេជឿថា រឿងទាំងនេះមិនមានបញ្ហាអ្វីទេ ដោយជឿថារឿងទាំងនេះគ្មានអ្វីខុសឆ្គងទេ។ ដូច្នេះ ថ្ងៃមួយ អ្វីមួយដូចនេះកើតឡើង ហើយពួកគេភ្លាត់ដួល។ ពួកគេក្លាយជាអវិជ្ជមាន និងទន់ខ្សោយ ហើយពួកគេមិនអាចស្ដារឡើងវិញបានទេ។ ពួកគេអាចមិនស្គាល់ខ្លួនឯងថា មានបញ្ហាអ្វីកើតឡើង ដោយមានអារម្មណ៍ថា ពួកគេត្រឹមត្រូវ ហើយថា គឺជាព្រះជាម្ចាស់ទេដែលធ្វើឱ្យពួកគេខុស។ ប្រសិនបើមនុស្សមិនយល់ពីខ្លួនឯង នោះពួកគេនឹងមិនដែលអាចស្គាល់ថា ការលំបាករបស់ពួកគេនៅកន្លែងណាឡើយ ឬផ្នែកណាដែលពួកគេអាចនឹងបរាជ័យ ឬដួលឡើយ។ ពួកគេគួរឱ្យអាណិតណាស់។ ដូច្នេះហើយ មនុស្សដែលមិនយល់ពីខ្លួនឯង អាចនឹងដួល បរាជ័យ និងបំផ្លាញខ្លួនឯងគ្រប់ពេលវេលា។

ដកស្រង់ពី «មានតែការយល់អំពីសភាពផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ ទើបអ្នកអាចចេញដំណើរនៅលើផ្លូវត្រូវបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

បច្ចុប្បន្ន នេះគឺជាសភាពដែលមនុស្សភាគច្រើនស្ថិតនៅ ជាដំណាក់កាលនៃកម្ពស់ដែលពួកគេមាន។ ពួកគេទទួលស្គាល់ថា វិធីដែលពួកគេធ្វើអ្វីៗមានកំហុស ថាពួកគេគឺជាមនុស្សអាក្រក់ ថាពួកគេជាអារក្ស ជាសាតាំង។ ប៉ុន្តែពួកគេកម្រនឹងទទួលស្គាល់ថា គុណសម្បត្តិរបស់ពួកគេអន់ខ្សោយ ហើយការយល់ដឹងរបស់ពួកគេមិនត្រឹមត្រូវណាស់ ឬថាតើផ្នែកណាមួយនៃធម្មជាតិ និងសារជាតិរបស់ពួកគេ ដូចគ្នានឹងអ្វីដែលព្រះជាម្ចាស់បានបើកសម្ដែងណាស់។ នេះគឺជាការខ្វះការយល់ដឹងអំពីខ្លួនឯង។ តើមនុស្សដែលមិនស្គាល់ខ្លួនឯងអាចទទួលស្គាល់ថាពួកគេជាមនុស្សពុករលួយបានដែរឬទេ? (អត់ទេ)។ ការដែលឱ្យមនុស្សទទួលស្គាល់ថាពួកគេគឺជាមនុស្សពុករលួយ គឺជារឿងមិនងាយស្រួលនោះទេ។ ឥរិយាបថដូចៗគ្នារបស់មនុស្សគឺថា ក្រោយពីធ្វើអ្វីខុសហើយ ពួកគេទទួលស្គាល់ថា ពួកគេបានប្រព្រឹត្តខុស ប៉ុន្តែប្រសិនបើអ្នកសួរពួកគេអំពីការយល់ដឹងរបស់ពួកគេអំពីនិស្ស័យពុករលួយរបស់ពួកគេ ពួកគេនិយាយថា រឿងពីរនេះពុំមានជាប់ពាក់ព័ន្ធនឹងគ្នាទេ។ ពួកគេអះអាងថា វាគ្រាន់តែជាការធ្លោយមួយគ្រាប៉ុណ្ណោះ ថាពួកគេមិនបានគិតអំពីរឿងនោះទេ ពួកគេបានធ្វើទៅតាមសន្ទុះចិត្ត ហើយវាមិនមែនជាចេតនានោះទេ។ ការដែលនិយាយថា វាជាការធ្លោយមួយគ្រា ឬជាអ្វីដែលអចេតនា និងមានហេតុផលផ្ទាល់ខ្លួនដទៃទៀត ជាទូទៅ គឺជាខែល និងជាការដោះសាមិនព្រមទទួលស្គាល់និស្ស័យពុករលួយផ្ទាល់ខ្លួនរបស់ពួកគេ។ តើនេះគឺជាការទទួលស្គាល់និស្ស័យផ្ទាល់ខ្លួនរបស់ពួកគេដោយពិតប្រាកដដែរឬទេ? ប្រសិនបើអ្នកនៅរកលេសដោះសាដដែលៗ ឬស្វែងរកផ្លូវគេចចេញពីនិស្ស័យពុករលួយដែលអ្នកបើកសម្ដែងឱ្យឃើញ នោះអ្នកមិនអាចប្រឈមមុខនឹងនិស្ស័យពុករលួយរបស់ខ្លួនអ្នកដោយពិតប្រាកដទេ ឬមិនបានទទួលស្គាល់វាដោយពិតប្រាកដឡើយ ហើយអ្នកកាន់តែមិនអាចស្គាល់វាបានថែមទៀត។ ... មានរឿងខ្លះកើតឡើចំពោះអ្នក ហើយអ្នកបើកសម្ដែងអំពីនិស្ស័យពុករលួយឱ្យឃើញ ប៉ុន្តែមិនថាមនុស្សនិយាយអ្វីខុសប៉ុនណាអំពីអ្វីដែលអ្នកបានធ្វើនោះទេ ឬមិនថាលទ្ធផលនោះធ្ងន់ធ្ងរប៉ុនណានោះទេ អ្នកមិនបានធ្វើអ្វីផ្សេងក្រៅពីទទួលស្គាល់ថាអ្នកបានធ្វើខុសឡើយ។ អ្នកមិនសុខចិត្តទទួលស្គាល់ថា នេះគឺជាលទ្ធផលដែលកើតចេញពីការបើកសម្ដែងនិស្ស័យពុករលួយរបស់អ្នកនោះទេ។ អ្នកសុខចិត្តត្រឹមតែកែតម្រូវកំហុស ប៉ុន្តែមិនដែលសុខចិត្តទទួលស្គាល់ថាអ្នកមាននិស្ស័យពុករលួយនោះទេ។ ហេតុដូច្នេះហើយ នៅពេលអ្នកជួបបញ្ហាដដែលជាថ្មីម្ដងទៀត បើទោះបីជាមានការផ្លាស់ប្ដូរអាកប្បកិរិយារបស់អ្នក និងវិធីដោះស្រាយបញ្ហារបស់អ្នកក្ដី ក៏និស្ស័យរបស់អ្នកនៅតែមិនផ្លាស់ប្ដូរទាំងស្រុងដដែល។ នេះគឺជាការលំបាកក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សម្នាក់។ ប្រសិនបើអ្នកទទួលស្គាល់ថាអ្វីដែលអ្នកបានបើកសម្ដែងគឺដោយសារអ្នកមាននិស្ស័យពុករលួយ ដែលនាំឱ្យអ្នកធ្វើអ្វីតាមចិត្តចង់ ធ្វើជាច្បាប់ដាក់លើខ្លួនអ្នក មិនអាចបំពេញការងារបានល្អជាមួយអ្នកដទៃ និងនាំឱ្យកើតនូវភាពព្រហើនកោងកាចរបស់អ្នក ប្រសិនបើអ្នកទទួលស្គាល់ថា នេះគឺបង្កឡើងដោយសារនិស្ស័យក្រអឺតក្រទមណាមួយ តើនឹងមានប្រយោជន៍អ្វីដល់អ្នក? ទៅមុខទៀត អ្នកនឹងបើកសម្ដែងឱ្យឃើញការពិតទាំងនេះ និងខំប្រឹងដោះស្រាយនិស្ស័យពុករលួយដែលត្រូវបើកសម្ដែងនៅក្នុងខ្លួនអ្នក។ ប៉ុន្តែតើនឹងមានលទ្ធផលបែបណាប្រសិនបើអ្នកគ្រាន់តែទទួលស្គាល់ថាបានធ្វើអ្វីខុសនោះ? អ្នកនឹងគ្រាន់តែផ្ដោតសំខាន់ និងខំប្រឹងទៅតាមវិធីដែលអ្នកធ្វើប៉ុណ្ណោះ។ អ្នកនឹងកែតម្រូវរបៀបដែលអ្នកធ្វើអ្វីមួយ ហើយសំបកក្រៅ វាមើលទៅដូចជាអ្នកធ្វើរឿងនោះបានត្រឹមត្រូវអ៊ីចឹង។ អ្នកនឹងបិទបាំងការបើកសម្ដែងពីនិស្ស័យរបស់អ្នក។ ការធ្វើបែបនេះ អ្នកនឹងកាន់តែមានកលល្បិចជាងមុន ហើយបច្ចេកទេសរបស់អ្នកក្នុងការបោកប្រាស់អ្នកដទៃកាន់តែល្អប្រសើរជាងមុន។ អ្នកនឹងគិតថា៖ «មូលហេតុដែលមនុស្សគ្រប់គ្នាឃើញពីកំហុសរបស់ខ្ញុំនៅពេលនេះ គឺដោយសារខ្ញុំមិនបានប្រុងប្រយ័ត្នគ្រប់គ្រាន់។ អ្វីដែលខ្ញុំនិយាយ ច្បាស់លាស់ពេក ហើយខ្ញុំអាចឱ្យពួកគេមើលឃើញពីចំណុចខ្សោយរបស់ខ្ញុំបាន និងរកចំណុចអ្វីមកប្រើប្រឆាំងទាស់នឹងខ្ញុំបាន។ ខ្ញុំនឹងមិនប្រព្រឹត្តកំហុសដដែលៗម្ដងទៀតឡើយ។ ខ្ញុំនឹងធ្វើឱ្យស្រពិចស្រពិល ទុកចន្លោះដើម្បីអាចកែតម្រូវខ្លួនវិញបាន»។ អ្នកបានផ្លាស់ប្ដូររបៀបដែលអ្នកប្រព្រឹត្ត ហើយអ្នកបានលាក់បាំងនិស្ស័យរបស់អ្នក ដោយកាន់តែមិនអាចទុកចិត្តបាន កាន់តែលួចលាក់ កាន់តែដូចពួកផារិស៊ី។ អ្នកផ្ដោតសំខាន់ និងគិតអំពីវិធីក្នុងការធ្វើ ឬនិយាយអ្វីៗរបស់អ្នក។ គ្មានបញ្ហាណាមួយអាចចាប់បានពីសំបកក្រៅឡើយ គ្មាននរណាម្នាក់អាចចាប់កំហុសបានឡើយ គឺល្អឥតខ្ចោះ។ ក៏ប៉ុន្តែ ពុំមានការផ្លាស់ប្ដូរនិស្ស័យខាងក្នុងរបស់អ្នកសូម្បីបន្តិចសោះឡើយ។ បើមិនទទួលយក និងទទួលស្គាល់និស្ស័័យពុករលួយទេ នោះនិស្ស័យពុករលួយរបស់អ្នកមិនអាចផ្លាស់ប្ដូរបានទេ។

ដកស្រង់ពី ការប្រកបរបស់ព្រះជាម្ចាស់

តើនិស្ស័យពុករលួយងាយស្រួលនឹងកម្ចាត់បានដែរឬទេ? ចំណុចនេះពាក់ព័ន្ធនឹងសារជាតិពីធម្មជាតិរបស់មនុស្សម្នាក់ៗ។ មនុស្សមានសារជាតិបែបនេះ មានឬសគល់បែបនេះ ហើយត្រូវតែជីកគាស់វាចេញបន្តិចម្ដងៗ។ ត្រូវជីកវាចេញពីគ្រប់សភាពទាំងអស់ ចេញពីចេតនាបង្កប់នៅខាងក្រោយពាក្យពេចន៍ដែលអ្នកនិយាយទាំងអស់។ ត្រូវពុះជ្រៀកវាឱ្យល្អិត និងយល់ដឹងពីពាក្យសម្ដីដែលអ្នកនិយាយ។ នៅពេលការយល់ដឹងនេះ កាន់តែច្បាស់ទៅៗ ហើយវិញ្ញាញរបស់អ្នកកាន់តែឈ្លាសវៃទៅៗ នោះអ្នកអាចផ្លាស់ប្ដូរបានហើយ។ ការកម្ចាត់និស្ស័យពុករលួយ ត្រូវការឱ្យមានការយកចិត្តទុកដាក់ និងការឧស្សាហ៍ព្យាយាម។ អ្នកត្រូវយកចិត្តទុកដាក់ឱ្យបានច្រើន និងពិនិត្យមើលបំណង និងសភាពរបស់ខ្លួនឯងបន្តិចម្ដងៗ។ នៅពេលអ្នកធ្វើការពិនិត្យចំណុចទាំងនេះជាបន្តបន្ទាប់ ថ្ងៃនោះនឹងមកដល់ គឺនៅពេលអ្នកចាប់ផ្ដើមមានការដឹងភ្លាមៗអំពីរបៀបដែលអ្នកតែងតែនិយាយ៖ «នេះគឺជាសម្ដីអាក្រក់ ហើយមិនមែនជាការសម្ដែងចេញនូវភាពជាមនុស្សធម្មតាទេ។ វាមិនស្របគ្នានឹងសេចក្ដីពិតឡើយ ហើយខ្ញុំត្រូវផ្លាស់ប្ដូររបៀបដែលខ្ញុំនិយាយ»។ ចាប់តាំងពីថ្ងៃដែលអ្នកមានការយល់ដឹងបែបនេះមក អ្នកនឹងកាន់តែដឹងច្បាស់អំពីភាពអាក្រក់ដល់កំពូលនៃនិស្ស័យអាក្រក់នេះ។ ដូច្នេះ តើអ្នកគប្បីធ្វើអ្វីបន្ទាប់ទៀត? ធ្វើការពិនិត្យឥតឈប់ឈរលើបំណងដែលមាននៅក្នុងរបៀបដូចគ្នាដែលអ្នកនិយាយ ហើយតាមរយៈដំណើរការនៃជីកកកាយឥតឈប់ឈរនេះ អ្នកនឹងកាន់តែអាចកំណត់បានយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ថា អ្នកមានសារជាតិ និងនិស្ស័យបែបនេះ។ នៅពេលថ្ងៃណាមួយដែលអ្នកអាចទទួលស្គាល់ខ្លួនឯងបានដោយពិតប្រាកដថា អ្នកមាននិស្ស័យអាក្រក់ដ៏ពិតប្រាកដ ចុងក្រោយ អ្នកនឹងអាចស្អប់ខ្ពើម និងមិនចូលចិត្តវា។ នៅពេលនរណាម្នាក់ផ្លាស់ប្ដូរពីការជឿថា ខ្លួនពួកគេជាមនុស្សល្អ ថាខ្លួនពួកគេប្រព្រឹត្តដោយទៀងត្រង់ និងយុត្តិធម៌ ថាខ្លួនពួកគេមានអំណោយទានខាងស្មារតីយុត្តិធម៌ ថាខ្លួនពួកគេមានកិត្តិយស និងគ្មានកំហុស មកជាការទទួលស្គាល់នូវសារជាតិពីធម្មជាតិរបស់ខ្លួនពួកគេថាល្ងង់ខ្លៅ រឹងត្អឹង បោកប្រាស់ ទុច្ចរិត និងគ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិត គឺពេលនោះហើយដែលពួកគេអាចស្គាល់កន្លែងរបស់ពួកគេបានច្បាស់ និងដឹងថាខ្លួនពួកគេជានរណាពិតប្រាកដ។ ការគ្រាន់តែទទួលយក ឬការទទួលស្គាល់ដោយឥតខ្វាយខ្វល់ថា ពួកគេមានការបង្ហាញចេញ និងសភាពបែបនេះ នោះពួកគេមិនអាចមានសេចក្ដីស្អប់ខ្ពើមដោយពិតប្រាកដបានទេ។ សេចក្ដីស្អប់ខ្ពើមពិតប្រាកដ គឺអាចសម្រេចទៅបាន តែនៅពេលណាដែលពួកគេទទួលស្គាល់នូវទង្វើរបស់ពួកគេថា ពួកគេមាននិស្ស័យ និងសារជាតិបែបនេះប៉ុណ្ណោះ។ ...

មានតែពេលដែលមនុស្សអាចទទួលស្គាល់នូវសភាពនានាដែលកើតចេញពីនិស្ស័យផ្សេងៗប៉ុណ្ណោះ ទើបអាចនឹងមានការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបាន។ ប្រសិនបើមនុស្សពុំទទួលស្គាល់នូវសភាពទាំងនេះទេ ប្រសិនបើពួកគេមិនអាចជ្រួតជ្រាប និងអនុវត្តវាចំពោះខ្លួនឯងបានទេ តើអាចមានការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេដែរឬទេ? (អត់ទេ)។ ការផ្លាស់ប្ដូរនិស្ស័យចាប់ផ្ដើមចេញពីការទទួលស្គាល់សភាពនានាដែលកើតចេញពីនិស្ស័យផ្សេងៗ។ ប្រសិនបើមនុស្សម្នាក់មិនបានចាប់ផ្ដើមទទួលស្គាល់ចំណុចនេះទេ ប្រសិនបើមនុស្សម្នាក់មិនបានចូលទៅក្នុងទិដ្ឋភាពនៃតថភាពនេះទេ នោះការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សម្នាក់ មិនអាចទៅរួចនោះទេ។ ដូច្នេះ បើការផ្លាស់ប្ដូរនិស្ស័យមិនអាចទៅរួចទេ តើមនុស្សភាគច្រើនដើរតួនាទីអ្វីនៅក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ពួកគេ? វាគឺជាការខិតខំប្រឹងប្រែងធ្វើអ្វីដោយខ្លួនឯង ឱ្យខ្លួនឯងរវល់ជាប់នៅក្នុងកិច្ចការនានា។ ពួកគេកំពុងបំពេញភារកិច្ចរបស់ពួកគេ ប៉ុន្តែភាគច្រើន គឺជាការងារធ្ងន់។ ពេលខ្លះ នៅពេលពួកគេមានអារម្មណ៍ល្អ ពួកគេខំប្រឹងប្រែងយ៉ាងខ្លាំង ហើយក្រោយមក នៅពេលពួកគេគ្មានអារម្មណ៍ល្អទេ ពួកគេមិនបានខំប្រឹងប្រែងទេ។ បន្ទាប់ពីនេះទៅ ពួកគេគិតជាថ្មីម្ដងទៀត ហើយមានអារម្មណ៍សោកស្ដាយខ្លះដែរ ដូច្នេះ ពួកគេក៏ប្រឹងបន្ថែមទៀត ហើយមានអារម្មណ៍ថា ពួកគេបានប្រែចិត្តហើយ។ តាមពិតទៅ នេះមិនមែនជាការផ្លាស់ប្ដូរពិតប្រាកដទេ។ នេះមិនមែនជាការប្រែចិត្តពិតប្រាកដទេ។ ការប្រែចិត្តពិតប្រាកដ ផ្ដើមចេញពីអាកប្បកិរិយារបស់អ្នក។ ប្រសិនបើមានការផ្លាស់ប្ដូរអាកប្បកិរិយារបស់អ្នក នោះអ្នកអាចលះបង់ខ្លួន និងលែងធ្វើអ្វីបែបនេះទៀតហើយ សកម្មភាពរបស់អ្នក ហាក់ដូចជាស្របគ្នានឹងគោលការណ៍នេះ ហើយអ្នកអាចមានគោលការណ៍ទាំងក្នុងពាក្យសម្ដី និងទង្វើរបស់អ្នកបន្ដិចម្ដងៗ ដូច្នេះ នេះគឺជាការចាប់ផ្ដើមការផ្លាស់ប្ដូរនិស្ស័យហើយ។

ដកស្រង់ពី «មានតែពេលដែលអ្នកស្គាល់ខ្លួនឯងប៉ុណ្ណោះ ដែលអ្នកអាចស្វែងរកសេចក្ដីពិតបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលអ្នកកាន់តែអាចស្វែងយល់ដឹងអំពីសេចក្ដីពុករលួយរបស់ខ្លួនអ្នកផ្ទាល់ នោះការរកឃើញនេះកាន់តែច្បាស់លាស់ ហើយអ្នកដឹងអំពីសារជាតិរបស់អ្នកកាន់តែច្រើន នោះអ្នកនឹងកាន់តែអាចត្រូវបានសង្គ្រោះ និងខិតទៅរកសេចក្ដីសង្គ្រោះ។ នៅពេលណាអ្នកមិនអាចរកឃើញពីបញ្ហាខ្លួនឯងបានច្រើនទេ អ្នកកាន់តែគិតថាខ្លួនឯងជាមនុស្សល្អ ជាមនុស្សអស្ចារ្យខ្លាំង នោះអ្នកកាន់តែឃ្លាតឆ្ងាយចេញពីមាគ៌ានៃសេចក្ដីសង្គ្រោះ ហើយអ្នកនៅតែស្ថិតនៅក្នុងគ្រោះថ្នាក់យ៉ាងខ្លាំងដដែល។ នរណាម្នាក់ដែលចំណាយពេលពេញមួយថ្ងៃអួតអាងពីខ្លួនពួកគេ សម្ញែងពីជោគជ័យរបស់ពួកគេ ដោយនិយាយថា ពួកគេពូកែនិយាយ មានហេតុផល ថាពួកគេយល់ពីសេចក្ដីពិត អាចអនុវត្តសេចក្ដីពិតបាន និងអាចធ្វើការលះបង់បាន ទាំងនេះគឺជាកម្ពស់តូចទាបណាស់។ តើមនុស្សប្រភេទណាដែលមានសង្ឃឹមច្រើនថាបានសេចក្ដីសង្គ្រោះ និងអាចដើរលើមាគ៌ានៃសេចក្ដីសង្គ្រោះបាន? គឺអស់អ្នកណាដែលដឹងអំពីនិស្ស័យពុករលួយពិតប្រាកដរបស់ពួកគេ។ នៅពេលណាពួកគេមានចំណេះដឹងស៊ីជម្រៅកាន់តែច្រើន ពួកគេកាន់តែចូលជិតសេចក្ដីសង្គ្រោះ។ ការដឹងអំពីនិស្ស័យពុករលួយរបស់អ្នក ការដឹងថាខ្លួនឯងគ្មានអ្វីសោះ អសារឥតការ ដឹងថាខ្លួនកំពុងរស់នៅជាមួយសាតាំង នៅពេលដែលដឹងអំពីសារជាតិរបស់ខ្លួនពិតប្រាកដហើយ វាលែងជាបញ្ហាធំទៀតហើយ។ នេះគឺជារឿងល្អ មិនមែនជារឿងអាក្រក់ទេ។ តើមាននរណាម្នាក់ដែលស្គាល់ខ្លួនឯងកាន់តែច្រើន កាន់តែអវិជ្ជមាននោះ គេគិតក្នុងចិត្តពួកគេថា៖ «អ្វីគ្រប់យ៉ាងចប់ហើយ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ នឹងកើតឡើងចំពោះខ្ញុំ គឺជាការដាក់ទោស និងការធ្វើទោស។ ព្រះជាម្ចាស់មិនចង់បានខ្ញុំទេ តើខ្ញុំគ្មានសង្ឃឹមថាបានសេចក្ដីសង្គ្រោះទេឬអី»? តើមនុស្សទាំងអស់នេះនឹងមានការភាន់ច្រឡំបែបនេះដែរឬទេ? ការពិត នៅពេលពួកគេកាន់តែដឹងថាខ្លួនឯងគ្មានសង្ឃឹម ពួកគេកាន់តែមានក្ដីសង្ឃឹម។ ពួកគេមិនគួរមានគំនិតអវិជ្ជមានទេ ហើយពួកគេក៏មិនគួរបោះបង់ចោលដែរ។ ការស្គាល់ខ្លួនឯង គឺជារឿងល្អមួយ។ វាគឺជាមាគ៌ាដែលត្រូវដើរទៅរកសេចក្ដីសង្គ្រោះ។ ប្រសិនបើអ្នកមិនដឹងអំពីនិស្ស័យពុករលួយ និងសារជាតិផ្ទាល់របស់អ្នក ដែលមានលក្ខណៈច្រើនបែបយ៉ាងក្នុងការប្រឆាំងនឹងព្រះជាម្ចាស់ទេ ហើយប្រសិនបើអ្នកមិនទាន់មានគម្រោងណាមួយដើម្បីផ្លាស់ប្ដូរនៅឡើយទេ នោះអ្នកកំពុងមានបញ្ហាហើយ។ មនុស្សបែបនេះ បានស្ពឹកស្រពន់អស់ហើយ ពួកគេជាមនុស្សស្លាប់។ តើមនុស្សស្លាប់ហើយអាចធ្វើឱ្យរស់ឡើងវិញបានទេ? ពួកគេបានស្លាប់ទៅហើយ។ ពួកគេមិនអាចរស់ឡើងវិញបានទេ។

ដកស្រង់ពី «មានតែពេលដែលអ្នកស្គាល់ខ្លួនឯងប៉ុណ្ណោះ ដែលអ្នកអាចស្វែងរកសេចក្ដីពិតបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ក្នុងចំណោមអស់អ្នកដែលស្វែងរកជីវិត ប៉ុលគឺជាមនុស្សម្នាក់ដែលមិនបានស្គាល់នូវសារជាតិរបស់ខ្លួន។ គាត់មិនបន្ទាបខ្លួន ឬស្ដាប់បង្គាប់ទាល់តែសោះ ហើយគាត់ក៏មិនដឹងពីលក្ខណៈសំខាន់របស់គាត់ ដែលទាស់ទទឹងនឹងព្រះជាម្ចាស់ដែរ។ ហេតុដូច្នេះ គាត់គឺជាមនុស្សម្នាក់ដែលមិនបានឆ្លងកាត់បទពិសោធន៍ល្អិតល្អន់ និងជាមនុស្សម្នាក់ដែលមិនបានប្រតិបត្តិតាមសេចក្ដីពិតឡើយ។ ពេត្រុស គឺខុសគ្នា។ គាត់បានដឹងភាពមិនគ្រប់លក្ខណ៍ ចំណុចខ្សោយ និងនិស្ស័យពុករលួយរបស់គាត់ ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ហេតុដូច្នេះ គាត់មានផ្លូវប្រតិបត្តិមួយ ដើម្បីផ្លាស់ប្ដូរនូវនិស្ស័យរបស់គាត់។ គាត់មិនមែនជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានតែគោលលទ្ធិ តែគ្មាននូវភាពពិតនោះទេ។ អស់អ្នកដែលបានផ្លាស់ប្រែ គឺជាមនុស្សថ្មីដែលត្រូវបានសង្គ្រោះ ពួកគេគឺជាអ្នកដែលមានលក្ខណៈសម្បត្តិនៅក្នុងការស្វែងរកសេចក្ដីពិត។ មនុស្សដែលមិនបានផ្លាស់ប្ដូរ ជាអ្នកដែលគ្មានខ្លឹមសារតាំងពីដើមមក។ ពួកគេគឺជាអ្នកដែលមិនត្រូវបានសង្គ្រោះឡើយ ពោលគឺជាអ្នកដែលត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធចោល។ ពួកគេនឹងមិនត្រូវព្រះជាម្ចាស់ចងចាំទុកឡើយ មិនថាកិច្ចការរបស់ពួកគេល្អប៉ុនណាក៏ដោយ។ មិនថាអ្នកជាប្រភេទមនុស្សដូចគ្នាតែមួយនឹងពេត្រុស ឬប៉ុលនោះទេ នៅពេលដែលអ្នកប្រៀបធៀបចំណុចនេះជាមួយនឹងការស្វែងរកផ្ទាល់ខ្លួនរបស់អ្នក នោះអ្នកគួរតែអាចបញ្ជាក់បានដោយខ្លួនឯងហើយ។ ប្រសិនបើក្នុងការស្វែងរករបស់អ្នក គ្មានសេចក្ដីពិតទេ ហើយបើទោះបីជាអ្នកនៅតែក្រអឺតក្រទម និងព្រហើនដូចជាប៉ុល ហើយនៅតែនិយាយអត់បានការ និងអួតអាងដូចជាគាត់ នោះមិនចាំបាច់ឆ្ងល់ទេអ្នកគឺជាមនុស្សគ្មានគុណធម៌ម្នាក់ដែលបរាជ័យ។ ប្រសិនបើអ្នកស្វែងរកដូចគ្នានឹងពេត្រុសដែរ ប្រសិនបើអ្នកស្វែងរកការប្រតិបត្តិ និងការផ្លាស់ប្ដូរដែលពិតប្រាកដ ហើយមិនក្រអឺតក្រទម ឬតាមតែចិត្តអ្នក ប៉ុន្តែព្យាយាមបំពេញភារកិច្ចរបស់ខ្លួន នោះអ្នកនឹងក្លាយជាសត្តនិកររបស់ព្រះជាម្ចាស់ ដែលអាចសម្រេចនូវជ័យជម្នះបាន។ ប៉ុលពុំបានដឹងអំពីលក្ខណៈសំខាន់ និងសេចក្ដីពុករលួយរបស់ខ្លួនគាត់ឡើយ គាត់កាន់តែមិនដឹងអំពីការមិនស្ដាប់បង្គាប់ផ្ទាល់ខ្លួនរបស់គាត់ទៀត។ គាត់មិនដែលនិយាយអំពីការរឹងទទឹងដ៏គួរឲ្យស្អប់ខ្ពើម ជាមួយព្រះគ្រីស្ទឡើយ ហើយគាត់ក៏មិនមាន ការស្ដាយក្រោយអ្វីសោះដែរ។ គាត់គ្រាន់តែផ្ដល់នូវការពន្យល់ខ្លីៗ ប៉ុណ្ណោះ ហើយនៅក្នុងដួងចិត្តរបស់គាត់ គាត់មិនបានចុះចូលទាំងស្រុងចំពោះព្រះជាម្ចាស់ឡើយ។ បើទោះបីជាគាត់បានដួលនៅលើផ្លូវទៅកាន់ទីក្រុងដាម៉ាសក្ដី ក៏គាត់មិនបានពិនិត្យឲ្យជ្រៅនៅក្នុងខ្លួនរបស់គាត់ដែរ។ គាត់សប្បាយចិត្ត ដែលត្រូវធ្វើការបន្តទៀតតែប៉ុណ្ណោះហើយគាត់មិនបានពិចារណាស្វែងយល់អំពីខ្លួនឯង និងផ្លាស់ប្ដូរនិស្ស័យចាស់របស់គាត់ ឲ្យក្លាយជាបញ្ហាសំខាន់ជាងគេបំផុតឡើយ។ គាត់ពេញចិត្តដោយបាននិយាយពីសេចក្ដីពិត ដោយបានផ្ដល់ដល់អ្នកដទៃក្នុងលក្ខណៈជាការស្រោចស្រង់សតិសម្ប ជញ្ញៈផ្ទាល់ខ្លួនរបស់គាត់ ហើយលែងមានការធ្វើទុក្ខបុកម្នេញ ចំពោះសិស្សរបស់ព្រះយេស៊ូវ ដើម្បីលួងលោមចិត្តរបស់គាត់ និងអត់ទោសអំពើបាបរបស់គាត់ពីមុនទៀតហើយ។ គោលដៅដែលគាត់ស្វែងរក គឺគ្មានអ្វីផ្សេងក្រៅពីមកុដទៅអនាគត និងកិច្ចការបណ្ដោះអាសន្នឡើយ គោលដៅដែលគាត់ស្វែងរក គឺជាព្រះគុណដ៏ច្រើន មហិមា។ គាត់ពុំបានស្វែងរកសេចក្ដីពិតឲ្យបានគ្រប់គ្រាន់ឡើយ ហើយគាត់ក៏មិនបានស្វែងរកការយល់ដឹងជ្រាលជ្រៅទៅក្នុងសេចក្ដីពិត ដែលគាត់មិនធ្លាប់បានយល់ពីមុនមកដែរ។ ហេតុនេះ ចំណេះដឹងរបស់គាត់អំពីខ្លួនឯង អាចនិយាយបានថាជាការមិនត្រឹមត្រូវ ហើយគាត់មិនបានទទួលយកការវាយផ្ចាល និងការជំនុំជម្រះឡើយ។ ការដែលគាត់អាចបំពេញកិច្ចការបាន ពុំមានន័យថា គាត់មានចំណេះដឹងអំពីធម្មជាតិ ឬលក្ខណៈសំខាន់ផ្ទាល់របស់គាត់ឡើយ។ គាត់ផ្ដោតសំខាន់លើការប្រតិបត្តិតែសំបកខាងក្រៅតែប៉ុណ្ណោះ។ បន្ថែមលើនេះ អ្វីដែលគាត់ខំប្រឹងចង់បានមិនមែនជាការផ្លាស់ ប្ដូរទេ ប៉ុន្តែជាចំណេះដឹង។ កិច្ចការរបស់គាត់ គឺជាលទ្ធផលទាំងស្រុងនៃការលេចមករបស់ព្រះយេស៊ូវនៅលើផ្លូវទៅកាន់ទីក្រុងដាម៉ាស។ វាមិនមែនជាអ្វីដែលគាត់បានតាំងចិត្តធ្វើពីដើមមកនោះទេ ហើយវាក៏មិនមែនជាកិច្ចការដែលកើតមានក្រោយពីគាត់បានទទួលយកការលួសកាត់និស្ស័យចាស់របស់គាត់ដែរ។ មិនថាគាត់ធ្វើការដោយបែបណានោះទេ និស្ស័យចាស់របស់គាត់មិនបានផ្លាស់ប្ដូរឡើយ ដូច្នេះហើយ កិច្ចការរបស់គាត់ មិនទទួលរងនូវអំពើបាបពីមុនរបស់គាត់ទេ ប៉ុន្តែគ្រាន់តែបានដើរតួនាទីក្នុងចំណោមពួកជំនុំនៅពេលនោះតែប៉ុណ្ណោះ។ សម្រាប់មនុស្សដូចគាត់នេះ ដែលនិស្ស័យចាស់របស់ខ្លួនមិនបានផ្លាស់ប្ដូរ ពោលគឺអស់អ្នកដែលមិនបាន ទទួលនូវសេចក្ដីសង្គ្រោះ និងគ្មានសេចក្ដីពិតផងនោះ ពិតជាមិនអាចក្លាយជាមនុស្សម្នាក់ដែលត្រូវព្រះអម្ចាស់យេស៊ូវទទួលយកឡើយ។

ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ២. វិធីដែលមនុស្សអាចសម្រេចបានការស្គាល់ខ្លួនឯងដ៏ពិត

បន្ទាប់៖ ១. អ្វីជាការប្រែចិត្តពិត និងអ្វីជាការបើកបង្ហាញការប្រែចិត្តពិត

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុផលដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានលើកឡើងថាជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

សាសនាដ៏ធំបំផុតចំនួនពីរនៅក្នុងពិភពលោក គឺគ្រីស្ទសាសនា និងកាតូលិក សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយទទួលស្គាល់ថា...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ហេតុអ្វីបានជាយើងនិយាយថា ព្រះបន្ទូលលេចមកជាសាច់ឈាមមានព្រះសូរសៀងរបស់ព្រះជាម្ចាស់?

ផ្អែកលើព្រះគម្ពីរ យើងទាំងអស់គ្នាអាចមើលឃើញថា មិនថាព្រះបន្ទូលដែលត្រូវបានថ្លែងដោយផ្ទាល់ចេញពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ