២. វិធីដែលមនុស្សម្នាក់គួរតែតាមរកសេចក្ដីពិត ដើម្បីសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ និងត្រូវបានព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ចំពោះការស្វែងរកការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យជិវិតរបស់មនុស្សម្នាក់ មាគ៌ាដែលត្រូវអនុវត្ដនោះគឺងាយស្រួលណាស់។ នៅក្នុងបទពិសោធន៍ជាក់ស្ដែងរបស់អ្នក ប្រសិនបើអ្នកអាចធ្វើតាមព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ និងដកបទពិសោធន៍ពីកិច្ចការរបស់ព្រះជាម្ចាស់ នោះនិស្ស័យរបស់អ្នកគឺគ្រប់គ្រាន់សម្រាប់ការបំផ្លាស់បំប្រែហើយ។ ប្រសិនបើអ្នកធ្វើតាមអ្វីៗដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូល ហើយស្វែងរកអ្វីៗដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូល នោះអ្នកជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ទ្រង់ ហើយនឹងមាននូវការផ្លាស់ប្ដូរនិស្ស័យរបស់អ្នកជាមិនខាន។ និស្ស័យរបស់មនុស្សផ្លាស់ប្ដូរទៅតាមបន្ទូលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកនៅតោងជាប់នឹងបទពិសោធន៍ចាស់ៗ និងច្បាប់វិន័យពីមុន នោះនិស្ស័យរបស់អ្នកមិនអាចផ្លាស់ប្ដូរបានឡើយ។ ប្រសិនបើព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធក្នុងពេលសព្វថ្ងៃនេះសុំឲ្យមនុស្សទាំងអស់ចូលទៅក្នុងជីវិតមនុស្សជាតិធម្មតា តែអ្នកនៅតែប្រកាន់ខ្ជាប់នូវរឿងខាងក្រៅ ហើយមានការយល់ច្រឡំអំពីភាពពិត ហើយមិនបានយកចិត្ដទុកដាក់ នោះអ្នកជាមនុស្សម្នាក់ដែលបរាជ័យតាមមិនទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ អ្នកជាមនុស្សដែលមិនទាន់បានចូលក្នុងមាគ៌ានៃការត្រួសត្រាយពីព្រះវិញ្ញាណបរិសុទ្ធនៅឡើយ។ មិនថានិស្ស័យរបស់អ្នកអាចបំផ្លាស់បំប្រែបានអាស្រ័យលើការដែលអ្នករក្សានូវព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬក៏អត់ទេ ហើយក៏មិនអាស្រ័យលើការដែលអ្នកមានចំណេះដឹងពិតប្រាកដ ឬក៏អត់ដែរ។ ការនេះ គឺខុសផ្សេងពីអ្វីដែលអ្នករាល់គ្នាធ្លាប់បានយល់ពីមុនមក។ ការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នកដែលយល់កាលពីមុន ដែលអ្នកធ្លាប់តែឆាប់វិនិច្ឆ័យនោះ គឺថាអ្នកដែលឈប់និយាយដោយគ្មានការគិតពិចារណា តាមរយៈការដាក់និវ័យពីព្រះជាម្ចាស់ទៀតហើយ ប៉ុន្ដែនោះគ្រាន់តែជាចំណុចមួយនៃការផ្លាស់ប្ដូរតែប៉ុណ្ណោះ។ ពេលនេះ ចំណុចសំខាន់បំផុតគឺជាការធ្វើតាមការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ៖ ចូរធ្វើតាមអ្វីៗដែលព្រះជាម្ចាស់មានបន្ទូល និងស្ដាប់បង្គាប់តាមអ្វីគ្រប់យ៉ាងដែលព្រះអង្គមានបន្ទូលមក។ មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងរងការឈឺចាប់ និងការបន្សុទ្ធ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬត្រូវដោះស្រាយជាមួយ ការលត់ដំ និងលួសកាត់ដោយព្រះន្ទូលរបស់ទ្រង់។ បែបនេះ ទើបពួកគេទទួលបានការស្ដាប់បង្គាប់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយឈប់ធ្វើសម្រាប់ព្រះអង្គដើម្បីតែបង្គ្រប់កិច្ចទៀតហើយ។ និស្ស័យរបស់មនុស្សផ្លាស់ប្ដូរបានដោយឆ្លងកាត់ការបន្សុទ្ធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែតាមរយៈការបង្ហាញឲ្យឃើញ ការជំនុំជម្រះ ការលត់ដំ និងការដោះស្រាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលពួកគេនឹងមិនហ៊ានប្រព្រឹត្ដទាំងប្រញ៉ាប់ប្រញ៉ាល់ទៀត ប៉ុន្ដែផ្ទុយទៅវិញ ពួកគេនឹងមានភាពនឹងនរ និងស្ងៀមស្ងាត់វិញ។ ចំណុចសំខាន់បំផុតគឺ ពួកគេអាចចុះចូលនឹងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះកិច្ចការរបស់ព្រះអង្គផង ហើយបើទោះបីជាវាមិនស៊ីសង្វាក់នឹងការយល់ឃើញរបស់មនុស្សក្ដី ក៏ពួកគេអាចទុកការយល់ឃើញនេះចោលមួយឡែក ហើយបែរមកមានចិត្ដចុះចូលនឹងទ្រង់វិញ។ កាលពីមុន អត្ថន័យចម្បងនៃការនិយាយពីការផ្លាស់ប្ដូរនិស្ស័យ គឺសំដៅលើការអាចលះបង់ខ្លួនឯង ដើម្បីទុកឲ្យសាច់ឈាមរងទុក្ខ ជាការលត់ដំរូបកាយ និងការកំចាត់ចោលនូវការចង់បានរបស់ខ្លួនខាងផ្នែកសាច់ឈាម ដែលនេះជាប្រភេទនៃការផ្លាស់ប្ដូរនិស្ស័យមួយបែប។ សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាដឹងថា ការបង្ហាញពីការផ្លាស់ប្ដូរនិស្ស័យយ៉ាងពិតប្រាកដ គឺជាការស្ដាប់បង្គាប់ព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងដឹងពីកិច្ចការថ្មីរបស់ព្រះអង្គយ៉ាងពិតប្រាក។ ការយល់ដឹងពីមុនរបស់មនុស្សចំពោះព្រះជាម្ចាស់ ដែលពួកគេគ្រាន់តែដឹងតាមការយល់ឃើញរបស់ខ្លួននោះ អាចត្រូវបានលុបចោល ហើយពួកគេអាចទទួលបានចំណេះដឹងពិតប្រាកដ និងស្ដាប់បង្គាប់ព្រះជាម្ចាស់ គឺមានតែបែបនេះទេទើបជាការបង្ហាញយ៉ាងពិតប្រាកដពីការផ្លាស់ប្ដូរនិស្ស័យ។

ដកស្រង់ពី «មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សចាប់ផ្ដើមជាមួយនឹងការយល់ដឹងពីសារជាតិគេ និងតាមរយៈការផ្លាស់ប្ដូរការគិត លក្ខណៈធម្មជាតិ និងទស្សនៈវិស័យផ្លូវចិត្ដ និងតាមរយៈការផ្ដាស់ប្ដូរជាមូលដ្ឋាន។ មានតែតាមរយៈរបៀបនេះទេ ទើបការផ្ដាស់ប្ដូរពិតប្រាកដ អាចសម្រេចបាននៅក្នុងនិស្ស័យរបស់មនុស្ស។ និស្ស័យខូចអាក្រក់របស់មនុស្ស កើតឡើងដោយសារសាតាំងបានបំពុល និងជាន់ឈ្លីពួកគេ និងដោយសារតែមហន្តរាយដ៏អាក្រក់ ដែលសាតាំងបានធ្វើដាក់មកលើការគិត សីលធម៌ ការយល់ដឹង និងវិចារណញ្ញាណរបស់គេ។ វាច្បាស់ណាស់ថា គឺដោយសារតែមូលដ្ឋានសំខាន់របស់មនុស្សត្រូវបានសាតាំងធ្វើឲ្យខូចអាក្រក់អស់ និងខុសគ្នាទាំងស្រុងពីអ្វីដែលព្រះជាម្ចាស់បានបង្កើតពួកវា ពីដំបូងមក ទើបធ្វើឲ្យមនុស្សទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងមិនយល់អំពីសេចក្ដីពិត។ ដូចនេះ ការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សគួរតែចាប់ផ្ដើមជាមួយនឹងការផ្លាស់ប្តូរការគិត ការយល់ដឹង និងវិចារណញ្ញាណរបស់មនុស្ស ដែលនឹងធ្វើការផ្លាស់ប្ដូរការយល់ដឹងរបស់គេអំពីព្រះជាម្ចាស់ ព្រមទាំងការយល់ដឹងអំពីសេចក្ដីពិត។

ដកស្រង់ពី «ការមិនផ្លាស់ប្តូរនិស្ស័យគឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងជីវិតរបស់គាត់ ប្រសិនបើមនុស្សចង់ទទួលបានការលាងជម្រះ និងការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់គេ ប្រសិនបើគេចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យ និងបំពេញតាមភារកិច្ចរបស់ខ្លួនក្នុងនាមជាសត្តនិករម្នាក់ នោះគេត្រូវតែទទួលយកការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបណ្ដោយឲ្យការលត់ដំ និងការផ្ចាញ់ផ្ចាលរបស់ព្រះជាម្ចាស់ឃ្លាតឆ្ងាយចេញពីគេឡើយ ដើម្បីឲ្យគេអាចរួចខ្លួនចេញពីការបង្គាប់បញ្ជា និងឥទ្ធិពលរបស់អារក្សសាតាំង ហើយរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់។ ចូរដឹងថា ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គឺជាពន្លឺ ពោលគឺជាពន្លឺនៃសេចក្តីសង្រ្គោះរបស់មនុស្ស និងដឹងទៀតថា វាគ្មានព្រះពរ ព្រះគុណ ឬការការពារណាដែលប្រសើរជាងនេះសម្រាប់មនុស្សឡើយ។ មនុស្សរស់នៅក្រោមឥទ្ធិពលរបស់អារក្សសាតាំង និងរស់នៅក្នុងសាច់ឈាម ហើយប្រសិនបើគេមិនត្រូវបានលាងជម្រះ និងមិនទទួលបានការការពាររបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងកាន់តែខូចអាក្រក់ជាងមុនមិនខាន។ ប្រសិនបើគេចង់ស្រឡាញ់ព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែទទួលយកការលាងជម្រះ និងសេចក្តីសង្រ្គោះ។ ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! នៅពេលដែលទ្រង់ប្រព្រឹត្តចំពោះទូលបង្គំដោយព្រះទ័យសប្បុរស នោះទូលបង្គំមានចិត្តរីករាយ និងមានអារម្មណ៍កម្សាន្តចិត្ត។ នៅពេលដែលទ្រង់វាយផ្ចាលទូលបង្គំ ទូលបង្គំមានអារម្មណ៍ទទួលបានការកម្សាន្តចិត្ត និងសេចក្ដីអំណរកាន់តែខ្លាំង។ ទោះបីជាទូលបង្គំទន់ខ្សោយ និងរងទុក្ខវេទនា ទាំងមិនបានដឹងមុនក៏ដោយ ទោះបីជាមានទឹកភ្នែក និងភាពសោកសៅក៏ដោយ ក៏ទ្រង់ជ្រាបដឹងថាភាពសោកសៅនេះ គឺដោយសារតែការមិនស្ដាប់បង្គាប់របស់ទូលបង្គំ និងដោយសារតែភាពកម្សោយរបស់ទូលបង្គំដែរ។ ទូលបង្គំយំ ដោយសារតែទូលបង្គំមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ ទូលបង្គំមានទុក្ខព្រួយ និងវិប្បដិសារី ដោយសារតែទូលបង្គំមិនអាចបំពេញតាមលក្ខខណ្ឌរបស់ទ្រង់ ប៉ុន្តែ ទូលបង្គំព្រមទទួលពិភពនេះ ទូលបង្គំព្រមធ្វើអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន ដើម្បីបំពេញបំណងព្រះហឫទ័យរបស់ទ្រង់។ ការវាយផ្ចាលរបស់ទ្រង់បាននាំមកនូវការការពារដល់ទូលបង្គំ និងបានប្រទានឲ្យទូលបង្គំនូវសេចក្តីសង្រ្គោះដ៏ល្អបំផុត។ ការជំនុំជម្រះរបស់ទ្រង់លុបពីលើការអត់ទ្រាំ និងចិត្តអត់ធ្មត់របស់ទ្រង់។ បើគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះទូលបង្គំនឹងមិនទទួលបានសេចក្តីមេត្តា និងសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ទ្រង់បានឡើយ។ នៅថ្ងៃនេះ ទូលបង្គំមើលឃើញគ្រប់យ៉ាងថា សេចក្តីស្រឡាញ់របស់ទ្រង់ខ្ពង់ខ្ពស់លើសផ្ទៃមេឃ និងអ្វីៗទាំងអស់។ សេចក្តីស្រឡាញ់របស់ទ្រង់ មិនគ្រាន់តែជាសេចក្តីមេត្តាករុណា និងសេចក្តីសប្បុរសនោះឡើយ ប៉ុន្តែ លើសពីនេះទៅទៀត វាជាការវាយផ្ចាល និងការជំនុំជម្រះ។ ការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់បានប្រទានដល់ទូលបង្គំយ៉ាងច្រើនណាស់។ បើគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះនឹងគ្មានបុគ្គលណាម្នាក់ត្រូវបានលាងជម្រះ និងអាចមានពិសោធន៍នូវសេចក្តីស្រឡាញ់របស់ព្រះអាទិករនោះឡើយ»។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើអ្នកប្រាថ្នាចង់ត្រូវបានបន្សុទ្ធចេញពីភាពពុករលួយ ហើយឆ្លងកាត់ការផ្លាស់ប្តូររនៅក្នុងនិស្ស័យជីវិតរបស់អ្នក នោះអ្នកត្រូវតែមានសេចក្តីស្រលាញ់ចំពោះសេក្តីពិត និងសមត្ថភាពក្នុងការទទួលយកនូវសេចក្ដីពិត។ តើវាមានអត្ថន័យយ៉ាងដូចម្តេច ក្នុងការទទួលយកសេចក្តីពិត? ការទទួលយកសេចក្តីពិតគឺចង្អុលបង្ហាញឱ្យឃើញថា មិនថាអ្នកមាននិស្ស័យពុករលួយប្រភេទណា ឬក៏ថ្នាំពុលរបស់ សត្វនាគដ៏ធំសម្បុរក្រហមនៅក្នុងធម្មជាតិរបស់អ្នកខ្លាំងប៉ុនណា អ្នកទទួលស្គាល់វា នៅពេលដែលវាត្រូវបានបើកសម្តែងឱ្យឃើញដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចុះចូលនឹងព្រះបន្ទូលទាំងនេះ។ អ្នកទទួលយកដោយគ្មានលក្ខខណ្ឌ ដោយគ្មានការដោះសារ ឬព្យាយាមរើស ហើយសម្រេចយកឡើយ ហើយអ្នកស្គាល់ខ្លួនអ្នកឯងដោយ អាស្រ័យទៅលើអ្វីដែលព្រះទ្រង់មានបន្ទូល។ នេះគឺជាអត្ថន័យនៃការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មិនថាអ្វីដែលទ្រង់មានបន្ទូល មិនថាព្រះសូរសៀងរបស់ទ្រង់ចាក់ទម្លុះបេះដូងអ្នកខ្លាំងប៉ុនណា ហើយមិនថាព្រះបន្ទូលអ្វីដែលទ្រង់ប្រើក៏ដោយ អ្នកអាចទទួលយកឱ្យតែពាក្យដែលទ្រង់មានបន្ទូលជាសេចក្តីពិត ហើយអ្នកអាចទទួលស្គាល់បន្ទូល ឱ្យតែព្រះបន្ទូលទាំងនោះស្របនឹងភាពពិតជាក់ស្ដែង។ អ្នកអាចចុះចូលជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាអ្នកយល់ពីវាបានជ្រាលជ្រៅប៉ុនណា ហើយទទួលយក និងចុះចូលទៅនឹងពន្លឺដែលត្រូវបានបើកសម្ដែងដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយនិងរួមប្រកបជាមួយបងប្អូនប្រុសស្រីរបស់អ្នក។ នៅពេលដែលមនុស្សដេញតាមសេចក្តីពិតទៅដល់ចំណុចណាមួយនោះ គេអាចទទួលបានសេចក្តីពិត ហើយសម្រេចបានការផ្លាស់ប្រែនៃនិស្ស័យរបស់គេ។ សូម្បីតែអស់អ្នកដែលមិនស្រលាញ់សេចក្តីពិត ដែលអាចជាពូជពង្សរបស់មនុស្ស នៅពេលដែលនិយាយដល់សេចក្តីពិត ពួកគេគឺដូចជាភ័ន្តច្រឡំ ហើយពួកគេមិនបានចាត់ទុកវាថាជារឿងសំខាន់ខ្លាំងឡើយ។ ថ្វីបើពួកគេអាចមានលទ្ធភាពធ្វើការប្រព្រឹត្តិអំពើល្អមួយចំនួនតូចក្ដី និងអាចលះបង់ខ្លួនឯងសម្រាប់ព្រះជាម្ចាស់ ព្រមទាំងអាចមានសមត្ថភាពលះបង់ក្ដី ក៏ពួកគេមិនអាចសម្រេចនូវការផ្លាស់ប្ដូរនិស្ស័យបានឡើយ។

ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

គន្លឹះដើម្បីសម្រេចបានការផ្លាស់ប្ដូរខាងឯនិស្ស័យ គឺត្រូវស្គាល់ពីធម្មជាតិរបស់ខ្លួនឯង ហើយការនេះត្រូវតែកើតឡើងស្របតាមការបើកសម្ដែងមកពីព្រះជាម្ចាស់។ មានតែនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលបុគ្គលម្នាក់អាចស្គាល់ពីធម្មជាតិដ៏គួរឲ្យស្អប់របស់ខ្លួន ទទួលស្គាល់ថាមានថ្នាំពុលផ្សេងៗរបស់សាតាំងនៅក្នុងធម្មជាតិរបស់ខ្លួន ទទួលស្គាល់ថាខ្លួនជាមនុស្សល្ងីល្ងើ ហើយល្ងង់ខ្លៅ និងទទួលស្គាល់ធាតុដែលទន់ខ្សោយ និងអវិជ្ជមាននៅក្នុងធម្មជាតិរបស់ខ្លួន។ ក្រោយពេលដែលបានស្គាល់ចំណុចទាំងអស់នេះច្បាស់លាស់ ហើយអ្នកពិតជាអាចស្អប់ខ្លួនឯង និងលះបង់ចោលសាច់ឈាម អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងជាប់លាប់ និងមានឆន្ទៈចុះចូលទាំងស្រុងចំពោះព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងបានដើរលើមាគ៌ារបស់ពេត្រុស។ បើគ្មានព្រះគុណរបស់ព្រះជាម្ចាស់ ហើយបើគ្មានការបំភ្លឺ និងការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធទេ នោះវានឹងពិបាកដើរលើមាគ៌ានេះណាស់ ពីព្រោះមនុស្សមិនមានសេចក្ដីពិត និងមិនអាចក្បត់ខ្លួនឯងបាន។ ការដើរលើមាគ៌ានៃភាពគ្រប់លក្ខណ៍របស់ពេត្រុសពឹងផ្អែកទៅលើការតាំងចិត្ត ការមានសេចក្ដីជំនឿ និងការពឹងពាក់លើព្រះជាម្ចាស់។ លើសពីនេះទៅទៀត បុគ្គលម្នាក់ត្រូវតែចុះចូលចំពោះកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ពោលគឺក្នុងគ្រប់កិច្ចការទាំងអស់ គេមិនអាចធ្វើវាដោយគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។ ទាំងនេះគឺជាទិដ្ឋភាពសំខាន់ៗ គ្មានទិដ្ឋភាពណាមួយដែលអាចបំពានបានឡើយ។ ការព្យាយាមស្គាល់ខ្លួនឯងតាមរយៈបទពិសោធន៍ គឺពិបាកខ្លាំងណាស់ ហើយបើគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ គឺវាពិបាកចូលទៅខ្លាំងណាស់។ ដើម្បីដើរលើមាគ៌របស់ពេត្រុស បុគ្គលម្នាក់ត្រូវតែផ្ចង់អារម្មណ៍លើការស្គាល់ខ្លួនឯង និងការបំផ្លាស់បំប្រែនិស្ស័យរបស់ខ្លួនឯង។

ដកស្រង់ពី «ការស្គាល់ខ្លួនឯង ជាចម្បងគឺស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ការបំផ្លាស់បំប្រែនិស្ស័យមានន័យថា អ្នកបានយល់ និងដកពិសោធន៍សេចក្ដីពិត និងមានន័យថា សេចក្ដីពិតបានក្លាយជាជីវិតរបស់អ្នក។ កាលពីមុនអ្នកបានយល់ពីសេចក្ដីពិតនៃបញ្ហានេះហើយ ប៉ុន្តែអ្នកមិនអាចអនុវត្តវាបាន។ សេចក្ដីពិតគ្រាន់តែជាគោលលទ្ធិមួយចំពោះអ្នកដែលមិនស្អិតជាប់។ ឥឡូវនេះ និស្ស័យរបស់អ្នកបានផ្លាស់ប្រែ អ្នកមិនត្រឹមតែយល់ពីសេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តតាមបានទៀតផង។ ឥឡូវនេះ អ្នកអាចព្រលែងចោលនូវអ្វីៗដែលអ្នកធ្លាប់ចូលចិត្តកាលពីមុន រឿងដែលអ្នកធ្លាប់ចង់ធ្វើ ការស្រមើស្រមៃរបស់អ្នក និងសញ្ញាណរបស់អ្នក។ ឥឡូវនេះ អ្នកអាចព្រលែងចោលនូវអ្វីៗដែលអ្នកមិនអាចព្រលែងចោលបានកាលពីមុន។ នេះគឺជាការបំផ្លាស់បំប្រែនិស្ស័យ ហើយវាក៏ជាដំណើរការនៃការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នកផងដែរ។ ស្ដាប់មើលទៅ វាហាក់ដូចជាងាយណាស់ ប៉ុន្តែការពិត អ្នកដែលកំពុងស្ថិតនៅក្នុងដំណើរការនេះត្រូវតែទទួលរងទុក្ខលំបាកជាច្រើន ត្រូវលត់ដំរូបកាយរបស់គាត់ និងលះបង់ចោលផ្នែកខាងសាច់ឈាមដែលជាផ្នែកនៃធម្មជាតិរបស់គាត់។ មនុស្សបែបនេះ ក៏ត្រូវតែទទួលរងការដោះស្រាយ និងការលួសកាត់ ការវាយផ្ចាល និងការជំនុំជម្រះ ព្រមទាំងការល្បងល និងការបន្សុទ្ធផងដែរ។ មានតែបន្ទាប់ពីឆ្លងកាត់រឿងទាំងអស់នេះប៉ុណ្ណោះ ទើបគេអាចយល់ពីធម្មជាតិផ្ទាល់ខ្លួនរបស់គេបានខ្លះ។ ទោះយ៉ាងណា ការយល់ដឹងខ្លះៗអំពីធម្មជាតិ មិនមានន័យថា គេអាចផ្លាស់ប្ដូរបានភ្លាមៗនោះទេ គេត្រូវតែស៊ូទ្រាំនឹងទុក្ខលំបាកនៅក្នុងដំណើរការ។ ដូចគ្នានេះដែរ តើអ្នកអាចចាប់ផ្ដើមអនុវត្តភ្លាមៗបានទេ បន្ទាប់ពីទទួលបានការយល់ដឹងខ្លះៗពីបញ្ហា? អ្នកមិនអាចចាប់ផ្ដើមអនុវត្តភ្លាមៗបានទេ។ នៅពេលដែលអ្នកមានការយល់ដឹង អ្នកផ្សេងទៀតលួសកាត់អ្នក និងដោះស្រាយជាមួយអ្នក ហើយបន្ទាប់មកបរិស្ថានរបស់អ្នកបង្ខិតបង្ខំអ្នកឱ្យធ្វើសកម្មភាពតាមគោលការណ៍នៃសេចក្ដីពិត។ ជួនកាល មនុស្សមិនចង់ឆ្លងកាត់រឿងនេះទេ ហើយនិយាយថា «ហេតុអ្វីបានជាខ្ញុំមិនអាចធ្វើវាតាមរបៀបនោះបាន? តើខ្ញុំត្រូវតែធ្វើវាតាមរបៀបនេះឬ?» អ្នកខ្លះទៀតថា «ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ នោះអ្នកគួរធ្វើតាមរបៀបនេះ។ ការធ្វើតាមរបៀបនេះស្របតាមសេចក្ដីពិត»។ នៅពេលមនុស្សទៅដល់ចំនុចជាក់លាក់មួយដែលពួកគេបានឆ្លងកាត់ការល្បងលមួយចំនួន ហើយចុងក្រោយ យល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតខ្លះៗ នោះពួកគេនឹងសប្បាយចិត្តបន្តិច ហើយចង់ប្រព្រឹត្តតាមគោលការណ៍សេចក្ដីពិត។ ដើមដំបូង មនុស្សមានការស្ទាក់ស្ទើរក្នុងការអនុវត្តសេចក្ដីពិត។ ចូរយកការបំពេញភារកិច្ចរបស់មនុស្សដ៏ស្មោះស្ម័គ្រភក្តីជាឧទាហរណ៍ចុះ៖ អ្នកមានការយល់ដឹងខ្លះៗអំពីការបំពេញភារកិច្ចរបស់អ្នក និងស្មោះស្ម័គ្រភក្តីចំពោះព្រះជាម្ចាស់ ហើយអ្នកក៏យល់ពីសេចក្ដីពិតដែលទាក់ទងដែរ ប៉ុន្តែតើពេលណាទើបអ្នកអាចលះបង់ខ្លួនដល់ព្រះជាម្ចាស់បានពេញលេញ? តើនៅពេលណាទើបអ្នកអាចបំពេញភារកិច្ចរបស់អ្នកទាំងចិត្តទាំងកាយបាន? នេះនឹងត្រូវការឱ្យមានដំណើរការមួយ។ នៅក្នុងដំណើរការនេះ អ្នកអាចទទួលរងនូវទុក្ខលំបាកជាច្រើន។ អ្នកខ្លះអាចនឹងដោះស្រាយជាមួយអ្នក ហើយអ្នកខ្លះទៀតអាចនឹងរិះគន់អ្នក។ ភ្នែករបស់មនុស្សគ្រប់គ្នានឹងតាមមើលអ្នក ហើយមានតែពេលនោះទេ ទើបអ្នកនឹងចាប់ផ្ដើមដឹងថា អ្នកកំពុងធ្វើខុស ហើយអ្នកពិតជាមនុស្សដែលធ្វើមិនបានល្អមែន និងដឹងទៀតថា កង្វះការលះបង់នៅក្នុងការបំពេញភារកិច្ចរបស់អ្នកគឺជារឿងដែលមិនអាចទទួលយកបាន ហើយអ្នកមិនត្រូវធ្វេសប្រហែស ឬគ្រាន់តែធ្វើបង្គ្រប់កិច្ចឡើយ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបំភ្លឺអ្នកពីខាងក្នុង ហើយស្ដីបន្ទោសអ្នកនៅពេលអ្នកធ្វើខុស។ នៅក្នុងដំណើរការនេះ អ្នកនឹងយល់ដឹងរឿងមួយចំនួនអំពីខ្លួនអ្នក ហើយអ្នកនឹងដឹងថា អ្នកមិនបរិសុទ្ធយ៉ាងខ្លាំង អ្នកលាក់បាំងចេតនា ផ្ទាល់ខ្លួនច្រើនណាស់ និងមានសេចក្ដីប្រាថ្នាហួសប្រមាណ ច្រើនពេកក្រៃនៅពេលបំពេញភារកិច្ចរបស់អ្នក។ នៅពេលអ្នកបានយល់ពីសារជាតិនៃរឿងទាំងនេះហើយ នោះអ្នកអាចអធិស្ឋាននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ និងប្រែចិត្តយ៉ាងពិតប្រាកដ។ តាមរបៀបនេះ អ្នកអាចត្រូវបានញែកជាបរិសុទ្ធចេញពីភាពមិនបរិសុទ្ធទាំងនោះ។ តាមបែបនេះ ប្រសិនបើអ្នកស្វះស្វែងរកសេចក្ដីពិតជារឿយៗដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងរបស់អ្នកផ្ទាល់ នោះអ្នកនឹងចាប់ផ្ដើមដាក់ជើងដើរលើមាគ៌ាដ៏ត្រឹមត្រូវនៃសេចក្ដីជំនឿ។ កាលណានិស្ស័យពុករលួយរបស់មនុស្សត្រូវបានបន្សុទ្ធកាន់តែច្រើន នោះនិស្ស័យនៃជីវិតរបស់ពួកគេនឹងកាន់តែផ្លាស់ប្រែ។

ដកស្រង់ពី «អ្វីដែលគួរដឹងអំពីការបំផ្លាស់បំប្រែនិស្ស័យរបស់បុគ្គលម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ការជឿលើព្រះជាម្ចាស់ ប្រសិនបើមនុស្សចង់ផ្លាស់ប្តូរនិស្ស័យរបស់ពួកគេនោះពួកគេមិនត្រូវដកខ្លួនចេញពីជីវិតពិតជាក់ស្តែងឡើយ។ ក្នុងជីវិតពិតជាក់ស្តែង អ្នកត្រូវស្គាល់ខ្លួនឯង លះបង់ខ្លួនឯង អនុវត្តសេចក្តីពិត ក៏ដូចជារៀនគោលការណ៍ សុភវនិច្ឆ័យ រួមនិងច្បាប់នៃការគ្រប់គ្រងខ្លួនឯង នៅក្នុងគ្រប់កិច្ចការទាំងអស់ មុនពេលដែលអ្នកអាចសម្រេចបាននូវការផ្លាស់ប្តូរបន្តិចម្តងៗ។ ប្រសិនបើអ្នកគ្រាន់តែផ្តោតលើចំណេះដឹងខាងទ្រឹស្តី ហើយរស់នៅតែក្នុងរង្វង់នៃពិធីសាសនាផ្សេងៗ ដោយមិនបានចូលឲ្យជ្រៅ ទៅក្នុងភាពពិតប្រាកដ ហើយនិងមិនបានចូលទៅក្នុងជីវិតពិតជាក់ស្តែងទេ នោះអ្នកនឹងមិនអាចរស់នៅក្នុងសេចក្តីពិត អ្នកនឹងមិនស្គាល់ខ្លួនឯង មិនសា្គល់សេចក្តីពិត ហើយក៏មិនស្គាល់ព្រះជាម្ចាស់នោះដែរ ហើយចុងក្រោយអ្នកនឹងនៅតែងងឹតដូចមនុស្សខ្វាក់ និងល្ងិតល្ងង់ជារៀងរហូត។ កិច្ចការនៃការសង្គ្រោះមនុស្សរបស់ព្រះជាម្ចាស់ គឺមិនមែនឲ្យពួកគេរស់នៅក្នុងជីវិតជាមនុស្សធម្មតា តែមួយរយៈពេលខ្លីនោះទេ ហើយក៏មិនមែនជាការផ្លាស់ប្តូរ គំនិត និងគោលលទ្ធិខុសរបស់ពួកគេដែរ។ ផ្ទុយទៅវិញគោលបំណងរបស់ព្រះអង្គ គឺផ្លាស់ប្តូរនិស្ស័យចាស់របស់មនុស្សផ្លាស់ប្តូររបៀបរស់នៅចាស់របស់ពួកគេទាំងស្រុង និង ផ្លាស់ប្តូរគ្រប់ទាំងគំនិតហួសសម័យ ហើយនិងទស្សនៈផ្លូវចិត្តរបស់ពួកគេផងដែរ។ ការផ្តោតតែលើជីវិតក្រុមជំនុំ នឹងមិនអាចផ្លាស់ប្តូរទម្លាប់ជីវិតចាស់របស់មនុស្ស ឬផ្លាស់ប្តូររបៀបចាស់ដែលពួកគេបានរស់នៅជាយូរមកហើយនោះបានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សដាច់ខាតមិនត្រូវផ្តាច់ខ្លួនចេញពីជីវិតពិតជាក់ស្តែងឡើយ។ ព្រះជាម្ចាស់ចង់ឲ្យមនុស្សរស់នៅ ជាមនុស្សធម្មតានៅក្នុងជីវិតពិតជាក់ស្តែង មិនត្រឹមតែនៅក្នុងជីវិតក្រុមជំនុំប៉ុណ្ណោះទេ គឺដើម្បីឲ្យពួកគេរស់នៅតាមសេចក្តីពិត នៅក្នុងជីវិតពិតជាក់ស្តែង មិនត្រឹមតែនៅក្នុងជីវិតក្រុមជំនុំប៉ុណ្ណោះទេ គឺដើម្បីឲ្យពួកគេបំពេញមុខងាររបស់ពួកគេនៅក្នុងជីវិតពិតជាក់ស្តែង មិនត្រឹមតែនៅក្នុងជីវិតក្រុមជំនុំប៉ុណ្ណោះទេ។ ដើម្បីចូលទៅក្នុងភាពពិតប្រាកដ មនុស្សត្រូវតែបង្វែរអ្វីៗគ្រប់យ៉ាង ឆ្ពោះទៅរកជីវិតពិតជាក់ស្តែង។ ប្រសិនបើ មនុស្សជឿលើព្រះជាម្ចាស់ហើយ តែមិនអាចស្គាល់ខ្លួនឯងតាមរយៈការអនុវត្តនៅក្នុងជីវិតពិតជាក់ស្តែង ហើយប្រសិនបើពួកគេមិនអាចរស់នៅ ជាមនុស្សធម្មតានៅក្នុងជីវិតពិតជាក់ស្តែងទេ នោះពួកគេនឹងក្លាយជាមនុស្សបរាជ័យ។ អស់អ្នកដែលមិនស្តាប់បង្គាប់ព្រះជាម្ចាស់ គឺជាមនុស្សដែលមិនអាចចូលទៅក្នុងជីវិតពិតជាក់ស្តែងបានឡើយ។ ពួកគេ គឺជាអ្នកដែលនិយាយអំពីមនុស្សជាតិ ប៉ុន្តែពួកគេរស់នៅតាមនិស្ស័យរបស់អារក្សវិញ។ ពួកគេ គឺជាអ្នកដែលនិយាយពីសេចក្តីពិត ប៉ុន្តែពួកគេរស់នៅតាមគោលលទ្ធិជំនួសវិញ។ អស់អ្នកដែលមិនអាចរស់នៅតាមសេចក្តីពិតនៅក្នុងជីវិតពិតជាក់ស្តែង គឺជាពួកអ្នកដែលជឿលើព្រះជាម្ចាស់ ក៏ប៉ុន្តែបែរជាត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធទៅវិញ។ អ្នកត្រូវអនុវត្តរស់នៅក្នុងជីវិតពិតជាក់ស្តែងរបស់អ្នក ហើយត្រូវដឹងពីភាពខ្វះចន្លោះ ការមិនស្តាប់បង្គាប់ ភាពល្ងង់ខ្លៅ ព្រមទាំងដឹងពីភាពជាមនុស្សមិនធម្មតា និងភាពទន់ខ្សោយរបស់អ្នក។ តាមរបៀបនេះ ចំណេះដឹងរបស់អ្នក នឹងត្រូវបានបញ្ចូលទៅក្នុងស្ថានភាព និងការលំបាកជាក់ស្តែងជាច្រើនរបស់អ្នក។ មានតែចំណេះដឹងប្រភេទនេះទេ ដែលអាចអោយអ្នកយល់ច្បាស់ពីស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក ហើយនិងទទួលបាននូវការផ្លាស់ប្តូរនូវនិស្ស័យរបស់អ្នកផងដែរ។

ដកស្រង់ពី «ការពិគ្រោះអំពីជីវិតក្រុមជំនុំ និងជីវិតពិតជាក់ស្តែង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មានច្បាប់មួយដើម្បីឲ្យមនុស្សទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ គឺថាទ្រង់បំភ្លឺដល់អ្នកដោយប្រើផ្នែកដែលអ្នកចង់បាន ដើម្បីឲ្យអ្នកមានមាគ៌ាក្នុងការអនុវត្ត ហើយអាចញែកខ្លួនឯងចេញពីភាពអវិជ្ជមានទាំងអស់ ដោយជួយវិញ្ញាណរបស់អ្នកទទួលបានការដោះលែង ហើយធ្វើឲ្យអ្នកកាន់តែអាចស្រឡាញ់ទ្រង់។ តាមវិធីនេះ អ្នកអាចបោះចោលនូវនិស្ស័យពុករលួយរបស់សាតាំង។ អ្នកគឺជាមនុស្សគ្មានភាពប៉ិនប្រសព្វ និងបើកចំហរ មានឆន្ទៈក្នុងការស្គាល់ខ្លួនឯង និងអនុវត្តនូវសេចក្ដីពិត។ ព្រះជាម្ចាស់ប្រាកដជានឹងប្រទានពរដល់អ្នក ដូច្នេះនៅពេលអ្នកខ្សោយ និងមានភាពអវិជ្ជមាន ព្រះជាម្ចាស់នឹងបំភ្លឺអ្នកជាទ្វេគុណ ជួយអ្នកឲ្យស្គាល់ខ្លួនឯងកាន់តែច្រើន មានឆន្ទៈប្រែចិត្តសម្រាប់ខ្លួនឯង និងអាចអនុវត្តនូវអ្វីដែលអ្នកគប្បីអនុវត្ត។ មានតែតាមវិធីនេះទេ ដែលអាចធ្វើឲ្យចិត្តរបស់អ្នកមានភាពសុខសាន្ដ និងភាពសុខស្រួល។ មនុស្សដែលយកចិត្តទុកដាក់នឹងការស្គាល់ព្រះជាម្ចាស់ អ្នកដែលយកចិត្តទុកដាក់ក្នុងការស្គាល់ខ្លួនឯង អ្នកដែលយកចិត្តទុកដាក់នឹងការអនុវត្តផ្ទាល់ខ្លួន នោះនឹងអាចទទួលបានកិច្ចការរបស់ព្រះជាម្ចាស់ជាញឹកញាប់ ព្រមទាំងទទួលបានការណែនាំ និងការបំភ្លឺរបស់ទ្រង់ផងដែរ។ ទោះបីជាមនុស្សបែបនេះអាចស្ថិតនៅក្នុងសភាពអវិជ្ជមានក៏ដោយ ក៏ទ្រង់អាចបង្វែរអ្វីៗបានភ្លាមៗ ទោះបីជាតាមរយៈសកម្មភាពមនសិការ ឬការបំភ្លឺពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការផ្លាស់ប្តូរនិស្ស័យរបស់មនុស្សម្នាក់ ជានិច្ចជាកាលអាចធ្វើទៅបាននៅពេលដែលមនុស្សម្នាក់នោះដឹងពីសភាពជាក់ស្តែងផ្ទាល់ខ្លួន និងនិស្ស័យ ព្រមទាំងកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សម្នាក់ដែលមានឆន្ទៈស្គាល់ខ្លួនឯង ហើយបើកចំហខ្លួនឯង នឹងអាចប្រកាន់ខ្ជាប់នូវសេចក្តីពិត។ មនុស្សប្រភេទនេះជាមនុស្សដែលស្មោះត្រង់នឹងព្រះជាម្ចាស់ ហើយមនុស្សដែលស្មោះត្រង់នឹងព្រះជាម្ចាស់ មានការយល់ដឹងអំពីព្រះជាម្ចាស់ មិនថាការយល់ដឹងនេះមានភាពស៊ីជម្រៅ ឬរាក់ តិចតូច ឬច្រើនក៏ដោយ។ នេះគឺជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ហើយជាអ្វីដែលមនុស្សទទួលបាន។ វាជាការរីកចម្រើនផ្ទាល់ខ្លួនរបស់ពួកគេ។ មនុស្សដែលមានចំណេះដឹងអំពីព្រះជាម្ចាស់ គឺជាអ្នកដែលមានមូលដ្ឋានគ្រឹះ ជាអ្នកមាននិមិត្ត។ មនុស្សប្រភេទនេះមានភាពប្រាកដច្បាស់អំពីសាច់ឈាមរបស់ព្រះជាម្ចាស់ ហើយដឹងច្បាស់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់។ មិនថារបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការ ឬមានព្រះបន្ទូល ឬរបៀបដែលមនុស្សដទៃទៀតធ្វើឲ្យមានការរំខានយ៉ាងណាក៏ដោយ ក៏មនុស្សម្នាក់នោះនៅតែអាចឈរជើងយ៉ាងមាំ ហើយធ្វើជាទីបន្ទាល់សម្រាប់ព្រះជាម្ចាស់។ បើមនុស្សម្នាក់ធ្វើតាមវិធីនេះកាន់តែច្រើន នោះគេកាន់តែអាចប្រកាន់ខ្ជាប់នូវសេចក្ដីពិតដែលគេយល់ដឹង។ ដោយសារគេតែងតែអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះគេទទួលបាននូវការយល់ដឹងកាន់តែច្រើនអំពីព្រះជាម្ចាស់ និងមានការតាំងចិត្តធ្វើជាទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ជារៀងរហូត។

ដកស្រង់ពី «មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចទទួលបានភាពគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នាពេលបច្ចុប្បន្ននេះ អ្វីដែលអ្នករាល់គ្នាគួរតែស្វែងរកមុនគេ គឺការទុកឲ្យព្រះជាម្ចាស់កែប្រែអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍នៅក្នុងគ្រប់ការទាំងអស់ និងឲ្យព្រះអង្គកែប្រែអ្នកឲ្យបានគ្រប់លក្ខណ៍តាមរយៈមនុស្សទាំងអស់ បញ្ហាទាំងអស់ និងអ្វីៗទាំងអស់ដែលអ្នករាល់គ្នាបានជួបប្រទះ ដើម្បីឲ្យអ្វីដែលព្រះជាម្ចាស់ធ្វើការនៅក្នុងជីវិតអ្នករាល់គ្នាបានកាន់តែច្រើនឡើង។ ដំបូងអ្នករាល់គ្នាត្រូវតែទទួលមរតករបស់ព្រះជាម្ចាស់នៅលើផែនដី ទាល់តែដល់ពេលនោះ ទើបអ្នកមានសិទ្ធិទទួលព្រះពរពីព្រះអង្គកាន់តែច្រើនឡើងៗបាន។ ទាំងនេះគឺជាអ្វីដែលអ្នករាល់គ្នាគួរស្វែងរក ហើយអ្នករាល់គ្នាគួរស្វែងយល់មុនអ្វីៗទាំងអស់។ កាលណាអ្នករាល់គ្នារឹតតែព្យាយាមឲ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់នៅក្នុងគ្រប់ការទាំងអស់ នោះអ្នករាល់គ្នាក៏រឹតតែអាចមើលឃើញព្រះហស្តរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ជាលទ្ធផល អ្នករាល់គ្នានឹងព្យាយាមចូលក្នុងវត្តមាននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពនៃព្រះបន្ទូលទ្រង់ តាមរយៈទស្សនៈផ្សេងៗពីគ្នា នៅក្នុងបញ្ហាផ្សេងៗពីគ្នា។ អ្នករាល់គ្នាមិនអាចស្កប់ចិត្តជាមួយនឹងស្ថានភាពអសកម្មដោយគ្រាន់តែមិនប្រព្រឹត្តអំពើបាប ឬគ្មានគំនិតគិតស្រមៃ គ្មានទស្សនវិជ្ជាសម្រាប់ការរស់នៅ និងគ្មានឆន្ទៈជាមនុស្សតែប៉ុណ្ណោះទេ។ ព្រះជាម្ចាស់ធ្វើឱ្យមនុស្សគ្រប់លក្ខណ៍តាមរបៀបជាច្រើន។ ក្នុងគ្រប់បញ្ហាទាំងអស់ គឺសុទ្ធតែមានលទ្ធភាពនៃការកែប្រែឲ្យបានគ្រប់លក្ខណ៍ ហើយទ្រង់មិន ត្រឹមតែអាចធ្វើឱ្យអ្នកគ្រប់លក្ខណ៍នៅក្នុងលក្ខណៈវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងន័យអវិជ្ជមានផងដែរ ដើម្បីឲ្យអ្នករាល់គ្នាទទួលបានកាន់តែច្រើន។ រៀងរាល់ថ្ងៃ ឱកាសកែប្រែឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ និងឱកាសឲ្យព្រះជាម្ចាស់ទទួលយក គឺនៅតែមាន។ បន្ទាប់ពីបានឆ្លងកាត់បទពិសោធន៍បែបនេះមួយរយៈ អ្នកនឹងត្រូវផ្លាស់ប្តូរយ៉ាងខ្លាំង ហើយអ្នកនឹងយល់ពីរឿងជាច្រើនដែលអ្នកមិនធ្លាប់ដឹងពីមុន។ មិនចាំបាច់មានការណែនាំពីអ្នកដទៃទេ។ ព្រះជាម្ចាស់នឹងបំភ្លឺដល់អ្នក ទាំងមិនឲ្យអ្នកដឹងខ្លួន ដើម្បីឲ្យអ្នកទទួលបានការយល់ដឹង ក្នុងគ្រប់រឿងទាំងអស់ ហើយបញ្ចូលបទពិសោធន៍របស់អ្នកឱ្យលម្អិត។ ព្រះជាម្ចាស់ប្រាកដជាដឹកនាំអ្នកដើម្បីកុំឲ្យអ្នកងាកទៅឆ្វេង ឬទៅស្តាំឡើយ ដូច្នេះហើយអ្នកនឹងដើរលើមាគ៌ាឆ្ពោះទៅរកការកែប្រែឲ្យបានគ្រប់លក្ខណ៍ដោយសារទ្រង់។

ការដែលត្រូវបានកែប្រែឲ្យបានគ្រប់លក្ខណ៍ ដោយសារព្រះជាម្ចាស់ មិនអាចកំណត់ត្រឹមភាពគ្រប់លក្ខណ៍ដែលបានមកពីការបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ការឆ្លងកាត់នូវបទពិសោធន៍បែបនេះ អាចនឹងលម្អៀងជ្រុល វាអាចរួមបញ្ចូលតិចតួចពេក ហើយអាចដាក់កំហិត មនុស្សឲ្យនៅក្នុងវិសាលភាពតូចតាចប៉ុណ្ណោះ។ ដូច្នេះ មនុស្សនឹងខ្វះខាតការចិញ្ចឹមបំប៉នខាងព្រលឹងវិញ្ញាណដែលពួកគេត្រូវការ។ ប្រសិនបើអ្នករាល់គ្នាចង់ឲ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ អ្នករាល់គ្នាត្រូវតែរៀនអំពីរបៀបពិសោធន៍ក្នុងគ្រប់បញ្ហាទាំងអស់ និងអាចទទួលបានការយល់ដឹងក្នុងអ្វីៗគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នករាល់គ្នា។ ទោះជារឿងនោះល្អ ឬអាក្រក់ក៏ដោយ វាគួរតែនាំមកនូវផលប្រយោជន៍ដល់អ្នក ហើយវានឹងមិនធ្វើឲ្យអ្នកទៅជាអវិជ្ជមានឡើយ។ ទោះយ៉ាងណាក៏ដោយអ្នកគួរតែអាចពិចារណាខណៈដែលអ្នកកំពុងឈរនៅខាងព្រះជាម្ចាស់ ហើយមិនវិភាគ ឬសិក្សារឿងនេះ តាមទស្សនៈរបស់មនុស្សទេ (ការនេះនឹងជាគម្លាតមួយនៅក្នុងបទពិសោធន៍របស់អ្នក)។ ប្រសិនបើអ្នករាល់គ្នាឆ្លងកាត់បទពិសោធន៍បែបនេះនោះដួងចិត្តរបស់អ្នករាល់គ្នានឹងបានពេញដោយបន្ទុកនៃជីវិតរបស់អ្នក។ អ្នកនឹងរស់នៅក្នុងពន្លឺនៃព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ជារៀងរហូត ដោយមិនងាយនឹងបែរចេញពីទ្រង់ងាយៗក្នុងការអនុវត្តរបស់អ្នកឡើយ។ មនុស្សបែបនេះមានអនាគតភ្លឺស្វាងនៅពីមុខពួកគេ។ ឱកាសត្រូវបានកែប្រែឲ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ មានច្រើនណាស់។ វាអាស្រ័យត្រង់ថា អ្នករាល់គ្នាគឺជាមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ពិតមែន ឬមិនមែន ហើយអាស្រ័យត្រង់ថា អ្នករាល់គ្នាមាន ឬគ្មានការតាំងចិត្ត ដើម្បីឲ្យបានកែប្រែឲ្យបានគ្រប់លក្ខណ៍ និងត្រូវបានទទួលយកដោយព្រះជាម្ចាស់ និងដើម្បីទទួលព្រះពរ និងមរតករបស់ទ្រង់។ ត្រឹមការតាំងចិត្ត គឺមិនទាន់គ្រប់គ្រាន់ទេ។ អ្នករាល់គ្នាត្រូវតែមានចំណេះដឹងច្រើន បើមិនដូច្នេះទេអ្នករាល់គ្នានឹងតែងតែងាកចេញពីការអនុវត្តរបស់អ្នករាល់គ្នាជាមិនខាន។ ព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើឲ្យអ្នករាល់គ្នាមានភាពគ្រប់លក្ខណ៍។ ជាក់ស្តែងបច្ចុប្បន្ននេះ ទោះបីជាមនុស្សភាគច្រើនបានទទួលកិច្ចការព្រះជាម្ចាស់អស់រយៈយូរយ៉ាងណាក៏ដោយ ក៏ពួកគេបានកំណត់ខ្លួនឯងត្រឹមរស់នៅដោយពឹងផ្អែកតែនឹងព្រះគុណព្រះប៉ុណ្ណោះ ហើយព្រមឱ្យព្រះអង្គកម្សាន្តសាច់ឈាមបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែពួកគេមិនព្រមទទួលការបើកសម្តែងឲ្យលើសពីនេះទេ។ ការនេះសរបញ្ជាក់ឲ្យឃើញថា ចិត្តរបស់មនុស្សនៅតែគិតពីរឿងក្រៅខ្លួនប៉ុណ្ណោះ។ ទោះបីកិច្ចការរបស់មនុស្ស ការបម្រើរបស់គេ និងដួងចិត្តនៃសេចក្តីស្រឡាញ់របស់គេចំពោះព្រះជាម្ចាស់មានភាពសៅហ្មងតិចតួចក៏ដោយ បើយោងទៅតាមលក្ខណៈពិតក្នុងចិត្តរបស់គេ និងការគិតថយក្រោយរបស់គេ មនុស្សនៅតែស្វែងរកភាពសុខសាន្ត និងការរីករាយខាងសាច់ឈាមជានិច្ច ហើយមិនខ្វល់ពីលក្ខខណ្ឌ និងគោលបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការកែប្រែពួកគេឲ្យបានគ្រប់លក្ខណ៍នឹងទៅជាយ៉ាងណានោះទេ។ ដូច្នេះហើយជីវិតរបស់មនុស្សភាគច្រើន នៅតែជាមនុស្សថោកទាប និងអាប់ឱនដដែល។ ជីវិតរបស់ពួកគេមិនបានផ្លាស់ប្តូរបន្តិចបន្តួចឡើយ។ ពួកគេមិនចាត់ទុកជំនឿលើព្រះជាម្ចាស់ជារឿងសំខាន់នោះទេ វាហាក់ដូចជា ពួកគេមានជំនឿសម្រាប់ជាប្រយោជន៍អ្នកដទៃ ដោយគ្រាន់តែបំពេញកិច្ច និងព្យាយាមសម្រេចអ្វីមួយដោយធ្វេសប្រហែស រសាត់អណ្តែតក្នុងជីវិតដែលគ្មានគោលបំណង។ មនុស្សដែលអាចព្យាយាមចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ទាំងទទួលបានកាន់តែច្រើនឡើងៗ ហើយមានទ្រព្យសម្បត្តិកាន់តែច្រើន ក្នុងដំណាក់របស់ព្រះជាម្ចាស់សព្វថ្ងៃ និងទទួលបានព្រះពរពីព្រះជាម្ចាស់ថែមទៀតផងនោះ មានតិចណាស់។ ប្រសិនបើអ្នករាល់គ្នាព្យាយាមឲ្យព្រះជាម្ចាស់កែប្រែអ្នករាល់គ្នាទៅជាគ្រប់លក្ខណ៍ក្នុងគ្រប់ការទាំងអស់ ហើយអាចទទួលបាននូវអ្វីៗដែលទ្រង់សន្យានៅលើផែនដីនេះ ប្រសិនបើអ្នករាល់គ្នាព្យាយាមឲ្យព្រះជាម្ចាស់បំភ្លឺគំនិតអ្នកក្នុងគ្រប់ការទាំងអស់ និងមិនបណ្ដោយឲ្យពេលវេលា កន្លងទៅឥតប្រយោជន៍ នោះហើយជាផ្លូវត្រឹមត្រូវសម្រាប់ចូលទៅយ៉ាងសកម្ម។ ដូច្នេះទើបអ្នកមានតម្លៃ និងមានសិទ្ធទទួលបាននូវភាពគ្រប់លក្ខណ៍អំពីព្រះជាម្ចាស់។

ដកស្រង់ពី «សេចក្តីសន្យាចំពោះអស់អ្នកដែលត្រូវបានកែប្រែឲ្យបានគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើអ្នកចង់ត្រូវបានប្រើ និងត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ នោះអ្នកត្រូវតែមានអ្វីៗទាំងអស់ដូចជា៖ ឆន្ទៈក្នុងការរងទុក្ខ សេចក្ដីជំនឿ ការស៊ូទ្រាំ ការស្ដាប់បង្គាប់ និងសមត្ថភាពក្នុងការទទួលពិសោធកិច្ចការរបស់ព្រះជាម្ចាស់ យល់ពីព្រះហឫទ័យរបស់ទ្រង់ ពិចារណាពីទុក្ខព្រួយរបស់ទ្រង់ ជាដើម។ ការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ គឺមិនងាយស្រួលនោះទេ ហើយរាល់ការបន្សុទ្ធនីមួយៗដែលអ្នកជួបប្រទះ តម្រូវឲ្យមានជំនឿ និងសេចក្តីស្រឡាញ់។ ប្រសិនបើអ្នកចង់ទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ វាមិនគ្រប់គ្រាន់ទេក្នុងការដែលគ្រាន់តែឆ្ពោះទៅមុខនៅលើផ្លូវ ហើយវាមិនគ្រប់គ្រាន់ដែរ ក្នុងការដែលគ្រាន់តែលះបង់ខ្លួនឯងសម្រាប់ព្រះជាម្ចាស់នោះ។ អ្នកត្រូវតែមានរបស់ជាច្រើនដើម្បីអាចក្លាយជាមនុស្សម្នាក់ ដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ នៅពេលដែលអ្នកប្រឈមមុខនឹងការរងទុក្ខ អ្នកត្រូវតែអាចទុកនូវកង្វល់ខាងសាច់ឈាមមួយឡែក ហើយកុំត្អូញត្អែរប្រឆាំងនឹងព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់លាក់អង្គទ្រង់ពីអ្នក អ្នកត្រូវតែអាចមានជំនឿ ដើម្បីដើរតាមទ្រង់ ដើម្បីរក្សាសេចក្តីស្រឡាញ់ពីមុនរបស់អ្នក ដោយមិនឲ្យវារសាត់ចេញ ឬរលាយបាត់ឡើយ។ មិនថាព្រះជាម្ចាស់ធ្វើយ៉ាងដូចម្ដេចទេ អ្នកត្រូវតែចុះចូលនឹងការរចនារបស់ទ្រង់ ហើយត្រៀមដាក់បណ្តាសាសាច់ឈាមរបស់អ្នកផ្ទាល់ ជាជាងការត្អូញត្អែរទាស់ប្រឆាំងនឹងទ្រង់។ នៅពេលដែលអ្នកប្រឈមនឹងការល្បងល អ្នកត្រូវតែផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ទោះបីអ្នកអាចនឹងយំយ៉ាងជូរចត់ ឬមានអារម្មណ៍ស្ទាក់ស្ទើរ ក្នុងការផ្ដាច់ខ្លួនចេញពីវត្ថុដែលជាទីស្រឡាញ់ខ្លះក៏ដោយ។ មានតែការនេះទេ ដែលជាសេចក្តីស្រឡាញ់ និងសេចក្ដីជំនឿដ៏ពិត។ មិនថាកម្ពស់ជាក់ស្ដែងរបស់អ្នកប៉ុនណានោះទេ ជាដំបូងអ្នកត្រូវតែមានទាំងឆន្ទៈដើម្បីរងទុក្ខលំបាក និងសេចក្ដីជំនឿដ៏ពិត ហើយអ្នកក៏ត្រូវមានឆន្ទៈក្នុងការលះបង់នូវសាច់ឈាមផងដែរ។ អ្នកគប្បីមានឆន្ទៈស៊ូទ្រាំការលំបាកផ្ទាល់ខ្លួន ហើយទទួលរងនូវការខាតបង់ចំពោះផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អ្នកក៏ត្រូវតែមានសមត្ថភាពក្នុងការមានអារម្មណ៍សោកស្តាយចំពោះខ្លួនឯងនៅក្នុងចិត្តផងដែរ៖ កាលពីអតីតកាល អ្នកមិនអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយឥឡូវនេះអ្នកអាចសោកស្តាយខ្លួនឯងបាន។ អ្នកមិនត្រូវខ្វះខាតក្នុងការទាំងនោះណាមួយទេ វាគឺតាមរយៈការទាំងនេះដែលព្រះជាម្ចាស់នឹងធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកមិនអាចបំពេញតាមលក្ខខណ្ឌទាំងនេះទេ នោះអ្នកមិនអាចទទួលបានភាពគ្រប់លក្ខណ៍នោះឡើយ។

ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើចំណេះដឹងរបស់មនុស្សអំពីខ្លួនឯងរាក់កំផែលពេក នោះពួកគេនឹងមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយជីវិត និងនិស្ស័យរបស់ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ វាចាំបាច់ណាស់ដែលត្រូវស្គាល់ខ្លួនឯងក្នុងកម្រិតជ្រាលជ្រៅមួយ ដែលមានន័យថាស្គាល់ពីធម្មជាតិរបស់ខ្លួនឯង៖ តើមានធាតុអ្វីខ្លះដែលរួមបញ្ចូលនៅក្នុងធម្មជាតិនោះ តើធាតុទាំងនេះមានប្រភពយ៉ាងដូចម្ដេច និងចេញមកពីកន្លែងណា។ លើសពីនេះទៅទៀត តើអ្នកអាចស្អប់ធាតុទាំងនេះឬទេ? តើអ្នកបានមើលឃើញព្រលឹងដ៏គួរឲ្យខ្ពើម និងធម្មជាតិដ៏អាក្រក់របស់អ្នកឬទេ? ប្រសិនបើអ្នកពិតជាអាចមើលឃើញសេចក្ដីពិតអំពីខ្លួនឯង នោះអ្នកនឹងចាប់ផ្ដើមស្អប់ខ្ពើមខ្លួនឯង។ នៅពេលដែលអ្នកស្អប់ខ្ពើមខ្លួនឯង រួចក៏អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចលះបង់ចោលសាច់ឈាម ហើយមានកម្លាំងអនុវត្តសេចក្ដីពិតដោយគ្មានការពិបាក។ តើហេតុអ្វីបានជាមនុស្សជាច្រើនធ្វើតាមចំណូលចិត្តខាងសាច់ឈាមរបស់ខ្លួន? ពីព្រោះពួកគេចាត់ទុកខ្លួនឯងថាជាមនុស្សល្អ មានអារម្មណ៍ថាសកម្មភាពរបស់ពួកគេត្រឹមត្រូវ និងសុចរិត ហើយថាពួកគេគ្មានកំហុស ថែមទាំងថាពួកគេត្រឹមត្រូវទាំងស្រុងទៀតផង ដូច្នេះហើយបានជាពួកគេអាចធ្វើសកម្មភាពដោយសន្មតថាសេចក្ដីយុត្តិធម៌ឈរនៅខាងពួកគេ។ នៅពេលដែលបុគ្គលម្នាក់ទទួលស្គាល់ថាធម្មជាតិពិតប្រាកដរបស់ខ្លួនគួរឲ្យខ្ពើម គួរឲ្យស្អប់ និងគួរឲ្យអាណិត នោះគេមិនមានមោទនភាពចំពោះខ្លួនឯងហួសហេតុពេក មិនក្រអឺតក្រទមខ្លាំងពេក ហើយក៏មិនពេញចិត្តនឹងខ្លួនឯងខ្លាំងពេកដូចកាលពីមុននោះដែរ។ បុគ្គលប្រភេទនេះមានអារម្មណ៍ថា «ខ្ញុំត្រូវតែស្មោះអស់ពីចិត្ត ហើយឥតលាក់ពុតឡើយ ព្រមទាំងអនុវត្តព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់។ បើមិនដូច្នោះទេ ខ្ញុំនឹងមិនសក្ដិសមទៅនឹងបទដ្ឋាននៃការធ្វើជាមនុស្សឡើយ ហើយនឹងត្រូវអាម៉ាស់ដែលរស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់»។ ដូច្នេះ បុគ្គលម្នាក់នេះពិតជាមើលឃើញខ្លួនឯងថាជាមនុស្សទន់ទាប និងគ្មានសារៈសំខាន់អ្វីសោះ។ នៅពេលនេះ បុគ្គលម្នាក់នេះនឹងងាយអនុវត្តសេចក្ដីពិត ហើយគេនឹងមើលទៅមានលក្ខណៈដែលមនុស្សគួរមាន។ មានតែនៅពេលដែលមនុស្សស្អប់ខ្ពើមខ្លួនឯងពិតប្រាកដប៉ុណ្ណោះ ដែលពួកគេអាចលះបង់សាច់ឈាមចោលបាន។ ប្រសិនបើពួកគេមិនស្អប់ខ្ពើមខ្លួនឯងទេ នោះពួកគេនឹងមិនអាចលះបង់សាច់ឈាមចោលបានឡើយ។ ការស្អប់ខ្លួនឯងយ៉ាងពិតប្រាកដមាននូវរឿងរ៉ាវមួយចំនួន៖ ទីមួយគឺ ការស្គាល់ពីធម្មជាតិរបស់ខ្លួនឯង ហើយទីពីរគឺការមើលឃើញខ្លួនឯងថាត្រូវការជំនួយ និងគួរឱអាណិត មើលឃើញខ្លួនឯងថាជាមនុស្សទន់ទាប និងគ្មានសារៈសំខាន់អ្វីសោះ ព្រមទាំងមើលឃើញព្រលឹងដ៏កខ្វក់ និងគួរឲ្យអាណិតរបស់ខ្លួន។ នៅពេលដែលបុគ្គលម្នាក់មើលឃើញយ៉ាងពេញលេញនូវអ្វីដែលជាលក្ខណៈពិតប្រាកដរបស់ខ្លួន ហើយលទ្ធផលនេះត្រូវបានសម្រេច នោះគេពិតជាទទួលបាននូវចំណេះដឹងអំពីខ្លួនឯងយ៉ាងពិតប្រាកដ ហើយអាចនិយាយបានថា បុគ្គលម្នាក់នេះបានស្គាល់ខ្លួនឯងយ៉ាងពេញលេញ។ មានតែនៅពេលនោះទេ ទើបបុគ្គលម្នាក់អាចស្អប់ខ្លួនឯងយ៉ាងពិតប្រាកដ រហូតដល់ដាក់បណ្ដាសាខ្លួនឯង និងមានអារម្មណ៍ថាសាតាំងបានធ្វើឲ្យខ្លួនឯងពុករលួយយ៉ាងខ្លាំង ថែមទាំងធ្វើឲ្យខ្លួនឯងមិនមានលក្ខណៈស្រដៀងទៅនឹងមនុស្សទៀតផង។ បន្ទាប់មក ថ្ងៃមួយ នៅពេលដែលការគម្រាមកំហែងនៃសេចក្ដីស្លាប់លេចឡើង បុគ្គលបែបនេះនឹងគិតថា «នេះគឺជាការដាក់ទណ្ឌកម្មដ៏សុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ពិតជាសុចរិត ហើយខ្ញុំពិតជាគួរនឹងស្លាប់!» ត្រង់ចំណុចនេះ គាត់នឹងមិនត្អូញត្អែរទេ ហើយរឹតតែមិនបន្ទោសព្រះជាម្ចាស់ គ្រាន់តែមានអារម្មណ៍ថា គាត់ជាមនុស្សដែលមានសេចក្ដីត្រូវការ និងគួរឲ្យអាណិត កខ្វក់ និងពុករលួយយ៉ាងខ្លាំងដែលគួរតែត្រូវព្រះជាម្ចាស់បោសសម្អាតចោលប៉ុណ្ណោះ ហើយព្រលឹងដូចជាគាត់ មិនសមនឹងរស់នៅលើផែនដីឡើយ។ ត្រង់ចំណុចនេះ បុគ្គលម្នាក់នេះមិនតតាំងជាមួយព្រះជាម្ចាស់ទេ រឹតតែមិនក្បត់ព្រះជាម្ចាស់ទៅទៀត។ ប្រសិនបើបុគ្គលម្នាក់មិនស្គាល់ខ្លួនឯង ហើយនៅតែចាត់ទុកខ្លួនឯងថាជាមនុស្សល្អ នោះនៅពេលដែលសេចក្ដីស្លាប់មកគោះទ្វារ បុគ្គលម្នាក់នេះនឹងគិតថា «ខ្ញុំបានធ្វើយ៉ាងល្អនៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ។ ខ្ញុំបានខិតខំស្វែងរក! ខ្ញុំបានផ្ដល់ឲ្យយ៉ាងច្រើន ខ្ញុំបានរងទុក្ខយ៉ាងខ្លាំង ប៉ុន្ដែនៅទីបំផុត ព្រះជាម្ចាស់កំពុងស្នើសុំឲ្យខ្ញុំស្លាប់។ ខ្ញុំមិនដឹងថាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់នៅឯណានោះទេ។ តើហេតុអ្វីបានជាទ្រង់ស្នើសុំឲ្យខ្ញុំស្លាប់? ប្រសិនបើសូម្បីតែមនុស្សដូចជាខ្ញុំ ក៏ត្រូវស្លាប់ នោះតើអ្នកណានឹងត្រូវបានសង្គ្រោះ? តើពូជមនុស្សនឹងមិនដល់ទីបញ្ចប់ទេឬអី?» ទីមួយ បុគ្គលម្នាក់នេះមានសញ្ញាណអំពីព្រះជាម្ចាស់។ ទីពីរ បុគ្គលម្នាក់នេះកំពុងត្អូញត្អែរ ហើយមិនបង្ហាញការចុះចូលអ្វីទាំងអស់។ នេះដូចជាប៉ុលដែរ៖ នៅពេលដែលគាត់ជិតស្លាប់ គាត់មិនបានស្គាល់ខ្លួនឯងទេ ហើយនៅពេលដែលការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់មកដល់ នោះវាយឺតពេលនឹងប្រែចិត្តទៅហើយ។

ដកស្រង់ពី «ការស្គាល់ខ្លួនឯង ជាចម្បងគឺស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

អ្វីដែលពេត្រុសបានស្វះស្វែងរកគឺ ការស្គាល់ខ្លួនឯង និងការឃើញនូវអ្វីៗដែលបានបើកសម្ដែងនៅក្នុងខ្លួនគាត់តាមរយៈការបន្សុទ្ធដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងនៅក្នុងការល្បងលផ្សេងៗដែលព្រះជាម្ចាស់បានប្រទានដល់គាត់។ នៅពេលគាត់បានយល់ពីខ្លួនឯងពិតប្រាកដ ទើបពេត្រុសបានដឹងថា មនុស្សពុករលួយខ្លាំងយ៉ាងណា ពួកគេថោកទាប និងមិនស័ក្តិសមខ្លាំងយ៉ាងណាក្នុងការបម្រើព្រះជាម្ចាស់ ហើយពួកគេមិនសមនឹងរស់នៅចំពោះព្រះភក្ត្រទ្រង់ឡើយ។ បន្ទាប់មក ពេត្រុសបានក្រាបនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។ នៅទីបំផុត គាត់បានគិតថា «ការស្គាល់ព្រះជាម្ចាស់ គឺជារឿងដ៏មានតម្លៃបំផុត! ប្រសិនបើខ្ញុំស្លាប់មុនពេលបានស្គាល់ទ្រង់ វាពិតជាគួរឱ្យអាណិតខ្លួនឯងណាស់។ ខ្ញុំមានអារម្មណ៍ថា ការស្គាល់ព្រះជាម្ចាស់ គឺជារឿងសំខាន់បំផុត និងមានអត្ថន័យបំផុត។ បើមនុស្សមិនស្គាល់ព្រះជាម្ចាស់ទេ នោះពួកគេមិនសមនឹងរស់នៅទេ ហើយក៏គ្មានជីវិតដែរ។ នៅពេលពេត្រុសមានបទពិសោធន៍ឈានដល់ចំនុចនេះ គាត់បានស្គាល់និស្ស័យផ្ទាល់ខ្លួនរបស់គាត់ និងបានយល់ច្បាស់គួរសមអំពីវា»។ ទោះបីជាថា គាត់ប្រហែលជាមិនអាចពន្យល់អំពីវាឱ្យបានច្បាស់លាស់ដូចមនុស្សសព្វថ្ងៃនេះក៏ដោយ តែពេត្រុសពិតជាបានឈានដល់សភាពនេះមែន។ ហេតុដូច្នេះហើយ ការតាមរកជីវិត និងការទទួលភាពឥតខ្ចោះពីព្រះជាម្ចាស់ ត្រូវការការស្គាល់ធម្មជាតិផ្ទាល់ខ្លួនតាមរយៈព្រះសូរសៀងរបស់ព្រះជាម្ចាស់ ក៏ដូចជាការយល់ច្បាស់អំពីធម្មជាតិរបស់ខ្លួន ព្រមទាំងការពិពណ៌នាជាពាក្យពេចន៍បានយ៉ាងត្រឹមត្រូវ ការនិយាយបានច្បាស់ និងងាយយល់ដែរ។ មានតែបែបនេះទេទើបស្គាល់ខ្លួនឯងពិតប្រាកដ ហើយអ្នកនឹងទទួលបានលទ្ធផលដែលព្រះជាម្ចាស់ត្រូវការ។ ប្រសិនបើចំណេះដឹងរបស់អ្នកមិនទាន់ដល់ចំណុចនេះទេ ប៉ុន្តែអ្នកអះអាងថា បានស្គាល់ខ្លួនឯង និងនិយាយថា អ្នកទទួលបានជីវិត តើនោះមិនមែនអ្នកកំពុងតែអួតខ្លួនឯងទេឬ? អ្នកមិនស្គាល់ខ្លួនឯង ហើយអ្នកក៏មិនដឹងថា អ្នកជាអ្វីនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់នោះដែរ មិនថាអ្នកពិតជាត្រូវតាមបទដ្ឋានជាមនុស្សឬអត់ ឬក៏អ្នកនៅមានធាតុសាតាំងនៅក្នុងខ្លួនអ្នកច្រើនយ៉ាងណាក៏ដោយ។ អ្នកនៅតែមិនទាន់ច្បាស់ថា តើអ្នកជាកម្មសិទ្ធិរបស់អ្នកណា ហើយអ្នកមិនស្គាល់ខ្លួនឯងសូម្បីតែបន្តិច ដូច្នេះតើអ្នកអាចមានហេតុផលនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? នៅពេលពេត្រុស កំពុងតាមរកជីវិត គាត់បានផ្ដោតលើការយល់ដឹងអំពីខ្លួនឯង និងបំផ្លាស់បំប្រែនិស្ស័យរបស់គាត់នៅលើដំណើរនៃទុក្ខលំបាករបស់គាត់ ហើយគាត់ព្យាយាមស្គាល់ព្រះជាម្ចាស់ ហើយនៅចុងបញ្ចប់ គាត់បានគិតថា «មនុស្សត្រូវតែស្វះស្វែងយល់អំពីព្រះជាម្ចាស់នៅក្នុងជីវិត ការស្គាល់ទ្រង់ គឺជារឿងសំខាន់បំផុត។ ប្រសិនបើខ្ញុំមិនស្គាល់ព្រះជាម្ចាស់ទេ នោះពេលខ្ញុំស្លាប់ទៅ ខ្ញុំមិនអាចបិទភ្នែកជិតបានទេ។ នៅពេលខ្ញុំស្គាល់ទ្រង់ ប្រសិនបើព្រះជាម្ចាស់ឱ្យខ្ញុំស្លាប់ នោះខ្ញុំនឹងនៅតែមានអារម្មណ៍រីករាយបំផុតក្នុងការស្លាប់ ខ្ញុំនឹងមិនត្អូញត្អែរបន្តិចសោះឡើយ ហើយពេញមួយជីវិតរបស់ខ្ញុំនឹងបានពេញលេញ»។ ពេត្រុសមិនអាចទទួលបានកម្រិតនៃការយល់ដឹងនេះ ឬឈានដល់ចំនុចនេះភ្លាមៗនោះទេ បន្ទាប់ពីគាត់ចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ដំបូងគាត់ត្រូវតែទទួលរងការល្បងលជាច្រើនអស្ចារ្យ។ បទពិសោធន៍របស់គាត់ត្រូវតែឈានដល់ដំណាក់កាលសំខាន់ជាក់លាក់មួយ ហើយគាត់ត្រូវតែយល់ដឹងអំពីខ្លួនឯងឱ្យបានពេញលេញ មុនពេលគាត់អាចដឹងពីតម្លៃនៃការស្គាល់ព្រះជាម្ចាស់។ ដូច្នេះហើយ ផ្លូវដែលពេត្រុសជ្រើសរើស គឺជាផ្លូវក្នុងការទទួលបានជីវិត និងភាពគ្រប់លក្ខណ៍ នេះគឺជាគំនិតដែលគាត់បានផ្ដោតទៅលើជាចម្បងក្នុងការអនុវត្តជាក់លាក់របស់គាត់។

ដកស្រង់ពី «របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលដែលមនុស្សបានបោះជំហាននៅក្នុងផ្លូវឆ្ពោះទៅរកភាពគ្រប់លក្ខណ៍ វាធ្វើឲ្យនិស្ស័យចាស់របស់ពួកគេ អាចផ្លាស់ប្ដូរបាន។ លើសពីនេះទៅទៀត ជីវិតរបស់ពួកគេនៅបន្ដរីកចម្រើន ហើយជាបន្ដបន្ទាប់ ពួកគេក៏ចូលទៅក្នុងសេចក្ដីពិតកាន់តែជ្រៅ។ ពួកគេអាចស្អប់ខ្ពើមលោកិយ និងអស់អ្នកដែលមិនស្វែងរកសេចក្ដីពិត។ ពួកគេស្អប់ខ្លួនឯងជាពិសេស ប៉ុន្ដែលើសពីនេះទៅទៀតនោះ គឺពួកគេស្គាល់ខ្លួនឯងយ៉ាងច្បាស់។ ពួកគេសុខចិត្ដរស់នៅដោយសេចក្ដីពិត និងយកវាធ្វើជាគោលដៅក្នុងការស្វែងរកសេចក្ដីពិត។ ពួកគេមិនមានបំណងរស់នៅក្នុងគំនិតដែលគ្រប់គ្រងដោយខួរក្បាលរបស់ពួកគេទេ ហើយពួកគេមានអារម្មណ៍ថាស្អប់ខ្ពើមចំពោះការរាប់ខ្លួនឯងជាសុចរិតរបស់មនុស្ស ភាពក្រអឺតក្រទម និងអំនួត។ ពួកគេនិយាយដោយស្មារតីរឹងប៉ឹង ដោះស្រាយអ្វីៗដោយវិចារណញ្ញាណ និងប្រកបដោយប្រាជ្ញា និងមានភាពស្មោះត្រង់ ព្រមទាំងស្ដាប់បង្គាប់ព្រះជាម្ចាស់។ ប្រសិនបើពួកគេប្រទះនឹងករណីនៃការវាយផ្ចាល និងការជំនុំជម្រះ ពួកគេមិនត្រឹមតែមិនអសកម្ម ឬខ្សោយឡើយតែថែមទាំងដឹងគុណចំពោះការវាយផ្ចាល និងការជំនុំជម្រះមកពីព្រះជាម្ចាស់ទៀតផង។ ពួកគេជឿថា ពួកគេមិនអាចគ្មាននូវការវាយផ្ចាល និងការជំនុំជម្រះពីព្រះជាម្ចាស់ទេ ព្រោះការនេះអាចជួយការពារពួកគេបាន។ ពួកគេមិនស្វែករកសេចក្ដីជំនឿនៃសន្ដិភាព និងអំណរ ព្រមទាំងការស្វែងរកនូវនំប៉័ង ដើម្បីចម្អែតសេចក្ដី ស្រេកឃ្លានដែរ។ ពួកគេក៏មិនស្វែងរកការសប្បាយផ្នែកសាច់ឈាមដែរ។ នេះជាអ្វីដែលកើតឡើងនៅក្នុងមនុស្សដែលត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍។

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុង អំពីកិច្ចការនៃការយកឈ្នះ (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងជំនឿរបស់មនុស្សលើព្រះជាម្ចាស់ ប្រសិនបើគេមិនហ្មត់ចត់អំពីកិច្ចការនៃជីវិត មិនបន្តស្វែងរកច្រកចូលទៅកាន់សេចក្តីពិត មិនបន្តស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់គេ និងមិនបន្តស្វែងរកចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះគេមិនអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍បានឡើយ។ ប្រសិនបើអ្នកចង់ទទួលបានការប្រោសឲ្យគ្រប់លក្ខណ៍ នោះអ្នកត្រូវតែយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់។ ជាពិសេស អ្នកត្រូវតែយល់អំពីភាពសំខាន់នៃការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ និងហេតុផលដែលកិច្ចការនេះត្រូវអនុវត្តទៅលើមនុស្ស។ តើអ្នកអាចទទួលយកបានដែរឬទេ? ក្នុងអំឡុងពេលនៃការវាយផ្ចាល តើអ្នកអាចទទួលបានបទពិសោធន៍ និងចំណេះដឹង ដូចជាពេត្រុសដែរឬទេ? ប្រសិនបើអ្នកបន្តស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ និងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយប្រសិនបើអ្នកបន្តស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នក នោះអ្នកនឹងមានឱកាសទទួលបានការប្រោសឲ្យគ្រប់លក្ខណ៍ហើយ។

សម្រាប់អស់អ្នកដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ជំហាននៃកិច្ចការត្រូវបានយកឈ្នះនេះ គឺជារឿងមួយដែលមិនអាចចៀសផុតឡើយ ព្រោះមានតែពេលដែលមនុស្សត្រូវបានយកឈ្នះប៉ុណ្ណោះ ទើបគេអាចមានបទពិសោធន៍អំពីកិច្ចការនៃការត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ វានឹងគ្មានប្រយោជន៍ឡើយក្នុងការបំពេញតួនាទីនៃការត្រូវបានយកឈ្នះ ដែលនឹងមិននាំអ្នកឲ្យមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីឲ្យព្រះជាម្ចាស់ប្រើប្រាស់នោះ។ អ្នកនឹងគ្មានវិធីបំពេញតួនាទីរបស់អ្នកនៅក្នុងការផ្សាយដំណឹងល្អបានឡើយ ព្រោះថាអ្នកមិនបន្តស្វែងរកជីវិត និងមិនបន្តស្វែងរកការផ្លាស់ប្ដូរ និងការកែជាថ្មីនៅក្នុងជីវិតរបស់អ្នក ដូច្នេះ អ្នកគ្មានបទពិសោធន៍ដ៏ពិតអំពីជីវិតឡើយ។ ក្នុងអំឡុងពេលនៃកិច្ចការមួយជំហានម្ដងៗនេះ ជាដំបូង អ្នកប្រព្រឹត្ត ដូចជាអ្នកបម្រើ និងដូចជាមនុស្សបន្ទាប់បន្សំប៉ុន្តែ ចុងក្រោយ ប្រសិនបើអ្នកមិនបន្តស្វែងរកឲ្យក្លាយដូចជាពេត្រុសទេ នោះការបន្តស្វែងរករបស់អ្នកនឹងមិនស្របតាមផ្លូវមួយ ដែលប្រោសពេត្រុសឲ្យបានគ្រប់លក្ខណ៍នោះឡើយ ដូច្នេះ ជាលទ្ធផល អ្នកនឹងមិនទទួលបាននូវការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នកនោះឡើយ។ ប្រសិនបើអ្នកជាបុគ្គលម្នាក់ដែលបន្តស្វែងរកការប្រោសឲ្យបានគ្រប់លក្ខណ៍ នោះអ្នកនឹងធ្វើបន្ទាល់ ហើយអ្នកនឹងនិយាយថា៖ «នៅក្នុងមួយជំហានម្ដងៗនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ទូលបង្គំសូមទទួលយកកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយទោះបីជាទូលបង្គំបានរងទុក្ខវេទនាដ៏ធំក៏ដោយ ក៏ទូលបង្គំបានដឹងពីរបៀបដែលព្រះជាម្ចាស់ប្រាសឲ្យមនុស្សបានគ្រប់លក្ខណ៍ ទូលបង្គំបានទទួលនូវកិច្ចការដែលព្រះជាម្ចាស់បានសម្រេច ទូលបង្គំមានចំណេះដឹងអំពីសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ហើយការវាយផ្ចាលរបស់ទ្រង់បានជួយសង្រ្គោះទូលបង្គំវិញទេ។ និស្ស័យដ៏សុចរិតរបស់ទ្រង់បានសណ្ឋិតលើទូលបង្គំ ហើយបាននាំឲ្យទូលបង្គំទទួលបានព្រះពរ និងព្រះគុណ ហើយគឺការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់នេះហើយដែលបានការពារ និងបន្សុទ្ធទូលបង្គំ។ ប្រសិនបើទូលបង្គំមិនត្រូវបានព្រះជាម្ចាស់វាយផ្ចាល និងជំនុំជម្រះទេ ហើយប្រសិនបើព្រះបន្ទូលធ្ងន់ៗរបស់ព្រះជាម្ចាស់មិនបានធ្លាក់មកលើទូលបង្គំទេ នោះទូលបង្គំប្រហែលជាមិនបានស្គាល់ព្រះជាម្ចាស់ ហើយប្រហែលមិនបានទទួលសេចក្តីសង្រ្គោះឡើយ។ នៅថ្ងៃនេះ ទូលបង្គំមើលឃើញថា៖ ក្នុងនាមជាសត្តនិករម្នាក់ មនុស្សមិនគ្រាន់តែរីករាយជាមួយអ្វីៗគ្រប់យ៉ាងដែលព្រះអាទិករបានបង្កើតមកប៉ុណ្ណោះទេ ប៉ុន្តែ អ្វីដែលសំខាន់នោះគឺថា គ្រប់សត្តនិករទាំងអស់គួរតែរីករាយនឹងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងការជំនុំជម្រះដ៏សុចរិតរបស់ទ្រង់ ដោយសារតែនិស្ស័យរបស់ព្រះជាម្ចាស់សក្ដិសមនឹងឲ្យមនុស្សរីករាយជាមួយ។ ក្នុងនាមជាសត្តនិករម្នាក់ដែលត្រូវបានអារក្សសាតាំងធ្វើឲ្យពុករលួយ គេគួរតែរីករាយនឹងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ នៅក្នុងនិស្ស័យដ៏សុចរិតរបស់ទ្រង់ វាមាននូវការវាយផ្ចាល និងការជំនុំជម្រះ ហើយលើសពីនេះទៀត គឺជាសេចក្ដីស្រឡាញ់ដ៏ធំធេង។ ទោះបីជាទូលបង្គំគ្មានសមត្ថភាពទទួលបានសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងពេញលេញនៅថ្ងៃនេះក៏ដោយ ប៉ុន្តែ ទូលបង្គំមានសំណាងដ៏ពិសេសដែលមើលឃើញក្ដីស្រឡាញ់នោះ ហើយទូលបង្គំបានទទួលព្រះពរតាមរយៈការនេះ»។ នេះហើយជាផ្លូវដែលត្រូវដើរ ដោយមនុស្សដែលមានបទពិសោធន៍អំពីការត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ហើយនេះជាចំណេះដឹងដែលគេត្រូវនិយាយ។ មនុស្សបែបនេះ មានលក្ខណៈដូចជាពេត្រុស ព្រោះពួកគេមានបទពិសោធន៍ដូចជាពេត្រុស។ មនុស្សបែបនេះក៏ជាមនុស្សដែលទទួលបានជីវិត ដែលមានសេចក្តីពិតដែរ។ នៅពេលដែលគេមានបទពិសោធន៍រហូតដល់ទីបញ្ចប់ ក្នុងអំឡុងពេលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ នោះពួកគេនឹងប្រាកដជារំដោះខ្លួនបានទាំងស្រុងចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវបានព្រះជាម្ចាស់ទទួលបានមិនខាន។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. អ្វីជាការផ្លាស់ប្ដូរនិស្ស័យ និងអ្វីជាភាពខុសគ្នារវាងការផ្លាស់ប្ដូរនិស្ស័យ និងឥរិយាបថល្អ

បន្ទាប់៖ ១. អ្វីជាការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងប្រភេទនៃការបើកបង្ហាញដែលអ្នកធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់មាន

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ហេតុផលដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានលើកឡើងថាជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

សាសនាដ៏ធំបំផុតចំនួនពីរនៅក្នុងពិភពលោក គឺគ្រីស្ទសាសនា និងកាតូលិក សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយទទួលស្គាល់ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ