៣. អ្វីជាភាពខុសគ្នារវាងជំនឿលើព្រះជាម្ចាស់ និងជំនឿលើសាសនា

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

តើអ្វីទៅជាការជឿលើសាសនា? តើអ្វីទៅជាការជឿលើព្រះជាម្ចាស់? តើមានភាពខុសគ្នាដែរឬទេ? តើលក្ខណៈទូទៅ និងលក្ខណៈពិសេសលេចធ្លោរបស់សាសនាមានអ្វីខ្លះ? តើមនុស្សជាទូទៅឱ្យនិយមន័យការជឿលើសាសនាដូចម្ដេច? ការជឿលើសាសនាមានដូចជា ការផ្លាស់ប្ដូរឥរិយាបថ ហើយការផ្លាស់ប្ដូរឥរិយាបថនេះមានដូចជា ការវាយតប់ជាមួយអ្នកដទៃ ការជេរប្រមាថអ្នកដទៃ ការប្រព្រឹត្តទុច្ចរិត ការកេងប្រវ័ញ្ចលើអ្នកដទៃ ការកេងចំណេញពីអ្នកដទៃ និងការលួចរបស់ទ្រព្យអ្នកដទៃ និងអំពើចោរកម្មជាដើម។ សំខាន់ គឺសំដៅលើការផ្លាស់ប្ដូរខាងឥរិយាបថ។ នៅពេលនរណាម្នាក់ជឿលើសាសនា ពួកគេព្យាយាមប្រព្រឹត្តល្អ ធ្វើជាមនុស្សល្អ។ អ្វីទាំងអស់នេះ គឺជាឥរិយាបថពីខាងក្រៅ។ ចុះចំណែកសាសនាដែលជាបង្អែកខាងផ្លូវចិត្តវិញនោះ? ចុះចំណែកពិភពខាងផ្លូវចិត្តវិញនោះ? មនុស្សម្នាក់មានបង្អែកខាងផ្លូវចិត្តនៅពេលគេមានសេចក្ដីជំនឿ។ ហេតុនេះ ការជឿលើសាសនាអាចកំណត់និយមន័យបានថាជា ការប្រព្រឹត្តល្អ និងការមានបង្អែកខាងផ្លូវចិត្ត គឺគ្មានអ្វីផ្សេងក្រៅពីនេះឡើយ។ នៅពេលវែកញែកឱ្យល្អិតល្អន់ដូចជាថាតើព្រះដែលពួកគេជឿនោះមានពិតប្រាកដដែរឬទេ តើទ្រង់ជាអ្វីឱ្យប្រាកដ និងថាតើទ្រង់ចង់បានអ្វីពីពួកគេ មនុស្សក៏ប្រើការសន្និដ្ឋាន និងការស្រមើស្រមៃរបស់ពួកគេ។ ការជឿដោយមានមូលដ្ឋានបែបនេះ គឺហៅថាការជឿលើសាសនា។ ការជឿលើសាសនាសំខាន់គឺមានន័យថាការស្វែងរកការផ្លាស់ប្ដូរខាងឥរិយាបថ និងការរកបង្អែកផ្លូវចិត្ត ប៉ុន្តែតើវានាំទៅរកការផ្លាស់ប្ដូរណាមួយនៅក្នុងមាគ៌ាជីវិតរបស់បុគ្គលណាម្នាក់ដែរឬទេ? ពុំមានការផ្លាស់ប្ដូរនៅក្នុងមាគ៌ាជីវិត គោលបំណង ឬទិសដៅនៃជីវិតរបស់បុគ្គលណាម្នាក់បន្តិចណាសោះឡើយ ហើយក៏គ្មានការផ្លាស់ប្ដូរមូលដ្ឋានដែលពួកគេរស់នៅនោះដែរ។ ដូច្នេះ តើការជឿលើព្រះជាម្ចាស់គឺជាអ្វី? តើព្រះជាម្ចាស់កំណត់ថាការជឿលើទ្រង់គឺជាអ្វីទៅ ហើយទ្រង់តម្រូវអ្វីខ្លះ? (ការជឿលើអធិបតេយ្យភាពរបស់ទ្រង់)។ វាគឺជាការជឿថាទ្រង់មានពិត និងជាការជឿលើអធិបតេយ្យភាពរបស់ទ្រង់។ នេះគឺជាមូលដ្ឋានគ្រឹះសំខាន់បំផុត។ ចំពោះការជឿរបស់មនុស្សលើទ្រង់ តើព្រះជាម្ចាស់តម្រូវអ្វីខ្លះពីពួកគេ? តើវាពាក់ព័ន្ធនឹងអ្វីខ្លះ? (ការធ្វើជាមនុស្សស្មោះត្រង់ ការមានភាពជាមនុស្សធម្មតា ការស្វែងរកសេចក្ដីពិត ការស្វែងរកការបំផ្លាស់បំប្រែនិស្ស័យ និងការស្វែងរកដើម្បីស្គាល់ព្រះជាម្ចាស់)។ ហើយត្រូវការអ្វីខ្លះពីមនុស្សពាក់ព័ន្ធនឹងពាក្យសម្ដី និងឥរិយាបថរបស់ពួកគេ? ពីសំបកក្រៅ អ្នកត្រូវតម្រូវឱ្យមានសុភាវធម៌ល្អប្រសើរជាមូលដ្ឋាន និងរស់នៅក្នុងភាពជាមនុស្សធម្មតា។ ហើយតើការជឿលើព្រះជាម្ចាស់មាននិយមន័យដូចម្ដេច? ការជឿលើព្រះជាម្ចាស់ គឺជាការស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាគឺជាការមានជីវិត ការរស់នៅ និងការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗស្របទៅតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងមក និងជាការចូលរួមក្នុងគ្រប់សកម្មភាពទាំងអស់ក្នុងភាពជាមនុស្សធម្មតា។ អ្វីដែលចង់និយាយនោះគឺថា ដើម្បីជឿលើព្រះជាម្ចាស់ គឺត្រូវដើរតាមព្រះជាម្ចាស់ ត្រូវធ្វើអ្វីដែលព្រះជាម្ចាស់ចង់ឱ្យធ្វើ និងត្រូវរស់នៅតាមអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យអ្នករស់នៅ។ ដើម្បីជឿលើព្រះជាម្ចាស់ គឺត្រូវដើរតាមផ្លូវរបស់ទ្រង់។ ហើយក្នុងការធ្វើបែបនេះ តើគោលដៅនិងទិសដៅនៃជីវិតរបស់មនុស្សមិនខុសគ្នាទាំងស្រុងពីគោលដៅ និងទិសដៅរបស់មនុស្សដែលជឿលើសាសនាទេឬអី? តើការជឿលើព្រះជាម្ចាស់ពាក់ព័ន្ធនឹងអ្វីខ្លះ? មនុស្សគប្បីរស់នៅក្នុងភាពជាមនុស្សធម្មតា។ ពួកគេគប្បីស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាព្រះជាម្ចាស់ស្នើឱ្យពួកគេធ្វើអ្វីនោះទេ ហើយពួកគេគប្បីអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្វីទាំងអស់នេះសុទ្ធតែពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់មានអ្វីខ្លះ? (សេចក្ដីពិត)។ ការជឿលើព្រះជាម្ចាស់ពាក់ព័ន្ធនឹងសេចក្ដីពិត។ វាគឺជាប្រភព និងជាមាគ៌ាជីវិតដ៏ត្រឹមត្រូវ។ វាពាក់ព័ន្ធនឹងមាគ៌ាដែលមនុស្សដើរនៅក្នុងជីវិត។ តើការជឿលើសាសនាមានពាក់ព័ន្ធនឹងចំណុចទាំងអស់នេះដែរឬទេ? គឺពុំមានពាក់ព័ន្ធនោះទេ។ ដើម្បីជឿលើសាសនា គ្មានបញ្ហាអ្វីនោះទេដោយគ្រាន់តែត្រូវមានឥរិយាបថល្អពីសំបកក្រៅ ចេះហាមចិត្តខ្លួនឯង គោរពច្បាប់ និងមានបង្អែកខាងផ្លូវចិត្តមួយ។ ប្រសិនបើមនុស្សម្នាក់មានឥរិយាបថល្អ និងមានបង្អែក និងជំនួយផ្លូវចិត្ត តើមាគ៌ាជីវិតរបស់ពួកគេផ្លាស់ប្ដូរដែរឬទេ? (អត់ទេ)។ មនុស្សខ្លះនិយាយថា៖ «ការជឿលើសាសនា និងការជឿលើព្រះជាម្ចាស់គឺដូចតែគ្នាទេ»។ ដូច្នេះ តើពួកគេដើរតាមព្រះជាម្ចាស់ដែរឬទេ? ការជឿលើសាសនាគឺគ្រាន់តែជាការស្វែងរកការផ្លាស់ប្ដូរឥរិយាបថប៉ុណ្ណោះ គ្មានអ្វីក្រៅពីការស្វែងរកបង្អែកផ្លូវចិត្ត ហើយវាគ្មានពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ។ ជាលទ្ធផល មិនអាចមានការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សទាំងនេះបានឡើយ។ ពួកគេពុំអាចអនុវត្តសេចក្ដីពិតបាន ឬពុំអាចផ្លាស់ប្ដូរអ្វីជាដុំកំភួនបានឡើយ ហើយពួកគេក៏ពុំមានចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ដែរ។ នៅពេលនរណាម្នាក់ជឿលើសាសនា មិនថាពួកគេមានឥរិយាបថល្អបែបណា មិនថាបង្អែកផ្លូវចិត្តពួកគេរឹងមាំបែបណានោះទេ តើពួកគេដើរតាមព្រះជាម្ចាស់ដែរឬទេ? (អត់ទេ)។ ដូច្នេះ តើពួកគេដើរតាមនរណា? ពួកគេដើរតាមសាតាំង។ ហើយតើអ្វីទៅជាមូលដ្ឋានដែលពួកគេរស់នៅ ស្វែងរក ចង់បាន អនុវត្ត និងពឹងផ្អែកនៅក្នុងជីវិតរបស់ពួកគេ? មូលដ្ឋាននេះ គឺជានិស្ស័យពុករលួយទាំងស្រុងរបស់សាតាំង និងជាសារជាតិរបស់វា។ វិធីដែលពួកគេប្រព្រឹត្តខ្លួន និងធ្វើដាក់អ្នកដទៃ គឺធ្វើតាមហេតុផល និងទស្សនវិជ្ជាសម្រាប់ការរស់នៅរបស់សាតាំង។ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយ គឺជាការកុហក គ្មានសេចក្ដីពិតបន្ដិចឡើយ។ ពួកគេមិនបានសម្រេចការផ្លាស់ប្ដូរសូម្បីបន្តិចសោះឡើយចំពោះនិស្ស័យសាតាំងរបស់ពួកគេ ហើយអ្វីដែលពួកគេដើរតាម គឺនៅតែជាសាតាំងដដែល។ ទស្សនៈវិជ្ជាអំពីជីវិត តម្លៃ វិធីដោះស្រាយបញ្ហា និងគោលការណ៍នៃសកម្មភាពរបស់ពួកគេ គឺសុទ្ធតែជាការសម្ដែងចេញអំពីធម្មជាតិជាសាតាំងរបស់ពួកគេ។ មានការផ្លាស់ប្ដូរតិចតួចប៉ុណ្ណោះចំពោះឥរិយាបថខាងក្រៅរបស់ពួកគេ។ ពុំមានការផ្លាស់ប្រែនៅក្នុងមាគ៌ាជីវិត របៀបដែលពួកគេរស់នៅ ឬទស្សនៈរបស់ពួកគេសូម្បីបន្តិចសោះឡើយ។ ប្រសិនបើអ្នកពិតជាជឿលើព្រះជាម្ចាស់មែន តើមានការផ្លាស់ប្តូរជាក់ស្ដែងអ្វីខ្លះបានកើតឡើងចំពោះខ្លួនអ្នក បន្ទាប់ពីបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ? មូលដ្ឋានគ្រឹះនៃជីវិតរបស់អ្នកជួបនូវការផ្លាស់ប្ដូរ។ តើអ្នករស់នៅដោយពឹងផ្អែកលើមូលដ្ឋានអ្វី? តើមានអ្វីដែលគ្រប់គ្រងលើការបំពេញកិច្ចការ និងការនិយាយស្ដីជារៀងរាល់ថ្ងៃរបស់អ្នក? តើអ្វីគ្រប់យ៉ាងនេះពឹងផ្អែកលើអ្វីខ្លះ? (អ្វីទាំងអស់នេះសុទ្ធតែពឹងផ្អែកលើព្រះបន្ទូល និងសេចក្ដីពិតរបស់ព្រះជាម្ចាស់)។ ឧទាហរណ៍ ប្រហែលជាអ្នកឈប់និយាយកុហកទៀត តើអ្វីទៅជាមូលដ្ឋាននៃការធ្វើបែបនេះ? តើហេតុអ្វីបានជាលែងនិយាយបែបនេះទៀត? (ពីព្រោះព្រះជាម្ចាស់ពុំសព្វព្រះហឫទ័យនឹងការនេះ)។ មានមូលដ្ឋានមួយដែលធ្វើឱ្យអ្នកឈប់និយាយ និងប្រព្រឹត្តបែបនេះទៀត ហើយមូលដ្ឋាននោះគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យចង់បាន និងសេចក្ដីពិត។ ដូច្នេះ តើមនុស្សបែបនេះមានមាគ៌ាជីវិតដូចគ្នាដែរឬទេ? នេះគឺជាខ្លឹមសារសង្ខេប៖ តើអ្វីទៅជាការជឿលើសាសនា? ហើយអ្វីទៅជាការជឿលើព្រះជាម្ចាស់? នៅពេលមនុស្សជឿលើសាសនា ពួកគេដើរតាមសាតាំង។ នៅពេលពួកគេជឿលើព្រះជាម្ចាស់ ពួកគេដើរតាមព្រះជាម្ចាស់។ នោះហើយគឺជាភាពខុសគ្នា។ សព្វថ្ងៃនេះ អ្នកបំពេញកិច្ចការរបស់អ្នកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ តើអ្នកជឿលើសាសនា ឬជឿលើព្រះជាម្ចាស់? តើមានភាពខុសគ្នាអ្វីខ្លះ? តើចំណុចនេះពឹងផ្អែកលើអ្វីខ្លះ? វាពឹងផ្អែកលើមាគ៌ាដែលអ្នកដើរ។ ប្រសិនបើអ្វីដែលអ្នកស្វែងរកគឺជាឥរិយាបថល្អ បង្អែកផ្លូវចិត្ត ការគោរពតាមច្បាប់ និងផែនការដើម្បីទទួលបានប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រសិនបើអ្នកមិនស្វែងរកសេចក្ដីពិតសូម្បីបន្តិចណាសោះ ប៉ុន្តែគ្រាន់តែធ្វើជាមនុស្សម្នាក់ដែលមើលទៅល្អ ហើយគ្មានការផ្លាស់ប្ដូរសារជាតិធម្មជាតិ ឬនិស្ស័យពុករលួយរបស់អ្នកសូម្បីបន្តិចសោះ នោះអ្នកជឿលើសាសនាហើយ។ អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ គឺអាចទទួលបានសេចក្ដីពិតទាំងអស់ដែលព្រះជាម្ចាស់សម្ដែងចេញមក។ ពួកគេអាចឆ្លុះបញ្ចាំង និងអាចស្គាល់ខ្លួនឯងបានដោយសារសេចក្ដីពិតនោះ និងប្រែចិត្តយ៉ាងពិតប្រាកដ ហើយចុងក្រោយ ពួកគេនឹងអាចរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ដាប់បង្គាប់ព្រះជាម្ចាស់ និងថ្វាយបង្គំព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេដែលជាអ្នកជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដ។

ដកស្រង់ពី «ការជឿលើសាសនានឹងមិននាំទៅរកសេចក្ដីសង្គ្រោះឡើយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើការជឿលើព្រះជាម្ចាស់ និងការជឿលើសាសនា និងភាពជាសាសនាខុសគ្នាដូចម្ដេច? មនុស្សគ្រប់គ្នាយល់ថា ការជឿលើសាសនា គឺដោយសារមនុស្សម្នាក់ មានការខ្វះខាតក្នុងជីវភាពរស់នៅ ដោយសារពួកគេអាចមានការលំបាកនៅឯផ្ទះ។ បើពុំដូច្នោះទេ គឺអាចថា ពួកគេចង់ស្វែងរកការរៀនសូត្រ ដើម្បីស្វែងរកការទ្រទ្រង់ខាងវិញ្ញាណ។ ជំនឿលើសាសនាគឺតែងតែគ្មានអ្វីផ្សេងក្រៅពីការធ្វើឲ្យមនុស្សមានមេត្តាធម៌ ជួយអ្នកដទៃ មានចិត្តសប្បុរសចំពោះអ្នកដទៃ ប្រព្រឹត្តអំពើល្អឲ្យបានច្រើនដើម្បីសន្សំកុសល្យ មិនប្រព្រឹត្តឃាតកម្ម ឬដុតបំផ្លាញទ្រព្យសម្បត្តិគេ មិនធ្វើអំពើអាក្រក់ មិនវាយតប់មនុស្ស ឬដាក់បណ្ដាសាពួកគេ មិនលួចឬប្លន់ និងមិនបន្លំ ឬបោកប្រាស់។ នេះគឺជាគោលគំនិតនៃ «ជំនឿលើសាសនា» ដែលមាននៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នា។ តើគោលគំនិតនៃការជឿលើសាសនាមាននៅក្នុងដួងចិត្តរបស់អ្នករាល់គ្នាច្រើនប៉ុនណាសព្វថ្ងៃនេះ? តើអ្នករាល់គ្នាអាចប្រាប់បានទេថាតើការមានគំនិតទាំងអស់នេះ គឺជាជំនឿលើសាសនាមែនទេ? តើរវាងសភាពនៃការមានសេចក្ដីជំនឿ និងសភាពនៃការជឿលើសាសនាមានភាពខុសគ្នាដែរឬទេ? តើជំនឿលើសាសនា និងជំនឿលើព្រះជាម្ចាស់ មានភាពខុសគ្នាដូចម្ដេច? នៅពេលអ្នកចាប់ផ្ដើមជឿលើព្រះជាម្ចាស់ជាលើកដំបូង អ្នកអាចមានអារម្មណ៍ថា ការជឿលើសាសនា និងការជឿលើព្រះជាម្ចាស់ គឺជារឿងដូចគ្នា។ ប៉ុន្តែសព្វថ្ងៃនេះ បន្ទាប់ពីបានជឿលើព្រះជាម្ចាស់ជាងប្រាំឆ្នាំមកនេះ តើអ្នកគិតថា ការមានសេចក្ដីជំនឿគឺត្រឹមតែជាអ្វីទៅ? តើមានភាពខុសគ្នាពីជំនឿលើសាសនាដែរឬទេ? ជំនឿលើសាសនាមានន័យថាការគោរពតាមពិធីជាក់លាក់ខ្លះៗដើម្បីនាំមកនូវសេចក្ដីសុខ និងភាពសុខស្រួលខាងវិញ្ញាណរបស់មនុស្សម្នាក់។ វាមិនពាក់ព័ន្ធនឹងសំណួរថាតើផ្លូវអ្វីដែលមនុស្សដើរ មធ្យោបាយណាដែលមនុស្សរស់នៅ ឬថាតើពួកគេរស់នៅដោយរបៀបណានោះទេ។ ដែលនេះចង់បានន័យថា គ្មានការផ្លាស់ប្ដូរនៅក្នុងដួងចិត្តរបស់អ្នក ក្នុងពិភពខាងក្នុងរបស់អ្នកឡើយ។ អ្នកនៅតែជាអ្នកដដែល ហើយធម្មជាតិនិងសារជាតិរបស់អ្នកនៅដូចមុនដដែល។ អ្នកមិនទាន់បានទទួលយកសេចក្ដីពិតដែលមកអំពីព្រះជាម្ចាស់ និងបានធ្វើវាឲ្យក្លាយជាជីវិតរបស់អ្នកនោះទេ ប៉ុន្តែគ្រាន់តែបានប្រព្រឹត្តអំពើល្អខ្លះៗ និងបានអនុវត្តតាមពិធីនិងក្បួនខ្នាតមួយចំនួនប៉ុណ្ណោះ។ អ្នកគ្រាន់តែបានចូលរួមក្នុងសកម្មភាពមួយចំនួនពាក់ព័ន្ធនឹងជំនឿលើសាសនា គឺគ្រាន់តែប៉ុណ្ណោះឯង គ្មានអ្វីទៀតនោះទេ។ ដូច្នេះ តើជំនឿលើព្រះជាម្ចាស់សំដៅលើអ្វី? វាមានន័យថាការផ្លាស់ប្ដូររបៀបដែលអ្នករស់នៅក្នុងលោកិយនេះ វាមានន័យថា មានការផ្លាស់ប្ដូរនៅក្នុងគុណតម្លៃនៃការរស់នៅរបស់អ្នក និងគោលដៅនៅក្នុងជីវិតរបស់អ្នករួចហើយ។ ដើមឡើយ អ្នកបានរស់នៅដើម្បីធ្វើរឿងដូចជា ការគោរពដូនតារបស់អ្នក ការធ្វើខ្លួនឲ្យលេចធ្លោពីហ្វូងមនុស្ស ការមានជីវិតដែលល្អប្រសើរ និងការខិតខំដើម្បីកិត្តិយសនិងភាពមានបាន។ សព្វថ្ងៃនេះ អ្នកបានលះបង់ចំណុចអស់ទាំងនេះចោលហើយ។ អ្នកលែងដើរតាមសាតាំងទៀតហើយ ប៉ុន្តែអ្នកចង់លះបង់វាចោល ចង់លះបង់និន្នាការអាក្រក់នេះចោល។ អ្នកកំពុងដើរតាមព្រះជាម្ចាស់ អ្វីដែលអ្នកទទួលយក គឺជាសេចក្ដីពិត ហើយផ្លូវដែលអ្នកដើរ គឺជាផ្លូវនៃការស្វែងរកសេចក្ដីពិត។ ទិសដៅនៃជីវិតរបស់អ្នក បានផ្លាស់ប្ដូរទាំងស្រុង។ វាគឺជាការដោះស្រាយជីវិតខុសប្លែកគ្នា ការមានផ្លូវនៃជីវិតខុសគ្នា ការដើរតាមព្រះអាទិករ ការទទួលយកនិងការចុះចូលនឹងព្រះរាជ្យនិងការរៀបចំរបស់ព្រះអាទិករ ការទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះអាទិករ និងចុងក្រោយ ជាការក្លាយជាសត្តនិករដ៏ពិតប្រាកដមួយ។ តើនេះមិនមែនជាការផ្លាស់ប្ដូរផ្លូវនៃជីវិតរបស់អ្នកទេឬ? វាគឺផ្ទុយគ្នាទាំងស្រុងអំពីការស្វែងរកផ្លូវនៃជីវិត និងការជំរុញចិត្តនិងបំណងរបស់អ្នកពីមុនមក នៅពីក្រោយគ្រប់កិច្ចការដែលអ្នកធ្វើ។ កិច្ចការនោះខុសគ្នាទាំងស្រុង សូម្បីប្រហាក់ប្រហែលក៏អត់ដែរ។

ដកស្រង់ពី «តើមនុស្សពឹងផ្អែកលើអ្វីឲ្យប្រាកដដើម្បីរស់នៅ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

វិធីងាយស្រួលបំផុតដើម្បីពិពណ៌នាអំពីការជឿលើព្រះជាម្ចាស់ គឺការទុកចិត្តថា ព្រះជាម្ចាស់មានពិត ហើយផ្អែកតាមមូលដ្ឋាននេះ ការដើរតាមទ្រង់ ការស្ដាប់បង្គាប់ទ្រង់ ការទទួលយកការត្រួតត្រា ការចាត់ចែង និងការរៀបចំរបស់ទ្រង់ ការស្ដាប់ព្រះបន្ទូលរបស់ទ្រង់ ការរស់នៅទៅតាមព្រះបន្ទូលរបស់ទ្រង់ ការធ្វើអ្វីៗទៅតាមព្រះបន្ទូលរបស់ទ្រង់ ការធ្វើជាសត្តនិករដ៏ពិតប្រាកដ និងការកោតខ្លាចដល់ទ្រង់ និងការគេចចេញពីសេចក្ដីអាក្រក់ គឺការធ្វើបែបនេះហើយទើបជាការជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដ។ នេះហើយគឺជាអត្ថន័យនៃការដើរតាមព្រះជាម្ចាស់។ អ្នកនិយាយថាអ្នកដើរតាមព្រះជាម្ចាស់ ប៉ុន្តែក្នុងចិត្តរបស់អ្នក អ្នកមិនបានទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នកមិនបានទទួលយកការត្រួតត្រា ការចាត់ចែង និងការរៀបចំរបស់ទ្រង់ឡើយ។ ប្រសិនបើអ្នកតែងតែមានសញ្ញាណអំពីអ្វីដែលព្រះជាម្ចាស់ធ្វើ ហើយអ្នកតែងតែយល់ខុសពីអ្វីដែលទ្រង់ធ្វើ ហើយរអ៊ូរទាំអំពីរឿងនេះ ប្រសិនបើអ្នកតែងតែខកចិត្ត ហើយអ្នកតែងតែវាស់ស្ទង់ និងនិយាយពីអ្វីដែលទ្រង់ធ្វើដោយប្រើសញ្ញាណនិងការស្រមើស្រមៃរបស់អ្នកខ្លួនឯង ប្រសិនបើអ្នកតែងតែមានការយល់ដឹងផ្ទាល់ខ្លួន នោះវានឹងបង្កបញ្ហាមិនខាន។ អ្នកនឹងមិនអាចដកពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់បានទេ ហើយអ្នកគ្មានផ្លូវដើម្បីដើរតាមទ្រង់ដោយពិតប្រាកដបានឡើយ។ បែបនេះមិនមែនជាការជឿលើព្រះជាម្ចាស់ទេ។

តើការជឿលើព្រះជាម្ចាស់ ជាអ្វីឱ្យប្រាកដទៅ? តើការជឿលើសាសនាដូចគ្នានឹងការជឿលើព្រះជាម្ចាស់ដែរឬទេ? នៅពេលមនុស្សជឿលើសាសនា ពួកគេដើរតាមសាតាំង។ មានតែពេលដែលពួកគេជឿលើព្រះជាម្ចាស់ប៉ុណ្ណោះដែលពួកគេដើរតាមព្រះជាម្ចាស់ដោយពិតប្រាកដ ហើយមានតែអស់អ្នកណាដែលដើរតាមព្រះគ្រីស្ទដោយពិតប្រាកដប៉ុណ្ណោះ ដែលជឿលើព្រះជាម្ចាស់។ តើមនុស្សម្នាក់ដែលគ្មានថ្ងៃនឹងទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាជីវិតរបស់ពួកគេផងនោះ ជាមនុស្សដែលជឿលើព្រះជាម្ចាស់ដែរឬទេ? មិនថាពួកគេបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំប៉ុនណានោះទេ វាគ្មានប្រយោជន៍អ្វីទេ។ មនុស្សម្នាក់ដែលតែងតែចូលរួមក្នុងពិធីសាសនាតាមសេចក្ដីជំនឿរបស់ពួកគេ ប៉ុន្តែមិនអនុវត្តតាមសេចក្ដីពិត គឺមិនមែនជាអ្នកជឿលើព្រះជាម្ចាស់ឡើយ ហើយព្រះជាម្ចាស់ក៏ពុំទទួលស្គាល់ពួកគេដែរ។ តើព្រះជាម្ចាស់ទទួលស្គាល់អ្នកដោយផ្អែកលើមូលដ្ឋានអ្វីខ្លះ? ការដែលទ្រង់ទទួលស្គាល់អ្នក គឺផ្អែកលើថាតើអ្នកបានអនុវត្តគ្រប់កិច្ចការទាំងអស់ទៅតាមសេចក្ដីតម្រូវរបស់ទ្រង់ដែរឬទេ។ ការទទួលស្គាល់របស់ទ្រង់អាចវាស់វែងបានស្របតាមព្រះបន្ទូលរបស់ទ្រង់ មិនផ្អែកលើថាតើមានការផ្លាស់ប្ដូរឥរិយាបថខាងក្រៅរបស់អ្នកច្រើនប៉ុនណា ឬអ្នកចំណាយពេលវេលាច្រើនប៉ុនណាសម្រាប់ទ្រង់នោះទេ ប៉ុន្តែគឺស្ថិតនៅលើមាគ៌ាដែលអ្នកដើរ និងថាតើអ្នកស្វែងរកសេចក្ដីពិតឬអត់។ មានមនុស្សជាច្រើនដែលនិយាយថាពួកគេជឿលើព្រះជាម្ចាស់ និងបានពោលសរសើរតម្កើងព្រះជាម្ចាស់ ប៉ុន្តែនៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេពុំចូលចិត្តព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងមកឡើយ ហើយពួកគេក៏មិនបានចាប់អារម្មណ៍នឹងសេចក្ដីពិតដែរ។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេតែងជឿជានិច្ចថា ប្រសិនបើពួកគេរស់នៅតាមទស្សនវិជ្ជារបស់សាតាំង និងគោលលទ្ធិផ្សេងៗនៅពិភពខាងក្រៅ នោះពួកគេនឹងក្លាយជាមនុស្សធម្មតា ហើយអាចការពារខ្លួនពួកគេបាន ហើយមានតែការរស់នៅបែបនេះប៉ុណ្ណោះដែលនឹងផ្ដល់តម្លៃដល់ជីវិតរបស់ពួកគេនៅក្នុងលោកិយនេះ។ តើនេះគឺជាមនុស្សដែលជឿលើព្រះជាម្ចាស់ និងដើរតាមទ្រង់មែនទេ? ពាក្យទំនៀមរបស់បុគ្គលល្បីៗអស្ចារ្យទាំងអស់នេះ និយាយមកប្រកបដោយទស្សនវិជ្ជា ហើយអាចបោកប្រាស់មនុស្សបាន។ ប្រសិនបើអ្នកចាត់ទុកពាក្យសម្ដីទាំងនោះជាសេចក្ដីពិត ហើយគោរពតាមវាជាគោលការណ៍គ្រឹះ ចំណែកឯព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាព្រះបន្ទូលងាយៗបំផុតរបស់ព្រះជាម្ចាស់ ដែលឱ្យអ្នកធ្វើជាមនុស្សសុចរិត ឱ្យអ្នកប្រកាន់ភាពស្មោះត្រង់ចំពោះខ្លួនឯង ចំណាយពេលត្រឹមត្រូវ និងបំពេញភារកិច្ចជាសត្តនិករ ហើយឱ្យអ្នកប្រកាន់តាមឱ្យបានខ្ជាប់ខ្ជួន អ្នកបែរជាមិនអាចធ្វើវាបានទៅវិញ ហើយអ្នកពុំចាត់ទុកព្រះបន្ទូលទាំងនេះជាសេចក្ដីពិតឡើយ ដូច្នេះ អ្នកមិនមែនជាអ្នកដើរតាមព្រះជាម្ចាស់ទេ។ អ្នកអាចនិយាយថា អ្នកបានអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ប៉ុន្តែចុះបើព្រះជាម្ចាស់ចុចសួរអ្នកអំពីសេចក្ដីពិតថា៖ «តើអ្នកបានអនុវត្តអ្វីខ្លះ? តើនរណានិយាយពាក្យទាំងនោះដែលអ្នកអនុវត្តតាម? តើមូលដ្ឋានជាគោលការណ៍អ្វីដែលអ្នកគោរពតាម?» ប្រសិនបើមូលដ្ឋាននោះ មិនមែនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះវាគឺជាពាក្យសម្ដីរបស់សាតាំងហើយ។ អ្វីដែលអ្នករស់នៅតាម គឺជាពាក្យសម្ដីរបស់សាតាំង ក៏ប៉ុន្តែអ្នកនៅតែនិយាយថា អ្នកអនុវត្តតាមសេចក្ដីពិត និងគាប់ព្រះហឫទ័យព្រះជាម្ចាស់ដដែល តើនេះមិនមែនជាការប្រមាថចំពោះព្រះជាម្ចាស់ទេឬអី? ព្រះជាម្ចាស់មានបន្ទូលថា មនុស្សគប្បីស្មោះត្រង់ ប៉ុន្តែនៅមានមនុស្សដែលមិនបានគិតថាការធ្វើជាមនុស្សស្មោះត្រង់នោះមានអ្វីខ្លះ តើពួកគេគប្បីអនុវត្តភាពស្មោះត្រង់នោះដូចម្តេច ឬថាតើរឿងរ៉ាវណាខ្លះដែលពួកគេសម្ដែងចេញ និងបើកសម្ដែងឱ្យឃើញ មិនមែនជាភាពស្មោះត្រង់ និងថាតើរឿងណាជារឿងស្មោះត្រង់។ ពួកគេពុំបានសញ្ជឹងគិតអំពីខ្លឹមសារនៃសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែរកសៀវភៅរបស់អ្នកមិនជឿមកអាន ហើយនៅពេលអានសៀវភៅនោះ ពួកគេនិយាយថា៖ «សម្ដីទាំងនេះពិតជាល្អមែន ល្អជាងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត។ 'មនុស្សគ្មានល្បិចកល តែងតែឈ្នះ'។ តើនេះមិនដូចជាអ្វីដែលព្រះជាម្ចាស់មានបន្ទូលទេឬអី? នេះក៏ជាសេចក្ដីពិតផងដែរ!» ដូច្នេះ ពួកគេក៏ធ្វើតាមពាក្យទាំងអស់នេះ។ តើអ្វីដែលពួកគេសម្ដែងចេញនៅពេលពួកគេធ្វើតាមពាក្យទាំងអស់នេះ? តើពួកគេអាចសម្ដែងចេញពីធាតុពិតនៃសេចក្ដីពិតបានដែរទេ? តើមានមនុស្សបែបនេះច្រើនដែរឬទេ? ពួកគេទទួលបានចំណេះដឹងតិចតួច អានសៀវភៅពីរបីក្បាល និងមានការយល់ដឹងខ្លះៗ ហើយពួកគេឮសុភាសិតល្បីៗ ឬពាក្យទំនៀមពេញនិយម ហើយចាត់ទុកវាជាសេចក្ដីពិត។ ពួកគេធ្វើតាមពាក្យសម្ដីទាំងអស់នេះ ហើយយកវាទៅប្រើក្នុងភារកិច្ច និងក្នុងជីវិតរបស់ពួកគេនៅក្នុងការជឿលើព្រះជាម្ចាស ហើយថែមទាំងគិតថាការធ្វើបែបនេះគាប់ព្រះហឫទ័យរបស់ទ្រង់ទៀតផង។ តើនេះមិនមែនជាការបំភាន់ភ្នែកទេឬអី? តើនេះមិនមែនជាឧបាយកលទេឬអី? វាគឺជាការប្រមាថ! មនុស្សមានចំណុចនេះច្រើនណាស់។ ពួកគេធ្វើតាមគោលលទ្ធិដែលស្ដាប់ទៅល្អ ដូចជាត្រឹមត្រូវ ហាក់ដូចជាគោលលទ្ធិទាំងនោះគឺជាសេចក្ដីពិតដែរ។ ពួកគេទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយឡែក និងពុំបានយកចិត្តទុកដាក់ចំពោះព្រះបន្ទូលទាំងនោះឡើយ មិនថាពួកគេបានអានព្រះបន្ទូលទាំងនោះប៉ុន្មានដងនោះទេ ពួកគេពុំបានដាក់វាទៅក្នុងចិត្ត ឬចាត់ទុកវាជាសេចក្ដីពិតឡើយ។ តើមនុស្សដែលធ្វើបែបនេះ ជាមនុស្សដែលជឿលើព្រះជាម្ចាស់មែនទេ? តើពួកគេដើរតាមព្រះជាម្ចាស់ដែរឬទេ? មនុស្សបែបនេះជឿលើសាសនា។ ពួកគេដើរតាមសាតាំង! នៅក្នុងចិត្តរបស់ពួកគេ ពួកគេគិតថាមានទស្សនវិជ្ជានៅក្នុងពាក្យដែលសាតាំងនិយាយ គឺពាក្យសម្ដីទាំងនេះមានខ្លឹមសារស៊ីជម្រៅ ពាក្យសម្ដីនោះជាបទគម្ពីរ ជាពាក្យទំនៀមប្រកបដោយគតិបណ្ឌិត ហើយមិនថាពួកគេត្រូវលះបង់អ្វីចោលនោះទេ ក៏ពួកគេមិនបោះបង់ពាក្យសម្ដីទាំងអស់នេះចោលដែរ។ ចំពោះពួកគេ ការបោះបង់ចោលពាក្យសម្ដីទាំងនេះ គឺដូចជាការបាត់បង់អាយុជីវិតរបស់ពួកគេដែរ ឬដូចជាខ្វេះយកបេះដូងរបស់ពួកគេចេញក្រៅអ៊ីចឹង។ តើមនុស្សបែបនេះជាមនុស្សជំពូកណា? នេះគឺជាមនុស្សដែលដើរតាមសាតាំង។

ដកស្រង់ពី «ការជឿលើសាសនានឹងមិននាំទៅរកសេចក្ដីសង្គ្រោះឡើយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រសិនបើនរណាម្នាក់ជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនយកចិត្តទុកដាក់លើព្រះបន្ទូលរបស់ទ្រង់ មិនទទួលស្គាល់សេចក្ដីពិត ឬមិនចុះចូលនឹងការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់ ប្រសិនបើពួកគេគ្រាន់តែបង្ហាញពីឥរិយាបថល្អ ប៉ុន្តែមិនអាចលះបង់ចោលសាច់ឈាម និងមិនលះបង់មោទនភាព ឬផលប្រយោជន៍របស់ពួកគេបានទេ បើទោះបីជាពួកគេបានបំពេញភារៈកិច្ចរបស់ពួកគេក្ដី ប្រសិនបើពួកគេនៅតែរស់នៅតាមនិស្ស័យជាសាតាំងរបស់ពួកគេដដែល ហើយពួកគេមិនបានលះបង់ចោលនូវទស្សនវិជ្ជា និងមធ្យោបាយដែលមានវត្តមានរបស់សាតាំងនោះ ហើយពុំបានផ្លាស់ប្ដូរវា ដូច្នេះតើពួកគេអាចជឿលើព្រះជាម្ចាស់បានដោយរបៀបណា? នោះហើយគឺជាការជឿលើសាសនា។ មនុស្សបែបនេះលះបង់របស់អ្វីៗ និងលះបង់ខ្លួនដោយរាក់កំភែលតែប៉ុណ្ណោះ ប៉ុន្តែមាគ៌ាដែលពួកគេដើរ និងប្រភព និងសន្ទុះចិត្តនៃអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ មិនបានពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ ពួកគេបន្តធ្វើទៅតាមការស្រមើស្រមៃ បំណងចិត្ត និងការសន្និដ្ឋានផ្ទាល់របស់ពួកគេ ហើយទស្សនវិជ្ជា និងនិស្ស័យជាសាតាំង នៅតែជាមូលដ្ឋាននៃអត្ថិភាព និងការប្រព្រឹត្តរបស់ពួកគេដដែល។ ក្នុងករណីដែលពួកគេពុំបានយល់ពីសេចក្ដីពិត ពួកគេពុំស្វែងរកនោះទេ។ ក្នុងករណីដែលពួកគេបានយល់ពីសេចក្ដីពិត ពួកគេពុំអនុវត្តវាឡើយ ពុំបានសរសើរតម្កើងព្រះជាម្ចាស់ថាអស្ចារ្យ ឬចាត់ទុកសេចក្ដីពិតជារតនសម្បត្តិឡើយ។ បើទោះបីជាពួកគេមានឈ្មោះជាអ្នកដើរតាមព្រះជាម្ចាស់ក្ដី ក៏វាគ្រាន់តែជាឈ្មោះតែប៉ុណ្ណោះ។ សារជាតិនៃទង្វើរបស់ពួកគេ គឺគ្មានអ្វីផ្សេងក្រៅពីការសម្ដែងចេញនូវនិស្ស័យពុករលួយរបស់ពួកគេឡើយ។ ពុំមានទីសម្គាល់ណាដែលបញ្ជាក់ថា ចេតនា និងបំណងរបស់ពួកគេ គឺដើម្បីអនុវត្តសេចក្ដីពិត និងប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សដែលគិតពីផលប្រយោជន៍របស់ខ្លួនច្រើនជាងអ្វីផ្សេងទៀត អ្នកដែលបំពេញចំណង់ និងបំណងរបស់ខ្លួនមុនអ្វីផ្សេងទៀត តើមនុស្សទាំងនេះជាអ្នកដើរតាមព្រះជាម្ចាស់មែនទេ? (មិនមែនទេ)។ ហើយតើមនុស្សដែលមិនដើរតាមព្រះជាម្ចាស់អាចនាំឱ្យមានការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេដែរឬទេ? (អត់ទេ)។ ហើយប្រសិនបើពួកគេមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបានទេ តើពួកគេមិនគួរឱ្យអាណិតទេឬអី? ... នៅពេលពួកគេគ្មានបញ្ហាអ្វី នៅពេលដែលអ្វីៗប្រព្រឹត្តទៅដោយរលូនចំពោះពួកគេ មនុស្សភាគច្រើនមានអារម្មណ៍ថា ព្រះជាម្ចាស់មានគ្រប់ព្រះចេស្តា និងសុចរិត និងគួរឱ្យស្រឡាញ់។ នៅពេលព្រះជាម្ចាស់ល្បងលពួកគេ ដោះស្រាយជាមួយពួកគេ វាយផ្ចាលពួកគេ លត់ដំពួកគេ នៅពេលទ្រង់ឱ្យពួកគេទម្លាក់ចោលនូវផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ឱ្យគេបែរខ្នងដាក់ខាងសាច់ឈាម និងអនុវត្តតាមសេចក្ដីពិត នៅពេលព្រះជាម្ចាស់បំពេញកិច្ចការលើពួកគេ ហើយចាត់ចែង និងគ្រប់គ្រងលើវាសនា និងជីវិតរបស់ពួកគេ ពួកគេបែរជាបះបោរ ហើយបង្កើតការទាស់ទែងរវាងពួកគេជាមួយនឹងព្រះជាម្ចាស់។ ពួកគេបង្កជម្លោះ និងបង្កើតឱ្យមានភាពខុសគ្នារវាងពួកគេ និងព្រះជាម្ចាស់។ នៅក្នុងពេលបែបនេះ នៅក្នុងចិត្តរបស់ពួកគេ ព្រះជាម្ចាស់មិនគួរឱ្យស្រឡាញ់បន្តិចណាសោះ។ ទ្រង់លែងមានគ្រប់ព្រះចេស្ដាទៀតហើយ ត្បិតអ្វីដែលទ្រង់ធ្វើ ពុំត្រូវតាមការចង់បានរបស់ពួកគេ។ ព្រះជាម្ចាស់ធ្វើឱ្យពួកគេក្រៀមក្រំ។ ទ្រង់ធ្វើឱ្យពួកគេពិបាកចិត្ត។ ទ្រង់នាំការឈឺចាប់ និងទុក្ខសោកមកឱ្យពួកគេ។ ទ្រង់ធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ។ ហេតុនេះហើយ ពួកគេពុំចុះចូលនឹងព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញពួកគេបះបោរទាស់នឹងទ្រង់ និងគេចចេញពីទ្រង់។ តើពួកគេកំពុងអនុវត្តសេចក្ដីពិតដោយធ្វើបែបនេះមែនទេ? តើពួកគេកំពុងដើរតាមផ្លូវរបស់ព្រះជាម្ចាស់មែនទេ? តើពួកគេដើរតាមព្រះជាម្ចាស់ដែរឬទេ? អត់ទេ។ ដូច្នេះ មិនថាអ្នកមានសញ្ញាណ និងការស្រមើស្រមៃច្រើនប៉ុនណាអំពីកិច្ចការរបស់ព្រះជាម្ចាស់នោះទេ ហើយមិនថាកាលពីមុនអ្នកបានធ្វើបែបណាតាមបំណងផ្ទាល់ខ្លួនរបស់អ្នក និងបានបះបោរប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងណានោះទេ ប្រសិនបើអ្នកពិតជាស្វែងរកសេចក្ដីពិត និងទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទទួលយកការលួសកាត់ និងការដោះស្រាយតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើគ្រប់កិច្ចការដែលទ្រង់ចាត់ចែង អ្នកអាចដើរតាមវិធីរបស់ព្រះជាម្ចាស់ ស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្វែងយល់ពីបំណងហឫទ័យរបស់ទ្រង់ អនុវត្តទៅតាមព្រះបន្ទូល និងបំណងហឫទ័យរបស់ទ្រង់ អាចស្វែងរកចុះចូល និងអាចទម្លាក់ចុះនូវឆន្ទៈ បំណងចិត្ត ការគិតពិចារណា ការជំរុញចិត្ត និងការទទឹងទាស់ផ្ទាល់ខ្លួនរបស់អ្នកចំពោះព្រះជាម្ចាស់ទៅម្ខាងបាន មានតែពេលនោះទេដែលអ្នកកំពុងដើរតាមព្រះជាម្ចាស់។ អ្នកនិយាយថា អ្នកដើរតាមព្រះជាម្ចាស់ ប៉ុន្តែគ្រប់យ៉ាងដែលអ្នកធ្វើ អ្នកធ្វើតាមបំណងផ្ទាល់ខ្លួនរបស់អ្នក។ នៅក្នុងគ្រប់យ៉ាងដែលអ្នកធ្វើ អ្នកមានបំណងផ្ទាល់ខ្លួន មានផែនការផ្ទាល់របស់អ្នក។ អ្នកពុំបានទុកឱ្យព្រះជាម្ចាស់ជាអ្នកសម្រេចនោះទេ។ ដូច្នេះ តើព្រះជាម្ចាស់នៅតែជាព្រះជាម្ចាស់របស់អ្នកដែរឬទេ? ដូច្នេះ ប្រសិនបើព្រះជាម្ចាស់ មិនមែនជាព្រះជាម្ចាស់របស់អ្នកទេ នៅពេលដែលអ្នកនិយាយថាអ្នកដើរតាមព្រះជាម្ចាស់ តើនេះមិនមែនជាពាក្យឥតខ្លឹមសារទេឬអី? តើពាក្យសម្ដីបែបនេះមិនមែនជាការប៉ុនប៉ងដើម្បីបោកបញ្ឆោតគេទេឬអី? អ្នកនិយាយថាអ្នកដើរតាមព្រះជាម្ចាស់ ប៉ុន្តែរាល់ទង្វើ និងឥរិយាបថទាំងអស់របស់អ្នក ទស្សនៈរបស់អ្នកចំពោះជីវិត គុណតម្លៃរបស់អ្នក និងអាកប្បកិរិយា ព្រមទាំងគោលការណ៍ដែលអ្នកយកមកប្រើ និងដោះស្រាយបញ្ហាសុទ្ធតែមកអំពីសាតាំង អ្នកដោះស្រាយបញ្ហាទាំងអស់នេះទៅតាមគោលការណ៍ និងហេតុផលរបស់សាតាំងទាំងស្រុង។ ដូច្នេះ តើអ្នកតើដើរតាមព្រះជាម្ចាស់ដែរឬទេ?

ដកស្រង់ពី «ការជឿលើសាសនានឹងមិននាំទៅរកសេចក្ដីសង្គ្រោះឡើយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅក្នុងការជឿលើព្រះជាម្ចាស់ ប្រសិនបើមនុស្សរាប់សេចក្ដីពិតថាជាសំណុំច្បាប់មួយដើម្បីប្រកាន់ខ្ជាប់នោះ នោះតើជំនឿរបស់ពួកគេនឹងមិនមុខជាក្លាយទៅជាត្រឹមតែពិធីសាសនាទេឬ? ហើយ តើអ្វីគឺជាភាពខុសគ្នារវាងពិធីសាសនាបែបនេះ ជាមួយនឹងជំនឿគ្រីស្ទបរិស័ទ? មនុស្សទាំងនេះ អាចមានភាពជ្រៅជ្រះ និងរីកច្រើនជាង ក្នុងវិធីដែលពួកគេនិយាយ ប៉ុន្តែប្រសិនបើសេចក្ដីជំនឿរបស់ពួកគេគ្រាន់តែជាច្បាប់មួយសំណុំ និងជាប្រភេទមួយនៃពិធី តើនោះមិនមានន័យថា វាបានក្លាយជាជំនឿគ្រីស្ទបរិស័ទឬ? (ត្រូវហើយ វាក្លាយជាជំនឿគ្រីស្ទបរិស័ទ)។ មានភាពខុសគ្នារវាងការបង្រៀនចាស់ និងការបង្រៀនថ្មី ប៉ុន្តែប្រសិនបើការបង្រៀននោះ មិនមានអ្វីក្រៅពីទ្រឹស្ដីមួយប្រភេទឡើយ ហើយវាគ្រាន់តែក្លាយជាទម្រង់នៃពិធី ឬច្បាប់សម្រាប់មនុស្ស ហើយជាងនេះទៅទៀត ប្រសិនបើមនុស្សមិនអាចទទួលបានសេចក្ដីពិតពីវា និងមិនអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតទេ នោះតើសេចក្ដីជំនឿរបស់ពួកគេមិនក្លាយដូចជំនឿដែលដូចនឹងជំនឿគ្រីស្ទបរិស័ទទេឬ? នៅក្នុងសារជាតិ តើនេះមិនមែនជាជំនឿគ្រីស្ទបរិស័ទទេឬ? (ពិតមែនហើយ)។ ដូច្នេះ នៅក្នុងអាកប្បកិរិយារបស់អ្នករាល់គ្នា និងនៅពេលដែលអ្នករាល់គ្នាបំពេញភារកិច្ចរបស់អ្នក តើនៅក្នុងរឿងមួយណាដែលអ្នកមានទស្សនៈ និងសភាពដែលដូច ឬស្រដៀងទៅនឹងទស្សនៈ និងសភាពរបស់អ្នកជឿក្នុងជំនឿគ្រីស្ទបរិស័ទឬទេ? (ការប្រកាន់ខ្ជាប់ច្បាប់ និងការបំពាក់ខ្លួនដោយអ្វីដែលចែងមក និងគោលលទ្ធិ)។ (ការផ្ដោតការយកចិត្តទុកដាក់លើការបង្ហាញនៃភាពជាវិញ្ញាណ និងការបង្ហាញអាកប្បកិរិយាល្អ ព្រមទាំងមានចិត្តល្អ និងចេះបន្ទាបខ្លួន)។ អ្នកចង់បង្ហាញចេញមកខាងក្រៅនូវអាកប្បកិរិយាល្អ ការប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើខ្លួនជាប្រភេទនៃការបង្ហាញចេញបែបវិញ្ញាណ ហើយអ្នកធ្វើរឿងមួយចំនួន ដែលត្រូវបានបញ្ជាក់យ៉ាងជាក់លាក់ នៅក្នុងសញ្ញាណ និងការគិតស្រមៃរបស់មនុស្ស ដោយការធ្វើពុតជាមានគុណធម៌។ អ្នកឈរនៅលើវេទិកាដ៏ខ្ពស់ ហើយបង្រៀនអំពីអ្វីដែលបានចែងមក និងគោលលទ្ធិ ដោយបង្រៀនមនុស្សឱ្យធ្វើទង្វើល្អ មានគុណធម៌ និងយល់សេចក្ដីពិត។ អ្នកបង្រៀនគោលលទ្ធិខាងវិញ្ញាណ ដោយនិយាយអំពីអ្វីៗខាងវិញ្ញាណដែលត្រឹមត្រូវ។ អ្នកសម្ញែងឫកថាអ្នកពេញដោយវិញ្ញាណ ហើយបញ្ចេញភាពពេញដោយវិញ្ញាណដ៏សើរៗនៅក្នុងអ្វីៗដែលអ្នកនិយាយ និងធ្វើ ប៉ុន្តែនៅក្នុងការអនុវត្ត និងនៅក្នុងការបំពេញភារកិច្ចរបស់អ្នក នោះអ្នកមិនដែលស្វែងរកសេចក្ដីពិតឡើយ។ នៅពេលដែលអ្នកជួបប្រទះបញ្ហា អ្នកធ្វើសកម្មភាពទាំងអស់ ដោយផ្អែកលើបំណងរបស់មនុស្សទាំងស្រុង ដោយបោះចោលព្រះជាម្ចាស់ទៅម្ខាង។ អ្នកមិនដែលធ្វើសកម្មភាព ដោយផ្អែកលើសេចក្ដីពិតគោលការណ៍សេចក្ដីពិតឡើយ ហើយអ្នកក៏មិនមានយោបល់ណាមួយ សូម្បីតែអំពីសេចក្ដីពិត បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬបទដ្ឋានដែលទ្រង់តម្រូវពីមនុស្ស។ អ្នកមិនដែលយកចិត្តទុកដាក់លើបញ្ហាទាំងនេះ ឬសូម្បីតែឱ្យខ្លួនឯងបារម្ភអំពីបញ្ហាទាំងនេះ។ តើសកម្មភាពខាងក្រៅបែបនេះ និងសភាពខាងក្នុងរបស់មនុស្ស មានន័យថា សេចក្ដីជំនឿប្រភេទនេះ មានការកោតខ្លាចព្រះជាម្ចាស់ និងការចៀសចេញពីការអាក្រក់ទេ? ប្រសិនបើគ្មានទំនាក់ទំនងរវាងសេចក្ដីជំនឿរបស់មនុស្ស និងការស្វែងរកសេចក្ដីពិតទេ នោះតើពួកគេជឿព្រះជាម្ចាស់ ឬមិនជឿ? មិនថាមនុស្សដែលគ្មានទំនាក់ទំនងជាមួយនឹងការស្វែងរកសេចក្ដីពិតអាចជឿលើទ្រង់ប៉ុន្មានឆ្នាំឡើយ តើពួកគេអាចកោតខ្លាចព្រះជាម្ចាស់យ៉ាងប្រាកដ ឬចៀសចេញពីសេចក្ដីអាក្រក់បានឬអត់? (ពួកគេមិនអាចទេ)។ ដូច្នេះ តើអ្វីជាអាកប្បកិរិយាខាងក្រៅរបស់មនុស្សបែបនេះ? តើផ្លូវប្រភេទណា ដែលពួកគេអាចដើរ? (គឺផ្លូវនៃពួកផារិស៊ី)។ តើពួកគេចំណាយថ្ងៃរបស់ពួកគេបំពាក់ខ្លួនឯងដោយអ្វី? តើវាមិនមែនបំពាក់ដោយអ្វីដែលបានចែង និងគោលលទ្ធិទេឬ? តើពួកគេមិនចំណាយថ្ងៃរបស់ពួកគេប្រដាប់ខ្លួន និងបំពាក់ខ្លួនដោយអ្វីដេលបានចែង និងគោលលទ្ធិ ដើម្បីធ្វើឱ្យខ្លួនកាន់តែដូចពួកផារិស៊ី ឱ្យកាន់តែមានលក្ខណៈខាងវិញ្ញាណ និងឱ្យកាន់តែដូចមនុស្សដែលត្រូវបម្រើព្រះជាម្ចាស់ទេឬ? ចុះអ្វីជាធម្មជាតិនៃទង្វើទាំងអស់នេះ? តើវាកំពុងតែថ្វាយបង្គំព្រះជាម្ចាស់ឬ? តើវាជាសេចក្ដីជំនឿដ៏ពិតនៅក្នុងទ្រង់ឬ? (ទេ វាមិនមែនទេ) ដូច្នេះ តើពួកគេកំពុងធ្វើអ្វី? ពួកគេកំពុងតែបោកបញ្ឆោតព្រះជាម្ចាស់។ ពួកគេគ្រាន់តែធ្វើទៅតាមជំហាននៃដំណើរការ និងចូលពាក់ព័ន្ធនឹងពិធីសាសនាប៉ុណ្ណោះ។ ពួកគេកំពុងតែគ្រវីទង់នៃសេចក្ដីជំនឿ និងកំពុងធ្វើពិធីសាសនា ដោយមានបំណងបោកបញ្ឆោតព្រះជាម្ចាស់ ដើម្បីសម្រេចគោលដៅរបស់ពួកគេក្នុងការទទួលបានព្រះពរ។ មនុស្សទាំងនេះមិនថ្វាយបង្គំព្រះជាម្ចាស់ទាល់តែសោះ។ នៅទីបញ្ចប់ តើមនុស្សមួយក្រុមនេះនឹងមិនបញ្ចប់ដូចទៅនឹងអ្នកនៅក្នុងក្រុមជំនុំ ដែលត្រូវបម្រើព្រះជាម្ចាស់ និងដែលត្រូវជឿ ព្រមទាំងដើរតាមព្រះជាម្ចាស់ឬ?

ដកស្រង់ពី «មានតែតាមរយៈការរស់នៅចំពោះព្រះភ័ក្រព្រះជាម្ចាស់យ៉ាងជាប់លាប់ប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចដើរលើមាគ៌ាទៅកាន់សេចក្ដីសង្គ្រោះបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រសិនបើផ្លូវដែលអ្នករាល់គ្នាដើរតាម គឺដូចគ្នានឹងផ្លូវដែលមនុស្សជឿលើសាសនាដើរតាមដែរ នោះធ្វើឲ្យអ្នករាល់គ្នាក្លាយជាអ្នកជឿលើសាសនាគ្រីស្ទមិនខាន។ អ្នកមិនបានជឿលើព្រះជាម្ចាស់ឡើយ និងមិនបានដកពិសោធន៍ក្នុងកិច្ចការរបស់ទ្រង់ទេ។ អ្នកខ្លះដែលមិនទាន់ជឿលើព្រះជាម្ចាស់ជាយូរមកហើយនោះ កោតសរសើរដល់អស់អ្នកដែលបានជឿរួច ដែលសម្ដីរបស់ពួកគេសមហេតុផល។ ពួកគេឃើញមនុស្សបែបនេះអង្គុយនៅទីនោះ និងអាចនិយាយពីរបីម៉ោងបានដោយងាយស្រួល។ ពួកគេចាប់ផ្ដើមរៀនសូត្រពីពួកគេ នូវពាក្យពេចន៍និងឃ្លាប្រយោគខាងវិញ្ញាណ ក៏ដូចជារបៀបដែលមនុស្សម្នាក់នោះនិយាយនិងធ្វើកាយវិការផងដែរ។ បន្ទាប់មក ពួកគេតាំងចិត្តទន្ទេញពាក្យពេចន៍ខាងវិញ្ញាណមួយចំនួន ហើយជាលទ្ធផល ក៏បន្តទន្ទេញវារហូតដល់ថ្ងៃណាមួយដែលសេចក្ដីជំនឿរបស់ពួកគេបានច្រើនចាស់វស្សា ល្មមឲ្យពួកគេអង្គុយ និងអធិប្បាយបានមិនចេះចប់ ដោយប៉ិនប្រសប់ និងវែងអន្លាយ។ ប៉ុន្តែបើនរណាម្នាក់ស្ដាប់ដោយយកចិត្តទុកដាក់ សម្ដីនោះគ្មានន័យខ្លឹមសារអ្វីនោះទេ សុទ្ធតែជាពាក្យឥតបានការ គ្រាន់តែពាក្យសម្ដីនិងគោលលទ្ធិតែប៉ុណ្ណោះ។ ហើយច្បាស់ណាស់ សម្ដីទាំងនោះ គឺជាការបោកប្រាស់ខាងសាសនា ដែលបោកប្រាស់ទាំងខ្លួនពួកគេផ្ទាល់ និងអ្នកដទៃផងដែរ។ ពិតជារឿងគួរឲ្យសង្វេគណាស់! អ្នករាល់គ្នាមិនត្រូវដើរតាមផ្លូវនេះទេ នៅពេលណាដែលបានដើរហើយ នោះនឹងបង្កការវិនាស ហើយមិនងាយត្រឡប់ក្រោយវិញទេ។ ដើម្បីឲ្យតម្លៃលើរឿងទាំងនេះ ដើម្បីយកវាជាជីវិតរបស់ខ្លួន និងប្រើវាដើម្បីវាស់ស្ទង់ខ្លួនឯងធៀបជាមួយនរណាម្នាក់នៅកន្លែងដែលខ្លួនទៅដល់ ដើម្បីមាននូវនិស្ស័យហួសពីនិស្ស័យពុករលួយបែបសាតាំង ទ្រឹស្ដីផ្នែកវិញ្ញាណមួយចំនួន និងធាតុនៃសេចក្ដីពុតត្បុត ដែលមនុស្សបែបនេះមិនគ្រាន់តែអាក្រក់ទេ ប៉ុន្តែគឺអាក្រក់ដល់ឆ្អឹងតែម្ដង គួរឲ្យស្អប់ខ្ពើម និងគ្មានការខ្មាសអៀនអ្វីទេ ហើយមនុស្សដទៃមើលទៅពួកគេមិនចូលភ្នែកឡើយ។ ហេតុនេះ និកាយរបស់អស់អ្នកដែលធ្លាប់បានដើរតាមព្រះអម្ចាស់យេស៊ូវ គឺបច្ចុប្បន្ន ត្រូវបានគេហៅថា សាសនាគ្រីស្ទ។ វាគឺជានិកាយមួយ ហើយចំពោះសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ពួកគេគ្មានអ្វីក្រៅពីគោរពតាមភាពផ្លូវការដោយតឹងរឹងនោះទេ។ និស្ស័យជីវិតរបស់ពួកគេ គ្មានផ្លាស់ប្ដូរអ្វីបន្តិចសោះ ហើយពួកគេមិនមែនជាមនុស្សដែលស្វែងរកសេចក្ដីពិតទេ។ ការស្វែងរករបស់ពួកគេ មិនមែនជាសេចក្ដីពិត ជាផ្លូវ និងជាជីវិតដែលមកអំពីព្រះជាម្ចាស់ទេ តែផ្ទុយទៅវិញ ពួកគេស្វែងរកដើម្បីបានក្លាយជាពួកផារិស៊ី ហើយទទឹងទាស់នឹងព្រះជាម្ចាស់។ ក្រុមមនុស្សទាំងនេះ គឺជាក្រុមដែលគេហៅថា សាសនាគ្រីស្ទ។ តើក្រុមរបស់ពួកគេត្រូវគេហៅថា «សាសនាគ្រីស្ទ» ដោយរបៀបណា? វាកើតឡើងដោយសារពួកគេអះអាងទាំងខុសថា គេជាពួកបរិសុទ្ធ មានលក្ខណៈខាងវិញ្ញាណ និងមានសណ្ដានចិត្តល្អ និងជាអ្នកដើរតាមព្រះជាម្ចាស់ដ៏ពិតប្រាកដ ក៏ប៉ុន្តែពួកគេបដិសេធរាល់សេចក្ដីពិតទាំងអស់ ហើយពួកគេបដិសេធភាពពិតនៃអ្វីដែលល្អៗដែលមកអំពីព្រះជាម្ចាស់។ ពួកគេបានប្រើព្រះបន្ទូលដែលព្រះជាម្ចាស់ធ្លាប់បានថ្លែងកាលពីមុន ដើម្បីបិទបាំងខ្លួនពួកគេ ក្លែងបន្លំខ្លួនពួកគេ ហើយចុងក្រោយ ពួកគេប្រើព្រះបន្ទូលទាំងនោះជាទុន ដើម្បីបោកប្រាស់មនុស្សនៅគ្រប់ទីកន្លែង ដើម្បីបានអាហារ និងគ្រឿងផឹកស៊ី។ ពួកគេបន្លំខ្លួនជាអ្នកជឿលើព្រះជាម្ចាស់ ហើយក្រអឺតក្រទម និងឆបោកអ្នកដទៃ។ ពួកគេប្រកួតនិងប្រជែងជាមួយអ្នកដទៃ។ ចំពោះពួកគេ អំពើទាំងនេះ គឺជាសិរីល្អ និងជាទុន។ ពួកគេក៏ចង់បានព្រះពរ និងរង្វាន់ពីព្រះជាម្ចាស់តាមរយៈការបោកបញ្ឆោតនេះផងដែរ។ នេះគឺជាផ្លូវដែលពួកគេដើរ។ ដោយសារតែពួកគេដើរតាមផ្លូវបែបនេះហើយ បានជាក្រុមរបស់ពួកគេចុងក្រោយទៅ ត្រូវគេហៅថា សាសនាគ្រីស្ទ។ ក្រឡេកមើលមកពេលបច្ចុប្បន្ននេះ តើឈ្មោះថា «សាសនាគ្រីស្ទ» នេះ ល្អឬអាក្រក់? វាគឺជាការដាក់ឈ្មោះមួយដ៏អាម៉ាស់ ហើយគ្មានអ្វីដែលជាសិរីល្អ ឬវិសេសវិសាលអំពីឈ្មោះនេះទេ។

ដកស្រង់ពី «មានតែអស់អ្នកដែលអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ដែលជាអ្នកកោតខ្លាចព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខាង​ដើម៖ ២. អត្ថន័យនៃការជឿលើព្រះជាម្ចាស់ពិតប្រាកដ

បន្ទាប់៖ ៤. របៀបដែលមនុស្សគួរតែអនុវត្តសេចក្ដីជំនឿរបស់ពួកគេ ដើម្បីរួចផុតពីកម្លាំងរបស់សាតាំង និងត្រូវបានសង្គ្រោះ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ប្រភពដើម និងការបង្កើតពួកជំនុំនៃព្រះដ៏មានគ្រប់ចេស្ដា

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានសន្យានឹងអ្នក ដែលដើរតាមទ្រង់ថា «ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ហេតុផលដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានលើកឡើងថាជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

សាសនាដ៏ធំបំផុតចំនួនពីរនៅក្នុងពិភពលោក គឺគ្រីស្ទសាសនា និងកាតូលិក សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយទទួលស្គាល់ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ