២. អ្វីជាបុគ្គលបោកបញ្ឆោត និងវិធីដែលពួកគេបើកបង្ហាញ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅពេលដែលមនុស្សរស់នៅក្នុងនិស្ស័យជាសាតាំងដ៏ពុករលួយរបស់ពួកគេ នោះមិនថាអ្វីដែលពួកគេកំពុងធ្វើឡើយ ពួកគេនឹងដំណើរការសកម្មភាព រៀបចំខ្លួន ហើយចេញដំណើរទៅរកកន្លែងបោកបញ្ឆោតដ៏បោកប្រាស់។ ពួកគេនឹងប្រើប្រាស់ការបោកបញ្ឆោតក្នុងអ្វីៗទាំងអស់ ដោយជឿថា គ្មានអ្វីនៅក្រោមការអនុវត្តការបោកបញ្ឆោត និងការជជីកសួរអំពីគម្រោងល្បិចកលនោះទេ។ មានមនុស្សដែលប្រើប្រាស់ការបោកបញ្ឆោត សូម្បីតែនៅពេលដែលពួកគេធ្វើអ្វីមួយ ដែលសាមញ្ញដូចជាការទិញទំនិញក៏ដោយ។ ឧទាហរណ៍ បុគ្គលនេះទិញស្បែកជើងដ៏ទាន់សម័យមួយគូ។ គាត់គិតថា «ប្រសិនបើបងប្អូនប្រុសស្រីឃើញខ្ញុំពាក់ស្បែកជើងនេះ ប្រាកដណាស់ ពួកគេនឹងនិយាយថា ខ្ញុំមិនចំណាយលុយទៅលើរបស់មានប្រយោជន៍ទេ ដូច្នេះ ខ្ញុំនឹងមិនពាក់ស្បែកជើងទាំងនេះនៅមុខពួកគេទេ។ ខ្ញុំនឹងរង់ចាំពាក់ពួកវា នៅពេលដែលពួកយើងមិនមានការជួបជុំគ្នា ហើយខ្ញុំនឹងរង់ចាំរហូតដល់ពួកវាហួសសម័យ និងមើលទៅពួកវាថាគ្មានតម្លៃអ្វីឡើយ មុនពេលដែលខ្ញុំពាក់ពួកវា»។ មិនថាអ្នកធ្វើចំពោះរឿងនេះបែបណានោះទេ តែអ្នកសម្លឹងមើលវា តើអ្នកមិនមែនកំពុងតែអនុវត្តការបោកបញ្ឆោតដោយគំនិតគន់គូររបស់អ្នកទេឬ? អ្នករស់នៅក្នុងការបោកបញ្ឆោតរួចហើយ អ្នកបានត្រៀមធ្វើសកម្មភាពតាមវិធីនេះរួចហើយ។ ដូច្នេះ ហេតុអ្វីបានជាអ្នកអនុវត្តការបោកបញ្ឆោត? តើអ្នកកំពុងតែត្រូវបានគ្រប់គ្រងដោយបំណង និងការជំរុញទឹកចិត្តផ្ទាល់ខ្លួនរបស់អ្នកមែនទេ? ហើយតើបំណងរបស់អ្នកទាំងអស់នេះមានសុពលភាពទេ? តើអ្វីជាសារជាតិរបស់ពួកវា? វាគឺជានិស្ស័យជាសាតាំងរបស់អ្នក ដែលកំពុងតែគ្រប់គ្រងអ្នក មិនអ៊ីចឹងទេឬ? អ្នកបង្កើតមធ្យោបាយ ហើយអនុវត្តការបោកបញ្ឆោត ដើម្បីសម្រេចបំណងរបស់អ្នក តើមិនមែនដូច្នោះទេឬ? អ្នកធ្វើសកម្មភាពមួយប្រភេទនៅខាងមុខមនុស្ស ហើយធ្វើសកម្មភាពមួយប្រភេទទៀតនៅខាងក្រោយខ្នងពួកគេ។ អ្នកកំពុងតែមានសិល្បៈ ដោយកំពុងលេងទាំងសងខាង។ អាកប្បកិរិយាប្រភេទនេះ គឺជាការអនុវត្តការបោកបញ្ឆោត។ តើអ្នករាល់គ្នានិយាយដូចម្ដេចចំពោះបញ្ហានេះ៖ មនុស្សមានល្បិចគឺជាមនុស្សភ្លីភ្លើ មែនទេ? ហេតុអ្វីបានជានៅពេលដែលមនុស្សមួយចំនួនត្រូវបានស្នើឱ្យវិភាគខ្លួនឯង ពួកគេមានអារម្មណ៍ធុញទ្រាន់? វាដោយសារតែល្បិចដ៏ឆ្លាតវៃតិចតួចរបស់ពួកគេ ដែលហាក់ដូចជាភ្លីភ្លើ ឥតទំនង និងថោកទាប ទើបពួកគេអាម៉ាស់មិនហ៊ានបង្ហាញអ្នកដទៃ ពួកវាគឺជាទង្វើមិនស្មោះត្រង់របស់មនុស្សថោកទាប។ កិច្ចការរបស់មនុស្សបោកបញ្ឆោត មិនដែលត្រូវបានបង្ហាញជាចំហសម្រាប់ឱ្យមនុស្សគ្រប់គ្នាឃើញឡើយ។ ហេតុអ្វីបានជាបែបនេះ? ដោយសារតែ គ្រាន់តែពួកគេរៀបនឹងបើកចំហខ្លួនឯង នោះពួកគេដឹងភ្លាមថា៖ «យ៉ាងម៉េចបានជាខ្ញុំភ្លីភ្លើខ្លាំងម៉្លេះ ទៅធ្វើរឿងបែបនេះ? យ៉ាងម៉េចបានជាខ្ញុំគួរឱ្យស្អប់ខ្ពើមខ្លាំងម្ល៉េះ?» សូម្បីតែពួកគេ ក៏មានអារម្មណ៍ស្អប់ខ្លួនឯងដែរ។ ប៉ុន្តែនៅពេលដែលពួកគេកំពុងធ្វើវា ពួកគេមិនអាចជួយខ្លួនឯងបានទេ ពួកគេតែងតែចង់ប្រព្រឹត្តតាមវិធីនោះ។ ដោយសារតែពួកគេមានកលល្បិចពីធម្មជាតិ ហើយអ្វីក៏ដោយដែលពួកគេធ្វើ នោះពួកគេបើកបង្ហាញធម្មជាតិនៃល្បិចកលរបស់ពួកគេ គឺជាបញ្ហានៃដំណើរ។ សូម្បីតែនៅក្នុងបញ្ហាដ៏តូច ក៏ពួកគេនឹងបើកសម្ដែងពីធម្មជាតិនៃល្បិចកលរបស់ពួកគេដែរ។ ពួកគេមិនអាចទប់ខ្លួនឯងនៅក្នុងរឿងណាមួយបានទេ។ នេះគឺជាកែងជើងអាឈីលរបស់ពួកគេ។ ... អស់អ្នកណាដែលបោកបញ្ឆោត មិនអាចជួយអ្វីបានក្រៅពីបើកសម្ដែងអំពីល្បិចកលរបស់ពួកគេនោះទេ ហើយជាងនេះទៅទៀត ពួកគេធ្វើបែបនេះគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ នេះមិនមែនជាអ្វីដែលពួកគេត្រូវសិក្សា ឬដែលតម្រូវឱ្យអ្នកដទៃបង្រៀននោះទេ។ នៅក្នុងបញ្ហាដ៏សាមញ្ញមួយ ជាបញ្ហាមួយដែលមិនចង់បានការភូតកុហក ឬភាពវៀចវេរ នោះពួកគេនៅតែប្រើផ្លូវវៀចវេរ ហើយប្រើប្រាស់ការភូតកុហកដើម្បីបន្លំមនុស្ស។

ដកស្រង់ពី «ការអនុវត្តដ៏សំខាន់បំផុតនៃភាពជាបុគ្គលស្មោះត្រង់ម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

លក្ខណៈចម្បងរបស់មនុស្សបោកប្រាស់គឺថា ពួកគេមិនដែលបង្ហាញមុខនៅពេលដែលមានការប្រកបគ្នាជាមួយអ្នកដទៃទេ។ ពួកគេលាក់ខ្លួនយ៉ាងជ្រៅ។ បន្ថែមពីនេះ គ្មាននរណាម្នាក់អាចគិតឃើញថាអ្វីដែលពួកគេកំពុងតែនិយាយ ពិតឬក្លែងក្លាយនោះទេ។ ជាងនេះទៅទៀត ពួកគេមានជំនាញយ៉ាងពិសេសក្នុងការធ្វើពុត និងការដោះសារ។ ពួកគេធ្វើពុតជាមនុស្សម្នាក់ដែលល្អ មនុស្សម្នាក់ដែលប្រកបដោយគុណធម៌ មនុស្សម្នាក់ដែលគ្មានឧបាយកល មនុស្សម្នាក់ដែលអ្នកដទៃស្រឡាញ់ និងគោរព។ តាមរយៈការប្រាស្រ័យជាមួយពួកគេ អ្នកនឹងមិនដែលស្គាល់ពីអ្វីដែលពួកគេកំពុងគិតនៅខាងក្នុងនោះទេ។ ពួកគេមិនប្រាប់នរណាម្នាក់អំពីទស្សនៈយោបល់ ឬអាកប្បកិរិយារបស់ពួកគេចំពោះអ្វីៗយ៉ាងពិតប្រាកដនោះទេ ហើយសូម្បីតែអ្នកដែលជិតស្និទ្ធបំផុតជាមួយពួកគេក៏មិនដឹងដែរ។ ពួកគេមិនបើកចិត្តរបស់គេនោះទេ។ ពួកគេមិនឲ្យអ្វីទៅអ្នកដទៃនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងធ្វើពុតជាមានភាពជាមនុស្ស មានភាពជាវិញ្ញាណដ៏ខ្ពង់ខ្ពស់ និងធ្វើពុតជាដេញតាមសេចក្ដីពិត។ គ្មាននរណាម្នាក់គិតថាពួកគេមិនមែនអញ្ចឹងនោះឡើយ។

ដកស្រង់ពី «ពួកគេមិនជឿពីវត្តមានរបស់ព្រះជាម្ចាស់ ហើយបដិសេធសារជាតិរបស់ព្រះគ្រីស្ទ (I)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ប្រសិនបើអ្នកមានគំនិតបោកប្រាស់គេ នោះអ្នកនឹងមានការប្រុងប្រយ័ត្នខ្លួន ហើយមានការសង្ស័យចំពោះមនុស្សគ្រប់គ្នា និងគ្រប់បញ្ហា ហេតុនេះហើយ សេចក្ដីជំនឿរបស់អ្នកចំពោះយើងនឹងកើតឡើងពីមូលដ្ឋានគ្រឹះនៃការសង្ស័យ។ យើងមិនអាចទទួលស្គាល់សេចក្ដីជំនឿបែបនេះបានទេ។ ដោយសារគ្មានសេចក្ដីជំនឿពិតប្រាកដ នោះអ្នកនឹងកាន់តែមិនមានក្តីស្រឡាញ់ពិតប្រាកដ។ ហើយប្រសិនបើអ្នកអាចមានមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ និងទាយពីព្រះម្ចាស់តាមតែអំពើចិត្តរបស់អ្នក នោះអ្នកគឺជាជនបោកប្រាស់ខ្លាំងជាងគេបំផុត មិនចាំបាច់បកស្រាយអ្វីទេ។ អ្នកទាយថា ព្រះជាម្ចាស់អាចដូចជាមនុស្សបែបនេះថា៖ មានអំពើបាបដែលមិនអាចលើកលែងឲ្យបាន មានចរិតថោកទាប គ្មានភាពយុត្តិធម៌ និងហេតុផល គ្មានញាណដឹងពីសេចក្ដីយុត្តិធម៌ តែងតែមានកលល្បិចកាចសាហាវ ជាមនុស្សលាក់ពុត និងខូច សព្វហប្ញទ័យនឹងអំពើអាក្រក់ និងអំពើខ្មៅងងឹត ជាដើម ។ល។ តើហេតុផលដែលមនុស្សមានគំនិតបែបនេះមិនមែនដោយសារតែពួកគេមិនបានយល់ដឹងអ្វីទាល់តែសោះពីព្រះជាម្ចាស់ឬ? សេចក្ដីជំនឿបែបនេះ គឺគ្មានអ្វីក្រៅពីអំពើបាបនោះទេ! មានមនុស្សខ្លះទៀតថែមទាំងជឿថា អ្នកដែលអាចផ្គាប់ចិត្តយើងបាន គឺជាអ្នកដែលចេះបញ្ជោរ និងចេះលត់ក្រាប ហើយថាអ្នកដែលមិនមានជំនាញបែបនេះនឹងមិនត្រូវបានស្វាគមន៍មកកាន់ដំណាក់របស់ព្រះជាម្ចាស់នោះទេ ហើយក៏នឹងបាត់បង់កន្លែងរបស់ខ្លួននៅទីនោះដែរ។ តើនេះជាចំណេះដឹងតែមួយគត់ ដែលអ្នករាល់គ្នាទទួលបានក្នុងរយៈពេលច្រើនឆ្នាំមកនេះឬ? តើនេះជាអ្វីដែលអ្នករាល់គ្នាបានទទួលឬ? ហើយការយល់ខុសរបស់អ្នករាល់គ្នាចំពោះយើងមិនបានឈប់ត្រឹងហ្នឹងនោះទេ ព្រោះថា អាក្រក់ជាងនេះទៀតនោះ គឺអ្នករាល់គ្នាបានប្រមាថព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងនិយាយអាក្រក់ពីស្ថានសួគ៌។ ដូច្នេះហើយបានជាយើងនិយាយថា សេចក្ដីជំនឿរបស់អ្នករាល់គ្នាបែបនេះ បានត្រឹមតែធ្វើឲ្យអ្នករាល់គ្នាឃ្លាតកាន់តែឆ្ងាយពីយើង និងកាន់តែប្រឆាំងនឹងយើងខ្លាំងថែមទៀតប៉ុណ្ណោះ។

ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សម្នាក់ប្រហែលជាមិនដែលបើកចំហ និងប្រាស្រ័យទាក់ទងនូវអ្វីដែលពួកគេគិត ជាមួយអ្នកដទៃឡើយ។ ហើយគ្រប់អ្វីដែលពួកគេធ្វើ ពួកគេមិនដែលពិគ្រោះជាមួយអ្នកដទៃទេ ដោយពួកគេធ្វើទៅតាមគំនិតរបស់ខ្លួនវិញ ដោយហាក់ដូចជាពួកគេប្រុងប្រយ័ត្នខ្លួនឯងពីអ្នកដទៃគ្រប់ជំហាន។ ពួកគេដាក់កំហិតខ្លួនឯងយ៉ាងតឹងរ៉ឹងតាមដែលអាចធ្វើទៅបាន។ តើនេះមិនមែនជាមនុស្សមានល្បិចកល្បទេឬ? ឧទាហរណ៍៖ ពួកគេមានគំនិតមួយ ដែលពួកគេមានអារម្មណ៍ថាជាគំនិតប្រសើរ ហើយគិតថា «សម្រាប់ឥឡូវនេះ ខ្ញុំនឹងរក្សាទុកវាដោយខ្លួនឯង។ ប្រសិនបើខ្ញុំចែករំលែកវា អ្នករាល់គ្នាអាចប្រើវា ហើយលួចគំនិតរបស់ខ្ញុំ។ ខ្ញុំនឹងមិនឲ្យអ្នកដទៃប្រសើរជាងនោះទេ» ឬប្រសិនបើមានអ្វីមួយដែលពួកគេមិនយល់ច្បាស់ ពួកគេនឹងគិតថា៖ «ខ្ញុំនឹងមិននិយាយអ្វីទេឥឡូវនេះ។ តើមានអ្វីកើតឡើងប្រសិនបើខ្ញុំនិយាយ ហើយមាននរណាម្នាក់និយាយអ្វីដែលប្រសើរជាងខ្ញុំ អ៊ីចឹងខ្ញុំមិនដូចជាមនុស្សល្ងីល្ងើទេឬ? គ្រប់គ្នានឹងឃើញតាមរយៈការដែលខ្ញុំនិយាយ ហើយមើលឃើញភាពកំសោយរបស់ខ្ញុំចំពោះការនេះ។ ខ្ញុំមិនគួរនិយាយអ្វីទាំងអស់»។ ដូច្នេះមិនថាជាទស្សនៈ ឬហេតុផលអ្វីក៏ដោយ មិនថាជាកត្តាជម្រុញអ្វីក៏ដោយ ក៏ពួកគេខ្លាចមនុស្សគ្រប់គ្នានឹងឃើញនូវភាពកំសោយពួកគេដែរ។ ពួកគេតែងតែចូលទៅកាន់គ្នាគេ និងធ្វើកាតព្វកិច្ចផ្ទាល់ខ្លួនគេ ធ្វើរឿងរ៉ាវ និងព្រឹត្តិការណ៍នានា ដោយប្រើទស្សនៈ និងឥរិយាបថបែបនេះ។ តើនេះជានិស្ស័យបែបណាទៅ? ជានិស្ស័យវៀចវេរ បោកបញ្ឆោត និងអាក្រក់។ បើមើលពីខាងក្រៅ ពួកគេហាក់ដូចជានិយាយអ្វីគ្រប់យ៉ាងទៅកាន់អ្នកដទៃ ដែលពួកគេជឿថាពួកគេអាចធ្វើបាន ប៉ុន្តែនៅខាងក្នុងចិត្តវិញ ពួកគេមិនហ៊ានធ្វើទេ។ ពួកគេមិនដែលនិយាយអ្វីដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់ពួកគេទេ គឺមិននិយាយទៅកាន់នរណាម្នាក់តែម្ដង មិនសូម្បីតែនិយាយទៅកាន់ឪពុកម្តាយរបស់ពួកគេទៀតផង។ ពួកគេមិននិយាយរឿងទាំងនេះនោះឡើយ។ នេះហើយ ជាបញ្ហា!

ដកស្រង់ពី «មានតែតាមរយៈការអនុវត្តនូវសេចក្តីពិតប៉ុណ្ណោះ ទើបអាចធ្វើឲ្យមនុស្សមានភាពជាមនុស្សធម្មតាបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សមួយចំនួន មិនប្រាប់សេចក្ដីពិតទៅនរណាម្នាក់ឡើយ។ ពេលខ្លះពួកគេមិនសូម្បីតែស្គាល់ខ្លួនឯងផង ថាអ្វីដែលពួកគេកំពុងនិយាយ ពិត ឬក្លែងក្លាយ។ ពួកគេបំភាន់ខ្លួនឯង។ នៅពេលដែលពួកគេនិយាយជាមួយអ្នកដទៃ ពួកគេតែងតែគិត ហើយចិត្តរបស់ពួកគេតែងតែពុះកញ្រ្ជោលជាមួយអ្វី ដែលជាលទ្ធផលនៃការនិយាយអ្វីមួយ។ មុនពេលដែលពួកគេនិយាយអ្វីមួយ ពួកគេវាយតម្លៃ ហើយប៉ាន់ប្រមាណអំពីអ្វីដែលការនិយាយតាមវិធីមួយអាចនឹងសម្រេចបាន និងអ្វីដែលការនិយាយតាមវិធីផ្សេងទៀតអាចនឹងសម្រេចបាន ហើយអ្វីដែលនឹងធ្វើឱ្យអ្នកដទៃភាន់ច្រឡំ និងមិនឱ្យពួកគេយល់ពីការពិតនៃបញ្ហា។ តើនេះគឺជានិស្ស័យអ្វី? វាគឺជាការបោកបញ្ឆោត។ តើមនុស្សម្នាក់ងាយនឹងផ្លាស់ប្ដូរនិស្ស័យបោកបញ្ឆោតទេ? គ្មាននិស្ស័យណាមួយដែលងាយនឹងផ្លាស់ប្ដូរទេ។ ដោយបានបើកសម្ដែងអ្វីមួយអំពីខ្លួនរបស់ពួកគេ មនុស្សមួយចំនួនគិតថា «ខ្ញុំឱ្យគេដឹងគំនិតពិតរបស់ខ្ញុំ។ ធ្វើបែបនេះអាក្រក់ណាស់។ ខ្ញុំត្រូវតែរកវិធីមួយដើម្បីផ្ដូរស្ថានការណ៍នេះ គឺនិយាយតាមវិធីផ្សេងទៀត នោះទើបពួកគេមិនដឹងការពិត»។ នេះគឺជាវិធីដែលពួកគេគិត និងរៀបផែនការ ហើយនៅពេលដែលហៀបនឹងអនុវត្ត នោះពួកគេបើកសម្ដែងនូវប្រភេទនៃនិស្ស័យ៖ ការបោកបញ្ឆោត។ ពួកគេនឹងធ្វើអ្វីមួយដែលមានសភាពជាអារក្ស។ សូម្បីនៅមុនពេលធ្វើអ្វីមួយ ក៏ពួកគេបានបើកសម្ដែងការបោកបញ្ឆោតរបស់ពួកគេដែរ។ នេះគឺជាប្រភេទម្យ៉ាងនៃនិស្ស័យ។ វាមិនខ្វល់ថា តើអ្នកបាននិយាយអ្វីមួយ ឬអត់នោះទេ ឬតើអ្នកបានធ្វើអ្វីមួយឬអត់ឡើយ និស្ស័យនេះគឺតែងតែនៅក្នុងអ្នក ដោយការត្រួតត្រាអ្នក ធ្វើឱ្យអ្នកលេងល្បែង និងលេងល្បិចបន្លំ លេងជាមួយមនុស្ស បិទបាំងសេចក្ដីពិត ហើយរៀបរយខ្លួនយ៉ាងល្អ។ នេះគឺជាការបោកបញ្ឆោត។ តើមានអ្វីជាក់លាក់ខ្លះដែលមនុស្សបោកបញ្ឆោតធ្វើ? ឧបមាថា មនុស្សពីរនាក់កំពុងតែជជែកគ្នា ហើយមនុស្សម្នាក់និយាយថា «ខ្ញុំបានឆ្លងកាត់ស្ថានភាពមួយចំនួននៅពេលថ្មីៗនេះ ហើយខ្ញុំមានអារម្មណ៍ថា ប៉ុន្មានឆ្នាំនៃការជឿព្រះជាម្ចាស់នេះ ពិតជាមិនបានប្រយោជន៍សោះ។ ខ្ញុំជាមនុស្សបរាជ័យ! អន់ គួរឱ្យអាណិត! ខ្ញុំមិនបានបំពេញកិច្ចការបានល្អទេមួយរយៈនេះ។ ខ្ញុំនឹងប្រឹងប្រែងដើម្បីរំដោះខ្លួននៅពេលអនាគត»។ តើការនិយាយបែបនេះរបស់ពួកគេ នឹងមានឥទ្ធិពលប្រភេទណា? អ្នកដទៃឮពីការនិយាយនេះ ហើយគិតថា «បុគ្គលនេះបានប្រែចិត្ត គឺបានប្រែចិត្តទាំងស្រុង។ វាជារឿងពិត។ ខ្ញុំមិនអាចមានមន្ទិលសង្ស័យទេ។ ពួកគេបានផ្លាស់ប្ដូរឱ្យកាន់តែប្រសើរ។ ពួកគេក៏បាននិយាយថា ពួកគេជាមនុស្សបរាជ័យ ហើយថាបញ្ហាទាំងអស់ដែលពួកគេបានជួបប្រទះថ្មីៗនេះ ត្រូវបានចាត់ចែងដោយព្រះជាម្ចាស់។ ពួកគេអាចចុះចូលបាន»។ ក្នុងការច្បិចយកឥទ្ធិពលបែបនេះនៅក្នុងចំណោមអ្នកស្ដាប់ តើគោលដៅរបស់អ្នកនិយាយនោះបានសម្រេចទេ? (បាន)។ ដូច្នេះ តើសភាពពិតរបស់ពួកគេ ពិតជាដូចពួកគេបាននិយាយទេ? មិនចាំបាច់ទេ។ អ្វីដែលពួកគេបាននិយាយ គឺសម្រេចបានលទ្ធផលបែបនេះ ប៉ុន្តែអ្វីដែលពួកគេបានធ្វើ គឺមិនដូចអ្វីដែលពួកគេបាននិយាយទេ។ គោលដៅរបស់ពួកគេក្នុងការនិយាយបែបនេះ គឺជាវិធីដែលពួកគេនិយាយវា ជាលទ្ធផលដែលពួកចង់សម្រេចបាន។ នៅក្នុងការនិយាយ ពួកគតែងតែព្យាយាមដើម្បីសម្រេចបានអ្វីមួយ ពួកគេតែងតែមានកម្លាំងជំរុញមួយចំនួន ពួកគេតែងតែប្រើប្រាស់វិធីសាស្ត្រជាក់លាក់មួយ ឬពាក្យសម្ដីជាក់លាក់ ដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ។ តើនេះគឺជានិស្ស័យប្រភេទអ្វី? វាគឺជាការបោកបញ្ឆោត ហើយតាមពិត វាមានសភាពបោកបញ្ឆោត! ហើយនៅក្នុងសេចក្ដីពិត ពួកគេមិនដឹងសូម្បីតែបន្តិចថា ពួកគេអាក្រក់ អន់ និងគួរឱ្យអាណិតទេ។ ពួកគេគ្រាន់តែប្រើប្រាស់ភាសា និងពាក្យពេចន៍ខាងវិញ្ញាណមួយចំនួន ដើម្បីឱ្យអ្នកចូលចិត្ត ដើម្បីឱ្យអ្នកមានទស្សនៈល្អចំពោះពួកគេ នោះទើបអ្នកមានអារម្មណ៍ថា ពួកគេបានយល់ពីខ្លួនឯង ហើយបានប្រែចិត្ត។ តើការសម្រេចបានឥទ្ធិពលបែបនេះ មិនមែនមានសភាពបោកបញ្ឆោតទេឬ?

ដកស្រង់ពី «ទស្សនៈទាន ៦ចំណុច នៃនិស្ស័យដ៏ពុករលួយ ដែលត្រូវតែយល់ ដើម្បីការផ្លាស់ប្ដូរនៅក្នុងនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលដែលមនុស្សបោកបញ្ឆោតយកសេចក្ដីពិតទៅអនុវត្ត តើពួកគេជាប់ពាក់ព័ន្ធនឹងការបោកបញ្ឆោតឬទេ? ការយកសេចក្ដីពិតទៅអនុវត្ត តម្រូវឱ្យពួកគេបង់ថ្លៃ តម្រូវឱ្យពួកគេបោះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន តម្រូវឱ្យពួកគេលាតត្រដាងខ្លួនចំពោះអ្នកដទៃ។ ប៉ុន្តែពួកគេស្ទាក់ស្ទើរចំពោះអ្វីមួយ។ នៅពេលដែលពួកគេនិយាយ នោះពួកគេគ្រាន់តែនិយាយបានពាក់កណ្ដាល ហើយទុកចោលពាក់កណ្ដាលទៀតដែលនៅសល់។ អ្នកដទៃតែងតែទស្សន៍ទាយពីអ្វីដែលពួកគេចង់សំដៅលើ អ្នកដទៃត្រូវតែភ្ជាប់ចំណុចនានាជានិច្ច ដើម្បីយល់ពីអត្ថន័យរបស់ពួកគេ។ ពួកគេតែងផ្ដល់កន្លែងសម្រាប់ខ្លួនឯងក្នុងការបត់បែន ពួកគេផ្ដល់ទីកន្លែងសម្រាប់ខ្លួនឯងដើម្បីធ្វើចលនា។ នៅពេលដែលអ្នកផ្សេងមើលឃើញថា ពួកគេបោកបញ្ឆោត នោះពួកគេមិនចង់ប្រាស្រ័យទាក់ទងជាមួយអ្នកបោកបញ្ឆោតទេ ពួកគេតែងតែមានការប្រុងប្រយ័ត្ននៅពេលដែលដោះស្រាយជាមួយអ្នកបោកបញ្ឆោត ហើយពួកគេមិនជឿអ្វីមួយដែលអ្នកបោកបញ្ឆោតនិយាយនោះទេ ដោយឆ្ងល់ថា តើអ្វីដែលអ្នកបោកបញ្ឆោតបាននិយាយត្រូវ ឬខុស ហើយបានពង្រាវអស់ប៉ុន្មាន។ ដូច្នេះហើយ នៅក្នុងចិត្តរបស់ពួកគេ មនុស្សតែងតែបាត់បង់ទំនុកចិត្តលើពួកគេ ពួកគេមានទម្ងន់តិចតួចណាស់ ឬក៏គ្មានតែម្ដងនៅក្នុងចិត្តរបស់មនុស្ស។ នេះគឺជាឋានៈរបស់អ្នក និងទម្ងន់ដែលអ្នកមាននៅក្នុងចិត្តរបស់មនុស្ស។ ដូច្នេះហើយ តើអ្នកនឹងត្រូវបានព្រះជាម្ចាស់ទតមើលនៅក្នុងវត្តមានរបស់ទ្រង់ឬទេ? បើប្រៀបទៅនឹងមនុស្ស ព្រះជាម្ចាស់ទតមើលមនុស្សត្រឹមត្រូវជាង មុតជាង និងពិតប្រាកដជាង។

ដកស្រង់ពី «ការអនុវត្តដ៏សំខាន់បំផុតនៃភាពជាបុគ្គលស្មោះត្រង់ម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

អ្នកតែងតែគិតអំពីសាច់ឈាម និងការយល់ឃើញផ្ទាល់ខ្លួនរបស់អ្នក អ្នកតែងតែចង់កាត់បន្ថយការឈឺចាប់នៃសាច់ឈាម ចង់កាត់បន្ថយការប្រឹងប្រែង ចង់លះបង់តិចជាងមុន ចង់បង់ថ្លៃតិចជាងមុន ហើយអ្នកតែងតែផ្ដល់ទីកន្លែងសម្រាប់ខ្លួនឯងដើម្បីបត់បែន ហើយនេះគឺជាឥរិយាបថបោកបញ្ឆោតរបស់អ្នក។ នៅពេលដែលអ្នកចំណាយសម្រាប់ព្រះជាម្ចាស់ អ្នកក៏គិតម្ដងហើយម្ដងទៀត ដោយនិយាយថា «អូ! លះបង់ខ្លួនថ្វាយព្រះជាម្ចាស់? ខ្ញុំនៅត្រូវប្រកបរបរចិញ្ចឹមជីវិតឱ្យល្អមួយ។ តើខ្ញុំនឹងធ្វើអ្វី ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់មិនទាន់បញ្ចប់? ដូច្នេះ ខ្ញុំនឹងមិនធ្វើឱ្យអស់ពីខ្លួននោះទេ។ យើងមិនដឹងថា ពេលណាទើបព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានសម្រេចនោះទេ ដូច្នេះ ខ្ញុំត្រូវតែប្រុងប្រយ័ត្ន ខ្ញុំត្រូវតែគិតម្ដងហើយម្ដងទៀត។ នៅពេលដែលខ្ញុំបានរៀបចំជីវិតគ្រួសាររបស់ខ្ញុំ និងនៅពេលដែលខ្ញុំបានរៀបចំផែនការអនាគតរបស់ខ្ញុំ ហើយដោះស្រាយពួកវារួចរាល់ហើយ នោះខ្ញុំនឹងលះបង់ខ្លួនថ្វាយព្រះជាម្ចាស់»។ ការរួញរាបែបនេះ ក៏ជាការបោកបញ្ឆោត និងជាការប្រព្រឹត្តនៅក្នុងការបោកបញ្ឆោតដែរ ហើយវាមិនមែនជាឥរិយាបថស្មោះត្រង់ទេ។ នៅពេលដែលប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រុសស្រីរបស់ពួកគេ មនុស្សមួយចំនួនភ័យខ្លាចពួកគេរកឃើញពីការលំបាកដែលមាននៅក្នុងចិត្តរបស់ពួកគេ ដូច្នេះបងប្អូនប្រុសស្រីនឹងមានអ្វីមួយដើម្បីនិយាយអំពីពួកគេ ឬមើលងាយពួកគេ។ នៅពេលដែលពួកគេនិយាយ ពួកគេតែងតែព្យាយាមផ្ដល់ការចាប់អារម្មណ៍ ថាពួកគេពិតជាក្លៀវក្លា ពួកគេពិតជាចង់បានព្រះជាម្ចាស់ ហើយពិតជាចង់យកសេចក្ដីពិតទៅអនុវត្ត ប៉ុន្តែតាមពិត នៅក្នុងចិត្តរបស់ពួកគេ ពួកគេពិតជាទន់ខ្សោយមែនទែន ហើយមិនសកម្មទៀតផង។ ពួកគេធ្វើពុតជាមាំមួន នោះទើបគ្មាននរណាម្នាក់អាចមើលពួកគេធ្លុះ។ នេះក៏ជាការបោកបញ្ឆោតដែរ។ សរុបមក មិនថាអ្វីដែលអ្នកធ្វើ មិនថាវានៅក្នុងជីវិត ការបម្រើព្រះជាម្ចាស់ ឬការបំពេញភារកិច្ចរបស់អ្នកនោះទេ ប្រសិនបើអ្នកបង្ហាញមុខមាត់ក្លែងក្លាយ ហើយប្រើប្រាស់វាដើម្បីបំភាន់អ្នកដទៃ ដើម្បីធ្វើឱ្យពួកគេគិតថាអ្នកខ្ពង់ខ្ពស់ ឬដើម្បីឱ្យពួកគេមិនមើលងាយអ្នក នោះអ្នកកំពុងតែបោកបញ្ឆោតហើយ។

ដកស្រង់ពី «ការអនុវត្តដ៏សំខាន់បំផុតនៃភាពជាបុគ្គលស្មោះត្រង់ម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើអ្នករាល់គ្នានិយាយអ្វីចំពោះរឿងនេះ៖ ការរស់នៅជាមួយនឹងមនុស្សបោកបញ្ឆោត គឺគួរឱ្យហត់នឿយណាស់ មិនអ៊ីចឹងទេឬ? (មែនហើយ)។ តើវាគួរឱ្យនឿយហត់សម្រាប់ពួកគេទេ? វាគួរឱ្យនឿយហត់សម្រាប់ពួកគេ ដោយសារតែការបោកបញ្ឆោតខុសគ្នាពីភាពស្មោះត្រង់។ មនុស្សស្មោះត្រង់ គឺសាមញ្ញ។ ការគិតរបស់ពួកគេមិនមែនសុទ្ធតែស្មុគស្មាញនោះទេ។ ប៉ុន្តែក្នុងករណីរបស់មនុស្សបោកបញ្ឆោត នោះពួកគេតែងតែត្រូវនិយាយតាមវិធីពង្វាង ពួកគេមិនដែលនិយាយត្រង់នៅក្នុងអ្វីដែលពួកគេនិយាយឡើយ។ វាក៏គួរឱ្យនឿយហត់សម្រាប់ពួកគេផងដែរ។ ការលេងល្បិចឥតឈប់ និងការបិទបាំងការភូតកុហករបស់ពួកគេ គឺគួរឱ្យនឿយហត់ខ្លាំងណាស់។ ពួកគេប្រើប្រាស់ខួរក្បាលរបស់ពួកគេយ៉ាងខ្លាំង ហើយប្រើគំនិតរបស់ពួកគេ ដោយខ្លាចអ្វីមួយចាកចេញនៅពេលដែលធ្វេសប្រហែស។ តើអ្នកដឹងទេ ថាតើមនុស្សមួយចំនួននឹងលេងល្បិចរបស់ពួកគេទៅបានចម្ងាយប៉ុនណា? ពួកគេប្រណាំងប្រជែងជាមួយមនុស្សគ្រប់គ្នា។ ពួកគេតស៊ូដល់ចំណុចនៃការបាក់បែករបស់ខួរក្បាល ហើយមិនអាចសូម្បីតែទទួលទានដំណេកនៅពេលយប់។ ចេញពីករណីនេះ មនុស្សម្នាក់អាចមើលឃើញកម្រិតនៃការបោកបញ្ឆោតរបស់ពួកគេ។ ការរស់នៅក្នុងជីវិតជាមនុស្សស្មោះត្រង់ម្នាក់ គឺគួរឱ្យនឿយហត់៖ មនុស្សស្មោះត្រង់ម្នាក់និយាយអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ ពួកគេបើកសម្ដែងអ្វីដែលពួកគេកំពុងគិត ហើយពួកគេធ្វើសកម្មភាពលើអ្វីដែលពួកគេកំពុងគិត ដោយការស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងអ្វីៗទាំងអស់ ហើយធ្វើសកម្មភាពដោយផ្អែកលើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មានតែនៅទីនោះទេដែលអាចមានទីកន្លែងដែលពួកគេល្ងង់ ដូច្នេះ នៅថ្ងៃអនាគត ពួកគេត្រូវតែឆ្លាតវៃជាងនេះ ហើយមិនត្រូវឈប់លូតលាស់ឡើយ។ ប៉ុន្តែមនុស្សបោកបញ្ឆោតមិនដូចនេះទេ។ ពួកគេរស់នៅដោយផ្អែកលើទស្សនវិទ្យារបស់សាតាំង ហើយផ្អែកលើធម្មជាតិ និងសារជាតិបោកបញ្ឆោតរបស់ពួកគេ។ ពួកគេត្រូវតែមានការប្រុងប្រយ័ត្ននៅក្នុងគ្រប់យ៉ាងដែលពួកគេធ្វើ ដោយភ័យខ្លាចអ្នកដទៃមានអ្វីលើពួកគេ។ នៅក្នុងគ្រប់អ្វីៗដែលពួកគេធ្វើ ពួកគេត្រូវតែប្រើប្រាស់វិធីសាស្ត្រផ្ទាល់ខ្លួនរបស់ពួកគេ ហើយល្បិចបោកបញ្ឆោត និងវៀចវេរផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីបិទបាំងមុខមាត់ពិតរបស់ពួកគេ ដោយសារភ័យខ្លាចថា មិនយូរមិនឆាប់ ពួកគេនឹងបោះបង់ចោលខ្លួនឯង ហើយនៅពេលដែលពួកគេផ្លុំរបាំងផ្ទាល់ខ្លួនរបស់ពួកគេ នោះពួកគេត្រូវតែព្យាយាមពង្វាង។ ស្របពេលដែលពួកគេព្យាយាមជួសជុលរបាំងផ្ទាល់ខ្លួនរបស់ពួកគេ គឺមានពេលដែលវាមិនមែនជារឿងងាយស្រួល និងមានពេលដែលអ្វីៗមិនដំណើរការល្អ គឺពួកគេក្ដៅក្រហាយ ដោយភ័យខ្លាចថា អ្នកដទៃនឹងមើលធ្លុះពួកគេ។ ហើយនៅពេលដែលរឿងនោះកើតឡើង នោះពួកគេមានអារម្មណ៍ថា ពួកគេអាម៉ាស់មុខនៅចំពោះមុខអ្នកដទៃ ហើយក្រោយមក ពួកគេត្រូវតែគិតរកអ្វីមួយមកនិយាយ ដើម្បីបង្វែរស្ថានការណ៍នោះ។ ធ្វើដូច្នេះទៅមកៗ តើពួកគេនឹងមិននឿយហត់ទេឬអី? ខួរក្បាលរបស់ពួកគេកំពុងតែកញ្ជ្រោលឡើង។ ប្រសិនបើខួរក្បាលរបស់ពួកគេមិនកញ្ជ្រោល តើពាក្យទាំងអស់របស់ពួកគេអាចនឹងមកពីណា? ប្រសិនបើអ្នកស្មោះត្រង់ ហើយមិនមានគ្រឿងជំរុញចិត្តដែលលាក់បាំងនៅក្នុងពាក្យសម្ដី និងទង្វើទេ នោះអ្វីក៏ដោយដែលអ្នកធ្វើគឺចប់សព្វគ្រប់ហើយនៅពេលដែលអ្នកបញ្ចប់វា ដោយមិនត្រូវការព្រួយបារម្ភអំពីការបង្ហាញពណ៌ពិតរបស់អ្នកឡើយ។ តើអ្នកអាចអស់កម្លាំងដោយរបៀបណា? ប៉ុន្តែតែងតែមានគ្រឿងជំរុញចិត្តដែលលាក់បាំងនៅពីក្រោយអ្វីៗ ដែលមនុស្សបោកបញ្ឆោតនិយាយ និងធ្វើ ហើយនៅពេលដែលពួកគេមកកាន់ពន្លឺ នោះពួកគេស្រវេស្រវាគិតរកវិធីដើម្បីកែតម្រូវរបាំងរបស់ពួកគេ ហើយបន្ទាប់មក ពួកគេនឹងបង្កើតរបាំងមួយទៀតដើម្បីពង្វក់អ្នកឱ្យគិតថា វាជាបញ្ហាខុសគ្នាទាំងអស់។ រឿងនេះ គឺពិតជាហត់នឿយខ្លាំងណាស់សម្រាប់ពួកគេ។ នៅក្នុងការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយពួកគេ អ្នកដឹងថា ជារឿងដែលល្ងីល្ងើសម្រាប់ពួកគេក្នុងការធ្វើសកម្មភាពតាមរបៀបនេះ ហើយជារឿងដែលមិនចាំបាច់សម្រាប់ពួកគេក្នុងការនិយាយរឿងទាំងអស់នេះឡើយ។ មានរឿងមួយចំនួន ដែលពួកគេពិតជាមិនចាំបាច់ពន្យល់ទេ ហើយអ្នកក៏មិនដែលគិតពីរឿងនេះដែរ ប៉ុន្តែពួកគេចេញមុខដើម្បីពន្យល់ ហើយចេញមុខដើម្បីជួសជុលស្ថានការណ៍ រហូតដល់អ្នកធុញទ្រាន់ក្នុងការស្ដាប់ពួកគេ។ ពួកគេខ្លួនឯងក៏មានអារម្មណ៍ថា ប្រសិនបើពួកគេមិនបានពន្យល់ គ្រប់យ៉ាង ប្រហែលជាមិនហត់នឿយខ្លាំងបែបនេះទេ។ ខួរក្បាលរបស់ពួកគេធ្វើការជានិច្ច ដើម្បីរកឱ្យឃើញពីវិធីដើម្បីការពារអ្នកមិនឱ្យយល់ច្រឡំលើពួកគេ ដើម្បីរកឱ្យឃើញពីវិធីដើម្បីបញ្ចុះបញ្ចូលអ្នកឱ្យយល់ថា គ្មានបំណងអាក្រក់នៅពីក្រោយពាក្យសម្ដី ឬសកម្មភាពរបស់ពួកគេទេ ប្រយោជន៍ឱ្យអ្នកអាចទទួលយក ហើយជឿពួកគេ។ ដូច្នេះហើយ ពួកគេបន្តពិចារណាយ៉ាងប្រុងប្រយ័ត្ន។ នៅពេលដែលពួកគេដេកមិនលក់នៅពេលយប់ ពួកគេនឹងគិតអំពីវា។ នៅពេលថ្ងៃ ប្រសិនបើពួកគេមិនអាចទទួលទានអាហារបាន នោះពួកគេនឹងគិតអំពីវា ឬនៅពេលដែលពួកគេផ្ដល់ប្រឹក្សាយោបល់ដល់អ្នកដទៃលើបញ្ហាផ្សេង នោះពួកគេក៏នៅតែព្យាយាមអះអាងរឿងនេះដដែល។ ពួកគេនឹងតែងតែពាក់មុខដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ថា ពួកគេមិនមែនជាមនុស្សប្រភេទនោះទេ ពួកគេជាមនុស្សល្អ ឬធ្វើឱ្យអ្នកមានអារម្មណ៍ថា នេះមិនមែនជាអ្វីដែលពួកគេចង់ធ្វើនោះទេ។ មនុស្សបោកបញ្ឆោតគឺដូច្នេះ។

ដកស្រង់ពី «ការអនុវត្តដ៏សំខាន់បំផុតនៃភាពជាបុគ្គលស្មោះត្រង់ម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

បញ្ហាធម្មជាតិមិនមែនជារឿងដែលធ្វើឡើងដោយគិតខុសមួយពេលនោះទេ ប៉ុន្តែវាស្ថិតស្ថេរពេញមួយជីវិត។ អ្វីគ្រប់យ៉ាងដែលមនុស្សម្នាក់ធ្វើ គឺមានទាំងក្លិនរបស់អ្នកនោះ មានទាំងធាតុនៃធម្មជាតិរបស់អ្នកនោះផងដែរ។ ទោះបីជាធាតុទាំងនោះពេលខ្លះមិនអាចមើលឃើញក៏ដោយ ក៏ពួកវាមានវត្តមាននៅក្នុងខ្លួនរបស់អ្នកនោះដែរ។ ឧទាហរណ៍ នៅពេលដែលមនុស្សពូកែបញ្ឆោត និយាយដោយស្មោះត្រង់មួយពេល វានៅតែមានសម្ដីលាក់បាំងក្នុងសម្ដីរបស់គាត់យ៉ាងប្រាកដ ហើយការបញ្ឆោតនៅលាយឡំក្នុងនោះ។ មនុស្សពូកែបញ្ឆោតនឹងលេងល្បិចដាក់មនុស្សគ្រប់គ្នា រួមទាំងសាច់ញាតិរបស់គាត់ សូម្បីតែកូនបង្កើតរបស់គាត់។ មិនថាអ្នកស្មោះត្រង់ជាមួយគាត់ប៉ុនណាទេ គាត់នឹងលេងល្បិចជាមួយអ្នក។ នេះគឺជាមុខមាត់ពិតនៃធម្មជាតិរបស់គាត់ ព្រោះគាត់មានធម្មជាតិបែបហ្នឹង។ វាពិបាកក្នុងការផ្លាស់ប្ដូរ ហើយគាត់គឺដូច្នឹងគ្រប់ពេល។ មនុស្សស្មោះត្រង់ ពេលខ្លះអាចនិយាយសម្ដីលាក់ពុត និងមានលក្ខណៈបញ្ឆោត ប៉ុន្តែមនុស្សបែបនេះជាធម្មតាគឺស្មោះត្រង់ពិតមែន គាត់ចាត់ចែងការងារដោយត្រង់ៗ និងមិនកេងចំណេញពីអ្នកដទៃនៅក្នុងការប្រព្រឹត្តរបស់គាត់ជាមួយពួកគេឡើយ។ នៅពេលគាត់និយាយជាមួយអ្នកដទៃ គាត់មិននិយាយអ្វីៗក្នុងបំណងសាកល្បងពួកគេឡើយ គាត់អាចបើកដួងចិត្តរបស់គាត់ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ហើយមនុស្សគ្រប់គ្នានិយាយថា គាត់ស្មោះត្រង់មែនទែន។ មានពេលខ្លះ គាត់និយាយដោយមានការបញ្ឆោតខ្លះៗ នោះគ្រាន់តែជាការបង្ហាញឱ្យឃើញពីធម្មជាតិពុករលួយ តែមិនតំណាងឱ្យធម្មជាតិរបស់គាត់ទេ ពីព្រោះគាត់មិនមែនជាមនុស្សពូកែបញ្ឆោត។

ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅក្នុងចំណោមមនុស្សប្រភេទនោះ ដែលជាពួកទទឹងនឹងព្រះគ្រីស្ទ ការបោកបញ្ឆោតដ៏ចាក់ឫស គឺជាកេតណភ័ណ្ឌដ៏ចម្បងមួយ ដែលត្រូវបានបើកសម្ដែងដោយភាពជាមនុស្សរបស់ពួកគេ។ តាមរយៈភាសារបស់ពួកគេ តាមរយៈអ្វីៗដែលពួកគេនិយាយ និងតាមរយៈវិធីដែលពួកគេនិយាយ របៀបនៃការនិយាយរបស់ពួកគេ អត្ថន័យនៅក្នុងពាក្យសំដីរបស់ពួកគេ និងការជំរុញទឹកចិត្តដែលនៅពីក្រោយពួកគេ នោះមនុស្សម្នាក់មើលឃើញថា មនុស្សទាំងនេះខ្វះភាពជាមនុស្សសាមញ្ញ មើលឃើញថាពួកគេមិនមានភាពស្មោះត្រង់ដែលព្រះជាម្ចាស់តម្រូវពីមនុស្សសាមញ្ញឡើយ។ ជាងនេះទៅទៀត ការបោកបញ្ឆោតដែលចាក់ឫសនៅក្នុងភាពជាមនុស្សរបស់មនុស្សទាំងនេះ គឺធ្ងន់ធ្ងរជាងឆ្ងាយណាស់ពីការភូតកុហក និងការបោកបញ្ឆោតរបស់មនុស្សសាមញ្ញ។ នេះមិនមែនជានិស្ស័យដ៏ពុករលួយប្រភេទសាមញ្ញនោះទេ ឬមិនមែនជាការបើកបង្ហាញនៃប្រភេទសាមញ្ញរបស់មនុស្សមិនធម្មតានោះដែរ។ សេចក្ដីភូតកុហករបស់ពួកគេចេញមកយ៉ាងងាយជាងការភូតកុហករបស់មនុស្សភាគច្រើន ហើយការភូតកុហកនោះត្រូវបានគេយកទៅអនុវត្តច្រើន។ នៅពេលដែលមនុស្សភាគច្រើនភូតកុហក នោះពួកគេប្រឌិតការភូតកុហកឡើង ពួកគេត្រូវតែគិតអំពីវាដោយយកចិត្តទុកដាក់។ ប៉ុន្តែមនុស្សប្រភេទនេះមិនចាំបាច់ត្រូវតែប្រឌិតអ្វីមួយ ឬគិតដោយយកចិត្តទុកដាក់នោះទេ៖ ពួកគេបើកមាត់របស់ពួកគេ ហើយការភូតកុហកនោះក៏ចេញមកក្រៅ ហើយភ្លាមៗនោះ អ្នកបានទទួលយកវារួចទៅហើយ។ ការភូតកុហក និងការបោកបញ្ឆោតរបស់ពួកគេ គឺជាប្រភេទដែលយកមនុស្សដែលមានប្រតិកម្មតបយឺត គឺជាមនុស្សដែលត្រូវការពេលពីរឬបីថ្ងៃ ដើម្បីគិតឃើញអ្វីមួយ។ មានតែដូច្នោះទេ ទើបពួកគេដឹងពីអី្វដែលមនុស្សនេះចង់សំដៅលើ។ អ្នកដែលមានប្រាជ្ញាយឺត ឬក៏អ្នកដែលមានកម្រិតបញ្ញាទាប អាចនៅតែគិតមិនចេញនូវអ្វីៗដែលពួកគេចង់មានន័យ ទោះបីជាប្រឹងគិតអស់ពីរបីឆ្នាំមកហើយក៏ដោយ។ នៅក្នុងជីវិតរបស់ពួកគេ ពួកគេអាចនឹងមិនដែលស្គាល់ពីអ្វីដែលជាអត្ថន័យដែលគេចង់និយាយពាក្យទាំងនោះឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទ មានទម្លាប់ចំពោះការនិយាយភូតកុហក៖ តើអ្វីជាចរិតលក្ខណៈនៃភាពជាមនុស្សរបស់ពួកគេ? ច្បាស់ណាស់ថា វាមិនមែនជាអ្វីមួយដែលជាផ្នែករបស់មនុស្សសាមញ្ញនោះទេ។ និយាយឲ្យចំ វាគឺជាធម្មជាតិរបស់អារក្ស។ ការបោកបញ្ឆោតដ៏ចាក់ឫសយ៉ាងជ្រៅ ការភូតកុហក និងការក្លែងបន្លំរបស់ពួកគេ៖ តើរបៀបនៃការធ្វើអ្វីៗទាំងនេះ ចេះពីសាលាឬ? តើពួកវាគឺជាលទ្ធផលនៃចំណេះដឹងច្រើនហួសឬ? តើពួកគេបានមកដោយសារតែការបង្រៀន និងឥទ្ធិពលរបស់ឪពុកម្ដាយឬទេ? (ទេ)។ អ្វីៗទាំងនេះ គឺជាធម្មជាតិពីកំណើតរបស់ពួកគេ។ ពួកគេកើតមកជាមួយនឹងអ្វីៗទាំងនេះ។ គ្មាននរណាម្នាក់បង្ខំឲ្យមានអ្វីៗទាំងនេះដាក់ពួកគេនោះទេ ហើយក៏គ្មាននរណាម្នាក់បង្រៀនពួកគេអំពីអ្វីៗទាំងនេះដែរ។ នេះគឺអ្វីដែលជាលក្ខណៈរបស់ពួកវា ដែលជាការបោកបញ្ឆោតជាទម្លាប់។ ហើយជាងនេះទៅទៀត ពួកគេមិនដែលមានអារម្មណ៍អាម៉ាស ឬមានបញ្ហាដោយសារការភូតកុហករបស់ពួកគេនោះទេ ពួកគេមិនដែលឈឺចាប់ ឬខ្វល់ខ្វាយឡើយ។ មិនត្រឹមតែពួកគេមិនមានបញ្ហាដោយការភូតកុហករបស់ពួកគេនោះទេ ពួកគេថែមទាំងគិតជារឿយៗថាខ្លួនឆ្លាត មានប្រាជ្ញាខ្ពស់ទៀតផង។ ពួកគេមានអារម្មណ៍ថាមានសំណាង មោទនភាព ហើយរីករាយយ៉ាងអាថ៌កំបាំង ដោយសារពួកគេអាចគ្រប់គ្រងបញ្ជា និងបោកបញ្ឆោតអ្នកដទៃដោយការប្រើប្រាស់ការភូតកុហក និងវិធីសាស្ត្រផ្សេងទៀត។ ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាមនុស្សមួយក្រុមដែលតែងតែប្រើពាក្យកុហកដើម្បីបញ្ចុះបញ្ចូល និងបោកបញ្ឆោតអ្នកដទៃ។ នៅពេលដែលពួកគេបានបញ្ចប់ការស្ដាប់ការអធិប្បាយព្រះបន្ទូល និងការប្រកបគ្នាជាមួយអ្នកដទៃ អំពីវិធីដើម្បីក្លាយជាមនុស្សស្មោះត្រង់ តើពួកគេមានបញ្ហាឬទេ? តើពួកគេបន្ទោសខ្លួនឯងឬទេ? (ទេ អត់ទេ)។ ហើយ ធ្វើដូចម្ដេចទើបអាចប្រាប់បានថា ពួកគេមានអារម្មណ៍ស្ដីបន្ទោសខ្លួនឯង អាចប្រាប់ថាពួកគេមិនមានបញ្ហា? គឺតាមរយៈតថភាពដែលពួកគេមិនដែលវិភាគឲ្យល្អិតល្អន់អំពីខ្លួនឯង។ ពួកគេមិនដែលបើកបង្ហាញ និងលាតត្រដាងការភូតកុហកផ្ទាល់ខ្លួនរបស់ពួកគេទេ ហើយពួកគេក៏មិនដែលទទួលស្គាល់ថាពួកគេមិនស្មោះត្រង់ដែរ។ ក្រៅពីនេះ ពួកគេនៅបន្តភូតកុហក និងបោកបញ្ឆោតមនុស្ស នៅពេលដែលពួកគេមានអារម្មណ៍ថាត្រូវធ្វើបែបនេះ។ ទាំងនេះជាធម្មជាតិរបស់ពួកគេ ហើយគ្មានផ្លូវណាដែលអាចផ្លាស់ប្ដូរវាបានទេ។ ធម្មជាតិនេះ មិនមែនជាការសម្ដែងចេញរបស់មនុស្សសាមញ្ញនោះទេ និយាយឲ្យចំ វាគឺជាធម្មជាតិរបស់អារក្ស។

ដកស្រង់ពី «សេចក្ដីបន្ថែមទីបួន៖ ការសង្ខេបអំពីចរិតលក្ខណៈនៃភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងសារជាតិនៃនិស្ស័យរបស់ពួកគេ (I)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ខាង​ដើម៖ ១. អ្វីជាបុគ្គលស្មោះត្រង់ និងមូលហេតុដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សស្មោះត្រង់

បន្ទាប់៖ ៣. មូលហេតុដែលមនុស្សបោកបញ្ឆោតមិនអាចទទួលបានសេចក្ដីសង្រ្គោះ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការ​សម្លឹង​មើល​ការ​លេចមក​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់

យើង​គោរព​តាម​​​ក្រឹត្យ​វិន័យ និង​បញ្ញត្តិ​នានា​នៅ ក្នុង​ព្រះ​គម្ពីរ រីក​រាយ​ចំពោះ​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ...

ការស្គាល់អំពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងជីវិត

By Xinxin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់...

ការល្បងលរបស់ខ្ញុំមួយនេះ

By Zhongxin, China ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ទង្វើរបស់ខ្ញុំមានចំនួនច្រើនជាងគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយព្រះប្រាជ្ញាញាណ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ