១. អ្វីជាបុគ្គលស្មោះត្រង់ និងមូលហេតុដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សស្មោះត្រង់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

អ្នករាល់គ្នាត្រូវដឹងថាព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទៀងត្រង់។ ធាតុពិត ព្រះជាម្ចាស់គឺស្មោះត្រង់ ហេតុដូច្នេះ ព្រះបន្ទូលរបស់ព្រះអង្គតែងតែអាចទុកចិត្តបានជានិច្ច។ លើសពីនេះទៅទៀត ទង្វើរបស់ព្រះជាម្ចាស់គឺគ្មានកំហុស និងមិនអាចប្រកែកបានឡើយ ដែលនេះជាមូលហេតុនាំឱ្យព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទាំងឡាយដែលស្មោះត្រង់នឹងទ្រង់។ ភាពស្មោះត្រង់ គឺមានន័យថាអ្នកប្រគល់ដួងចិត្តរបស់អ្នក ថ្វាយដល់ព្រះជាម្ចាស់ មានភាពស្មោះត្រង់ពិតប្រាកដចំពោះព្រះជាម្ចាស់ ក្នុងកិច្ចការគ្រប់យ៉ាង មិនលាក់បាំងសេចក្ដីពិត មិនព្យាយាមបោកបញ្ឆោតអ្នកដែលនៅខាងលើ និងខាងក្រោមអ្នក ហើយមិនធ្វើអ្វីដែលគ្រាន់តែដើម្បីចង់បានការគាំទ្រពីព្រះជាម្ចាស់។ សរុបសេចក្ដីមក ដើម្បីមានភាពស្មោះត្រង់គឺត្រូវមានភាពបរិសុទ្ធនៅក្នុងទង្វើ និងពាក្យសម្ដីរបស់អ្នក ហើយក៏មិនបោកបញ្ឆោតព្រះជាម្ចាស់ និងមនុស្សទាំងឡាយដែរ។ អ្វីដែលខ្ញុំ និយាយ គឺងាយស្រួលណាស់ប៉ុន្តែចំពោះអ្នកវិញ វាពិបាកក្រៃលែង ព្រោះមនុស្សជាច្រើនសុខចិត្តឲ្យគេដាក់ទោសទៅកាន់ឋាននរកជាជាងនិយាយ និងប្រព្រឹត្ដិដោយស្មោះត្រង់។ គ្មានអ្វីប្លែកទេដែលខ្ញុំមានការតបស្នងផ្សេងទៀតនៅក្នុងដៃរបស់អ្នកដែលមិនស្មោះត្រង់។ ជាការពិត ខ្ញុំដឹងយ៉ាងច្បាស់ថាវាពិបាកយ៉ាងណាសម្រាប់អ្នករាល់គ្នា ដើម្បីឲ្យមាន ភាពស្មោះ ត្រង់។ ដោយសារតែអ្នករាល់គ្នាមានភាពឆ្លាតវៃទាំងអស់គ្នា ហេតុដូច្នេះ អ្នករាល់គ្នាពូកែខាង ការវាស់ស្ទង់មនុស្ស ដោយប្រើគោលការណ៍ថ្នាក់ទាបផ្ទាល់ខ្លួន របស់អ្នករាល់គ្នា ដែលនេះធ្វើឱ្យការងាររបស់ខ្ញុំមានភាពសាមញ្ញច្រើន។ ហើយចាប់តាំងពីអ្នករាល់គ្នាឱបអាថ៌កំបាំងរបស់ខ្លួននៅក្នុងដើមទ្រូងរបស់អ្នករាល់គ្នា នោះខ្ញុំនឹងបញ្ជូនអ្នករាល់គ្នាម្តងមួយៗចូលទៅក្នុងគ្រោះមហន្តរាយ ដើម្បីឲ្យទទួលបាន «ការអប់រំ» ដោយភ្លើង ដើម្បីឲ្យក្រោយមក អ្នករាល់គ្នាអាចនឹងស្លាប់ចិត្ដនៅក្នុងជំនឿលើពាក្យសម្ដីរបស់ខ្ញុំ។ នៅទីបំផុត ខ្ញុំនឹងឮពាក្យសម្ដីចេញពីមាត់របស់អ្នករាល់គ្នាថា «ព្រះជាម្ចាស់ជាព្រះដ៏ស្មោះត្រង់» ដែលអ្នករាល់គ្នានឹងទះទ្រូង និងវាចាដោយកំសត់ថា «ភាពពុតត្បុត គឺជាបេះដូងរបស់មនុស្ស!» តើអ្វីទៅជាសណ្ឋាននៃចិត្តរបស់អ្នករាល់គ្នានៅពេលនេះ? ខ្ញុំនឹកស្រម៉ៃថា អ្នករាល់គ្នា នឹងមិនមានភាពជោគជ័យដូចនៅពេលឥឡូវនេះទេ។ ហើយអ្នកនឹងមិនសូវមាន «ភាពជ្រាលជ្រៅ និងភាពងងឹតងងល់» ដូចអ្នកនៅពេលឥឡូវនេះទេ។ ក្រោមវត្តមាននៃព្រះជាម្ចាស់ មនុស្សមួយចំនួនសុទ្ធតែមានលក្ខណៈសមសួន និងត្រឹមត្រូវ។ ពួកគេទទួលរងការឈឺចាប់ដើម្បីមាន «អាកប្បកិរិយាល្អ» ប៉ុន្ដែពួកគេហ៊ានយកចង្កូម និងប្រើក្រញាំរបស់ពួកគេនៅចំពោះវត្ដមាននៃព្រះវិញ្ញាណ។ តើអ្នកនឹងរាប់បញ្ចូលមនុស្សបែបនេះ ក្នុងចំណោមជួរនៃមនុស្សស្មោះត្រង់បានដែរឬទេ? ប្រសិនបើអ្នករាល់គ្នាជាមនុស្សលាក់ពុតដែលមានជំនាញក្នុង «ទំនាក់ទំនងរវាងបុគ្គល» នោះខ្ញុំនិយាយថា អ្នកពិតជាមនុស្សម្នាក់ដែលព្យាយាមលេងសើចនឹងព្រះជាម្ចាស់។ ប្រសិនបើពាក្យសម្តីរបស់អ្នករអាក់រអួលជាមួយនឹងការដោះសារ និងយុត្តិកម្មដែលគ្មានតម្លៃ នោះខ្ញុំនិយាយថាអ្នកជាមនុស្សដែលស្អប់ខ្ពើមក្នុងការអនុវត្តសេចក្តីពិត។ ប្រសិនបើអ្នកមានការសម្ងាត់ច្រើនដែលមិនចង់ចែករំលែកប្រសិនបើអ្នកមិនពេញចិត្តក្នុងការលាតត្រដាងអាថ៌កំបាំងរបស់អ្នក ការលំបាករបស់អ្នកចំពោះមុខអ្នកដទៃ ដើម្បីស្វែងរកផ្លូវនៃពន្លឺទេ នោះខ្ញុំនិយាយថាអ្នកជាមនុស្សដែលមិនទទួលបានការសង្គ្រោះដោយងាយទេ ហើយនឹងមិនងាយចេញផុតពីភាពងងឹតបានឡើយ។ ប្រសិនបើការស្វែងរកផ្លូវនៃសេចក្តីពិត ធ្វើឲ្យអ្នកពេញចិត្ត នោះអ្នកជាមនុស្សម្នាក់ដែលតែងតែរស់នៅក្នុងពន្លឺជានិច្ច។ ប្រសិនបើអ្នកសប្បាយចិត្តខ្លាំង នៅពេលដែលបានធ្វើជាអ្នកបម្រើនៅក្នុងដំណាក់នៃព្រះជាម្ចាស់ បំពេញការងារដោយភាពឧស្សាហ៍ព្យាយាម និងមានមនសិការនៅក្នុងភាពងងឹត តែងតែផ្តល់និងមិនដែលទទួលយកវិញ នោះខ្ញុំនិយាយថាអ្នកជាបុគ្គលបរិសុទ្ធដោយភក្ដីភាពពីព្រោះអ្នកមិនស្វែងរករង្វាន់តបស្នង ហើយនិយាយដោយសាមញ្ញ ជាមនុស្សម្នាក់ដែលស្មោះត្រង់។ ប្រសិនបើអ្នកមានឆន្ទៈក្នុងការនិយាយដោយស្មោះត្រង់ ប្រសិនបើអ្នកមានឆន្ទៈក្នុងការចំណាយអ្វីៗទាំងអស់របស់អ្នក ប្រសិនបើអ្នកអាចបូជាជីវិតរបស់អ្នកសម្រាប់ព្រះជាម្ចាស់ និងឈរយ៉ាងរឹងមាំក្នុងទីបន្ទាល់របស់អ្នក ប្រសិនបើអ្នកមានភាពស្មោះត្រង់ក្នុងកម្រិតដែលអ្នកត្រឹមតែដឹងថា ដើម្បីបំពេញតាមព្រះហឫទ័យព្រះជាម្ចាស់ និងមិនគិតអំពីខ្លួនឯង ឬទាមទារយកសម្រាប់ខ្លួនឯងនោះឡើយ នោះខ្ញុំនិយាយថាមនុស្សបែបនេះគឺជាមនុស្សដែលត្រូវបានចិញ្ចឹមដោយពន្លឺ និងជាមនុស្សដែលត្រូវរស់នៅជារៀងរហូតក្នុងនគរព្រះ។

ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

យើងសព្វព្រះហឫទ័យចំពោះអស់អ្នកដែលមិនសង្ស័យលើអ្នកដទៃ ហើយយើងចូលចិត្តអស់អ្នកដែលសុខចិត្តទទួលយកសេចក្តីពិត ព្រោះយើងបង្ហាញការយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សទាំងពីរប្រភេទនេះ ដ្បិតពួកគេជាមនុស្សស្មោះត្រង់នៅក្នុងព្រះនេត្ររបស់យើង។ ប្រសិនបើអ្នកមានគំនិតបោកប្រាស់គេ នោះអ្នកនឹងមានការប្រុងប្រយ័ត្នខ្លួន ហើយមានការសង្ស័យចំពោះមនុស្សគ្រប់គ្នា និងគ្រប់បញ្ហា ហេតុនេះហើយ សេចក្ដីជំនឿរបស់អ្នកចំពោះយើងនឹងកើតឡើងពីមូលដ្ឋានគ្រឹះនៃការសង្ស័យ។ យើងមិនអាចទទួលស្គាល់សេចក្ដីជំនឿបែបនេះបានទេ។ ដោយសារគ្មានសេចក្ដីជំនឿពិតប្រាកដ នោះអ្នកនឹងកាន់តែមិនមានក្តីស្រឡាញ់ពិតប្រាកដ។ ហើយប្រសិនបើអ្នកអាចមានមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ និងទាយពីព្រះម្ចាស់តាមតែអំពើចិត្តរបស់អ្នក នោះអ្នកគឺជាជនបោកប្រាស់ខ្លាំងជាងគេបំផុត មិនចាំបាច់បកស្រាយអ្វីទេ។ អ្នកទាយថា ព្រះជាម្ចាស់អាចដូចជាមនុស្សបែបនេះថា៖ មានអំពើបាបដែលមិនអាចលើកលែងឲ្យបាន មានចរិតថោកទាប គ្មានភាពយុត្តិធម៌ និងហេតុផល គ្មានញាណដឹងពីសេចក្ដីយុត្តិធម៌ តែងតែមានកលល្បិចកាចសាហាវ ជាមនុស្សលាក់ពុត និងខូច សព្វហប្ញទ័យនឹងអំពើអាក្រក់ និងអំពើខ្មៅងងឹត ជាដើម ។ល។ តើហេតុផលដែលមនុស្សមានគំនិតបែបនេះមិនមែនដោយសារតែពួកគេមិនបានយល់ដឹងអ្វីទាល់តែសោះពីព្រះជាម្ចាស់ឬ? សេចក្ដីជំនឿបែបនេះ គឺគ្មានអ្វីក្រៅពីអំពើបាបនោះទេ! មានមនុស្សខ្លះទៀតថែមទាំងជឿថា អ្នកដែលអាចផ្គាប់ចិត្តយើងបាន គឺជាអ្នកដែលចេះបញ្ជោរ និងចេះលត់ក្រាប ហើយថាអ្នកដែលមិនមានជំនាញបែបនេះនឹងមិនត្រូវបានស្វាគមន៍មកកាន់ដំណាក់របស់ព្រះជាម្ចាស់នោះទេ ហើយក៏នឹងបាត់បង់កន្លែងរបស់ខ្លួននៅទីនោះដែរ។ តើនេះជាចំណេះដឹងតែមួយគត់ ដែលអ្នករាល់គ្នាទទួលបានក្នុងរយៈពេលច្រើនឆ្នាំមកនេះឬ? តើនេះជាអ្វីដែលអ្នករាល់គ្នាបានទទួលឬ? ហើយការយល់ខុសរបស់អ្នករាល់គ្នាចំពោះយើងមិនបានឈប់ត្រឹងហ្នឹងនោះទេ ព្រោះថា អាក្រក់ជាងនេះទៀតនោះ គឺអ្នករាល់គ្នាបានប្រមាថព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងនិយាយអាក្រក់ពីស្ថានសួគ៌។ ដូច្នេះហើយបានជាយើងនិយាយថា សេចក្ដីជំនឿរបស់អ្នករាល់គ្នាបែបនេះ បានត្រឹមតែធ្វើឲ្យអ្នករាល់គ្នាឃ្លាតកាន់តែឆ្ងាយពីយើង និងកាន់តែប្រឆាំងនឹងយើងខ្លាំងថែមទៀតប៉ុណ្ណោះ។

ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

យើងបានដាក់បទដ្ឋានដ៏តឹងរឹងមួយ ឲ្យមនុស្សកាន់តាមពេញមួយជីវិត។ បើចិត្តភក្ដីភាពរបស់អ្នកមានភ្ជាប់ជាមួយចេតនា និងលក្ខខណ្ឌ ដូច្នេះ យើងមិនចង់បានចិត្តភក្ដីភាពរបស់អ្នកឡើយ ព្រោះថា យើងស្អប់ណាស់អ្នកណាដែលបោកបញ្ឆោតយើងដោយចេតនារបស់គេ ហើយមកកំហែងយើងដោយលក្ខខណ្ឌរបស់គេនេះ។ យើងចង់បានតែមនុស្សដែលស្មោះត្រង់ពិតចំពោះយើង ហើយហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ជាក់ និងជាប្រយោជន៍ដល់សេចក្តីជំនឿ។ យើងស្អប់ណាស់ពាក្យអែបអប ដែលអ្នករាល់គ្នាប្រើ ដើម្បីព្យាយាមធ្វើឲ្យយើងអរសប្បាយ ដ្បិតកន្លងមក យើងតែងតែប្រព្រឹត្តចំពោះអ្នករាល់គ្នា ដោយព្រះទ័យស្មោះសរ ហើយយើងសង្ឃឹមថាអ្នករាល់គ្នាក៏ប្រព្រឹត្តចំពោះយើង ដោយសេចក្តីជំនឿ ដ៏ពិតវិញផងដែរ។

ដកស្រង់ពី «តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ ដ៏ពិតប្រាកដមែនទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើការសម្ដែងចេញរបស់មនុស្សស្មោះត្រង់មានអ្វីខ្លះ? ចំណុចសំខាន់នៃបញ្ហានេះ គឺត្រូវអនុវត្តសេចក្ដីពិតនៅគ្រប់កិច្ចការទាំងអស់។ ប្រសិនបើអ្នកនិយាយថាអ្នកស្មោះត្រង់ ប៉ុន្តែអ្នកតែងតែទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនសំខាន់ដូចការគិតរបស់អ្នក និងធ្វើអ្វីតាមអ្នកចង់ ដូច្នេះតើនេះជាការសម្ដែងចេញរបស់មនុស្សស្មោះត្រង់មែនទេ? អ្នកនិយាយថា៖ «គុណសម្បត្តិរបស់ខ្ញុំទាប ប៉ុន្តែខ្ញុំមានដួងចិត្តស្មោះត្រង់»។ ក៏ប៉ុន្តែ នៅពេលមានភារកិច្ចឱ្យអ្នកធ្វើ អ្នកខ្លាចរងទុក្ខលំបាក ឬខ្លាចថាប្រសិនបើអ្នកមិនបានបំពេញភារកិច្ចឱ្យបានល្អទេ អ្នកនឹងត្រូវទទួលខុសត្រូវ ដូច្នេះ អ្នកយកលេសដោះសាដើម្បីឱ្យរួចផុតពីការទទួលខុសត្រូវ និងណែនាំឱ្យអ្នកដទៃធ្វើវាវិញ។ តើនេះគឺជាការសម្ដែងចេញរបស់មនុស្សស្មោះត្រង់មែនទេ? ច្បាស់ណាស់ វាមិនមែននោះទេ។ ដូច្នេះ តើមនុស្សស្មោះត្រង់គប្បីមានអាកប្បកិរិយាបែបណា? ពួកគេគប្បីទទួលយក និងស្ដាប់បង្គាប់ ហើយបន្ទាប់មក ពួកគេលះបង់ទាំងស្រុងក្នុងការបំពេញភារកិច្ចរបស់ពួកគេ ទៅតាមសមត្ថភាពរបស់ពួកគេ ដោយខិតខំបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ការនេះត្រូវបានសម្ដែងចេញឱ្យឃើញតាមវិធីជាច្រើន។ វិធីមួយគឺថា អ្នកគប្បីទទួលយកភារកិច្ចរបស់អ្នកដោយភាពស្មោះត្រង់ មិនត្រូវគិតអំពីអ្វីផ្សេងឡើយ ហើយមិនត្រូវមិនចាប់អារម្មណ៍នឹងកិច្ចការនោះទេ។ មិនត្រូវរៀបចំផែនការដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ នេះគឺជាការបើកសម្ដែងអំពីភាពស្មោះត្រង់។ វិធីមួយទៀត គឺការដាក់ចិត្តដាក់កាយធ្វើវាតែម្ដង។ អ្នកនិយាយថា៖ «នេះគឺអ្វីដែលខ្ញុំអាចធ្វើបាន។ ខ្ញុំនឹងខំប្រឹងប្រែងធ្វើវា និងទុកឱ្យព្រះជាម្ចាស់ជាអ្នកសម្រេចវាទាំងស្រុង» តើនេះមិនមែនជាការសម្ដែងចេញអំពីភាពស្មោះត្រង់ទេឬ? អ្នកបានលះបង់អ្វីទាំងអស់ដែលអ្នកមាន និងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ។ នេះគឺជាការសម្ដែងចេញអំពីភាពស្មោះត្រង់។ ប្រសិនបើអ្នកមិនអាចលះបង់អ្វីទាំងអស់ដែលអ្នកមាន ប្រសិនបើអ្នកលាក់វាទុក និងមិនព្រមនិយាយចេញមក មានល្បិចកលនៅក្នុងទង្វើរបស់អ្នក គេចវេះពីភារកិច្ចរបស់អ្នក និងឱ្យមនុស្សផ្សេងទៀតធ្វើកិច្ចការនោះ ដោយសារអ្នកខ្លាចត្រូវទទួលរងផលលំបាកពីការដែលមិនបានធ្វើការងារនោះឱ្យបានល្អ ដូច្នេះ តើនេះជាការស្មោះត្រង់ដែរឬទេ? ទេ វាមិនមែនទេ។ ហេតុនេះ ការធ្វើជាមនុស្សស្មោះត្រង់ គឺមិនគ្រាន់តែមានចំណង់ធ្វើវានោះទេ។ ប្រសិនបើអ្នកមិនបានអនុវត្តវាទេ នៅពេលមានរឿងអ្វីកើតឡើងចំពោះអ្នក នោះអ្នកលែងជាមនុស្សស្មោះត្រង់ទៀតហើយ។ នៅពេលអ្នកជួបបញ្ហា អ្នកត្រូវអនុវត្តសេចក្ដីពិត និងមានការសម្ដែងចេញជាក់ស្ដែង។ នេះគឺគ្រាន់តែជាវិធីធ្វើជាមនុស្សស្មោះត្រង់ប៉ុណ្ណោះ ហើយទាំងអស់នេះ គឺជាការសម្ដែងចេញអំពីដួងចិត្តស្មោះត្រង់។ មនុស្សខ្លះមានអារម្មណ៍ថា ដើម្បីធ្វើជាមនុស្សស្មោះត្រង់ គ្រាន់តែនិយាយការពិត និងមិននិយាយកុហកទៅ គឺគ្រប់គ្រាន់ហើយ។ តើនិយមន័យនៃការធ្វើជាមនុស្សស្មោះត្រង់តូចចង្អៀតបែបនេះឬ? មិនមែនជាដាច់ខាត។ អ្នកត្រូវតែបើកសម្ដែងពីដួងចិត្តរបស់អ្នក និងថ្វាយវាទៅព្រះជាម្ចាស់។ នេះគឺជាអត្តចរិតដែលមនុស្សស្មោះត្រង់គួរមាន។ ហេតុនេះ ភាពស្មោះត្រង់គឺមានតម្លៃខ្លាំងណាស់។ តើត្រង់នេះ ចង់មានន័យយ៉ាងម៉េច? គឺថាដួងចិត្តនេះអាចគ្រប់គ្រងអាកប្បកិរិយារបស់អ្នក និងអាចគ្រប់គ្រងសភាពរបស់អ្នកបាន។ ដួងចិត្តនេះ គឺមានតម្លៃខ្លាំងណាស់។ ប្រសិនបើអ្នកមានភាពស្មោះត្រង់បែបនេះ ដូច្នេះ អ្នកគួររស់នៅក្នុងសភាពបែបនេះ បង្ហាញពីអាកប្បកិរិយាបែបនេះ និងមានការលះបង់បែបនេះ។

ដកស្រង់ពី «មនុស្សអាចអរសប្បាយបានដោយពិតប្រាកដ លុះត្រាណាតែមានភាពស្មោះត្រង់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រសិនបើអ្នកបានជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំមកហើយ ហើយនៅពេលដែលមនុស្សទាក់ទងជាមួយអ្នកកាន់តែច្រើន ពួកគេកាន់តែគិតថាអ្នកស្មោះត្រង់ មានពាក្យសម្ដីស្មោះត្រង់ ស្មោះត្រង់ជាមួយអ្នកដទៃ និងស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់អ្នក ពោលគឺអ្នកជាមនុស្សច្បាស់លាស់ និងទៀងត្រង់ ទៀងត្រង់ក្នុងពាក្យសម្ដីនិងទង្វើរបសអ្នក។ ហើយតាមរយៈអ្វីដែលអ្នកធ្វើ និងនិយាយ តាមរយៈទស្សនៈដែលអ្នកបើកសម្ដែង តាមរយៈភារកិច្ចដែលអ្នកបំពេញ និងតាមរយៈអាកប្បកិរិយាស្មោះត្រង់របស់អ្នកនៅពេលអ្នកនិយាយជាមួយអ្នកដទៃ ប្រសិនបើអ្នកដទៃអាចមើលឃើញធ្លុះក្នុងដួងចិត្តរបស់អ្នក លក្ខណៈរបស់អ្នក និស្ស័យ និងការស្វែងរករបស់អ្នក ក៏ដូចជាការសង្ឃឹម និងគោលដៅខាងក្នុងរបស់អ្នក ហើយឃើញថា អ្នកគឺជាមនុស្សស្មោះត្រង់ជាងគេបំផុត នោះអ្នកជាមនុស្សស្មោះត្រង់ម្នាក់ហើយ។ ប្រសិនបើអ្នកបានជឿលើព្រះជាម្ចាស់ និងបានបំពេញភារកិច្ចរបស់អ្នកមួយរយៈមក ប៉ុន្តែមនុស្សមានអារម្មណ៍ថា អ្នកមិនមានសម្ដីទៀងត្រង់ និងមិនអាចប្រាប់គេច្បាស់លាស់ពីទស្សនៈរបស់អ្នក ហើយនៅពេលអ្នកធ្វើអ្វីៗ ពួកគេមិនអាចមើលឃើញពីដួងចិត្តរបស់អ្នក ឬបំណង និងគោលបំណងខាងក្នុងបំផុតរបស់អ្នក ហើយអ្នកគឺជាមនុស្សអាថ៌កំបាំង ពូកែបិទបាំងខ្លួនឯង ពូកែលាក់បាំងខ្លួនឯង ពូកែបន្លំខ្លួន និងក្លែងបន្លំខ្លួនបានល្អ ហើយអ្នកដទៃដែលមានទំនាក់ទំនងជាមួយអ្នកអស់ពេលជាច្រើនឆ្នាំ នៅតែមិនអាចមើលធ្លុះដួងចិត្តរបស់អ្នកបាន ប៉ុន្តែគ្រាន់តែអាចដឹងពីអារម្មណ៍ និងលក្ខណៈរបស់អ្នក និងដឹងត្រឹមថាអ្នកផ្ទុះកំហឹង ឬមានចិត្តស្ងប់ ឬថាអ្នកជាមនុស្សដែលធ្វើតាមតែគេប្រាប់ ប្រសិនបើពួកគេអាចមើលឃើញតែលក្ខណៈរបស់អ្នក តែមិនអាចមើលឃើញអំពីសារជាតិនៃនិស្ស័យជ្រៅបំផុតរបស់អ្នក នោះអ្នកកំពុងមានបញ្ហាហើយ។ តើចំណុចនេះបញ្ជាក់ពីអ្វីដែរ? វាបញ្ជាក់ថា ដួងចិត្តរបស់អ្នកនៅតែត្រូវសាតាំងគ្រប់គ្រងដដែល ថាអ្នកមិនបានទទួលសេចក្ដីពិតសូម្បីបន្តិចបន្តួចឡើយ ហើយថានិស្ស័យពុករលួយរបស់អ្នក មិនត្រូវបានបន្សុទ្ធទាល់តែសោះ។ វាពិតជាពិបាកណាស់សម្រាប់ឱ្យមនុស្សបែបនេះទទួលបានការសង្គ្រោះនោះ។ បើទោះបីជាការពិតទៅ ពួកគេគេចវេះ និងអាចនិយាយពីនេះពីនោះពេលនៅក្បែរមនុស្ស និងឈ្លាសវៃ ព្រមទាំងគិតបានលឿន ហើយពួកគេពូកែប្រាស្រ័យទាក់ទងជាមួយមនុស្សក្ដី ក៏ប៉ុន្តែនរណាក៏ដោយដែលធ្វើការជាមួយពួកគេ តែងតែមានអារម្មណ៍មិនច្បាស់លាស់ មិនអាចពឹងពាក់បាន មិនអាចទុកចិត្តបាន គឺជាអារម្មណ៍ដែលថាពួកគេមិនអាចទុកចិត្តបាន។ មនុស្សដែលធ្វើការជាមួយពួកគេមានអារម្មណ៍ថា ពួកគេហាក់ដូចជាមានអ្វីច្រើនជាងបានឃើញផ្ទាល់ភ្នែកទៅទៀត ជាអ្វីដែលមិនអាចយល់បាន។ នេះគឺមិនមែនជាអ្នកជឿពិតប្រាកដលើព្រះជាម្ចាស់ទេ។

ដកស្រង់ពី «មានតែការស្មោះត្រង់ប៉ុណ្ណោះទើបមនុស្សម្នាក់អាចសម្ដែងចេញនូវលក្ខណៈដូចរបស់មនុស្សពិតប្រាកដបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ហេតុអ្វីបានជាព្រះជាម្ចាស់តែងតែសង្កត់ធ្ងន់ថា មនុស្សគួរតែស្មោះត្រង់? ដោយសារវាមានសារៈសំខាន់ណាស់ ហើយវាទាក់ទងដោយផ្ទាល់ទៅលើ ថាតើអ្នកអាចត្រូវបានសង្គ្រោះ ឬអត់? មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំមានអំនួត រាប់ខ្លួនឯងជាសុចរិត ខ្ញុំឆាប់មួម៉ៅ ខ្ញុំតែងតែបង្ហាញចេញនូវលក្ខណៈពីធម្មជាតិរបស់ខ្ញុំ ខ្ញុំចេះសើរៗ ហើយមិនបានការ ខ្ញុំចូលចិត្តធ្វើឱ្យមនុស្សសើច ខ្ញុំតែងតែចង់បានការទទួលស្គាល់ពីអ្នកដទៃ...»។ ទាំងនេះគឺគ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ មិនត្រូវចេះតែបន្តនិយាយពីពួកវាទេ។ មិនថានិស្ស័យ ឬលក្ខណៈសម្បត្តិរបស់អ្នកយ៉ាងណានោះទេ នៅពេលដែលអ្នកអាចស្មោះត្រង់ដូចដែលព្រះជាម្ចាស់តម្រូវ នោះអ្នកអាចត្រូវបានសង្គ្រោះ។ ដូច្នេះ តើអ្នករាល់និយាយអ្វី តើស្មោះត្រង់មានសារៈសំខាន់ឬទេ? នេះគឺជារឿងដែលសំខាន់បំផុត ដូច្នេះហើយ បានជានៅក្នុងឃ្លានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីដាស់តឿនទាំងបី គឺព្រះជាម្ចាស់មានបន្ទូលអំពីភាពស្មោះត្រង់។ ទោះបីជាព្រះជាម្ចាស់មានបន្ទូលអំពីវិធីដើម្បីរស់នៅក្នុងវិញ្ញាណ វិធីដើម្បីរស់នៅក្នុងជីវិតខាងវិញ្ញាណដ៏សាមញ្ញ ឬវិធីដើម្បីរស់នៅក្នុងជីវិតនៃក្រុមជំនុំដ៏សមរម្យ ឬវិធីដើម្បីរស់នៅក្នុងភាពជាមនុស្សសាមញ្ញនៅក្នុងអត្ថបទដទៃក៏ដោយ ក៏គ្មានកន្លែងណាមួយដែលទ្រង់មានបន្ទូលប្រាប់មនុស្សយ៉ាងជាក់លាក់ថាត្រូវធ្វើមនុស្សប្រភេទណា ឬអនុវត្តយ៉ាងម៉េចនោះដែរ ប៉ុន្តែទ្រង់មានបន្ទូលអំពីភាពស្មោះត្រង់។ ទ្រង់បង្ហាញមាគ៌ាមួយដល់មនុស្ស ហើយមានបន្ទូលប្រាប់ពួកគេអំពីវិធីដើម្បីយកវាទៅអនុវត្ត។ បន្ទូលនេះ ជាក់លាក់ណាស់។ ព្រះជាម្ចាស់មានបន្ទូលថា «ប្រសិនបើអ្នកមានការសម្ងាត់ច្រើនដែលមិនចង់ចែករំលែក ប្រសិនបើអ្នកមិនពេញចិត្តក្នុងការលាតត្រដាងអាថ៌កំបាំងរបស់អ្នក ការលំបាករបស់អ្នកចំពោះមុខអ្នកដទៃ ដើម្បីស្វែងរកផ្លូវនៃពន្លឺទេ នោះខ្ញុំនិយាយថាអ្នកជាមនុស្ស ដែលមិនទទួលបានការសង្គ្រោះដោយងាយទេ ហើយនឹងមិនងាយចេញផុតពីភាពងងឹតបានឡើយ»។ ភាពស្មោះត្រង់ គឺមានទំនាក់ទំនងទៅនឹងការទទួលបានសេចក្ដីសង្គ្រោះ។ តើអ្នករាល់គ្នានិយាយដូចម្ដេច តើភាពស្មោះត្រង់មានសារៈសំខាន់ឬទេ? (មែនហើយ)។ អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន គឺមនុស្សស្មោះត្រង់។ ប្រសិនបើអ្នកអាចនិយាយភូតកុហក និងបោកបញ្ឆោត នោះអ្នកជាមនុស្សបោកបញ្ឆោត ទុច្ចរិត និងជាមនុស្សគួរឱ្យខ្លាច មិនមែនជាមនុស្សស្មោះត្រង់ទេ។ ប្រសិនបើអ្នកមិនមែនជាមនុស្សស្មោះត្រង់ នោះគ្មានឱកាសដែលព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះទេ ហើយអ្នកក៏មិនអាចត្រូវបានសង្គ្រោះដែរ។ អ្នកមិនបានផ្លាស់ប្ដូរទៅជាមនុស្សម្នាក់ដែលស្មោះត្រង់ ហើយអ្នកនិយាយថា អ្នកលះបង់ខ្លួនរួចហើយ អ្នកមិនក្រអឺតក្រទម ឬរាប់ថាខ្លួនឯងសុចរិតទៀតទេ អ្នកអាចបង់ថ្លៃ ឬថាអ្នកអាចចែកចាយដំណឹងល្អ និងនាំមនុស្សជាច្រើនមករកព្រះជាម្ចាស់។ ប៉ុន្តែអ្នកមិនស្មោះត្រង់ទេ ហើយអ្នកនៅតែបោកបញ្ឆោត ហើយមិនបានផ្លាស់ប្ដូរទាល់តែសោះ។ តើអ្នកអាចត្រូវបានសង្គ្រោះទេ? (ទេ)។ ដូច្នេះហើយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ រំលឹកដាស់តឿនយើងគ្រប់គ្នាថា តើម្បីត្រូវបានសង្គ្រោះ ដំបូងបំផុត គឺយើងត្រូវតែស្មោះត្រង់ ដោយស្របតាមព្រះបន្ទូល និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ យើងត្រូវតែបើកចំហខ្លួនយើង បើកបង្ហាញនិស្ស័យដ៏ពុករលួយរបស់យើង អាចបើកបង្ហាញបំណងចិត្ត និងអាថ៌កំបាំងរបស់យើង ហើយស្រាវជ្រាវរកវិធីនៃពន្លឺ។

ដកស្រង់ពី «ការអនុវត្តដ៏សំខាន់បំផុតនៃភាពជាបុគ្គលស្មោះត្រង់ម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ការដែលព្រះជាម្ចាស់ស្នើមនុស្សឱ្យស្មោះត្រង់ បញ្ជាក់ថា ទ្រង់ពិតជាស្អប់អស់អ្នកណាដែលបោកបញ្ឆោត ហើយបញ្ជាក់ថា ទ្រង់មិនសព្វព្រះទ័យមនុស្សបោកបញ្ឆោតទេ។ ការពិតដែលថា ព្រះជាម្ចាស់មិនសព្វព្រះទ័យមនុស្សបោកបញ្ឆោត មានន័យថា ទ្រង់មិនសព្វព្រះទ័យសកម្មភាព និស្ស័យ និងបំណងចិត្តរបស់ពួកគេ។ មានន័យថា ទ្រង់មិនសព្វព្រះទ័យវិធីដែលពួកគេធ្វើអ្វីមួយទេ។ ដូច្នេះហើយ ប្រសិនបើយើងចង់ធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ នោះដំបូងឡើយ យើងត្រូវតែផ្លាស់ប្ដូរសកម្មភាពរបស់យើង និងវិធីដែលយើងរស់នៅជាមុនសិន។ កាលពីមុន យើងបានពឹងផ្អែកលើការភូតកុហក និងការធ្វើពុត ដើម្បីរស់នៅក្នុងចំណោមមនុស្ស ដោយការប្រើប្រាស់វិធីនេះជាធនធានរបស់យើង និងជាមូលដ្ឋាននៃអត្ថិភាព ជីវិត និងមូលដ្ឋានដែលយើងបានប្រព្រឹត្តខ្លួន។ នេះគឺជាអ្វីមួយដែលព្រះជាម្ចាស់ស្អប់។ នៅក្នុងចំណោមអ្នកមិនជឿរបស់លោកិយ ប្រសិនបើអ្នកមិនចេះប្រើឧបាយកលបញ្ឆោត ឬបោកបញ្ឆោតទេ នោះវានឹងលំបាកសម្រាប់អ្នកក្នុងការឈរយ៉ាងរឹងមាំ។ អ្នកអាចបានត្រឹមតែនិយាយភូតកុហក ធ្វើការបោកបញ្ឆោត និងប្រើប្រាស់វិធីសាស្ត្រដ៏គួរឱ្យជឿ និងមានកលល្បិចប៉ុណ្ណោះ ដើម្បីការពារ និងបិទបាំងខ្លួនឯងក្នុងការទទួលបានជីវិតកាន់តែប្រសើរ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ វាពិតជាផ្ទុយពីនេះ៖ អ្នកកាន់តែបោកបញ្ឆោត ហើយកាន់តែប្រើប្រាស់ឧបាយកលបញ្ឆោតដ៏ស្មុគស្មាញ ដើម្បីចាប់ផ្ដើមសកម្មភាព និងរៀបចំខ្លួន នោះអ្នកកាន់តែគ្មានលទ្ធភាពក្នុងការឈរយ៉ាងរឹងមាំ ហើយព្រះជាម្ចាស់កាន់តែស្អប់ និងបដិសេធអ្នក។ ព្រះជាម្ចាស់បានកំណត់ទុកជាមុនថា មានតែមនុស្សស្មោះត្រង់ប៉ុណ្ណោះដែលអាចជាផ្នែកមួយនៃនគរព្រះនៅស្ថានសួគ៌។ ប្រសិនបើអ្នកមិនស្មោះត្រង់ទេ ហើយប្រសិនបើនៅក្នុងជីវិតរបស់អ្នក ការអនុវត្តរបស់អ្នកមិនត្រូវបានដឹកនាំទៅរកភាពស្មោះត្រង់ ហើយអ្នកមិនបើកសម្ដែងមុខមាត់ពិតផ្ទាល់ខ្លួនរបស់អ្នកទេ នោះអ្នកនឹងមិនដែលមានឱកាសក្នុងការទទួលបានកិច្ចការ និងការសរសើររបស់ព្រះជាម្ចាស់ឡើយ។

ដកស្រង់ពី «ការអនុវត្តដ៏សំខាន់បំផុតនៃភាពជាបុគ្គលស្មោះត្រង់ម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ព្រះជាម្ចាស់មានបន្ទូលប្រាប់មនុស្សមិនឱ្យបោកបញ្ឆោត និងត្រូវធ្វើអ្វីៗដែលស្មោះត្រង់។ សារៈសំខាន់ដែលព្រះជាម្ចាស់មានបន្ទូលបែបនេះ គឺដើម្បីអនុញ្ញាតឱ្យមនុស្សមានភាពដូចរបស់មនុស្សដ៏ពិត នោះទើបពួកគេមិនមានភាពដូចទៅនឹងសាតាំង ដែលនិយាយដូចសត្វពស់ដែលលូននៅលើដី ដែលតែងតែប្រើសម្ដីបញ្ឆិតបញ្ឆៀង និងធ្វើឱ្យកាន់តែពិបាកយល់អំពីសេចក្ដីពិតនៃបញ្ហា។ មានន័យថា វាត្រូវបាននិយាយដូច្នោះ ទើបទាំងក្នុងពាក្យសម្ដី និងទង្វើ មនុស្សអាចរស់នៅក្នុងជីវិតដែលមានកិត្តិយស និងខ្ពង់ខ្ពស់ ដោយគ្មានផ្នែកងងឹត គ្មានអ្វីមួយដែលគួរឱ្យអាម៉ាស់ ដោយចិត្តស្អាតស្អំ ដោយភាពស្រុះស្រួលគ្នារវាងអ្វីដែលនៅខាងក្រៅ និងអ្វីដែលនៅខាងក្នុង។ ពួកគេនិយាយអ្វីដែលពួកគេគិតនៅក្នុងចិត្តរបស់ពួកគេ ហើយមិនបោកបញ្ឆោតនរណាម្នាក់ ឬបោកបញ្ឆោតព្រះជាម្ចាស់ឡើយ ដោយមិនមានលាក់បាំងអ្វីនៅពីក្រោយខ្នង ប្រកបដោយចិត្តរបស់ពួកគេដែលដូចទៅនឹងដែនដីដ៏បរិសុទ្ធ។ នេះគឺជាវត្ថុបំណងរបស់ព្រះជាម្ចាស់ ដោយតម្រូវឱ្យមនុស្សក្លាយជាមនុស្សស្មោះត្រង់។

ដកស្រង់ពី «មនុស្សគឺជាអ្នកទទួលផលដ៏ធំបំផុតនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ទាល់តែមនុស្សស្វះស្វែងឲ្យមានភាពស្មោះត្រង់ ទើបពួកគេអាចដឹងថាតើពួកគេពុករលួយខ្លាំងប៉ុនណា ហើយមិនថាពួកគេមាននូវលក្ខណៈជាមនុស្សខ្លះៗឬអត់នោះទេ គឺមានតែពេលដែលពួកគេអនុវត្តនូវភាពស្មោះត្រង់របស់ពួកគេប៉ុណ្ណោះ ទើបពួកគេអាចដឹងថាពួកគេបាននិយាយកុហកប៉ុន្មាន និងដឹងថាពួកគេមានភាពលាក់ពុត និងមិនស្មោះត្រង់ខ្លាំងកម្រិតណា។ មានតែក្នុងអំឡុងពេលនៃការដកបទពិសោធន៍ក្នុងការអនុវត្តនូវភាពស្មោះត្រង់ទេ ទើបមនុស្សអាចដឹងជាបន្តបន្ទាប់នូវសេចក្ដីពិតនៃសេចក្ដីពុករលួយរបស់គេ និងទទួលស្គាល់នូវសារជាតិជាធម្មជាតិរបស់ខ្លួន ហើយពេលនោះទើបនិស្ស័យពុករលួយរបស់ពួកគេត្រូវបានបន្សុទ្ធឥតឈប់ឈរ។ មានតែនៅក្នុងដំណើរនៃនិស្ស័យពុករលួយរបស់ពួកគេត្រូវបានបន្សុទ្ធឥតឈប់ឈរប៉ុណ្ណោះ ទើបមនុស្សនឹងអាចទទួលបានសេចក្ដីពិត។ ចូរចំណាយពេលរបស់អ្នករាល់គ្នាដកបទពិសោសន៍ពីព្រះបន្ទូលទាំងនេះ។ ព្រះជាម្ចាស់មិនប្រោសឲ្យគ្រប់លក្ខណ៍ដល់អ្នកដែលបោកប្រាស់ឡើយ។ ប្រសិនបើដួងចិត្តរបស់អ្នកមិនស្មោះត្រង់ ប្រសិនបើអ្នកមិនមែនជាបុគ្គលស្មោះត្រង់ទេ នោះអ្នកនឹងមិនអាចត្រូវបានព្រះជាម្ចាស់ទទួលយកឡើយ។ ដូចគ្នានេះដែរ អ្នកនឹងមិនដែលទទួលបានសេចក្ដីពិត ហើយក៏នឹងមិនអាចមានសមត្ថភាពទទួលបានព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកមិនអាចទទួលបានព្រះជាម្ចាស់ ហើយអ្នកមិនយល់ពីសេចក្ដីពិត នោះតើវាមានន័យបែបណាទៅ? វាមានន័យថា អ្នកជាសត្រូវនឹងព្រះជាម្ចាស់ អ្នកមិនស័ក្ដិសមនឹងទ្រង់ ហើយទ្រង់មិនមែនជាព្រះរបស់អ្នកទេ។ ហើយប្រសិនបើព្រះជាម្ចាស់មិនមែនជាព្រះរបស់អ្នក នោះអ្នកមិនអាចទទួលបាននូវការសង្គ្រោះឡើយ។ ប្រសិនបើអ្នកមិនអាចទទួលបានការសង្គ្រោះ អ្នកនឹងក្លាយជាសត្រូវដ៏ជូរចត់នឹងព្រះជាម្ចាស់ជារៀងរហូត ហើយលទ្ធផលរបស់អ្នកនឹងត្រូវបានកំណត់។ ដូចនេះ ប្រសិនបើមនុស្សប្រាថ្នាចង់ឲ្យខ្លួនត្រូវបានសង្គ្រោះ នោះពួកគេត្រូវតែចាប់ផ្ដើមដោយការមានភាពស្មោះត្រង់។ មាននូវទីសម្គាល់មួយដែលដៅចំណាំអស់អ្នកដែលទីបំផុតត្រូវបានព្រះជាម្ចាស់ទទួលយក។ តើអ្នករាល់គ្នាដឹងថាវាជាអ្វីទេ? វាត្រូវបានសរសេរទុកក្នុងព្រះគម្ពីរ គឺគម្ពីរវិវរណៈ៖ «មាត់របស់គេមិនមាននូវសេចក្ដីភូតកុហក់ឡើយ ពួកគេឥតសៅហ្មងឡើយ»។ តើ «ពួកគេ» ជានរណា? ពួកគេជាអ្នកដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ និងត្រូវបានព្រះជាម្ចាស់ទទួលយក ព្រមទាំងត្រូវបានសង្គ្រោះ។ តើព្រះជាម្ចាស់ពណ៌នាមនុស្សទាំងនេះដោយរបៀបណា? តើមានលក្ខណៈសម្បត្តិ និងការបង្ហាញឲ្យឃើញអ្វីខ្លះអំពីសកម្មភាពរបស់ពួកគេ? (ពួកគេឥតសៅហ្មងឡើយ។ ពួកគេមិននិយាយកុហកទេ)។ អ្នករាល់គ្នាគួរតែយល់ទាំងស្រុង និងយល់ដឹងពីអត្ថន័យនៃពាក្យថាមិននិយាយកុហកនេះ៖ វាមានន័យថាការមានភាពស្មោះត្រង់។ តើពាក្យថាឥតសៅហ្មងមានន័យដូចម្ដេច? អស់អ្នកដែលឥតសៅហ្មងអាចកោតខ្លាចព្រះជាម្ចាស់ និងបដិសេធវិញ្ញាណអាក្រក់។ ពួកគេជាអ្នកដែលអាចនៅជាប់នឹងមាគ៌ារបស់ព្រះជាម្ចាស់។ មនុស្សបែបនេះមានលក្ខណៈគ្រប់លក្ខណ៍នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់។ ពួកគេឥតសៅហ្មងឡើយ។

ដកស្រង់ពី «សូចនាករទាំងប្រាំមួយអំពីការរីកចម្រើននៃជីវិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខាង​ដើម៖ ២. វិធីដែលមនុស្សអាចសម្រេចបានការប្រែចិត្តពិត

បន្ទាប់៖ ២. អ្វីជាបុគ្គលបោកបញ្ឆោត និងវិធីដែលពួកគេបើកបង្ហាញ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ហេតុអ្វីបានជាយើងនិយាយថា ព្រះបន្ទូលលេចមកជាសាច់ឈាមមានព្រះសូរសៀងរបស់ព្រះជាម្ចាស់?

ផ្អែកលើព្រះគម្ពីរ យើងទាំងអស់គ្នាអាចមើលឃើញថា មិនថាព្រះបន្ទូលដែលត្រូវបានថ្លែងដោយផ្ទាល់ចេញពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ