២. អស់អ្នកដែលជំទាស់មិនទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលធ្លាក់ចូលក្នុងគ្រោះមហន្តរាយ គឺជាការដាក់ទោសរបស់ព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

អស់អ្នកណាដែលចង់បានជីវិត ដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូលប្រាប់ គេជាមនុស្សដែលគួរឲ្យអស់សំណើចបំផុតនៅលើផែនដី ហើយមនុស្សដែលមិនទទួលមាគ៌ាជីវិតដែលព្រះគ្រីស្ទយកមកប្រទានឲ្យ គឺជាមនុស្សដែលវង្វេងក្នុងភាពស្រមើស្រមៃរបស់ខ្លួនហើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា មនុស្សដែលមិនទទួលព្រះគ្រីស្ទនៅគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់រហូតអស់កល្បជា និច្ច។ ព្រះគ្រីស្ទ គឺជាច្រកទ្វារចូលទៅកាន់នគរព្រះនៅគ្រាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចទៅក្បែរព្រះអង្គបានឡើយ។ ប្រសិនបើមិនមែនដោយសារព្រះគ្រីស្ទ នោះគ្មាននរណាម្នាក់ ដែលត្រូវបានព្រះជាម្ចាស់ ប្រោសឱ្យបានគ្រប់លក្ខណ៍នោះឡើយ។ អ្នកជឿលើព្រះជាម្ចាស់ ហេតុនេះហើយ អ្នកក៏ត្រូវតែទទួលយកព្រះបន្ទូលទ្រង់ ហើយស្ដាប់តាមមាគ៌ារបស់ទ្រង់ផងដែរ។ អ្នកមិនអាចគិតតែពីការទទួលបានព្រះពរ ខណៈដែលអ្នកមិនអាចទទួលយកសេចក្ដីពិត ហើយមិនអាចទទួលយកការប្រទានជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកនៅគ្រាចុងក្រោយ ដើម្បីឲ្យអស់អ្នកដែលជឿដល់ទ្រង់ពិត អាចទទួលបានជីវិត។ កិច្ចការរបស់ទ្រង់ គឺដើម្បីបញ្ចប់យុគសម័យចាស់ រួចចូលទៅក្នុងយុគសម័យថ្មី ហើយកិច្ចការរបស់ទ្រង់ គឺជាផ្លូវមួយដែលមនុស្សចូលទៅក្នុងយុគសម័យថ្មីត្រូវដើរ។ ប្រសិនបើអ្នកមិនអាចទទួលស្គាល់ទ្រង់ តែអាចថ្កោលទោស ប្រមាថ ឬបៀតបៀនទ្រង់ នោះអ្នកនឹងត្រូវដុតបញ្ឆេះរហូតអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគរព្រះបានឡើយ។ ត្បិតព្រះគ្រីស្ទផ្ទាល់ ទ្រង់ជាការសម្ដែងឲ្យស្គាល់ព្រះវិញ្ញាណបរិសុទ្ធ និងជាការសម្ដែងឲ្យស្គាល់ព្រះជាម្ចាស់ ហើយទ្រង់ជាព្រះមួយ អង្គដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឲ្យធ្វើកិច្ចការរបស់ទ្រង់ នៅលើផែនដី។ ហើយហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា ប្រសិនបើអ្នកមិនអាចទទួលកិច្ចការទាំងអស់ដែលព្រះគ្រីស្ទទ្រង់ធ្វើនៅគ្រាចុងក្រោយទេ នោះអ្នករាល់គ្នាប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ ទុក្ខមហាវេទនាដែលមនុស្សប្រមាថព្រះវិញ្ញាណបរិសុទ្ធត្រូវទទួល គឺជាភស្ដុតាងបញ្ជាក់ដល់មនុស្សទាំងអស់។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាទៀតចុះថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទ នៅគ្រាចុងក្រោយ ហើយប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៅគ្រាចុងក្រោយ នោះគ្មាននរណាមកទ្រាំរងលទ្ធផលជំនួសអ្នករាល់គ្នាទៀតឡើយ។ ជាងនេះទៅទៀត ចាប់ពីថ្ងៃនេះទៅ អ្នកនឹងគ្មានឱកាសទទួលបានការទទួលយកពីព្រះជាម្ចាស់ឡើយ បើទោះបីជាអ្នកព្យាយាមរំដោះខ្លួនយ៉ាងណាក៏ដោយ អ្នកនឹងមើលមិនឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតឡើយ។ ដ្បិតអ្វីដែលអ្នកតតាំងជាមួយនោះ មិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធនោះ ក៏មិនមែនជាសភាវៈទន់ខ្សោយនោះដែរ ប៉ុន្តែជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងទេថា លទ្ធផលនៃទង្វើនេះគឺជាអ្វី? កំហុសដែលអ្នកនឹងប្រព្រឹត្តឡើងមកនេះ មិនមែនជាកំហុសតូចតាចទេ តែជាទោសដ៏សាហាវដែលប្រព្រឹត្តដោយចេតនាវិញ។ ដូច្នេះហើយ ខ្ញុំទូន្មានអ្នករាល់គ្នា កុំឲ្យសំញែងកំហឹងចំពោះសេចក្ដីពិតឲ្យសោះ ក៏មិនត្រូវធ្វើការទិតៀនដោយធ្វេសប្រហែសនោះដែរ ដ្បិតមានតែសេចក្ដីពិតទេ ទើបអាចនាំយកជីវិតមកឲ្យអ្នកបាន ហើយក៏គ្មានអ្វីអាចឲ្យអ្នកបានកើតជាថ្មី ហើយមើលឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតបានដែរ មានតែសេចក្ដីពិតប៉ុណ្ណោះ។

ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខ្ញុំប្រាប់អ្នករាល់គ្នាចុះ មនុស្សដែលជឿលើព្រះជាម្ចាស់ ដោយសារទីសម្គាល់ គឺច្បាស់ជាប្រភេទមនុស្សដែលនឹងត្រូវបំផ្លាញជាក់ជាពុំខាន។ អស់អ្នកដែលមិនអាចទទួល ព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានយាងត្រឡប់មកជាសាច់ឈាមវិញ គឺច្បាស់ជាពូជពង្សនរក ជាកូនចៅមហាទេវតា ជាប្រភេទមនុស្សដែលត្រូវវិនាសអស់កល្បជានិច្ច។ មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ចំពោះព្រះបន្ទូលរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែចង់មានបន្ទូលប្រាប់អ្នកដើរតាមព្រះយេស៊ូវ ជាអ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាការលេចមកជាសាធារណៈរបស់ព្រះអាទិត្យ នៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក ប៉ុន្តែអ្នកតោងដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏ជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីទទួលទុក្ខទោសដែរ។ គ្រានោះនឹងក្លាយជាគ្រាចុងក្រោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ជាគ្រាដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់នឹងត្រូវបញ្ចប់ទៅ មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាពេលដែលមានតែការបើកសម្ដែងអំពីសេចក្ដីពិតតែប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយត្រូវបានបន្សុទ្ធ នឹងត្រូវត្រឡប់មកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា «ព្រះយេស៊ូវដែលមិនយាងចុះមកដោយជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ» ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលបង្ហាញទីសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលប្រកាសពីការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបង្ហើបប្រាប់ពីផ្លូវពិតនៃជីវិត។ ដូច្នេះ គឺមានតែព្រះយេស៊ូវទេ ទើបអាចចាត់ការពួកគេបាន នៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហ នៅលើពពកស។ ពួកគេចចេសរឹងរូស មានភាពជឿជាក់លើខ្លួនឯង និងក្រអឺតក្រទមណាស់។ តើមនុស្សអាក្រក់បែបនេះ អាចនឹងទទួលរង្វាន់ពីព្រះយេស៊ូវដូចម្ដេចបាន?

ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណ របស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មានតែអស់អ្នកដែលដើរតាមជំហានព្រះបាទារបស់កូនចៀមដល់ទីចុងបញ្ចប់ទេ ទើបចុងបញ្ចប់ អាចទទួលបានព្រះពរ របស់ព្រះជាម្ចាស់ រីឯ «មនុស្សឆ្លាត» ទាំងនោះ ដែលមិនអាចដើរតាមដល់ទីបញ្ចប់ ប៉ុន្តែ ជឿថា ពួកគេបានទទួលអ្វីៗគ្រប់យ៉ាង គឺគ្មានសមត្ថភាពមើលឃើញផ្ទាល់ភ្នែកអំពីការលេចមករបស់ព្រះជាម្ចាស់ឡើយ។ ពួកគេម្នាក់ៗជឿថា ពួកគេជាមនុស្សដ៏ឆ្លាតបំផុតនៅលើផែនដី ហើយពួកគេកាត់ចោលការបន្ដអភិវឌ្ឍន៍នៃកិច្ចការរបស់ព្រះជា ម្ចាស់ដោយគ្មានហេតុផលទាល់តែសោះ ហើយហាក់ដូចជាជឿយ៉ាងច្បាស់ថា ព្រះ ជាម្ចាស់នឹងនាំពួកគេឡើងទៅឯស្ថានសួគ៌ ព្រមទាំងជឿថាពួកគេ «មានចិត្តភក្តីភាពបំផុតចំពោះព្រះជាម្ចាស់ ដើរតាមព្រះជាម្ចាស់ និងកាន់តាមព្រះបន្ទូលរបស់ព្រះជា ម្ចាស់»។ ទោះបីជាពួកគេមាន «ចិត្ត ភក្តីភាពបំផុត» ចំពោះព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងក៏ដោយ ប៉ុន្តែ ពាក្យសម្ដី និងទង្វើរបស់ពួកគេនៅតែគួរឲ្យស្អប់ខ្ពើមបំផុតដដែល ដោយសារតែពួកគេប្រឆាំងនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយប្រព្រឹត្តរឿងបោកបញ្ឆោត និងអាក្រក់។ អស់អ្នកណាដែលដើរតាមមិនដល់ទីបញ្ចប់ មិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងប្រកាន់ខ្ជាប់ចំពោះកិច្ចការចាស់ នោះពួកគេមិនគ្រាន់តែគ្មានចិត្តភក្តីភាពចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេបានក្លាយជាមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ បានក្លាយជាមនុស្សដែលត្រូវបានបដិសេធដោយយុគសម័យថ្មី ហើយពួកគេនឹងត្រូវទទួលទោសមិនខាន។ តើមានមនុស្សណាដែលគួរឲ្យសង្វេគជាងពួកគេដែរឬទេ?

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

បច្ចុប្បន្ននេះ អ្នកដែលស្វែងរក និងអ្នកដែលមិនស្វែងរក គឺជាមនុស្សពីរប្រភេទដែលខុសគ្នាស្រឡះ ហើយគោលដៅរបស់ពួកគេ ក៏ខុសគ្នាយ៉ាងខ្លាំងផងដែរ។ មនុស្សដែលស្វែងរកចំណេះដឹងអំពីសេចក្ដីពិត និងប្រតិបត្តិនូវសេចក្ដីពិត គឺមនុស្សដែលព្រះជាម្ចាស់នឹងប្រទានសេចក្ដីសង្គ្រោះដល់គេ។ អស់អ្នកណាដែលមិនដឹងអំពីផ្លូវពិត គឺសុទ្ធតែជាពួកអារក្ស និងជាពួកសត្រូវ។ ពួកគេជាកូនចៅនៃមហាទេវតា ហើយនឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ សូម្បីតែអស់អ្នកណាដែលជឿស៊ប់លើព្រះជាម្ចាស់ដែលស្រពិចស្រពិល តើពួកគេមិនមែនជាពួកអារក្សទេឬអី? មនុស្សដែលមានសតិសម្បជញ្ញៈល្អ ប៉ុន្តែពុំទទួលយកផ្លូវពិត គឺសុទ្ធតែពួកជាអារក្ស។ សារជាតិរបស់ពួកគេ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកណាដែលមិនទទួលយកផ្លូវត្រូវ គឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយទោះបីជាមនុស្សបែបនេះ ទទួលរងនូវទុក្ខលំបាកក្ដី ក៏ពួកគេនឹងនៅតែត្រូវបំផ្លាញចោលដដែល។ អស់អ្នកណាដែលមិនសុខចិត្តលះបង់លោកិយនេះ អស់អ្នកណាដែលមិនអាចអត់ទ្រាំបែកចេញពីឪពុកម្ដាយរបស់ពួកគេបាន និងអស់អ្នកណាដែលមិនអាចលះបង់នូវការសប្បាយរីករាយខាងសាច់ឈាមបាន គឺសុទ្ធតែជាមនុស្សរឹងចចេសនឹងព្រះជាម្ចាស់ ហើយអ្នកទាំងអស់នេះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ជាងនេះទៅទៀត នរណាម្នាក់ដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជាពួកអារក្ស ហើយនឹងត្រូវបំផ្លាញចោល។ អស់អ្នកណាដែលមានសេចក្ដីជំនឿ ប៉ុន្តែមិនបានប្រតិបត្តិតាមសេចក្ដីពិត អស់អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងអស់អ្នកណាដែលមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ក៏នឹងក្លាយទៅជារបស់ដែលត្រូវបំផ្លាញចោលផងដែរ។ អ្នកទាំងឡាយណាដែលនឹងត្រូវអនុញ្ញាតឲ្យបន្តរស់នៅ គឺសុទ្ធតែជាមនុស្សដែលបានឆ្លងកាត់នូវទុក្ខវេទនានៃការបន្សុទ្ធ និងប្រកាន់ខ្ជាប់នូវជំហរយ៉ាងរឹងមាំ។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលបានឆ្លងកាត់ការល្បងលយ៉ាងពិតប្រាកដ។ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ គឺជាសត្រូវ ពោលគឺ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស (មិនថា ពួកគេនៅក្នុង ឬនៅក្រៅកិច្ចការបម្រើទេ) គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។

ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយ មានការផ្លាស់ប្ដូរជាច្រើនរាប់មិនអស់បានកើតឡើង ដូចជាមហាសមុទ្រនាំដីល្បាប់ចូលទៅក្នុងស្រែចំការចម្ការ ហើយស្រែចម្ការជន់ទឹកឡើងចូលទៅក្នុងមហាសមុទ្រម្ដងហើយម្ដងទៀត។ ក្រៅពីព្រះអង្គដែលគ្រប់គ្រងលើអ្វីៗទាំងអស់នៅក្នុងចក្រវាឡ គ្មាននរណាម្នាក់អាចដឹកនាំ និងណែនាំពូជមនុស្សនេះបានឡើយ។ គ្មាននរណាម្នាក់ខ្លាំងពូកែដែលធ្វើការងារ ឬក៏ធ្វើការរៀបចំសម្រាប់ពូជមនុស្សនេះទេ ព្រោះមានមនុស្សតិចតួចណាស់ដែលអាចដឹកនាំពូជមនុស្សនេះឆ្ពោះទៅកាន់គោលដៅនៃពន្លឺ និងរំដោះពួកគេពីភាពអយុត្តិធម៌នៅលើផែនដីនេះ។ ព្រះជាម្ចាស់សោយសោកចំពោះអនាគតរបស់មនុស្ស ទ្រង់ព្រួយព្រះហឫទ័យនៅពេលដែលមនុស្សធ្លាក់ចុះ ហើយទ្រង់ឈឺព្រះហឫទ័យដែលមនុស្សដើរមួយជំហានម្ដងៗទៅរកភាពពុករលួយ និងផ្លូវដែលមិនអាចត្រលប់ក្រោយវិញ បាន។ មនុស្សបានធ្វើឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ខ្ទេចខ្ទាំ និងបានបោះបង់ចោលទ្រង់ទៅស្វែងរកមេកំណាច៖ តើមាននរណាម្នាក់ធ្លាប់គិត ពីទិសដៅដែលមនុស្សប្រភេទនេះអាចត្រូវបាននាំទៅដែរឬទេ? ប្រាកដណាស់ថា គឺដោយសារមូលហេតុនេះហើយបានជាគ្មាននរណាម្នាក់មានអារម្មណ៍ដឹងពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ហើយគ្មាននរណាម្នាក់ស្វែងរកវិធីដើម្បីផ្គាប់ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬក៏ព្យាយាមចូលទៅជិត ព្រះជាម្ចាស់ទេ ហើយលើសពីនោះទៅទៀត គឺដោយសារមូលហេតុនេះហើយ បានជាគ្មាននរណាម្នាក់យល់ច្បាស់ពីការព្រួយព្រះហឫទ័យ និងការឈឺចាប់របស់ព្រះជាម្ចាស់។ ទោះបីជាក្រោយពេល ដែលស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏មនុស្សនៅតែបន្ដដើរលើផ្លូវរបស់ខ្លួន នៅតែបន្ដវង្វេងចេញពីព្រះជាម្ចាស់ ដោយការគេចចេញពីព្រះគុណ និងការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ ព្រមទាំងគេចចេញពីសេចក្ដីពិតរបស់ទ្រង់ ដោយព្រមលក់ខ្លួនទៅឲ្យអារក្សសាតាំង ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់។ បើមនុស្សនៅក្បាលរឹងបែបនេះ តើព្រះជាម្ចាស់នឹងប្រព្រឹត្ដយ៉ាងណាចំពោះមនុស្សដែលបានបោះបង់ទ្រង់ចោល ដោយគ្មានងាកក្រោយសូម្បីតែបន្ដិច? គ្មាននរណាម្នាក់ដឹងឡើយថា មូលហេតុដែលនាំឲ្យទ្រង់រំឭក និងដាស់តឿនម្ដងហើយម្ដងទៀត នោះគឺដោយសារទ្រង់បានរៀបចំគ្រោះមហន្ដរាយមួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងព្រះហស្ដទ្រង់ជាគ្រោះមហន្ដរាយមួយដែលសាច់ឈាម និងព្រលឹងរបស់មនុស្សមិនអាចទ្រាំទ្របាននោះទេ។ គ្រោះមហន្ដរាយនេះមិនមែនគ្រាន់តែជាទណ្ឌកម្មនៃសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាទណ្ឌកម្មនៃព្រលឹងដែរ។ អ្នកត្រូវដឹងពីចំណុចនេះ៖ នៅពេលដែលផែនការរបស់ព្រះជាម្ចាស់បរាជ័យ ហើយនៅពេលដែលការរំឭក និងការដាស់តឿនរបស់ទ្រង់គ្មានការឆ្លើយតប តើទ្រង់នឹងសម្ដែងសេចក្ដីក្រោធប្រភេទណាទៅ? គឺសេចក្ដីក្រោធដែលមិនធ្លាប់មានអ្នកជួបប្រទះ ឬក៏ធ្លាប់ឮពីមុនមកទេ។ ដូច្នេះហើយបានជាខ្ញុំនិយាយថា គ្រោះមហន្ដរាយនេះមិនធ្លាប់មានពីមុនមកទេ ហើយក៏នឹងមិនកើតឡើងម្ដងទៀតដែរ។ ដ្បិតផែនការរបស់ព្រះជាម្ចាស់ គឺបង្កើតមនុស្សជាតិតែមួយដង និងសង្គ្រោះមនុស្សជាតិតែមួយដងនេះប៉ុណ្ណោះ។ នេះគឺជាលើកដំបូង ហើយក៏ជាលើកចុងក្រោយដែរ។ ដូច្នេះហើយ គ្មាននរណាម្នាក់អាចយល់ពីបំណងព្រះហឫទ័យក្នុងការទទួលយកការឈឺចាប់ និងការគិតទុកជាមុនដ៏ក្លៀវក្លា ដែលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សនៅគ្រានេះទេ។

ដកស្រង់ពី «ព្រះជាម្ចាស់គឺជាប្រភពនៃជីវិតមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់មិនចង់ឱ្យមានមនុស្សកាន់តែច្រើនត្រូវដាក់ទោសនោះទេ តែផ្ទុយទៅវិញចង់ឱ្យមានមនុស្សកាន់តែច្រើនត្រូវបានសង្គ្រោះវិញ ហើយចង់ឱ្យមនុស្សកាន់តែច្រើននៅបន្តដើរតាមជំហានរបស់ទ្រង់ និងចូលទៅក្នុងនគររបស់ព្រះអង្គ។ ប៉ុន្ដែប្រសិនបើមនុស្សបដិសេធមិនទទួលស្គាល់កំហុសរបស់ពួកគេ ប្រសិនបើពួកគេមិនអាចទទួលយកសេចក្ដីពិតដោយដួងចិត្តបន្ទាបខ្លួននោះទេ តែបែរជាទុកដូចជារឿងធំដុំ ព្យាយាមរកកំហុស និងធ្វើពុតជាយល់នៅពេលដែលខ្លួនមិនយល់សោះ នោះនៅទីបញ្ចប់ ពួកគេនឹងក្លាយជាជនដែលបាត់បង់។ កិច្ចការរបស់ព្រះជាម្ចាស់មិនរង់ចាំនរណាម្នាក់សោះឡើយ។ សេចក្ដីសង្គ្រោះរបស់ព្រះអង្គមិនដូចជាកំទេសសំរាម ដែលត្រូវជះដោយចៃដន្យទៅកាន់នរណាម្នាក់នោះឡើយ។ តែសេចក្ដីសង្គ្រោះនេះត្រូវបានដាក់គោលដៅ ដោយមាននូវគោលបំណង និងធ្វើដោយជម្រើស។ បើអ្នកមិនដឹងពីរបៀបស្រលាញ់សេចក្ដីសង្គ្រោះទេ នោះរឿងដែលនៅរង់ចាំអ្នកនឹងមានតែសេចក្ដីជំនុំជម្រះដ៏សុចរិត និងការដាក់ទោសរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សទាំងអស់ដោយសុចរិត។ មិនថាអ្នកមានអាយុប៉ុន្មាន មិនថាអ្នកចាស់ច្រើនប៉ុនណា ឬមិនថាអ្នកបានឆ្លងកាត់ការរងទុក្ខច្រើនប៉ុនណានោះទេ នោះនៅចំពោះមុខនៃរបស់អស់ទាំងនេះ និស្ស័យសុចរិតរបស់ព្រះជាម្ចាស់មិនប្រែប្រួលជារៀងរហូត។ ព្រះជាម្ចាស់មិនបានប្រព្រឹត្តចំពោះនរណាម្នាក់ដោយលក្ខណៈគោរពខ្ពង់ខ្ពស់ជាពិសេស ហើយទ្រង់ក៏មិនសព្វព្រះហឫទ័យចំពោះនរណាជាពិសេសដែរ។ អាកប្បកិរិយារបស់ទ្រង់ចំពោះមនុស្ស គឺអាស្រ័យលើថាតើពួកគេអាចទទួលយកសេចក្ដីពិត និងទទួលយកកិច្ចការថ្មីរបស់ព្រះអង្គដោយការលះបង់អ្វីៗទាំងអស់ឬអត់។ ប្រសិនបើអ្នកអាចទទួលយកនូវកិច្ចការថ្មីរបស់ទ្រង់ និងទទួលយកសេចក្ដីពិតដែលទ្រង់បានបើកបង្ហាញ នោះអ្នកនឹងអាចទទួលសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ជាមិនខាន។ ប្រសិនបើអ្នកមានអំនួតចំពោះឋានៈចាស់របស់អ្នក ហើយអ្នកបង្ហាញនូវភាពចាស់អាយុរបស់ខ្លួន ដោយដាក់លក្ខខណ្ឌចំពោះព្រះជាម្ចាស់ នោះអ្នកនឹងត្រូវបានបោះចោលចេញពីសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ គឺដូចជាសាសន៍យូដាដែរ ដែលពួកគេមិនអាចទទួលយកព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែបានត្រឹមតែនៅរង់ចាំព្រះមែស្ស៊ី ដែលចុងបញ្ចប់មានតែបណ្ដាសា និងកំហឹងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលបានធ្លាក់មកលើពួកគេ។ នេះជាការពិតដែលមានសម្រាប់ឱ្យគ្រប់គ្នាបានឃើញ។ ...

... ព្រះជាម្ចាស់នៅបន្តធ្វើកិច្ចការថ្មីរបស់ទ្រង់ ដោយបន្ដនូវការចាត់ចែងរបស់ព្រះអង្គ ជាកិច្ចការដែលតែងតែថ្មី និងមិនដែលចាស់ឡើយ។ ហើយចុះចំពោះមនុស្សវិញ? ពួកគេតែងតែនៅប្រកាន់ខ្ជាប់នឹងអ្វីដែលមានលក្ខណៈហួសសម័យ ដែលពួកគេគិតថាជាការសម្ដែងចេញទាំងស្រុងរបស់ព្រះជាម្ចាស់ ដោយបានលួងខ្លួនឯង បំប៉ោងដោយក្រអឺតក្រទម ដោយកំពុងរង់ចាំព្រះជាម្ចាស់ប្រទាននូវរង្វាន់ដល់ពួកគេ ដោយអាកប្បកិរិយាដែលជឿថា ព្រះជាម្ចាស់នឹងមិនដែលបោះបង់ពួកគេចោល ទ្រង់នឹងមិនដែលប្រព្រឹត្តមិនល្អដាក់ពួកគេឡើយ។ តើមានលទ្ធផលបែបណាដែរ? កិច្ចការរបស់ព្រះជាម្ចាស់នៅបន្តដោយមិនមានការរំខាន ដោយមានមនុស្សកាន់តែច្រើននៅក្នុងយុគសម័យថ្មីដើរតាមទ្រង់ និងទទួលយកកិច្ចការថ្មីរបស់ទ្រង់ ខណៈពេលដែលអស់អ្នកដែលរង់ចាំឱ្យព្រះជាម្ចាស់ប្រទានរង្វាន់ដល់ពួកគេ ត្រូវបានលុបបំបាត់ដោយកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ហើយថែមទាំងមានមនុស្សជាច្រើនធ្លាក់ចូលក្នុងការដាក់ទោសរបស់ព្រះជាម្ចាស់ទៀតផង។ ក្នុងពេលដែលការដាក់ទោសរបស់គេបានចាប់ផ្ដើម នោះជីវិតរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ក៏ហួសផុតទៅ ហើយសេចក្ដីចុងបញ្ចប់ និងវាសនារបស់ពួកគេត្រូវបានបញ្ចប់។ នេះជាអ្វីមួយដែលមិនមាននរណាម្នាក់ប្រាថ្នាចង់ឃើញឡើយ តែវាកើតឡើងនៅចំពោះមុខយើងដោយមិនដឹងខ្លួន។ ដូចនេះ តើការនេះទម្លាក់ចុះនូវនិស្ស័យរបស់ព្រះជាម្ចាស់ឱ្យគ្មានសេចក្ដីមេត្តាករុណា ឬជាកំហុសនៃការស្វែងរករបស់មនុស្ស? តើវាពិតជាមិនសមនឹងឱ្យមនុស្សជាតិធ្វើការត្រួតពិនិត្យខ្លួនឯងឱ្យហ្មតចត់ទេឬ?

ដកស្រង់ពី សេចក្ដីបញ្ចប់អំពី គំរូបុរាណស្ដីពីការដាក់ទោសចំពោះការបដិសេធព្រះដ៏មានគ្រប់ព្រះចេស្ដា

ខាង​ដើម៖ ១. សារៈសំខាន់ដែលព្រះជាម្ចាស់ចាក់ស្រោចគ្រោះមហន្តរាយគ្រប់ប្រភេទ

បន្ទាប់៖ ៣. អ្វីជាអ្នកមានជ័យជម្នះ និងវិធីដែលមនុស្សអាចត្រូវបានបង្កើតទៅជាអ្នកមានជ័យជម្នះរបស់ព្រះជាម្ចាស់ នៅខាងមុខគ្រោះមហន្តរាយ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុអ្វីបានជាយើងនិយាយថា ព្រះបន្ទូលលេចមកជាសាច់ឈាមមានព្រះសូរសៀងរបស់ព្រះជាម្ចាស់?

ផ្អែកលើព្រះគម្ពីរ យើងទាំងអស់គ្នាអាចមើលឃើញថា មិនថាព្រះបន្ទូលដែលត្រូវបានថ្លែងដោយផ្ទាល់ចេញពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់...

តើអ្នកពិតជាអាចស្វាគមន៍ព្រះអម្ចាស់ ដោយសម្លឹងមើលទៅលើមេឃបានទេ?

By Jin Cheng, South Korea អ្នកជឿច្រើនណាស់កំពុងរង់ចាំព្រះអម្ចាស់យេស៊ូវយាងមកនៅលើពពក ដើម្បីឲ្យត្រូវបានយកទៅក្នុងនគរព្រះ​មុនមហន្តរាយ។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ