១. សារៈសំខាន់ដែលព្រះជាម្ចាស់ចាក់ស្រោចគ្រោះមហន្តរាយគ្រប់ប្រភេទ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

សព្វថ្ងៃនេះ ខ្ញុំមិនមែនត្រឹមតែយាងចុះមកលើប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហមប៉ុណ្ណោះទេ ខ្ញុំក៏កំពុងងាកទៅប្រឈមមុខនឹងសកលលោកទាំងមូលផងដែរដែលធ្វើឲ្យសួគ៌ាលៃទាំងមូលរញ្ជួយញាប់ញ័រ។ តើមានកន្លែងណាមួយដែលមិនទទួលរងការជំនុំជម្រះរបស់ខ្ញុំឬទេ? តើមានកន្លែងណាមួយដែលមិននៅក្រោមភាពអន្ដរាយដ៏ធំដែលខ្ញុំស្រោចពីលើវាដែរឬទេ? គ្រប់ទីកន្លែងដែលខ្ញុំយាងទៅ ខ្ញុំបានបាច «គ្រាប់ពូជនៃគ្រោះមហន្តរាយ» គ្រប់ប្រភេទ។ នេះជាវិធីធ្វើការមួយបែបរបស់ខ្ញុំ និងដោយគ្មានការសង្ស័យ ក៏ជាទង្វើនៃការសង្គ្រោះមនុស្សជាតិផងដែរ ហើយអ្វីដែលខ្ញុំពង្រីកទៅដល់ពួកគេ នៅតែជាប្រភេទនៃសេចក្ដីស្រឡាញ់។ ខ្ញុំចង់ឲ្យមនុស្សកាន់តែច្រើនបានស្គាល់ខ្ញុំ និងអាចមើលឃើញខ្ញុំ ហើយតាមរបៀបនេះ ពួកគេបែរមកគោរពព្រះជាម្ចាស់ដែលពួកគេមិនបានមើលឃើញអស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែដែលពេលនេះ ពួកគេមើលឃើញថាព្រះអង្គមានពិតប្រាកដមែន។ តើខ្ញុំបានបង្កើតពិភពលោកដោយសារមូលហេតុអ្វី? តើហេតុអ្វីបានជាខ្ញុំ មិនកម្ទេចមនុស្សចោលឲ្យអស់រលីងទៅ ក្រោយពេលពួកគេបានក្លាយជាពុករលួយហើយ? តើមនុស្សជាតិទាំងមូលរស់នៅក្នុងគ្រោះមហន្តរាយដោយសារមូលហេតុអ្វី? តើអ្វីទៅជាគោលបំណងរបស់ខ្ញុំក្នុងការសណ្ឋិតក្នុងសាច់ឈាម? នៅពេលខ្ញុំអនុវត្តកិច្ចការរបស់ខ្ញុំ មនុស្សភ្លក់រសជាតិទាំងល្វីងជូរចត់ផង និងផ្អែមល្ហែមផង។

ដកស្រង់ពី «ជំពូកទី ១០» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងកិច្ចការនាដំណាក់កាលនេះ ដោយសារព្រះជាម្ចាស់មានបំណងបើកឱ្យដឹងនូវអំពើទាំងអស់របស់ទ្រង់នៅពាសពេញពិភពលោក ដើម្បីឱ្យមនុស្សទាំងអស់ដែលបានក្បត់ទ្រង់ នឹងមកវិញដើម្បីចុះចូលនៅពីមុខព្រះរាជបល្ល័ង្ករបស់ទ្រង់ ឯការជំនុំជម្រះរបស់ព្រះជាម្ចាស់ នឹងនៅតែមានសេចក្ដីមេត្តាករុណា និងសេចក្ដីសន្ដោសប្រណីរបស់ទ្រង់។ ព្រះជាម្ចាស់ប្រើព្រឹត្តិការណ៍បច្ចុប្បន្ននៅពាសពេញពិភពលោកធ្វើជាឱកាស ធ្វើឱ្យមនុស្សមានអារម្មណ៍ស្លន់ស្លោដើម្បីជំរុញពួកគេឱ្យស្វែងរកព្រះជាម្ចាស់ ដូច្នេះពួកគេអាចនឹងត្រឡប់មកនៅពីមុខព្រះភក្ត្រទ្រង់វិញ។ ដូច្នោះហើយ ទើបទ្រង់មានព្រះបន្ទូលថា «នេះជាវិធីធ្វើការមួយបែបរបស់ខ្ញុំ និងដោយគ្មានការសង្ស័យ ក៏ជាទង្វើនៃការសង្គ្រោះមនុស្សជាតិផងដែរ ហើយអ្វីដែលខ្ញុំពង្រីកទៅដល់ពួកគេ នៅតែជាប្រភេទនៃសេចក្ដីស្រឡាញ់»។

ដកស្រង់ពី «ជំពូកទី ១០» ស្ដីពី ការបកស្រាយអាថ៌កំបាំងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់ ការសង្គ្រោះនៅតែបង្កើតជាគ្រោះមហន្តរាយនានា ហើយគ្មាននរណាម្នាក់ដែលត្រូវវិនាស អាចគេចផុតពីគ្រោះមហន្តរាយនោះបានទេ។ មានតែនៅទីបញ្ចប់ប៉ុណ្ណោះ ទើបការសម្រេចបានស្ថានភាពមួយនៅលើផែនដីអាចទៅរួច ដែល «ស្ងប់ស្ងៀមដូចស្ថានសួគ៌ទីបីអ៊ីចឹង៖ នៅទីនេះ វត្ថុមានជីវិត ទាំងធំទាំងតូច នៅជាមួយគ្នាដោយភាពស្រុះស្រួល មិនដែលមាន 'ទំនាស់ពាក្យសម្តី' ម្តងណាឡើយ»។ ចំណុចមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីយកឈ្នះលើមនុស្សជាតិទាំងអស់ ហើយទទួលយករាស្ត្រជ្រើសតាំង តាមរយៈព្រះបន្ទូលរបស់ទ្រង់។ ចំណុចមួយទៀត គឺដើម្បីយកឈ្នះលើកូននៃការបះបោរទាំងអស់ តាមវិធីគ្រោះមហន្តរាយនានា។ នេះគឺជាផ្នែកមួយនៃកិច្ចការដែលមានទំហំធំរបស់ព្រះជាម្ចាស់។ មានតែតាមវិធីនេះប៉ុណ្ណោះ ទើបនគរព្រះនៅលើផែនដីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន អាចសម្រេចបានពេញលេញ ហើយនេះគឺជាផ្នែកនៃកិច្ចការរបស់ទ្រង់ ដែលជាមាសសុទ្ធ។

ដកស្រង់ពី «ជំពូកទី ១៧» ស្ដីពី ការបកស្រាយអាថ៌កំបាំងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

គ្រោះមហន្តរាយគ្រប់ប្រភេទនឹងកើតឡើងជាបន្តបន្ទាប់។ គ្រប់ជាតិសាសន៍ ហើយគ្រប់ទីកន្លែងទាំងអស់នឹងជួបគ្រោះភ័យ៖ គ្រោះចង្រៃ គ្រោះទុរ្ភិក្ស ទឹកជំនន់ ភាពរាំងស្ងួត និងការរញ្ជួយផែនដី កើតឡើងគ្រប់ទីកន្លែង។ គ្រោះមហន្តរាយទាំងនេះ មិនត្រឹមតែនឹងកើតឡើងតែមួយកន្លែង ឬពីរកន្លែងទេ ហើយគ្រោះទាំងអស់នេះ ក៏មិនកន្លងផុតទៅត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃនោះដែរ ផ្ទុយទៅវិញ ពួកវានឹងរីករាលដាលកាន់តែធំទៅៗ ពេញទឹកពេញដី ហើយកាន់តែសាហាវទៅៗផង។ អំឡុងពេលនេះ គ្រោះសត្វល្អិតចង្រៃគ្រប់ប្រភេទ នឹងកើតឡើងជាបន្តបន្ទាប់ ហើយបាតុភូតនៃមនុស្សស៊ីសាច់មនុស្សនឹងកើតឡើងគ្រប់ទីកន្លែង។ នេះគឺជាការជំនុំជម្រះរបស់អញចំពោះជាតិសាសន៍ និងមនុស្សទាំងអស់។ បុត្ររបស់ខ្ញុំអើយ! អ្នករាល់គ្នាមិនត្រូវទទួលរងទុក្ខនូវការឈឺចាប់ ឬការលំបាកនៃគ្រោះមហន្តរាយឡើយ។ វាគឺជាបំណងព្រះហឫទ័យរបស់ខ្ញុំដែលអ្នករាល់គ្នានឹងធំពេញវ័យដ៏ឆាប់ខាងមុខ ហើយទទួលយកបន្ទុកដែលនៅលើស្មារបស់ខ្ញុំកាន់តែលឿនតាមតែអាចធ្វើទៅបាន។ ហេតុអ្វីបានជាអ្នកមិនយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ? កិច្ចការនៅចំពោះមុខនឹងកាន់តែសកម្មឡើងៗ។ តើអ្នករាល់គ្នាអត់ចិត្តទេឬ ដែលទុកឱ្យព្រះហស្ដរបស់ខ្ញុំពេញ ដោយត្រូវធ្វើកិច្ចការយ៉ាងពិបាកដោយអង្គឯង? ខ្ញុំនឹងមានបន្ទូលយ៉ាងសាមញ្ញាជាងមុន៖ អ្នកដែលជីវិតរបស់ពួកគេមានភាពចាស់ទុំនឹងចូលទៅក្នុងជំរុំជនភៀសខ្លួន ហើយមិនទទួលរងទុក្ខនូវការឈឺចាប់ និងការលំបាកឡើយ។ អ្នកដែលជីវិតរបស់ពួកគេមិនមានភាពចាស់ទុំ ត្រូវតែទទួលរងទុក្ខនូវការឈឺចាប់ និងគ្រោះថ្នាក់។ ព្រះបន្ទូលរបស់ខ្ញុំគឺច្បាស់គ្រប់គ្រាន់ តើមិនអ៊ីចឹងទេឬ?

ព្រះនាមរបស់ខ្ញុំត្រូវតែពង្រីកទៅគ្រប់ទីសទី និងទៅគ្រប់ទីកន្លែង ដើម្បីឱ្យគ្រប់គ្នាអាចស្គាល់ព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ និងស្គាល់ខ្ញុំ។ មនុស្សគ្រប់ស្រទាប់វណ្ណៈនៅក្នុងសហរដ្ឋអាមេរិក ជប៉ុន កាណាដា សិង្ហបុរី សហភាពសូវៀត ម៉ាកាវ ហុងកុង និងប្រទេសផ្សេងទៀត នឹងប្រមូលផ្ដុំគ្នាភ្លាមៗចូលមកប្រទេសចិនជាមួយគ្នា ដើម្បីស្វែងរកមាគ៌ាដ៏ពិត។ ព្រះនាមរបស់ខ្ញុំត្រូវបានធ្វើទីបន្ទាល់ចំពោះពួកគេរួចហើយ។ គ្រប់យ៉ាងដែលនៅសល់ គឺសម្រាប់អ្នករាល់គ្នាដើម្បីមានភាពចាស់ទុំកាន់តែឆាប់តាមតែអាចធ្វើទៅបាន ដើម្បីឱ្យអ្នកអាចឃ្វាល និងដឹកនាំពួកគេ។ នេះគឺជាហេតុផលដែលខ្ញុំមានបន្ទូលថា មានការងារច្រើនទៀតដើម្បីបំពេញផងដែរ។ ព្រះនាមរបស់ខ្ញុំនឹងចែកចាយយ៉ាងទូលាយនៅក្រោយពីគ្រោះមហន្តរាយនានា ហើយប្រសិនបើអ្នករាល់គ្នាមិនប្រុងប្រយ័ត្នទេ នោះអ្នកនឹងបាត់បង់ចំណែកដ៏ស្របច្បាប់របស់អ្នករាល់គ្នា។ តើអ្នកមិនខ្លាចទេឬ? ព្រះនាមរបស់ខ្ញុំពង្រីកទៅគ្រប់សាសនាទាំងអស់ គ្រប់ស្រទាប់វណ្ណៈទាំងអស់ គ្រប់ជាតិសាសន៍ទាំងអស់ និងគ្រប់និកាយទាំងអស់។ នេះគឺជាកិច្ចការរបស់ខ្ញុំ ដែលកំពុងត្រូវបានបំពេញតាមលំដាប់លំដោយ និងមានទំនាក់ទំនងគ្នាដ៏ជិតស្និទ្ធ។ គ្រប់យ៉ាងកើតឡើងដោយការរៀបចំប្រកបដោយព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ ខ្ញុំនឹងគ្រាន់តែរំពឹងថា អ្នករាល់គ្នាអាចបោះជំហាននីមួយៗទៅមុខ ដោយដើរតាមស្នាមព្រះបាទរបស់ខ្ញុំយ៉ាងកៀកកិតប៉ុណ្ណោះ។

ដកស្រង់ពី «ជំពូកទី ៦៥» ស្ដីពី ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

គ្រប់គ្នានឹងបានសម្រេចដោយព្រះបន្ទូលរបស់ខ្ញុំ។ គ្មានមនុស្សណាម្នាក់អាចចូលរួម ហើយក៏គ្មានមនុស្សណាម្នាក់អាចធ្វើកិច្ចការដែលខ្ញុំនឹងធ្វើនោះដែរ។ ខ្ញុំនឹងបោសសម្អាតខ្យល់នៃដែនដីទាំងឡាយឲ្យស្អាត ហើយលុបបំបាត់ដានរបស់ពួកអារក្សនៅលើផែនដីចេញ។ ខ្ញុំបានចាប់ផ្តើមរួចទៅហើយ ហើយខ្ញុំនឹងចាប់ផ្តើមជំហានទីមួយនៃកិច្ចការវាយផ្ចាលរបស់ខ្ញុំនៅទីកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅ។ ដូច្នេះ គេអាចមើលឃើញថា ការវាយផ្ចាលរបស់ខ្ញុំ បានធ្វើឲ្យពិភពលោកទាំងមូលដួលរលំ ហើយនាគដ៏ធំមានសម្បុរក្រហម និងវិញ្ញាណអាក្រក់គ្រប់ប្រភេទនឹងគ្មានកម្លាំងដើម្បីនឹងរត់គេចពីការវាយផ្ចាលរបស់ខ្ញុំនោះទេ ព្រោះថាខ្ញុំទតមើលមកដែនដីទាំងអស់។ នៅពេលដែលកិច្ចការនៅលើផែនដីរបស់ខ្ញុំបានបញ្ចប់ គឺជាពេលដែលយុគសម័យនៃការជំនុំជម្រះមកដល់ទីបញ្ចប់ នោះខ្ញុំនឹងវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហមជាផ្លូវការ។ រាស្ត្ររបស់ខ្ញុំពិតជានឹងមើលឃើញការវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហមដ៏សុចរិតរបស់ខ្ញុំ គេពិតជានឹងថ្វាយការសរសើរដោយសារតែភាពសុចរិតរបស់ខ្ញុំ ហើយពិតជានឹងសរសើរតម្កើងព្រះនាមរបស់ខ្ញុំជារៀងរហូត ដោយសារតែភាពសុចរិតរបស់ខ្ញុំ។ ដូច្នេះ អ្នកនឹងបំពេញភារកិច្ចរបស់អ្នករាល់គ្នាជាផ្លូវការ ហើយនឹងសរសើរតម្កើងខ្ញុំជាផ្លូវការទូទាំងដែនដី ជានិច្ចនិរន្តរ៍តទៅ!

ដកស្រង់ពី «ជំពូកទី ២៨» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មានន័យថា រាល់ព្រះសូរសៀងបច្ចុប្បន្ននេះ ទាយពីរឿងរ៉ាវនៅថ្ងៃអនាគត។ ព្រះសូរសៀងទាំងនេះ គឺជាវិធីដែលព្រះជាម្ចាស់រៀបចំសម្រាប់ជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់ជិតបញ្ចប់កិច្ចការរបស់ទ្រង់នៅក្នុងសមាជិកនៃក្រុមជំនុំហើយ ហើយបន្ទាប់មក ទ្រង់នឹងលេចមកនៅចំពោះមនុស្សទាំងអស់ដោយកំហឹង។ ដូចដែលព្រះជាម្ចាស់មានបន្ទូល «ខ្ញុំនឹងធ្វើឱ្យមនុស្សនៅលើផែនដីទទួលស្គាល់ទង្វើរបស់ខ្ញុំ ហើយទង្វើរបស់ខ្ញុំនឹងត្រូវបានអះអាងនៅចំពោះ 'តុជំនុំជម្រះ' នោះទើបពួកវាអាចត្រូវបានទទួលស្គាល់ក្នុងចំណោមមនុស្សនៅទូទាំងផែនដី ដែលពួកគេទាំងអស់នឹងផ្ដល់ការទទួលស្គាល់»។ តើអ្នកឃើញអ្វីមួយនៅក្នុងព្រះបន្ទូលទាំងនេះទេ? នៅក្នុងព្រះបន្ទូលទាំងនេះ វាគឺជាការសង្ខេបអំពីផ្នែកបន្ទាប់នៃកិច្ចការរបស់ព្រះជាម្ចាស់។ ទីមួយ ព្រះជាម្ចាស់នឹងធ្វើឱ្យឆ្កែចាំយាមទាំងអស់ ដែលមានអំណាចនយោបាយ ជឿយ៉ាងស្មោះស្ម័គ្រ ហើយទ្រង់នឹងធ្វើឱ្យពួកវាថយក្រោយពីដំណាក់កាលនៃប្រវត្តិសាស្ត្រនៃដំណើរផ្ទាល់ខ្លួនរបស់វា ដោយមិនដែលប្រយុទ្ធដើម្បីឋានៈម្ដងទៀត ហើយក៏មិនដែលជាប់ពាក់ព័ន្ធនឹងល្បិចកល និងការសមគំនិតម្ដងទៀតឡើយ។ កិច្ចការនេះ ត្រូវតែបានអនុវត្តតាមរយៈព្រះជាម្ចាស់ តាមយៈការបង្កើតឱ្យមានគ្រោះមហន្តរាយនានានៅលើផែនដី។ ប៉ុន្តែ វាមិនមែនជាករណីដែលព្រះជាម្ចាស់នឹងលេចមកនោះទេ។ នៅពេលនេះ ជាតិសាសន៍របស់សត្វនាគដ៏ធំមានសម្បុរក្រហម នឹងនៅតែជាដែនដីស្មោគគ្រោក ដូច្នេះហើយ ព្រះជាម្ចាស់នឹងមិនលេចមកនោះទេ ប៉ុន្តែ ទ្រង់គ្រាន់តែលេចមកតាមរយៈការវាយផ្ចាលប៉ុណ្ណោះ។ នេះគឺជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ដែលគ្មាននរណាម្នាក់អាចគេចផុតបានទេ។ អំឡុងពេលនេះ អស់អ្នកដែលរស់នៅក្នុងជាតិសាសន៍នៃសត្វនាគដ៏ធំមានសម្បុរក្រហម នឹងទទួលការឈឺចាប់ដោយគ្រោះមហន្តរាយ ដែលជាធម្មជាតិ ក៏នឹងរួមបញ្ចូលនគរព្រះនៅលើផែនដី (ក្រុមជំនុំ) ផងដែរ។ នេះគឺជាពេលដែលការពិតលេចមក ដូច្នេះហើយ មនុស្សទាំងអស់មានបទពិសោធន៍ ហើយគ្មាននរណាម្នាក់អាចគេចផុតនោះទេ។ ការណ៍នេះ ត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនរួចហើយ។ ដោយសារតែជំហាននៃកិច្ចការនេះហើយ ដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលថា «ពេលនេះ គឺជាពេលដើម្បីអនុវត្តផែនការធំ»។ នៅថ្ងៃអនាគត ដោយសារតែនឹងគ្មានមនុស្សច្រើននៅលើផែនដី ហើយដោយសារតែមានការកើតឡើងនៃគ្រោះមហន្តរាយ នោះមនុស្សនឹងគ្រាន់តែអាចគិតអំពីអ្វីដែលនៅចំពោះមុខពួកគេប៉ុណ្ណោះ ហើយពួកគេនឹងមិនអើពើចំពោះគ្រប់យ៉ាងផ្សេងទៀត ហើយពួកគេនឹងពិបាកក្នុងការរីករាយនឹងព្រះជាម្ចាស់ក្នុងអំឡុងពេលនៃគ្រោះមហន្តរាយ។ ដូច្នេះ មនុស្សត្រូវបានស្នើសុំឱ្យស្រឡាញ់ព្រះជាម្ចាស់ឱ្យអស់ពីចិត្ត ក្នុងអំឡុងពេលដ៏អស្ចារ្យនេះ នោះទើបពួកគេមិនរំលងឱកាស។ នៅពេលដែលការពិតនេះរំលងផុតទៅ ព្រះជាម្ចាស់នឹងយកជ័យជម្នះទាំងស្រុងទៅលើសត្វនាគដ៏ធំមានសម្បុរក្រហម ដូច្នេះហើយ កិច្ចការនៃទីបន្ទាល់នៃរាស្ត្ររបស់ព្រះជាម្ចាស់នឹងបញ្ចប់។ បន្ទាប់ពីនោះ ព្រះជាម្ចាស់នឹងចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការ ដោយការបំផ្លាញប្រទេសរបស់សត្វនាគដ៏ធំមានសម្បុរក្រហមគ្មានសល់ ហើយទីបញ្ចប់ ដោយការដំមនុស្សទាំងអស់ទូទាំងចក្កវាឡនឹងដែកគោល បញ្ច្រាសក្បាលមកក្រោមនៅលើឈើឆ្កាង ដែលក្រោយមក ទ្រង់នឹងធ្វើឱ្យមនុស្សជាតិទាំងអស់វិនាស។ នេះគឺជាជំហាននៅថ្ងៃអនាគតនៃកិច្ចការរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «ជំពូកទី ៤២» ស្ដីពី ការបកស្រាយអាថ៌កំបាំងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលព្រះជាម្ចាស់បន្ធូរសេចក្តីក្រោធដ៏ខ្លាំងរបស់ទ្រង់ ពិភពលោកទាំងមូលនឹងជួបគ្រោះមហន្តរាយគ្រប់ប្រភេទ ដូចជាការផ្ទុះភ្នំភ្លើងអ៊ីចឹង។ ដោយឈរយ៉ាងខ្ពស់នៅលើផ្ទៃមេឃ យើងអាចមើលឃើញថា នៅលើផែនដី រាល់ទម្រង់នៃគ្រោះទុក្ខភ័យខិតមករកមនុស្សជាតិទាំងអស់ ហើយខិតមកកាន់តែជិតពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយមើលពីទីខ្ពស់មកក្រោម ផែនដីបង្ហាញទេសភាពជាច្រើនប្រភេទ ដូចទៅនឹងទេសភាពដែលមាននៅមុនពេលរញ្ជួយផែនដីដូច្នោះដែរ។ អណ្តាតភ្លើងដែលរាវឆេះឡើងសន្ធោរសន្ធៅដោយគ្មានការបង្អាក់ កំអែភ្នំភ្លើងហូរយ៉ាងសេរី ភ្នំទាំងឡាយរំកិល ហើយពន្លឺដ៏ត្រជាក់បានបញ្ចេញរស្មីដ៏ភ្លឺគ្របដណ្តប់របស់សព្វសារពើ។ ពិភពលោកទាំងមូលបានលិចទៅក្នុងភ្លើង។ នេះគឺជាទិដ្ឋភាពដែលព្រះជាម្ចាស់បញ្ចេញសេចក្តីក្រោធរបស់ទ្រង់ ហើយវាគឺជាពេលវេលានៃការជំនុំជម្រះរបស់ទ្រង់។ អស់អ្នកដែលនៅក្នុងសាច់ឈាម នឹងមិនអាចរត់គេចបានទេ។ ដូច្នេះហើយ ដើម្បីបំផ្លាញពិភពលោកទាំងមូល គឺមិនត្រូវការសង្គ្រាមរវាងប្រទេស និងប្រទេស ក៏ដូចជាជម្លោះរវាងមនុស្ស និងមនុស្សនោះទេ។ ផ្ទុយទៅវិញ ពិភពលោកនឹង «រីករាយដោយមិនភ្លេចខ្លួន» នៅក្នុងអង្រឹងនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់នឹងអាចរត់គេចបានទេ។ មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់ការល្បងលនេះ ម្តងម្នាក់ៗ។ បន្ទាប់ពីនោះ ពិភពលោកទាំងមូលនឹងបញ្ចេញពន្លឺម្តងទៀត ដោយរស្មីដ៏បរិសុទ្ធ ហើយមនុស្សជាតិទាំងអស់នឹងចាប់ផ្តើមជីវិតថ្មីម្តងទៀត។ ព្រះជាម្ចាស់នឹងសម្រាកនៅពីលើពិភពលោក ហើយនឹងប្រទានពរដល់មនុស្សជាតិជារៀងរាល់ថ្ងៃ។

ដកស្រង់ពី «ជំពូកទី ១៨» ស្ដីពី ការបកស្រាយអាថ៌កំបាំងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលព្រះជាម្ចាស់ និងមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា មានន័យថា មនុស្សជាតិត្រូវបានសង្គ្រោះ ហើយសាតាំងត្រូវបានបំផ្លាញ ហើយកិច្ចការរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ត្រូវបានបញ្ចប់ទៅទាំងស្រុង។ ព្រះជាម្ចាស់ នឹងលែងបន្តបំពេញកិច្ចការចំពោះមនុស្សលោក ហើយពួកគេនឹងលែងរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងទៀត។ ដូច្នេះ ព្រះជាម្ចាស់នឹងលែងជាប់រវល់ទៀត ហើយមនុស្សនឹងលែងត្រូវដើរឥតឈប់ទៀតហើយ។ ព្រះជាម្ចាស់ និងមនុស្សជាតិ នឹងចូលទៅក្នុងសេចក្ដីសម្រាកក្នុងពេលជាមួយគ្នា។ ព្រះជាម្ចាស់ នឹងត្រឡប់ទៅកាន់កន្លែងដើមរបស់ទ្រង់វិញ ហើយមនុស្សម្នាក់ៗ នឹងត្រូវត្រឡប់ទៅកាន់កន្លែងរបស់គេរៀងៗខ្លួនវិញ។ ទាំងអស់នេះ គឺជាគោលដៅដែលព្រះជាម្ចាស់ និងមនុស្សលោកនឹងត្រូវរស់នៅ នៅពេលការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់ ត្រូវបានបញ្ចប់។ ... បន្ទាប់ពីព្រះជាម្ចាស់ និងមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក សាតាំងនឹងលែងកើតមានទៀតហើយ។ ដូចគ្នានេះដែរ មនុស្សទុច្ចរិតទាំងនោះ ក៏នឹងលែងមានវត្តមាននៅលើផែនដីនេះទៀតដែរ។ នៅមុនពេលដែលព្រះជាម្ចាស់ និងមនុស្សជាតិសម្រាក មនុស្សទុច្ចរិតដែលធ្លាប់បានបៀតបៀនព្រះជាម្ចាស់នៅលើផែនដី ក៏ដូចជាសត្រូវដែលរឹងចចេសនឹងទ្រង់នៅលើផែនដីនេះ នឹងត្រូវបានបំផ្លាញរួចជាស្រេចហើយ។ ពួកគេនឹងត្រូវកម្ចាត់ចោលដោយគ្រោះមហន្តរាយយ៉ាងធំក្រៃលែងនៅគ្រាចុងក្រោយ។ នៅពេលដែលមនុស្សទុច្ចរិតទាំងនោះត្រូវវិនាសសាបសូន្យទាំងស្រុង ផែនដីនឹងលែងស្គាល់នូវការយាយីរបស់សាតាំងជាថ្មីទៀតហើយ។ ទាល់តែពេលនោះ ទើបមនុស្សជាតិនឹងទទួលបាននូវសេចក្ដីសង្គ្រោះទាំងស្រុង ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវបញ្ចប់ដោយទាំងស្រុងផងដែរ។ ទាំងនេះ គឺជាលក្ខខណ្ឌតម្រូវទុកមុន សម្រាប់ឲ្យព្រះជាម្ចាស់ និងមនុស្សជាតិ ចូលទៅក្នុងសេចក្ដីសម្រាក។

ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខ្ញុំបានបង្ហាញសេចក្ដីមេត្ដាករុណាដល់អស់អ្នកដែលស្រឡាញ់ខ្ញុំ និងបដិសេធខ្លួនឯង។ ទន្ទឹមនឹងនេះ ទណ្ឌកម្មដែលដាក់ទៅលើមនុស្សអាក្រក់ គឺជាភស្ដុតាងយ៉ាងច្បាស់អំពីនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ហើយថែមទាំងជាទីបន្ទាល់អំពីសេចក្តីក្រោធរបស់ខ្ញុំផង។ ពេលមហន្តរាយមកដល់ អស់អ្នកដែលប្រឆាំងនឹងខ្ញុំ ពួកគេនឹងស្រក់ទឹកភ្នែក ព្រោះពួកគេរងទុក្ខ ដោយសារភាពអត់ឃ្លាន និងគ្រោះកាច សាហាវ។ រីឯអស់អ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់គ្រប់បែបយ៉ាង ប៉ុន្តែបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏នឹងមិនរួចផុតពីការសងថ្លៃចំពោះអំពើបាបរបស់ពួកគេឡើយ ហើយពួកគេក៏នឹងត្រូវធ្លាក់ចូលក្នុងមហន្តរាយផងដែរ រឿងដូចគ្នានេះធ្លាប់បានកើតឡើងយូរៗម្ដងក្នុងរយៈពេលរាប់លានឆ្នាំមកនេះ ហើយពួកគេនឹងរស់នៅក្នុងស្ថានភាពស្លន់ស្លោ និងភ័យខ្លាចជានិច្ច។ ដោយឡែក អ្នកដើរតាមខ្ញុំទាំងអស់ដែលមានភក្ដីភាពចំពោះខ្ញុំ នឹងរីករាយ ហើយត្រេកអរនឹងអានុភាពរបស់ខ្ញុំ។ ពួកគេនឹងទទួលនូវភាពស្កប់ស្កល់ដែលមិនអាចពិពណ៌នាបាន ហើយរស់នៅក្នុងភាពរីករាយដែលខ្ញុំមិនធ្លាប់ផ្តល់ឲ្យមនុស្សជាតិកាលពីមុនឡើយ។ ត្បិតខ្ញុំឲ្យតម្លៃខ្លាំងទៅលើអំពើល្អរបស់មនុស្ស ហើយស្អប់ខ្ពើមខ្លាំងចំពោះអំពើអាក្រក់របស់ពួកគេ។ តាំងពីពេលដែលខ្ញុំចាប់ផ្តើមដឹកនាំមនុស្សជាតិមក ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការទទួលបានមនុស្សមួយក្រុមដែលមានចិត្តគំនិតដូចខ្ញុំ។ ទន្ទឹមនឹងនេះ ខ្ញុំមិនដែលភ្លេចឡើយ នូវអស់អ្នកដែលគ្មានចិត្តគំនិតដូចខ្ញុំ។ ខ្ញុំមិនដែលចូលចិត្តពួកគេឡើយនៅក្នុងព្រះហឫទ័យរបស់ខ្ញុំ ហើយខ្ញុំរង់ចាំឱកាសដើម្បីផ្ដន្ទាទោសពួកគេ ឲ្យសប្បាយភ្នែក ម្ដង។ ឥឡូវនេះ ថ្ងៃរបស់ខ្ញុំបានមកដល់ហើយនៅទីបំផុត ហើយខ្ញុំមិនចាំបាច់រង់ចាំទៀតទេ!

កិច្ចការចុងក្រោយរបស់ខ្ញុំគឺមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់ការដាក់ទោសមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជាប្រយោជន៍ដល់ការរៀបចំវាសនារបស់មនុស្សផងដែរ។ លើសពីនេះទៅទៀត គឺដើម្បីឲ្យមនុស្សទាំងអស់អាចស្គាល់ពីអំពើ និងសកម្មភាពរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យមនុស្សរាល់គ្នាឃើញថា គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺត្រឹមត្រូវ ហើយគ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺជាការបង្ហាញពីនិស្ស័យរបស់ខ្ញុំ។ វាមិនមែនជាទង្វើរបស់មនុស្ស និងធម្មជាតិដាច់ខាត ដែលបានធ្វើឲ្យកើតមានមនុស្សជាតិឡើងមក ប៉ុន្តែខ្ញុំទេដែលជាអ្នកដែលចិញ្ចឹមបីបាច់រាល់ភាវរស់ទាំងអស់ដែលបានបង្កើត មក។ បើគ្មានអត្ថិភាពរបស់ខ្ញុំទេ មនុស្សជាតិនឹងត្រូវវិនាស ហើយទទួលរងនូវទុក្ខទោសជាមិនខាន។ គ្មានមនុស្សណាម្នាក់នឹងបានឃើញព្រះអាទិត្យ និងព្រះចន្ទដ៏សែនស្អាត ឬពិភពលោកដ៏ស្រស់បំព្រងម្ដងទៀតឡើយ មនុស្សជាតិនឹងជួបប្រទះតែរាត្រីដ៏ត្រជាក់ និងស្រមោលនៃសេចក្ដីស្លាប់ដែលមិនអាចទប់ទល់បាន។ ខ្ញុំជាសេចក្ដីសង្គ្រោះតែមួយគត់របស់មនុស្សជាតិ។ ខ្ញុំជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សជាតិ ហើយជាងនេះទៅទៀត ខ្ញុំជាព្រះដែលទ្រទ្រង់អត្ថិភាពនៃមនុស្សជាតិទាំងអស់។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងឈានដល់ភាពនៅទ្រឹងយ៉ាងឆាប់រហ័ស។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងរងគ្រោះមហន្តរាយ ហើយត្រូវពួកខ្មោចគ្រប់បែបយ៉ាងជាន់ឈ្លីក្រោមជើង ទោះបីជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំក្ដី។ ខ្ញុំបានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន ហើយខ្ញុំគ្រាន់តែសង្ឃឹមថា មនុស្សអាចតបស្នងខ្ញុំវិញដោយការធ្វើអំពើល្អខ្លះៗតែប៉ុណ្ណោះ។ ទោះបីជាមានអ្នកខ្លះអាចតបស្នងខ្ញុំវិញក៏ដោយ ក៏ខ្ញុំនៅតែបញ្ចប់ដំណើររបស់ខ្ញុំនៅក្នុងពិភពមនុស្សដដែល ហើយចាប់ផ្តើមជំហានបន្ទាប់នៃកិច្ចការដែលខ្ញុំកំពុងបង្ហាញឲ្យឃើញ ព្រោះការប្រញាប់ប្រញាល់ទាំងអម្បាលម៉ានរបស់ខ្ញុំនៅក្នុងចំណោមមនុស្ស ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ទទួលបានផ្លែផ្កា ហើយខ្ញុំក៏សព្វព្រះហឫទ័យណាស់ដែរ។ អ្វីដែលខ្ញុំយកចិត្តទុកដាក់មិនមែនជាចំនួនមនុស្សទេ តែផ្ទុយទៅវិញគឺជាអំពើល្អរបស់ពួកគេ។ ទោះក្នុងករណីណាក៏ដោយ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់វាសនាផ្ទាល់របស់ខ្លួន។ ពេលនោះខ្ញុំនឹងសព្វព្រះហឫទ័យ បើមិនដូច្នោះទេគ្មាននរណាម្នាក់អាចរួចផុតពីមហន្តរាយដែលនឹងកើតឡើងឡើយ។ មហន្តរាយនេះកើតចេញពីខ្ញុំ ហើយប្រាកដណាស់ថា ខ្ញុំក៏ជាអ្នកចាត់ចែងវាយ៉ាងហ្មត់ចត់ដែរ។ បើអ្នករាល់គ្នាមិនអាចធ្វើខ្លួនឲ្យល្អត្រូវព្រះនេត្ររបស់ខ្ញុំទេ នោះអ្នករាល់គ្នានឹងគេចមិនផុតពីការរងទុក្ខដោយសារមហន្តរាយឡើយ។

ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់វាសនារបស់អ្នក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៣. វិធីដែលព្រះជាម្ចាស់បញ្ចប់យុគសម័យងងឹតនៃការត្រួតត្រារបស់សាតាំងនៅគ្រាចុងក្រោយ

បន្ទាប់៖ ២. អស់អ្នកដែលជំទាស់មិនទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលធ្លាក់ចូលក្នុងគ្រោះមហន្តរាយ គឺជាការដាក់ទោសរបស់ព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការថ្វាយចិត្ត

By Zheng Xin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «គោលបំណងចម្បងនៃកិច្ចការដែព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ...

ប្រភពដើម និងការបង្កើតពួកជំនុំនៃព្រះដ៏មានគ្រប់ចេស្ដា

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានសន្យានឹងអ្នក ដែលដើរតាមទ្រង់ថា «ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ...

តើអ្នកពិតជាអាចស្វាគមន៍ព្រះអម្ចាស់ ដោយសម្លឹងមើលទៅលើមេឃបានទេ?

By Jin Cheng, South Korea អ្នកជឿច្រើនណាស់កំពុងរង់ចាំព្រះអម្ចាស់យេស៊ូវយាងមកនៅលើពពក ដើម្បីឲ្យត្រូវបានយកទៅក្នុងនគរព្រះ​មុនមហន្តរាយ។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ